Cambodia



រដ្ឋមន្រ្តីការពារជាតិអាមេរិក​រិះគន់អឺរ៉ុបខ្លាំងៗថា បណ្តោយ​ឲ្យ​ជនអន្តោប្រវេសន៍​ចូល​ឈ្លានពាន

មានវត្តមាននៅ​ឆេ្នរសមុទ្រ​ខេត្ត​Normandie ដើម្បី​រំឭកខួប​៨២ឆ្នាំ​នៃ​ប្រតិបត្តិការ​វាយរំដោះ​ប្រ

អាមេរិកដំឡើងកម្រិតគំរាមកំហែងរបស់ក្រុមចារកម្មអ៊ីស្រាអែលដល់ចំណុចមួយខ្ពស់គួរឲ្យបារម្ភ

មន្ទីរបញ្ចកោណបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងបណ្តាញស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល

អាមេរិកដំឡើងកម្រិតគំរាមកំហែងរបស់ក្រុមចារកម្មអ៊ីស្រាអែលដល់ចំណុចមួយខ្ពស់គួរឲ្យបារម្ភ

មន្ទីរបញ្ចកោណបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ទាក់ទងនឹងបណ្តាញស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ស្របពេលមេដឹកនាំប្រទេសទាំងពីរ ហាក់កំពុងខ្វែងគំនិត។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិក នៅថ្ងៃសៅរ៍ទី ០៦ មិថុនា។ ការសម្រេចរបស់ក្រសួងការពារជាតិអាមេរិកធ្វើឡើង បន្ទាប់ពីអាមេរិកសង្ស័យថា អ៊ីស្រាអែលព្យាយាមលួចប្រមូលព័ត៌មានសម្ងាត់ និង លួចស្តាប់ការសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។

អ៊ុយក្រែន​វាយប្រហារ​ដ្រូន​ចូល​ទឹកដី​រុស្ស៊ី ក្នុង​ទ្រង់ទ្រាយធំ មិនធ្លាប់មាន

នៅថ្ងៃបិទ​វេទិកា​សេដ្ឋកិច្ច​រុស្ស៊ី កាលពីថ្ងៃ​សៅរ៍ទី ៦មិថុនា ទីក្រុងម្ចាស់ផ្ទះSaint-Petersburg បានក

អ៊ុយក្រែន​វាយប្រហារ​ដ្រូន​ចូល​ទឹកដី​រុស្ស៊ី ក្នុង​ទ្រង់ទ្រាយធំ មិនធ្លាប់មាន

នៅថ្ងៃបិទ​វេទិកា​សេដ្ឋកិច្ច​រុស្ស៊ី កាលពីថ្ងៃ​សៅរ៍ទី ៦មិថុនា ទីក្រុងម្ចាស់ផ្ទះSaint-Petersburg បានក្លាយជាផ្ទាំងស៊ីបវាយប្រហារ​របស់ដ្រូនអ៊ុយក្រែន សាជាថ្មី។ ប្រធានាធិបតីអ៊ុយក្រែន​អះអាងថា បាន​ដៅវាយប្រហារ​មូលដ្ឋានទ័ពជើងទឹក​រុស្ស៊ី​នៅតំបន់​លេនីក្រាត​ក្បែរនោះ​ដើម្បីសងសឹក​នឹង​រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ កងទ័ពជើងអាកាសរុស្ស៊ី​បាន​និយាយ​ថា ក្នុងមួយថ្ងៃ​សៅរ៍ម្សិលមិញ រុស្ស៊ី​ស្ទាក់ចាប់​បាន​ដ្រូន​អ៊ុយក្រែន​ជាង​៣០០ នៅក្នុងការវាយប្រហារ​ទ្រង់ទ្រាយធំ​មិនធ្លាប់​មាន។ នៅថ្ងៃអាទិត្យទី ៧មិថុនា អ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​វាយប្រហារ​លើ​ទីតាំងស្តុក​ឥន្ធនៈនុយក្លេអ៊ែរ របស់អ៊ុយក្រែន នៅ​ទីតាំងរោងចក្រ​នុយក្លេអ៊ែរ  Tchernobyl(ឈែណូប៊ីល)។ ឈាង បុប្ផា​ជូនព័ត៌មាននេះ

ការបោះឆ្នោតនៅអាមេនីជាឱកាសដែលប្រជាជនបង្ហាញជំហរជ្រើសរើស សហភាពអឺរ៉ុប ឬ រុស្ស៊ី

នៅរដ្ឋធានីអេរ៉េវ៉ាន ការបោះឆ្នោតសភាដ៏សំខាន់សម្រាប់អនាគតរបស់អាមេនី បានប្រព្រឹត្ត ទៅនៅថ្ងៃអ

ការបោះឆ្នោតនៅអាមេនីជាឱកាសដែលប្រជាជនបង្ហាញជំហរជ្រើសរើស សហភាពអឺរ៉ុប ឬ រុស្ស៊ី

នៅរដ្ឋធានីអេរ៉េវ៉ាន ការបោះឆ្នោតសភាដ៏សំខាន់សម្រាប់អនាគតរបស់អាមេនី បានប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី០៧ មិថុនា។ ការបោះឆ្នោតនេះធ្វើឡើង ក្រោមសម្ពាធពីរុស្សី ដែលចង់រក្សាអាមេនីឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន ខណៈនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ចង់បោះជំហាន នាំអាមេនីឲ្យខិតចូលជិតសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។ ប្រសិនបើនាយករដ្ឋមន្ត្រីរូបនេះឈ្នះឆ្នោត អាមេនីនឹងបន្តខិតជិតលោកខាងលិច តែបើចាញ់ឆ្នោត ប្រទេសនេះអាចត្រឡប់ទៅស្ថិតក្រោមឥទ្ធិពលរុស្ស៊ីវិញ។

តើគួរមានវិធានការបែបណា ដើម្បីឆ្លើយតបនឹងបាតុភាពហិង្សារបស់សិស្សនៅក្នុងសាលារៀន?

នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីរឈ្លោះវាយប្រតាយប្រតប់គ្នារវាងក្រុមយុវវ័យ បង្ហោះផ្

តើគួរមានវិធានការបែបណា ដើម្បីឆ្លើយតបនឹងបាតុភាពហិង្សារបស់សិស្សនៅក្នុងសាលារៀន?

នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីរឈ្លោះវាយប្រតាយប្រតប់គ្នារវាងក្រុមយុវវ័យ បង្ហោះផ្សាយនៅលើបណ្តាញសង្គម។ ជាក់ស្តែងនៅក្នុងវីដេអូមួយលើបណ្តាញសង្គមហ្វេសប៊ុក សិស្សស្រីមួយក្រុមនៃវិទ្យាល័យទួលទំពូងបានទៅព្រួតវាយសិស្សស្រីមា្នក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។ នៅក្នុងករណីនេះ ក្រសួងអប់រំបានចេញសេចក្តីណែនាំឲ្យក្រុមដែលបង្កការវាយតប់នោះកែខ្លួន និងត្រូវទទួលពិន័យរដ្ឋបាលមួយចំនួនទៀត។ អ្នកឃ្លាំមើលសង្គមនានា កត់សម្គាល់ឃើញថា ទោះក្រសួងអប់រំតែងតែចេញវិធានការអប់រំ និងរំឭកដាស់តឿនជាបន្តបន្ទាប់ តែបាតុភាពហិង្សារវាងសិស្សសាលានេះនៅតែបន្តកើតមានជាហូរហែ។ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ តើអ្វីទៅជាវិធានការសមស្របដែលរដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធគួរធ្វើដើម្បីដោះស្រាយបាតុភាពហិង្សារបស់សិស្សនៅក្នុងសាលារៀន?

ពលរដ្ឋរស់នៅតំបន់អូរស្មាច់ត្រៀមត្រលប់ទៅជំរំវិញ បើ​ស្ថានភាពព្រំដែនតានតឹងខ្លាំង

នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែល​រស់នៅកៀកព្រំដែនអូរស្មាច់បានសម្រ

ពលរដ្ឋរស់នៅតំបន់អូរស្មាច់ត្រៀមត្រលប់ទៅជំរំវិញ បើ​ស្ថានភាពព្រំដែនតានតឹងខ្លាំង

នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែល​រស់នៅកៀកព្រំដែនអូរស្មាច់បានសម្រេចចិត្តត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនោះ​បានប្រាប់ថា ពួកគេ​​នៅតែដិតដាម​ស្នូរសំឡេង​​ផ្ទុះអាវុធ និង​​សំឡេងយន្តហោះទម្លាក់គ្រាប់ ដែលបង្កជាការរំខានដល់សុវត្ថិភាពផ្លូវចិត្តរបស់ពួកគេទាំងថ្ងៃទាំងយប់។ បើទោះជាត្រលប់មកប្រកបរបរចិញ្ចឹមជីវិតធម្មតាហើយ​ពិតមែនក្តី តែផ្ទះសម្បែងរបស់ពលរដ្ឋនៅតំបន់អូរស្មាច់មួយចំនួនមានតែសំបកផ្ទះ និងសម្ភារៈបន្តិចបន្តួចសម្រាប់រស់នៅប៉ុណ្ណោះ។ មានតែសំបកផ្ទះ និងសម្ភារៈតិចតួច​ ព្រោះថាពួកគេបានត្រៀមចិត្តត្រលប់ទៅជំរំសារជាថ្មី ប្រសិនបើស្ថានភាពព្រំដែនតានតឹងខ្លាំង​​៕

អ្នកជំនាញថា ទស្សនកិច្ចនៅវៀតណាមរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីលើសពីការពង្រឹងទំនាក់ទំនង

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើដំណើទៅបំពេញទស្សនកិ

អ្នកជំនាញថា ទស្សនកិច្ចនៅវៀតណាមរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីលើសពីការពង្រឹងទំនាក់ទំនង

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើដំណើទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូសំខាន់ៗរបស់រដ្ឋាភិបាល និងធុរជនកម្ពុជាអមដំណើរជាមួយផង។ អ្នកជំនាញភូមិសាស្រ្តនយោបាយចាត់ទុកដំណើរទស្សនកិច្ចលើកទី២របស់លោក ហ៊ុន ម៉ាណែត ថាគ្មានអ្វីលើសពីការពង្រឹងទំនាក់ទំនងនោះទេ​។​

សមាគមខ្មែរកម្ពុជាក្រោមទទូចជាថ្មីឲ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមឲ្យមានសេរីភាពវិញ

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានយកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ

សមាគមខ្មែរកម្ពុជាក្រោមទទូចជាថ្មីឲ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមឲ្យមានសេរីភាពវិញ

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានយកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរំឭកខួប៧៧ឆ្នាំដែលបារាំងផ្ទេរដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រង។ ឆ្លៀតឱកាសនេះ តំណាងសមាគមខ្មែរកម្ពុជាក្រោម បានទទូចជាថ្មីទៀត ឲ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរកម្ពុជាក្រោមឲ្យមានការសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមទើបចាប់ខ្លួន លោក ថាច់ ចាន់ត្រា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោយពីលោកបានចែករំលែកព័ត៌មានស្តីពីអាជ្ញាធរវៀតណាមរំលោភសិទ្ធិខ្មែរក្រោម។ 

ប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជាត្រូវបានចាប់ខ្លួន ក្នុងរឿងឧក្រិដ្ឋកម្មអនឡាញ

លោក Liu Ren ប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ុយប្រចាំកម្ពុជាត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កា

ប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជាត្រូវបានចាប់ខ្លួន ក្នុងរឿងឧក្រិដ្ឋកម្មអនឡាញ

លោក Liu Ren ប្រធានសភាពាណិជ្ជកម្មខេត្តអានហ៊ុយប្រចាំកម្ពុជាត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ បើតាមសារព័ត៌មានជាភាសាចិន CC-Time លោក Liu Ren ត្រូវបានចាប់ខ្លួនពីបទ​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការចាប់ជំរិតទារប្រាក់ និងការជួញដូរអាវុធ។

លោក ហ៊ុន សែន សង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ក្រោមជាតិ​ក្នុង​ខេត្តកណ្តាល​ នៅថ្ងៃ​​

លោក ហ៊ុន សែន សង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ក្រោមជាតិ​ក្នុង​ខេត្តកណ្តាល​ នៅថ្ងៃ​​​​៦មិថុនាម្សិលមិញនេះ លោក ហ៊ុន សែន​​ ប្រធានព្រឹទ្ធសភាកម្ពុជា ​បានដាក់ការសង្ស័យថា ព្រំដែនកម្ពុជា-ថៃជាកន្លែងរកស៊ីគេចពន្ធ​។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ​ប្រធានព្រឹទ្ធសភា​ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី​៧មិថុនានេះថា ​ការដាក់ក្តីមន្ទិលយ៉ាងដូចនេះ ក៏ដោយសារតែលោក ហ៊ុន សែន កត់សម្គាល់ឃើញថា ​ចំណូលពន្ធគយបានកើនឡើង បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ។  សូមជម្រាបថា ​រយៈពេល​ ៥ខែដើមឆ្នាំ២០២៦នេះ ​កម្ពុជាបានទទួលចំណូលពន្ធដារ​​ជាង ​​២ ០០០ លានដុល្លារ ឬ​ ៥៣% នៃផែនការ​ឆ្នាំ​២០២៦ ​និង​​បើ​បូកជាមួយពន្ធគយ កម្ពុជារកបាន​ចំណូល​សារពើពន្ធសរុបប្រមាណ ​​​​៣ ៥០០លានដុល្លារឯណោះ​។ ​នេះមិនទាន់រាប់បញ្ចូល​​ចំណូលមិនមែន​សារពើរពន្ធផងទេ។​ សម្រាប់លោក ហ៊ុន សែន ចំណូលពន្ធដ៏ច្រើននេះ គឺជាមោទនភាពសម្រាប់កិច្ចការងារប្រមូលពន្ធរបស់រដ្ឋាភិបាលកម្ពុជា​។ ​​​គួរដឹងដែរថា យោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលចំណូលសារពើពន្ធឱ្យបាន ៦ ៨០០លានដុល្លារ ក្នុងនោះចំណូលពន្ធដារ ៣ ៨០០លានដុល្លារ និងចំណូលពន្ធគយ ៣ ០០០លានដុល្លារ៕

អាមេរិកផ្តល់ទិដ្ឋាការឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បើទោះជាប្រទេសទាំងពីរបន្តវាយប្រហារគ្នា នៅឈូងសមុទ្រ

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី ៦ មិថុនាបានចាកចេញពីប្រទេសតួកគីទៅកាន់ប្រទេ

អាមេរិកផ្តល់ទិដ្ឋាការឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បើទោះជាប្រទេសទាំងពីរបន្តវាយប្រហារគ្នា នៅឈូងសមុទ្រ

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី ៦ មិថុនាបានចាកចេញពីប្រទេសតួកគីទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីត្រៀមខ្លួនចូលរួមនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup ២០២៦ ដែលត្រូវប្រព្រឹត្តទៅនៅទឹកដីម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា។ វត្តមានរបស់ក្រុមកីឡាករអ៊ីរ៉ង់ នៅក្នុងទឹកដីអាមេរិក ហាក់មិនច្បាស់លាស់ បន្ទាប់ពីផ្ទុះសង្រ្គាមអាមេរិក និងអ៊ីរ៉ង់។ ប៉ុន្តែ នៅថ្ងៃសៅរ៍ទី ៦មិថុនា ស្ថានទូតអាមេរិកប្រចាំតួកគីបានអះអាងថា ស្ថានទូតបានផ្តល់ទិដ្ឋាការដល់ក្រុមកីឡាករអ៊ីរ៉ង់សម្រាប់ចូលរួមក្នុងការប្រកួតជម្រុះនៅទីក្រុង Los Angeles នៅសប្តាហ៍ក្រោយ។

តើសមហេតុផលឬទេដែលសមត្ថកិច្ចហាមសិស្សសាលាមិនឲ្យចែករំលែករឿងនយោបាយ?

ថ្មីៗនេះ មានការចែករំលែកវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីក្រុមសមត្ថកិច្ចនគរបាលចុះ

តើសមហេតុផលឬទេដែលសមត្ថកិច្ចហាមសិស្សសាលាមិនឲ្យចែករំលែករឿងនយោបាយ?

ថ្មីៗនេះ មានការចែករំលែកវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីក្រុមសមត្ថកិច្ចនគរបាលចុះទៅហាមឃាត់សិស្សសាលាមិនឱ្យចែករំលែក ឬនិយាយពីរឿងនយោបាយនៅតាមបណ្តាញសង្គម ក្រោមហេតុផលថា បញ្ហានយោបាយ ត្រូវទុកឲ្យថ្នាក់ដឹកនាំជាអ្នកដោះស្រាយ។ ចំពោះករណីនេះ អ្នកនយោបាយមួយចំនួន លើកឡើងថា ប្រសិនបើវីដេអូនេះជាការពិត នោះវាជាការបង្ហាញពីការរំលោភសិទ្ធិពលរដ្ឋក្នុងការចូលរួម ឬខ្វល់ខ្វាយពីរឿងនយោបាយនៅកម្ពុជា។

មន្ត្រីអាកាសចរណ៍ស៊ីវិលថា ហិរញ្ញប្បទាន១០០លានដុល្លារពីអាមេរិក នឹងជួយឱ្យវិស័យអាកាសចរណ៍កម្ពុជារីកចម្រើន

នៅថ្ងៃព្រហស្បតិ៍ទី៤ មិថុនា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហ

មន្ត្រីអាកាសចរណ៍ស៊ីវិលថា ហិរញ្ញប្បទាន១០០លានដុល្លារពីអាមេរិក នឹងជួយឱ្យវិស័យអាកាសចរណ៍កម្ពុជារីកចម្រើន

នៅថ្ងៃព្រហស្បតិ៍ទី៤ មិថុនា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ មកឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោកម្ពុជា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរណ៍កម្ពុជា។ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃសៅរ៍ ទី៦ មិថុនានេះថា ការចាត់ចែង និងប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានបែបណានោះ គឺអាស្រ័យទៅលើលក្ខខណ្ឌតម្រូវ និងនីតិវិធីផ្ទៃក្នុងរបស់សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ។ ទោះយ៉ាងណា មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះក៏មិនភ្លេចលើកឡើងពីសារៈសំខាន់នៃហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ដែលទទួលបានពីDFC។

លីបង់ និងអ៊ីរ៉ង់​ដំឡើងសសៃកដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតីលីបង់ប្រាប់អ៊ីរ៉ង់​ឲ្យឈប់លូកដៃនៅលីបង់

ទាហានរបស់លីបង់ជាច្រើននាក់​ស្លាប់នៅក្នុង​ការវាយប្រហារ​ដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល នៅព្រឹក​ថ

លីបង់ និងអ៊ីរ៉ង់​ដំឡើងសសៃកដាក់គ្នា បន្ទាប់ពី​ប្រធានាធិបតីលីបង់ប្រាប់អ៊ីរ៉ង់​ឲ្យឈប់លូកដៃនៅលីបង់

ទាហានរបស់លីបង់ជាច្រើននាក់​ស្លាប់នៅក្នុង​ការវាយប្រហារ​ដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល នៅព្រឹក​ថ្ងៃសៅរ៍ទី ៦មិថុនានេះ។ បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិលីបង់ ​រថយន្ត​ដឹក​ទាហាន និង​មន្រ្តីយោធា​ជាន់ខ្ពស់​ម្នាក់​របស់​កងទ័ព​លីបង់​បាន​រង​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ទឹកដី​ភាគខាងត្បូង​របស់​លីបង់។ ប្រធានាធិបតី​លីបង់ កាលពីថ្ងៃសុក្រ​ទី ៥មិថុនា បាន​ប្រាប់​ក្រុមហេសបូឡា​ឲ្យ​ងាកមក​រក​ផ្លូវចរចាការទូត ចំណែក អ៊ីរ៉ង់​ត្រូវ​ឈប់​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់អ៊ីរ៉ង់ និង​ឈប់​យក​លីបង់​ទៅធ្វើលេស ជាលក្ខខណ្ឌ​ចរចា​បញ្ចប់សង្រ្គាមជាមួយ​អាមេរិក និង​អ៊ីស្រាអែល។

លោក ហូ វណ្ឌី៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មាន ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ

ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ អ្នកទេសចរអន្តរជាតិដែលបានចូលមកទស្សនាប្រទេសកម្ពុជាមានជាង ១,៣

លោក ហូ វណ្ឌី៖ ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មាន ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ

ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ អ្នកទេសចរអន្តរជាតិដែលបានចូលមកទស្សនាប្រទេសកម្ពុជាមានជាង ១,៣លាននាក់។ ពោលគឺបានថយចុះដល់ទៅ ៤៥,៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ នេះបើតាមសិ្ថតិដែលក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ទី៦ ខែមិថុនានេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី យល់ឃើញថា វិបត្តិនៃជម្លោះព្រំដែនកម្ពុជា និងថៃ បានរួមចំណែកមួយផ្នែក នៃការធ្លាក់ចុះដ៏គំហុកនៃចំនួនភ្ញៀវទេសចរ ដែលមិនធ្លាប់មាន ក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ។ ចំពោះ លោក ហូ វណ្ឌី វិបត្តិតម្លៃប្រេងឥន្ធនៈសកល និងអំពើឆបោកអនឡាញក៏ជាមូលហេតុទាញទម្លាក់ចំនួនភ្ញៀវបរទេស ដែលចូលមកទស្សនាប្រទេសកម្ពុជា។

កូរ៉េខាងជើងប្តេជ្ញាពង្រឹងកម្លាំងយោធាជើងទឹក នៅប៉ុន្មានថ្ងៃមុនទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅព្យុងយ៉ាង

នៅថ្ងៃសៅរ៍ ទី០៦ មិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពប្រមុខដឹកនា

កូរ៉េខាងជើងប្តេជ្ញាពង្រឹងកម្លាំងយោធាជើងទឹក នៅប៉ុន្មានថ្ងៃមុនទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅព្យុងយ៉ាង

នៅថ្ងៃសៅរ៍ ទី០៦ មិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រី ចូលរួមក្នុងកម្មវិធីធ្វើតេស្តសាកល្បងនាវាពិឃាត Kang kon។ កម្មវិធីធ្វើតេស្តនេះ ជាសក្ខីកម្មបង្ហាញពីការបន្តពង្រីកអំណាចយោធារបស់ប្រទេសកុម្មុយនីស្តមួយនេះលើដែនសមុទ្រ ។ ការបង្ហាញពីមហិច្ឆតាយោធាជើងទឹករបស់ព្យុងយ៉ាង ធ្វើឡើងពីរថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងជើង។

សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៤៥លាននាក់​បន្ថែមទៀត ប្រឈមនឹងគ្រោះអត់ឃ្លាន

ដូចអ្វីដែល​ជាការព្រួយបារម្ភរបស់អង្គការមនុស្ស​ធម៌អន្តរជាតិ សេណារីយ៉ូអាក្រក់ ​កំពុងតែឈានក

សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៤៥លាននាក់​បន្ថែមទៀត ប្រឈមនឹងគ្រោះអត់ឃ្លាន

ដូចអ្វីដែល​ជាការព្រួយបារម្ភរបស់អង្គការមនុស្ស​ធម៌អន្តរជាតិ សេណារីយ៉ូអាក្រក់ ​កំពុងតែឈានក្លាយជាការពិត ក៏ព្រោះតែ​សង្គ្រាមអូសបន្លាយ​នៅមជ្ឈិមបូព៌ា។ ផ្អែកតាម​អង្គការ​កម្មវិធី​ស្បៀងអាហារពិភពលោក ប្រសិនបើតម្លៃប្រេងនៅតែថ្លៃ ខ្ទង់​​១០០​ដុល្លារក្នុងមួយធុងបារីស មនុស្សយ៉ាងហោច​៤៥លាននាក់​បន្ថែមទៀត នឹងត្រូវប្រឈមនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ​។

អាជីវករនៅច្រកប៉ោយប៉ែតត្អូញត្អែរពីការបាត់បង់ចំណូល ក្រោយការចាកចេញរបស់ជនបរទេស

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រែជាសភាពស្ងប់ស្ងាត់ ដោយសារការបិទច្

អាជីវករនៅច្រកប៉ោយប៉ែតត្អូញត្អែរពីការបាត់បង់ចំណូល ក្រោយការចាកចេញរបស់ជនបរទេស

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រែជាសភាពស្ងប់ស្ងាត់ ដោយសារការបិទច្រកព្រំដែនអស់ជាងមួយឆ្នាំមកនេះ។ ច្រកព្រំដែនកម្ពុជា-ថៃ ដ៏ធំមួយនេះ រឹតតែស្ងាត់ជ្រងំទៅទៀត នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការបង្រ្កាបបទល្មើសឆបោកអនឡាញ។ អាជីវករនៅច្រកប៉ោយប៉ែតមួយចំនួន​​ប្រែទឹកមុខទៅជាស្រពាប់ស្រពោនព្រោះតែការធ្លាក់ចុះចំណូល ក្រោយ​ការចាកចេញរបស់ជនបរទេស​​​​ជាបន្តបន្ទាប់​។ 

តើគួរមានវិធានការបែបណាចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលគ្មានសីលធម៌?

នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមម

តើគួរមានវិធានការបែបណាចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលគ្មានសីលធម៌?

នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហាក់បាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយបានស្រែកជេរបញ្ចោរ និយាយហែកហួរគ្នា និងសើចចំអកទៅលើបុគ្គលណាម្នាក់ ក្នុងចេតនា ដើម្បីសប្បាយ និងចង់បានមុខល្បីឈ្មោះ។ អ្នកតាមដានការអភិវឌ្ឍសង្គមបានព្រមានពីហានិភ័យ ប្រសិនបើគ្មានចំណាត់ការណាមួយសមស្របដើម្បីលុបបំបាត់បាតុភាពទាំងនោះ នៅលើបណ្តាញសង្គម។ ប៉ុន្តែទន្ទឹមនេះ ពួកគេបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងបណ្តុះបណ្តាលផ្នែកអក្ខរកម្ម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីជាចំណេះដឹងចំពោះប្រជាពលរដ្ឋ។ តើការប្រើប្រាស់បណ្តាញសង្គម ដោយគ្មានសីលធម៌ក្នុងខ្លួន នឹងបង្កហានិភ័យយ៉ាងណាខ្លះដល់សង្គម និងថា អ្វីទៅជាវិធានការទប់ស្កាត់នៅចំពោះមុខ?

ប្រធានាធិបតីអ៊ុយក្រែន ផ្ញើសំបុត្រស្នើជួបលោក ពូទីន ដោយផ្ទាល់ ដើម្បីចរចាបញ្ចប់សង្គ្រាម

ថ្ងៃព្រហស្បតិ៍ ទី ៤ ខែ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន ផ្ញើលិខិតម

ប្រធានាធិបតីអ៊ុយក្រែន ផ្ញើសំបុត្រស្នើជួបលោក ពូទីន ដោយផ្ទាល់ ដើម្បីចរចាបញ្ចប់សង្គ្រាម

ថ្ងៃព្រហស្បតិ៍ ទី ៤ ខែ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន ផ្ញើលិខិតមួយច្បាប់ ទៅកាន់ លោក វ៉្លាឌីមៀរ ពូទីន ដើម្បីស្នើជួបមេដឹកនាំរុស្ស៊ី ដោយផ្ទាល់ ក្រោមវត្តមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ។ នៅក្នុងខ្លឹមសារនៃលិខិតនេះ ប្រមុខរដ្ឋអ៊ុយក្រែន បង្ហាញគោលជំហរ ចង់ចរចាស្វែងរកផ្លូវ បញ្ចប់ការប្រយុទ្ធបង្ហូរឈាមគ្នា រវាងប្រទេស ទាំង ២ ដែលកាន់តែមានសន្ទុះខ្លាំងឡើង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ៕

ជនជាតិចិន ៥នាក់ និងភូមា ១នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ជីវិត ពីបទឃាតកម្មឃោរឃៅ

សាលាដំបូងខេត្តកំពត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសជនជាតិចិនចំនួន ៥នាក់ និ

ជនជាតិចិន ៥នាក់ និងភូមា ១នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ជីវិត ពីបទឃាតកម្មឃោរឃៅ

សាលាដំបូងខេត្តកំពត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសជនជាតិចិនចំនួន ៥នាក់ និងជនជាតិភូមាម្នាក់ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្ម។ ជាឃាតកម្មដោយការធ្វើទារុណកម្មដ៏សាហាវឃោរឃៅទៅលើជនរងគ្រោះជាជនបរទេស ២នាក់ មុននឹងយកសពដាក់ក្នុងធុងសំរាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពត កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ម្សិលមិញ។

អាមេរិកដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ប្រធានាធិបតី និងឥស្សរជនជាន់ខ្ពស់ជាច្រើននាក់របស់គុយបា

បន្ទាប់ពី​បិទខ្ទប់មិនឲ្យគុយបាមានប្រេងប្រើប្រាស់ និង​ប្រកាសគំរាម​មិន​ឲ្យ​ក្រុមហ៊ុនបរទេស​

អាមេរិកដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ប្រធានាធិបតី និងឥស្សរជនជាន់ខ្ពស់ជាច្រើននាក់របស់គុយបា

បន្ទាប់ពី​បិទខ្ទប់មិនឲ្យគុយបាមានប្រេងប្រើប្រាស់ និង​ប្រកាសគំរាម​មិន​ឲ្យ​ក្រុមហ៊ុនបរទេស​ធ្វើជំនួញជាមួយគុយបា រដ្ឋបាល​លោកដូណាល់ ត្រាំ​បាន​បន្ថែម​កម្រិត​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ឡាហាវ៉ាន។ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​ក្រុមហ៊ុនកាតធនាគារ​អាមេរិក​ជូនដំណឹងពីការ​ផ្អាក​សកម្មភាព​នៅ​លើ​ប្រទេស​កោះគុយបា ក្រសួងហិរញ្ញវត្ថុអាមេរិក​បាន​ប្រកាស​ដាក់​បញ្ចូល​ឈ្មោះប្រធានាធិបតីគុយបា ព្រមទាំង​កូនចៅ​របស់​លោករ៉ាអ៊ូល កាស្ត្រូ ដែលជាអតីតប្រធានាធិបតី​ដ៏មានឥទ្ធិពលម្នាក់។ 

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី ថាក្រុងតេហេរ៉ង់បានធ្វើឲ្យសត្រូវចាញ់សង្រ្គាមបាក់ស្បាត ក្នុងសមរភូមិ

ខណៈអ៊ីរ៉ង់និងអាមេរិកកំពុងចរចាគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី ថាក្រុងតេហេរ៉ង់បានធ្វើឲ្យសត្រូវចាញ់សង្រ្គាមបាក់ស្បាត ក្នុងសមរភូមិ

ខណៈអ៊ីរ៉ង់និងអាមេរិកកំពុងចរចាគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ាប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ថ្មី លោកម៉ុចតាបា ខាមីណី បានអះអាងថា អាមេរិកនិងអ៊ីស្រាអែលបានចាញ់សង្រ្គាមយ៉ាងអាម៉ាស់បំផុត។ នេះបើយោងតាមទូរទស្សន៍ជាតិអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា។ ជាមួយគ្នានេះ ក្រុងតេហេរ៉ង់ក៏បានព្រមានអាមេរិកថា សង្រ្គាមទ្រង់ទ្រាយធំអាចនឹងកើតឡើង ប្រសិនបើអ៊ីស្រាអែលមិនព្រមបញ្ឈប់វាយប្រហារ នៅតំបន់ភាគខាងត្បូងលីបង់។

ខួប​៣៧ឆ្នាំនៃទីលាន​ធានអានមេន៖ ចិនចោទ​ប្រមុខការទូតអាមេរិក ថាបានប្រើសម្តី​​ “ប្រមាថ”មកលើចិន

ថ្ងៃទី​៤មិថុនា គឺជាថ្ងៃខួបនៃការបង្ក្រាប​បាតុកម្ម​នៅទីលានធានអានមេន ទីក្រុងប៉េកាំង កាលពី​៣

ខួប​៣៧ឆ្នាំនៃទីលាន​ធានអានមេន៖ ចិនចោទ​ប្រមុខការទូតអាមេរិក ថាបានប្រើសម្តី​​ “ប្រមាថ”មកលើចិន

ថ្ងៃទី​៤មិថុនា គឺជាថ្ងៃខួបនៃការបង្ក្រាប​បាតុកម្ម​នៅទីលានធានអានមេន ទីក្រុងប៉េកាំង កាលពី​៣៧ឆ្នាំមុន​។ ជា​ទំព័រប្រវត្តិសាស្ត្រ ​ដែលរដ្ឋអំណាចកុម្មុយនីស្តប៉េកាំង បានព្យាយាមរារាំង ​មិន​ឲ្យ​អ្នកណាលើកមកនិយាយឡើយ​។ តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើក​ឡើងថា​ គ្មានការរារាំងរិតត្បិតណា អាចមក​លុប​បំបាត់​​អតីតកាល​បានជាដាចខាត​។ សម្តីរបស់លោក​ប្រមុខការទូតអាមេរិក​នេះ ត្រូវបាន​ក្រសួងការបរទេសចិនប្រតិកម្ម​ភ្លាម ថាជាសម្តីប្រមាថមាក់ងាយ​មកលើចិន​។

ប្រធានាធិបតី​បណ្តោះអាសន្ន​វ៉េណេស៊ុយអេឡា ទៅឥណ្ឌា​ដើម្បី​រកផ្លូវនាំចេញប្រេង

លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez) ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានធ្វើដំណើរទៅជួប​លោក​នាយករដ្

ប្រធានាធិបតី​បណ្តោះអាសន្ន​វ៉េណេស៊ុយអេឡា ទៅឥណ្ឌា​ដើម្បី​រកផ្លូវនាំចេញប្រេង

លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez) ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បានធ្វើដំណើរទៅជួប​លោក​នាយករដ្ឋមន្ត្រីឥណ្ឌា​ នៅរដ្ឋធានីញូវដេលី នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​​៤មិថុនា។ ទស្សនកិច្ចនេះ​​ស្ថិតនៅក្នុងបរិបទដែល​វ៉េណេស៊ុយអេឡា កំពុងតែរៀបចំធ្វើទំនើបកម្ម​វិស័យឧស្សាហកម្ម​ប្រេង ដើម្បីផលិតនិងនាំចេញ​ ខណៈឥណ្ឌាវិញ ក៏កំពុងតែត្រូវការ​​ប្រភព​ថាមពលនេះ​​ពីកន្លែងផ្សេង បន្ទាប់ពី​សង្គ្រាមនៅមជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង​។

តើឃាតកម្មលើជនជាតិចិនអាចធ្វើឲ្យទេសចរបរទេសពិចារណាពីការមកលេងស្រុកខ្មែរ ដែរ ឬទេ?

ករណីឃាតកម្ម និងចាប់ជំរិតជនជាតិចិនបានកើតមានជារឿយៗក្នុងប្រទេស​កម្ពុជា។ ថ្មីៗនេះ ករណីជនជាតិ

តើឃាតកម្មលើជនជាតិចិនអាចធ្វើឲ្យទេសចរបរទេសពិចារណាពីការមកលេងស្រុកខ្មែរ ដែរ ឬទេ?

ករណីឃាតកម្ម និងចាប់ជំរិតជនជាតិចិនបានកើតមានជារឿយៗក្នុងប្រទេស​កម្ពុជា។ ថ្មីៗនេះ ករណីជនជាតិចិនសម្លាប់ពលរដ្ឋខ្មែរ និងជនជាតិចិនសម្លាប់ជនជាតិចិនខ្លួនឯង រួចយកសាកសពទៅប្លុងចោលនៅទីវាលបានផ្ទុះកក្រើកលើបណ្តាញសង្គម។ អ្នកតាមដានសង្គម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ខ្លះយល់ថា ករណីឃាតកម្មលើជនជាតិចិនថ្មីៗនេះអាចធ្វើឲ្យទេសចរចិនពិចារណាមកលេងស្រុកខ្មែរ ខណៈគម្រោងលើកលែងទិដ្ឋាការលើជនជាតិចិននឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១៥ មិថុនាដល់ថ្ងៃទី១៥ តុលា ឆ្នាំ ២០២៦។ ក្នុងន័យនេះ ពួកគេបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចាប់ផ្តើមរឹតបន្តឹងសន្តិសុខជាតិ និងបោសសម្អាតឧក្រិដ្ឋកម្មឆបោក។ ​តើឃាតកម្មលើជនជាតិចិនអាចធ្វើឲ្យទេសចរបរទេសពិចារណាពីការមកលេងស្រុកខ្មែរ ដែរ ឬទេ?

សាលាក្រុងភ្នំពេញឲ្យសង្គមស៊ីវិលទទួលខុសត្រូវមុខច្បាប់ បើមានការជួបជុំនៅ​ទីសាធារណៈ​ដោយមិនជូនដំណឹង

មេដឹកនាំសហជីពចំនួន៤រូប គឺលោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ អ្នកស្រី អ៊ូ ទេពផល្លីន និងកញ្ញា ឈ

សាលាក្រុងភ្នំពេញឲ្យសង្គមស៊ីវិលទទួលខុសត្រូវមុខច្បាប់ បើមានការជួបជុំនៅ​ទីសាធារណៈ​ដោយមិនជូនដំណឹង

មេដឹកនាំសហជីពចំនួន៤រូប គឺលោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ អ្នកស្រី អ៊ូ ទេពផល្លីន និងកញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលារាជធានីភ្នំពេញកោះហៅទៅពិភាក្សានៅថ្ងៃទី៣ មិថុនាទាក់ទងនឹងការដើរដាក់ញត្តិតាមស្ថាប័ន និងស្ថានទូតនានានៅភ្នំពេញក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៤០ កាលពីថ្ងៃទី១ ឧសភាដោយមិនបានជូនដំណឹងដល់អាជ្ញាធរដែនដី។ លោក អាត់ ធន់ តំណាងមេដឹកនាំសហជីពដែលបានចូលពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញឲ្យដឹងថា មូលហេតុដែលអង្គការសមាគមមិនបានជូនដំណឹងដល់អាជ្ញាធរ ព្រោះថ្ងៃទី១ ឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ និងជាការប្រមូលផ្តុំដាក់ញត្តិទ្រង់ទ្រាយតូច។ តែលោក អាត់ ធន់ ក៏មិនភ្លេចបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមិនបានបដិសេធ​ចំពោះការលើកឡើងរបស់តំណាងសាលារាជធានីភ្នំពេញដែលស្នើឲ្យមានកិច្ចសហការ និងជូនដំណឹងដល់អាជ្ញាធរដែនដីទេ។

ប៉េកាំងចេញបម្រាមមិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលស្រុកចិន

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា ហាមឃាត់មិនឲ្យសមាជិកសភានូវែលសេ

ប៉េកាំងចេញបម្រាមមិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលស្រុកចិន

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៤ មិថុនា ហាមឃាត់មិនឲ្យសមាជិកសភានូវែលសេឡង់ ៤នាក់ ចូលជាន់ដីស្រុកចិន។ បម្រាមនេះធ្វើឡើងក្រោយពីសមាជិកសភានូវែលសេឡង់ទាំង៤នាក់នេះ បានធ្វើដំណើរទៅកោះតៃវ៉ាន់ នៅដើមខែឧសភា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់នូវែលសេឡង់។ ចំណែក នូវែលសេឡង់បានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវិធានការរបស់រដ្ឋអំណាចចិន។ ប្រមុខការទូតនូវែលសេឡង់ ក៏បានចាត់ឲ្យមន្រ្តីក្រសួងការបរទេសរបស់ខ្លួន ជួបពិភាក្សាជាមួយអាជ្ញាធរចិន អំពីបម្រាមនេះ។

៣ខែដើមឆ្នាំ២០២៦៖ បំណុលរបស់កម្ពុជាកើនឡើងដល់ ១៣.៣០ពាន់លានដុល្លារ

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានជាប់ជំពាក់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទ

៣ខែដើមឆ្នាំ២០២៦៖ បំណុលរបស់កម្ពុជាកើនឡើងដល់ ១៣.៣០ពាន់លានដុល្លារ

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានជាប់ជំពាក់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ១៣,៣០ពាន់លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃទី៣ មិថុនា និងថា ចិនជាម្ចាស់បំណុលធំរបស់កម្ពុជាដែលមានទំហំសរុបជាង ៣.៩ពាន់លានដុល្លារ។ តែយ៉ាងណា ទំហំបំណុលដែលកំពុងកើនឡើងជាបន្តបន្ទាប់នេះត្រូវបានក្រសួងសេដ្ឋកិច្ចវាយតម្លៃថា មានកម្រិតហានិភ័យទាប និងបន្តរក្សាបាននូវចីរភាព។ ​

អាជ្ញាធរបន្តចាប់ខ្លួនសកម្មជនដែលបញ្ចេញមតិទាក់ទងនឹងរឿងព្រំដែនខ្មែរ-ថៃ

បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សជ

អាជ្ញាធរបន្តចាប់ខ្លួនសកម្មជនដែលបញ្ចេញមតិទាក់ទងនឹងរឿងព្រំដែនខ្មែរ-ថៃ

បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សជំទាស់ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដំណាច់ខែឧសភា និងចោទប្រកាន់ពីបទញុះញង់។ នេះបើតាមការចុះផ្សា​យរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី៣មិថុនាម្សិលមិញ និងថាការចាប់ខ្លួននេះ ដោយសារតែសកម្មជនបក្សជំទាស់ខាងលើបញ្ចេញមតិទាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។

ហេតុអ្វីចំនួនភ្ញៀវបរទេសចូលទស្សនាអង្គរបានធ្លាក់ចុះរយៈពេល ៥ខែដើមឆ្នាំ ២០២៦?

ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៣៦ម៉ឺននាក់បានទិញសំបុត្រចូលទស

ហេតុអ្វីចំនួនភ្ញៀវបរទេសចូលទស្សនាអង្គរបានធ្លាក់ចុះរយៈពេល ៥ខែដើមឆ្នាំ ២០២៦?

ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៣៦ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ។ ចំនួននេះបានថយចុះជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ចំណែកប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរមានជាង ១៧លានដុល្លារ ពោលថយចុះជិត៣០%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ ហេតុអ្វីចំនួនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានធ្លាក់ចុះ?

លោកដូណាល ត្រាំ បញ្ជាក់ថាលោកពិតជាបានប្រកែក​តឹងសសៃ​កជាមួយ​លោក​នេតាន់យ៉ាហ៊ូ

តើទំនាក់ទំនងល្អូកល្អឺន រវាង​លោក​ដូណាល់ ត្រាំ និង​លោក​នេតាន់យ៉ាហ៊ូ បានក្លាយជារឿងអតីតហើយឬ? ថ

លោកដូណាល ត្រាំ បញ្ជាក់ថាលោកពិតជាបានប្រកែក​តឹងសសៃ​កជាមួយ​លោក​នេតាន់យ៉ាហ៊ូ

តើទំនាក់ទំនងល្អូកល្អឺន រវាង​លោក​ដូណាល់ ត្រាំ និង​លោក​នេតាន់យ៉ាហ៊ូ បានក្លាយជារឿងអតីតហើយឬ? ថ្ងៃពុធទី​៣មិថុនា លោក​ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនិង​លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​ពិត​ជាបាន​ប្រកែកគ្នាតឹងសសៃកតាមទូរស័ព្ទពិតមែន ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅលីបង់ និងនៅអ៊ីរ៉ង់​។ មុននេះមួយថ្ងៃ គេហទំព័រ Axios បានចុះផ្សាយថា លោកត្រាំបានជេរលោកនេតាន់យ៉ាហ៊ូ ថាជាមនុស្សឆ្កួត​​។​

Get more results via ClueGoal