លោក ហូ វណ្ឌី៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មាន ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ
newsare.net
ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ អ្នកទេសចរអន្តរជាតិដែលបានចូលមកទស្សនាប្រទេសកម្ពុជាមានជាង ១,៣លោក ហូ វណ្ឌី៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មាន ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ
ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ អ្នកទេសចរអន្តរជាតិដែលបានចូលមកទស្សនាប្រទេសកម្ពុជាមានជាង ១,៣លាននាក់។ ពោលគឺបានថយចុះដល់ទៅ ៤៥,៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ នេះបើតាមសិ្ថតិដែលក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ទី៦ ខែមិថុនានេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី យល់ឃើញថា វិបត្តិនៃជម្លោះព្រំដែនកម្ពុជា និងថៃ បានរួមចំណែកមួយផ្នែក នៃការធ្លាក់ចុះដ៏គំហុកនៃចំនួនភ្ញៀវទេសចរ ដែលមិនធ្លាប់មាន ក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ។ ចំពោះ លោក ហូ វណ្ឌី វិបត្តិតម្លៃប្រេងឥន្ធនៈសកល និងអំពើឆបោកអនឡាញក៏ជាមូលហេតុទាញទម្លាក់ចំនួនភ្ញៀវបរទេស ដែលចូលមកទស្សនាប្រទេសកម្ពុជា។ Read more














