Cambodia



Man caught on CCTV stealing 9 Black Thorn durians worth $240 in Jurong

A durian seller was baffled after discovering a man had stolen nine Black Thorn durians worth $240 from his stall in Jurong. The incident occurred on Sunday (June 14) at around 3.40am at the Hojiak Durian & Fruits — located at Block 351, Jurong Eas

មនុស្សស្លាប់ជាង១០នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មាន

មនុស្សស្លាប់ជាង១០នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១១នាក់ក្នុងនោះ មានអ្នកកាសែតម្នាក់របស់ទូរទស្សន៍ Al Jazeera។ នេះបើផ្អែកតាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី២០ មិថុនា។ ភាគីអ៊ីស្រាអែលបានអះអាងថា អ្នកកាសែតរបស់អាល់ហ្សាហ្សេរ៉ារូបនេះ ជាសមាជិកសកម្មរបស់ក្រុមប្រដាប់អាវុធហាម៉ាស។ ចំណែក អ្នកតំណាងរបស់Al Jazeera បានបរិហារ និងបានច្រាលចោលការចោទប្រកាន់របស់អ៊ីស្រាអែល។

នៅឥណ្ឌា បេក្ខជនប្រឡងចូលសាលាពេទ្យជាង២លាននាក់ត្រូវប្រឡងវិញ ក្រោយអាជ្ញាធរប្រកាសថាមានបញ្ហាមិនប្រក្រតី

នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្

នៅឥណ្ឌា បេក្ខជនប្រឡងចូលសាលាពេទ្យជាង២លាននាក់ត្រូវប្រឡងវិញ ក្រោយអាជ្ញាធរប្រកាសថាមានបញ្ហាមិនប្រក្រតី

នៅឥណ្ឌា បេក្ខជនប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្រ្ត ជាង២លាននាក់បានមកប្រឡងឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ មិថុនា ក្រោយពីរដ្ឋាភិបាលបានលុបចោលលទ្ធផលប្រឡងលើកមុន ដោយសារការបែកធ្លាយវិញ្ញាសា។ ការប្រឡងលើកនេះស្ថិតនៅក្រោមការឃ្លាំមើល និងឆែកឆេរយ៉ាងតឹងរឹងបំផុត ពីអនុរក្ស និងទាហានរាប់សែននាក់។ អាជ្ញាធរឥណ្ឌាក៏បានបិទបណ្តាញសង្គម Telegram ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡង ជាថ្មីម្តងទៀត។

តើបណ្តាញសង្គមអាចក្លាយ​ជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយ​ជា​​វេទិកាដ៏​ពេញនិយមមួយ​សម្រាប់ការ​​​​ស្វែងរកយុត្តិធម៌​

តើបណ្តាញសង្គមអាចក្លាយ​ជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

បណ្តាញទំនាក់ទំនងសង្គមហាក់ក្លាយ​ជា​​វេទិកាដ៏​ពេញនិយមមួយ​សម្រាប់ការ​​​​ស្វែងរកយុត្តិធម៌​នៅក្នុងសង្គមខ្មែរ។ ​អ្នក​តាមដានសង្គមនានាបានកត់សម្គាល់ឃើញថា ​ការស្វែងរកយុត្តិធម៌​ក្រៅប្រព័ន្ធតុលាការនេះ​​​បានកើនឡើង​​ជាបន្តបន្ទាប់។ ​​ជាក់ស្តែងនាពេលចុងក្រោយនេះ ពលរដ្ឋដែលជា​អ្នកប្រើប្រាស់បណ្តាញសង្គម​​ បានស្រែកអំពាវនាវ​រកយុត្តិធម៌​ក្នុង​​​បញ្ហាដែលមិនអាចដោះស្រាយបានតាមប្រព័ន្ធ​​តុលាការ បញ្ហា​​ដីធ្លី ​ការរឹតត្បិតសិទ្ធិសេរីភាព​​ ការអនុវត្តច្បាប់​មិនត្រឹមត្រូវរបស់អាជ្ញាធរ​​ ឬការរងអំពើអយុត្តិធម៌ផ្សេងៗ​។ តើបណ្តាញទំនាក់ទំនង​សង្គមអាចក្លាយជាច្រកនៃការរកយុត្តិធម៌នៅក្នុងសង្គមខ្មែរ?

ផ្ទុះវិបត្តិការទូតរវាងអ៊ីតាលីនិងអាមេរិក​ ក្រោយ​​លោក ត្រាំនិយាយថាលោកស្រីមេឡូនី សុំអង្វរលោកថតរូបជាមួយ

ជំនួប​កំពូល​G7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ​។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រា

ផ្ទុះវិបត្តិការទូតរវាងអ៊ីតាលីនិងអាមេរិក​ ក្រោយ​​លោក ត្រាំនិយាយថាលោកស្រីមេឡូនី សុំអង្វរលោកថតរូបជាមួយ

ជំនួប​កំពូល​G7 នៅបារាំងបានចប់ទៅហើយ តែរឿងរ៉ាវមិនទាន់ចប់ទេ​។ ប៉ុន្មានថ្ងៃមកនេះ លោកដូណាល់ ត្រាំ បានបង្ក​ឲ្យ​លោកស្រីប្រមុខរដ្ឋាភិបាល​អ៊ីតាលី ចរចា មេឡូនី ខឹងអត់ទ្រាំមិនបាន បន្ទាប់ពីលោកដូណាល់ ត្រាំ បាននិយាយប្រាប់បណ្តាញព័ត៌មានថា លោកស្រី​មេឡូនី បានទទូចសុំអង្វរលោកដើម្បីបានថតរូបជាមួយ​។ ពាក្យសំដីនេះ ត្រូវបាន​លោកស្រី​មេឡូនី ចាត់ទុក​ថាជា​ពាក្យ​ប្រឌិត និងមាក់ងាយមកលើលោកស្រី ។

សមត្ថកិច្ចចាប់ខ្លួនអ្នកផ្តល់កម្ចីអនឡាញ ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២ន

សមត្ថកិច្ចចាប់ខ្លួនអ្នកផ្តល់កម្ចីអនឡាញ ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានអះអាងពីការចាប់ខ្លួនមនុស្សចំនួន ២នាក់ ពីបទកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពជាកម្ចីអនឡាញ។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់​បានថា ជនសង្ស័យទាំង ២​​បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Zeii Neth» ដើម្បី​​គំរាមទារប្រាក់ពីជនរងគ្រោះ។

រដ្ឋរក្សាទុកកំណើនភាគលាភដល់អ្នករត់កាណូតទេសចរណ៍ក្នុងខេត្តសៀមរាប

ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូ

រដ្ឋរក្សាទុកកំណើនភាគលាភដល់អ្នករត់កាណូតទេសចរណ៍ក្នុងខេត្តសៀមរាប

ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសដដែល ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ។ អ្នកជំនាញទេសចរណ៍ ចង់ឃើញរដ្ឋាភិបាល​វិនិយោគបន្ថែមទៅលើ​តំបន់ទេសចរណ៍​ចុង​ឃ្នៀស ពីព្រោះតំបន់នេះបានជួយទាក់ទាញទេសចរណ៍ឲ្យមកកាន់ប្រទេសកម្ពុជាទាំងមូល។

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមន្ត្រី​ពង្រឹងការត្រួតពិនិត្យទំនិញគេចពន្ធ និងទំនិញហាមឃាត់ចូលមកកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមន្ត្រី​ពង្រឹងការត្រួតពិនិត្យទំនិញគេចពន្ធ និងទំនិញហាមឃាត់ចូលមកកម្ពុជា

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងឆែកឆេរទំនិញនាំចូលខុសច្បាប់​​​តាមច្រកដើមខ្សែ ច្រកចល័ត និងតាមឃ្លាំងទំនិញធំៗ ដោយអនុលោមទៅតាមច្បាប់កំណត់។ ក្នុងសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើ​​បណ្តាញសង្គមនៅថ្ងៃទី​២០មិថុនា​ លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តលើគោលការណ៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអាជីវករលក់រាយ។

ការអង្កេត៖ ការបំពានតាមអនឡាញ កំពុងយាយីដល់អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា

របាយការណ៍ថ្មីមួយបានរកឃើញថា ក្រុមគណនីហ្វេសប៊ុកមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដើម្បីដៅមុ

ការអង្កេត៖ ការបំពានតាមអនឡាញ កំពុងយាយីដល់អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា

របាយការណ៍ថ្មីមួយបានរកឃើញថា ក្រុមគណនីហ្វេសប៊ុកមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដើម្បីដៅមុខសញ្ញាយាយីទៅលើអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ង៉ែត ម៉ូសេ  អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៦។ តាមអ្នកជំនាញឌីជីថលរូបនេះដដែល ការបំពានតាមអនឡាញដែលបានកត់សំគាល់នេះ មិនមែនជាសេរីភាពបញ្ចេញមតិទេ។ ផ្ទុយទៅវិញ វាជាទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម និង​​ភាសាប្រមាថដែលស្ថាប័នរងគ្រោះ គួរតែរកការអន្តរាគមន៍ពីក្រុមហ៊ុនហ្វេស​ប៊ុ​​កដើម្បីដកចេញការយាយីទាំងនេះ។

លោក ហួត ហាក់៖ កម្ពុជា និងភូមាដាក់គោលដៅទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»

កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសព

លោក ហួត ហាក់៖ កម្ពុជា និងភូមាដាក់គោលដៅទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»

កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»។ ជាកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលសម្រេចបាន នាអំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាទៅបំពេញទស្សនកិច្ចនៅភូមា កាលពីដើមសប្តាហ៍កន្លងទៅ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃអាទិត្យទី២១មិថុនានេះថា កិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ» ជាកញ្ចប់សេវាកម្មទេសចរណ៍បំពេញគ្នាទៅវិញទៅមករវាងភូមា និងកម្ពុជា ដ្បិតថា ភូមាតែឯងមិនអាចទាក់ទាញភ្ញៀវទេសចរទាំងស្រុងនោះទេ។ បើតាមលោក ហួត ហាក់ កម្ពុជា និងភូមាមានគោលដៅទេសចរណ៍រួមគ្នាជាច្រើនដូចជាទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍ព្រះពុទ្ធសាសនារួមគ្នា។

អតីតជនភៀសខ្លួនខ្មែរនិងគ្រូបង្រៀនបារាំងរួមគ្នា​ដើម្បី​ការចងចាំស្តីពីរបបខ្មែរក្រហម

ការផ្ទេរការចងចាំ​ស្តីពីប្រវត្តិសាស្រ្ត​ខ្មែរក្រហម​មិន​កំណត់​ព្រំដែន​ត្រឹមកូនក្មេងខ្មែរ

អតីតជនភៀសខ្លួនខ្មែរនិងគ្រូបង្រៀនបារាំងរួមគ្នា​ដើម្បី​ការចងចាំស្តីពីរបបខ្មែរក្រហម

ការផ្ទេរការចងចាំ​ស្តីពីប្រវត្តិសាស្រ្ត​ខ្មែរក្រហម​មិន​កំណត់​ព្រំដែន​ត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេស​បារាំង នៅ​ទីក្រុង​ឡូញ​ដែលមាន​សហគមន៍ខ្មែររស់នៅ​ច្រើន អតីត​ជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បាន​សហការជាមួយ​គ្រូបង្រៀន​​ប្រវត្តិវិទ្យាដើម្បី​បង្កើន​ចំណេះដឹង ជាពិសេស​ប្រវត្តិរឿងរ៉ាវ​ក្នុងរបបខ្មែរក្រហម​ នៅក្នុង​ចំណោម​សិស្ស​សាលា។

អ៊ីរ៉ង់​ប្រកាសបិទច្រក​សមុទ្រអកមូហ្ស ក្រោយផ្ទុះអាវុធ​សាជាថ្មីរវាងក្រុមហេសបូឡានិង​អ៊ីស្រាអែល

បទឈប់បាញ់ចូលជាធរមានមិន​ទាន់​បាន​១ថ្ងៃស្រួល​បួលផង គ្រាប់ផ្ទុះ​បានលាន់់ឮសាជាថ្មីនៅភាគខាងត

អ៊ីរ៉ង់​ប្រកាសបិទច្រក​សមុទ្រអកមូហ្ស ក្រោយផ្ទុះអាវុធ​សាជាថ្មីរវាងក្រុមហេសបូឡានិង​អ៊ីស្រាអែល

បទឈប់បាញ់ចូលជាធរមានមិន​ទាន់​បាន​១ថ្ងៃស្រួល​បួលផង គ្រាប់ផ្ទុះ​បានលាន់់ឮសាជាថ្មីនៅភាគខាងត្បូងលីបង់​។ កងទ័ពអ៊ីស្រាអែល​បានបើកការវាយប្រហារ ដោយ​អះអាងថាដើម្បីឆ្លើយតប ទៅនឹងការបាញ់ប្លោងគ្រាប់​រាប់សិបគ្រាប់ ​ពីសំណាក់​ក្រុមហេសបូឡា។​ ផ្អែកតាម​អាជ្ញាធរលីបង់ ការ​ផ្ទុះអាវុធជាថ្មីនេះ បាន​ផ្តាច់ជីវិត​​មនុស្សយ៉ាងហោច​១៦នាក់​។ អ៊ីរ៉ង់​បានប្រតិកម្មវិញភ្លាម ដោយ​បាន​ប្រកាសបិទច្រកសមុទ្រអកមូហ្ស​ និង​ប្រាប់ទៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងបឋម​​អាចនឹង​ត្រូវ​អាសារបង់​។

ភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញដែលពាក់ព័ន្ធករណីពុករលួយ ត្រូវតុលាការហាមមិនឲ្យចេញពីប្រទេស

លោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស៍ កំពុងស្ថិតនៅក្នុងព្យុះបោកបក់ បន្ទាប់ពីភរិយារបស់លោក លោ

ភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញដែលពាក់ព័ន្ធករណីពុករលួយ ត្រូវតុលាការហាមមិនឲ្យចេញពីប្រទេស

លោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស៍ កំពុងស្ថិតនៅក្នុងព្យុះបោកបក់ បន្ទាប់ពីភរិយារបស់លោក លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស ត្រូវបានតុលាការអេស្ប៉ាញស៊ើបអង្កេតពីបទពុករលួយ។ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា តុលាការ បានសម្រេចដកលិខិតឆ្លងដែនរបស់លោកស្រី បេហ្កោញ៉ា ហ្កោមេស្ស និងហាមឃាត់មិនឲ្យចាកចេញពីប្រទេសក្នុងពេលដំណើរការស៊ើបអង្កេត។

តុលាការកំពូលបើកសវនាការសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែត២នាក់ ខណៈសង្គមស៊ីវិលរំពឹងឲ្យមានការដោះលែង

នៅថ្ងៃទី១៩មិថុនានេះ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែតអនឡាញ ២នាក

តុលាការកំពូលបើកសវនាការសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែត២នាក់ ខណៈសង្គមស៊ីវិលរំពឹងឲ្យមានការដោះលែង

នៅថ្ងៃទី១៩មិថុនានេះ តុលាការកំពូលបានបើកសវនាការលើសំណុំរឿងក្បត់ជាតិរបស់អ្នកកាសែតអនឡាញ ២នាក់ គឺលោក ផន សុភាព និង​លោក ភាព ភារ៉ា។ អង្គការសង្គមស៊ីវិលដែលតាមដានសំណុំរឿងនេះ ​​រំពឹងថា តុលាការនឹងដោះលែងអ្នកទាំងពីរឲ្យបានមកជួបជុំគ្រួសារវិញ ក្នុងហេតុផលថា ពួកគេមិនប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ គួរជ្រាបថា អ្នកកាសែតទាំង២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះរូបភាពកងទ័ពខ្មែរឈរជើងនៅប្រាសាទតាក្របី។ ជា​រូបភាពដែលទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយថៃ។

ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា អំពាវនាវឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

នៅថ្ងៃសុក្រ ទី ១៩ មិថុនា ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា លោកស្រី Julie Bishop ប

ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា អំពាវនាវឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

នៅថ្ងៃសុក្រ ទី ១៩ មិថុនា ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា លោកស្រី Julie Bishop បានអំពាវនាវឲ្យដោះលែង លោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលវិបត្តិនយោបាយភូមា នៅតែស្ថិតក្នុងភាពខ្មៅងងឹត ស្របពេលដែលរបបសឹកភូមាបន្តលាក់បាំងពីស្ថានភាពសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី។​

របបសង្គមនិយមគុយបា ប្រកាសកំណែទម្រង់ បើកចំហសេដ្ឋកិច្ចទីផ្សារ​សេរី

ថ្ងៃទី​១៨មិថុនា រដ្ឋាភិបាលសង្គមនិយមគុយបា បានប្រកាសផែនការ​កំណែទម្រង់​ដ៏ធំសម្បើម​ មាន​១៧៦ច

របបសង្គមនិយមគុយបា ប្រកាសកំណែទម្រង់ បើកចំហសេដ្ឋកិច្ចទីផ្សារ​សេរី

ថ្ងៃទី​១៨មិថុនា រដ្ឋាភិបាលសង្គមនិយមគុយបា បានប្រកាសផែនការ​កំណែទម្រង់​ដ៏ធំសម្បើម​ មាន​១៧៦ចំណុច ដើម្បីបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី​។ កំណែទម្រង់នេះ ត្រូវបាន​គេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការដាក់សម្ពាធ​ពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំបានគំរាម​ជាប្រចាំ ថាអាចប្រើកម្លាំង​ចូលគ្រប់គ្រងគុយបា។ តើផែនការកំណែទម្រង់បើកចំហរសេដ្ឋកិច្ចនាពេលនេះ អាចជួយជីវភាពប្រជាជនគុយបា បានកម្រិតណា?

បក្សក្រៅរដ្ឋាភិបាល​ និងសង្គមស៊ីវិលចាត់ទុកការកាត់ទោសលោក រ៉ុង ឈុន ជាការរំលោភសិទ្ធិមនុស្ស

គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបាន​បង្ហាញការខកចិត្តចំពោះសាលដីកាសម្រេចរបស់តុល

បក្សក្រៅរដ្ឋាភិបាល​ និងសង្គមស៊ីវិលចាត់ទុកការកាត់ទោសលោក រ៉ុង ឈុន ជាការរំលោភសិទ្ធិមនុស្ស

គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបាន​បង្ហាញការខកចិត្តចំពោះសាលដីកាសម្រេចរបស់តុលាការកំពូលក្នុងសំណុំរឿង លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាសេចក្តីសម្រេចមួយដែលគណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលចាត់ទុកជាការគម្រាមកំហែងផ្នែកនយោបាយ និងជាការ​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅកម្ពុជា។ គួរជ្រាបថា តុលាការកំពូលនៅថ្ងៃទី១៩មិថុនាបានប្រកាសតម្កល់សាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដោយផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ តែត្រូវព្យួរ ដោយមិនអនុញ្ញាតឲ្យលោក​​ធ្វើនយោបាយ និងបោះឆ្នោតរយៈពេល ៥ឆ្នាំ រួមនឹងបម្រាមផ្សេងៗទៀត។

តើការបង្ក្រាបបទល្មើសអនឡាញពិតជាប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា?

អ្នកជំនាញលើកឡើងថា មួយផ្នែកនៃអចលនទ្រព្យនៅកម្ពុជាបានជាប់គាំងសារជាថ្មីដោយសារ​ការចាកចេញរបស់

តើការបង្ក្រាបបទល្មើសអនឡាញពិតជាប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា?

អ្នកជំនាញលើកឡើងថា មួយផ្នែកនៃអចលនទ្រព្យនៅកម្ពុជាបានជាប់គាំងសារជាថ្មីដោយសារ​ការចាកចេញរបស់ជនបរទេស ក្រោយកម្ពុជាបើកការ​​បង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងចាស់ដៃ។ តាមអ្នកជំនាញ បន្ទាប់ពីការចាកចេញរបស់ជនបរទេសទាំងនោះ​​ អគារធំៗជាច្រើនបានផ្អាកដំណើរការ ខណៈសំណង់មួយចំនួន​ក៏ត្រូវផ្អាកការសាងសង់។ ទោះជាយ៉ាងណា ពួកគេមើលឃើញថា វិបត្តិនេះកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងថា វាមិនឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យជាទូទៅនោះទេ៕

កម្ពុជាបរិហារថៃចំពោះការបង្ហូតទង់ជាតិក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា

នៅថ្ងៃទី១៩មិថុនានេះ កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមកជំទាស់យ៉ាងដាច់អហង្ការចំពោះទង្វើ

កម្ពុជាបរិហារថៃចំពោះការបង្ហូតទង់ជាតិក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា

នៅថ្ងៃទី១៩មិថុនានេះ កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមកជំទាស់យ៉ាងដាច់អហង្ការចំពោះទង្វើយោធាថៃដែលបានលើកដង និងបង្ហូតទង់ជាតិថៃ នៅក្នុងទឹកដីកម្ពុជា ត្រង់តំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះជាការតវ៉ាសាជាថ្មីទៀតរបស់កម្ពុជាទៅនឹងសកម្មភាពរំលោភបំពានរបស់ភាគីថៃ ក្រោយការប្រកាសបទឈប់បាញ់កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។

ពលរដ្ឋភៀសសឹកខ្លះនៅស្លក្រាមអះអាងពីការលំបាករកចំណូល និងអនាគតមិនច្បាស់លាស់

ជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម

ពលរដ្ឋភៀសសឹកខ្លះនៅស្លក្រាមអះអាងពីការលំបាករកចំណូល និងអនាគតមិនច្បាស់លាស់

ជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តែទោះទទួលបានលំនៅឋាន និងការគាំពារផ្នែកមូលនិធិពីរដ្ឋាភិបាលក៏ដោយ ក៏មានជនភៀសសឹកមួយចំនួនបានអះអាងថា ជម្រកថ្មីបណ្តោះអាសន្នមិនទាន់អាចជំនួសលំនៅឋានចាស់របស់ពួកគេបានឡើយ។ ក្នុងពេលរង់ចាំរដ្ឋាភិបាលទាមទារដីពីថៃត្រឡប់វិញ ពលរដ្ឋភៀសសឹកមួយចំនួនបានអះអាងពីការពិបាករកចំណូលចិញ្ចឹមជីវិត  និងពីភាពមិនច្បាស់លាស់សម្រាប់អនាគត៕

ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ចោទគ្នាទៅវិញទៅមក បន្ទាប់ពីអាហ្វហ្កានីស្ថានអះអាងវាយប្រហារជម្រកក្រុមភេរវនិយមជីហាតនៅប៉ាគីស្ថាន

ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានប្រកាស នៅថ្ងៃសុក្រ ទី ១៩ មិថុនាថា ខ្លួនបានបើកការវាយប្រ

ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ចោទគ្នាទៅវិញទៅមក បន្ទាប់ពីអាហ្វហ្កានីស្ថានអះអាងវាយប្រហារជម្រកក្រុមភេរវនិយមជីហាតនៅប៉ាគីស្ថាន

ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានប្រកាស នៅថ្ងៃសុក្រ ទី ១៩ មិថុនាថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមភេរវនិយមជីហាតនៅក្នុងទឹកដីប៉ាគីស្ថាន។ ប៉ុន្តែ រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខបដិសេធភ្លាមៗថា គ្មានក្រុមជីហាតជ្រុលនិយមនៅក្នុងទឹកដីប៉ាគីស្ថានឡើយ។ អាហ្វហ្កានីស្ថានទៅវិញទេ ដែលបានផ្តល់ជម្រកដល់ក្រុមជ្រុលនិយមប្រឆាំងប៉ាគីស្ថាន។ ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ បានធ្វើឲ្យភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ កាន់តែកើនឡើងមួយកម្រិតថែមទៀត។

មន្ទីរបញ្ចកោណស្នើសុំ​ថវិកា​៨០ពាន់លានដុល្លារ​ពីខុនហ្រ្កេស​ដើម្បី​រ៉ាប់រងខ្ទង់ចំណាយលើសង្រ្គាមអ៊ីរ៉ង់

ខណៈពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់​ចុះកិច្ចព្រមព្រៀងបឋម​ដើម្បី​បញ្ចប់សង្រ្គាម​អ៊ីរ៉ង់ ក្រសួ

មន្ទីរបញ្ចកោណស្នើសុំ​ថវិកា​៨០ពាន់លានដុល្លារ​ពីខុនហ្រ្កេស​ដើម្បី​រ៉ាប់រងខ្ទង់ចំណាយលើសង្រ្គាមអ៊ីរ៉ង់

ខណៈពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់​ចុះកិច្ចព្រមព្រៀងបឋម​ដើម្បី​បញ្ចប់សង្រ្គាម​អ៊ីរ៉ង់ ក្រសួងការពារជាតិអាមេរិក​បាន​ដាក់ឯកសារស្នើសុំ​ថវិកា​ប្រមាណ​៨០ពាន់លានដុល្លារ​ដើម្បីទប់ទល់​នឹង​ការចំណាយ​ទៅលើ​សង្រ្គាមអ៊ីរ៉ង់។ យោងតាម​ការចុះផ្សាយ​របស់​កាសែតអាមេរិក Wall Street Journal នៅសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិក​ព្រមាន​ពីការកាត់បន្ថយការហ្វឹកហាត់ និង​ចំនួន​ទាហាន​ដែល​រដ្ឋបាលលោកដូណាល់​ត្រាំ​បាន​បញ្ជាឲ្យដាក់​ពង្រាយ​នៅតាម​ព្រំដែន​ម៉ិកស៊ិក ក្នុងករណី​ដែល​សភា​ខុនហ្រ្កេស​មិន​អនុម័ត​កញ្ចប់​ថវិកា​ធ្វើ​សង្រ្គាម​។

កម្ពុជា​សង្ឃឹម​​​បទ​ឈប់បាញ់រវាង​អាមេរិក​-អ៊ីរ៉ង់ នឹង​ធ្វើ​ឱ្យ​​សកលលោក​​វិលទៅរក​សភាពដើម

នៅ​ថ្ងៃទី​១៩ ខែ​​មិថុនា ឆ្នាំ២០២៦​នេះ​ អ្នកនាំពាក្យក្រសួង​ការ​ប​រទេស​កម្ពុជា​បាន​​ស្វាគម

កម្ពុជា​សង្ឃឹម​​​បទ​ឈប់បាញ់រវាង​អាមេរិក​-អ៊ីរ៉ង់ នឹង​ធ្វើ​ឱ្យ​​សកលលោក​​វិលទៅរក​សភាពដើម

នៅ​ថ្ងៃទី​១៩ ខែ​​មិថុនា ឆ្នាំ២០២៦​នេះ​ អ្នកនាំពាក្យក្រសួង​ការ​ប​រទេស​កម្ពុជា​បាន​​ស្វាគមន៍​ចំពោះបទ​ឈប់​បាញ់​រវាង​អាមេរិក​ និង​អ៊ី​រ៉ង់ ក្រោយមេដឹក​នាំប្រទេស​ទាំង​ ២​​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​បឋម​មួយកាល​ពីពេល​ថ្មីៗនេះ​។ ​ចំពោះកម្ពុជា​ កិច្ច​ព្រមព្រៀង​រវាង​អាមេរិក-អ៊ីរ៉ង់ ជារឿង​​​​សំខាន់​ដើម្បីកាត់​បន្ថយភាព​តាន​តឹង ពិសេស​ធ្វើ​ឱ្យសកលលោក​វិលទៅរក​សភាពដើមវិញ​។​ 

ប្រមុខសាសនា​អ៊ីរ៉ង់ថា លោកត្រាំ​យល់ព្រម​ចុះកិច្ចព្រមព្រៀង​ព្រោះតែ ទាល់ច្រក អស់ក្តីសង្ឃឹម

នៅ​ច្រកសមុទ្រ​អកមូហ្ស កប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញ​ជាច្រើន​គ្រឿង​បាន​បើកចេញចូល ឆ្លងក

ប្រមុខសាសនា​អ៊ីរ៉ង់ថា លោកត្រាំ​យល់ព្រម​ចុះកិច្ចព្រមព្រៀង​ព្រោះតែ ទាល់ច្រក អស់ក្តីសង្ឃឹម

នៅ​ច្រកសមុទ្រ​អកមូហ្ស កប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញ​ជាច្រើន​គ្រឿង​បាន​បើកចេញចូល ឆ្លងកាត់ ក្នុងចំនួន​ច្រើនគួរសម នៅបន្ទាប់ពី ​មេដឹកនាំអាមេរិក និងអ៊ីរ៉ង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​ដើម្បី​បិទបញ្ចប់​សង្រ្គាមអ៊ីរ៉ង់។ នៅថ្ងៃព្រហស្បតិ៍​ទី ១៨មិថុនា បញ្ជាការដ្ឋានទ័ពអាមេរិកនៅ​តំបន់​ដើមបូព៌ា​​អះអាង ​បើក​ភ្លើងខៀវ អនុញ្ញាត​ឲ្យ​កប៉ាល់ចេញចូល កំពង់ផែ​អ៊ីរ៉ង់។ ការបើកឲ្យចរាចរណ៍​ជាធម្មតា នៅ​ច្រកសមុទ្រអកមូហ្ស ទៅតាម​កិច្ចព្រមព្រៀងបឋម ដែល​អាមេរិកនិង​អ៊ីរ៉ង់ បាន​ចុះហត្ថលេខារួមគ្នា នៅយប់ថ្ងៃពុធកន្លងទៅ បាន​ធ្វើឲ្យ​​តម្លៃប្រេង​នៅទីផ្សារធ្លាក់ចុះបន្តិច មុននឹង​ឡើង​វិញ​មកនៅជាង​៨០ដុល្លារ ក្នុង​មួយធុងបារីល បន្ទាប់ពី​មាន​ក្តីបារម្ភ​ទាក់ទង​នឹង​អនាគត​មិនច្បាស់លាស់​របស់កិច្ចព្រមព្រៀង ព្រោះតែ​អ៊ីស្រាអែលបន្តវាយប្រហារ​ទៅលើ​លីបង់ និងប្រតិកម្ម​របស់​ប្រមុខ​សាសនា​អ៊ីរ៉ង់។

លោក រ៉ុង ឈុន៖ ការបិទសិទ្ធិខ្ញុំបង្ហាញថា អ្នកកាន់អំណាចខ្លាចឥទ្ធិពលរបស់ខ្ញុំ

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៩ តុលាការកំពូលបានតម្កល់ការសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ទុកជាប

លោក រ៉ុង ឈុន៖ ការបិទសិទ្ធិខ្ញុំបង្ហាញថា អ្នកកាន់អំណាចខ្លាចឥទ្ធិពលរបស់ខ្ញុំ

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៩ តុលាការកំពូលបានតម្កល់ការសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដែលផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ តែត្រូវព្យួរ មិនអនុញ្ញាតឲ្យធ្វើនយោបាយ និងបោះឆ្នោតរយៈពេល ៥ឆ្នាំ មិនឲ្យប្តូរទីលំនៅចេញពីភ្នំពេញ និងហាមចូលរួមវេទិកាសាធារណៈ។ ការប្រកាសសាលដីកាតុលាការកំពូលដូចនេះត្រូវបានលោក រ៉ុង ឈុន ចំអកឲ្យថា អ្នកកាន់អំណាចខ្លាចវត្តមានរបស់លោក។

ប្រធានាធិបតីកូរ៉េខាងត្បូងថា លោក ដូណាល់ ត្រាំចង់ផ្តោតការចាប់អារម្មណ៍បញ្ហាកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុងបានថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងក្រុងសេអ៊ូលនាថ្

ប្រធានាធិបតីកូរ៉េខាងត្បូងថា លោក ដូណាល់ ត្រាំចង់ផ្តោតការចាប់អារម្មណ៍បញ្ហាកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុងបានថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងក្រុងសេអ៊ូលនាថ្ងៃសុក្រ ទី១៩ មិថុនានេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកំពុងចាប់ផ្តើមងាកទៅចាប់អារម្មណ៍លើបញ្ហាកូរ៉េខាងជើងម្តង ក្រោយពីលោក ត្រាំសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់។ ទន្ទឹមគ្នានេះ លោក លី ចែម្យុងក៏បានប្រាប់លោក ត្រាំថា ទណ្ឌកម្មដាក់លើរបបក្រុងព្យុងយ៉ាងលែងមានប្រសិទ្ធភាពទៀតឡើយ។

កម្ពុជាប្រាប់ អ.ស.ប.ជាថ្មីថា ថៃបានប្រើលេសបដិសេធយន្តការទ្វេភាគីនៅក្នុងជម្លោះដែនទឹកជាមួយកម្ពុជា

តំណាងកម្ពុជាបានប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិថា ថៃបានប្រើលេសរាប់សិបដើម្បីគេចពីកិច្

កម្ពុជាប្រាប់ អ.ស.ប.ជាថ្មីថា ថៃបានប្រើលេសបដិសេធយន្តការទ្វេភាគីនៅក្នុងជម្លោះដែនទឹកជាមួយកម្ពុជា

តំណាងកម្ពុជាបានប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិថា ថៃបានប្រើលេសរាប់សិបដើម្បីគេចពីកិច្ចប្រជុំទ្វេភាគីជាមួយកម្ពុជា។ ហេតុនេះទើបកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ។ ការថ្លែងរបស់តំណាងកម្ពុជាខាងលើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយចាប់ពីថ្ងៃ១៥ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS។

World Bank អនុម័តហិរញ្ញប្បទានថ្មីជាង ១០លានដុល្លារដើម្បីជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា

នៅដើមសប្តាហ៍នេះ ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានបន្ថែមប្រមាណជាង ១០លានដុល្លារដល់កម្ពុជា

World Bank អនុម័តហិរញ្ញប្បទានថ្មីជាង ១០លានដុល្លារដើម្បីជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា

នៅដើមសប្តាហ៍នេះ ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានបន្ថែមប្រមាណជាង ១០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធអប់រំក្នុងវិស័យសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយលម្អិតបន្ថែមថា  ហិរញ្ញប្បទានបន្ថែមនេះនឹងជួយកម្ពុជាក្នុងការពង្រីកបន្ថែមនូវការបណ្តុះបណ្តាលចំណេះដឹងក្នុងវិស័យសុខាភិបាលថ្នាក់ជាតិ ពង្រឹងស្តង់ដារបរិក្ខារពេទ្យ និងការប្រលងដោយផ្អែកលើសមត្ថភាព។ 

តុលាការអង់គ្លេសកាត់ទោសបុរសចិន-អង់គ្លេសពីរនាក់ ពីបទធ្វើចារកម្មឲ្យប៉េកាំង

តុលាការ Old Bailey នៅទីក្រុងឡុងដ៍ បានសម្រេចកាត់ទោសជនជាតិអង់គ្លេសដើមកំណើតចិន ពីរនាក់ ឲ្យជាប់ពន្ធន

តុលាការអង់គ្លេសកាត់ទោសបុរសចិន-អង់គ្លេសពីរនាក់ ពីបទធ្វើចារកម្មឲ្យប៉េកាំង

តុលាការ Old Bailey នៅទីក្រុងឡុងដ៍ បានសម្រេចកាត់ទោសជនជាតិអង់គ្លេសដើមកំណើតចិន ពីរនាក់ ឲ្យជាប់ពន្ធនាគារ ចន្លោះពី ៨ឆ្នាំ ទៅ ១០ឆ្នាំ ពីបទធ្វើចារកម្ម នៅក្នុងទឹកដីអង់គ្លេស។ ការសម្រេចកាត់ទោសបុរសទាំងពីរ នៅថ្ងៃ ព្រហស្បតិ៍ ទី ១៨ មិថុនា ជាផ្នែកមួយនៃសំណុំរឿងសំខាន់ ទាក់ទងនឹងសន្តិសុខជាតិ និងការជ្រៀតជ្រែករបស់បរទេសក្នុងទឹកដីអង់គ្លេស។

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​គំរាម​សើរើ​កម្លាំងទ័ព នៅ​ទឹកដី​អឺរ៉ុប

នៅតែ​អាក់អន់ចិត្ត​នឹង​អឺរ៉ុប ដែល​បដិសេធ​មិនចូលរួម​ជាមួយ​អាមេរិក​នៅក្នុង​សង្រ្គាមវាយប្រហ

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​គំរាម​សើរើ​កម្លាំងទ័ព នៅ​ទឹកដី​អឺរ៉ុប

នៅតែ​អាក់អន់ចិត្ត​នឹង​អឺរ៉ុប ដែល​បដិសេធ​មិនចូលរួម​ជាមួយ​អាមេរិក​នៅក្នុង​សង្រ្គាមវាយប្រហារ​ទៅលើ​អ៊ីរ៉ង់ អាមេរិក​តាមរយៈ​រដ្ឋមន្រ្តីការពារជាតិ លោក​Pete Hegseth បានគំរាម​នៅថ្ងៃព្រហស្បតិ៍ទី​១៨​មិថុនាថា អាមេរិក​នឹង​ពិនិត្យសើរើឡើងវិញ​ពីកម្លាំងទ័ពអាមេរិក ពង្រាយ​នៅ​ទឹកដី​អឺរ៉ុប។ ចំពោះប្រមុខការពារជាតិ​អាមេរិក ក្រៅតែ​មិន​ព្រម​ជួយ​អាមេរិក នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ សមាជិក​មួយចំនួន​របស់អូតង់​នៅតែយឺតយ៉ាវ មិនទាន់​ធ្វើ​តាមការចង់បាន​របស់អាមេរិក ដែល​ចង់​ឲ្យ​សមាជិក​អូតង់​បង្កើនវិភាគទាន​ក្នុង​កញ្ចប់ថវិកា​អូតង់ បានដល់​៥%​នៃផលិត​ផលក្នុងស្រុកសរុប​របស់ខ្លួន។ 

នៅទីបំផុត អាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងបឋម​បិទបញ្ចប់សង្រ្គាម

ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ បាន​ចុះហត្ថលេខា​ជាផ្លូវការ​លើ​ឯកសារ​កិច្ចព្រ

នៅទីបំផុត អាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងបឋម​បិទបញ្ចប់សង្រ្គាម

ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ បាន​ចុះហត្ថលេខា​ជាផ្លូវការ​លើ​ឯកសារ​កិច្ចព្រមព្រៀងបឋម ដើម្បី​បិទបញ្ចប់​សង្រ្គាម​អ៊ីរ៉ង់។ មាន​វត្តមាន​ជាភ្ញៀវ​ពិសេស​របស់​ប្រធានាធិបតីបារាំង នៅ​រាជវាំង​ Versailles កាលពីយប់ថ្ងៃពុធទី ១៧​មិថុនា លោកដូណាល់ ត្រាំ​បាន​ចុះហត្ថលេខា​លើ​ក្រដាស​កិច្ចព្រមព្រៀង​បឋម​ ដែលមាន​១៤ចំណុច។ ឈាង បុប្ផា​ជូន​ព័ត៌មានលម្អិត

មេដឹកនាំចិន អង្គទូតបរទេស និងមេដឹកនាំខ្មែរថ្វាយព្រះពរសម្តេចម៉ែក្នុងឱកាសខួបចម្រើនព្រះជន្ម ៩០ព្រះវស្សា

មេដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋាភិបាលបរទេសផ្សេងៗទៀតបានចេញសារថ្វាយព្រះពរដល់សម្តេចព្រះមហាក្ស

មេដឹកនាំចិន អង្គទូតបរទេស និងមេដឹកនាំខ្មែរថ្វាយព្រះពរសម្តេចម៉ែក្នុងឱកាសខួបចម្រើនព្រះជន្ម ៩០ព្រះវស្សា

មេដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋាភិបាលបរទេសផ្សេងៗទៀតបានចេញសារថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់៩០ យាងចូល៩១ ព្រះវស្សា។  មេដឹកនាំខ្មែរនានា គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងពលរដ្ឋខ្មែរ ក៏បានបង្ហោះសារថ្វាយព្រះពរសម្តេចម៉ែ នៅតាមបណ្តាញសង្គមដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ។

Get more results via ClueGoal