Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦

.....

ក្រសួងសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងកើនឡើងក្នុងរដូវវស្សា ខណៈអ្នកឆ្លងមានប្រមាណ ១២,០០០នាក់

ក្រសួងសុខាភិបាលកម្ពុជា​​បានឱ្យដឹងថា ដោយគិតត្រឹមពេលនេះ ​មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០

ក្រសួងសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងកើនឡើងក្នុងរដូវវស្សា ខណៈអ្នកឆ្លងមានប្រមាណ ១២,០០០នាក់

ក្រសួងសុខាភិបាលកម្ពុជា​​បានឱ្យដឹងថា ដោយគិតត្រឹមពេលនេះ ​មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណី។ ​ចំនួន​អ្នកឆ្លងជំងឺ​គ្រុនឈាមក្នុង​រដូវវស្សាដែលទើបចាប់ផ្តើម​​នេះត្រូវបានក្រសួងសុខាភិបាល​​​បារម្ភថាកំពុងវិវត្តកើនឡើងជាបន្តបន្ទាប់។ ​ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានអះអាង​​តាមដាន និងគ្រប់គ្រង​ស្ថានភាពជំងឺគ្រុនឈាមឱ្យបាន​ម៉ត់ចត់ដើម្បីទប់ស្កាត់ការរីករាលដាលឱ្យបានទាន់ពេល។

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងការប្រើប្រាស់ភាសាជាតិ​របស់ខ្លួន​?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​បានចេញមក​ប្

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងការប្រើប្រាស់ភាសាជាតិ​របស់ខ្លួន​?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​បានចេញមក​ប្រតិកម្មជាបន្តបន្ទាប់ចំពោះ​​ការដាក់ឱ្យប្រើប្រាស់អក្សរ​​​ខ្មែរដែលថៃហៅថាអក្សរ «ខម-ថៃ» ទៅ​​ក្នុងកម្មវិធីសិក្សានៅប្រទេសថៃ។ សម្រាប់​ពលរដ្ឋខ្មែរ ​​អក្សរ «ខម-ថៃ» គឺ​ជាអក្សរខ្មែរទាំងស្រុង ដោយថៃយកទៅបន្ថែមស្រះ​​​ និងជើងត្រួតគ្នាច្រើនសម្រាប់ប្រកបសំនៀងតាមភាសាថៃ​ប៉ុណ្ណោះ​។ អ្នកជំនាញពាក់ព័ន្ធ​នានាបានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរត្រៀមឆ្លើយតបរាល់ការព្យាយាមកាឡៃមរតកអក្សរសាស្ត្រ ឬវប្បធម៌ខ្មែរពីប្រទេសណាមួយ។​​​ទន្ទឹមនេះ ពួកគេទទូចឱ្យពលរដ្ឋគ្រប់គ្នា​ត្រូវ​​​​​ប្រើប្រាស់អក្សរខ្មែរដែលជាភាសាជាតិ​​ឲ្យបានត្រឹមត្រូវ និង​​ខ្ជាប់ខ្ជួន​៕​

ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង

នៅស៊ីរី មា​នផ្ទុះ​គ្រាប់​បែក​ ២ លើក ​​ក្បែ​រសណ្ឋាគារ​ស្នាក់​នៅ​របស់​ប្រធានាធិបតី​បារាំង ល

ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង

នៅស៊ីរី មា​នផ្ទុះ​គ្រាប់​បែក​ ២ លើក ​​ក្បែ​រសណ្ឋាគារ​ស្នាក់​នៅ​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច ចំនួន២ថ្ងៃ ​នៅរដ្ឋធានី​ដាម៉ាស។ អាជ្ញាធរស៊ីរី​ចាត់ទុកថា នេះ​ជា​អំពើ​ភេរវកម្ម។ ចំណែក​ វិមាន​ប្រធានាធិបតី​បារាំង បញ្ជាក់ថា លោក​ប្រមុខ​រដ្ឋ ម៉ាក្រុង មា​នសុវត្ថិភាព​។ 

អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ

ថ្ងៃទី ៧កក្កដា ជំនួបកំពូល​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់​ថា​ អូតង់ ឬ ណាតូ  ត្រ

អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ

ថ្ងៃទី ៧កក្កដា ជំនួបកំពូល​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់​ថា​ អូតង់ ឬ ណាតូ  ត្រូវបើកទ្វារនៅទីក្រុង​អង់ការ៉ា ប្រទេសតួកគី។ អ្វីដែលជាការព្រួយបារម្ភធំបំផុតមួយ នៅក្នុងជំនួបកំពូលនេះ គឺភាពប្រែប្រួល​ផ្លូវចិត្តដ៏លឿនរហ័សរបស់លោកដូណាល់ ត្រាំ។ ថ្នាក់ដឹកនាំ​អូតង់ បារម្ភខ្លាចក្រែង​ កំហឹងដ៏កំរោលរបស់លោកដូណាល់ ត្រាំ នឹងមករំខានធ្វើ​ឲ្យជំនួបកំពូលនេះជួបបរាជ័យ។ យ៉ាងណាក៏ដោយ សមាជិកអូតង់សង្ឃឹមថាគម្រោង​កិច្ចសន្យា​ទិញសព្វាវុធ តម្លៃ​រាប់ពាន់​លានដុល្លារ​ ​នឹងអាចធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ សប្បាយចិត្ត​។

តំណាង UN ពិភាក្សាជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល ករណីឃុំខ្លួនសកម្មជនមួយចំនួន

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី ម៉ាធីលដា

តំណាង UN ពិភាក្សាជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល ករណីឃុំខ្លួនសកម្មជនមួយចំនួន

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី ម៉ាធីលដា ប័ហ្គនើ បានជួបជាមួយ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការបន្តនូវកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលំអៀង នៅកម្ពុជា។ តាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ករណីសកម្មជនមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិក៏ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនោះដែរ។

នាយករដ្ឋមន្ត្រីព្រមានឲ្យបញ្ឈប់សង់ផ្លូវ «ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាផ្ទាល់មា

នាយករដ្ឋមន្ត្រីព្រមានឲ្យបញ្ឈប់សង់ផ្លូវ «ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាផ្ទាល់មាត់​ឲ្យបញ្ឈប់ជាបន្ទាន់ការ​សាងសង់​ផ្លូវដោយលួចគុណភាព នៅក្រោមពាក្យថា«ចាក់ក្រាសស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»។ ការព្រមាននេះធ្វើឡើងនៅក្នុងពិធី​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់កំណាត់​ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ទៅដល់ក្រុង​កំពង់ចាម។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកមន្ត្រីជំនាញឲ្យធ្វើការជួសជុល​ផ្លូវខូចខាតជាប្រចាំដោយមិនត្រូវទុកផ្លូវដែលខូចចោលរហូតខូចធ្ងន់ធ្ងរនោះឡើយ។

កម្ពុជានាំ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ានមើល​របង​ព្រំដែនដែល​ថៃ​សង់នៅ​បង្គោល ៥២ ​​និង​ ៥៤

ក្រសួងការពារជាតិកម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្

កម្ពុជានាំ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ានមើល​របង​ព្រំដែនដែល​ថៃ​សង់នៅ​បង្គោល ៥២ ​​និង​ ៥៤

ក្រសួងការពារជាតិកម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ទៅក្បែរ​របង​ព្រំដែនលេខ ៥២​ ​និង​ ៥៤​ ដែល​ថៃ​ទើប​សាង​សង់ ក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។ បើតាម​​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការពារជាតិ​កម្ពុជា​ ចុះនៅ​ថ្ងៃ​ទី៦​កក្ក​ដា​ ឆ្នាំ២០២៦​ ក្រុម​អ្នក​សម្រប​សម្រួលក៏បាននាំអ្នក​សង្កេត​ការណ៍​អាស៊ាន​​ទៅ​ពិនិត្យ​​បង្គោលព្រំដែនចន្លោះលេខ ៥២ និង៥៩ ជា​ទី​ដែល​​ពលរដ្ឋថៃយក​ដីខ្មែរ​ធ្វើ​ស្រែ​ចម្ការ​​។​

របាយការណ៍៖ ក្នុងឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារីកចម្រើន ប៉ុន្តែនៅប្រឈមបញ្ហាបំណុល និងសេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើន​ក្នុ

របាយការណ៍៖ ក្នុងឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារីកចម្រើន ប៉ុន្តែនៅប្រឈមបញ្ហាបំណុល និងសេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើន​ក្នុងឆ្នាំ២០២៥ ដោយទំហំឥណទានសរុបកើនដល់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងមានអតិថិជនខ្ចីប្រាក់ជាង ១,៥៣លាននាក់។ ទោះជាយ៉ាងណា របាយការណ៍ថ្មីនេះ​ក៏ទទួលស្គាល់ថា វិស័យនេះកំពុងប្រឈមនឹងការកើនឡើងនៃឥណទានមានហានិភ័យ បំណុលលើសសមត្ថភាពរបស់អតិថិជន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដែលជំរុញឲ្យមានការ​ពង្រឹងវិធានការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប

សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរ

ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប

សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរ​បាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុង​រួមគ្នា​ខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕

យានស្ទង់ Tianwen-2 របស់ចិន បានទៅដល់អាចម៌ផ្កាយ 2016​HO3 ចំងាយ១ពាន់លានគីឡូមែត្រ

ដូចការគ្រោងទុក យាន​ស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ​១ពាន់លានគីឡូម៉ែត្រព

យានស្ទង់ Tianwen-2 របស់ចិន បានទៅដល់អាចម៌ផ្កាយ 2016​HO3 ចំងាយ១ពាន់លានគីឡូមែត្រ

ដូចការគ្រោងទុក យាន​ស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ​១ពាន់លានគីឡូម៉ែត្រពីផែនដី ដល់ចំណុចគោលដៅ ដែលជាអាចម៍ផ្កាយមួយដុំ​ក្នុងលំហរអវកាស។ យានស្ទង់នេះ នឹងនាំយកមកផែនដីវិញ នូវ​សំរង់​បំណែក​ថ្មរបស់អាចម៍​ផ្កាយ ដើម្បីយកមកសិក្សាស្រាវជ្រាវបន្ថែម ស្តីពី​ការចាប់កំណើតដំបូងក៏ដូចជាការវិវឌ្ឍន៍​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករ

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរកនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉ែចំនួនជិត ​៩៣លានដុល្លារ។ នេះបើតាម​អគ្គនាយកទទួលបន្ទុកក្តាប់រួមអគ្គនាយកដ្ឋានធនធានរ៉ែ លោក​​ អ៊ឹង ឌីប៉ូឡា ដែលបានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃទី៥កក្កដា និងថា ​រដ្ឋាភិបាលក៏ប្រមូលចំណូលដែលបានមកពីពន្ធនាំចេញ និងពន្ធដារក្នុងវិស័យនេះចំនួនប្រមាណជា ១៥០លានដុល្លារផងដែរ​​។

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្រួយ ខណៈកងទ័ពថៃតែងតែព្យាយាមបង្កហេតុឥតឈប់ឈរ។

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វី

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ ដែល​ធ្លាប់​ជា​ដែនឥទ្ធិពល​​​របស់​អាមេរិក​និង​​សម្ព័ន្ធមិត្ត។ ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ជប៉ុន នូវែលហ្សេឡង់​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្វល់​ខ្វាយ និង​ជំរុញ​ឱ្យ​ចិន​កុំ​បញ្ចេញ​កាយវិការ​បែប​គំរាមកំហែង។

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយ

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយគ្នា​។ សន្ធិសញ្ញានេះ​ គឺជាយុទ្ធសាស្ត្រ​ជួយការពារគ្នាទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការពង្រីកឥទ្ធិពលរបស់​ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក​ខាងត្បូង​​។

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ ឆ្លៀតក្នុងឱកាសប្រារព្ធខួបដែលធ្វើឡើង​នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានរំលឹកឡើងវិញពីវិនាសកម្មដ៏ធ្ងន់ធ្ងរនៃ​ប្រាសាទព្រះ​វិហារ ដោយសារ​សង្គ្រាម​កាលពីអំឡុង​ឆ្នាំ​២០២៥​។ ជាសង្គ្រាម​ដែល​ភាគីថៃ​បានទម្លាក់​គ្រាប់​បែក​ បណ្តាល​ឲ្យ​ប្រាសាទដ៏​ចំណាស់មួយនេះ​រងការខូចខាត​យ៉ាងធ្ងន់ធ្ងរ។​

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមាន

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមានសត្វព្រៃជិតផុតពូជចំនួន ១៤ប្រភេទ។ តាមលទ្ធផលនៃការស្រាវជ្រាវ សត្វព្រៃកម្រដែលទើបរក​ឃើញទាំងនោះរួមមានដំរីអាស៊ី ប្រើសស្បូវ ខ្លាភ្ញីថ្មកែវ និងស្វាត្រោសជាដើម។

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទ

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទេសដែលលេចធ្លោបំផុតមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ស្របតាមគោលដៅសកល ៩៥–៩៥–៩៥ របស់អង្គការ UNAIDS។ ដោយយោងតាមរបាយការណ៍នានា វិទ្យាស្ថាន Lowy បានលើកសសើរកម្ពុជាថាបានអនុវត្តគំរូខុសប្លែកពីបណ្តាប្រទេសក្នុងតំបន់ បើទោះបីជាមូលនិធិសកលសម្រាប់មេរោគអេដស៍បានផ្អាកផ្តល់ជំនួយថវិកា នៅតាមប្រទេសកំពុងអភិវឌ្ឍក៏ដោយ។

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ព

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជានៅព្រំដែនខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ទេ។ ការចេញមុខបដិសេធរបស់ភាគីថៃនេះកើតមានក្រោយលេច​​ព័ត៌មានលើ​បណ្តាញទំនាក់ទំនងសង្គមថា កងទ័ពកម្ពុជា ៣នាក់បានរងរបួស​ដោយ​សារទាហានថៃបានយកក្រណាត់រុំគ្រាប់បែក​​ គប់មកលើទីតាំងឈរជើងរបស់ទាហានខ្មែរ​ នៅព្រំដែនថ្មដូន​ ក្នុងខេត្តឧត្តរមានជ័យ។ តែភាគីកម្ពុជានៅមិនទាន់បញ្ជាក់ពីព័ត៌មាននេះនៅឡើយ។

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើ

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើន តាមរយៈការបោះទុនវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗជាច្រើន។ យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Tuoitre News នៅថ្ងៃទី៤ ខែកក្កដា ការជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្ររបស់វៀតណាម ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមសង្កេតឃើញកំណើនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសវៀតណាម ក្នុងគោលដៅស្វែងរកសេវាកម្មព្យាបាលសុខភាព។

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គ

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គម្រោង​ការ​ប្រែក្លាយ​ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម ឬ​ឧទ្យាន​ជាតិ​ភ្នំគូលែន ​ជា​គោល​ដៅ​​​ទេស​ចរណ៍​ធម្មជាតិ​ វប្ប​ធម៌ និង​ជំនឿ​ឈានមុខក្នុង​តំបន់អាស៊ី​អាគ្នេយ៍​។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេ​សចរណ៍​​សាទរ​គម្រោង​របស់​ក្រសួង​ ​តែពួកគេ​​ក៏​​ចង់ឃើញរដ្ឋ​អភិវឌ្ឍ​​ចំណុចមួយ​ចំនួន​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ភ្ញៀវ​​​ទេ​សចរ។​

លោក ត្រាំ ពិភាក្សាជាមួយ​មេដឹកនាំ​រុស្ស៊ី​និងអ៊ុយក្រែន មុន​ជំនួប​កំពូល​អូតង់

នៅថ្ងៃសៅរ៍ ទី​៤កក្កដា ទិវាបុណ្យ​ឯករាជ្យជាតិ​អាមេរិក​ខួប​២៥០ឆ្នាំ ​ប្រធានាធិបតីអាមេរិក លោ

លោក ត្រាំ ពិភាក្សាជាមួយ​មេដឹកនាំ​រុស្ស៊ី​និងអ៊ុយក្រែន មុន​ជំនួប​កំពូល​អូតង់

នៅថ្ងៃសៅរ៍ ទី​៤កក្កដា ទិវាបុណ្យ​ឯករាជ្យជាតិ​អាមេរិក​ខួប​២៥០ឆ្នាំ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀត​ឱកាស​​ពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​។ ការ​​ពិគ្រោះ​ផ្តោតអំពី​វិ​បត្តិ​សង្គ្រាម​អ៊ុយក្រែន​ និង​​សំណុំ​រឿងអន្តរជាតិសំខាន់ៗ​​ផ្សេងទៀត។ ការជជែកគ្នាតាម​ទូរស័ព្ទ​​នេះ ធ្វើឡើង​មុន​ជំនួប​កំពូល​អង្គការ​សម្ព័ន្ធ​យោធា អូតង់ ដែលត្រូវ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី។

រដូវកាលភ្លើងឆេះព្រៃចាប់ផ្តើមនៅអឺរ៉ុប កាន់តែលឿនរហ័ស និង​​ច្រើនកន្លែងក្នុងពេលតែមួយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអឺរ៉ុប​ជុំវិញ​សមុទ្រម៉េឌីទែរ៉ាណេ បានរងគ្រោះ​ដោយ​ភ្ល

រដូវកាលភ្លើងឆេះព្រៃចាប់ផ្តើមនៅអឺរ៉ុប កាន់តែលឿនរហ័ស និង​​ច្រើនកន្លែងក្នុងពេលតែមួយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសអឺរ៉ុប​ជុំវិញ​សមុទ្រម៉េឌីទែរ៉ាណេ បានរងគ្រោះ​ដោយ​ភ្លើងឆេះព្រៃរាប់សិបពាន់ហិចតា នៅក្នុងអំឡុងពេលរដូវក្តៅ​។ ឆ្នាំនេះ ភ្លើងឆេះព្រៃបានចាប់ផ្តើមយ៉ាងលឿនរហ័ស និង​ច្រើនកន្លែងក្នុងពេលតែមួយ​។ នៅភាគខាងត្បូងបារាំង ភ្លើងបានលេបត្របាក់អស់ព្រៃឈើប្រមាណ​១០០០ហិចតា និងបានឆេះ កម្ទេចទីតាំងកំពីងប្រណិតដ៏ធំបំផុតមួយ។ នៅអេស្ប៉ាញ នៅព័រទុយហ្កាល និងនៅក្រិក ក្រុមពន្លត់​ភ្លើងព្រៃ កំពុងតែខំប្រឹងប្រែង​ប្រយុទ្ធនឹងភ្លើង យ៉ាងលំបាក២ថ្ងៃមកនេះ​។

អ្នកការពារសិទ្ធិមនុស្សនៃអ.ស.ស ទាមទារឲ្យដោះលែងសកម្មជនមាតាធម្មជាតិដែលជាប់ពន្ធនាគារ

អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះការបន្តឃុ

អ្នកការពារសិទ្ធិមនុស្សនៃអ.ស.ស ទាមទារឲ្យដោះលែងសកម្មជនមាតាធម្មជាតិដែលជាប់ពន្ធនាគារ

អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះការបន្តឃុំឃាំងសកម្មជនមាតាធម្មជាតិចំនួន ៥រូបអស់ជាង២ឆ្នាំមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះ​នៅថ្ងៃទី២កក្កដា អ្នកការពារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនមាតាធម្មជាតិជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។

សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្

សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់

សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្នុងសហគមន៍នៅតែបន្តកើតមានពីសំណាក់ទូកនេសាទធំៗ។ ទូកនេសាទធំៗ ដែលបានប្រើឧបករណ៍អួនអូសគូ ឬមងហោះ ទៅបំផ្លាញមងក្ដាម មងបង្គា របស់ប្រជានេសាទ និងជីវៈចម្រុះ។ ប្រឈមនឹងបញ្ហានេះ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាស្តារជីវចម្រុះឡើងវិញ និងត្រូវទប់ស្កាត់ឱ្យបានសកម្មភាពនេសាទខុសច្បាប់ទាំងនោះ៕

សម្តេច​ប៉ាប​អំពាវនាវបស្ចិមលោក​ជួយជនអន្តោប្រវេសន៍​ធ្វើ​ដំណើរតាមសមុទ្រ

សម្តេច​ប៉ាប ឡេអុងទី​១៤ ​​យាងទៅ​ ឡំប៉េឌុយស្សា ជាកោះមួយរបស់​អ៊ីតាលី ឋិត​នៅសមុទ្រមេឌីទែររ៉ាណ

សម្តេច​ប៉ាប​អំពាវនាវបស្ចិមលោក​ជួយជនអន្តោប្រវេសន៍​ធ្វើ​ដំណើរតាមសមុទ្រ

សម្តេច​ប៉ាប ឡេអុងទី​១៤ ​​យាងទៅ​ ឡំប៉េឌុយស្សា ជាកោះមួយរបស់​អ៊ីតាលី ឋិត​នៅសមុទ្រមេឌីទែររ៉ាណេ ​ និង ​​ជា​មាត់ទ្វារលំហូរ​ចូល នៃ​ជនអន្តោប្រវេសន៍​ដ៏ច្រើន ​នៅអឺរ៉ុប។ ប្រមុខដឹកនាំ​គ្រិស្តសាសនានិកាយ​កាតូលិក មានបន្ទូល​ឲ្យ​មេដឹកនាំប្រទេស​​បស្ចិមលោក​ ចាត់វិធានការ​ជួយ​ជនអន្តោប្រវេសន៍​ ដែលភៀសខ្លួន​តាម​សមុទ្រព្រោះពួកគេ​កំពុង​​ប្រឈម​ខ្លាំង​នឹងមរណភាព។ សេចក្តី​អំពាវនាវ​របស់ សម្តេចប៉ាប ​ នា​ពេល​នេះ​ ឋិត​ក្នុង​បរិបទ​ដែលសហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប ​​​រឹត​បន្តឹងកាន់តែខ្លាំងចំពោះ​​ការ​​អនុវត្តច្បាប់​ប្រឆាំង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ។​

៤កក្កដា១៧៧៦ ពី​បដិវត្តន៍រើបំរះ​ចេញពីអាណានិគមអង់គ្លេស​ មកជា​ការចាប់កំណើតនែ​សហរដ្ឋអាមេរិក

ថ្ងៃទី​៤កក្កដា​ឆ្នាំ​១៧៧៦ ដែនដីអាណានិគមអង់គ្លេសចំនួន​​១៣តំបន់នៅអាមេរិក បានប្រកាស​ឯករាជ្

៤កក្កដា១៧៧៦ ពី​បដិវត្តន៍រើបំរះ​ចេញពីអាណានិគមអង់គ្លេស​ មកជា​ការចាប់កំណើតនែ​សហរដ្ឋអាមេរិក

ថ្ងៃទី​៤កក្កដា​ឆ្នាំ​១៧៧៦ ដែនដីអាណានិគមអង់គ្លេសចំនួន​​១៣តំបន់នៅអាមេរិក បានប្រកាស​ឯករាជ្យ​ ដែលនាំឲ្យ​កកើត​ប្រជាជាតិថ្មីមួយ​ ឈ្មោះថា សហរដ្ឋអាមេរិក​។ ២៥០ក្រោយ​មក កាលបរិច្ឆេទ​នេះ គឺ​ជាព្រឹត្តិការណ៍​​​មួយដ៏សំខាន់នៃប្រវតិ្តសាស្ត្រទំនើបរបស់ពិភពលោក ដែលនៅតែ​ស្ថិតនៅ​​ក្នុងការចងចាំ។ ពីក្រោយ​​រូបភាពនៃឥស្សរៈជនអាមេរិក​ដែលបាន​ផ្តួចផ្តើម​គំនិតទាមទារឯករាជ្យ ការចាប់បដិសន្ធិនៃសហរដ្ឋអាមេរិក គឺបានឆ្លងកាត់នូវការធ្វើបដិវត្តន៍​​ដ៏ស្មុគស្មាញ កើតចេញពីជម្លោះនយោបាយ សេដ្ឋកិច្ចនិងមនោគមន៍វិជ្ជា។ ហេតុការណ៍ប្រវត្តិសាស្ត្រទាំងនេះ បាន​ជះឥទ្ធិពលជារៀងដរាប មកលើដំណើរវិវឌ្ឍន៍របស់​​​បស្ចិមលោក​។

ក្រុម​សង្គម​ស៊ី​វិល​ស្នើជា​ថ្មី​​ឱ្យ​អាជ្ញាធរ​ និង​តុលាការ​បញ្ឈប់ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូ​ដករ​ណាហ្គាវើលដ៍

នៅ​ថ្ងៃទី​៣​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ សហជីព​ និង​សហ​ព័ន្ធ​មក​ពី

ក្រុម​សង្គម​ស៊ី​វិល​ស្នើជា​ថ្មី​​ឱ្យ​អាជ្ញាធរ​ និង​តុលាការ​បញ្ឈប់ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូ​ដករ​ណាហ្គាវើលដ៍

នៅ​ថ្ងៃទី​៣​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ អង្គការ​សង្គម​ស៊ីវិល​ សមាគម​ សហជីព​ និង​សហ​ព័ន្ធ​មក​ពី​ ២៥​ស្ថាប័ន បាន​ចេញ​មុខ​អំពាវនាវ​ជា​ថ្មី​ឱ្យតុលាការ​ និងអា​ជ្ញា​ធរ​បញ្ឈប់រាល់ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​កូដ​ករ​ណា​ហ្គាវើលដ៍​។​ ជា​ការ​អំពាវ​នា​​វ​នៅក្រោយ​ពេល​ដែល​តុលាការ​កោះហៅក្រុមកូដករទៅសួរនាំពីដំណើររឿង «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បន្ទាប់ពីពួកគេបានធ្វើកូដកម្មអហិង្សានៅពីមុខក្រុមហ៊ុនណាហ្គាលវើលដ៍កាលពីពេលថ្មីៗនេះ។ 

តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់?

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំ

តើការចាប់ខ្លួនជនបង្កហេតុរួចដោះលែងឲ្យនៅក្រៅឃុំ ឆ្លុះបញ្ចាំងដូចម្តេចពីការអនុវត្តច្បាប់?

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា​ បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ​​ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប​។​ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?

ខួប​ឯករាជ្យអាមេរិក​​២៥០ឆ្នាំ​ លោក ត្រាំ ប្តេជ្ញាប្រឆាំង​កុម្មុយនិស្ត​និង​អន្តោប្រវេសន៍

ថ្ងៃទី​៤កក្កដា​នេះ ជា​ឱកាស​ខួប​បុណ្យ​ឯករាជ្យអាមេរិក គម្រប់​២៥០ឆ្នាំ។ ប្រធានាធិបតី​អាមេរិ

ខួប​ឯករាជ្យអាមេរិក​​២៥០ឆ្នាំ​ លោក ត្រាំ ប្តេជ្ញាប្រឆាំង​កុម្មុយនិស្ត​និង​អន្តោប្រវេសន៍

ថ្ងៃទី​៤កក្កដា​នេះ ជា​ឱកាស​ខួប​បុណ្យ​ឯករាជ្យអាមេរិក គម្រប់​២៥០ឆ្នាំ។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ​ប្រកាសថា អត្តសញ្ញាណ​អាមេរិក កំពុង​រងការ​គំរាម​កំហែង ព្រោះតែលិទ្ធិកុម្មុយនិស្តនិងវិបត្តិ​អន្តោប្រវេសន៍។ ​លោក​ក៏បាន​ចោទប្រកាន់​ថា លិទ្ធិកុម្មុយនិស្ត កំពុងតែ​ឋិតក្នុង​ជួរ​បក្សប្រឆាំង​ គឺគណបក្ស​ប្រធិបតេយ្យ​។ ក្នុងឱកាស​ខួប​ឯករាជ្យជាតិនេះដែរ ពលរដ្ឋអាមេរិក​ព្រួយ​បារម្ភ​អំពីការ​បែកបាក់ ក្នុង​សង្គម​​ជាតិ ដ្បិត​ ស្នាមប្រេះឆាឃើញ​កាន់តែ​ច្បាស់ឡើងៗ ក្រោម​អំណាច​ដឹកនាំ​របស់​លោក ត្រាំ។ 

ពល​រដ្ឋ​ឥណ្ឌូនេស៊ីពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អនឡាញជិត ​១២០០០នាក់ ស្នើ​ចាក​ចេញពីកម្ពុជាក្នុងរយៈពេល ៦ខែ

ចាប់​តាំង​ពីខែ​មករា​ រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ២០២៦ ជន​ជាតិ​ឥណ្ឌូ​នេស៊ីយ៉ាង​តិច​ ១១០០០នាក់

ពល​រដ្ឋ​ឥណ្ឌូនេស៊ីពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អនឡាញជិត ​១២០០០នាក់ ស្នើ​ចាក​ចេញពីកម្ពុជាក្នុងរយៈពេល ៦ខែ

ចាប់​តាំង​ពីខែ​មករា​ រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ២០២៦ ជន​ជាតិ​ឥណ្ឌូ​នេស៊ីយ៉ាង​តិច​ ១១០០០នាក់បានស្នើសុំ​ចាកចេញពីប្រទេសកម្ពុជា ពោល​គឺ​នៅក្រោយ​ពេល​​​រដ្ឋាភិ​បាល​កម្ពុជាបើក​យុទ្ធនាការ​បង្ក្រាបចាស់ដៃលើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធអនឡាញ​។ បើ​តាម​​សារព័ត៌មាន​សិង្ហ​បុរី The Straits Times នៅ​ថ្ងៃទី​៣​ ខែកក្ក​ដា​​ ឆ្នាំ២០២៦​ ប្រធានផ្នែកការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូ​នេស៊ីបញ្ជាក់​ថា ចំនួនពល​រដ្ឋ​ឥណ្ឌូនេស៊ីដែល​ស្នើ​ត្រឡប់​មក​កាន់ប្រទេស​កំណើត​វិញ​​ បាន​កើន​ឡើង​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០២៥​។​ 

Get more results via ClueGoal