Cambodia



Former Daily Sport editor Tony Livesey steps down from 5 Live show for 'short period' as BBC 'considers' allegations in David Sullivan Panorama probe

An alleged Sullivan victim, Florence, claims she met Tony Livesey, then editor-of the Daily Sport newspaper, and he phoned up Sullivan to arrange a date for her to visit the businessman's house.

លោក ត្រាំ ទាមទារឲ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង នៅថ្ងៃខួបកំណើតរបស់លោក តែអ៊ីរ៉ង់ថា អត់ទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉

លោក ត្រាំ ទាមទារឲ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង នៅថ្ងៃខួបកំណើតរបស់លោក តែអ៊ីរ៉ង់ថា អត់ទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យ ទី១៤ មិថុនានេះ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រអកមូហ្សឲ្យដំណើរ ជាធម្មតា។ ប៉ុន្តែ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ច្បាស់លាស់ អំពីថ្ងៃចុះហត្ថលេខា នៅឡើយទេ។ ចំណែក សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវដោះស្រាយ នៅដំណាក់កាលបន្ទាប់។

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងារ?

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងារ?

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបំពាក់បំប៉នជំនាញដល់កម្លាំងពលកម្មក្នុងស្រុក រួមមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានឲ្យដឹងក្នុងរបាយការណ៍ចុងក្រោយមួយថា កម្ពុជានៅតែបន្តខ្វះកម្លាំងពលកម្មដែលមានជំនាញ និងមានភាពប្រកួតប្រជែងខ្ពស់។ ពោល គឺប្រភេទជំនាញ ការងារដ៏សំខាន់ដែលអាចជំរុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តើកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងាររបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ?

ពលរដ្ឋថៃជាង ៣ពាន់នាក់បានចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០

អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី

ពលរដ្ឋថៃជាង ៣ពាន់នាក់បានចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០

អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការបើកលើកចុងក្រោយ នៅមុនពេលអាជ្ញាធរថៃចាប់ហាមប្រាមការឡើងទៅទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ ដែលថៃបានវាយដណ្តើមយកពីកម្ពុជា នៅក្នុងសង្រ្គាមប្រយុទ្ធគ្នាពីរលើក កាលពីឆ្នាំមុន។

អ៊ុយក្រែនសាទរអង់គ្លេស​ដែល​ទើប​ចាប់ឃាត់​កប៉ាល់ដែលលួចលាក់​ដឹកប្រេង​រុស្ស៊ី

កងទ័ពជើងទឹក​អង់គ្លេស​បើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤​មិថុនា ដើម្បី​ចូលទៅ​ចាប់ឃាត

អ៊ុយក្រែនសាទរអង់គ្លេស​ដែល​ទើប​ចាប់ឃាត់​កប៉ាល់ដែលលួចលាក់​ដឹកប្រេង​រុស្ស៊ី

កងទ័ពជើងទឹក​អង់គ្លេស​បើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤​មិថុនា ដើម្បី​ចូលទៅ​ចាប់ឃាត់​កប៉ាល់មួយគ្រឿង ដែល​គេ​សង្ស័យថា បានជួយ​ដឹកប្រេង​រុស្ស៊ី ដើម្បីលួចគេច​ចេញពី​ទណ្ឌកម្ម​អន្តរជាតិ។ ចំពោះ​នាយករដ្ឋមន្រ្តីអង់គ្លេស នេះជា​វិធានការ​មួយ​ដើម្បី​បន្ទុចបង្អាក់ ទប់ស្កាត់​កុំ​ឲ្យ​រុស្ស៊ីបន្ត​លួចដឹកប្រេង​ដើម្បីលក់​យក​លុយទៅ​ចិញ្ចឹមសង្រ្គាមនៅ​អ៊ុយក្រែន។ ដូចនាយករដ្ឋមន្រ្តីអង់គ្លេសដែរ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បានអបអរ​សាទរ​សកម្មភាព​ដ៏​ក្លាហាន​របស់​នាវិក​អង់គ្លេស ក្នុងការចាប់ស្ទាក់កប៉ាល់ដឹកប្រេងរុស្ស៊ី។ 

រដ្ឋាភិបាលជំរុញឲ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀ

រដ្ឋាភិបាលជំរុញឲ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តឲ្យយុវជនខ្មែរទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្រោមកម្មវិធីជួយយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ នៅមុនការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អង្គការសង់ត្រាល់បានរកឃើញថា ពលករខ្មែរមកពីថៃ មួយចំនួនចង់ត្រឡប់ទៅរកការងារនៅប្រទេសថៃវិញ។

អង្គការ Freedom House អះអាងពីការបន្តធ្វើការតស៊ូមតិឲ្យដោះលែង កញ្ញា សេង ធារី

អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិ​សេរីភាព​ក្នុងពិភពលោកបានប្រកាសពីការបន្

អង្គការ Freedom House អះអាងពីការបន្តធ្វើការតស៊ូមតិឲ្យដោះលែង កញ្ញា សេង ធារី

អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិ​សេរីភាព​ក្នុងពិភពលោកបានប្រកាសពីការបន្តការតស៊ូមតិលើសំណុំរឿង​របស់កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ​ ៦ឆ្នាំ​កាលពីឆ្នាំ២០២២។ មេធាវីខ្មែរ​សញ្ជាតិអាមេរិកាំងរូបនេះ ត្រូវបានកាត់ទោសពីបទ «ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ពាក់ព័ន្ធនឹងការប្រកាសគាំទ្រការវិលត្រលប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។

លោក ប្រាក់ សុខុន៖ UNCLOS អាចជួយដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ ដូចករណីទីម័រខាងកើតនិងអូស្ត្រាលី

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម

លោក ប្រាក់ សុខុន៖ UNCLOS អាចជួយដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ ដូចករណីទីម័រខាងកើតនិងអូស្ត្រាលី

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។

កម្ពុជាក្លាយជាប្រភពទេសចរណ៍អន្តរជាតិលំដាប់ទី ៥របស់វៀតណាម ក្នុងរយៈពេល៥ខែចុងក្រោយនេះ

គិតត្រឹមរយៈពេល ៥ខែឆ្នាំ២០២៦នេះ កម្ពុជាបានក្លាយជាប្រភពទេសចរណ៍ធំលំដាប់ទី៥របស់វៀតណាម។ នេះបើ

កម្ពុជាក្លាយជាប្រភពទេសចរណ៍អន្តរជាតិលំដាប់ទី ៥របស់វៀតណាម ក្នុងរយៈពេល៥ខែចុងក្រោយនេះ

គិតត្រឹមរយៈពេល ៥ខែឆ្នាំ២០២៦នេះ កម្ពុជាបានក្លាយជាប្រភពទេសចរណ៍ធំលំដាប់ទី៥របស់វៀតណាម។ នេះបើយោងសេចក្តីរាយការណ៍របស់សារព័ត៌មានហុងហុង The Asset នៅថ្ងៃទី១២ មិថុនា។ តាម The Asset ពលរដ្ឋខ្មែរភាគច្រើនទៅវៀតណាមដើម្បីដើរលេងកម្សាន្ត និងស្វែងរកសេវាព្យបាលសុខភាព ក្រោយកម្ពុជា និងថៃធ្លាក់ចូលក្នុងវិបត្តិជម្លោះព្រំដែន។

ភាគហ៊ុនរបស់​Space X ឡើងថ្លៃលឿនស្លេវ រហូតធ្វើ​ឲ្យមហាសេដ្ឋី​Elon Musk មានទ្រព្យមហាសាល ខ្ពស់កប់ពពក

ជាព្រឹត្តិការណ៍មិនធ្លាប់មាននៅទីផ្សារភាគហ៊ុន​ក្នុងទីក្រុង​ញូវយ៉ក។ នៅថ្ងៃ​សុក្រទី​១២​មិថុ

ភាគហ៊ុនរបស់​Space X ឡើងថ្លៃលឿនស្លេវ រហូតធ្វើ​ឲ្យមហាសេដ្ឋី​Elon Musk មានទ្រព្យមហាសាល ខ្ពស់កប់ពពក

ជាព្រឹត្តិការណ៍មិនធ្លាប់មាននៅទីផ្សារភាគហ៊ុន​ក្នុងទីក្រុង​ញូវយ៉ក។ នៅថ្ងៃ​សុក្រទី​១២​មិថុនា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Space X របស់​មហាសេដ្ឋីអាមេរិក Elon Musk មាន​តម្លៃ១៦០​ដុល្លារក្នុង១ភាគហ៊ុន ពោល​គឺ​កើនឡើង​ជិត​២០% នៃ​តម្លៃដើម​១៣៥ដុល្លារ។ ការណ៍នេះធ្វើក្រុមហ៊ុនអវកាស​Space X​របស់​លោក​Elon Musk មាន​តម្លៃសរុប​ជាង​២ទ្រីលាន​ដុល្លារ។ ភាគហ៊ុន​របស់​Space X ឡើង​ថ្លៃ លោក​Elon Musk កាន់តែ​ចំណេញប្រាក់ច្រើន រហូត​ធ្វើ​ឲ្យ​លោក​មិនត្រឹម​ក្លាយជា​មនុស្ស​ទី​១លើផែនដី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ តែប៉ុណ្ណោះទេ ប៉ុន្តែ ទ្រព្យរបស់លោក​មាន​ច្រើនជាង ១ទ្រីលាន​ដុល្លារ ស្មើ​នឹង​ផលិតផលក្នុងស្រុក​សរុប​មួយឆ្នាំ​របស់​ប្រទេស​ស្វ៊ីស ឬ​ប៉ូឡូញ។

អាល់បានី៖ បាតុកម្មប្រឆាំងគម្រោងសណ្ឋាគារប្រណិតរបស់គ្រួសារលោកដូណាល់ ត្រាំ បន្តរីកធំឡើងៗ

នៅអាល់បានី ចលនាបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សណ្ឋាគារប្រណិត ដែលមានគ្រួសាររបស់លោកដូណាល់ ត

អាល់បានី៖ បាតុកម្មប្រឆាំងគម្រោងសណ្ឋាគារប្រណិតរបស់គ្រួសារលោកដូណាល់ ត្រាំ បន្តរីកធំឡើងៗ

នៅអាល់បានី ចលនាបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សណ្ឋាគារប្រណិត ដែលមានគ្រួសាររបស់លោកដូណាល់ ត្រាំ ជាអ្នកវិនិយោគ បានរីកមុខកាន់តែធំឡើងៗ។ រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃអស់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់គម្រោងដ៏ចម្រូងចម្រាស ចំណែកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ត្រូវតែចុះចេញពីតំណែង។ 

ឥណ្ឌាតវ៉ាខ្លាំង បន្ទាប់ពីជនជាតិរបស់ខ្លួន៣នាក់ ស្លាប់នៅក្នុងប្រតិបត្តិការវាយប្រហាររបស់អាមេរិកទៅលើកប៉ាល់ដឹកប្រេង នៅឈូងសមុទ្រអូម៉ង់

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានទូរស័ព្ទផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសៅរ៍ ទី

ឥណ្ឌាតវ៉ាខ្លាំង បន្ទាប់ពីជនជាតិរបស់ខ្លួន៣នាក់ ស្លាប់នៅក្នុងប្រតិបត្តិការវាយប្រហាររបស់អាមេរិកទៅលើកប៉ាល់ដឹកប្រេង នៅឈូងសមុទ្រអូម៉ង់

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានទូរស័ព្ទផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសៅរ៍ ទី១៣ មិថុនានេះដើម្បីសម្តែងការតវ៉ា មិនពេញចិត្ត និងទាមទារឲ្យអាមេរិកគោរពសិទ្ធិ និងសុវត្ថិភាពរបស់កប៉ាល់ពាណិជ្ជកម្មស៊ីវិល។ រដ្ឋាភិបាលឥណ្ឌាទើបតែបានកោះហៅមន្រ្តីនៅស្ថានទូតអាមេរិកប្រចាំក្រុងញូវដេលី បន្ទាប់ពីជនជាតិឥណ្ឌា ៣នាក់ស្លាប់ នៅក្នុងប្រតិបត្តិការវាយប្រហាររបស់កងទ័ពអាមេរិក ទៅលើកប៉ាល់ដឹកប្រេងមួយ នៅឈូងសមុទ្រអូម៉ង់។ ហេតុការណ៍នេះបានធ្វើឥណ្ឌាព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់បុគ្គលិកជនជាតិឥណ្ឌាជាច្រើននាក់ ដែលកំពុងបម្រើការនៅតាមកប៉ាល់ដឹកទំនិញ នៅក្នុងបរិបទសង្រ្គាមនៅដើមបូព៌ា។

ប៉ូលិសវៀតណាមចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើប្រតិបត្តិការឆបោកអនឡាញឆ្លងដែនពីកម្ពុជា

ប៉ូលិសវៀតណាមបានចាប់ខ្លួនជនជាតិចិន និងវៀតណាម ៤នាក់ ពីបទ​ពាក់ព័ន្ធការរៀបចំទីតាំងប្រព្រឹត្ត

ប៉ូលិសវៀតណាមចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើប្រតិបត្តិការឆបោកអនឡាញឆ្លងដែនពីកម្ពុជា

ប៉ូលិសវៀតណាមបានចាប់ខ្លួនជនជាតិចិន និងវៀតណាម ៤នាក់ ពីបទ​ពាក់ព័ន្ធការរៀបចំទីតាំងប្រព្រឹត្តសកម្មភាពឆបោកអនឡាញឆ្លងដែនពី​ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈវៀតណាមនៅថ្ងៃសុក្រ ទី១២មិថុនា។

ទូតកម្ពុជានៅជប៉ុន៖ កម្ពុជាមិនអះអាងថា បញ្ហាឆបោកអនឡាញត្រូវបានដោះស្រាយទាំងស្រុង តែក៏មិនមើលស្រាល

កម្ពុជាមិនអះអាងថា បញ្ហាប្រឈម ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដោះស្រ

ទូតកម្ពុជានៅជប៉ុន៖ កម្ពុជាមិនអះអាងថា បញ្ហាឆបោកអនឡាញត្រូវបានដោះស្រាយទាំងស្រុង តែក៏មិនមើលស្រាល

កម្ពុជាមិនអះអាងថា បញ្ហាប្រឈម ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដោះស្រាយទាំងស្រុង ប៉ុន្តែយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមើលស្រាលការងារដែលសេសសល់នោះដែរ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅក្នុងសេចក្តីបំភ្លឺ នៅ​ថ្ងៃសុក្រទី១២មិថុនា។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនកត់សម្គាល់ឃើញថា បណ្តាព័ត៌មានអន្តរជាតិមួយចំនួនបានដកស្រង់ និងយល់ខុសពីខ្លឹមសារ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការបង្ក្រាបបទល្មើសឆបោកអនឡាញ។

ភូមា​ចាប់​ឃុំខ្លួនអ្នកជំនួញអាមេរិកម្នាក់ដែល​សរសេរ​សៀវភៅ​និយាយ​ពី​រដ្ឋប្រហារយោធា ឆ្នាំ​២០២១

អ្នកជំនួញអាមេរិកម្នាក់ដែលជា​ម្ចាស់និពន្ធ​សៀវភៅ​និយាយ​ពី​រដ្ឋប្រហារ​យោធាភូមា ឆ្នាំ ២០២១ ត

ភូមា​ចាប់​ឃុំខ្លួនអ្នកជំនួញអាមេរិកម្នាក់ដែល​សរសេរ​សៀវភៅ​និយាយ​ពី​រដ្ឋប្រហារយោធា ឆ្នាំ​២០២១

អ្នកជំនួញអាមេរិកម្នាក់ដែលជា​ម្ចាស់និពន្ធ​សៀវភៅ​និយាយ​ពី​រដ្ឋប្រហារ​យោធាភូមា ឆ្នាំ ២០២១ ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១មិថុនាកន្លងទៅ។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅថ្ងៃសៅរ៍ទី ១៣​មិថុនា។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន​Reuters ថា អាមេរិក​កំពុង​តាមដាន​ប៉ុន្តែ សុំមិនអត្ថាធិប្បាយច្រើន ដើម្បី​សុវត្ថិភាព​ឯកជន។

លីកាដូ៖ រដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់ដើម្បីលុបបំបាត់ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ

ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដ

លីកាដូ៖ រដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់ដើម្បីលុបបំបាត់ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ

ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការលើការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។ ចំពោះអង្គការការពារសិទ្ធិមនុស្សមួយនេះ ដល់វេលាហើយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហា ការបញ្ចាំខ្លួនដោះបំណុល ដែលជាដើមចមនាំឲ្យមានពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបង្កើនការចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ពីថៃ

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងបន្តចុះពិនិត្

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបង្កើនការចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ពីថៃ

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ដែលលួចនាំចូលពីប្រទេសថៃ និងដែលកំពុងចរាចរលក់ក្នុងភូមិសាស្ត្រខេត្តផ្ទាល់។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី១៣មិថុនានេះ លោក លី សុវណ្ណរិទ្ធ មិនទាន់អាចផ្តល់លទ្ធផលនៃការចុះបង្ក្រាបបាននៅឡើយទេ ដោយត្រឹមអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងបង្កើនការបង្ក្រាបការនាំចូលទំនិញថៃដូចការបង្ក្រាបបទល្មើសអនឡាញដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមពីររូបទៀត​ត្រូវបាន​តុលាការផ្តន្ទាទោស ជុំវិញ​ការបង្ហោះសាររឿងព្រំដែន

អាជ្ញាធរកម្ពុជាបន្តចាប់ខ្លួន និងផ្តន្ទាទោសពលរដ្ឋ​ ២រូបទៀត ពីបទញុះញង់ ក្រោយ​បាន​បង្ហោះសារទ

អ្នកប្រើប្រាស់បណ្តាញសង្គមពីររូបទៀត​ត្រូវបាន​តុលាការផ្តន្ទាទោស ជុំវិញ​ការបង្ហោះសាររឿងព្រំដែន

អាជ្ញាធរកម្ពុជាបន្តចាប់ខ្លួន និងផ្តន្ទាទោសពលរដ្ឋ​ ២រូបទៀត ពីបទញុះញង់ ក្រោយ​បាន​បង្ហោះសារទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ។ បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ គិតត្រឹមថ្ងៃទី​១៣មិថុនានេះ​​​ ​អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងផ្តន្ទាទោស​​​​មនុស្សសរុប​​ជាង ១០០នាក់ ពាក់ព័ន្ធនឹងការនិយាយភាគច្រើនពីបញ្ហាព្រំដែននៅលើបណ្តាញសង្គម​។ ​

តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ?

ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខ

តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ?

ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រសួងអប់រំបំពាក់សម្ភារៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅសម្រេចគោលដៅនាពេលខាងមុខ៕

និស្សិតឥណ្ឌូណេស៊ីធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច

នៅទីក្រុងហ្សាកាតា ថ្ងៃសុក្រ ទី ១២មិថុនា និស្សិតឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វ

និស្សិតឥណ្ឌូណេស៊ីធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច

នៅទីក្រុងហ្សាកាតា ថ្ងៃសុក្រ ទី ១២មិថុនា និស្សិតឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វើបាតុកម្ម​ប្រឆាំងនឹងការលំបាកសេដ្ឋកិច្ចបណ្តាលមកពីការ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនិងការខ្ជះខ្ជាយថវិការដ្ឋ។ ការធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលឥណ្ឌូណេស៊ី កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។  

កូរ៉េខាងត្បូង៖ លោក យូន ស៊ុកយោល ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងសំណុំរឿងបង្ហោះដ្រូនចូលកូរ៉េខាងជើង

នៅថ្ងៃសុក្រ ទី ១២​ ខែមិថុនា រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសកាត់ទោសដាក់ពន្ធនាគា

កូរ៉េខាងត្បូង៖ លោក យូន ស៊ុកយោល ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងសំណុំរឿងបង្ហោះដ្រូនចូលកូរ៉េខាងជើង

នៅថ្ងៃសុក្រ ទី ១២​ ខែមិថុនា រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ ទៅលើអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល។ ការកាត់ទោសនេះ ពាក់ព័ន្ធនឹងសំណុំរឿងកូរ៉េខាងត្បូងបញ្ជូនដ្រូនយោធា ហោះចូលទៅលើដែនអាកាសកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ ២០២៤។ អ្នកនាំពាក្យតុលាការកូរ៉េខាងត្បូង បានអះអាងថាលោក យូន ស៊ុកយោល បានព្យាយាមបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធាជាមួយកូរ៉េខាងជើង ដើម្បីយកលេសប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសរបស់ខ្លួន។

ថៃ៖ តើនរណានឹងមកឡើង​ជារាជទាយាទស្នងរាជបល្ល័ង្ក​ថៃ​​ ក្រោយ “ម្ចាស់ក្សត្រីផា” សោយទិវង្គត

ការយាងសោយទិវង្គត របស់បុត្រីច្បង​នៃព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី​ ផ័ឆរគិទិយ៉ាផា បា

ថៃ៖ តើនរណានឹងមកឡើង​ជារាជទាយាទស្នងរាជបល្ល័ង្ក​ថៃ​​ ក្រោយ “ម្ចាស់ក្សត្រីផា” សោយទិវង្គត

ការយាងសោយទិវង្គត របស់បុត្រីច្បង​នៃព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី​ ផ័ឆរគិទិយ៉ាផា បាន​ទុកឲ្យអនាគតនៃរាជបល្ល័ង្ក​ថៃ ស្ថិតនៅក្នុងភាព​កាន់តែមិនប្រាកដប្រជា​។ កន្លងមក​​ មជ្ឈដ្ឋាន​នយោបាយ​និងប្រជាជនថៃទូទៅ បានសំឡឹងឃើញថា មានតែព្រះអង្គម្ចាស់ក្សត្រី ផ័ឆរគិទិយ៉ាផា តែមួយព្រះអង្គគត់ដែលសក្តិសមនឹងឡើងស្នងរាជពីព្រះបិតា​។ ចំណោទគ្មានអ្នកស្នងរាជនេះ កំពុងតែចោទឡើង ស្របពេលដែល​ ស្ថាប័នព្រះមហាក្សត្រថៃ កាន់តែរងនូវការរិះគន់ និងអស់ជំនឿចិត្ត ​ពីសំណាក់យុវជនថៃ​។​

លោក ស សុខា ជួលក្រុមហ៊ុនមេធាវីអាមេរិកឲ្យជួយលាងជម្រះខ្លួនពីបញ្ជីខ្មៅទណ្ឌកម្មអាមេរិក

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំ

លោក ស សុខា ជួលក្រុមហ៊ុនមេធាវីអាមេរិកឲ្យជួយលាងជម្រះខ្លួនពីបញ្ជីខ្មៅទណ្ឌកម្មអាមេរិក

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំនួន២ ដើម្បីឲ្យជួយលាងជម្រះរូបលោកចេញពីបញ្ជីទណ្ឌកម្មអាមេរិក ក្នុងសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកអនឡាញ ចេន ហ្ស៊ី។ បើតាមលិខិតដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាន លោក ស សុខា បានយល់ព្រមបង់ប្រាក់ជាង ៣០ម៉ឺនដុល្លារដើម្បីរកកិច្ចអន្តរាគមន៍ពីក្រុមហ៊ុនមេធាវីអាមេរិកទាំង២។

បុត្រីច្បងស្តេចរាមាទី១០ថៃ បានសោយទីវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា

ព្រះបរមរាជវាំងថៃ នៅព្រឹកថ្ងៃទី១២​មិថុនា បានចេញសេចក្តីថ្លែងការណ៍ពីដំណឹងសោយទីវង្គតរបស់ព្រ

បុត្រីច្បងស្តេចរាមាទី១០ថៃ បានសោយទីវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា

ព្រះបរមរាជវាំងថៃ នៅព្រឹកថ្ងៃទី១២​មិថុនា បានចេញសេចក្តីថ្លែងការណ៍ពីដំណឹងសោយទីវង្គតរបស់ព្រះរាជបុត្រីច្បងព្រះមហាក្សត្រ ព្រះនាងម្ចាស់ ផាចារ័ក គិតិយាផា ក្នុងព្រះជន្ម ៤៧ព្រះវស្សា។ ភ្លាមៗ ព្រះមហាក្សត្រថៃដែលត្រូវជាបិតា​បានចេញព្រះរាជក្រឹត្យមួយបង្គាប់ឱ្យព្រះបរមរាជវាំងថៃរៀបចំពិធីបុណ្យសពឱ្យខ្ពង់ខ្ពស់ និងថា​ ព្រះសពត្រូវតម្កល់នៅសាលបល្ល័ង្កពិម៉ាន់រ៉ាត់យា ក្នុងព្រះបរមរាជវាំង។

លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង

សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ

លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង

សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង្រឹងការអនុវត្តច្បាប់៕

តើ​មូលហេតុអ្វីខ្លះ ដែលធ្វើឲ្យ​​គម្រោង​​​យន្តហោះចម្បាំង Scaf របស់អឺរ៉ុប ត្រូវបរាជ័យកណ្តាលទី?

បារាំង​ អាល្លឺម៉ង់ និងអេស្ប៉ាញ បានរួម​គ្នា​លើកគម្រោងរួមគ្នា​ផលិត​ប្រព័ន្ធប្រយុទ្ធផ្លូវអា

តើ​មូលហេតុអ្វីខ្លះ ដែលធ្វើឲ្យ​​គម្រោង​​​យន្តហោះចម្បាំង Scaf របស់អឺរ៉ុប ត្រូវបរាជ័យកណ្តាលទី?

បារាំង​ អាល្លឺម៉ង់ និងអេស្ប៉ាញ បានរួម​គ្នា​លើកគម្រោងរួមគ្នា​ផលិត​ប្រព័ន្ធប្រយុទ្ធផ្លូវអាកាសដ៏ទំនើបមួយ ហៅកាត់ថា SCAF។ ក៏ប៉ុន្តែ​ ជិត១០ឆ្នាំមកនេះ គម្រោងនេះ​បានជាប់គាំងមិនទៅមុខ ដោយមូលហេតុ​មិនចុះសម្រុងគ្នាជាច្រើន​។ នៅទីបំផុត ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់ បានប្រកាសកាលពីដើមសប្តាហ៍​នេះ សម្រេច​បោះបង់ចោលគម្រោងនេះ​។ ​ក្រុមហ៊ុនឧស្សាហកម្ម​សព្វាវុធអឺរ៉ុប បានថ្លែងការព្រួយបារម្ភថាអឺរ៉ុប កំពុងតែបាត់បង់ពេលវេលា​ឈានទៅរកស្វ័យភាព​ការពារខ្លួន​ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ ​ដែល​កាន់តែគំរាមសន្តិសុខអឺរ៉ុប​។

អាមេរិកព្រមានយកប្រាក់របស់អ៊ីរ៉ង់ដែលខ្លួនបានបង្កក មកបង់ថ្លៃការខូតខាត ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានព្រមានថា នឹងយកប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបង្កក

អាមេរិកព្រមានយកប្រាក់របស់អ៊ីរ៉ង់ដែលខ្លួនបានបង្កក មកបង់ថ្លៃការខូតខាត ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានព្រមានថា នឹងយកប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបង្កក មកបង់ថ្លៃការខូចខាតរបស់ប្រទេសសម័្ពន្ធមិត្តអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្ស។ ការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងស្របពេលអាមេរិកកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់នៅក្នុងការចរចា និងគំរាមចាត់វិធានការថ្មីបន្ថែមទៀត ប្រសិនអ៊ីរ៉ង់នៅតែបន្តវាយប្រហារ។

អ៊ីរ៉ង់​និងអាមេរិក​បន្តបាញ់​ប្លោងគ្រាប់​​វាយប្រហារគ្នា តែអះអាងថានៅតែបន្តការចរចា

ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកម្រិតទៀត នៅតំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​កងទ័ពអាមេរិកនិងអ៊

អ៊ីរ៉ង់​និងអាមេរិក​បន្តបាញ់​ប្លោងគ្រាប់​​វាយប្រហារគ្នា តែអះអាងថានៅតែបន្តការចរចា

ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកម្រិតទៀត នៅតំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​កងទ័ពអាមេរិកនិងអ៊ីរ៉ង់ បានបន្តបាញ់​ប្លោងគ្រាប់វាយប្រហារគ្នា។ ក្រោយ​ការ​វាយប្រហាររបស់អាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះអ៊ីរ៉ង់​បាន​បាញ់មីស៊ីលច្រើនគ្រាប់ ទៅលើ​មូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត បារ៉ែន និងហ្សកដានី​។ អ៊ីរ៉ង់អះអាងទៀតថា បទឈប់បាញ់ លែងមានន័យអ្វីទៀតហើយ​។ តែទោះជាយ៉ាងនេះក្តី ប្រភពពីមន្ត្រីទូតបានអះអាងថា ភាគីទាំង​២នៅតែបន្តចរចាគ្នាដដែល។

ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦

ការប្រកួតបាល់ទាត់ពិភពលោក(Coupe du Monde ឬ FIFA World Cup 2026) នឹងចាប់ផ្តើមនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី

ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦

ការប្រកួតបាល់ទាត់ពិភពលោក(Coupe du Monde ឬ FIFA World Cup 2026) នឹងចាប់ផ្តើមនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន៣ ធ្វើជាម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ នៅកម្ពុជា ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍កីឡាពិភពលោកដ៏មានប្រជាប្រិយនេះ រយៈពេលជាង១ខែ ដែលរួមមានជាង ១០០ប្រកួត។

អាមេរិក​ និង​ជប៉ុន​ផ្តល់​ជំនួយជាង​ ១លាន​ដុល្លារ​ដើម្បីបន្តគម្រោងជួ​សជុល​ប្រាសាទបុរាណ​ខ្មែរ

រដ្ឋា​ភិ​បាល​នៃ​ប្រទេសចំនួន​ ២​ គឺ​ជប៉ុន និង​សហ​រដ្ឋ​អាមេរិក​បន្ត​​ផ្តល់​ជំនួយ​ជា​សាច់​ប

អាមេរិក​ និង​ជប៉ុន​ផ្តល់​ជំនួយជាង​ ១លាន​ដុល្លារ​ដើម្បីបន្តគម្រោងជួ​សជុល​ប្រាសាទបុរាណ​ខ្មែរ

រដ្ឋា​ភិ​បាល​នៃ​ប្រទេសចំនួន​ ២​ គឺ​ជប៉ុន និង​សហ​រដ្ឋ​អាមេរិក​បន្ត​​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់សរុប​ជាង​ ១​លាន​ដុល្លារ​អាមេរិក​​ដល់ប្រទេស​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​អភិរក្ស និង​ជួស​ជុ​ល​ប្រាសាទបុរាណ​ខ្មែរ​។​ ក្នុង​សេចក្តីប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែលចុះ​ថ្ងៃទី​១​០​ ខែមិថុនា ឆ្នាំ២០២៦​ ជប៉ុន​បាន​ផ្តល់​ថវិកា ៩០​ម៉ឺន​ដុល្លារ ក្នុងគម្រោង​ជួស​ជុល​​ប្រាសាទបាយ័ន ខណៈអាមេរិក​ប្រកាស​ឱ្យថវិកា​បន្ថែម​ ២៥​ម៉ឺន​ដុល្លារ​ ដើម្បី​​អភិ​រក្សប្រាសាទភ្នំបាខែង​។ 

តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា?

ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរ

តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា?

ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បី​ឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពី​ចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?

តុលាការថៃកាត់ទោសប្រហារជីវិត ជនជាតិចិនអ៊ុយហ្គួរ២នាក់ ក្នុងបទធ្វើភេរវកម្មនៅក្រុងបាងកក កាលពីឆ្នាំ ២០១៥

តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិត បុរសជនជាតិចិនអ៊ុយហ្គួរ ២នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១១ ម

តុលាការថៃកាត់ទោសប្រហារជីវិត ជនជាតិចិនអ៊ុយហ្គួរ២នាក់ ក្នុងបទធ្វើភេរវកម្មនៅក្រុងបាងកក កាលពីឆ្នាំ ២០១៥

តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិត បុរសជនជាតិចិនអ៊ុយហ្គួរ ២នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១១ មិថុនា ពីបទប្រព្រឹត្តអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក កាលពីឆ្នាំ២០១៥។ ហេតុការណ៍នេះបានឆក់យកជីវិតមនុស្សចំនួន ២០នាក់ និងរបួសជាង១០០នាក់។ អំពើភេរវកម្មនេះ ត្រូវបានគេវាយតម្លៃថា ជាការសងសឹកនឹងរដ្ឋាភិបាលថៃ ដែលបានចាប់បញ្ជូន ជនជាតិចិនអ៊ុយហ្គួរជាច្រើននាក់ ទៅឲ្យអាជ្ញាធរចិន។

ក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន

នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កក

ក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន

នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ចំនួន ៣ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ។ ក្នុងចំណោមទីតាំងទាំង៣នេះ មាន ២ទីតាំងដែល​កម្លាំងចម្រុះរកឃើញទំនិញមានស្លាកសញ្ញាជាអក្សរថៃ គិតសរុបជាង ២៤១តោន។ លោក មាស សុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា មន្ត្រីជំនាញបានបញ្ចូនសំណាកទៅវិភាគរកមេរោគ និងសារធាតុគីមីហាមឃាត់ ខណៈទំនិញ និងសាច់បង្កកដែលរកឃើញត្រូវបានហាមឃាត់មិនឱ្យលក់ចែកចាយ។

Get more results via ClueGoal