ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ទិន្នន័យនេះជាទិន្នន័យដែលក្រសួងទេសចរណ៍ធ្វើឡើងដោយវិជ្ជាជីវៈ ស្របទៅតាមអនុលោមអន្តរជាតិ។ ឆ្លើយតបចំពោះវិបត្តិជាសកលវិញ លោក ហួត ហាក់ បានអះអាងពីអភិក្រមមួយចំនួនដើម្បីស្តារសន្ទុះវិស័យទេសចរណ៍ឡើងវិញ។ អភិក្រមទាំងនោះរួមមាន «យកកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពន្យល់ថា ពលរដ្ឋគ្រប់រូបអាចជួយផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជាប្រាប់ទៅអន្តរជាតិ។
នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមអង្គការអាមេរិក (ACLED) ដែលតាមដានស្ថានការណ៍ភូមា ហើយបានបញ្ចេញរបាយការណ៍បូកសរុបទិន្នន័យជនរងគ្រោះ នៅថ្ងៃពុធ ទី១កក្កដា ។
នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?
នៅក្នុងឱកាសបុណ្យខួបគម្រប់១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន លោកស៊ី ជីនពីងបានថ្លែងថា លោកប្តេជ្ញាធ្វើឲ្យកងទ័ពចិនខ្លាំងរឹងមាំ បោសសំអាតអំពើពុករលួយ និងបង្រួបបង្រួមជាតិចិនតែមួយ។ លោកប្រធានាធិបតីចិន អះអាងទៀតថា នឹងយកតៃវ៉ាន់មកគ្រប់គ្រងវិញឲ្យបាន។ នៅក្នុងឱកាសនេះ ច្បាប់ “ការពារឯកភាពជាតិតែមួយ” បានចូលជាធរមាន។ តែតៃវ៉ាន់ បានបរិហាថា ច្បាប់នេះមានកម្មវត្ថុដាក់សម្ពាធ ចាប់បង្ខំមកលើប្រជាជនតៃវ៉ាន់ និងជនជាតិភាគតិចទាំងអស់ ឲ្យសម្របខ្លួនទៅតាមជនជាតិចិន ដើមកំណើតហាន។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជាបានប្រគល់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ដែលទើបរកឃើញនៅក្នុងខេត្តកំពង់ធំ ចំនួន១៩រូបបន្ថែមទៀតទៅឱ្យភាគីវៀតណាម។ អដ្ឋិធាតុទាហានវៀតណាមទាំងនេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា ក្នុងការជីករុកដំណាក់កាលទី២៥ នៃរដូវប្រាំងឆ្នាំ ២០២៥-២០២៦។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់ក្នុងថ្ងៃទី៣០មិថុនាថា ខ្លួនមិនបានទុកចោលសំណុំរឿងក្លែងបន្លំសញ្ញាបត្ររបស់បុគ្គលឈ្មោះ ណន សីហា នោះទេ។ ពោលគឺ សាលាតិចណូបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីស្នើសុំផ្តន្ទាទោសលោក ណន សីហា ពីបទប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ សាលដីកាតុលាការកំពូលដែលផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ តែត្រូវព្យួរ ៣ឆ្នាំ និងដាក់វិធានការកម្រិតសិទ្ធិសេរីភាពរបស់លោក។ ក្រសួងយុត្តិធម៌បានបញ្ជាក់ពីការទទួលបានលិខិតរបស់លោក រ៉ុង ឈុន និងថា ក្រសួងនឹងពិនិត្យមើលតាមសមត្ថកិច្ច។
រដ្ឋាភិបាលអង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុងវិស័យការពារជាតិ ជាមួយនឹងកញ្ចប់ថវិកាចំនួន ៣០០ពាន់លានលីវរ៍ ដែលស្មើប្រមាណ៣៤៨ពាន់លានអឺរ៉ូ ។ ជាគម្រោងចំណាយ សំរាប់រយៈពេល៤ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការគំរាមសន្តិសុខនៅអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី គារ ស្តាមើរ ដែលត្រៀមលាឈប់ពីមុខងារ បានសន្យាប្រកាសកញ្ចប់ថវិកានេះ ឲ្យបានមុនជំនួបកំពូលអូតង់។
គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសាអង់គ្លេស UNECE បានចេញផ្សាយរបាយការណ៍មួយស្តីពីរចនាសម្ព័ន្ធដឹកជញ្ជូននៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីកណ្តាល។ នៅក្នុងរបាយការណ៍ UNECE បានអំពាវនាវឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញដោយសម្របតាមលក្ខខណ្ឌអាកាសធាតុ ពិសេសតាមការប្រែប្រួលអាកាសធាតុ។ UNECE បានព្រមានថា តម្លៃនៃការនៅស្ងៀមមិនធ្វើអ្វីទាំងអស់នឹងថ្លៃជាងតម្លៃនៃការរៀបចំកែប្រែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នឡើងវិញទៅទៀត។
ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន» ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូ គេឃើញស្រ្តីអ្នកបម្រើវ័យចំណាស់ម្នាក់ត្រូវបានម្ចាស់ហាងសាឡនវាយធ្វើបាបដោយសារតែមានការបាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សនានាយល់ឃើញថា អ្នកដែលប្រើអំពើហិង្សាលើអ្នកបម្រើតាមផ្ទះនេះគួរត្រូវទទួលទោស និងថា កម្ពុជាគួរបង្កើតច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ។ តើកម្ពុជាគួរមានច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះដែរ ឬទេ?
នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតស្ទើរតែលែងមានទៅហើយ។ ខណៈនេះ អាជ្ញាធរកំពុងផ្តោតលើការរាប់ចំនួន និងកំណត់អត្តសញ្ញាណជនរងគ្រោះ។ តួលេខបឋមបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ១ ៧១៩នាក់ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានមនុស្សជិត ៥ម៉ឺននាក់ទៀតកំពុងបាត់ខ្លួន។
សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕
សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី និងនាយករដ្ឋមន្ត្រីវ៉ានូទូ លោក Jotham Napat បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខនៅថ្ងៃចន្ទ ទី ២៩ ខែមិថុនា។ តែកិច្ចព្រមព្រៀងសន្តិសុខបានហាមមិនឲ្យមានការបង្កើតមូលដ្ឋានយោធាបរទេសនៅលើទឹកដីវ៉ានូទូទេ។ ចិនបានបញ្ចេញប្រតិកម្មភ្លាមៗដោយព្រមានអូស្ត្រាលីកុំឲ្យប្រើប្រាស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកូនកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ដើម្បីលេងល្បែងភូមិសាស្រ្តនយោបាយជាមួយខ្លួន។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគម្រោងវិនិយោគ ដ៏ធំមហាសាលក្នុងទឹកប្រាក់ ប្រមាណ១០០ម៉ឺនលានអឺរ៉ូ ទៅលើវិស័យបញ្ញាសិប្បនិម្មិត។ ក្នុងរយៈពេល១០ឆ្នាំទៅមុខ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង គ្រោងសាងសង់រោងចក្រផលិតបន្ទះសឺមីកុងឌុកទ័រឈានមុខគេបំផុត ព្រមទាំងទីតាំងស្តុកទិន្នន័យ AI ច្រើនកន្លែងទៀត។
ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។ គោលដៅនៃទស្សនកិច្ចក្នុងប្រទេសបារាំង គឺដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅថ្ងៃទី៣០ មិថុនា។ ទន្ទឹមគ្នានេះ កិច្ចប្រជុំវិសាមញ្ញក៏នឹងពិភាក្សាផងដែរពីដំណើរការជ្រើសរើសអគ្គលេខាធិការហ្វ្រង់កូហ្វូនីថ្មីសម្រាប់អាណត្តិឆ្នាំ ២០២៧ ដល់ ២០៣០។
នៅយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទទី ២៩ មិថុនា កងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារផ្លូវអាកាសទៅលើតំបន់ប៉ែកខាងកើតអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ផ្ទាំងស៊ីបនៃការវាយប្រហាររបស់ខ្លួនគឺក្រុមប្រដាប់អាវុធតាលីបង់ប៉ាគីស្ថាននៅលើទឹកដីអាហ្វហ្កានីស្ថានដោយសម្លាប់បានពួកនេះចំនួន ២៥នាក់។ តែរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានលើកឡើងពីការស្លាប់ជនស៊ីវិលចំនួន ៣៦នាក់ និងរបួសចំនួន១៦៣នាក់ផ្សេងទៀត។
មហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកនកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសបារាំងដែលព្រះអង្គបានយាងដល់នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ វត្តមានដ៏កម្ររបស់ព្រះមហាក្សត្រថៃលើទឹកដីបារាំងត្រូវបានអ្នកជំនាញកម្ពុជាមើលឃើញថា ជាការធ្វើពិពិធកម្មការទូតកម្រិតខ្ពស់រវាងថៃ និងបណ្តាប្រទេសផ្សេងទៀត និងក៏ជាព្រះរាជដំណើរមួយដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា ថៃដែរ។
ថ្ងៃអាទិត្យ ទី ២៨ ខែ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ជាសាធារណៈថា រុស្ស៊ីកំពុងប្រឈមមុខនឹងស្ថានការណ៍តានតឹងមួយ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី អំឡុងពេលថ្មីៗនេះ ។ ពីចំណែកខ្លួន ភាគីអ៊ុយក្រែន បានបង្ហើបឲ្យដឹងអំពីការបើកយុទ្ធនាការ ៤០ ថ្ងៃ សម្រុកវាយប្រហារលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសរុស្ស៊ី ។
ទោះត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូបន្តដំណើរការពារធនធានធម្មជាតិ និងផលប្រយោជន៍អ្នកនេសាទក្នុងសហគមន៍ជ្រោយស្វាយ ខេត្តកោះកុង។ ពីអ្នកផ្តួចផ្តើមបង្កើតសហគមន៍នេសាទដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល រហូតក្លាយជាប្រធានសហគម ន៍ឆ្នេរនេសាទជ្រោយស្វាយអាណត្តិទី៥ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៩។ អ្នកស្រីបានបង្ហាញថា ស្ត្រីក៏អាចដឹកនាំ និងឈរជួរមុខក្នុងការការពារធនធានធម្មជាតិសហគមន៍បានដែរ៕
នៅទូទាំងពិភពលោក ករណីឃាតកម្មលើសកម្មជនការពារសិទ្ធមនុស្ស នៅតែមានចំនួនច្រើន ក្នុងឆ្នាំ២០២៥។ បើយោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស Front Line Defenders យ៉ាងហោច មានអ្នកការពារសិទ្ធិមនុស្សជាង ៣៥០នាក់ ត្រូវគេធ្វើឃាត។ នៅក្នុងនោះ១ភាគ៤ ជាអ្នកការពារបរិស្ថាន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារធនធានធម្មជាតិ ហើយចំនួនអ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់អាមេរិកឡាទីន។
ផលិតផលគ្រឿងសម្អាងដែលមានផ្ទុកសារធាតុគីមីខុសស្តង់ដារបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងផុសផុលលើបណ្តាញទំនាក់ទំនងសង្គមនាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយក្រសួងសុខាភិបាល រកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទ។ អ្នកជំនាញសុខាភិបាលនានាកត់សម្គាល់ឃើញថា បច្ចុប្បន្នផលិតផលគ្រឿងសម្អាងជាច្រើនដែលប្រើប្រាស់សារធាតុគីមីប៉ះពាល់ដល់សុខភាព កំពុងចរាចរនៅលើទីផ្សារ។ បាតុភាពនេះតម្រូវឱ្យមានការរឹតបន្តឹងការពិនិត្យគុណភាព និងការចែកចាយផលិតផលស្របតាមស្តង់ដារបច្ចេកទេស។ តើកម្ពុជាគួរធ្វើអ្វីខ្លះ ដើម្បីលុបបំបាត់ការដាក់លក់គ្រឿងសម្អាងដែលគ្មានគុណភាព ឬខុសស្តង់ដារ?
ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ បារាំងរងអាកាសធាតុក្តៅអាក្រក់ និងខ្លាំងហួសហេតុ ជាងបណ្តាប្រទេសជិតខាងផ្សេងៗនៅអឺរ៉ុប។ គិតចាប់តាំងពីថ្ងៃពុធទី២៤មិថុនាមក បារាំងបានស្រង់ឃើញមានករណីស្លាប់ច្រើនលើសធម្មតា ប្រមាណជាង១ពាន់នាក់។ នេះបើតាមតួលេខបឋមផ្តល់ដោយទីភ្នាក់ងារសុខភាពសាធារណៈបារាំង នៅថ្ងៃអាទិត្យទី២៨មិថុនា២០២៦។
ការវាយប្រហារសងសឹកគ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ បានផ្ទុះឡើងសាជាថ្មី។ ភាគីទាំងពីរបានចោទដាក់គ្នាទៅវិញទៅមក ថាបានរំលោភកិច្ចព្រមព្រៀងបឋមបិទបញ្ចប់សង្រ្គាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃពុធ ទី១៧ មិថុនា។ អាមេរិកថាអ៊ីរ៉ង់ជាអ្នកបាញ់នាវាដឹកប្រេងមួយគ្រឿង ដែលបើកឆ្លងកាត់ច្រកសមុទ្រអកមូហ្ស ទើបអាមេរិកសម្រេចវាយប្រហារ ទៅលើទីតាំងយោធារបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ទី២៧ មិថុនា។ រីឯ នៅថ្ងៃអាទិត្យ ទី២៨ មិថុនា អ៊ីរ៉ង់បានវាយបកវិញ ដោយបានបាញ់ប្លោង សំដៅលើមូលដ្ឋានទ័ពអាមេរិកជាច្រើនកន្លែង នៅកូវែត និងនៅបារ៉ែន។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាខួប៧៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សកាន់អំណាចចាស់វស្សាមួយនេះបានទទួលស្គាល់ថា មានតែការរួបរួមគ្នា ខិតខំធ្វើឲ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងសេដ្ឋកិច្ច យោធា និងនយោបាយប៉ុណ្ណោះ ទើបអាចការពារបូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរបាន។ ការលើកឡើងរបស់បក្សកាន់អំណាចគឺស្របពេលដែលយោធាថៃនៅបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ចុងឆ្នាំ២០២៥។
នៅថ្ងៃទី២៧មិថុនាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យរួមគ្នាគិតគូរឡើងវិញពីការបង្កើតស្ថាប័នរួមដើម្បីទទួលខុសត្រូវលើការងារពិនិត្យគុណភាពចំណីអាហារ។ លោក ហ៊ុន ម៉ាណែត ជឿជាក់ថា ស្ថាប័នរួមថ្មីនេះនឹងអាចជួយកាត់បន្ថយភាពស្មុគ្រស្មាញក្នុងកិច្ចការងាររបស់មន្ត្រី និងថែមទាំងអាចបង្កើនទំនុកចិត្តពលរដ្ឋលើសុវត្ថិភាពចំណីអាហារនៅកម្ពុជា។
ជាថ្មីម្តងទៀត កម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាសមិនទទួលស្គាល់ដាច់ខាត ចំពោះខ្សែបន្ទាត់ព្រំដែន ដែលថៃទាមទារជាឯកតោភាគី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ តាមក្រសួងការបរទេសកម្ពុជា តាំងពីដើមខែមិថុនា ឆ្នាំ២០២៦មក ថៃបានរំគិលព្រំដែនចូលទឹកដីកម្ពុជា នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
យោធាថៃបានអះអាងថា របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរី ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា បានសាងសង់រួចរាល់ចំនួន ៤៥% ក្នុងដំណាក់ទី១ ប្រវែងសរុប ១.៣គីឡូម៉ែត្រ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានថៃ Khoasod English នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃយ៉ាងដូច្នេះ ត្រូវបានយោធាថៃបញ្ជាក់ថា មិនមែនធ្វើឡើងដោយឯកតោភាគីឡើយ ពោលគឺថៃបានអញ្ចើញតំណាងភាគីកម្ពុជាចូលមកសង្កេតមើលដំណាក់កាលទាំងអស់នៃការសាងសង់របង ដើម្បីធានាបាននូវតម្លាភាព និងអនុលោមតាមច្បាប់អន្តរជាតិ។
រដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីប្រកាសបង្កើនការផាកពិន័យ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាល រហូតដល់១០០លានដុល្លារអូស្ត្រាលី ចំពោះក្រុមហ៊ុនណា ដែលហ៊ានល្មើសនឹងច្បាប់ហាមក្មេងក្រោមអាយុ១៦ឆ្នាំ ប្រើបណ្តាញសង្គម។ អូស្ត្រាលីក៏បានដាក់កំហិតឲ្យក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់អាយុពិតរបស់ម្ចាស់គណនី ដើម្បីទប់ស្កាត់ការក្លែងបន្លំ។
ចំនួនជនរងគ្រោះបាត់បង់ជីវិត នៅវ៉េណេស៊ុយអេឡា បានកើនឡើងជាលំដាប់។ ភាពអស់សង្ឃឹមកាន់តែរីកធំ នៅចំពោះមុខសមត្ថភាពសង្គ្រោះដ៏មានកំរិតរបស់អាជ្ញាធរ។ បើតាមតុល្យការបណ្តោះអាសន្ន គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៧មិថុនា គ្រោះរញ្ជួយដីមរណៈនៅវ៉េណេស៊ុយអេឡា បានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច៩២០នាក់ និងជាង៥ម៉ឺននាក់បាត់ខ្លួន។ ប្រជាជនប្រមាណ៨លាននាក់អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នៅចំពោះមុខមហន្តរាយដ៏ធំធេង សហគមន៍អន្តរជាតិទាំងមូលបានប្រមូលផ្តុំកម្លាំងនិងជំនួយសម្រាប់វ៉េណេស៊ុយអេឡា ដោយគ្មានបង្អង់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែល នីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ មន្ត្រីជាន់ខ្ពស់កសិកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសៅរ៍ទី២៧មិថុនានេះថា ក្រសួងកសិកម្មបាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការត្រៀមវិធានការអន្តរាគមន៍ទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលអាចកើតមានឡើង។
ជាលើកទីមួយ គិតចាប់តាំងពីថ្ងៃចុះហត្ថលេខាលើពិធីសារកិច្ចព្រមព្រៀងបឋមរវាងអាមេរិកនិងអ៊ីរ៉ង់ នៅថ្ងៃទី១៧មិថុនាមក ដែលមានករណីរំលោភបទឈប់បាញ់យ៉ាងដូច្នេះ។ ដោយបរិហារការវាយប្រហារអាមេរិកលើទីតាំងស្តុកមីស៊ីលនិងដ្រូនអ៊ីរ៉ង់ ថាជាការរំលោភបទឈប់បាញ់ -នៅថ្ងៃសៅរ៍ទី២៧មិថុនានេះ អ៊ីរ៉ង់បានបាញ់ប្លោងដៅតបតវិញ លើផលប្រយោជន៍អាមេរិក នៅតំបន់ឈូងសមុទ្ទពែក្យ។ ប៉ុន្តែនៅម្ខាងទៀត សហរដ្ឋអាមេរិកបានប្រកាសចុះកិច្ចព្រមព្រៀងគោល ដើម្បីឈានឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាព ជានិរន្តរ៍រវាង លីបង់និងអ៊ីស្រាអែល ដែលជាប្រទេសមានសង្គ្រាមនឹងគ្នា។