តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា?
newsare.net
នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែតើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា?
នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។ Read more














