សម្តេចប៉ាប ឡេអុងទី១៤ យាងទៅ ឡំប៉េឌុយស្សា ជាកោះមួយរបស់អ៊ីតាលី ឋិតនៅសមុទ្រមេឌីទែររ៉ាណេ និង ជាមាត់ទ្វារលំហូរចូល នៃជនអន្តោប្រវេសន៍ដ៏ច្រើន នៅអឺរ៉ុប។ ប្រមុខដឹកនាំគ្រិស្តសាសនានិកាយកាតូលិក មានបន្ទូលឲ្យមេដឹកនាំប្រទេសបស្ចិមលោក ចាត់វិធានការជួយជនអន្តោប្រវេសន៍ ដែលភៀសខ្លួនតាមសមុទ្រព្រោះពួកគេកំពុងប្រឈមខ្លាំងនឹងមរណភាព។ សេចក្តីអំពាវនាវរបស់ សម្តេចប៉ាប នាពេលនេះ ឋិតក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប រឹតបន្តឹងកាន់តែខ្លាំងចំពោះការអនុវត្តច្បាប់ប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ ។
ថ្ងៃទី៤កក្កដាឆ្នាំ១៧៧៦ ដែនដីអាណានិគមអង់គ្លេសចំនួន១៣តំបន់នៅអាមេរិក បានប្រកាសឯករាជ្យ ដែលនាំឲ្យកកើតប្រជាជាតិថ្មីមួយ ឈ្មោះថា សហរដ្ឋអាមេរិក។ ២៥០ក្រោយមក កាលបរិច្ឆេទនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់នៃប្រវតិ្តសាស្ត្រទំនើបរបស់ពិភពលោក ដែលនៅតែស្ថិតនៅក្នុងការចងចាំ។ ពីក្រោយរូបភាពនៃឥស្សរៈជនអាមេរិកដែលបានផ្តួចផ្តើមគំនិតទាមទារឯករាជ្យ ការចាប់បដិសន្ធិនៃសហរដ្ឋអាមេរិក គឺបានឆ្លងកាត់នូវការធ្វើបដិវត្តន៍ដ៏ស្មុគស្មាញ កើតចេញពីជម្លោះនយោបាយ សេដ្ឋកិច្ចនិងមនោគមន៍វិជ្ជា។ ហេតុការណ៍ប្រវត្តិសាស្ត្រទាំងនេះ បានជះឥទ្ធិពលជារៀងដរាប មកលើដំណើរវិវឌ្ឍន៍របស់បស្ចិមលោក។
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហព័ន្ធមកពី ២៥ស្ថាប័ន បានចេញមុខអំពាវនាវជាថ្មីឱ្យតុលាការ និងអាជ្ញាធរបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញលើក្រុមកូដករណាហ្គាវើលដ៍។ ជាការអំពាវនាវនៅក្រោយពេលដែលតុលាការកោះហៅក្រុមកូដករទៅសួរនាំពីដំណើររឿង «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បន្ទាប់ពីពួកគេបានធ្វើកូដកម្មអហិង្សានៅពីមុខក្រុមហ៊ុនណាហ្គាលវើលដ៍កាលពីពេលថ្មីៗនេះ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប។ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?
ថ្ងៃទី៤កក្កដានេះ ជាឱកាសខួបបុណ្យឯករាជ្យអាមេរិក គម្រប់២៥០ឆ្នាំ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាសថា អត្តសញ្ញាណអាមេរិក កំពុងរងការគំរាមកំហែង ព្រោះតែលិទ្ធិកុម្មុយនិស្តនិងវិបត្តិអន្តោប្រវេសន៍។ លោកក៏បានចោទប្រកាន់ថា លិទ្ធិកុម្មុយនិស្ត កំពុងតែឋិតក្នុងជួរបក្សប្រឆាំង គឺគណបក្សប្រធិបតេយ្យ។ ក្នុងឱកាសខួបឯករាជ្យជាតិនេះដែរ ពលរដ្ឋអាមេរិកព្រួយបារម្ភអំពីការបែកបាក់ ក្នុងសង្គមជាតិ ដ្បិត ស្នាមប្រេះឆាឃើញកាន់តែច្បាស់ឡើងៗ ក្រោមអំណាចដឹកនាំរបស់លោក ត្រាំ។
ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជនជាតិឥណ្ឌូនេស៊ីយ៉ាងតិច ១១០០០នាក់បានស្នើសុំចាកចេញពីប្រទេសកម្ពុជា ពោលគឺនៅក្រោយពេលរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការបង្ក្រាបចាស់ដៃលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ បើតាមសារព័ត៌មានសិង្ហបុរី The Straits Times នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រធានផ្នែកការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូនេស៊ីបញ្ជាក់ថា ចំនួនពលរដ្ឋឥណ្ឌូនេស៊ីដែលស្នើត្រឡប់មកកាន់ប្រទេសកំណើតវិញ បានកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០២៥។
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីជំងឺកូវីដ១៩ ដែលឆ្លងចូលក្នុងសហគមន៍ជាថ្មី ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី៤កក្កដានេះ លោកវេជ្ជបណ្ឌិត លី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានអះអាងថា បាតុភាពនេះនឹងមិនអាចបង្កឱ្យមានក្តីបារម្ភសុខភាពសាធារណៈកម្ពុជាឡើយ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញសុខាភិបាលរូបនេះបានស្នើឱ្យពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន ពិសេសក្នុងករណីឆ្លងចូលក្នុងសហគមន៍បែបនេះ។
អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការចុះធ្វើកំណាយ និងកំណត់ទីតាំងភូមិសាស្ត្រថ្មីនៃបុរាណដ្ឋានសរុបចំនួន១០១៨៨ទីតាំង នៅទូទាំងខេត្តសៀមរាប។ ក្នុងបទសម្ភាសខ្លីជាវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៤ ខែកក្កដានេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ទីតាំងបុរាណដ្ឋានទាំងជាង ១ម៉ឺនកន្លែងនេះមិនមែនជាការរកឃើញថ្មីឡើយ តែជាទីតាំងដែលមានក្នុងទិន្នន័យបន្សល់ទុកស្រាប់ដោយសាលាបារាំងចុងបូព៌ា និងក្រសួងវប្បធម៌។ បើតាមលោក ហង់ ពៅ អាជ្ញាធរជាតិអប្សរាគ្រាន់តែជាអ្នកចុះធ្វើកំណាយបន្ថែម និងកំណត់កូអរដោនេថ្មីឱ្យមានភាពសុក្រិត្យជាងមុន។ តាមអគ្គនាយកអាជ្ញាធរជាតិអប្សរារូបនេះ ទីតាំងបុរាណដ្ឋានខ្លះនៅរក្សាភាពដើមស្ទើរទាំងស្រុង និងខ្លះទៀតស្ទើរបាត់បង់ភាពដើមរបស់ខ្លួន។
អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួនជាង ៦ម៉ឺន៧ពាន់នាក់ និងអាចបន្តកើនដល់ប្រមាណ ៨ម៉ឺន ៥ពាន់នាក់ នៅចុងឆ្នាំ២០២៨ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃនៅថ្ងៃទី៣កក្កដាម្សិលមិញ។ ប្រឈមនឹងកំណើនអ្នកជាប់ឃុំនេះ លោក ឈន សាណាត បានលើកឡើងពីក្តីបារម្ភចំពោះបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារនៅកម្ពុជា។ តែទោះយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបានអះអាងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារយកចិត្តទុកដាក់លើការគ្រប់គ្រងពន្ធនាគារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីឆ្លើយតបនឹងកំណើននៃអ្នកជាប់ឃុំ។ តាមលោក ឈន សាណាត ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារក៏ដាក់ចេញវិធានការដើម្បីបង្ការភាពវឹកវរឬការបះបោរក្នុងពន្ធនាគារ និងវិធានការផ្សេងៗដើម្បីបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធានាថា ប្រតិបត្តិការឆបោកអនឡាញនឹងមិនអាចកើតឡើងនៅតាមកាស៊ីណូបានឡើយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ខែកក្កដា គ.ល.ក បានអះអាងចាត់វិធានការច្បាប់ដោយគ្មានការលើកលែងឡើយ បើសិនកាស៊ីណូណាមួយត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គមយល់ថា ការទទួលបានជោគជ័យឬយ៉ាងណាក្នុងការចាត់វិធានការដូចនេះអាស្រ័យលើការបំពេញការងារ និងភាពស្មោះត្រង់របស់មន្ត្រីពាក់ព័ន្ធ។
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។
នៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។
សហរដ្ឋអាមេរិក សម្រេចដកកងទ័ពចេញពីប្រទេសនីហ្សេរីយ៉ា ក្រោយពីបានធ្វើប្រតិបត្តិការពិសេសសម្លាប់ពួកភេរវជនជីហាត ជាង២០០នាក់។ វត្តមានទាហានអាមេរិកនៅទីនោះ គឺដើម្បីកម្ចាត់ពួកក្រុមភេរវជនជីហាតប្រកាន់សាសនាអ៊ីស្លាមជ្រុលនិយម ដែលបានធ្វើទុក្ខបុកម្នេញនិងប្រើអំពើហិង្សាព្រៃផ្សៃទៅលើក្រុមអ្នកកាន់គ្រិស្តសាសនា។
អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ននៅថ្ងៃសុក្រនេះ ថាបាតុភូតអាកាសធាតុអែលនីញ៉ូ (El Nino) ដែលជាបាតុភូតធម្មជាតិ បាននិងកំពុងបង្កើនឥទ្ធិពលដល់កំរិតខ្ពស់ខ្លាំង នៅរវាងខែកក្កដានិងកញ្ញា។ អែលនីញ៉ូមានកម្រិតអាំងតង់ស៊ីតេខ្លាំង ពិភពលោកនឹងជួបបាតុភូតក្តៅ រាំងស្ងួត ឬបាតុភូតអាកាសធាតុអាក្រក់ខ្លាំងហួសហេតុផ្សេងៗទៀត។
នេះជាលើកទីមួយហើយគិតចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង ដែលប្រមុខឆ្មាំបដិវត្តអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហិឌី ដ៏មានឥទ្ធិពលបានលេចមុខជាសាធារណៈ។ នៅថ្ងៃសុក្រទី៣កក្កដានេះ លោក Ahmad Vahidi បានអញ្ជើញទៅគោរពសពអាយ៉ាតូឡា អាលី ខាមេណី មគ្គុទេសក៍សាសនារបស់អ៊ីរ៉ង់។ តើអាម៉ាដ វ៉ាហិឌី ជានរណា?
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានគូសបញ្ជាក់ថា ក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មប្រកបដោយតម្លាភាព និងអព្យាក្រឹត។ ការបញ្ជាក់របស់ទូតហ្វីលីពីនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
សហព័ន្ធសហជីពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២កក្កដា បានដាក់លិខិតមករដ្ឋមន្ត្រីកម្ពុជាចំនួន ២រូបដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដកការផ្តន្ទាទោស និងការរឹតត្បិតសិទ្ធិសេរីភាពលើលោក រ៉ុង ឈុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីពអន្តរជាតិបានដឹងឮពីសាលដីការបស់តុលាការកំពូលដែលបានសម្រេចតម្កល់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហព័ន្ធសហជីពកម្ពុជា។
វិចិត្រសាលសិល្បៈមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន ២០រូបទៅឲ្យអាជ្ញាធរអាមេរិក បន្ទាប់ពីរកឃើញថា វត្ថុទាំងនោះត្រូវបានលួចយកចេញពីប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែត The New York Times នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ បើតាម New York Times អាជ្ញាធរអាមេរិកត្រូវឆ្លងកាត់ការដាក់ឯកសារនៅតុលាការ មុននឹងបញ្ជូនវត្ថុបុរាណខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ។
តុលាការអាល្លឺម៉ង់បានចោទប្រកាន់ជាផ្លូវការ អ៊ុយក្រែន ថាជាអ្នករៀបចំផែនការបំផ្លាញបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដែលតភ្ជាប់ពីរុស្ស៊ីមកអឺរ៉ុប កាលពីខែកញ្ញាឆ្នាំ២០២២។ ការចោទប្រកាន់នេះធ្វើឡើងតែមួយថ្ងៃក្រោយពី តុលាការអាល្លឺម៉ង់បានចោទប្រកាន់ជនសង្ស័យជាតិអ៊ុយក្រែនម្នាក់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌា។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនៅរដ្ឋធានីញូវដែលី នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាត់ទុកប្រមុខដឹកនាំជប៉ុន ថាជាប្អូនស្រី និងចង់ឲ្យប្រទេសទាំង២ ទាក់ទងរកស៊ីសហការគ្នាដូចជាបងប្អូន។ ដោយសម្រេចចុះកិច្ចព្រមព្រៀងជាង១២០ ប្រទេសទាំង២បានឯកភាពពង្រឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងសន្តិសុខ ដោយឈរលើស្មារតីជឿទុកចិត្តគ្នា និងបែងចែកផលប្រយោជន៍រួម។
២ខែមកហើយ ដែលរដ្ឋាភិបាលរបស់លោកមីនអ៊ុងឡាំង អតីតមេដឹកនាំរបបសឹកភូមា ប្រកាសផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារទៅដាក់ឃុំក្នុងគេហដ្ឋាន។ ប៉ុន្តែ រហូតមកដល់ពេលនេះ ទាំងក្រុមគ្រួសារ និងមនុស្សស្និទ្ធនឹងលោកស្រី នៅតែមិនទាន់ដឹងថា តើក្រុមយោធាភូមាបានយកជ័យលាភីណូបែលសន្តិភាពទៅលាក់ទុក នៅកន្លែងណាទេ។ គ្មានដំណឹងណាមួយពីម្តាយ លោកគីម អារីស កូនប្រុសរបស់លោកស្រីផ្ទាល់មិនដឹងថា តើម្តាយរបស់លោកនៅ មានជីវិតរស់ដែរឬទេ។ តើមេដឹកនាំភូមាពិតជាសម្រាលទោស និងផ្ទេរលោកស្រីអ៊ុងសាន ស៊ូជីចេញពីពន្ធនាគារ ទៅកន្លែងឃុំខ្លួនក្នុងគេហេដ្ឋានមែន ឬគ្រាន់តែបោកបញ្ឆោតសហគមន៍អន្តរជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការយោគយល់នៅក្រោយដោះចោលឯកសណ្ឋានយោធា? តើលោកស្រីអ៊ុងសាន ស៊ូជីកំពុងស្ថិតនៅកន្លែងណាឲ្យប្រាកដ? យើងស្តាប់សេចក្តីរាយការណ៍របស់ឈាង បុប្ផា
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចំនួន៣ គឺក្រសួងសេដ្ឋកិច្ច ក្រសួងការងារ និងក្រសួងពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហានាំចូលទំនិញដែលមានជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។ ផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុនីរ័ត្ន ក្រុមការងារអន្តរក្រសួងថ្មីនេះមានភារកិច្ចត្រួតពិនិត្យទំនិញនាំចូលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ គួរដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះធ្វើឡើងក្រោយ រដ្ឋាភិបាលអាមេរិកស្នើដាក់ពន្ធលើទំនិញបន្ថែមក្នុងអត្រា ១០-១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងកម្ពុជាពាក់ព័ន្ធនឹងកង្វល់ស្តីពីបញ្ហាពលកម្មដោយបង្ខំ។
ទឹកអប់ក្រមួន Apsor ជាផលិតផលគ្រឿងសម្អាងមួយប្រភេទដែលត្រូវបាននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ រួមគ្នាបង្កើតឡើងក្នុងគោលបំណងការពារបរិស្ថានផង និងគិតគូពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផង។ ជាគម្រោងដែលធ្លាប់ទទួលបានជ័យលាភីដល់ទៅ ២លើក ក្នុងការប្រកួតប្រជែងកម្មវិធីធុរកិច្ច និងនវានុវត្តន៍កាលពីពេលថ្មីៗ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ។ តើកម្ពុជាពិតជាចាំបាច់ត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកជាថ្មីម្តងទៀត?
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) បានចេញផ្សាយរបាយការណ៍មួយ ដោយទាមទារឱ្យវៀតណាមត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការនាំចូលឈើពីប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ EIA កម្ពុជាជាប្រភពផ្គត់ផ្គង់ឈើប្រកបដោយហានិភ័យខ្ពស់ ព្រោះថា ជាក់ស្តែង ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញ់ព្រៃឈើដោយខុសច្បាប់ និងអំពើពុករលួយ។
រុស្ស៊ីសម្រុកវាយប្រហារទ្រង់ទ្រាយធំទៅលើរដ្ឋធានីកៀវ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២កក្កដានេះ។ យ៉ាងហោច ៥ សង្កាត់ បានទទួលរងគ្រោះ។ ក្នុងនោះ មានអគារស្នាក់នៅមួយកន្លែងបាក់រាប និងសម្លាប់មនុស្សយ៉ាងតិច១៧ នាក់ ចំណែកមនុស្សប្រមាណ៩០នាក់ទៀត រងរបួសធ្ងន់។ ប្រឈមនឹងការវាយផ្លូវអាកាសយ៉ាងសន្ធោសន្ធៅបែបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទទូចសុំអាជ្ញាប័ណ្ណផលិតមីស៊ីល Patriot ពីសហរដ្ឋអាមេរិក។
ជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ?
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រសហគ្រាស ចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលធម្មជាតិ។ នេះបើតាមតាមទិន្នន័យ ក្រសួងបរិស្ថានដែលផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ និងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ការទប់ស្កាត់ទឹកកខ្វក់នេះបានកើនឡើងជាង ៤,៧ លានម៉ែត្រគូប ។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា កាលថ្ងៃទី២៩មិថុនាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គសេនាធិការកងទ័ពហ្វីលីពីន ដើម្បីប្តឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ប្រចាំនៅប្រទេសថៃ ករណីឆ្លងចូលទឹកដីកម្ពុជាជាមួយយោធាថៃ ដោយមិនសហការជាមួយភាគីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ និងថា មេទ័ពកម្ពុជាបានស្នើសុំការគាំទ្រពីមេទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញពីសកម្មភាពការងាររបស់ក្រុម AOT ប្រចាំប្រទេសថៃ។
ក្នុងឱកាសប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសមិទ្ធផល និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា រាប់ចាប់ពីវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច រហូតដល់វប្បធម៌ ការអប់រំ និងសុខាភិបាល។ បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
ប្រធានាធិបតីស៊ីរី ទើបតែបានតែងតាំងសមាជិករដ្ឋសភាថ្មី ៧០ នាក់បន្ថែមទៀត ក្នុងថ្ងៃពុធ ទី១កក្កដា ដើម្បីទៅបង្គ្រប់អាសនៈសភាចំនួន ២១០។ ក្នុងចំណោមសមាជិកតែងតាំងថ្មីនេះ មានបេក្ខនារីចំនួន ១៥ រូប ដែលស្ទើរតែមិនធ្លាប់មាន ក្នុងប្រវត្តិនយោបាយស៊ីរី។
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន?
ក្នុងរយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាមានភ្ញៀវទេសចរជាតិដើរកម្សាន្តជាង ២០លាននាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ទិន្នន័យនេះជាទិន្នន័យដែលក្រសួងទេសចរណ៍ធ្វើឡើងដោយវិជ្ជាជីវៈ ស្របទៅតាមអនុលោមអន្តរជាតិ។ ឆ្លើយតបចំពោះវិបត្តិជាសកលវិញ លោក ហួត ហាក់ បានអះអាងពីអភិក្រមមួយចំនួនដើម្បីស្តារសន្ទុះវិស័យទេសចរណ៍ឡើងវិញ។ អភិក្រមទាំងនោះរួមមាន «យកកង្កែបចេញពីអណ្តូង» ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពន្យល់ថា ពលរដ្ឋគ្រប់រូបអាចជួយផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍របស់កម្ពុជាប្រាប់ទៅអន្តរជាតិ។
នៅប្រទេសភូមា មនុស្សយ៉ាងតិច ១០ម៉ឺននាក់ ស្លាប់ក្នុងសង្គ្រាមស៊ីវិល ដែលបន្តអូសបន្លាយ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើតាមអង្គការអាមេរិក (ACLED) ដែលតាមដានស្ថានការណ៍ភូមា ហើយបានបញ្ចេញរបាយការណ៍បូកសរុបទិន្នន័យជនរងគ្រោះ នៅថ្ងៃពុធ ទី១កក្កដា ។