តើគួរមានវិធានការបែបណាចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលគ្មានសីលធម៌?
newsare.net
នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមតើគួរមានវិធានការបែបណាចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលគ្មានសីលធម៌?
នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហាក់បាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយបានស្រែកជេរបញ្ចោរ និយាយហែកហួរគ្នា និងសើចចំអកទៅលើបុគ្គលណាម្នាក់ ក្នុងចេតនា ដើម្បីសប្បាយ និងចង់បានមុខល្បីឈ្មោះ។ អ្នកតាមដានការអភិវឌ្ឍសង្គមបានព្រមានពីហានិភ័យ ប្រសិនបើគ្មានចំណាត់ការណាមួយសមស្របដើម្បីលុបបំបាត់បាតុភាពទាំងនោះ នៅលើបណ្តាញសង្គម។ ប៉ុន្តែទន្ទឹមនេះ ពួកគេបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងបណ្តុះបណ្តាលផ្នែកអក្ខរកម្ម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីជាចំណេះដឹងចំពោះប្រជាពលរដ្ឋ។ តើការប្រើប្រាស់បណ្តាញសង្គម ដោយគ្មានសីលធម៌ក្នុងខ្លួន នឹងបង្កហានិភ័យយ៉ាងណាខ្លះដល់សង្គម និងថា អ្វីទៅជាវិធានការទប់ស្កាត់នៅចំពោះមុខ? Read more














