លោក ហួត ហាក់៖ កម្ពុជា និងភូមាដាក់គោលដៅទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»
newsare.net
កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពលោក ហួត ហាក់៖ កម្ពុជា និងភូមាដាក់គោលដៅទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»
កម្ពុជា និងភូមាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ»។ ជាកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលសម្រេចបាន នាអំឡុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាទៅបំពេញទស្សនកិច្ចនៅភូមា កាលពីដើមសប្តាហ៍កន្លងទៅ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃអាទិត្យទី២១មិថុនានេះថា កិច្ចសហប្រតិបត្តិការទេសចរណ៍ «ប្រទេសពីរ គោលដៅមួយ» ជាកញ្ចប់សេវាកម្មទេសចរណ៍បំពេញគ្នាទៅវិញទៅមករវាងភូមា និងកម្ពុជា ដ្បិតថា ភូមាតែឯងមិនអាចទាក់ទាញភ្ញៀវទេសចរទាំងស្រុងនោះទេ។ បើតាមលោក ហួត ហាក់ កម្ពុជា និងភូមាមានគោលដៅទេសចរណ៍រួមគ្នាជាច្រើនដូចជាទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍ព្រះពុទ្ធសាសនារួមគ្នា។ Read more














