នេះជាលើកទីមួយហើយគិតចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង ដែលប្រមុខឆ្មាំបដិវត្តអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហិឌី ដ៏មានឥទ្ធិពលបានលេចមុខជាសាធារណៈ។ នៅថ្ងៃសុក្រទី៣កក្កដានេះ លោក Ahmad Vahidi បានអញ្ជើញទៅគោរពសពអាយ៉ាតូឡា អាលី ខាមេណី មគ្គុទេសក៍សាសនារបស់អ៊ីរ៉ង់។ តើអាម៉ាដ វ៉ាហិឌី ជានរណា?
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានគូសបញ្ជាក់ថា ក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មប្រកបដោយតម្លាភាព និងអព្យាក្រឹត។ ការបញ្ជាក់របស់ទូតហ្វីលីពីនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រូបដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតសិទ្ធិសេរីភាពលើលោក រ៉ុង ឈុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិបានដឹងឮពីសាលដីការបស់តុលាការកំពូលដែលបានសម្រេចតម្កល់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហព័ន្ធសហជីពកម្ពុជា។
វិចិត្រសាលសិល្បៈមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន ២០រូបទៅឲ្យអាជ្ញាធរអាមេរិក បន្ទាប់ពីរកឃើញថា វត្ថុទាំងនោះត្រូវបានលួចយកចេញពីប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែត The New York Times នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ បើតាម New York Times អាជ្ញាធរអាមេរិកត្រូវឆ្លងកាត់ការដាក់ឯកសារនៅតុលាការ មុននឹងបញ្ជូនវត្ថុបុរាណខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ។
តុលាការអាល្លឺម៉ង់បានចោទប្រកាន់ជាផ្លូវការ អ៊ុយក្រែន ថាជាអ្នករៀបចំផែនការបំផ្លាញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដែលតភ្ជាប់ពីរុស្ស៊ីមកអឺរ៉ុប កាលពីខែកញ្ញាឆ្នាំ២០២២។ ការចោទប្រកាន់នេះធ្វើឡើងតែមួយថ្ងៃក្រោយពី តុលាការអាល្លឺម៉ង់បានចោទប្រកាន់ជនសង្ស័យជាតិអ៊ុយក្រែនម្នាក់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌា។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនៅរដ្ឋធានីញូវដែលី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាត់ទុកប្រមុខដឹកនាំជប៉ុន ថាជាប្អូនស្រី និងចង់ឲ្យប្រទេសទាំង២ ទាក់ទងរកស៊ីសហការគ្នាដូចជាបងប្អូន។ ដោយសម្រេចចុះកិច្ចព្រមព្រៀងជាង១២០ ប្រទេសទាំង២បានឯកភាពពង្រឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងសន្តិសុខ ដោយឈរលើស្មារតីជឿទុកចិត្តគ្នា និងបែងចែកផលប្រយោជន៍រួម។
២ខែមកហើយ ដែលរដ្ឋាភិបាលរបស់លោកមីនអ៊ុងឡាំង អតីតមេដឹកនាំរបបសឹកភូមា ប្រកាសផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារទៅដាក់ឃុំក្នុងគេហដ្ឋាន។ ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងក្រុមគ្រួសារ និងមនុស្សស្និទ្ធនឹងលោកស្រី នៅតែមិនទាន់ដឹងថា តើក្រុមយោធាភូមាបានយកជ័យលាភីណូបែលសន្តិភាពទៅលាក់ទុក នៅកន្លែងណាទេ។ គ្មានដំណឹងណាមួយពីម្តាយ លោកគីម អារីស កូនប្រុសរបស់លោកស្រីផ្ទាល់មិនដឹងថា តើម្តាយរបស់លោកនៅ មានជីវិតរស់ដែរឬទេ។ តើមេដឹកនាំភូមាពិតជាសម្រាលទោស និងផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារ ទៅកន្លែងឃុំខ្លួនក្នុងគេហេដ្ឋានមែន ឬគ្រាន់តែបោកបញ្ឆោតសហគមន៍អន្តរជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការយោគយល់នៅក្រោយដោះចោលឯកសណ្ឋានយោធា? តើលោកស្រីអ៊ុងសាន ស៊ូជីកំពុងស្ថិតនៅកន្លែងណាឲ្យប្រាកដ? យើងស្តាប់សេចក្តីរាយការណ៍របស់ឈាង បុប្ផា
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងការងារ និងក្រសួងពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហានាំចូលទំនិញដែលមានជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុនីរ័ត្ន ក្រុមការងារអន្តរក្រសួងថ្មីនេះមានភារកិច្ចត្រួតពិនិត្យទំនិញនាំចូលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ គួរដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះធ្វើឡើងក្រោយ រដ្ឋាភិបាលអាមេរិកស្នើដាក់ពន្ធលើទំនិញបន្ថែមក្នុងអត្រា ១០-១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងកម្ពុជាពាក់ព័ន្ធនឹងកង្វល់ស្តីពីបញ្ហាពលកម្មដោយបង្ខំ។
ទឹកអប់ក្រមួន Apsor ជាផលិតផលគ្រឿងសម្អាងមួយប្រភេទដែលត្រូវបាននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ រួមគ្នាបង្កើតឡើងក្នុងគោលបំណងការពារបរិស្ថានផង និងគិតគូពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផង។ ជាគម្រោងដែលធ្លាប់ទទួលបានជ័យលាភីដល់ទៅ ២លើក ក្នុងការប្រកួតប្រជែងកម្មវិធីធុរកិច្ច និងនវានុវត្តន៍កាលពីពេលថ្មីៗ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ។ តើកម្ពុជាពិតជាចាំបាច់ត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកជាថ្មីម្តងទៀត?
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) បានចេញផ្សាយរបាយការណ៍មួយ ដោយទាមទារឱ្យវៀតណាមត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការនាំចូលឈើពីប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ EIA កម្ពុជាជាប្រភពផ្គត់ផ្គង់ឈើប្រកបដោយហានិភ័យខ្ពស់ ព្រោះថា ជាក់ស្តែង ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញ់ព្រៃឈើដោយខុសច្បាប់ និងអំពើពុករលួយ។
រុស្ស៊ីសម្រុកវាយប្រហារទ្រង់ទ្រាយធំទៅលើរដ្ឋធានីកៀវ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២កក្កដានេះ។ យ៉ាងហោច ៥ សង្កាត់ បានទទួលរងគ្រោះ។ ក្នុងនោះ មានអគារស្នាក់នៅមួយកន្លែងបាក់រាប និងសម្លាប់មនុស្សយ៉ាងតិច១៧ នាក់ ចំណែកមនុស្សប្រមាណ៩០នាក់ទៀត រងរបួសធ្ងន់។ ប្រឈមនឹងការវាយផ្លូវអាកាសយ៉ាងសន្ធោសន្ធៅបែបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទទូចសុំអាជ្ញាប័ណ្ណផលិតមីស៊ីល Patriot ពីសហរដ្ឋអាមេរិក។
ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ?
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រសហគ្រាស ចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលធម្មជាតិ។ នេះបើតាមតាមទិន្នន័យ ក្រសួងបរិស្ថានដែលផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ និងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ការទប់ស្កាត់ទឹកកខ្វក់នេះបានកើនឡើងជាង ៤,៧ លានម៉ែត្រគូប ។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា កាលថ្ងៃទី២៩មិថុនាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គសេនាធិការកងទ័ពហ្វីលីពីន ដើម្បីប្តឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ប្រចាំនៅប្រទេសថៃ ករណីឆ្លងចូលទឹកដីកម្ពុជាជាមួយយោធាថៃ ដោយមិនសហការជាមួយភាគីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ និងថា មេទ័ពកម្ពុជាបានស្នើសុំការគាំទ្រពីមេទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញពីសកម្មភាពការងាររបស់ក្រុម AOT ប្រចាំប្រទេសថៃ។
ក្នុងឱកាសប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសមិទ្ធផល និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា រាប់ចាប់ពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច រហូតដល់វប្បធម៌ ការអប់រំ និងសុខាភិបាល។ បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
ប្រធានាធិបតីស៊ីរី ទើបតែបានតែងតាំងសមាជិករដ្ឋសភាថ្មី ៧០ នាក់បន្ថែមទៀត ក្នុងថ្ងៃពុធ ទី១កក្កដា ដើម្បីទៅបង្គ្រប់អាសនៈសភាចំនួន ២១០។ ក្នុងចំណោមសមាជិកតែងតាំងថ្មីនេះ មានបេក្ខនារីចំនួន ១៥ រូប ដែលស្ទើរតែមិនធ្លាប់មាន ក្នុងប្រវត្តិនយោបាយស៊ីរី។
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន?
ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ទិន្នន័យនេះជាទិន្នន័យដែលក្រសួងទេសចរណ៍ធ្វើឡើងដោយវិជ្ជាជីវៈ ស្របទៅតាមអនុលោមអន្តរជាតិ។ ឆ្លើយតបចំពោះវិបត្តិជាសកលវិញ លោក ហួត ហាក់ បានអះអាងពីអភិក្រមមួយចំនួនដើម្បីស្តារសន្ទុះវិស័យទេសចរណ៍ឡើងវិញ។ អភិក្រមទាំងនោះរួមមាន «យកកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពន្យល់ថា ពលរដ្ឋគ្រប់រូបអាចជួយផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជាប្រាប់ទៅអន្តរជាតិ។
នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមអង្គការអាមេរិក (ACLED) ដែលតាមដានស្ថានការណ៍ភូមា ហើយបានបញ្ចេញរបាយការណ៍បូកសរុបទិន្នន័យជនរងគ្រោះ នៅថ្ងៃពុធ ទី១កក្កដា ។
នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?
នៅក្នុងឱកាសបុណ្យខួបគម្រប់១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន លោកស៊ី ជីនពីងបានថ្លែងថា លោកប្តេជ្ញាធ្វើឲ្យកងទ័ពចិនខ្លាំងរឹងមាំ បោសសំអាតអំពើពុករលួយ និងបង្រួបបង្រួមជាតិចិនតែមួយ។ លោកប្រធានាធិបតីចិន អះអាងទៀតថា នឹងយកតៃវ៉ាន់មកគ្រប់គ្រងវិញឲ្យបាន។ នៅក្នុងឱកាសនេះ ច្បាប់ “ការពារឯកភាពជាតិតែមួយ” បានចូលជាធរមាន។ តែតៃវ៉ាន់ បានបរិហាថា ច្បាប់នេះមានកម្មវត្ថុដាក់សម្ពាធ ចាប់បង្ខំមកលើប្រជាជនតៃវ៉ាន់ និងជនជាតិភាគតិចទាំងអស់ ឲ្យសម្របខ្លួនទៅតាមជនជាតិចិន ដើមកំណើតហាន។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជាបានប្រគល់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ដែលទើបរកឃើញនៅក្នុងខេត្តកំពង់ធំ ចំនួន១៩រូបបន្ថែមទៀតទៅឱ្យភាគីវៀតណាម។ អដ្ឋិធាតុទាហានវៀតណាមទាំងនេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា ក្នុងការជីករុកដំណាក់កាលទី២៥ នៃរដូវប្រាំងឆ្នាំ ២០២៥-២០២៦។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់ក្នុងថ្ងៃទី៣០មិថុនាថា ខ្លួនមិនបានទុកចោលសំណុំរឿងក្លែងបន្លំសញ្ញាបត្ររបស់បុគ្គលឈ្មោះ ណន សីហា នោះទេ។ ពោលគឺ សាលាតិចណូបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីស្នើសុំផ្តន្ទាទោសលោក ណន សីហា ពីបទប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ សាលដីកាតុលាការកំពូលដែលផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ តែត្រូវព្យួរ ៣ឆ្នាំ និងដាក់វិធានការកម្រិតសិទ្ធិសេរីភាពរបស់លោក។ ក្រសួងយុត្តិធម៌បានបញ្ជាក់ពីការទទួលបានលិខិតរបស់លោក រ៉ុង ឈុន និងថា ក្រសួងនឹងពិនិត្យមើលតាមសមត្ថកិច្ច។
រដ្ឋាភិបាលអង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុងវិស័យការពារជាតិ ជាមួយនឹងកញ្ចប់ថវិកាចំនួន ៣០០ពាន់លានលីវរ៍ ដែលស្មើប្រមាណ៣៤៨ពាន់លានអឺរ៉ូ ។ ជាគម្រោងចំណាយ សំរាប់រយៈពេល៤ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការគំរាមសន្តិសុខនៅអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី គារ ស្តាមើរ ដែលត្រៀមលាឈប់ពីមុខងារ បានសន្យាប្រកាសកញ្ចប់ថវិកានេះ ឲ្យបានមុនជំនួបកំពូលអូតង់។
គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសាអង់គ្លេស UNECE បានចេញផ្សាយរបាយការណ៍មួយស្តីពីរចនាសម្ព័ន្ធដឹកជញ្ជូននៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីកណ្តាល។ នៅក្នុងរបាយការណ៍ UNECE បានអំពាវនាវឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញដោយសម្របតាមលក្ខខណ្ឌអាកាសធាតុ ពិសេសតាមការប្រែប្រួលអាកាសធាតុ។ UNECE បានព្រមានថា តម្លៃនៃការនៅស្ងៀមមិនធ្វើអ្វីទាំងអស់នឹងថ្លៃជាងតម្លៃនៃការរៀបចំកែប្រែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នឡើងវិញទៅទៀត។
ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន» ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូ គេឃើញស្រ្តីអ្នកបម្រើវ័យចំណាស់ម្នាក់ត្រូវបានម្ចាស់ហាងសាឡនវាយធ្វើបាបដោយសារតែមានការបាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សនានាយល់ឃើញថា អ្នកដែលប្រើអំពើហិង្សាលើអ្នកបម្រើតាមផ្ទះនេះគួរត្រូវទទួលទោស និងថា កម្ពុជាគួរបង្កើតច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ។ តើកម្ពុជាគួរមានច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះដែរ ឬទេ?
នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតស្ទើរតែលែងមានទៅហើយ។ ខណៈនេះ អាជ្ញាធរកំពុងផ្តោតលើការរាប់ចំនួន និងកំណត់អត្តសញ្ញាណជនរងគ្រោះ។ តួលេខបឋមបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ១ ៧១៩នាក់ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានមនុស្សជិត ៥ម៉ឺននាក់ទៀតកំពុងបាត់ខ្លួន។
សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕
សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី និងនាយករដ្ឋមន្ត្រីវ៉ានូទូ លោក Jotham Napat បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខនៅថ្ងៃចន្ទ ទី ២៩ ខែមិថុនា។ តែកិច្ចព្រមព្រៀងសន្តិសុខបានហាមមិនឲ្យមានការបង្កើតមូលដ្ឋានយោធាបរទេសនៅលើទឹកដីវ៉ានូទូទេ។ ចិនបានបញ្ចេញប្រតិកម្មភ្លាមៗដោយព្រមានអូស្ត្រាលីកុំឲ្យប្រើប្រាស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកូនកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ដើម្បីលេងល្បែងភូមិសាស្រ្តនយោបាយជាមួយខ្លួន។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសគម្រោងវិនិយោគ ដ៏ធំមហាសាលក្នុងទឹកប្រាក់ ប្រមាណ១០០ម៉ឺនលានអឺរ៉ូ ទៅលើវិស័យបញ្ញាសិប្បនិម្មិត។ ក្នុងរយៈពេល១០ឆ្នាំទៅមុខ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង គ្រោងសាងសង់រោងចក្រផលិតបន្ទះសឺមីកុងឌុកទ័រឈានមុខគេបំផុត ព្រមទាំងទីតាំងស្តុកទិន្នន័យ AI ច្រើនកន្លែងទៀត។
ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។