មន្ត្រីអាកាសចរណ៍ស៊ីវិលថា ហិរញ្ញប្បទាន១០០លានដុល្លារពីអាមេរិក នឹងជួយឱ្យវិស័យអាកាសចរណ៍កម្ពុជារីកចម្រើន
newsare.net
នៅថ្ងៃព្រហស្បតិ៍ទី៤ មិថុនា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហមន្ត្រីអាកាសចរណ៍ស៊ីវិលថា ហិរញ្ញប្បទាន១០០លានដុល្លារពីអាមេរិក នឹងជួយឱ្យវិស័យអាកាសចរណ៍កម្ពុជារីកចម្រើន
នៅថ្ងៃព្រហស្បតិ៍ទី៤ មិថុនា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ មកឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោកម្ពុជា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរណ៍កម្ពុជា។ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃសៅរ៍ ទី៦ មិថុនានេះថា ការចាត់ចែង និងប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានបែបណានោះ គឺអាស្រ័យទៅលើលក្ខខណ្ឌតម្រូវ និងនីតិវិធីផ្ទៃក្នុងរបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ។ ទោះយ៉ាងណា មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះក៏មិនភ្លេចលើកឡើងពីសារៈសំខាន់នៃហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ដែលទទួលបានពីDFC។ Read more














