Cambodia



HIV+ woman among 4 held in MP sex racket

A disturbing sex racket in Bhind, Madhya Pradesh, has taken a grim turn with police discovering one of the two arrested women has been HIV-positive for three years. The operation, which involved blackmail and false rape threats, saw four individuals apprehend

ស្លាកស្នាមសង្គ្រាមព្រំដែនខ្មែរ-ថៃ៖ វត្តតាមាន់សែនជ័យរក្សាសាលាឆាន់ខូចខាតទុកជាសារមន្ទីរ

ស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើ

ស្លាកស្នាមសង្គ្រាមព្រំដែនខ្មែរ-ថៃ៖ វត្តតាមាន់សែនជ័យរក្សាសាលាឆាន់ខូចខាតទុកជាសារមន្ទីរ

ស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារគ្រាប់កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់ទម្លាក់ពីលើយន្តហោះ F16 និងដ្រូនយោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ព្រះចៅអធិការស្ដីទី វត្តតាមាន់សែនជ័យ ព្រះនាម ឡាយ លន មានសង្ឃដីកាថា គណៈកម្មការវត្ត នឹងសាងសង់សាលាឆាន់ថ្មីមួយទៀត ដើម្បីតម្កល់ពុទ្ធបដិមា។ ចំណែកឯ សាលាឆាន់រងការខូចខាត ត្រូវបានគណៈកម្មាការវត្ត រក្សាទុកជាសារមន្ទីរ ដោយគ្មានការជុសជុលឡើយ៕

តើការបិទមិនឲ្យទំនិញថៃចូលអាចជាការរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ ឬទេ?

ចាប់តាំងពីថៃ និងកម្ពុជាបានផ្ទុះអាវុធដាក់គ្នាតាមព្រំដែនមក ចរន្តធ្វើពហិការរបស់ពលរដ្ឋខ្មែរ

តើការបិទមិនឲ្យទំនិញថៃចូលអាចជាការរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ ឬទេ?

ចាប់តាំងពីថៃ និងកម្ពុជាបានផ្ទុះអាវុធដាក់គ្នាតាមព្រំដែនមក ចរន្តធ្វើពហិការរបស់ពលរដ្ឋខ្មែរលើទំនិញថៃបាន និងកំពុងបន្តយ៉ាងផុសផុល។ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានសរសើរពីជោគជ័យនៃការធ្វើពហិការរបស់ពលរដ្ឋរហូតធ្វើឲ្យថៃខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជាបានហាមការនាំចូលប្រភេទទំនិញមួយចំនួនពីថៃ។ ការណ៍នេះបានជំរុញឱ្យមន្ត្រីជំនាញថៃសិក្សាផ្លូវច្បាប់ដើម្បីប្តឹងកម្ពុជាទៅកាន់សមាគមអាស៊ាន (ASEAN) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពីបទរើសអើងទំនិញថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ។ គួរបញ្ជាក់ជូនថា ក្នុងករណីដូចគ្នានេះ ថៃធ្លាប់បានប្តឹងម៉ាឡេស៊ីពីបទរំលោភច្បាប់ (WTO) ដោយសារម៉ាឡេស៊ីហាមមិនឲ្យនាំចូលបង្គារ ៥ប្រភេទពីថៃ៕ តើការបិទមិនឲ្យទំនិញថៃចូលអាចជាការរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ ឬទេ?

ស្រ្តីលក់គ្រឿងសង្ហារិមម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ រឿងរិះគន់ព្រំដែនកម្ពុជា-ថៃ

អង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា ពលរដ្ឋមា្នក់ទៀតដែលជាស្រី្តលក់គ្រឿងសង្ហារិមនៅរាជធាន

ស្រ្តីលក់គ្រឿងសង្ហារិមម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ រឿងរិះគន់ព្រំដែនកម្ពុជា-ថៃ

អង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា ពលរដ្ឋមា្នក់ទៀតដែលជាស្រី្តលក់គ្រឿងសង្ហារិមនៅរាជធានីភ្នំពេញត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទញុះញង់ និងប្រមាថ ដោយសារការបញ្ចេញមតិជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ បើតាមអង្គការលីកាដូ គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងផ្តន្ទាទោសមនុស្សសរុប ១១៥នាក់ ពាក់ព័ន្ធការបញ្ចេញមតិរិះគិនថ្នាក់ដឹកនាំនៅលើបណ្តាញសង្គមក្នុងសំណុំរឿងព្រំដែន។

ក្រសួងដែនដីស្នើឲ្យអតិថិជនគម្រោងបុរី ខេភី ម៉ន ដានី បន្តដោះស្រាយបញ្ហាដីជាប់គាំងជាមួយក្រសួង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា អតីតតំណាងគម្រោងបុរី ខេភី ម៉ន ដានី លោក សន ប៊

ក្រសួងដែនដីស្នើឲ្យអតិថិជនគម្រោងបុរី ខេភី ម៉ន ដានី បន្តដោះស្រាយបញ្ហាដីជាប់គាំងជាមួយក្រសួង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា អតីតតំណាងគម្រោងបុរី ខេភី ម៉ន ដានី លោក សន ប៊ុនថេង បានក្លែងបន្លំឯកសារ និងកេញចំណេញផលប្រយោជន៍នៅពេលដែលគម្រោងបុរីខាងលើមានបញ្ហា។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងដែនដីបានស្នើឱ្យអតិថិជនគម្រោងបុរី ម៉ន ដានីបន្តដោះស្រាយវិវាទជាមួយក្រសួងដើម្បីឈានទៅបិទបញ្ចប់ក្តីក្តាំពិតប្រាកដ។ 

សាលាក្រុងភ្នំពេញ៖ មន្ត្រីដែលល្មើសវិជ្ជាជីវៈអំឡុងពេលចុះពិនិត្យទីតាំងរបស់ពលរដ្ឋនឹងទទួលរងពិន័យ

នៅថ្ងៃទី១៨ ខែមិថុនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 បានចេញមុខស្នើឲ្យថ

សាលាក្រុងភ្នំពេញ៖ មន្ត្រីដែលល្មើសវិជ្ជាជីវៈអំឡុងពេលចុះពិនិត្យទីតាំងរបស់ពលរដ្ឋនឹងទទួលរងពិន័យ

នៅថ្ងៃទី១៨ ខែមិថុនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 បានចេញមុខស្នើឲ្យថ្នាក់ដឹកនាំកម្ពុជាជួយរកយុត្តិធម៌ឲ្យខ្លួន បន្ទាប់ពីអភិបាលខណ្ឌព្រែកព្នៅ និងសមត្ថកិច្ចបានចុះឆែកឆេររកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ក្នុងឃ្លាំងរបស់ខ្លួនកាលពីថ្ងៃ១១ មិថុនា។ នៅក្នុងឃ្លីបវីដេអូជាង ៧នាទី ម្ចាស់ឃ្លាំងទំនិញ L192 បានលើកឡើងថា ការចុះត្រួតពិនិត្យរបស់អាជ្ញាធរហាក់មានភាពមិនប្រក្រតី ដោយសារអាជ្ញាធរបានសម្លុត និងសួរនាំរកឯកសារគ្រប់បែបយ៉ាង រួមទាំងប្រើពេលពិនិត្យអូសបន្លាយរហូតដល់ម៉ោង១០យប់។ ករណីនេះត្រូវបានលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់វិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៨ មិថុនានេះថា ប្រសិនបើមានមន្ត្រីអនុវត្តល្មើសបទបញ្ជា និងខុសវិជ្ជាជីវៈ ពួកគេនឹងទទួលរងពិន័យ។ បើតាមលោកស្រី ដោ សម្ផស្ស មន្ត្រីដែលជាអ្នកអនុវត្តច្បាប់មិនត្រូវច្រងេងច្រងាងចំពោះពលរដ្ឋទេ៕ 

អាមេរិក​និង​​ក្រុមប្រទេសអឺរ៉ុបសមាជិក​G7 សន្យាផ្តល់អាជ្ញាបណ្ណ​​ផលិត​មីស៊ីលចម្ងាយឆ្ងាយនៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និង​​ប្រទេសអឺរ៉ុបសមាជិកG7 បានបញ្ជាក់​ថា​ នឹង​អនុញ្ញាត​ឲ្យ​មានការផ្តល់អាជ្ញា

អាមេរិក​និង​​ក្រុមប្រទេសអឺរ៉ុបសមាជិក​G7 សន្យាផ្តល់អាជ្ញាបណ្ណ​​ផលិត​មីស៊ីលចម្ងាយឆ្ងាយនៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និង​​ប្រទេសអឺរ៉ុបសមាជិកG7 បានបញ្ជាក់​ថា​ នឹង​អនុញ្ញាត​ឲ្យ​មានការផ្តល់អាជ្ញាបណ្ណ ដើម្បីអាចផលិត​មីស៊ីលចម្ងាយ​នៅ​លើទឹកដី​អ៊ុយក្រែន​ ដោយ​ផ្ទាល់តែម្តង​។ ការ​ផលិតនេះ នឹងមក​បង្កើនចំនួនស្តុក​គ្រាប់មីស៊ីល សម្រាប់អ៊ុយក្រែន ដែលកំពុងតែខ្វះខ្លាំង ដើម្បីប្រយុទ្ធទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

នគរបាលចាប់ខ្លួនកូនប្រុសអតីតប្រធានាធិបតីស្រីលង្កាពីបទពុករលួយ

នៅស្រីលង្កា នគរបាលបានឃាត់ខ្លួនកូនប្រុសអតីតប្រធានធិបតីស្រីលង្កាលោក Yoshitha Rajapaksa នៅថ្ងៃពុធទី ១៧ ខ

នគរបាលចាប់ខ្លួនកូនប្រុសអតីតប្រធានាធិបតីស្រីលង្កាពីបទពុករលួយ

នៅស្រីលង្កា នគរបាលបានឃាត់ខ្លួនកូនប្រុសអតីតប្រធានធិបតីស្រីលង្កាលោក Yoshitha Rajapaksa នៅថ្ងៃពុធទី ១៧ ខែមិថុនា។ អាជ្ញាធរប្រឆាំងអំពើពុករលួយបានចោទប្រកាន់ថា លោក Yoshitha បានប្រើប្រាស់ថវិកាជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលឳពុករបស់លោកដឹកនាំប្រទេស។

តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ?

គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបា

តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ?

គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។ ជាក់ស្តែង ការប្រឡងជំនួស ឬការប្រើសញ្ញាបត្របាក់ឌុបក្លែងក្លាយដើម្បីប្រឡងចូលរៀនពេទ្យជាដើម។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងការក្លែងបន្លំសញ្ញាបត្រ?

អូស្ត្រាលីស្វាគមន៍ការពង្រីកវត្តមានយោធាអាមេរិកលើទឹកដីខ្លួន ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

អូស្ត្រាលីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ខណៈទី​​ក្រុងកង់បេរ៉ាយល់

អូស្ត្រាលីស្វាគមន៍ការពង្រីកវត្តមានយោធាអាមេរិកលើទឹកដីខ្លួន ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

អូស្ត្រាលីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ខណៈទី​​ក្រុងកង់បេរ៉ាយល់ថា ការកើនឡើងនៃវត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ខ្លួនថាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។ ការលើកឡើងនេះធ្វើឡើងស្របពេលកងទ័ពអាមេរិកគ្រោងបង្កើតឃ្លាំងស្តុកអាវុធ និងសម្ភារៈយោធានៅអូស្ត្រាលីជាលើកដំបូង។ 

កូរ៉េខាងត្បូង ប្រកាសបង្រួមតំបន់សន្តិសុខនៅតាមព្រំដែនជាមួយកូរ៉េខាងជើង

រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចកាត់បន្ថយគម្លាតទំហំតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយកូ

កូរ៉េខាងត្បូង ប្រកាសបង្រួមតំបន់សន្តិសុខនៅតាមព្រំដែនជាមួយកូរ៉េខាងជើង

រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចកាត់បន្ថយគម្លាតទំហំតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងជើង ឲ្យកាន់តែតូចជាងមុន។ វិធានការមួយនេះ ធ្វើឡើងក្នុងគោលដៅបន្ធូរបន្ធយភាពតានតឹង  ការរឹតត្បិតលើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៧ មិថុនា។

ជំនួបកំពូលG7ថ្ងៃចុងក្រោយ​ ផ្តោតអាទិភាព ទៅ​លើ​​ការគ្រប់គ្រងបច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូល​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 នៅទីក្រុងអេវីយ៉ង់ ប្រទេសបារាំង បានឈានចូលមកដល់ថ្ង

ជំនួបកំពូលG7ថ្ងៃចុងក្រោយ​ ផ្តោតអាទិភាព ទៅ​លើ​​ការគ្រប់គ្រងបច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត

ជំនួបកំពូល​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 នៅទីក្រុងអេវីយ៉ង់ ប្រទេសបារាំង បានឈានចូលមកដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយ​។ បន្ទាប់ពីបាន​ផ្តោតអាទិភាពជជែកគ្នា លើសំណុំរឿងសង្គ្រាមនៅ​អ៊ុយក្រែន នៅថ្ងៃពុធនេះថ្នាក់ដឹកនាំ​G7 នឹងបន្តជជែកគ្នាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។ តម្រូវការប្រើប្រាស់កាន់តែចាំបាច់នៃបច្ចេកវិទ្យានេះ កំពុងតែធ្វើ​ឲ្យ​ប្រព័ន្ធសេដ្ឋកិច្ច​ពិភពលោក ត្រូវស្ថិតនៅ​ក្រោមឥទ្ធិពល​ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ដែលភាគច្រើនសុទ្ធតែជាក្រុមហ៊ុនអាមេរិក។

ថៃតែងតាំងអ្នកជំនាញច្បាប់ចំនួន ២នាក់ដើម្បីដោះស្រាយជម្លោះព្រំដែនទឹកជាមួយកម្ពុជា

នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៦ ថៃបានជ្រើសតាំងអ្នកជំនាញផ្នែកច្បាប់ចំនួន ២រូបដើម្បីធ្វើជាគណៈកម

ថៃតែងតាំងអ្នកជំនាញច្បាប់ចំនួន ២នាក់ដើម្បីដោះស្រាយជម្លោះព្រំដែនទឹកជាមួយកម្ពុជា

នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៦ ថៃបានជ្រើសតាំងអ្នកជំនាញផ្នែកច្បាប់ចំនួន ២រូបដើម្បីធ្វើជាគណៈកម្មការផ្សះផ្សាក្នុងជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ ការតែងតាំង ថ្វើឡើង បន្ទាប់ពីកម្ពុជាបានប្រកាសប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) លើបញ្ហាដែនទឹករ៉ាំរ៉ៃមួយនេះ។ 

លោក អូលីវីយេ ឡឺក្រង់ មោទនភាពក្នុងនាមប្រធានបេសកកម្មសហប្រតិបត្តិការយោធាបារាំងនៅកម្ពុជា

កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុង

លោក អូលីវីយេ ឡឺក្រង់ មោទនភាពក្នុងនាមប្រធានបេសកកម្មសហប្រតិបត្តិការយោធាបារាំងនៅកម្ពុជា

កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុងនាមជាប្រធានក្រុមបេសកកម្មយោធាបារាំងវ័យក្មេង ដែលដំណើរពេលនោះ ធ្វើឲ្យលោកជាប់ចិត្តខ្លាំងទៅនឹងប្រទេសតូចមួយនេះ។ ប៉ុន្តែនឹកស្មានមិនដល់ ២០ឆ្នាំក្រោយមក លោកអូលីវីយែ ឡឺក្រង់ កាន់តែមានមោទនភាពជាថ្មីម្តងទៀត ដែលបានក្លាយជាទីប្រឹក្សាយោធា និងជាប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំងប្រចាំនៅកម្ពុជា។ សម្រាប់លោកវរសេនីយ៍ទោ អូលីវីយេ ឡឺក្រង់ បេសកកម្មក្នុងកិច្ចសហប្រតិបត្តិការយោធាបារាំង-កម្ពុជា គឺជាកិច្ចសហប្រតិបត្តិការជាលក្ខណៈមិត្តភាពប្រវត្តិសាស្ត្រ ដែលមានអាយុកាល ៨០ឆ្នាំមកហើយ ពោលនៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងទៅទៀត។ 

តើការពហិការទំនិញថៃកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញដាក់លក់នៅលើទីផ្សារកម្ពុជា?

គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ​ អាជ្ញាធរកម្ពុជាបានបន្តរកឃើ

តើការពហិការទំនិញថៃកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញដាក់លក់នៅលើទីផ្សារកម្ពុជា?

គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ​ អាជ្ញាធរកម្ពុជាបានបន្តរកឃើញ និងរឹបអូសបានទំនិញថៃ ដែលត្រូវបានវេចខ្ចប់ឡើងវិញជាទំនិញផលិតនៅកម្ពុជា ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតជាហូរហែ។ ការពហិការរបស់ពលរដ្ឋខ្មែរចំពោះទំនិញថៃបានកើតឡើងបន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែននឹងគ្នាចាប់តាំងពីឆ្នាំ២០២៥មក។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធុរកិច្ចមួយចំនួន បានជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យឯកជនបង្កើនការផលិត​ទំនិញប្រើប្រាស់ក្នុងស្រុក ដែលមានគុណភាព និងបានអំពាវនាវឲ្យឈ្មួញ​ឈប់នាំចូលទំនិញថៃ មកបន្លំលក់លើទីផ្សារ ដើម្បីគាំទ្រផលិតផលក្នុងស្រុក។ តើការពហិការរបស់ពលរដ្ឋខ្មែរមិនប្រើទំនិញថៃបាន និងកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញនៅលើទីផ្សារកម្ពុជា ឬយ៉ាងណា?

លោកស្រី ជា សិរី៖ កម្ពុជាមិនគួរជាគោលដៅរងការស្តីបន្ទោសលើបញ្ហាឆបោកអនឡាញតែម្នាក់ឯង

ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានច្រានចោលការរិះគន់ដែលថា រដ្ឋាភិបាលកម្ពុជាមិន

លោកស្រី ជា សិរី៖ កម្ពុជាមិនគួរជាគោលដៅរងការស្តីបន្ទោសលើបញ្ហាឆបោកអនឡាញតែម្នាក់ឯង

ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានច្រានចោលការរិះគន់ដែលថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយស្រង់សម្តីលោកស្រី ជា សិរី បន្ថែមថា បញ្ហាឆបោកអនឡាញនេះមិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ តែវាជាបញ្ហាអន្តរជាតិដែលត្រូវការកិច្ចសហការពីបណ្តាប្រទេសជាច្រើន។

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ

បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោ

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ

បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំ​យោធាភូមា​ដែលជា​អ្នកដឹកនាំ​ការធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី​ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​លើកនេះ ដើម្បីស្វែងរក​ការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ ដែលមាន​លោក​ជា​ប្រធានាធិបតី​កើត​ចេញមកពី​ការបោះឆ្នោត​​នៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី​១៦មិថុនា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​ចាប់ដៃ​សហការជាមួយ បុរសខ្លាំង​របស់​ភូមា មីន អ៊ុងឡាំង ដែលទើប​​ក្រឡាស់ខ្លួន ពី​មេដឹកនាំរបបសឹក មកជា​ប្រធានាធិបតី​ស៊ីវិល។ ចិនមិន​ចង់​របូត​ភូមា​ចេញពីដៃ ក៏ព្រោះតែ​មិនចង់​បាត់ប្រយោជន៍​។

ក្រុមឧក្រិដ្ឋជនឆបោកអនឡាញងាកទៅវៀតណាម ក្រោយការបង្ក្រាបយ៉ាងចាស់ដៃនៅកម្ពុជា

អំឡុងពេលរដ្ឋាភិបាលកម្ពុជាចុះប្រតិបត្តិការបោសសម្អាតការឆបោកអនឡាញ បណ្តាញឧក្រិដ្ឋជនឆបោកអនឡា

ក្រុមឧក្រិដ្ឋជនឆបោកអនឡាញងាកទៅវៀតណាម ក្រោយការបង្ក្រាបយ៉ាងចាស់ដៃនៅកម្ពុជា

អំឡុងពេលរដ្ឋាភិបាលកម្ពុជាចុះប្រតិបត្តិការបោសសម្អាតការឆបោកអនឡាញ បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញបាន និងកំពុងបង្វែរទិសដៅទៅធ្វើសកម្មភាពនៅប្រទេសវៀតណាមវិញ។ វៀតណាមដែលឧក្រិដ្ឋជនទាំងនោះយល់ថាជាទីតាំងមានអំណោយផលល្អខាងផ្លូវច្បាប់។ នេះបើតាមសេចក្តីការណ៍របស់សារព័ត៌មាន The Diplomat។ ក្រៅពីវៀតណាម ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏បានរាយការណ៍ពីកំណើនឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងប្រទេសរបស់ខ្លួន ដូចយ៉ាងឥណ្ឌូណេស៊ី និងស្រីលង្កា។

UNHCR ៖ ជនភៀសខ្លួន​ប្រមាណ​២,៤លាននាក់ កំពុងស្វែងរក​ប្រទេសជ្រកស្នាក់នៅក្នុងឆ្នាំ​២០២៧

នៅឆ្នាំ២០២៧ខាងមុខ មានជនភៀសខ្លួនប្រមាណ ២លាន៤សែននាក់ ដែលនឹងត្រូវការទីកន្លែងស្នាក់នៅ​អចិន្ត

UNHCR ៖ ជនភៀសខ្លួន​ប្រមាណ​២,៤លាននាក់ កំពុងស្វែងរក​ប្រទេសជ្រកស្នាក់នៅក្នុងឆ្នាំ​២០២៧

នៅឆ្នាំ២០២៧ខាងមុខ មានជនភៀសខ្លួនប្រមាណ ២លាន៤សែននាក់ ដែលនឹងត្រូវការទីកន្លែងស្នាក់នៅ​អចិន្ត្រៃយ៍​ នៅតាមប្រទេសដែលមានសុវត្ថិភាព។ នេះបើផ្អែកតាមតួលេខ របស់អង្គការ UNHCR។ អង្គការទទួលបន្ទុកជនភៀសខ្លួននេះ បានលើកឡើង ពីការធ្លាក់ចុះ នៃថវិកាចំណាយ ក៏ដូចជាគោលនយោបាយរបស់ប្រទេសនានា ដែលកាន់តែតឹងតែង​ ក្នុងការទទួល​យក​ជនភៀសខ្លួន ឲ្យស្នាក់នៅជាចិន្ត្រៃយ៍។

កិច្ចប្រជុំ​G 7 ទទួលស្វាគមន៍​លោកហ្សេឡេនស្គី​ដើម្បី​កុំ​ឲ្យគេ​ភ្លេច​សង្រ្គាមអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជា​ភ្ញៀវកិត្តិយស​លេចធ្លោជាងគេ នៅថ្ងៃទី​

កិច្ចប្រជុំ​G 7 ទទួលស្វាគមន៍​លោកហ្សេឡេនស្គី​ដើម្បី​កុំ​ឲ្យគេ​ភ្លេច​សង្រ្គាមអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជា​ភ្ញៀវកិត្តិយស​លេចធ្លោជាងគេ នៅថ្ងៃទី​២​នៃ​កិច្ចប្រជុំ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G 7 ដែលមាន​បារាំង​ជាម្ចាស់ផ្ទះ។ បន្ទាប់​ពី​បាំងបិទ ដោយ​សង្រ្គាម​នៅដើមបូព៌ា បញ្ឆេះដោយ​អាមេរិក និងអ៊ីរ៉ង់ ប្រធានាធិបតី​អ៊ុយក្រែន​ធ្វើដំណើរ​ជា​ពិសេស​ទៅចូលរួម​នៅក្នុង​កិច្ចប្រជុំ​ប្រទេស​មហាឧស្សាហកម្ម G7​ដើម្បី​រំលឹក​កុំ​ឲ្យ​គេ ជាពិសេស​ប្រធានាធិបតី​អាមេរិក ភ្លេច​សង្រ្គាមអ៊ុយក្រែន។

អ្នកធ្វើការតាមផ្ទះស្នើក្រសួងការងារផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីការពារពួកគេ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងសមាជិកកម្មករធ្វើការតាមផ្ទះបានដាក់ញ្ញតិនៅក្រសួងការងារដ

អ្នកធ្វើការតាមផ្ទះស្នើក្រសួងការងារផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីការពារពួកគេ

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងសមាជិកកម្មករធ្វើការតាមផ្ទះបានដាក់ញ្ញតិនៅក្រសួងការងារដើម្បីជុំរុញឲ្យក្រសួងមួយនេះ ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ របស់អង្គការផ្នែកការងារ(ILO)។ ការស្នើ​ផ្តល់សច្ចាប័នលើអនុសញ្ញានេះ ដោយសារតែអ្នកធ្វើការងារតាមផ្ទះមួយចំនួនរងការរំលោភសិទ្ធិមួយចំនួនទាក់ទងទៅនឹងម៉ោងការងារ ប្រាក់ឈ្នួលទាប និងការបៀតបៀនផ្សេងៗ។ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ក្រសួងកំពុងបន្តសិក្សា និងវាយតម្លៃពីផលវិជ្ជមាន និងផលប៉ះពាល់ នៃអនុសញ្ញាលេខ១៨៩ ដើម្បីធានាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគី។

កម្ពុជាកំពុងស្វែងរកឱកាសការងារនៅជប៉ុន ឲ្យពលករខ្លួន ដែលត្រឡប់ពីប្រទេសថៃ

ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជ

កម្ពុជាកំពុងស្វែងរកឱកាសការងារនៅជប៉ុន ឲ្យពលករខ្លួន ដែលត្រឡប់ពីប្រទេសថៃ

ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងជំរុញការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការងារជាមួយប្រទេសជប៉ុន ដើម្បីបង្កើតឱកាសការងារថ្មីសម្រាប់ពលករចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសថៃ។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាចង់បង្កើនការបញ្ជូនកម្លាំងពលកម្មទៅកាន់ក្រុមហ៊ុនជប៉ុន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជំនាញកម្មករ និងជំរុញការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ 

KNDS បង្ហាញ​រថក្រោះ​ថ្នាក់​កណ្តាល​សម្រាប់កងទ័ពបារាំង ក្នុងពេលរង់ចាំ​រថក្រោះ​​បារាំង-អាល្លឺម៉ង់MGCS

នៅក្នុងឱកាសតាំងពិពណ៌គ្រឿងសព្វាវុធការពារជាតិ Eurosatory នៅជាយទីក្រុងប៉ារីស ក្រុមហ៊ុន KNDS បានបង្ហាញជ

KNDS បង្ហាញ​រថក្រោះ​ថ្នាក់​កណ្តាល​សម្រាប់កងទ័ពបារាំង ក្នុងពេលរង់ចាំ​រថក្រោះ​​បារាំង-អាល្លឺម៉ង់MGCS

នៅក្នុងឱកាសតាំងពិពណ៌គ្រឿងសព្វាវុធការពារជាតិ Eurosatory នៅជាយទីក្រុងប៉ារីស ក្រុមហ៊ុន KNDS បានបង្ហាញជាផ្លូវការ​ នូវរថក្រោះថ្នាក់កណ្តាលប្រភេទថ្មី​  សម្រាប់កងទ័ពបារាំង។ រថក្រោះថ្នាក់កណ្តាលនេះនឹងមកជំនួស​រថក្រោះបារាំង Lecler នៅរវាងឆ្នាំ​២០៣០​ ស្របពេលដែល​គម្រោង​ផលិតរថក្រោះរួមគ្នារវាង​បារាំងនិងអាល្លឺម៉ង់ ហាក់កំពុងតែយឺតយ៉ាវ និងជួបបញ្ហាមិនចុះសម្រុងគ្នា។

ប្រជាជនស្វ៊ីស បោះឆ្នោតបដិសេធគម្រោងកំណត់ចំនួនប្រជាជនត្រឹម ១០លាននាក់

ប្រជាជនស្វ៊ីស បានបោះឆ្នោតប្រជាមតិ បដិសេធក្នុងសំឡេងភាគច្រើន ទៅលើគម្រោងកំណត់ចំនួនប្រជាជនត្

ប្រជាជនស្វ៊ីស បោះឆ្នោតបដិសេធគម្រោងកំណត់ចំនួនប្រជាជនត្រឹម ១០លាននាក់

ប្រជាជនស្វ៊ីស បានបោះឆ្នោតប្រជាមតិ បដិសេធក្នុងសំឡេងភាគច្រើន ទៅលើគម្រោងកំណត់ចំនួនប្រជាជនត្រឹមតែ ១០លាននាក់ ក្នុងឆ្នាំ ២០៥០។ យោងតាមសារព័ត៌មានស្វ៊ីសផ្សាយនៅថ្ងៃចន្ទ ទី ១៥ មិថុនា សំឡេងបដិសេធភាគច្រើនបានមកពីការបោះឆ្នោតរបស់មនុស្សវ័យចំណាស់។ លទ្ធផលបដិសេធគម្រោងនេះ បានធ្វើឲ្យរដ្ឋាភិបាលស្វ៊ីសធូរស្រាលចិត្ត ព្រោះពួកគេបារម្ភថា វិធានការនេះអាចប៉ះពាល់ដល់ទីផ្សារការងារ និង​ ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។

លោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចនៅចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងប៉េកាំង ប្រទេសនៅថ្ងៃចន្ទ ទី ១៥ មិថុនាដើម្ប

លោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចនៅចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងប៉េកាំង ប្រទេសនៅថ្ងៃចន្ទ ទី ១៥ មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ប្រកាសសម្រេចបានកិច្ច​ព្រមព្រៀងបឋមមួយ ដើម្បីបិទបញ្ចប់សង្គ្រាម

នៅព្រឹកថ្ងៃ​ចន្ទ​ ទី​១៥មិថុនា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រកាសថាគេបានសម្រេច​រកបានអត្ថបទ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ប្រកាសសម្រេចបានកិច្ច​ព្រមព្រៀងបឋមមួយ ដើម្បីបិទបញ្ចប់សង្គ្រាម

នៅព្រឹកថ្ងៃ​ចន្ទ​ ទី​១៥មិថុនា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រកាសថាគេបានសម្រេច​រកបានអត្ថបទ​កិច្ចព្រមព្រៀង​បឋមមួយ ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រទី​១៩​មិថុនា​​​។ ប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលការចរចា បានអះអាងថា​កិច្ចព្រមព្រៀងនេះ បានកំណត់ការបញ្ចប់សង្គ្រាម​ទាំងស្រុង ដោយ​រាប់ទាំងសមរភូមិលីបង់​។ លោកដូណាល់​ ត្រាំ វិញបានប្រកាស​ថា​ច្រកសមុទ្រអកមូហ្ស នឹងត្រូវបើកឡើងវិញទាំងស្រុង​។ ដំណឹងនេះ បានធ្វើ​ឲ្យតម្លៃប្រេងបានធ្លាក់ថ្លៃប្រមាណ​៥%ជាមធ្យម​។

រុស្ស៊ីសម្រុកវាយប្រហារជាថ្មី បណ្តាលឲ្យស្លាប់ ៩ នាក់ និង ខូចខាតព្រះវិហារបុរាណក្នុងទីក្រុងកៀវ

យ​ប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្ម

រុស្ស៊ីសម្រុកវាយប្រហារជាថ្មី បណ្តាលឲ្យស្លាប់ ៩ នាក់ និង ខូចខាតព្រះវិហារបុរាណក្នុងទីក្រុងកៀវ

យ​ប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀត ទៅលើទីតាំងច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមនុស្ស ៩ នាក់ បានបាត់បង់ជីវិត ។ នៅទីក្រុង កៀវ មានមនុស្ស ៤ នាក់ បានស្លាប់ភ្លាមៗ ក្រោមការបាញ់ប្លោងគ្រាប់មីស៊ីល និង យានដ្រូន ពីសំណាក់រុស្ស៊ី ខណៈពេលដែលព្រះវិហារបុរាណមួយ ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ត្រូវឆាបឆេះដោយអគ្គិភ័យ ។

លោក រ៉ុង ឈុន សង្ឃឹមទទួលបានសេរីភាពពេញលេញឡើងវិញដើម្បីធ្វើនយោបាយ

នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្

លោក រ៉ុង ឈុន សង្ឃឹមទទួលបានសេរីភាពពេញលេញឡើងវិញដើម្បីធ្វើនយោបាយ

នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាបណ្តឹងដែលលោក រ៉ុង ឈុន ប្តឹងជំទាស់នឹងសាលក្រមតុលាការជាន់ទាបដែលបានកាត់ទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយអស់មួយជីវិត។ នៅចំពោះមុខអ្នកគាំទ្រ និងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ លោក រ៉ុង ឈុន បានឲ្យដឹងថា លទ្ធផលនៃសវនាការលើបណ្តឹងរបស់លោកនឹងត្រូវតុលាការកំពូលប្រកាសនៅថ្ងៃទី១៩ ខែមិថុនាចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណា អតីតអ្នកទោសរឿងព្រំដែនរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់រូបលោកឲ្យមានសេរីភាពពេញលេញឡើងវិញក្នុងការធ្វើនយោបាយ។ 

លោកម៉ូឌី ទៅជួបលោកម៉ាក្រុង នៅបារាំង ដើម្បីនិយាយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលំហអាកាស

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមសម្ភោធពិព័ណ៌

លោកម៉ូឌី ទៅជួបលោកម៉ាក្រុង នៅបារាំង ដើម្បីនិយាយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលំហអាកាស

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមសម្ភោធពិព័ណ៌នវានុវត្តន៍ឥណ្ឌាឆ្នាំ២០២៦ ហៅកាត់ថា Bharat Innovates ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ ពិព័ណ៌នេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ មិថុនា នៅទីក្រុងនីស ភាគអាគ្នេយ៍នៃប្រទេសបារាំង។ នៅអំឡុងពិព័ណ៌នវានុវត្តន៍និងបច្ចេកវិទ្យាឥណ្ឌាឆ្នាំ២០២៦ ប្រមុខដឹកនាំទាំងពីរបានប្រកាស អំពីការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-បារាំង។

លោក ត្រាំ ទាមទារឲ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង នៅថ្ងៃខួបកំណើតរបស់លោក តែអ៊ីរ៉ង់ថា អត់ទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉

លោក ត្រាំ ទាមទារឲ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង នៅថ្ងៃខួបកំណើតរបស់លោក តែអ៊ីរ៉ង់ថា អត់ទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យ ទី១៤ មិថុនានេះ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រអកមូហ្សឲ្យដំណើរ ជាធម្មតា។ ប៉ុន្តែ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ច្បាស់លាស់ អំពីថ្ងៃចុះហត្ថលេខា នៅឡើយទេ។ ចំណែក សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវដោះស្រាយ នៅដំណាក់កាលបន្ទាប់។

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងារ?

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងារ?

ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបំពាក់បំប៉នជំនាញដល់កម្លាំងពលកម្មក្នុងស្រុក រួមមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានឲ្យដឹងក្នុងរបាយការណ៍ចុងក្រោយមួយថា កម្ពុជានៅតែបន្តខ្វះកម្លាំងពលកម្មដែលមានជំនាញ និងមានភាពប្រកួតប្រជែងខ្ពស់។ ពោល គឺប្រភេទជំនាញ ការងារដ៏សំខាន់ដែលអាចជំរុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តើកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងាររបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ?

ពលរដ្ឋថៃជាង ៣ពាន់នាក់បានចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០

អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី

ពលរដ្ឋថៃជាង ៣ពាន់នាក់បានចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០

អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការបើកលើកចុងក្រោយ នៅមុនពេលអាជ្ញាធរថៃចាប់ហាមប្រាមការឡើងទៅទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ ដែលថៃបានវាយដណ្តើមយកពីកម្ពុជា នៅក្នុងសង្រ្គាមប្រយុទ្ធគ្នាពីរលើក កាលពីឆ្នាំមុន។

អ៊ុយក្រែនសាទរអង់គ្លេស​ដែល​ទើប​ចាប់ឃាត់​កប៉ាល់ដែលលួចលាក់​ដឹកប្រេង​រុស្ស៊ី

កងទ័ពជើងទឹក​អង់គ្លេស​បើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤​មិថុនា ដើម្បី​ចូលទៅ​ចាប់ឃាត

អ៊ុយក្រែនសាទរអង់គ្លេស​ដែល​ទើប​ចាប់ឃាត់​កប៉ាល់ដែលលួចលាក់​ដឹកប្រេង​រុស្ស៊ី

កងទ័ពជើងទឹក​អង់គ្លេស​បើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤​មិថុនា ដើម្បី​ចូលទៅ​ចាប់ឃាត់​កប៉ាល់មួយគ្រឿង ដែល​គេ​សង្ស័យថា បានជួយ​ដឹកប្រេង​រុស្ស៊ី ដើម្បីលួចគេច​ចេញពី​ទណ្ឌកម្ម​អន្តរជាតិ។ ចំពោះ​នាយករដ្ឋមន្រ្តីអង់គ្លេស នេះជា​វិធានការ​មួយ​ដើម្បី​បន្ទុចបង្អាក់ ទប់ស្កាត់​កុំ​ឲ្យ​រុស្ស៊ីបន្ត​លួចដឹកប្រេង​ដើម្បីលក់​យក​លុយទៅ​ចិញ្ចឹមសង្រ្គាមនៅ​អ៊ុយក្រែន។ ដូចនាយករដ្ឋមន្រ្តីអង់គ្លេសដែរ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បានអបអរ​សាទរ​សកម្មភាព​ដ៏​ក្លាហាន​របស់​នាវិក​អង់គ្លេស ក្នុងការចាប់ស្ទាក់កប៉ាល់ដឹកប្រេងរុស្ស៊ី។ 

រដ្ឋាភិបាលជំរុញឲ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀ

រដ្ឋាភិបាលជំរុញឲ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តឲ្យយុវជនខ្មែរទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្រោមកម្មវិធីជួយយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ នៅមុនការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អង្គការសង់ត្រាល់បានរកឃើញថា ពលករខ្មែរមកពីថៃ មួយចំនួនចង់ត្រឡប់ទៅរកការងារនៅប្រទេសថៃវិញ។

Get more results via ClueGoal