ខួប១០ឆ្នាំ៖ សង្គមស៊ីវិលបន្តទាមទារការស៊ើបអង្កេតឯករាជ្យ និងយុត្តិធម៌ជូនលោក កែម ឡី
newsare.net
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសខួប១០ឆ្នាំ៖ សង្គមស៊ីវិលបន្តទាមទារការស៊ើបអង្កេតឯករាជ្យ និងយុត្តិធម៌ជូនលោក កែម ឡី
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃដដែលនេះ អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានមកជួបជុំគ្នាអុជធូប ដាក់កម្រងផ្កា និងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ទីដែលលោកត្រូវបានឃាតករសម្លាប់។ ក្នុងខួប ១០ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជននានានៅតែបន្តស្រែកអំពាវនាវរកយុត្តិធម៌ឲ្យលោក កែម ឡី ដោយស្នើដល់រដ្ឋាភិបាលស៊ើបអង្កេតឲ្យហ្មត់ចត់ ឯករាជ្យ យុត្តិធម៌ និងប្រសិទ្ធភាព។ ពីការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ យើងមានសេចក្តីរាយការណ៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖ Read more














