Cambodia



អ្នកប្រើប្រាស់បណ្តាញសង្គមពីររូបទៀត​ត្រូវបាន​តុលាការផ្តន្ទាទោស ជុំវិញ​ការបង្ហោះសាររឿងព្រំដែន

អាជ្ញាធរកម្ពុជាបន្តចាប់ខ្លួន និងផ្តន្ទាទោសពលរដ្ឋ​ ២រូបទៀត ពីបទញុះញង់ ក្រោយ​បាន​បង្ហោះសារទ

លីកាដូ៖ រដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់ដើម្បីលុបបំបាត់ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ

ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដ

លីកាដូ៖ រដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់ដើម្បីលុបបំបាត់ពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ

ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការលើការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។ ចំពោះអង្គការការពារសិទ្ធិមនុស្សមួយនេះ ដល់វេលាហើយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហា ការបញ្ចាំខ្លួនដោះបំណុល ដែលជាដើមចមនាំឲ្យមានពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបង្កើនការចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ពីថៃ

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងបន្តចុះពិនិត្

លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបង្កើនការចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ពីថៃ

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងបន្តចុះពិនិត្យ និងបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់ដែលលួចនាំចូលពីប្រទេសថៃ និងដែលកំពុងចរាចរលក់ក្នុងភូមិសាស្ត្រខេត្តផ្ទាល់។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នៅព្រឹកថ្ងៃទី១៣មិថុនានេះ លោក លី សុវណ្ណរិទ្ធ មិនទាន់អាចផ្តល់លទ្ធផលនៃការចុះបង្ក្រាបបាននៅឡើយទេ ដោយត្រឹមអះអាងថា បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងបង្កើនការបង្ក្រាបការនាំចូលទំនិញថៃដូចការបង្ក្រាបបទល្មើសអនឡាញដែរ។

តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ?

ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខ

តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ?

ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រសួងអប់រំបំពាក់សម្ភារៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅសម្រេចគោលដៅនាពេលខាងមុខ៕

និស្សិតឥណ្ឌូណេស៊ីធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច

នៅទីក្រុងហ្សាកាតា ថ្ងៃសុក្រ ទី ១២មិថុនា និស្សិតឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វ

និស្សិតឥណ្ឌូណេស៊ីធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច

នៅទីក្រុងហ្សាកាតា ថ្ងៃសុក្រ ទី ១២មិថុនា និស្សិតឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានជួបជុំគ្នាធ្វើបាតុកម្ម​ប្រឆាំងនឹងការលំបាកសេដ្ឋកិច្ចបណ្តាលមកពីការ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនិងការខ្ជះខ្ជាយថវិការដ្ឋ។ ការធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលឥណ្ឌូណេស៊ី កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។  

កូរ៉េខាងត្បូង៖ លោក យូន ស៊ុកយោល ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងសំណុំរឿងបង្ហោះដ្រូនចូលកូរ៉េខាងជើង

នៅថ្ងៃសុក្រ ទី ១២​ ខែមិថុនា រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសកាត់ទោសដាក់ពន្ធនាគា

កូរ៉េខាងត្បូង៖ លោក យូន ស៊ុកយោល ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងសំណុំរឿងបង្ហោះដ្រូនចូលកូរ៉េខាងជើង

នៅថ្ងៃសុក្រ ទី ១២​ ខែមិថុនា រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានប្រកាសកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ ទៅលើអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល។ ការកាត់ទោសនេះ ពាក់ព័ន្ធនឹងសំណុំរឿងកូរ៉េខាងត្បូងបញ្ជូនដ្រូនយោធា ហោះចូលទៅលើដែនអាកាសកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ ២០២៤។ អ្នកនាំពាក្យតុលាការកូរ៉េខាងត្បូង បានអះអាងថាលោក យូន ស៊ុកយោល បានព្យាយាមបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធាជាមួយកូរ៉េខាងជើង ដើម្បីយកលេសប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសរបស់ខ្លួន។

ថៃ៖ តើនរណានឹងមកឡើង​ជារាជទាយាទស្នងរាជបល្ល័ង្ក​ថៃ​​ ក្រោយ “ម្ចាស់ក្សត្រីផា” សោយទិវង្គត

ការយាងសោយទិវង្គត របស់បុត្រីច្បង​នៃព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី​ ផ័ឆរគិទិយ៉ាផា បា

ថៃ៖ តើនរណានឹងមកឡើង​ជារាជទាយាទស្នងរាជបល្ល័ង្ក​ថៃ​​ ក្រោយ “ម្ចាស់ក្សត្រីផា” សោយទិវង្គត

ការយាងសោយទិវង្គត របស់បុត្រីច្បង​នៃព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ក្សត្រី​ ផ័ឆរគិទិយ៉ាផា បាន​ទុកឲ្យអនាគតនៃរាជបល្ល័ង្ក​ថៃ ស្ថិតនៅក្នុងភាព​កាន់តែមិនប្រាកដប្រជា​។ កន្លងមក​​ មជ្ឈដ្ឋាន​នយោបាយ​និងប្រជាជនថៃទូទៅ បានសំឡឹងឃើញថា មានតែព្រះអង្គម្ចាស់ក្សត្រី ផ័ឆរគិទិយ៉ាផា តែមួយព្រះអង្គគត់ដែលសក្តិសមនឹងឡើងស្នងរាជពីព្រះបិតា​។ ចំណោទគ្មានអ្នកស្នងរាជនេះ កំពុងតែចោទឡើង ស្របពេលដែល​ ស្ថាប័នព្រះមហាក្សត្រថៃ កាន់តែរងនូវការរិះគន់ និងអស់ជំនឿចិត្ត ​ពីសំណាក់យុវជនថៃ​។​

លោក ស សុខា ជួលក្រុមហ៊ុនមេធាវីអាមេរិកឲ្យជួយលាងជម្រះខ្លួនពីបញ្ជីខ្មៅទណ្ឌកម្មអាមេរិក

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំ

លោក ស សុខា ជួលក្រុមហ៊ុនមេធាវីអាមេរិកឲ្យជួយលាងជម្រះខ្លួនពីបញ្ជីខ្មៅទណ្ឌកម្មអាមេរិក

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួលក្រុមហ៊ុនមេធាវីអាមេរិកចំនួន២ ដើម្បីឲ្យជួយលាងជម្រះរូបលោកចេញពីបញ្ជីទណ្ឌកម្មអាមេរិក ក្នុងសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកអនឡាញ ចេន ហ្ស៊ី។ បើតាមលិខិតដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាន លោក ស សុខា បានយល់ព្រមបង់ប្រាក់ជាង ៣០ម៉ឺនដុល្លារដើម្បីរកកិច្ចអន្តរាគមន៍ពីក្រុមហ៊ុនមេធាវីអាមេរិកទាំង២។

បុត្រីច្បងស្តេចរាមាទី១០ថៃ បានសោយទីវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា

ព្រះបរមរាជវាំងថៃ នៅព្រឹកថ្ងៃទី១២​មិថុនា បានចេញសេចក្តីថ្លែងការណ៍ពីដំណឹងសោយទីវង្គតរបស់ព្រ

បុត្រីច្បងស្តេចរាមាទី១០ថៃ បានសោយទីវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា

ព្រះបរមរាជវាំងថៃ នៅព្រឹកថ្ងៃទី១២​មិថុនា បានចេញសេចក្តីថ្លែងការណ៍ពីដំណឹងសោយទីវង្គតរបស់ព្រះរាជបុត្រីច្បងព្រះមហាក្សត្រ ព្រះនាងម្ចាស់ ផាចារ័ក គិតិយាផា ក្នុងព្រះជន្ម ៤៧ព្រះវស្សា។ ភ្លាមៗ ព្រះមហាក្សត្រថៃដែលត្រូវជាបិតា​បានចេញព្រះរាជក្រឹត្យមួយបង្គាប់ឱ្យព្រះបរមរាជវាំងថៃរៀបចំពិធីបុណ្យសពឱ្យខ្ពង់ខ្ពស់ និងថា​ ព្រះសពត្រូវតម្កល់នៅសាលបល្ល័ង្កពិម៉ាន់រ៉ាត់យា ក្នុងព្រះបរមរាជវាំង។

លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង

សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ

លោក ទ្រី ស៊ីថេង៖ បទល្មើសសត្វព្រៃមិនថមថយ បើការអនុវត្តច្បាប់នៅធូររលុង

សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង្រឹងការអនុវត្តច្បាប់៕

តើ​មូលហេតុអ្វីខ្លះ ដែលធ្វើឲ្យ​​គម្រោង​​​យន្តហោះចម្បាំង Scaf របស់អឺរ៉ុប ត្រូវបរាជ័យកណ្តាលទី?

បារាំង​ អាល្លឺម៉ង់ និងអេស្ប៉ាញ បានរួម​គ្នា​លើកគម្រោងរួមគ្នា​ផលិត​ប្រព័ន្ធប្រយុទ្ធផ្លូវអា

តើ​មូលហេតុអ្វីខ្លះ ដែលធ្វើឲ្យ​​គម្រោង​​​យន្តហោះចម្បាំង Scaf របស់អឺរ៉ុប ត្រូវបរាជ័យកណ្តាលទី?

បារាំង​ អាល្លឺម៉ង់ និងអេស្ប៉ាញ បានរួម​គ្នា​លើកគម្រោងរួមគ្នា​ផលិត​ប្រព័ន្ធប្រយុទ្ធផ្លូវអាកាសដ៏ទំនើបមួយ ហៅកាត់ថា SCAF។ ក៏ប៉ុន្តែ​ ជិត១០ឆ្នាំមកនេះ គម្រោងនេះ​បានជាប់គាំងមិនទៅមុខ ដោយមូលហេតុ​មិនចុះសម្រុងគ្នាជាច្រើន​។ នៅទីបំផុត ថ្នាក់ដឹកនាំបារាំងនិងអាល្លឺម៉ង់ បានប្រកាសកាលពីដើមសប្តាហ៍​នេះ សម្រេច​បោះបង់ចោលគម្រោងនេះ​។ ​ក្រុមហ៊ុនឧស្សាហកម្ម​សព្វាវុធអឺរ៉ុប បានថ្លែងការព្រួយបារម្ភថាអឺរ៉ុប កំពុងតែបាត់បង់ពេលវេលា​ឈានទៅរកស្វ័យភាព​ការពារខ្លួន​ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ ​ដែល​កាន់តែគំរាមសន្តិសុខអឺរ៉ុប​។

អាមេរិកព្រមានយកប្រាក់របស់អ៊ីរ៉ង់ដែលខ្លួនបានបង្កក មកបង់ថ្លៃការខូតខាត ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានព្រមានថា នឹងយកប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបង្កក

អាមេរិកព្រមានយកប្រាក់របស់អ៊ីរ៉ង់ដែលខ្លួនបានបង្កក មកបង់ថ្លៃការខូតខាត ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Scott Bessent បានព្រមានថា នឹងយកប្រាក់របស់អ៊ីរ៉ង់ដែលអាមេរិកបង្កក មកបង់ថ្លៃការខូចខាតរបស់ប្រទេសសម័្ពន្ធមិត្តអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្ស។ ការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងស្របពេលអាមេរិកកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់នៅក្នុងការចរចា និងគំរាមចាត់វិធានការថ្មីបន្ថែមទៀត ប្រសិនអ៊ីរ៉ង់នៅតែបន្តវាយប្រហារ។

អ៊ីរ៉ង់​និងអាមេរិក​បន្តបាញ់​ប្លោងគ្រាប់​​វាយប្រហារគ្នា តែអះអាងថានៅតែបន្តការចរចា

ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកម្រិតទៀត នៅតំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​កងទ័ពអាមេរិកនិងអ៊

អ៊ីរ៉ង់​និងអាមេរិក​បន្តបាញ់​ប្លោងគ្រាប់​​វាយប្រហារគ្នា តែអះអាងថានៅតែបន្តការចរចា

ភាពតានតឹងកាន់តែកើនឡើងខ្លាំងមួយកម្រិតទៀត នៅតំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​កងទ័ពអាមេរិកនិងអ៊ីរ៉ង់ បានបន្តបាញ់​ប្លោងគ្រាប់វាយប្រហារគ្នា។ ក្រោយ​ការ​វាយប្រហាររបស់អាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះអ៊ីរ៉ង់​បាន​បាញ់មីស៊ីលច្រើនគ្រាប់ ទៅលើ​មូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត បារ៉ែន និងហ្សកដានី​។ អ៊ីរ៉ង់អះអាងទៀតថា បទឈប់បាញ់ លែងមានន័យអ្វីទៀតហើយ​។ តែទោះជាយ៉ាងនេះក្តី ប្រភពពីមន្ត្រីទូតបានអះអាងថា ភាគីទាំង​២នៅតែបន្តចរចាគ្នាដដែល។

ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦

ការប្រកួតបាល់ទាត់ពិភពលោក(Coupe du Monde ឬ FIFA World Cup 2026) នឹងចាប់ផ្តើមនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី

ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦

ការប្រកួតបាល់ទាត់ពិភពលោក(Coupe du Monde ឬ FIFA World Cup 2026) នឹងចាប់ផ្តើមនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន៣ ធ្វើជាម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ នៅកម្ពុជា ទូរទស្សន៍ហង្សមាសទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍កីឡាពិភពលោកដ៏មានប្រជាប្រិយនេះ រយៈពេលជាង១ខែ ដែលរួមមានជាង ១០០ប្រកួត។

អាមេរិក​ និង​ជប៉ុន​ផ្តល់​ជំនួយជាង​ ១លាន​ដុល្លារ​ដើម្បីបន្តគម្រោងជួ​សជុល​ប្រាសាទបុរាណ​ខ្មែរ

រដ្ឋា​ភិ​បាល​នៃ​ប្រទេសចំនួន​ ២​ គឺ​ជប៉ុន និង​សហ​រដ្ឋ​អាមេរិក​បន្ត​​ផ្តល់​ជំនួយ​ជា​សាច់​ប

អាមេរិក​ និង​ជប៉ុន​ផ្តល់​ជំនួយជាង​ ១លាន​ដុល្លារ​ដើម្បីបន្តគម្រោងជួ​សជុល​ប្រាសាទបុរាណ​ខ្មែរ

រដ្ឋា​ភិ​បាល​នៃ​ប្រទេសចំនួន​ ២​ គឺ​ជប៉ុន និង​សហ​រដ្ឋ​អាមេរិក​បន្ត​​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់សរុប​ជាង​ ១​លាន​ដុល្លារ​អាមេរិក​​ដល់ប្រទេស​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​អភិរក្ស និង​ជួស​ជុ​ល​ប្រាសាទបុរាណ​ខ្មែរ​។​ ក្នុង​សេចក្តីប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែលចុះ​ថ្ងៃទី​១​០​ ខែមិថុនា ឆ្នាំ២០២៦​ ជប៉ុន​បាន​ផ្តល់​ថវិកា ៩០​ម៉ឺន​ដុល្លារ ក្នុងគម្រោង​ជួស​ជុល​​ប្រាសាទបាយ័ន ខណៈអាមេរិក​ប្រកាស​ឱ្យថវិកា​បន្ថែម​ ២៥​ម៉ឺន​ដុល្លារ​ ដើម្បី​​អភិ​រក្សប្រាសាទភ្នំបាខែង​។ 

តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា?

ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរ

តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា?

ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បី​ឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពី​ចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?

តុលាការថៃកាត់ទោសប្រហារជីវិត ជនជាតិចិនអ៊ុយហ្គួរ២នាក់ ក្នុងបទធ្វើភេរវកម្មនៅក្រុងបាងកក កាលពីឆ្នាំ ២០១៥

តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិត បុរសជនជាតិចិនអ៊ុយហ្គួរ ២នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១១ ម

តុលាការថៃកាត់ទោសប្រហារជីវិត ជនជាតិចិនអ៊ុយហ្គួរ២នាក់ ក្នុងបទធ្វើភេរវកម្មនៅក្រុងបាងកក កាលពីឆ្នាំ ២០១៥

តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិត បុរសជនជាតិចិនអ៊ុយហ្គួរ ២នាក់ នៅថ្ងៃព្រហស្បតិ៍ ទី ១១ មិថុនា ពីបទប្រព្រឹត្តអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក កាលពីឆ្នាំ២០១៥។ ហេតុការណ៍នេះបានឆក់យកជីវិតមនុស្សចំនួន ២០នាក់ និងរបួសជាង១០០នាក់។ អំពើភេរវកម្មនេះ ត្រូវបានគេវាយតម្លៃថា ជាការសងសឹកនឹងរដ្ឋាភិបាលថៃ ដែលបានចាប់បញ្ជូន ជនជាតិចិនអ៊ុយហ្គួរជាច្រើននាក់ ទៅឲ្យអាជ្ញាធរចិន។

ក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន

នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កក

ក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន

នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ចំនួន ៣ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ។ ក្នុងចំណោមទីតាំងទាំង៣នេះ មាន ២ទីតាំងដែល​កម្លាំងចម្រុះរកឃើញទំនិញមានស្លាកសញ្ញាជាអក្សរថៃ គិតសរុបជាង ២៤១តោន។ លោក មាស សុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា មន្ត្រីជំនាញបានបញ្ចូនសំណាកទៅវិភាគរកមេរោគ និងសារធាតុគីមីហាមឃាត់ ខណៈទំនិញ និងសាច់បង្កកដែលរកឃើញត្រូវបានហាមឃាត់មិនឱ្យលក់ចែកចាយ។

លោក បេនចាមិន នេតាន់យ៉ាហ៊ូ ប្រកាសបន្តឈរឈ្មោះបោះឆ្នោតសភាក្នុងអាណត្តិថ្មី

គណបក្ស Likud ដែលជាបក្សកាន់អំណាចនៅអ៊ីស្រាអែល បានប្រកាសនៅថ្ងៃពុធ ទី ១០ មិថុនាថា លោក បេនចាមិន នេតា

លោក បេនចាមិន នេតាន់យ៉ាហ៊ូ ប្រកាសបន្តឈរឈ្មោះបោះឆ្នោតសភាក្នុងអាណត្តិថ្មី

គណបក្ស Likud ដែលជាបក្សកាន់អំណាចនៅអ៊ីស្រាអែល បានប្រកាសនៅថ្ងៃពុធ ទី ១០ មិថុនាថា លោក បេនចាមិន នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតសភានៅអាអាណត្តិថ្មី។ សេចក្តីប្រកាសនេះ បានធ្វើឲ្យមានការវែកញែកមួយចំនួនជុំវិញអនាគតនយោបាយរបស់អ៊ីស្រាអែល។ ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក នេតាន់យ៉ាហ៊ូ អ៊ីស្រាអែលកំពុងតែវក់វីធ្វើសង្គ្រាមបង្កអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។

មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង

មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន

មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យ​នុយក្លេអ៊ែរកាន់​តែខ្លាំង

មហាអំណាចនុយក្លេអ៊ែរទាំង​៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បី​​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី​៨មិថុនា​។ ពិភពលោកយើង​កំពុងតែឈានជើងចូល​ក្នុងកាលៈទេសៈ​ប្រកួតប្រជែងគ្នា​ ដែល​ប្រការនេះ វានឹង​បង្កើនកម្រិត​នៃហានិភ័យ​ដែល​អាចធ្វើ​ឲ្យ​​ផ្ទុះសង្គ្រាម​នុយក្លែអ៊ែរ​។

មន្ត្រីជាន់ខ្ពស់ FBI អាមេរិកឲ្យកម្ពុជាបង្កើនការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

សហអនុប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ​(FBI) របស់អាមេរិក លោក Andrew Bailey បានកត់សម្គាល់ឃើញជោគជ័យនៃ

មន្ត្រីជាន់ខ្ពស់ FBI អាមេរិកឲ្យកម្ពុជាបង្កើនការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

សហអនុប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ​(FBI) របស់អាមេរិក លោក Andrew Bailey បានកត់សម្គាល់ឃើញជោគជ័យនៃការបង្រ្កាបទីតាំង ឬមជ្ឈមណ្ឌលឆបោកអនឡាញរបស់អាជ្ញាធរកម្ពុជា។ តែទន្ទឹមនេះ ​លោក Andrew Bailey បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបង្កើនការខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់ និងបំផ្លាញចោលទាំងស្រុង​​ទីតាំងដែលមានប្រតិបត្តិការឆបោកអនឡាញ និងខ្សែបណ្តាញរបស់ពួកឧក្រិដ្ឋជន។

លោក រ៉ុង ឈុន ថាតំណាងស្ថានទូតនានា សន្យាឃ្លាំមើលសវនាការនៅតុលាការកំពូលពាក់ព័ន្ធនឹងសំណុំរឿងលោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសហការី បានចំណាយពេលពីរថ្ងៃ គឺថ្ងៃទី៩ និងទី១០មិថុ

លោក រ៉ុង ឈុន ថាតំណាងស្ថានទូតនានា សន្យាឃ្លាំមើលសវនាការនៅតុលាការកំពូលពាក់ព័ន្ធនឹងសំណុំរឿងលោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសហការី បានចំណាយពេលពីរថ្ងៃ គឺថ្ងៃទី៩ និងទី១០មិថុនានេះ ដើម្បីជួបជាមួយតំណាងស្ថានទូតចំនួន៣ ប្រចាំនៅកម្ពុជា គឺតំណាងស្ថានទូតបារាំង អាមេរិក និងតំណាងស្ថានទូតអឺរ៉ុប។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០មិថុនានេះ លោក រ៉ុង ឈុន បញ្ជាក់ថាជំនួបរវាងលោក និងអ្នកការទូតលោកខាងលិចទាំងអស់នោះ បានផ្តោតទៅលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ដែលនឹងត្រូវលើកទៅជំនុំជម្រះនៅតុលាការកំពូលនាសប្តាហ៍ក្រោយ។ សូមរម្លឹកថាតុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម(ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

តុលាការយោធាឥណ្ឌូណេស៊ី ផ្តទ្ទាទោសទាហាន៤នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីត លើសកម្មជនសិទ្ធិមនុស្ស

នៅថ្ងៃពុធ ទី ១០ ខែមិថុនា តុលាការយោធាឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសទាហានចំនួន៤នាក់ ឲ្យជាប់ព

តុលាការយោធាឥណ្ឌូណេស៊ី ផ្តទ្ទាទោសទាហាន៤នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីត លើសកម្មជនសិទ្ធិមនុស្ស

នៅថ្ងៃពុធ ទី ១០ ខែមិថុនា តុលាការយោធាឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសទាហានចំនួន៤នាក់ ឲ្យជាប់ពន្ធនាគារពី ១៨ខែ ទៅ ៣ឆ្នាំ នៅក្នុងសំណុំរឿងការវាយប្រហារដោយទឹកអាស៊ីត ទៅលើសកម្មជនសិទ្ធិមនុស្សម្នាក់កាលពីខែមីនាកន្លងទៅ។ ចៅក្រមឥណ្ឌូណេស៊ី បានចាត់ទុកទង្វើរបស់ទាហានទាំងនេះថាជា “អំពើកោងកាច” មិនសមមានឈ្មោះជាអ្នកបម្រើការងាររដ្ឋ។

អ៊ីរ៉ង់​និងអាមេរិក​វាយ​ប្រហារគ្នាសាជាថ្មី ខណៈ​លោកត្រាំ ថាយ៉ាងយូរ​២-៣ថ្ងៃទៀតនឹងបាន​​កិច្ចព្រមព្រៀង

តំបន់មជ្ឈិមបូព៌ានៅតែស្ថិតនៅ​លើចំណុចគ្រោះថ្នាក់។ ការវាយប្រហារសងសិកគ្នា បាន​ផ្ទុះឡើងសាជាថ

អ៊ីរ៉ង់​និងអាមេរិក​វាយ​ប្រហារគ្នាសាជាថ្មី ខណៈ​លោកត្រាំ ថាយ៉ាងយូរ​២-៣ថ្ងៃទៀតនឹងបាន​​កិច្ចព្រមព្រៀង

តំបន់មជ្ឈិមបូព៌ានៅតែស្ថិតនៅ​លើចំណុចគ្រោះថ្នាក់។ ការវាយប្រហារសងសិកគ្នា បាន​ផ្ទុះឡើងសាជាថ្មី រវាង​អាមេរិក​និងអ៊ីរ៉ង់។ ថ្ងៃអង្គារម្សិលមិញ អ៊ីរ៉ង់​បាន​បាញ់កម្ទេចឧទ្ថម្ភាគចក្រមួយ​គ្រឿងរបស់​អាមេរិក ហើយ​តម្រូវឲ្យ​អាមេរិក​វាយបកវិញ ទៅលើទីតាំងមាត់ច្រកសមុទ្រអកមូហ្ស​របស់អ៊ីរ៉ង់​។ អ៊ីរ៉ង់​បានឆ្លើយតបវិញនៅព្រឹកថ្ងៃ​ពុធនេះ ដោយ​បានបាញ់មីស៊ីល​ច្រើនគ្រាប់ ទៅលើ​មូលដ្ឋានទ័ពអាមេរិក​នៅបារ៉ែន នៅហ្សកដានី និងនៅកូវ៉ែត​។

មនុស្ស ៤នាក់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស ទាក់ទងនឹងការបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ

អង្គការលីកាបានឲ្យដឹងថា ពីថ្ងៃទី៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ មានការចាប់ខ្លួន និងការផ្តន្ទាទ

មនុស្ស ៤នាក់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស ទាក់ទងនឹងការបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ

អង្គការលីកាបានឲ្យដឹងថា ពីថ្ងៃទី៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ មានការចាប់ខ្លួន និងការផ្តន្ទាទោសមនុស្សចំនួន ៤នាក់ ដែលមានសមាសភាពផ្សេងៗគ្នាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងចំណោមមនុស្ស ៤នាក់ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស មាន ២នាក់ជាពលរដ្ឋសាមញ្ញ ១នាក់ជាអាជីវករ និង១នាក់ទៀតជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងនៅក្នុងប្រទេស។

តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ?

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លា

តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ?

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​

កងទ័ពមួកខៀវកម្ពុជាប្តេជ្ញាបន្តចូលរួមក្នុងបេសកកម្ម អ.ស.ប. ទោះប្រឈមនឹងហានិភ័យខ្ពស់

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការ

កងទ័ពមួកខៀវកម្ពុជាប្តេជ្ញាបន្តចូលរួមក្នុងបេសកកម្ម អ.ស.ប. ទោះប្រឈមនឹងហានិភ័យខ្ពស់

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ដោយបានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៨០០នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសដែលប្រឈមនឹងហានិភ័យចំនួន១០ប្រទេស។ តែនារយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៤រូប បានពលីជីវិត និង ១៩រូបផ្សេងទៀតបានរងរបួសនៅក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ដដែលដោយថ្មីៗនេះបានបន្តបញ្ជូនកងទ័ពមួកខៀវសរុប ៤៧១នាក់ទៅបន្តបេសកកម្មនៅក្រៅប្រទេស។ 

ទស្សនកិច្ចរបស់ប្រេសិតនាយករដ្ឋមន្រ្តីអង់គ្លេសនៅកម្ពុជាមានគោលដៅរឹតចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជំរុញឲ្យមានការបោះទុនវិនិយោគដើម្បីទ្រទ្រង់ការអភិវឌ្ឍសេ

ទស្សនកិច្ចរបស់ប្រេសិតនាយករដ្ឋមន្រ្តីអង់គ្លេសនៅកម្ពុជាមានគោលដៅរឹតចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជំរុញឲ្យមានការបោះទុនវិនិយោគដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជារបៀបវារៈនៃទស្សនកិច្ចរបស់លោក Matt Western MP ក្នុងប្រទេសកម្ពុជា។ លោក Matt Western MP ជាប្រេសិតរបស់នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវទទួលបន្ទុកពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញដែលចេញផ្សាយនៅថ្ងៃពុធ ទី១០ មិថុនានេះ។

ចិនប្រាប់ថៃ ថា រថគ្រោះដែលខ្លួនប្រគល់ឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង

អនុព័ន្ធយោធាចិន បានគូសបញ្ជាក់ប្រាប់មន្ត្រីការពារជាតិថៃ ថា រថគ្រោះដែលខ្លួនប្រគល់មកឲ្យកម្ព

ចិនប្រាប់ថៃ ថា រថគ្រោះដែលខ្លួនប្រគល់ឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង

អនុព័ន្ធយោធាចិន បានគូសបញ្ជាក់ប្រាប់មន្ត្រីការពារជាតិថៃ ថា រថគ្រោះដែលខ្លួនប្រគល់មកឲ្យកម្ពុជា ជាកិច្ចសហប្រតិបត្តិយោធាយូរអង្វែងរវាងចិននិងកម្ពុជា។ នេះបើតាមការសែតថៃ Khoasod នៅថ្ងៃអង្គារទី៩ឧសភា។ បន្ថែមពីនេះ អនុព័ន្ធយោធាចិន បានទាត់ចោលការចោទប្រកាន់របស់ថៃ ដែលថា ការប្រគល់រថគ្រោះជូនកម្ពុជា ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជានិងថៃកំពុងមានជម្លោះព្រំដែនដ៏តានតឹង។

បារាំងចេញបម្រាមមិនឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ចូលជាន់ទឹកដីរបស់ខ្លួន

បារាំងបានសម្រេចហាមមិនឲ្យលោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ចូលទឹកដីរបស់ខ្លួន។ កា

បារាំងចេញបម្រាមមិនឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ចូលជាន់ទឹកដីរបស់ខ្លួន

បារាំងបានសម្រេចហាមមិនឲ្យលោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ចូលទឹកដីរបស់ខ្លួន។ ការសម្រេចនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ដោយលោកបានបញ្ជាក់ថា វាជាវិធានការ ប្រឆាំងនឹងអ្នកដែលជាប់ពាក់ព័ន្ធនឹងការពង្រីកដែនដីអនានិគមដោយខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី។

សមុទ្រចិនខាងត្បូង៖ ហ្វីលីពីនតវ៉ានឹងប្រឆាំងចិន ពាក់ព័ន្ធនឹងការធ្វើសំណង់បណ្តែតទឹកខុសច្បាប់ នៅតំបន់ជម្លោះ

អាជ្ញាធរហ្វីលីពីនបានប្រកាស នៅថ្ងៃអង្គារ ទី៩ មិថុនា ថាបានដាក់លិខិតតវ៉ាផ្លូវការទៅភាគីចិន បន

សមុទ្រចិនខាងត្បូង៖ ហ្វីលីពីនតវ៉ានឹងប្រឆាំងចិន ពាក់ព័ន្ធនឹងការធ្វើសំណង់បណ្តែតទឹកខុសច្បាប់ នៅតំបន់ជម្លោះ

អាជ្ញាធរហ្វីលីពីនបានប្រកាស នៅថ្ងៃអង្គារ ទី៩ មិថុនា ថាបានដាក់លិខិតតវ៉ាផ្លូវការទៅភាគីចិន បន្ទាប់ពីប្រទះឃើញសំណង់បណ្តែតទឹកខុសច្បាប់ ក្បែរតំបន់ជម្លោះ ថ្មប៉ប្រះទឹក​ស្កាប៉ូរ៉ូត នៅសមុទ្រចិនខាងត្បូង។ ចំណែក ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ហ្វីលីពីន និងបានរំឭកប្រវត្តិសាស្រ្តប្រាប់ភាគីហ្វីលិពីន ថាតំបន់ថ្មប៉ប្រះទឹក និង​ផ្ទៃ​ទឹក​ព័ទ្ធ​ជុំ​វិញកោះ​ ជា​ដែន​បូរណភាព​របស់​ចិន​យ៉ាង​ពេញ​លេញ​ ដោយ​គ្មាន​អ្វី​ប្រកែក​បាន​ឡើយ។

តើវៀតណាមកំពុងមានជំហរបែបណានៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ?

នៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ នាទីក្រុងហាណូយប្រទេសវៀតណាមក្នុងសប្តាហ៍នេះ មេដឹកនាំវៀតណាម

តើវៀតណាមកំពុងមានជំហរបែបណានៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ?

នៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ នាទីក្រុងហាណូយប្រទេសវៀតណាមក្នុងសប្តាហ៍នេះ មេដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះហាក់មិនបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា និងថៃទេ។ តែមេដឹកនាំកម្ពុជា និងថៃបានជួបគ្នាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំវៀតណាម។ មួយវិញទៀត ខ្លឹមសារនៃជំនួបក៏មិនត្រូវបានគេរំលេចឲ្យដឹងទេ ពិសេសទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាមើលឃើញថា វៀតណាមនិយាយស្តីតិចតួចពីជម្លោះព្រំដែនកម្ពុជា-ថៃ និងព្យាយាមរក្សាជំហរកណ្តាលដោយមិនចង់កាន់ជើងខាងណា។ ការណ៍នេះត្រូវបានអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមកម្ពុជាយល់ថា ដោយសារតែវៀតណាមក៏ធ្លាប់ចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាដែរនៅក្នុងអតីតកាល។ អ្វីទៅជាជំហរពិតរបស់វៀតណាមនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថានទទួលជួបសមភាគីលីបង់ ខណៈកិច្ចចរចាបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ានៅតែអូសបន្លាយ

នៅថ្ងៃអង្គារ ទី ៩ មិថុនា អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir និង អគ្គមេបញ្ជាការកងទ័ពលីបង

អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថានទទួលជួបសមភាគីលីបង់ ខណៈកិច្ចចរចាបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ានៅតែអូសបន្លាយ

នៅថ្ងៃអង្គារ ទី ៩ មិថុនា អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir និង អគ្គមេបញ្ជាការកងទ័ពលីបង់ លោក Rodolphe Haykal បានជួបពិភាក្សាគ្នានៅប្រទេសប៉ាគីស្ថាន។ ភាគីទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការការពារជាតិរវាងប៉ាគីស្ថាន និងលីបង់។ ជំនួបរវាងអគ្គមេបញ្ជាការកងទ័ពទាំងពីរ ធ្វើឡើងក្នុងបរិបទសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលទាំងលីបង់ និងប៉ាគីស្ថានសុទ្ធតែមានចំណែកពាក់ព័ន្ធ។  

Get more results via ClueGoal