ប៉ូឡូញបានធ្វើជាម្ចាស់ផ្ទាល់ រៀបចំសន្និសីទលើកទី៥ ស្តីពីការជួយកសាងអ៊ុយក្រែនឡើងវិញ។ តែលោកហ្សេឡេនស្គីមិនបានទៅចូលរួមទេ បន្ទាប់ពីមានបញ្ហាថ្នាំងថ្នាក់ចិត្តផ្នែកការទូត រវាងអ៊ុយក្រែននិងប៉ូឡូញ។ យ៉ាងណាក៏ដោយ នៅក្នុងឱកាសសន្និសីទនេះ សហភាពអឺរ៉ុបបានប្រកាស ចាប់ផ្តើមប្រគល់ប្រាក់ឲ្យអ៊ុយក្រែន នៅក្របខណ្ឌប្រាក់កម្ចី ចំនួន៩០ពាន់លានអឺរ៉ូ។
ក្រោយពីសង្រ្គាម និងការរង់ចាំនៅលើសមុទ្រអស់រយៈពេលជាច្រើនខែមក ការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រអកមូស្សបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃពុធ ទី ២៤ មិថុនា ដោយមាននាវិកជាង ១១ ០០០នាក់។ ឥណ្ឌាជាប្រទេសមាននាវិកធ្វើការច្រើនជាងគេនៅក្នុងតំបន់។ បច្ចុប្បន្ន មាននាវិកឥណ្ឌាចំនួន ១៥ ០០០នាក់កំពុងជាប់កុននៅលើកប៉ាល់ដែលកំពុងជាប់គាំងនៅច្រកសមុទ្រអកមូស្ស។ រដ្ឋាភិបាលទីក្រុងញូដែលីកំពុងតាមដានប្រតិបត្តិការជម្លៀសកប៉ាល់ពេលនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
មានមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៤នាក់ និងរបួសជាង ១០០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចពីរលើកផ្ទួនៗគ្នា ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា នៅយប់ថ្ងៃពុធ ទី ២៤ ខែមិថុនា។ គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនេះ បានបណ្តាលឲ្យអគារជាច្រើនបាក់រល។ អាកាសយានដ្ឋានអន្តរជាតិវ៉េណេស៊ុយអេឡា ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
អង្គការអប់រំអន្តរជាតិ Education International (EI) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការរឹតត្បិតសិទ្ធិសាធារណៈ និងសកម្មភាពសហជីពរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ទន្ទឹមគ្នានេះ អង្គការដដែលក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជាដែលដាក់កំហិតការធ្វើដំណើរ ការចូលរួមសកម្មភាពសាធារណៈ និងសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន។
នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញមកអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ងាកមកផ្តោតលើការពង្រឹងការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការអំពាវនាវរបស់គណបក្សប្រឆាំងទាំងពីរ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤មិថុនាដែរ ពាក់ព័ន្ធនឹងសារព័ត៌មានឥណ្ឌា The Sunday Guardian ដែលបានចុះផ្សាយអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីបរទេសចំពោះគណបក្សនយោបាយនៅកម្ពុជា។
រយៈពេល ៥ខែដើមឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥ លាននាក់។ ចំនួននេះបានធ្លាក់ចុះ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានជាង ២,៩លាននាក់។ នេះបើតាមទិន្នន័យផ្សព្វផ្សាយដោយក្រសួងទេសចរណ៍នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញកត់សម្គាល់ឃើញថា វិបត្តិសកល ឧក្រិដ្ឋកម្មអនឡញនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា ថៃសុទ្ធសឹងជាមូលហេតុដែលរារាំងភ្ញៀវទេសចរអន្តរជាតិមិនមកលេងកម្ពុជានៅដើមឆ្នាំ២០២៦៕
ក្រសួងការបរទេសកម្ពុជាបានចេញមកប្រកាសតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពវាស់វែង និងបោះបង្គោលព្រំដីរបស់ក្រុមការងារវាស់វែងដីធ្លី និងពលរដ្ឋថៃ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ ក្នុងសេចក្តីប្រកាសថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងត្រូវងាកទៅរកដំណោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់វិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ទីផ្សារគ្រឿងញៀននៅកម្ពុជាត្រូវបានកាត់បន្ថយ។ កាត់បន្ថយក៏ដោយសារតែយុវជនចាប់ផ្តើមយល់ដឹងពីឥទ្ធិពលអាក្រក់របស់គ្រឿងញៀន។ នេះបើតាមសារលិខិតក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២៦ និងថា គ្រឿងញៀនដែលបានចរាចរនៅកម្ពុជាមានតែប្រមាណ ២០% ខណៈ ៨០%ផ្សេងទៀតជាគ្រឿងញៀនដែលរត់ឆ្លងកាត់ ដើម្បីចែកចាយបន្តនៅប្រទេសទី ៣។
ជាលើកដំបូង ករណីជំងឺអេបូឡា ត្រូវបានរកឃើញនៅលើទឹកដីប្រទេសបារាំង លើវេជ្ជបណ្ឌិតម្នាក់ដែលទើបតែត្រឡប់ មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC)។ គឺទីនោះហើយ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតជំងឺអេបូឡា។ អាជ្ញាធរសុខាភិបាលបារាំង ដែលប្រកាសដំណឹងនេះ នៅរសៀលថ្ងៃពុធទី២៤មិថុនា បានអះអាងថាអ្នកជំងឺកំពុងស្ថិតក្នុងចត្តាឡីស័ក យ៉ាងប្រុងប្រយ័ត្នបំផុត។
ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានឲ្យដឹងក្នុងថ្ងៃពុធ ទី២៤ មិថុនាថា ជនជាតិជប៉ុនទាំង ២នាក់បានជាប់ចោទពីបទបានព្យាយាមនាំចេញផលិតផលដែលពាក់ព័ន្ធនឹងរ៉ែកម្រ។ អ្វីជាការកត់សម្គាល់ ការចាប់ខ្លួនជនជាតិជប៉ុនពីសំណាក់រដ្ឋអំណាចចិននេះធ្វើឡើង ស្របដែលទំនាក់ទំនងរវាងជប៉ុន និងចិនកំពុងមានភាពតានតឹងខ្លាំង។ រដ្ឋាភិបាលចិនបានចាប់ផ្តើមគ្រប់គ្រងតឹងរឹងលើពាណិជ្ជកម្មលោហៈសំខាន់ៗ និងសម្ភារៈបច្ចេកវិទ្យា។
អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តស្រាវជ្រាវរកប្រភពចែកចាយប្រភេទត្រី ឬគ្រឿងសមុទ្រធំៗដើម្បីបង្ការ និងបង្ក្រាបការក្លែងបន្លំមុខទំនិញមួយនេះ។ ប្រតិបត្តិការបន្តការស៊ើបអង្កេតនេះធ្វើឡើង ក្រោយមន្ត្រីក.ប.ប.បានរកឃើញថា ហាង «ចរណៃ» បានធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រលំរវាងផលិតផលត្រីសាល់ម៉ុន និងត្រីត្រោត។
នៅថ្ងៃអង្គារ ទី២៣ មិថុនា ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់កាសែតឥណ្ឌាមួយដែលថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ ដើម្បីធ្វើសកម្មភាពសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។
នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។
ប៉ាគីស្ថានបានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់និងអាមេរិក នឹងបន្តឡើងវិញនៅសប្តាហ៍ក្រោយ។ តែយ៉ាងណាគិតត្រឹមពេលនេះ គេសង្កេតឃើញថា អាមេរិកនិងអ៊ីរ៉ង់ បន្តប្រកាសគោលជំហរខុសគ្នាស្រឡះ សឹងគ្រប់ចំណុច ជាក់ស្តែងបញ្ហាបើកច្រកសមុទ្រអកមូហ្ស បញ្ហាប្រាក់បង្កក និងសំណុំរឿងនុយក្លេអ៊ែរជាដើម។ សម្រាប់អ៊ីរ៉ង់ ចរាចរណ៍ឆ្លងកាត់ច្រកអូកមូហ្ស នឹងមិនអាចត្រឡប់ទៅរកស្ថានការណ៍ដូចមុនសង្គ្រាមវិញបានឡើយ! ពោលគឺអ៊ីរ៉ង់ នឹងរៀបចំយន្តការដើម្បីយកប្រាក់ថ្ងៃឆ្លងកាត់។
នៅកូរ៉េខាងជើង មេដឹកនាំលោក គីម ជុងអ៊ុនបានបញ្ជាក់ពីគម្រោងបំពាក់អាវុធនុយក្លេអ៊ែរនៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៤ មិថុនា ដោយបន្ថែមថា លោក គីម ជុងអ៊ុនក៏បានប្រាប់ឲ្យដឹងពីគម្រោងសាងសង់នាវាចម្បាំងយុទ្ធសាស្រ្តថ្មីទៀតដែលមានទម្ងន់រហូតដល់ ១ម៉ឺនតោនដើម្បីពង្រឹងសមត្ថភាពយោធាកូរ៉េខាងជើងនៅលើដែនសមុទ្រ។
នៅថ្ងៃទី២៣មិថុនា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៩នាក់ និងអង្គភាព២៦ដែលមានទំនាក់ទំនងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុប ឬ Prince Group TCO។ ថ្នាក់ដឹកនាំរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែននេះព្រមទាំងបណ្តាញរកស៊ីពាក់ព័ន្ធផ្សេងៗទៀតក៏បានរងទណ្ឌកម្មថ្មីនេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។
នៅក្នុងប្រទេសហ្វីលីពីន ប៉ូលិសបានប្រកាសឲ្យដឹងក្នុងថ្ងៃអង្គារ ទី២៣ មិថុនាថា ការបាញ់ប្រហារនៅក្នុងវិទ្យាល័យ San Jose National High School នៃទីក្រុង Tacloban គឺជាផែនការដែលបានរៀបចំទុកជាមុន។ កាលពីថ្ងៃចន្ទ ទី២២ មិថុនា កូនសិស្សចំនួន ២នាក់បានបើកការបាញ់ប្រហារសំដៅលើសិស្សសាលាដោយបណ្តាលឲ្យស្លាប់សិស្ស ៣នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ បើតាមប៉ូលិស ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមទាំង ២នាក់ធ្លាប់បានហ្វឹកហាត់បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង។
នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋអំណាចបានប្រាប់ឲ្យដឹងនាថ្ងៃចន្ទ ទី២២ មិថុនាថា ការវាយប្រហារដោយដ្រូនពីសំណាក់កងទ័ពរុស្ស៊ីលើប៉ែកខាងត្បូង និងប៉ែកឦសានប្រទេសបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៦នាក់។ ប្រទេសអ៊ីតាលីបានប្រកាសថា ថ្នាក់ដឹកនាំអឺរ៉ុបចំនួន ៥ប្រទេសដែលជាមហាអំណាចយោធាគ្រោងជួបគ្នានាថ្ងៃពុធ ទី២៤ មិថុនាក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ គម្រោងជំនួបនេះធ្វើឡើង ខណៈដែលអឺរ៉ុបកំពុងព្យាយាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលបានអូសបន្លាយតាំងពីជាង ៤ឆ្នាំកន្លងមក។
នៅកូរ៉េខាងជើង មេដឹកនាំ លោក គីម ជុងអ៊ុនបានសន្យាពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ និងកម្លាំងយោធាឲ្យកាន់តែខ្លាំងជាងមុន ដោយផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ។ នេះបើតាមព័ត៌មានចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង KCNA ក្នុងថ្ងៃអង្គារ ទី២៣ មិថុនា។ បើតាម KCNA ការប្តេជ្ញាដូចនេះរបស់មនុស្សខ្លាំងកូរ៉េខាងជើងធ្វើឡើងដោយលោក គីម ជុងអ៊ុនបានមើលឃើញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការធ្វើទំនើបកម្មកងទ័ពដែលអាចរុញស្ថានការណ៍នៅឧបទី្វបកូរ៉េឲ្យខិតទៅរកហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់គណបក្សពលករ។
ក្រុមតំណាងរាស្ត្រ និងអតីតតំណាងរាស្ត្រចំនួន ១៣៤នាក់ តាមរយៈលិខិតចំហមួយបានទាមទារឲ្យរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតប្រមុខដឹកនាំប្រជាធិបតេយ្យភូមា តែត្រូវបានរបបសឹកភូមាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ មេដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងមួយនៅក្នុងប្រទេសកម្ពុជា ក៏បានចុះហត្ថលេខានៅក្នុងលិខិតចំហនេះដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការចោទប្រកាន់បែបព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឲ្យសារភាពជាសាធារណៈ ដើម្បីបង្ក្រាបសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំង។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា វិធានការច្បាប់ធ្វើឡើងចំពោះតែអ្នកប្រព្រឹត្តបទល្មើស និងថាការចូលរួមជាមួយគណបក្សកាន់អំណាចគឺជាជម្រើសដោយសេរីរបស់បុគ្គលម្នាក់ៗ។
ប៉ូលិសជប៉ុនបានចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប ដែលជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប។ មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិចិន ឈ្មោះ Hu Xiaowei ត្រូវប៉ូលិសជប៉ុនចាប់ខ្លួនពីការប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ នេះបើតាមកាសែតជប៉ុន The Asahi Shimbun នាថ្ងៃទី២២មិថុនា។
នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវការដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាចដឹកកសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់។
នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា មានប្រជាពលរដ្ឋភូមា ៧០២នាក់ ត្រូវបានសម្លាប់ដោយកងទ័ពភូមាក្នុងអំឡុងពេលដំណើរការបោះឆ្នោត កាលពីចន្លោះខែសីហា ឆ្នាំ ២០២៥ ដល់ ខែមករា ឆ្នាំ ២០២៦។ អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និង បញ្ជូនសំណុំរឿងភូមាទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្រោយរងសម្ពាធយ៉ាងខ្លាំង នៅក្នុងរង្វង់គណបក្សពលករ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តារមឺ បានប្រកាសលាចុះពីតំណែង នៅថ្ងៃចន្ទ ទី២២ មិថុនា។ លោក Andy Burnham ដែលទើបតែជាប់ឆ្នោតជាតំណាងរាស្រ្ត និងជាអតីតចៅហ្វាយក្រុង Manchester ដ៏មានប្រជាប្រិយភាព មកពីបក្សពលករ ទទួលបានគាំទ្រច្រើនពីសមាជិកបក្ស។ ជាបុគ្គលលេចធ្លោក្នុងគណបក្សផង និងមានប្រជាប្រិយភាពខ្លាំងផង លោក Andy Burnham ត្រូវគេមើលឃើញ ថានឹងអាចក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស បន្តពីលោក គៀរ ស្តារមឺ នៅប៉ុន្មានខែខាងមុខ។
នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លីចង់សម្លាប់ខ្លួន។
ថ្ងៃអាទិត្យទី២១មិថុនា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមជួបចរចាគ្នានៅប្រទេសស្វ៊ីស។ ភាគីទាំង២បានកំណត់រយៈពេល៦០ថ្ងៃ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងជាស្ថាពរមួយ។ ផ្អែកតាមគណៈប្រតិភូប៉ាគីស្ថាននិងកាតាដែលជាអ្នកសម្របសម្រួលការចរចា គឺភាគីទាំង២បានយល់ស្របគ្នាជាបមឋ បង្កើតឲ្យបណ្តាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីធានាការពារសុវត្ថិភាពនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។
តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទ ទី ២២ ខែមិថុនា បានសម្រេចផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Park Sung Jae ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទចូលរួមសហការជំរុញឲ្យមានការអនុវត្តច្បាប់អាជ្ញាសឹកក្នុងឆ្នាំ ២០២៤។ មន្ត្រីជិតស្និទផ្សេងទៀតរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ត្រូវបានតុលាការកាត់ទោសដូចគ្នា។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសវិធានការសងសឹកវិញ ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន១០ រួមមានក្រុមហ៊ុន ផលិតសព្វាវុធ អវកាស និងក្រុមហ៊ុនរ៉ែដីកម្រ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិន ធ្វើឡើង២សប្តាហ៍ក្រោយពីអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ៣ ក្នុងបញ្ជីខ្មៅ ដោយចោទថាបានបម្រើផលប្រយោជន៍ឲ្យកងទ័ពចិន។ វិធានការសងសឹកគ្នាទៅវិញទៅមក អាចធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប្រេះឆាឡើងវិញ បន្ទាប់ពីមហាអំណាចទាំង២ ទើបតែត្រូវរ៉ូវគ្នា បានជាង១ខែ។
នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាលើសំណុំរឿង «ញុះញង់» ប្រឆាំងនឹង លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។ តុលាការជាន់ខ្ពស់មួយនេះ បានរក្សាទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ តុលាការជាន់ទាបកាលពីឆ្នាំ២០២៤ បានកាត់ទោស លោក ស៊្រុន ស៊្រន ដាក់ពន្ធនាគារ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។