Cambodia



ទូតហ្វីលីពីនចប់អាណត្តិ៖ ក្រុមសង្កេតការណ៍អាស៊ាន AOT នឹងបន្តការងារដោយតម្លាភាព

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានគូសបញ្ជាក់ថា ក្រុមសង្កេតការណ៍អាស៊

សហព័ន្ធសហជីពអន្តរជាតិស្នើឲ្យរដ្ឋមន្ត្រីកម្ពុជា ២រូប ជួយអន្តរាគមន៍រឿងក្តីក្តាំលោក រ៉ុង ឈុន

សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រ

សហព័ន្ធសហជីពអន្តរជាតិស្នើឲ្យរដ្ឋមន្ត្រីកម្ពុជា ២រូប ជួយអន្តរាគមន៍រឿងក្តីក្តាំលោក រ៉ុង ឈុន

សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រូបដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតសិទ្ធិសេរីភាពលើលោក រ៉ុង ឈុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិបានដឹងឮពីសាលដីការបស់តុលាការកំពូលដែលបានសម្រេចតម្កល់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហព័ន្ធសហជីពកម្ពុជា។

វិចិត្រសាលមួយនៅញូវយ៉កប្រគល់វត្ថុបុរាណខ្មែរ ២០រូបដែលត្រូវ​បានលួចយកចេញ​ពីកម្ពុជា

វិចិត្រសាលសិល្បៈមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន ២០រូបទៅឲ្

វិចិត្រសាលមួយនៅញូវយ៉កប្រគល់វត្ថុបុរាណខ្មែរ ២០រូបដែលត្រូវ​បានលួចយកចេញ​ពីកម្ពុជា

វិចិត្រសាលសិល្បៈមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន ២០រូបទៅឲ្យអាជ្ញាធរអាមេរិក បន្ទាប់ពីរកឃើញ​ថា វត្ថុទាំងនោះត្រូវបានលួចយក​ចេញពីប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែត The New York Times នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ បើតាម New York Times អាជ្ញាធរអាមេរិកត្រូវឆ្លងកាត់ការដាក់ឯកសារនៅតុលាការ មុននឹងបញ្ជូនវត្ថុបុរាណខ្មែរទាំងនោះ​ត្រឡប់មកកម្ពុជាវិញ។

អាល្លឺម៉ង់​ចោទ​អ៊ុយក្រែន​ថា​ជា​អ្នក​រៀប​ចំ​ផែន​ការ​បំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream

តុលាការ​អាល្លឺម៉ង់​បានចោទ​ប្រកាន់​ជា​ផ្លូវការ ​អ៊ុយក្រែន​ ថា​ជា​អ្នក​រៀប​ចំ​ផែនការ​បំផ្

អាល្លឺម៉ង់​ចោទ​អ៊ុយក្រែន​ថា​ជា​អ្នក​រៀប​ចំ​ផែន​ការ​បំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream

តុលាការ​អាល្លឺម៉ង់​បានចោទ​ប្រកាន់​ជា​ផ្លូវការ ​អ៊ុយក្រែន​ ថា​ជា​អ្នក​រៀប​ចំ​ផែនការ​បំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ Nord Stream ដែល​ត​ភ្ជាប់​ពី​រុស្ស៊ី​មក​អឺរ៉ុប កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២២។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ តុលាការ​អាល្លឺម៉ង់​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ជាតិ​អ៊ុយក្រែន​ម្នាក់ ពី​បទ​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ដើម្បី​ទប់ទល់ឥទ្ធិពលចិន ជប៉ុន​និងឥណ្ឌាកាន់តែរឹតចំណងសេដ្ឋកិច្ចនិងសន្តិសុខ

នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ កំពុង​បំពេញ​ដំណើរទស្សនកិច្ច​ផ្លូវការ ​​​ នៅ

ដើម្បី​ទប់ទល់ឥទ្ធិពលចិន ជប៉ុន​និងឥណ្ឌាកាន់តែរឹតចំណងសេដ្ឋកិច្ចនិងសន្តិសុខ

នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ កំពុង​បំពេញ​ដំណើរទស្សនកិច្ច​ផ្លូវការ ​​​ នៅ​ប្រទេស​ឥណ្ឌា។ ក្នុង​ជំនួប​ដ៏ស្និទ្ធស្នាលនៅរដ្ឋធានីញូវដែលី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាន​ចាត់ទុក​ប្រមុខដឹកនាំ​ជប៉ុន ​ថា​ជាប្អូនស្រី និង​ចង់​ឲ្យប្រទេស​ទាំង២ ទាក់​ទង​​រកស៊ី​សហការគ្នា​ដូចជា​បងប្អូន។​ ដោយ​សម្រេច​ចុះកិច្ចព្រមព្រៀង​ជាង១២០ ប្រទេស​ទាំង​២បាន​​ឯកភាពពង្រឹង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​សន្តិសុខ ដោយឈរលើស្មារតី​ជឿទុកចិត្តគ្នា និង​បែងចែក​ផលប្រយោជន៍រួម។​

ហេតុអ្វី ក្រុមយោធា​ភូមា​លាក់កំបាំងយ៉ាងជិត កន្លែងឃុំឃាំង​លោកស្រី​អ៊ុងសាន ស៊ូជី?

២ខែ​មក​ហើយ ដែល​រដ្ឋាភិបាល​របស់​លោក​មីនអ៊ុងឡាំង អតីត​មេដឹកនាំ​របបសឹកភូមា ប្រកាស​ផ្ទេរ​លោក

ហេតុអ្វី ក្រុមយោធា​ភូមា​លាក់កំបាំងយ៉ាងជិត កន្លែងឃុំឃាំង​លោកស្រី​អ៊ុងសាន ស៊ូជី?

២ខែ​មក​ហើយ ដែល​រដ្ឋាភិបាល​របស់​លោក​មីនអ៊ុងឡាំង អតីត​មេដឹកនាំ​របបសឹកភូមា ប្រកាស​ផ្ទេរ​លោកស្រី​អ៊ុងសាន ស៊ូជី​ចេញពីពន្ធនាគារ​ទៅ​ដាក់​ឃុំ​ក្នុងគេហដ្ឋាន។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ ទាំងក្រុមគ្រួសារ និង​មនុស្សស្និទ្ធ​នឹង​លោកស្រី នៅតែ​មិន​ទាន់ដឹងថា តើ​ក្រុមយោធាភូមា​បាន​យក​ជ័យលាភីណូបែល​សន្តិភាព​ទៅ​លាក់ទុក នៅកន្លែងណាទេ។ គ្មាន​ដំណឹង​ណាមួយ​ពីម្តាយ លោក​គីម អារីស កូនប្រុស​របស់​លោកស្រី​ផ្ទាល់​មិន​ដឹងថា តើ​ម្តាយ​របស់​លោក​នៅ មានជីវិតរស់​ដែរឬទេ។ តើមេដឹកនាំភូមា​ពិតជា​សម្រាលទោស និង​ផ្ទេរ​លោកស្រី​អ៊ុងសាន ស៊ូជី​ចេញពី​ពន្ធនាគារ ទៅ​កន្លែងឃុំខ្លួន​ក្នុង​គេហេដ្ឋានមែន ឬ​គ្រាន់​តែ​បោកបញ្ឆោត​សហគមន៍អន្តរជាតិ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ និងទទួល​បាន​ការយោគយល់​នៅក្រោយ​ដោះចោល​ឯកសណ្ឋានយោធា? តើ​លោកស្រី​អ៊ុងសាន ស៊ូជី​កំពុង​ស្ថិតនៅ​កន្លែងណា​ឲ្យប្រាកដ? យើងស្តាប់សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

កម្ពុជាបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ ដើម្បីដោះស្រាយទំនិញនាំចូលពាក់ព័ន្ធពលកម្មដោយបង្ខំ

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងក

កម្ពុជាបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ ដើម្បីដោះស្រាយទំនិញនាំចូលពាក់ព័ន្ធពលកម្មដោយបង្ខំ

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងការងារ និងក្រសួងពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហានាំចូលទំនិញដែលមានជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុនីរ័ត្ន ក្រុមការងារអន្តរក្រសួងថ្មីនេះមានភារកិច្ចត្រួតពិនិត្យទំនិញនាំចូលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ គួរដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះធ្វើឡើងក្រោយ រដ្ឋាភិបាលអាមេរិកស្នើដាក់ពន្ធលើទំនិញបន្ថែមក្នុងអត្រា ១០-១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងកម្ពុជាពាក់ព័ន្ធនឹងកង្វល់ស្តីពីបញ្ហាពលកម្មដោយបង្ខំ។

ក្រុម​និស្សិត​សាលា​តិច​ណូយកសំណល់គ្រាប់ស្វាយធ្វើ​ទឹក​អប់ក្រមួនដើម្បី​ជួយបរិស្ថាន

ទឹក​អប់ក្រមួន​ Apsor ជា​ផលិត​ផល​គ្រឿង​សម្អាង​មួយ​ប្រភេទ​ដែលត្រូវបាន​និស្សិតនៃ​វិទ្យាស្ថានបច

ក្រុម​និស្សិត​សាលា​តិច​ណូយកសំណល់គ្រាប់ស្វាយធ្វើ​ទឹក​អប់ក្រមួនដើម្បី​ជួយបរិស្ថាន

ទឹក​អប់ក្រមួន​ Apsor ជា​ផលិត​ផល​គ្រឿង​សម្អាង​មួយ​ប្រភេទ​ដែលត្រូវបាន​និស្សិតនៃ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ រួមគ្នា​បង្កើត​ឡើង​ក្នុងគោល​បំណង​ការពារ​បរិស្ថាន​ផង​ និង​គិត​គូ​ពី​សុវត្ថិភាពរបស់អ្នក​ប្រើ​ប្រាស់​ផង​។​ ជា​គម្រោង​ដែលធ្លាប់​ទទួល​បាន​ជ័យ​លាភី​ដល់​ទៅ ២​លើក​ ក្នុងការ​ប្រកួត​ប្រជែង​កម្ម​វិធី​ធុរកិច្ច​ និង​នវានុវត្តន៍​កាល​ពីពេល​ថ្មី​ៗ។​​

តើចាំបាច់ឬទេ ដែលកម្ពុជាត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាថ្មីម្តងទៀត?

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្

តើចាំបាច់ឬទេ ដែលកម្ពុជាត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាថ្មីម្តងទៀត?

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ។ តើកម្ពុជាពិតជាចាំបាច់ត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកជាថ្មីម្តងទៀត?

អង្គការ EIA ទាមទារឱ្យវៀតណាមពង្រឹងការត្រួតពិនិត្យការលួចនាំចូលឈើខុសច្បាប់ពីកម្ពុជា

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) បានចេញផ្សាយរបា

អង្គការ EIA ទាមទារឱ្យវៀតណាមពង្រឹងការត្រួតពិនិត្យការលួចនាំចូលឈើខុសច្បាប់ពីកម្ពុជា

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) បានចេញផ្សាយរបាយការណ៍មួយ ដោយទាមទារឱ្យវៀតណាមត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការនាំចូលឈើពីប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ EIA កម្ពុជាជាប្រភពផ្គត់ផ្គង់ឈើប្រកបដោយហានិភ័យខ្ពស់ ព្រោះថា ជាក់ស្តែង ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញ់ព្រៃឈើដោយខុសច្បាប់ និងអំពើពុករលួយ។

លោក ហ្សេឡេនស្គី ទទូចសុំសិទ្ធិផលិតមីស៊ីល Patriot ក្រោយរុស្ស៊ីសម្រុកវាយរន្ថើនលើរដ្ឋធានីកៀវ

រុស្ស៊ីសម្រុកវាយប្រហារទ្រង់ទ្រាយធំទៅលើរដ្ឋធានីកៀវ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២ក

លោក ហ្សេឡេនស្គី ទទូចសុំសិទ្ធិផលិតមីស៊ីល Patriot ក្រោយរុស្ស៊ីសម្រុកវាយរន្ថើនលើរដ្ឋធានីកៀវ

រុស្ស៊ីសម្រុកវាយប្រហារទ្រង់ទ្រាយធំទៅលើរដ្ឋធានីកៀវ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២កក្កដានេះ។ យ៉ាងហោច ៥ សង្កាត់ បានទទួលរងគ្រោះ។ ក្នុងនោះ មានអគារស្នាក់នៅមួយកន្លែងបាក់រាប និងសម្លាប់មនុស្សយ៉ាងតិច១៧ នាក់ ចំណែកមនុស្សប្រមាណ៩០នាក់ទៀត រងរបួសធ្ងន់។ ប្រឈមនឹងការវាយផ្លូវអាកាសយ៉ាងសន្ធោសន្ធៅបែបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទទូចសុំអាជ្ញាប័ណ្ណផលិតមីស៊ីល Patriot ពីសហរដ្ឋអាមេរិក។

តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា?

ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បា

តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា?

ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ?

ក្នុងឆមាសទី១ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជិត ១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ

ក្នុងរយៈពេល​៦ខែ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រសហគ្រ

ក្នុងឆមាសទី១ ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជិត ១៣លានម៉ែត្រគូបមិនឱ្យហូរចូលប្រភពទឹកធម្មជាតិ

ក្នុងរយៈពេល​៦ខែ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រសហគ្រាស ចំនួនជិត​ ១៣លានម៉ែត្រគូប ​ មិនឱ្យហូរចូលធម្មជាតិ។ នេះបើតាមតាមទិន្នន័យ ក្រសួងបរិស្ថានដែលផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ និងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ការទប់ស្កាត់ទឹកកខ្វក់នេះបានកើនឡើងជាង ៤,៧​ លាន​ម៉ែត្រគូប  ។

មេទ័ពកម្ពុជាប្តឹងទៅមេទ័ពហ្វីលីពីន ស្នើសុំពិនិត្យមើលឡើងវិញសកម្មភាពក្រុម AOT ប្រចាំប្រទេសថៃ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា កាលថ្ងៃទី២៩មិថុនាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គសេនា

មេទ័ពកម្ពុជាប្តឹងទៅមេទ័ពហ្វីលីពីន ស្នើសុំពិនិត្យមើលឡើងវិញសកម្មភាពក្រុម AOT ប្រចាំប្រទេសថៃ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា កាលថ្ងៃទី២៩មិថុនាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គសេនាធិការកងទ័ពហ្វីលីពីន ដើម្បីប្តឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ប្រចាំនៅប្រទេសថៃ ករណី​ឆ្លងចូលទឹកដីកម្ពុជា​​ជាមួយ​យោធាថៃ ដោយមិនសហការជាមួយភាគីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ និងថា មេទ័ពកម្ពុជាបានស្នើសុំការគាំទ្រពីមេទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញពីសកម្មភាពការងាររបស់ក្រុម AOT ប្រចាំប្រទេសថៃ។

ក្នុងឱកាសខួបឯករាជ្យជាតិទី២៥០ អាមេរិកប្តេជ្ញាបន្តពង្រឹង​​ទំនាក់ទំនងជាមួយកម្ពុជា

ក្នុងឱកាសប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាន

ក្នុងឱកាសខួបឯករាជ្យជាតិទី២៥០ អាមេរិកប្តេជ្ញាបន្តពង្រឹង​​ទំនាក់ទំនងជាមួយកម្ពុជា

ក្នុងឱកាសប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសមិទ្ធផល និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា រាប់ចាប់ពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច រហូតដល់វប្បធម៌ ការអប់រំ និងសុខាភិបាល។ បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

ស៊ីរីទើបបង្កើតរដ្ឋសភាថ្មី ក្រោយផ្តួលរំលំរបបដឹកនាំផ្តាច់ការចាស់ នៅចុងឆ្នាំ២០២៤

ប្រធានាធិបតីស៊ីរី ទើបតែបានតែងតាំងសមាជិករដ្ឋសភាថ្មី ៧០ នាក់បន្ថែមទៀត ក្នុងថ្ងៃពុធ ទី១កក្កដ

ស៊ីរីទើបបង្កើតរដ្ឋសភាថ្មី ក្រោយផ្តួលរំលំរបបដឹកនាំផ្តាច់ការចាស់ នៅចុងឆ្នាំ២០២៤

ប្រធានាធិបតីស៊ីរី ទើបតែបានតែងតាំងសមាជិករដ្ឋសភាថ្មី ៧០ នាក់បន្ថែមទៀត ក្នុងថ្ងៃពុធ ទី១កក្កដា ដើម្បីទៅបង្គ្រប់អាសនៈសភាចំនួន ២១០។ ក្នុងចំណោមសមាជិកតែងតាំងថ្មីនេះ មានបេក្ខនារីចំនួន ១៥ រូប ដែលស្ទើរតែមិនធ្លាប់មាន ក្នុងប្រវត្តិនយោបាយស៊ីរី។

រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់

ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹម

រដ្ឋវៀតណាមប្រកាសគោលនយោបាយ​ ជំរុញ​លើកទឹកចិត្ត​​ប្រជាជនឲ្យយកកូន​ដល់២នាក់

ចំនួន​ប្រជាជន​វៀតណាម មានប្រមាណ​​​១០២​លាននាក់ គិតត្រឹមថ្ងៃទី​១កក្កដា​ឆ្នាំ​២០២៦។ តែទន្ទឹមនឹងនេះ ចំនួន​ប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើ​ឲ្យ​ប៉ះពាល់ដល់តុល្យភាព​ប្រជាសាស្ត្រ​។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាម​បានលុបចោល​ការដាក់កំហិត​ហាមឃាត់ មិន​ឲ្យ​ប្រជាជនមានកូន​លើស​ពី​២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃ​ពុធទី១​​កក្កដា២០២៦​ វៀតណាម​បានចេញច្បាប់ផ្តល់​អត្ថប្រយោជន៍មួយចំនួន​ ដល់​ក្រុមគ្រួសារដែលមានកូន​២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញ​ឲ្យ​ប្រជាជន​វៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែល​តម្លៃជីវភាពប្រចាំថ្ងៃកាន់តែ​ចំណាយ​ច្រើន?

លោក ហួត ហាក់៖ ពលរដ្ឋគ្រប់រូបត្រូវជួយផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភា

លោក ហួត ហាក់៖ ពលរដ្ឋគ្រប់រូបត្រូវជួយផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ទិន្នន័យនេះជាទិន្នន័យដែលក្រសួងទេសចរណ៍ធ្វើឡើងដោយវិជ្ជាជីវៈ ស្របទៅតាមអនុលោមអន្តរជាតិ។ ឆ្លើយតបចំពោះវិបត្តិជាសកលវិញ លោក ហួត ហាក់ បានអះអាងពីអភិក្រមមួយចំនួនដើម្បីស្តារសន្ទុះវិស័យទេសចរណ៍ឡើងវិញ។ អភិក្រមទាំងនោះ​រួមមាន «យកកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពន្យល់ថា ពលរដ្ឋគ្រប់រូបអាចជួយផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជាប្រាប់ទៅអន្តរជាតិ។

សង្គ្រាមស៊ីវិល ៥ ឆ្នាំនៅភូមា សម្លាប់មនុស្សជាង ១០ ម៉ឺននាក់

នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរ

សង្គ្រាមស៊ីវិល ៥ ឆ្នាំនៅភូមា សម្លាប់មនុស្សជាង ១០ ម៉ឺននាក់

នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមអង្គការអាមេរិក (ACLED) ដែលតាមដានស្ថានការណ៍ភូមា ហើយបានបញ្ចេញរបាយការណ៍បូកសរុបទិន្នន័យជនរងគ្រោះ នៅថ្ងៃពុធ ទី១កក្កដា ។

តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបា

តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រ​ពះ​របស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?

ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ព កម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់

នៅក្នុងឱកាសបុណ្យខួប​គម្រប់​១០៥ឆ្នាំ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន លោក​ស៊ី ជីនពីងបាន​ថ្

ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ព កម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់

នៅក្នុងឱកាសបុណ្យខួប​គម្រប់​១០៥ឆ្នាំ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន លោក​ស៊ី ជីនពីងបាន​ថ្លែងថា លោក​ប្តេជ្ញាធ្វើ​ឲ្យ​កងទ័ពចិនខ្លាំង​​រឹងមាំ បោសសំអាតអំពើពុករលួយ​ និងបង្រួបបង្រួមជាតិចិនតែមួយ​​​។ លោក​ប្រធានាធិបតីចិន អះអាងទៀតថា នឹងយកតៃវ៉ាន់មកគ្រប់គ្រង​វិញ​ឲ្យ​បាន​។​ នៅក្នុងឱកាសនេះ ច្បាប់​ “ការពារឯកភាពជាតិតែមួយ” បានចូលជាធរមាន​។ តែតៃវ៉ាន់​ បានបរិហាថា ច្បាប់នេះ​មានកម្ម​វត្ថុ​ដាក់សម្ពាធ ចាប់បង្ខំមកលើប្រជាជន​តៃវ៉ាន់ និង​​ជនជាតិភាគតិចទាំងអស់ ឲ្យ​សម្រប​ខ្លួនទៅតាម​ជនជាតិចិន ដើមកំណើតហាន។

កម្ពុជាបានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៩រូបបន្ថែមដល់ភាគីវៀតណាម

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្

កម្ពុជាបានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៩រូបបន្ថែមដល់ភាគីវៀតណាម

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កម្ពុជា​បាន​ប្រគល់​​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​ ដែលទើបរកឃើញនៅក្នុងខេត្តកំពង់ធំ ចំនួន១៩រូប​បន្ថែម​ទៀត​ទៅឱ្យ​ភាគីវៀតណាម​។​​ អដ្ឋិធាតុទាហានវៀតណាម​ទាំងនេះធ្វើឡើង​ក្រោម​​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា​ ​ក្នុងការជីក​រុកដំណាក់​កាល​ទី​២៥​ នៃ​រដូវ​ប្រាំង​​ឆ្នាំ ២០២៥​-២០២៦​។

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់​ក្នុងថ្ងៃ​ទី៣០មិថុនាថា ខ្លួន​ម

សាលាតិចណូបានប្តឹងលោក ណន សីហា ទៅ​តុលាការករណី​ក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូបានចេញមកបញ្ជាក់​ក្នុងថ្ងៃ​ទី៣០មិថុនាថា ខ្លួន​មិនបានទុកចោលសំណុំរឿងក្លែងបន្លំសញ្ញាបត្ររបស់បុគ្គលឈ្មោះ​​ ណន សីហា នោះទេ។ ពោលគឺ សាលាតិចណូបានដាក់ពាក្យបណ្តឹង​ទៅ​សាលាដំបូងរាជធានីភ្នំពេញរួចហើយ ​​​ដើម្បី​​​ស្នើសុំ​ផ្តន្ទាទោស​លោក ណន សីហា ​​​​ពីបទប្រើប្រាស់ និង​ក្លែងបន្លំ​សញ្ញាបត្រ​របស់វិទ្យាស្ថាន​​។ ​

លោក រ៉ុង ឈុន ស្នើឲ្យក្រសួងយុត្តិធម៌សើរើសាលដីកាតុលាការកំពូលក្នុងសំណុំរឿងរបស់លោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យ​​ក្រសួងយុត្តិធម៌ពិន

លោក រ៉ុង ឈុន ស្នើឲ្យក្រសួងយុត្តិធម៌សើរើសាលដីកាតុលាការកំពូលក្នុងសំណុំរឿងរបស់លោក

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានស្នើសុំកិច្ចអន្តរាគមន៍ឱ្យ​​ក្រសួងយុត្តិធម៌ពិនិត្យឡើងវិញ សាលដីកាតុលាការកំពូលដែល​ផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ តែត្រូវព្យួរ ៣ឆ្នាំ និងដាក់វិធានការកម្រិតសិទ្ធិសេរីភាពរបស់លោក។ ក្រសួងយុត្តិធម៌បាន​បញ្ជាក់ពីការ​ទទួលបាន​លិខិតរបស់លោក រ៉ុង ឈុន និងថា ក្រសួង​នឹងពិនិត្យមើលតាមសមត្ថកិច្ច។ 

មុននឹងលាឈប់ លោក​គារ ស្តាមើរ ប្រកាសដំឡើង​​កញ្ចប់ថវិកាការពារជាតិ ពង្រឹងសមត្ថភាពដ្រូននិងនុយក្លេអ៊ែរ

រដ្ឋាភិបាល​អង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុង​វិស័យការពារជាតិ ជាមួយ​នឹងកញ្ចប់ថវិកា​ចំ

មុននឹងលាឈប់ លោក​គារ ស្តាមើរ ប្រកាសដំឡើង​​កញ្ចប់ថវិកាការពារជាតិ ពង្រឹងសមត្ថភាពដ្រូននិងនុយក្លេអ៊ែរ

រដ្ឋាភិបាល​អង់គ្លេស បានសម្រេចដំឡើងការចំណាយក្នុង​វិស័យការពារជាតិ ជាមួយ​នឹងកញ្ចប់ថវិកា​ចំនួន ៣០០ពាន់​លានលី​វរ៍ ដែលស្មើប្រមាណ​​៣៤៨​ពាន់លានអឺរ៉ូ ​។ ជាគម្រោងចំណាយ​ សំរាប់រយៈពេល​៤ឆ្នាំ ដើម្បីឆ្លើយតបទៅនឹង​ការគំរាម​សន្តិសុខ​នៅអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី​ ​គារ ស្តាមើរ ដែលត្រៀមលាឈប់​ពីមុខងារ​ បានសន្យា​ប្រកាសកញ្ចប់ថវិកា​នេះ​ ឲ្យ​បាន​មុន​ជំនួបកំពូលអូតង់​។

អ.ស.ប ស្នើឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសម្របតាមការប្រែប្រួលអាកាសធាតុ

គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសា​អង់គ្លេស UNECE បានចេញផ្សា

អ.ស.ប ស្នើឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយសម្របតាមការប្រែប្រួលអាកាសធាតុ

គណៈកម្មការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុបហៅកាត់ជាភាសា​អង់គ្លេស UNECE បានចេញផ្សាយរបាយការណ៍មួយស្តីពីរចនាសម្ព័ន្ធដឹកជញ្ជូននៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីកណ្តាល។ នៅក្នុងរបាយការណ៍ UNECE បានអំពាវនាវឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើងវិញដោយសម្របតាមលក្ខខណ្ឌអាកាសធាតុ ពិសេសតាមការប្រែប្រួលអាកាសធាតុ។ UNECE បានព្រមានថា តម្លៃនៃការនៅស្ងៀមមិនធ្វើអ្វីទាំងអស់នឹងថ្លៃជាងតម្លៃនៃការរៀបចំកែប្រែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នឡើងវិញទៅទៀត។

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ?

ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ?

ថ្មីៗនេះ គេឃើញមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលបង្ហាញអំពើហិង្សានៅក្នុងហាងសាឡន «កាកាសាឡន» ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូ គេឃើញស្រ្តីអ្នកបម្រើវ័យចំណាស់ម្នាក់ត្រូវបានម្ចាស់ហាងសាឡនវាយធ្វើបាបដោយសារតែមានការបាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ អ្នកតាមដានសង្គម និងសិទ្ធិមនុស្សនានាយល់ឃើញថា អ្នកដែលប្រើអំពើហិង្សាលើអ្នកបម្រើតាមផ្ទះនេះគួរត្រូវទទួលទោស និងថា កម្ពុជាគួរបង្កើតច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះ។ តើកម្ពុជាគួរមានច្បាប់ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកបម្រើនៅតាមផ្ទះដែរ ឬទេ?

វ៉េណេស៊ុយអេឡា៖ ៦ថ្ងៃ ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរកំពុងវិលមុខក្នុងការកំណត់អត្តសញ្ញាណសាកសព

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹ

វ៉េណេស៊ុយអេឡា៖ ៦ថ្ងៃ ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរកំពុងវិលមុខក្នុងការកំណត់អត្តសញ្ញាណសាកសព

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ៦ថ្ងៃ ក្រោយរងគ្រោះដោយរញ្ជួយដីធំៗចំនួន ២ដងផ្ទួនគ្នាមក ក្តីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតស្ទើរតែលែងមានទៅហើយ។ ខណៈនេះ អាជ្ញាធរកំពុងផ្តោតលើការរាប់ចំនួន និងកំណត់អត្តសញ្ញាណ​ជនរងគ្រោះ។ តួលេខបឋមបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ១ ៧១៩នាក់ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានមនុស្សជិត ៥ម៉ឺននាក់ទៀតកំពុងបាត់ខ្លួន។

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែ

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែ

ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅសហគមន៍អេកូទេសចរណ៍

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

អូស្រ្តាលីចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខជាមួយវ៉ានូទូ តែហាមដាក់តាំងមូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី និងនាយករដ្ឋមន្ត្រីវ៉ានូទូ លោក Jotham Napat បានចុះ

អូស្រ្តាលីចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខជាមួយវ៉ានូទូ តែហាមដាក់តាំងមូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អង់តូនី អាល់បានីស៊ី និងនាយករដ្ឋមន្ត្រីវ៉ានូទូ លោក Jotham Napat បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខនៅថ្ងៃចន្ទ ទី ២៩ ខែមិថុនា។ តែកិច្ចព្រមព្រៀងសន្តិសុខបានហាមមិនឲ្យមានការបង្កើតមូលដ្ឋានយោធាបរទេសនៅលើទឹកដីវ៉ានូទូទេ។ ចិនបានបញ្ចេញប្រតិកម្មភ្លាមៗដោយព្រមានអូស្ត្រាលីកុំឲ្យប្រើប្រាស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកូនកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ដើម្បីលេងល្បែងភូមិសាស្រ្តនយោបាយជាមួយខ្លួន។ 

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាលកូរ៉េខាងត្បូ​ងបានប្រកាស​គម្រោងវិនិយោគ​ ដ៏ធំមហាសាលក្នុងទឹកប្រាក់​ ប្រមាណ​​១០០ម

កូរ៉េខាងត្បូងប្រកាសគម្រោងទឹកប្រាក់​១០០ម៉ឺនលានអឺរ៉ូ វិនិយោគ​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាលកូរ៉េខាងត្បូ​ងបានប្រកាស​គម្រោងវិនិយោគ​ ដ៏ធំមហាសាលក្នុងទឹកប្រាក់​ ប្រមាណ​​១០០ម៉ឺនលានអឺរ៉ូ ទៅលើវិស័យ​បញ្ញាសិប្បនិ​ម្មិត។ ក្នុងរយៈពេល​១០ឆ្នាំទៅមុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗរបស់​កូរ៉េខាងត្បូង គ្រោងសាងសង់រោងចក្រផលិត​បន្ទះ​សឺមីកុងឌុកទ័រឈានមុខគេបំផុត ព្រមទាំង​ទីតាំងស្តុកទិន្នន័យ​ AI ​ច្រើនកន្លែងទៀត​។

តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?

ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេ

តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?

ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។

ប្រមុខការទូតកម្ពុជាដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅបារាំង

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនាថ

ប្រមុខការទូតកម្ពុជាដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅបារាំង

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។ គោលដៅនៃទស្សនកិច្ចក្នុងប្រទេសបារាំង គឺដើម្បីដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើក​ទី៤៧ នៅថ្ងៃទី៣០ មិថុនា។ ទន្ទឹមគ្នានេះ កិច្ចប្រជុំវិសាមញ្ញក៏នឹងពិភាក្សាផងដែរពីដំណើរការជ្រើសរើសអគ្គលេខាធិការហ្វ្រង់កូហ្វូនីថ្មីសម្រាប់អាណត្តិឆ្នាំ ២០២៧ ដល់ ២០៣០។

Get more results via ClueGoal