បណ្ឌិត គិន ភា៖ ការចូលរួមបុណ្យសពម្តាយលោក កឹម សុខា របស់លោក ហ៊ុន សែន គឺជាគំរូដ៏ល្អ
newsare.net
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាលបណ្ឌិត គិន ភា៖ ការចូលរួមបុណ្យសពម្តាយលោក កឹម សុខា របស់លោក ហ៊ុន សែន គឺជាគំរូដ៏ល្អ
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ក្នុងសំលៀកបំពាក់អាវពណ៌ទឹកប៊ិច បានអុជធូបគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយលោក កឹម សុខា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា គឺជារូបភាពមួយដ៏ល្អ។ បើតាមលោកបណ្ឌិត គិន ភា អ្នកនយោបាយត្រូវបង្កើតភាពជាគំរូ នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ចៀសវាងយកគ្នាជាសត្រូវ។ សូមបញ្ជាក់ថា ការចូលរួមក្នុងពិធីបុណ្យសពម្តាយលោក កឹម សុខា របស់ លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រទី១០កក្កដានេះ ដែលបញ្ជាក់បន្ថែមថា លោកបានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ៤ម៉ោង ដើម្បីចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ សូមរម្លឹកថា ម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយរោគាពាធ។ កាលពីថ្ងៃទី៩កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកមរណទុក្ខមួយជូនលោក កឹម សុខា និងក្រុមគ្រួសារម្តងហើយ។ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានចូលរួមរំលែកមរណទុក្ខ និងធ្វើដំណើរដោយផ្ទាល់ទៅគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេករបស់លោក ហ៊ុន សែន និងសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាព៕ Read more














