លោក ជា ធីរិទ្ធ៖ លោក ហ៊ុន សែន ចាត់ទុកចិនជាមិត្តពិតប្រាកដរបស់កម្ពុជា
newsare.net
នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉លោក ជា ធីរិទ្ធ៖ លោក ហ៊ុន សែន ចាត់ទុកចិនជាមិត្តពិតប្រាកដរបស់កម្ពុជា
នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា មិត្តភាពរវាងកម្ពុជា និងចិនមិនប្រែប្រួលឡើយ ទោះជាស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។ នេះបើតាមការឲ្យដឹងបឋមពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូចនេះជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជីនពីង ដែលចាត់ទុក លោក ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់មួយរូប ដែលរួមចំណែកកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យរឹងមាំមកដល់បច្ចុប្បន្ន។បើតាមលោក ជា ធីរិទ្ធ លោក ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់នៅចំពោះមុខ លោក ស៊ី ជីនពីង ដែរថា ចិនជាមិត្តចាស់ និងជាមិត្តពិតប្រាកដដែលជាទីទុកចិត្តរបស់កម្ពុជា។ ក្រៅពីការបញ្ជាក់ពីជំហរគ្នាទៅវិញ ទៅមក ជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង ក៏បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនទៀត ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ ការគាំទ្ររបស់ចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការពិភាក្សា និងការគាំទ្រគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងជជែកគ្នានៅក្នុងក្របខណ្ឌរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន៕ Read more














