Cambodia



Ex-Yukos CEO sentenced to ten years for spreading fake news about Russian Armed Forces

Mikhail Khodorkovsky is also barred from administering websites and posting information on the Internet for five years

ក.ប.ប បន្តស៊ើបអង្កេតប្រភពចែកចាយ ក្រោយផ្ទុះ​ភាព​ចម្រូងចម្រាស​រឿង​លក់​ត្រីសាល់ម៉ុន

អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្កា

ក.ប.ប បន្តស៊ើបអង្កេតប្រភពចែកចាយ ក្រោយផ្ទុះ​ភាព​ចម្រូងចម្រាស​រឿង​លក់​ត្រីសាល់ម៉ុន

អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្ការ និងបង្ក្រាបការក្លែងបន្លំមុខទំនិញមួយនេះ។ ប្រតិបត្តិការបន្តការស៊ើបអង្កេតនេះធ្វើឡើង ក្រោយមន្ត្រីក.ប.ប.បានរកឃើញថា ហាង «ចរណៃ» បាន​ធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងផលិតផលត្រីសាល់ម៉ុន និងត្រីត្រោត។

ក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលហ៊ានទទួលជំនួយពីបរទេស

នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួល

ក្រសួងមហាផ្ទៃព្រមានរំលាយបក្សនយោបាយណាដែលហ៊ានទទួលជំនួយពីបរទេស

នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់កាសែតឥណ្ឌាមួយដែលថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ ដើម្បីធ្វើសកម្មភាពសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់​អាវុធ​នុយក្លេអ៊ែរ​ឲ្យកងទ័ព​ជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់​អាវុធ​នុយក្លេអ៊ែរ​ឲ្យកងទ័ព​ជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។

អ៊ីរ៉ង់​និងអាមេរិកបន្តប្រកាសជំហរ​ខុសគ្នាស្រឡះ សឹងគ្រប់​ចំណុច នៅក្នុង​ការចរចា

ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់​និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍​ក្រោយ​។ តែយ៉ា

អ៊ីរ៉ង់​និងអាមេរិកបន្តប្រកាសជំហរ​ខុសគ្នាស្រឡះ សឹងគ្រប់​ចំណុច នៅក្នុង​ការចរចា

ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់​និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍​ក្រោយ​។ តែយ៉ាងណាគិតត្រឹមពេលនេះ គេសង្កេតឃើញថា អាមេរិកនិងអ៊ីរ៉ង់ ​បន្តប្រកាសគោលជំហរខុសគ្នាស្រឡះ សឹងគ្រប់ចំណុច ជាក់ស្តែងបញ្ហា​បើកច្រកសមុទ្រអកមូហ្ស​ បញ្ហាប្រាក់​បង្កក និង​សំណុំរឿងនុយក្លេអ៊ែរជាដើម​។ សម្រាប់អ៊ីរ៉ង់ ចរាចរណ៍ឆ្លងកាត់​​​ច្រកអូកមូហ្ស នឹងមិនអាចត្រឡប់ទៅរកស្ថានការណ៍ដូច​​​មុនសង្គ្រាមវិញបានឡើយ! ពោលគឺអ៊ីរ៉ង់ នឹងរៀបចំយន្តការដើម្បីយកប្រាក់ថ្ងៃឆ្លងកាត់​។

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម

លោក គីម ជុងអ៊ុនប្រកាសពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរឲ្យកងទ័ពជើងទឹក

នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធ​នុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។

អាមេរិកបន្ថែមទណ្ឌកម្មលើបណ្តាញ​ ព្រីនស៍គ្រុប ដែលដាក់គោលដៅឆបោកពលរដ្ឋអាមេរិកាំង

នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមាន

អាមេរិកបន្ថែមទណ្ឌកម្មលើបណ្តាញ​ ព្រីនស៍គ្រុប ដែលដាក់គោលដៅឆបោកពលរដ្ឋអាមេរិកាំង

នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមានទំនាក់ទំនងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុប ឬ Prince Group TCO។ ថ្នាក់ដឹកនាំរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែននេះព្រមទាំងបណ្តាញរកស៊ីពាក់ព័ន្ធផ្សេងៗទៀតក៏បានរងទណ្ឌកម្មថ្មីនេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។

ប៉ូលិសហ្វីលីពីនថា ការបាញ់ប្រហារលើសិស្សវិទ្យាល័យត្រូវបានរៀបចំទុកជាមុន

នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅ

ប៉ូលិសហ្វីលីពីនថា ការបាញ់ប្រហារលើសិស្សវិទ្យាល័យត្រូវបានរៀបចំទុកជាមុន

នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅក្នុងវិទ្យាល័យ San Jose National High School នៃទីក្រុង Tacloban គឺជាផែនការដែលបានរៀបចំទុកជាមុន។ កាលពីថ្ងៃចន្ទ ទី២២ មិថុនា កូនសិស្សចំនួន ២នាក់បានបើកការបាញ់ប្រហារសំដៅលើសិស្សសាលាដោយបណ្តាលឲ្យស្លាប់សិស្ស ៣នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ បើតាមប៉ូលិស ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមទាំង ២នាក់ធ្លាប់បានហ្វឹកហាត់បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង។

រុស្ស៊ីបន្តវាយប្រហារដោយដ្រូនលើអ៊ុយក្រែន ខណៈ ៥ប្រទេសអឺរ៉ុបគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនា

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២២ មិថុនា​ថា ការ​វា

រុស្ស៊ីបន្តវាយប្រហារដោយដ្រូនលើអ៊ុយក្រែន ខណៈ ៥ប្រទេសអឺរ៉ុបគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនា

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រដ្ឋអំណាច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២២ មិថុនា​ថា ការ​វាយប្រហារ​ដោយ​ដ្រូន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​លើ​ប៉ែក​ខាងត្បូង និង​ប៉ែក​ឦសាន​ប្រទេស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦នាក់។ ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ថា ថ្នាក់ដឹកនាំ​អឺរ៉ុប​ចំនួន ៥ប្រទេស​ដែល​ជា​មហាអំណាច​យោធា​គ្រោង​ជួប​គ្នា​នា​ថ្ងៃ​ពុធ ទី២៤ មិថុនា​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ គម្រោង​ជំនួប​នេះ​ធ្វើ​ឡើង ខណៈ​ដែល​អឺរ៉ុប​កំពុង​ព្យាយាម​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ៤ឆ្នាំ​កន្លង​មក។

លោក គីម ជុងអ៊ុនប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ

នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំ

លោក គីម ជុងអ៊ុនប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ

នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន ដោយផ្អែក​លើបច្ចេកវិទ្យានុយក្លេអ៊ែរ។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA ក្នុងថ្ងៃអង្គារ ទី២៣ មិថុនា។ បើតាម KCNA ការប្តេជ្ញាដូចនេះរបស់មនុស្សខ្លាំងកូរ៉េខាងជើងធ្វើឡើងដោយលោក គីម ជុងអ៊ុនបានមើលឃើញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការធ្វើទំនើបកម្មកងទ័ពដែលអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។

ក្រុមអ្នកតាក់តែងច្បាប់ ១៣៤នាក់ អំពាវនាវឲ្យអាស៊ានស្វះស្វែងឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន​ ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាស

ក្រុមអ្នកតាក់តែងច្បាប់ ១៣៤នាក់ អំពាវនាវឲ្យអាស៊ានស្វះស្វែងឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន​ ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតប្រមុខដឹកនាំប្រជាធិបតេយ្យភូមា តែត្រូវបានរបបសឹកភូមាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ មេដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងមួយនៅក្នុងប្រទេសកម្ពុជា ក៏បានចុះហត្ថលេខានៅក្នុងលិខិតចំហនេះដែរ។

HRW ចោទរដ្ឋាភិបាលកម្ពុជាថា បានបង្ខំសកម្មជនឲ្យសារភាពកំហុស និងចុះចូលគណបក្សកាន់អំណាច

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្

HRW ចោទរដ្ឋាភិបាលកម្ពុជាថា បានបង្ខំសកម្មជនឲ្យសារភាពកំហុស និងចុះចូលគណបក្សកាន់អំណាច

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការចោទប្រកាន់បែបព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឲ្យសារភាពជាសាធារណៈ ដើម្បីបង្ក្រាបសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំង។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា វិធានការច្បាប់ធ្វើឡើងចំពោះតែអ្នកប្រព្រឹត្តបទល្មើស និងថាការចូលរួមជាមួយគណបក្សកាន់អំណាចគឺជាជម្រើសដោយសេរីរបស់បុគ្គលម្នាក់ៗ។

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី

ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ន

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី

ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប។ មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិចិន ឈ្មោះ Hu Xiaowei ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនពីការប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ នេះបើតាមកាសែតជប៉ុន The Asahi Shimbun នាថ្ងៃទី២២មិថុនា។

តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែល

តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាច​ដឹក​កសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវ​ទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយ​ឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និង​ទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិ

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅ​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារ​ដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅ​ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់​។

ភូមា៖ អង្គការសហប្រជាជាតិថា ពលរដ្ឋជាង៧០០នាក់ត្រូវកងទ័ពភូមាសម្លាប់អំឡុងពេលបោះឆ្នោតសភា ដែលមានរយៈពេល ៦ខែ

នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មានប្រជាពលរដ្ឋភូមា ៧០២នា

ភូមា៖ អង្គការសហប្រជាជាតិថា ពលរដ្ឋជាង៧០០នាក់ត្រូវកងទ័ពភូមាសម្លាប់អំឡុងពេលបោះឆ្នោតសភា ដែលមានរយៈពេល ៦ខែ

នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មានប្រជាពលរដ្ឋភូមា ៧០២នាក់ ត្រូវបានសម្លាប់ដោយកងទ័ពភូមាក្នុងអំឡុងពេលដំណើរការបោះឆ្នោត កាលពីចន្លោះខែសីហា ឆ្នាំ ២០២៥ ដល់ ខែមករា ឆ្នាំ ២០២៦។ អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និង បញ្ជូនសំណុំរឿងភូមាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង ក្រោយកាន់អំណាចជិត ២ឆ្នាំ

ក្រោយរងសម្ពាធយ៉ាងខ្លាំង នៅក្នុងរង្វង់គណបក្សពលករ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ បា

នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង ក្រោយកាន់អំណាចជិត ២ឆ្នាំ

ក្រោយរងសម្ពាធយ៉ាងខ្លាំង នៅក្នុងរង្វង់គណបក្សពលករ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង នៅថ្ងៃចន្ទ ទី២២ មិថុនា។ លោក Andy Burnham ដែលទើបតែជាប់ឆ្នោតជាតំណាងរាស្រ្ត និងជាអតីតចៅហ្វាយក្រុង Manchester ដ៏មានប្រជាប្រិយភាព មកពីបក្សពលករ ទទួលបានគាំទ្រច្រើនពីសមាជិកបក្ស។ ជាបុគ្គលលេចធ្លោក្នុងគណបក្សផង និងមានប្រជាប្រិយភាពខ្លាំងផង លោក Andy Burnham ត្រូវគេមើលឃើញ ថានឹងអាចក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស បន្តពីលោក គៀរ ស្តារមឺ នៅប៉ុន្មានខែខាងមុខ។

រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន

នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង

រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន

នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លី​ចង់​សម្លាប់ខ្លួន។

អាមេរិក​-អ៊ីរ៉ង់៖ ការចរចាដំណាក់កាលថ្មី​៦០ថ្ងៃ​ ​បានចាប់ផ្តើម បានលទ្ធផលខ្លះរឿងលីបង់ និងច្រក​​អកមូហ្ស

ថ្ងៃអាទិត្យទី​២១មិថុនា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមជួបចរចាគ្នានៅ​ប្រទេសស្វ៊

អាមេរិក​-អ៊ីរ៉ង់៖ ការចរចាដំណាក់កាលថ្មី​៦០ថ្ងៃ​ ​បានចាប់ផ្តើម បានលទ្ធផលខ្លះរឿងលីបង់ និងច្រក​​អកមូហ្ស

ថ្ងៃអាទិត្យទី​២១មិថុនា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមជួបចរចាគ្នានៅ​ប្រទេសស្វ៊ីស។ ភាគីទាំង​២បានកំណត់រយៈពេល​៦០ថ្ងៃ ដើម្បីសម្រេចឲ្យ​បានកិច្ចព្រមព្រៀងជាស្ថាពរមួយ​។ ផ្អែកតាមគណៈប្រតិភូប៉ាគីស្ថាននិងកាតាដែលជាអ្នកសម្របសម្រួលការចរចា គឺភាគីទាំង​២បាន​យល់ស្របគ្នាជាបមឋ បង្កើត​ឲ្យ​បណ្តាញទំនាក់ទំនងដោយ​ផ្ទាល់ ដើម្បីធានាការពារសុវត្ថិភាពនាវាពាណិជ្ជកម្មដែល​ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទសហការជំរុញឲ្យមានច្បាប់អាជ្ញាសឹក

តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទសហការជំរុញឲ្យមានច្បាប់អាជ្ញាសឹក

តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Sung Jae ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចូលរួមសហការជំរុញឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ២០២៤។ មន្ត្រីជិតស្និទផ្សេងទៀតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ត្រូវបានតុលាការកាត់ទោសដូចគ្នា។

ចិនបានប្រកាសដាក់ទណ្ឌកម្មសងសឹក លើក្រុមហ៊ុនអាមេរិកចំនួន ១០

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការសងសឹកវិញ ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន

ចិនបានប្រកាសដាក់ទណ្ឌកម្មសងសឹក លើក្រុមហ៊ុនអាមេរិកចំនួន ១០

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការសងសឹកវិញ ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន១០ រួមមានក្រុមហ៊ុន ផលិតសព្វាវុធ អវកាស និងក្រុមហ៊ុនរ៉ែដីកម្រ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិន ធ្វើឡើង២សប្តាហ៍ក្រោយពីអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ៣ ក្នុងបញ្ជីខ្មៅ ដោយចោទថាបានបម្រើផលប្រយោជន៍ឲ្យកងទ័ពចិន។ វិធានការសងសឹកគ្នាទៅវិញទៅមក អាចធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប្រេះឆាឡើងវិញ បន្ទាប់ពីមហាអំណាចទាំង២ ទើបតែត្រូវរ៉ូវគ្នា បានជាង១ខែ។

សាលាឧទ្ធរណ៍រក្សាទុកការកាត់ទោស លោក ស៊្រុន ស៊្រន ២ឆ្នាំពីបទញុះញង់

នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើសំណុំរឿង «ញុះញង់» ប្រឆាំងន

សាលាឧទ្ធរណ៍រក្សាទុកការកាត់ទោស លោក ស៊្រុន ស៊្រន ២ឆ្នាំពីបទញុះញង់

នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើសំណុំរឿង «ញុះញង់» ប្រឆាំងនឹង លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។ តុលាការជាន់ខ្ពស់មួយនេះ បានរក្សាទុកសេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានីភ្នំពេញទុកជាបានការដដែល។ តុលាការជាន់ទាបកាលពីឆ្នាំ២០២៤ បានកាត់ទោស លោក ស៊្រុន ស៊្រន ដាក់ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទញុះញង់​បង្ក​ឲ្យមាន​ភាពវឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។

សមត្ថកិច្ចថៃបន្តមានវិធានការផ្លូវច្បាប់លើពលករខ្មែរខុសច្បាប់ដែលចូលទៅធ្វើការនៅថៃ

នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដ

សមត្ថកិច្ចថៃបន្តមានវិធានការផ្លូវច្បាប់លើពលករខ្មែរខុសច្បាប់ដែលចូលទៅធ្វើការនៅថៃ

នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយពលករខ្មែរ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួន​ និងចោទប្រកាន់ពីបទចូលទឹកដីថៃដោយខុសច្បាប់។ ​នេះបើតាម មន្ត្រីអង្គការសង់ត្រាល់ ដែលធ្វើការទាក់ទងទៅនឹងពលករចំណាកស្រុក និងកាសែតថៃ Bangkok Post។ ​ពលករខ្មែរទាំង ៤០នាក់ខាងលើ ត្រូវបានអាជ្ញាធរថៃបញ្ជូន​មកវិញតាមច្រកឡែមក្នុងខេត្តបាត់ដំបង។ ចំណែកពលករ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃុំខ្លួននៅក្នុងខេត្តចាន់ថាបុរី ប្រទេសថៃ។

ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនពីការឆបោកតាមអនឡាញ ខណៈកម្ពុជាផ្តើមលើកលែងទិដ្ឋាការ ៤ខែលើជនជាតិចិន

ស្ថានទូតចិនប្រចាំកម្ពុជាបានណែនាំដល់ពលរដ្ឋចិន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ឱ្យជៀសវាងការច

ស្ថានទូតចិនព្រមានពលរដ្ឋខ្លួនពីការឆបោកតាមអនឡាញ ខណៈកម្ពុជាផ្តើមលើកលែងទិដ្ឋាការ ៤ខែលើជនជាតិចិន

ស្ថានទូតចិនប្រចាំកម្ពុជាបានណែនាំដល់ពលរដ្ឋចិន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ឱ្យជៀសវាងការចូលរួមល្បែងស៊ីសង ការភ្នាល់ល្បែងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន Asia Gambling Brief នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ ការណែនាំរបស់ស្ថានទូតចិនពេលនេះ កើតមានឡើងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងចាប់ផ្តើមអនុវត្តគម្រោងលើកលែងទិដ្ឋាការសាកល្បងរយៈពេល៤ខែ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន។ 

ថៃច្រានចោលការចោទប្រកាន់របស់កម្ពុជា រឿងរំលោភដែនអធិបតេយ្យខ្លួន

មន្ត្រីជាន់ខ្ពស់យោធាថៃបានចេញមុខមកបដិសេធចោលរាល់ការចោទប្រកាន់របស់កម្ពុជាដែលថា ថៃបានរំលោភទ

ថៃច្រានចោលការចោទប្រកាន់របស់កម្ពុជា រឿងរំលោភដែនអធិបតេយ្យខ្លួន

មន្ត្រីជាន់ខ្ពស់យោធាថៃបានចេញមុខមកបដិសេធចោលរាល់ការចោទប្រកាន់របស់កម្ពុជាដែលថា ថៃបានរំលោភទឹកដី និងដុតបំផ្លាញឃ្លាំង ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។ គួររម្លឹកថា កាលពីថ្ងៃទី១៩មិថុនា កម្ពុជាបានចោទថៃថា បានរំលោភដែនអធិបតេយ្យខ្លួន​ តាមរយៈការបង្ហូតទង់ជាតិថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងថាកងកម្លាំងប្រដាប់អាវុធថៃ បានដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកជំនាញសេដ្ឋកិច្ចចង់ឃើញតម្លៃប្រេងនៅកម្ពុជាចុះថ្លៃឲ្យទាន់តម្លៃប្រេងលើទីផ្សារអន្តរជាតិ

នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះមកនៅប្រមាណ ៧៦ដុល្លា

អ្នកជំនាញសេដ្ឋកិច្ចចង់ឃើញតម្លៃប្រេងនៅកម្ពុជាចុះថ្លៃឲ្យទាន់តម្លៃប្រេងលើទីផ្សារអន្តរជាតិ

នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះមកនៅប្រមាណ ៧៦ដុល្លារ ក្នុងមួយធុងបារីល។ នេះជាតម្លៃមួយ ដែលទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ា ពោល​​តម្លៃប្រេងឆៅពេលនេះ បានធ្លាក់ចុះមកនៅប្រហាក់ប្រហែលគ្នានឹងតម្លៃកាលពីមុនមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង។ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែចុះថ្លៃមកវិញឲ្យស្របនឹងតម្លៃប្រេងទីផ្សារអន្តរជាតិ។

មនុស្សស្លាប់ជាង១០នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មាន

មនុស្សស្លាប់ជាង១០នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មានអ្នកកាសែតម្នាក់របស់ទូរទស្សន៍ Al Jazeera។ នេះបើផ្អែកតាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី២០ មិថុនា។ ភាគីអ៊ីស្រាអែលបានអះអាងថា អ្នកកាសែតរបស់អាល់ហ្សាហ្សេរ៉ារូបនេះ ជាសមាជិកសកម្មរបស់ក្រុមប្រដាប់អាវុធហាម៉ាស។ ចំណែក អ្នកតំណាងរបស់Al Jazeera បានបរិហារ និងបានច្រាលចោលការចោទប្រកាន់របស់អ៊ីស្រាអែល។

នៅឥណ្ឌា បេក្ខជនប្រឡងចូលសាលាពេទ្យជាង២លាននាក់ត្រូវប្រឡងវិញ ក្រោយអាជ្ញាធរប្រកាសថាមានបញ្ហាមិនប្រក្រតី

នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្

នៅឥណ្ឌា បេក្ខជនប្រឡងចូលសាលាពេទ្យជាង២លាននាក់ត្រូវប្រឡងវិញ ក្រោយអាជ្ញាធរប្រកាសថាមានបញ្ហាមិនប្រក្រតី

នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ មិថុនា ក្រោយពីរដ្ឋាភិបាលបានលុបចោលលទ្ធផលប្រឡងលើកមុន ដោយសារការបែកធ្លាយវិញ្ញាសា។ ការប្រឡងលើកនេះស្ថិតនៅក្រោមការឃ្លាំមើល និងឆែកឆេរយ៉ាងតឹងរឹងបំផុត ពីអនុរក្ស និងទាហានរាប់សែននាក់។ អាជ្ញាធរឥណ្ឌាក៏បានបិទបណ្តាញសង្គម Telegram ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ជាថ្មីម្តងទៀត។

តើបណ្តាញសង្គមអាចក្លាយ​ជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយ​ជា​​វេទិកាដ៏​ពេញនិយមមួយ​សម្រាប់ការ​​​​ស្វែងរកយុត្តិធម៌​

តើបណ្តាញសង្គមអាចក្លាយ​ជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយ​ជា​​វេទិកាដ៏​ពេញនិយមមួយ​សម្រាប់ការ​​​​ស្វែងរកយុត្តិធម៌​នៅក្នុងសង្គមខ្មែរ។ ​អ្នក​តាមដានសង្គមនានាបានកត់សម្គាល់ឃើញថា ​ការស្វែងរកយុត្តិធម៌​ក្រៅប្រព័ន្ធតុលាការនេះ​​​បានកើនឡើង​​ជាបន្តបន្ទាប់។ ​​ជាក់ស្តែងនាពេលចុងក្រោយនេះ ពលរដ្ឋដែលជា​អ្នកប្រើប្រាស់បណ្តាញសង្គម​​ បានស្រែកអំពាវនាវ​រកយុត្តិធម៌​ក្នុង​​​បញ្ហាដែលមិនអាចដោះស្រាយបានតាមប្រព័ន្ធ​​តុលាការ បញ្ហា​​ដីធ្លី ​ការរឹតត្បិតសិទ្ធិសេរីភាព​​ ការអនុវត្តច្បាប់​មិនត្រឹមត្រូវរបស់អាជ្ញាធរ​​ ឬការរងអំពើអយុត្តិធម៌ផ្សេងៗ​។ តើបណ្តាញទំនាក់ទំនង​សង្គមអាចក្លាយជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

ផ្ទុះវិបត្តិការទូតរវាងអ៊ីតាលីនិងអាមេរិក​ ក្រោយ​​លោក ត្រាំនិយាយថាលោកស្រីមេឡូនី សុំអង្វរលោកថតរូបជាមួយ

ជំនួប​កំពូល​G7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ​។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រា

ផ្ទុះវិបត្តិការទូតរវាងអ៊ីតាលីនិងអាមេរិក​ ក្រោយ​​លោក ត្រាំនិយាយថាលោកស្រីមេឡូនី សុំអង្វរលោកថតរូបជាមួយ

ជំនួប​កំពូល​G7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ​។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបង្ក​ឲ្យ​លោកស្រីប្រមុខរដ្ឋាភិបាល​អ៊ីតាលី ចរចា មេឡូនី ខឹងអត់ទ្រាំមិនបាន បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយប្រាប់បណ្តាញព័ត៌មានថា លោកស្រី​មេឡូនី បានទទូចសុំអង្វរលោកដើម្បីបានថតរូបជាមួយ​។ ពាក្យសំដីនេះ ត្រូវបាន​លោកស្រី​មេឡូនី ចាត់ទុក​ថាជា​ពាក្យ​ប្រឌិត និងមាក់ងាយមកលើលោកស្រី ។

សមត្ថកិច្ចចាប់ខ្លួនអ្នកផ្តល់កម្ចីអនឡាញ ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២ន

សមត្ថកិច្ចចាប់ខ្លួនអ្នកផ្តល់កម្ចីអនឡាញ ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពជាកម្ចីអនឡាញ។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់​បានថា ជនសង្ស័យទាំង ២​​បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Zeii Neth» ដើម្បី​​គំរាមទារប្រាក់ពីជនរងគ្រោះ។

រដ្ឋរក្សាទុកកំណើនភាគលាភដល់អ្នករត់កាណូតទេសចរណ៍ក្នុងខេត្តសៀមរាប

ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូ

រដ្ឋរក្សាទុកកំណើនភាគលាភដល់អ្នករត់កាណូតទេសចរណ៍ក្នុងខេត្តសៀមរាប

ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសដដែល ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ អ្នកជំនាញទេសចរណ៍ ចង់ឃើញរដ្ឋាភិបាល​វិនិយោគបន្ថែមទៅលើ​តំបន់ទេសចរណ៍​ចុង​ឃ្នៀស ពីព្រោះតំបន់នេះបានជួយទាក់ទាញទេសចរណ៍ឲ្យមកកាន់ប្រទេសកម្ពុជាទាំងមូល។

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមន្ត្រី​ពង្រឹងការត្រួតពិនិត្យទំនិញគេចពន្ធ និងទំនិញហាមឃាត់ចូលមកកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមន្ត្រី​ពង្រឹងការត្រួតពិនិត្យទំនិញគេចពន្ធ និងទំនិញហាមឃាត់ចូលមកកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងឆែកឆេរទំនិញនាំចូលខុសច្បាប់​​​តាមច្រកដើមខ្សែ ច្រកចល័ត និងតាមឃ្លាំងទំនិញធំៗ ដោយអនុលោមទៅតាមច្បាប់កំណត់។ ក្នុងសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើ​​បណ្តាញសង្គមនៅថ្ងៃទី​២០មិថុនា​ លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តលើគោលការណ៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអាជីវករលក់រាយ។

Get more results via ClueGoal