Cambodia



អូស្រ្តាលីចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខជាមួយវ៉ានូទូ តែហាមដាក់តាំងមូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី និងនាយករដ្ឋមន្ត្រីវ៉ានូទូ លោក Jotham Napat បានចុះ

លោក ហួត ហាក់៖ ពលរដ្ឋគ្រប់រូបត្រូវជួយផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភា

លោក ហួត ហាក់៖ ពលរដ្ឋគ្រប់រូបត្រូវជួយផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ទិន្នន័យនេះជាទិន្នន័យដែលក្រសួងទេសចរណ៍ធ្វើឡើងដោយវិជ្ជាជីវៈ ស្របទៅតាមអនុលោមអន្តរជាតិ។ ឆ្លើយតបចំពោះវិបត្តិជាសកលវិញ លោក ហួត ហាក់ បានអះអាងពីអភិក្រមមួយចំនួនដើម្បីស្តារសន្ទុះវិស័យទេសចរណ៍ឡើងវិញ។ អភិក្រមទាំងនោះ​រួមមាន «យកកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពន្យល់ថា ពលរដ្ឋគ្រប់រូបអាចជួយផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជាប្រាប់ទៅអន្តរជាតិ។

សង្គ្រាមស៊ីវិល ៥ ឆ្នាំនៅភូមា សម្លាប់មនុស្សជាង ១០ ម៉ឺននាក់

នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរ

សង្គ្រាមស៊ីវិល ៥ ឆ្នាំនៅភូមា សម្លាប់មនុស្សជាង ១០ ម៉ឺននាក់

នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមអង្គការអាមេរិក (ACLED) ដែលតាមដានស្ថានការណ៍ភូមា ហើយបានបញ្ចេញរបាយការណ៍បូកសរុបទិន្នន័យជនរងគ្រោះ នៅថ្ងៃពុធ ទី១កក្កដា ។

តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបា

តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ព កម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់

នៅក្នុងឱកាសបុណ្យខួប​គម្រប់​១០៥ឆ្នាំ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន លោក​ស៊ី ជីនពីងបាន​ថ្

ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ព កម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់

នៅក្នុងឱកាសបុណ្យខួប​គម្រប់​១០៥ឆ្នាំ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន លោក​ស៊ី ជីនពីងបាន​ថ្លែងថា លោក​ប្តេជ្ញាធ្វើ​ឲ្យ​កងទ័ពចិនខ្លាំង​​រឹងមាំ បោសសំអាតអំពើពុករលួយ​ និងបង្រួបបង្រួមជាតិចិនតែមួយ​​​។ លោក​ប្រធានាធិបតីចិន អះអាងទៀតថា នឹងយកតៃវ៉ាន់មកគ្រប់គ្រង​វិញ​ឲ្យ​បាន​។​ នៅក្នុងឱកាសនេះ ច្បាប់​ “ការពារឯកភាពជាតិតែមួយ” បានចូលជាធរមាន​។ តែតៃវ៉ាន់​ បានបរិហាថា ច្បាប់នេះ​មានកម្ម​វត្ថុ​ដាក់សម្ពាធ ចាប់បង្ខំមកលើប្រជាជន​តៃវ៉ាន់ និង​​ជនជាតិភាគតិចទាំងអស់ ឲ្យ​សម្រប​ខ្លួនទៅតាម​ជនជាតិចិន ដើមកំណើតហាន។

កម្ពុជាបានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៩រូបបន្ថែមដល់ភាគីវៀតណាម

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្

កម្ពុជាបានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៩រូបបន្ថែមដល់ភាគីវៀតណាម

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​ ដែលទើបរកឃើញនៅក្នុងខេត្តកំពង់ធំ ចំនួន១៩រូប​បន្ថែម​ទៀត​ទៅឱ្យ​ភាគីវៀតណាម​។​​ អដ្ឋិធាតុទាហានវៀតណាម​ទាំងនេះធ្វើឡើង​ក្រោម​​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា​ ​ក្នុងការជីក​រុកដំណាក់​កាល​ទី​២៥​ នៃ​រដូវ​ប្រាំង​​ឆ្នាំ ២០២៥​-២០២៦​។

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់​ក្នុងថ្ងៃ​ទី៣០មិថុនាថា ខ្លួន​ម

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់​ក្នុងថ្ងៃ​ទី៣០មិថុនាថា ខ្លួន​មិនបានទុកចោលសំណុំរឿងក្លែងបន្លំសញ្ញាបត្ររបស់បុគ្គលឈ្មោះ​​ ណន សីហា នោះទេ។ ពោលគឺ សាលាតិចណូបានដាក់ពាក្យបណ្តឹង​ទៅ​សាលាដំបូងរាជធានីភ្នំពេញរួចហើយ ​​​ដើម្បី​​​ស្នើសុំ​ផ្តន្ទាទោស​លោក ណន សីហា ​​​​ពីបទប្រើប្រាស់ និង​ក្លែងបន្លំ​សញ្ញាបត្រ​របស់វិទ្យាស្ថាន​​។ ​

លោក រ៉ុង ឈុន ស្នើឲ្យក្រសួងយុត្តិធម៌សើរើសាលដីកាតុលាការកំពូលក្នុងសំណុំរឿងរបស់លោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យ​​ក្រសួងយុត្តិធម៌ពិន

លោក រ៉ុង ឈុន ស្នើឲ្យក្រសួងយុត្តិធម៌សើរើសាលដីកាតុលាការកំពូលក្នុងសំណុំរឿងរបស់លោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យ​​ក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ សាលដីកាតុលាការកំពូលដែល​ផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ តែត្រូវព្យួរ ៣ឆ្នាំ និងដាក់វិធានការកម្រិតសិទ្ធិសេរីភាពរបស់លោក។ ក្រសួងយុត្តិធម៌បាន​បញ្ជាក់ពីការ​ទទួលបាន​លិខិតរបស់លោក រ៉ុង ឈុន និងថា ក្រសួង​នឹងពិនិត្យមើលតាមសមត្ថកិច្ច។ 

មុននឹងលាឈប់ លោក​គារ ស្តាមើរ ប្រកាសដំឡើង​​កញ្ចប់ថវិកាការពារជាតិ ពង្រឹងសមត្ថភាពដ្រូននិងនុយក្លេអ៊ែរ

រដ្ឋាភិបាល​អង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុង​វិស័យការពារជាតិ ជាមួយ​នឹងកញ្ចប់ថវិកា​ចំ

មុននឹងលាឈប់ លោក​គារ ស្តាមើរ ប្រកាសដំឡើង​​កញ្ចប់ថវិកាការពារជាតិ ពង្រឹងសមត្ថភាពដ្រូននិងនុយក្លេអ៊ែរ

រដ្ឋាភិបាល​អង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុង​វិស័យការពារជាតិ ជាមួយ​នឹងកញ្ចប់ថវិកា​ចំនួន ៣០០ពាន់​លានលី​វរ៍ ដែលស្មើប្រមាណ​​៣៤៨​ពាន់លានអឺរ៉ូ ​។ ជាគម្រោងចំណាយ​ សំរាប់រយៈពេល​៤ឆ្នាំ ដើម្បីឆ្លើយតបទៅនឹង​ការគំរាម​សន្តិសុខ​នៅអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី​ ​គារ ស្តាមើរ ដែលត្រៀមលាឈប់​ពីមុខងារ​ បានសន្យា​ប្រកាសកញ្ចប់ថវិកា​នេះ​ ឲ្យ​បាន​មុន​ជំនួបកំពូលអូតង់​។

អ.ស.ប ស្នើឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសម្របតាមការប្រែប្រួលអាកាសធាតុ

គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសា​អង់គ្លេស UNECE បានចេញផ្សា

អ.ស.ប ស្នើឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសម្របតាមការប្រែប្រួលអាកាសធាតុ

គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសា​អង់គ្លេស UNECE បានចេញផ្សាយរបាយការណ៍មួយស្តីពីរចនាសម្ព័ន្ធដឹកជញ្ជូននៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីកណ្តាល។ នៅក្នុងរបាយការណ៍ UNECE បានអំពាវនាវឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញដោយសម្របតាមលក្ខខណ្ឌអាកាសធាតុ ពិសេសតាមការប្រែប្រួលអាកាសធាតុ។ UNECE បានព្រមានថា តម្លៃនៃការនៅស្ងៀមមិនធ្វើអ្វីទាំងអស់នឹងថ្លៃជាងតម្លៃនៃការរៀបចំកែប្រែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នឡើងវិញទៅទៀត។

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ?

ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ?

ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន» ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូ គេឃើញស្រ្តីអ្នកបម្រើវ័យចំណាស់ម្នាក់ត្រូវបានម្ចាស់ហាងសាឡនវាយធ្វើបាបដោយសារតែមានការបាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សនានាយល់ឃើញថា អ្នកដែលប្រើអំពើហិង្សាលើអ្នកបម្រើតាមផ្ទះនេះគួរត្រូវទទួលទោស និងថា កម្ពុជាគួរបង្កើតច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ។ តើកម្ពុជាគួរមានច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះដែរ ឬទេ?

វ៉េណេស៊ុយអេឡា៖ ៦ថ្ងៃ ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរកំពុងវិលមុខក្នុងការកំណត់អត្តសញ្ញាណសាកសព

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹ

វ៉េណេស៊ុយអេឡា៖ ៦ថ្ងៃ ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរកំពុងវិលមុខក្នុងការកំណត់អត្តសញ្ញាណសាកសព

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតស្ទើរតែលែងមានទៅហើយ។ ខណៈនេះ អាជ្ញាធរកំពុងផ្តោតលើការរាប់ចំនួន និងកំណត់អត្តសញ្ញាណ​ជនរងគ្រោះ។ តួលេខបឋមបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ១ ៧១៩នាក់ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានមនុស្សជិត ៥ម៉ឺននាក់ទៀតកំពុងបាត់ខ្លួន។

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែ

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែ

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាលកូរ៉េខាងត្បូ​ងបានប្រកាស​គម្រោងវិនិយោគ​ ដ៏ធំមហាសាលក្នុងទឹកប្រាក់​ ប្រមាណ​​១០០ម

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាលកូរ៉េខាងត្បូ​ងបានប្រកាស​គម្រោងវិនិយោគ​ ដ៏ធំមហាសាលក្នុងទឹកប្រាក់​ ប្រមាណ​​១០០ម៉ឺនលានអឺរ៉ូ ទៅលើវិស័យ​បញ្ញាសិប្បនិ​ម្មិត។ ក្នុងរយៈពេល​១០ឆ្នាំទៅមុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗរបស់​កូរ៉េខាងត្បូង គ្រោងសាងសង់រោងចក្រផលិត​បន្ទះ​សឺមីកុងឌុកទ័រឈានមុខគេបំផុត ព្រមទាំង​ទីតាំងស្តុកទិន្នន័យ​ AI ​ច្រើនកន្លែងទៀត​។

តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?

ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេ

តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?

ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។

ប្រមុខការទូតកម្ពុជាដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅបារាំង

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនាថ

ប្រមុខការទូតកម្ពុជាដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅបារាំង

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។ គោលដៅនៃទស្សនកិច្ចក្នុងប្រទេសបារាំង គឺដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើក​ទី៤៧ នៅថ្ងៃទី៣០ មិថុនា។ ទន្ទឹមគ្នានេះ កិច្ចប្រជុំវិសាមញ្ញក៏នឹងពិភាក្សាផងដែរពីដំណើរការជ្រើសរើសអគ្គលេខាធិការហ្វ្រង់កូហ្វូនីថ្មីសម្រាប់អាណត្តិឆ្នាំ ២០២៧ ដល់ ២០៣០។

ប៉ាគីស្ថានបើកការវាយប្រហារផ្លូវអាកាសលើប៉ែកខាងកើតអាហ្វហ្កានីស្ថាន

នៅយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទទី ២៩ មិថុនា កងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារផ្លូវអាកាសទ

ប៉ាគីស្ថានបើកការវាយប្រហារផ្លូវអាកាសលើប៉ែកខាងកើតអាហ្វហ្កានីស្ថាន

នៅយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទទី ២៩ មិថុនា កងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារផ្លូវអាកាសទៅលើតំបន់ប៉ែកខាងកើតអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ផ្ទាំងស៊ីបនៃការវាយប្រហាររបស់ខ្លួនគឺក្រុមប្រដាប់អាវុធតាលីបង់ប៉ាគីស្ថាននៅលើទឹកដីអាហ្វហ្កានីស្ថានដោយសម្លាប់បានពួកនេះចំនួន ២៥នាក់។ តែរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានលើកឡើងពីការស្លាប់ជនស៊ីវិលចំនួន ៣៦នាក់ និងរបួសចំនួន១៦៣នាក់ផ្សេងទៀត។

អ្នកជំនាញកម្ពុជា៖ ទស្សនកិច្ចរបស់មហាក្សត្រថៃនៅបារាំងជានិមិត្តរូបការទូតកម្រិតខ្ពស់ភ្ជាប់នឹងជម្លោះព្រំដែនខ្មែរ-ថៃ

មហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកនកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេស​បារាំងដែលព្រះ

អ្នកជំនាញកម្ពុជា៖ ទស្សនកិច្ចរបស់មហាក្សត្រថៃនៅបារាំងជានិមិត្តរូបការទូតកម្រិតខ្ពស់ភ្ជាប់នឹងជម្លោះព្រំដែនខ្មែរ-ថៃ

មហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកនកំពុងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេស​បារាំងដែលព្រះអង្គបានយាងដល់នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ វត្តមានដ៏កម្ររបស់ព្រះមហាក្សត្រថៃលើទឹកដីបារាំងត្រូវបានអ្នកជំនាញកម្ពុជាមើលឃើញថា ជាការធ្វើពិពិធកម្មការទូតកម្រិតខ្ពស់រវាងថៃ និងបណ្តាប្រទេសផ្សេងទៀត និងក៏ជាព្រះរាជដំណើរមួយដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា ថៃដែរ។

លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីខ្វះប្រេង ក្រោយអ៊ុយក្រែនវាយប្រហារផ្ទួនៗគ្នា លើរោងចក្រចម្រាញ់ប្រេងកាត

ថ្ងៃអាទិត្យ ទី ២៨ ខែ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ជាសាធារណៈថ

លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីខ្វះប្រេង ក្រោយអ៊ុយក្រែនវាយប្រហារផ្ទួនៗគ្នា លើរោងចក្រចម្រាញ់ប្រេងកាត

ថ្ងៃអាទិត្យ ទី ២៨ ខែ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ជាសាធារណៈថា រុស្ស៊ីកំពុងប្រឈមមុខនឹងស្ថានការណ៍តានតឹងមួយ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី អំឡុងពេលថ្មីៗនេះ ។ ពីចំណែកខ្លួន ភាគីអ៊ុយក្រែន បានបង្ហើបឲ្យដឹងអំពីការបើកយុទ្ធនាការ ៤០ ថ្ងៃ សម្រុកវាយប្រហារលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសរុស្ស៊ី ។

អ្នកស្រី នង លឹមហ៊ាង៖ ពីអ្នកនេសាទលើសមុទ្រក្លាយជាប្រធានសហគមន៍ការពារធនធានធម្មជាតិ

ទោះ​ត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូ​បន្ត

អ្នកស្រី នង លឹមហ៊ាង៖ ពីអ្នកនេសាទលើសមុទ្រក្លាយជាប្រធានសហគមន៍ការពារធនធានធម្មជាតិ

ទោះ​ត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូ​បន្តដំណើរការពារធនធានធម្មជាតិ និងផលប្រយោជន៍អ្នកនេសាទក្នុងសហគមន៍ជ្រោយស្វាយ ខេត្តកោះកុង។ ពីអ្នកផ្តួចផ្តើមបង្កើតសហគមន៍នេសាទដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល រហូតក្លាយជាប្រធានសហគម  ន៍ឆ្នេរនេសាទជ្រោយស្វាយអាណត្តិទី៥ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៩។ អ្នកស្រីបានបង្ហាញថា ស្ត្រីក៏អាចដឹកនាំ និងឈរជួរមុខក្នុងការការពារធនធានធម្មជាតិសហគមន៍បានដែរ៕

សកម្មជនសិទ្ធិមនុស្សជាង៣៥០នាក់ត្រូវគេធ្វើឃាត នៅឆ្នាំ២០២៥ ក្នុងនោះអ្នកការពារបរិស្ថានស្លាប់ច្រើនជាងគេ

នៅទូទាំងពិភពលោក ករណីឃាតកម្មលើសកម្មជនការពារសិទ្ធមនុស្ស នៅតែមានចំនួនច្រើន ក្នុងឆ្នាំ២០២៥។ ប

សកម្មជនសិទ្ធិមនុស្សជាង៣៥០នាក់ត្រូវគេធ្វើឃាត នៅឆ្នាំ២០២៥ ក្នុងនោះអ្នកការពារបរិស្ថានស្លាប់ច្រើនជាងគេ

នៅទូទាំងពិភពលោក ករណីឃាតកម្មលើសកម្មជនការពារសិទ្ធមនុស្ស នៅតែមានចំនួនច្រើន ក្នុងឆ្នាំ២០២៥។ បើយោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស Front Line Defenders យ៉ាងហោច មានអ្នកការពារសិទ្ធិមនុស្សជាង ៣៥០នាក់ ត្រូវគេធ្វើឃាត។ នៅក្នុងនោះ១ភាគ៤ ជាអ្នកការពារបរិស្ថាន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារធនធានធម្មជាតិ ហើយចំនួនអ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់អាមេរិកឡាទីន។

តើកម្ពុជាគួរធ្វើបែបណាខ្លះដើម្បីលុបបំបាត់​​​​​​ការលក់​ផលិតផល​គ្រឿងសម្អាងដែលគ្មានគុណភាព?

ផលិតផល​គ្រឿងសម្អាងដែលមានផ្ទុកសារធាតុគីមីខុសស្តង់ដារបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉

តើកម្ពុជាគួរធ្វើបែបណាខ្លះដើម្បីលុបបំបាត់​​​​​​ការលក់​ផលិតផល​គ្រឿងសម្អាងដែលគ្មានគុណភាព?

ផលិតផល​គ្រឿងសម្អាងដែលមានផ្ទុកសារធាតុគីមីខុសស្តង់ដារបានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងផុសផុល​លើបណ្តាញទំនាក់ទំនង​សង្គមនាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយ​ក្រសួងសុខាភិបាល រកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទ​។ អ្នកជំនាញសុខាភិបាលនានា​កត់សម្គាល់ឃើញ​ថា បច្ចុប្បន្នផលិតផល​គ្រឿងសម្អាង​​​ជាច្រើនដែលប្រើប្រាស់សារធាតុគីមីប៉ះពាល់ដល់សុខភាព កំពុងចរាចរនៅលើទីផ្សារ។ បាតុភាពនេះ​​តម្រូវឱ្យ​មានការរឹតបន្តឹង​​​​ការពិនិត្យគុណភាព​​ ​និងការចែកចាយ​​​​​​ផលិតផលស្របតាម​ស្តង់ដារ​បច្ចេកទេស​។ តើកម្ពុជាគួរធ្វើអ្វីខ្លះ ដើម្បីលុបបំបាត់ការដាក់លក់គ្រឿងសម្អាងដែលគ្មានគុណភាព ឬខុសស្តង់ដារ?

បារាំង​​មាន​​កំណើន​មនុស្ស​ស្លាប់​លើស​ធម្មតា ជាង​១ពាន់​នាក់ ​​ដោយអាកាសធាតុក្តៅ​ខ្លាំង​ហួសហេតុ

ក្នុង​រយៈ​ពេលជាង​​១០​ថ្ងៃចុង​ក្រោយ​នេះ ​បារាំង​រង​អាកាសធាតុ​ក្តៅ​អាក្រក់ និង​​ខ្លាំង​ហួ

បារាំង​​មាន​​កំណើន​មនុស្ស​ស្លាប់​លើស​ធម្មតា ជាង​១ពាន់​នាក់ ​​ដោយអាកាសធាតុក្តៅ​ខ្លាំង​ហួសហេតុ

ក្នុង​រយៈ​ពេលជាង​​១០​ថ្ងៃចុង​ក្រោយ​នេះ ​បារាំង​រង​អាកាសធាតុ​ក្តៅ​អាក្រក់ និង​​ខ្លាំង​ហួស​ហេតុ​ ជាង​បណ្តាប្រទេសជិត​ខាង​​ផ្សេងៗនៅ​អឺរ៉ុប​។ គិត​ចាប់​តាំងពី​ថ្ងៃពុធ​ទី​២៤​មិថុនា​មក​ បារាំង​បាន​ស្រង់​ឃើញ​មាន​ករណី​ស្លាប់​​ច្រើន​លើស​ធម្មតា ប្រមាណ​ជាង​១ពាន់​នាក់​។ នេះ​បើ​តាមតួលេខ​បឋម​ផ្តល់​ដោយ​ទី​ភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​មិថុនា​២០២៦។

អាមេរិកនិងអ៊ីរ៉ង់វាយប្រហារគ្នាសាជាថ្មី ខណៈលោកត្រាំគំរាមវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ

ការវាយប្រហារសងសឹកគ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ បានផ្ទុះឡើងសាជាថ្មី។ ភាគីទាំងពីរបានចោទដាក់គ្

អាមេរិកនិងអ៊ីរ៉ង់វាយប្រហារគ្នាសាជាថ្មី ខណៈលោកត្រាំគំរាមវាយកម្ទេចអ៊ីរ៉ង់ ឲ្យក្លាយជាផេះ

ការវាយប្រហារសងសឹកគ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ បានផ្ទុះឡើងសាជាថ្មី។ ភាគីទាំងពីរបានចោទដាក់គ្នាទៅវិញទៅមក ថាបានរំលោភកិច្ចព្រមព្រៀងបឋមបិទបញ្ចប់សង្រ្គាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃពុធ ទី១៧ មិថុនា។ អាមេរិកថាអ៊ីរ៉ង់ជាអ្នកបាញ់នាវាដឹកប្រេងមួយគ្រឿង ដែលបើកឆ្លងកាត់ច្រកសមុទ្រអកមូហ្ស ទើបអាមេរិកសម្រេចវាយប្រហារ ទៅលើទីតាំងយោធារបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ទី២៧ មិថុនា។ រីឯ នៅថ្ងៃអាទិត្យ ទី២៨ មិថុនា អ៊ីរ៉ង់បានវាយបកវិញ ដោយបានបាញ់ប្លោង សំដៅលើមូលដ្ឋានទ័ពអាមេរិកជាច្រើនកន្លែង នៅកូវែត និងនៅបារ៉ែន។

CPP៖ មានតែការរួបរួមគ្នាខិតខំធ្វើ​ឲ្យ​កម្ពុជាមានកម្លាំង​ខ្លាំង ទើបអាចការពារទឹកដីបាន

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៦ គឺជាខួប៧៥​ឆ្នាំ​នៃថ្ងៃ​បង្កើតគណបក្សប្រជាជនកម្ពុជាដែលជាគណបក្

CPP៖ មានតែការរួបរួមគ្នាខិតខំធ្វើ​ឲ្យ​កម្ពុជាមានកម្លាំង​ខ្លាំង ទើបអាចការពារទឹកដីបាន

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៦ គឺជាខួប៧៥​ឆ្នាំ​នៃថ្ងៃ​បង្កើតគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សកាន់អំណាចចាស់វស្សាមួយនេះបានទទួលស្គាល់ថា មានតែការរួបរួមគ្នា ខិតខំធ្វើ​ឲ្យ​កម្ពុជាមានកម្លាំង​ខ្លាំង ទាំងសេដ្ឋកិច្ច យោធា និងនយោបាយប៉ុណ្ណោះ ទើបអាចការពារ​បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរបាន។ ការ​លើកឡើង​របស់បក្សកាន់អំណាចគឺស្របពេល​ដែល​យោធាថៃនៅបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់​បាញ់​ចុង​ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត ចងឱ្យបង្កើតស្ថាប័នរួមមួយដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា

នៅថ្ងៃទី​២៧មិថុនាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ បានប្រាប់ទៅក្រសួងស្ថាប័នពាក

លោក ហ៊ុន ម៉ាណែត ចងឱ្យបង្កើតស្ថាប័នរួមមួយដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា

នៅថ្ងៃទី​២៧មិថុនាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​​ បានប្រាប់ទៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យរួមគ្នាគិតគូ​រឡើងវិញពីការបង្កើត​ស្ថាប័នរួមដើម្បី​ទទួលខុសត្រូវលើការងារពិនិត្យគុណភាពចំណីអាហារ។ ​លោក ហ៊ុន ម៉ាណែត ​ជឿជាក់ថា ​ស្ថាប័នរួមថ្មី​នេះនឹងអាចជួយ​កាត់បន្ថយភាពស្មុគ្រស្មាញ​ក្នុងកិច្ចការងាររបស់មន្ត្រី និងថែមទាំងអាចបង្កើន​ទំនុកចិត្ត​ពលរដ្ឋ​លើ​សុវត្ថិភាពចំណីអាហា​រ​នៅ​កម្ពុជា​។

កម្ពុជា​ប្រកាស​មិនទទួល​ស្គាល់​ដាច់​ខាត ចំពោះ​ខ្សែ​បន្ទាត់​​ព្រំដែន​ដែល​ថៃ​ទាមទារ​ជា​ឯក​តោភាគី

ជា​ថ្មីម្តង​ទៀត​ កម្ពុជា ​តាម​រយៈក្រសួង​ការ​បរទេស ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ដាច់ខាត ចំព

កម្ពុជា​ប្រកាស​មិនទទួល​ស្គាល់​ដាច់​ខាត ចំពោះ​ខ្សែ​បន្ទាត់​​ព្រំដែន​ដែល​ថៃ​ទាមទារ​ជា​ឯក​តោភាគី

ជា​ថ្មីម្តង​ទៀត​ កម្ពុជា ​តាម​រយៈក្រសួង​ការ​បរទេស ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​ដាច់ខាត ចំពោះ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ដែល​ថៃ​ទាមទារជា​​ឯក​តោ​ភាគី។​ នេះបើ​តាមសេចក្តីប្រកាស​របស់ក្រសួង​ការ​បរទេសចេញផ្សាយ​នៅ​ថ្ងៃ​ទី២៧​ ខែមិថុនា​ ឆ្នាំ២០២៦​។​ តាម​ក្រសួង​ការ​បរទេស​កម្ពុជា​ តាំង​ពីដើម​ខែមិថុនា​ ឆ្នាំ​២០២៦​មក​ ថៃ​បាន​​រំគិល​ព្រំ​ដែនចូល​ទឹក​ដីកម្ពុជា​ នៅ​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ​។  

ថៃអះអាងថា របងព្រំដែនត្រង់បង្គោលលេខ៥២ និង៥៤ សម្រេចបាន៤៥%

យោធាថៃបានអះអាងថា របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរី ជាប់ខេត្តបាត់ដំបងរប

ថៃអះអាងថា របងព្រំដែនត្រង់បង្គោលលេខ៥២ និង៥៤ សម្រេចបាន៤៥%

យោធាថៃបានអះអាងថា របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរី ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា បានសាងសង់រួចរាល់ចំនួន ៤៥% ក្នុងដំណាក់ទី១ ​ប្រវែងសរុប ១.៣គីឡូម៉ែត្រ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានថៃ Khoasod English នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃយ៉ាងដូច្នេះ ត្រូវបានយោធាថៃបញ្ជាក់ថា មិនមែនធ្វើឡើងដោយឯកតោភាគីឡើយ ពោលគឺថៃបានអញ្ចើញតំណាងភាគីកម្ពុជាចូលមកសង្កេតមើលដំណាក់កាលទាំងអស់នៃការសាងសង់របង ដើម្បីធានាបាននូវតម្លាភាព និងអនុលោមតាមច្បាប់អន្តរជាតិ។

អូស្រ្តាលីបង្កើនការផាកពិន័យ ចំពោះក្រុមហ៊ុនណា ដែលល្មើសច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម

រដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីប្រកាសបង្កើនការផាកពិន័យ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសា

អូស្រ្តាលីបង្កើនការផាកពិន័យ ចំពោះក្រុមហ៊ុនណា ដែលល្មើសច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម

រដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីប្រកាសបង្កើនការផាកពិន័យ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមហាសាល រហូតដល់១០០លានដុល្លារអូស្ត្រាលី ចំពោះក្រុមហ៊ុនណា ដែលហ៊ានល្មើសនឹងច្បាប់ហាមក្មេងក្រោមអាយុ១៦ឆ្នាំ ប្រើបណ្តាញសង្គម។ អូស្ត្រាលីក៏បានដាក់កំហិតឲ្យក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់អាយុពិតរបស់ម្ចាស់គណនី ដើម្បីទប់ស្កាត់ការក្លែងបន្លំ។

រញ្ជួយ​ដី​នៅ​វ៉េណេស៊ុយអេឡា៖ គ្រោះ​ក្លាយ​ជា​លាភជួយ​ស្តារ​ទំនាក់ទំនង​ការទូត?

ចំនួន​ជន​រងគ្រោះបាត់​បង់​ជីវិត​ នៅវ៉េណេស៊ុយអេឡា បាន​កើន​ឡើង​ជា​លំដាប់។ ភាព​អស់​​សង្ឃឹម​ក

រញ្ជួយ​ដី​នៅ​វ៉េណេស៊ុយអេឡា៖ គ្រោះ​ក្លាយ​ជា​លាភជួយ​ស្តារ​ទំនាក់ទំនង​ការទូត?

ចំនួន​ជន​រងគ្រោះបាត់​បង់​ជីវិត​ នៅវ៉េណេស៊ុយអេឡា បាន​កើន​ឡើង​ជា​លំដាប់។ ភាព​អស់​​សង្ឃឹម​កាន់​តែ​រីក​ធំ​ នៅ​ចំពោះ​មុខ​សមត្ថភាព​សង្គ្រោះ​ដ៏​មានកំរិត​របស់​អាជ្ញាធរ។ បើ​តាម​តុល្យការ​បណ្តោះ​អាសន្ន ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧​មិថុនា ​ គ្រោះ​រញ្ជួយ​ដី​មរណៈនៅ​វ៉េណេស៊ុយអេឡា​ បាន​ផ្តាច់​ជីវិត​​មនុស្ស​អស់​​យ៉ាង​ហោច​៩២០នាក់ និង​ជាង​៥​ម៉ឺន​នាក់​បាត់​ខ្លួន។ ប្រជាជន​ប្រមាណ៨​លាន​នាក់​​អាច​នឹង​រង​ផល​ប៉ះពាល់​​ពី​គ្រោះ​រញ្ជួយ​ដី​នេះ។ នៅ​ចំពោះ​មុខ​មហន្តរាយ​ដ៏​ធំធេង សហគមន៍​អន្តរជាតិទាំង​មូល​បាន​ប្រមូលផ្តុំ​កម្លាំង​​និងជំនួយ​​សម្រាប់​​វ៉េណេស៊ុយអេឡា ដោយ​គ្មាន​បង្អង់។

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួង​ពាក់ព័ន្ធឆ្លើយតបជាមួយនឹងបាតុភូ​តធម្មជាតិ អែល នីញ៉ូ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធឆ្លើយតបជាមួយបាតុភូតធម្ម

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួង​ពាក់ព័ន្ធឆ្លើយតបជាមួយនឹងបាតុភូ​តធម្មជាតិ អែល នីញ៉ូ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែល នីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។​ មន្ត្រីជាន់ខ្ពស់កសិកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសៅរ៍ទី២៧មិថុនានេះថា ក្រសួងកសិកម្មបាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការត្រៀមវិធានការអន្តរាគមន៍ទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលអាចកើតមានឡើង។

អ៊ីស្រាអែល-​លីបង់​ចុះកិច្ច​ព្រមព្រៀង​​គោលដើម្បី​សន្តិភាព​​​ ឯ​អាមេរិកវាយ​​អ៊ីរ៉ង់នៅ​អកមូហ្ស

ជា​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ថ្ងៃ​ចុះ​ហ​ត្ថលេខា​លើ​ពិធីសារ​កិច្ចព្រមព្រៀងបឋម​រវាង​អាមេ

អ៊ីស្រាអែល-​លីបង់​ចុះកិច្ច​ព្រមព្រៀង​​គោលដើម្បី​សន្តិភាព​​​ ឯ​អាមេរិកវាយ​​អ៊ីរ៉ង់នៅ​អកមូហ្ស

ជា​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ថ្ងៃ​ចុះ​ហ​ត្ថលេខា​លើ​ពិធីសារ​កិច្ចព្រមព្រៀងបឋម​រវាង​អាមេរិក​និង​អ៊ីរ៉ង់ នៅ​​ថ្ងៃ​ទី​១៧​មិថុនា​មក ដែល​មាន​ករណី​រំលោភ​បទ​ឈប់​បាញ់​យ៉ាង​ដូច្នេះ។ ដោយ​បរិហារការ​វាយប្រហារ​អាមេរិក​លើ​ទីតាំងស្តុក​មីស៊ីល​និង​ដ្រូន​អ៊ីរ៉ង់ ​​ថា​ជា​ការ​រំលោភ​បទ​ឈប់​បាញ់ -នៅ​ថ្ងៃ​សៅរ៍​ទី​២៧​មិថុនា​នេះ អ៊ីរ៉ង់​បាន​បាញ់​ប្លោងដៅ​​តប​តវិញ​​ លើផលប្រយោជន៍​អាមេរិក ​នៅ​តំបន់​ឈូង​សមុទ្ទពែក្យ។ ប៉ុន្តែ​នៅ​ម្ខាង​ទៀត សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​គោល​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​សុវត្ថិភាព​ ​ជា​និរន្តរ៍​រវាង ​លីបង់​និងអ៊ីស្រាអែល ដែល​ជាប្រទេស​មាន​សង្គ្រាម​នឹង​គ្នា​​។

Get more results via ClueGoal