ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបង្ហាញលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ការដង្ហែក្បួនផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង។ ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។
លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគបានវាយតម្លៃថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកផ្លូវឲ្យកម្ពុជាបង្កើតឱកាសសេដ្ឋកិច្ចផ្សេងៗ។ ការថ្លែងរបស់រដ្ឋមន្ត្រីប្រតិភូបារាំងដូចនេះ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទកាសែតមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។
បន្ទាប់ពីរងគ្រោះដោយខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិនកំពុងត្រៀមដោយភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀសមនុស្សប្រមាណជិត២លាននាក់ នៅតំបន់ខេត្តភាគខាងកើត ខណៈព្យុះទីហ្វុងនេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន។
ថ្ងៃសោរ៍ទី១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពីការសាកល្បងបានជោគជ័យ នូវយានគម្រូថ្មីមួយ ដែលអាចហោះឡើង ហើយហោះចុះមកវិញបាន ដើម្បីប្រើប្រាស់សាជាថ្មីទៀត។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹងអនុញ្ញាតឲ្យបេសកកម្មអវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។
នៅថ្ងៃសៅរ៍ទី១១កក្កដានេះ ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ ម៉ូតាបា ខាមេណី បានអះអាងថា មិនអាចចៀសមិនសងសឹក ឱ្យឪពុកជាអតីតអាយ៉ាតូឡាដែលបានស្លាប់ដោយការបាញ់ប្លោងរបស់អាមេរិកនិងអ៊ីស្រាអែល ក្នុងថ្ងៃទីមួយនៃសង្គ្រាមនៅអ៊ីរ៉ង់ បានទេ។ អគ្គមគ្គុទេសក៍អ៊ីរ៉ង់ បញ្ជាក់ជំហរសងសឹក ដោយច្បាស់ៗ ចំពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ស្រែកគំរាមថានឹងកម្ទេចអ៊ីរ៉ង់ទាំងស្រុង ប្រសិនបើអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោក។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ពាន់លានដុល្លារ កើនឡើងជាង២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែងក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅឯក្រៅប្រទេស បានចេញលិខិតរំលែកទុក្ខដល់លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពម្តាយរបស់លោក កឹម សុខា។ ការចេញលិខិតរំលែកទុក្ខរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៨ខែកក្កដា និងបន្ទាប់ពីមេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន រួមនឹងអ្នកនយោបាយទាំងក្នុង និងក្រៅរដ្ឋាភិបាល បានចេញលិខិតរំលែកមរណទុក្ខជាបន្តបន្ទាប់ និងចូលរួមពិធីបុណ្យសពដោយផ្ទាល់។
កម្ពុជាតាមរយៈក្រសួងការបរទេស បានចេញលិខិតតវ៉ាជាថ្មី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ ចំពោះការបន្តរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងការតវ៉ាលើកនេះ កម្ពុជាបានចោទភាគីថៃថា បានរំលោភចូលលើទឹកដីរបស់ខ្លួននៅត្រង់តំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រែនមានសមត្ថភាពផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញនេះដែរឬទេ?
នៅថ្ងៃសុក្រទី១០កក្កដា២០២៦នេះ ហ្វីលីពីនបានប្រកាសចា្រនចោល សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញចិន ទាក់ទងនឹងបូរណភាពប្រជុំកូនកោះ នៅក្នុងសមុទ្ទចិនខាងត្បូង។ បើតាមក្រុមបញ្ញាវន្តចិនទាំងអស់នោះ ក្រុមកោះបាតាណេ (Batanes) ដែលស្ថិតនៅចុងខាងជើងបំផុតនៃប្រទេសហ្វីលីពីន ជាដែនកោះរបស់ចិន។
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ក្នុងសំលៀកបំពាក់អាវពណ៌ទឹកប៊ិច បានអុជធូបគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយលោក កឹម សុខា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា គឺជារូបភាពមួយដ៏ល្អ។ បើតាមលោកបណ្ឌិត គិន ភា អ្នកនយោបាយត្រូវបង្កើតភាពជាគំរូ នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ចៀសវាងយកគ្នាជាសត្រូវ។ សូមបញ្ជាក់ថា ការចូលរួមក្នុងពិធីបុណ្យសពម្តាយលោក កឹម សុខា របស់ លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រទី១០កក្កដានេះ ដែលបញ្ជាក់បន្ថែមថា លោកបានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ៤ម៉ោង ដើម្បីចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ សូមរម្លឹកថា ម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយរោគាពាធ។ កាលពីថ្ងៃទី៩កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកមរណទុក្ខមួយជូនលោក កឹម សុខា និងក្រុមគ្រួសារម្តងហើយ។ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានចូលរួមរំលែកមរណទុក្ខ និងធ្វើដំណើរដោយផ្ទាល់ទៅគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេករបស់លោក ហ៊ុន សែន និងសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាព៕
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃដដែលនេះ អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានមកជួបជុំគ្នាអុជធូប ដាក់កម្រងផ្កា និងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ទីដែលលោកត្រូវបានឃាតករសម្លាប់។ ក្នុងខួប ១០ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជននានានៅតែបន្តស្រែកអំពាវនាវរកយុត្តិធម៌ឲ្យលោក កែម ឡី ដោយស្នើដល់រដ្ឋាភិបាលស៊ើបអង្កេតឲ្យហ្មត់ចត់ ឯករាជ្យ យុត្តិធម៌ និងប្រសិទ្ធភាព។ ពីការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ យើងមានសេចក្តីរាយការណ៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖
ច្រកបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាទីតាំងមួយកន្លែងទៀតដែលកងទ័ពថៃបានចូលមករាយលួសបន្លា និងដាក់ទូកុងតឺន័រនៅលើដែនដីកម្ពុជា។ អាជ្ញាធរមូលដ្ឋាន បានអះអាង កងទ័ពថៃបានឈ្លានពានចូលទឹកដីកម្ពុជានៅច្រកបឹងត្រកួនចម្ងាយជាង ១គីឡូម៉ែតពីព្រំដែន បើទោះជាច្រកតំបន់មួយនេះមានបង្គោលឡាក់កំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់ក៏ដោយ។ នៅពីក្រោយទូកុងតឺន័រ ដែលយោធាថៃយកមកដាក់ទន្រ្ទានដោយខុសច្បាប់នេះ មានភូមិរបស់កម្ពុជាចំនួន ៤ភូមិ៕ ជួប នរក្សា រាយការណ៍ផ្ទាល់ពីពីច្រកបឹងត្រកួន៖
កូរ៉េខាងជើងនឹងបង្កើនសមត្ថភាពនុយក្លេអ៊ែរ ទាំងផ្នែកបរិមាណនិងគុណភាពឱ្យបានប្រសើរឡើង។ ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មវិស័យយោធា ព្យុងយ៉ាងនឹងពង្រីកសកម្មភាពចារកិច្ច។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា វិមានក្រេមឡាំងបានថ្លែងបញ្ជាក់ថា ការដែលអ៊ុយក្រែនសម្រុកវាយប្រហារខ្លាំងមកលើរុស្ស៊ី គឺនឹងធ្វើឲ្យសង្គ្រាមកាន់តែ អូសបន្លាយ យូរទៅមុខទៀត ។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញយោបល់ថា ការបង្កើនសន្ទុះវាយប្រហារពីសំណាក់អ៊ុយក្រែន នឹងអាចជំរុញឲ្យរុស្ស៊ី សុខចិត្តចរចា ដើម្បីបញ្ចប់សង្គ្រាម ។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប ១០ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏លេចធ្លោមួយរូបនៅកម្ពុជា។ លោកកែម ឡីត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តារម៉ាតរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលនានា និងអ្នក កែម ឡី និយម បានបញ្ចេញសារ តាមរយៈបណ្តាញសង្គម ដើម្បីបង្ហាញពីការចងចាំ ការរំឭកអនុស្សាវរីយ៍ និងគំរូវីរភាពរបស់លោកបណ្ឌិត កែម ឡី។
អាមេរិក និងអ៊ីរ៉ង់វាយប្រហារគ្នា ដោយមិនអនុគ្រោះ លើកលែងឲ្យគ្នា សូម្បីតែថ្ងៃបុណ្យសពរបស់ប្រមុខសាសនាកំពូល អាលី ខាមេណី។ នៅថ្ងៃបញ្ចុះសពរបស់អាយ៉ាតូឡា អាលី ខាមេណី នៅថ្ងៃព្រហស្បតិ៍ទី ៩កក្កដា អាមេរិកនិងអ៊ីរ៉ង់បានវាយប្រហារសងសឹកគ្នាសាជាថ្មី នៅបន្ទាប់ពី កប៉ាល់ដឹកប្រេង៣គ្រឿងរងការវាយប្រហារនៅពេលឆ្លងកាត់ច្រកសមុទ្រអកមូហ្សនៅ សប្តាហ៍នេះ។ បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ ការវាយប្រហារ២ថ្ងៃរបស់អាមេរិកបានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និងរបួសជាង៩០នាក់។ កូវ៉ែត បារ៉ែន និងការតាដែលមានមូលដ្ឋានទ័ពរបស់អាមេរិក ក៏បានក្លាយជាផ្ទាំងស៊ីបវាយប្រហារសងសឹករបស់អ៊ីរ៉ង់វិញដែរ។
ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកងទ័ពថៃដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា រាប់ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ មកដល់ពេលនេះ ពលរដ្ឋខ្មែរមួយចំនួនបានត្រលប់ទៅលំនៅឋានរបស់ពួកគេវិញ។ បើទោះជានៅព្រំដែន គ្មានការប្រទូស្តរ៉ាយរវាងកម្ពុជា និងថៃទៀតមែន តែភាគីកម្ពុជានៅតែបន្តតវ៉ា ទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់ខ្លួន។ សូមទស្សនាសេចក្តីរាយការណ៍របស់ជួប នរក្សា ពីច្រកថ្មដា
កិច្ចប្រជុំកំពូលអូតង់ បានបិទបញ្ចប់ នៅថ្ងៃពុធទី៨ កក្កដា ក្នុងប្រទេសតួកគី។ ខុសពីឆ្នាំមុនៗ ក្នុងជំនួបកំពូលអូតង់លើកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនសូវបង្ហាញកំហឹងខឹងក្រោធ តែបានសម្តែងស្មារតីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត។ ទោះយ៉ាងណាក្តី លោក ត្រាំ បន្តរិះគន់អេស្ប៉ាញ និងនៅតែគិតថា កោះហ្ក្រូអិនឡង់ដ៍ មានសារៈសំខាន់ចំពោះអាមេរិក ជាងចំពោះដាណឺម៉ាក។
ប្រធានាធិបតីតួកគី បានធ្វើអំណោយអនុស្សាវរីយ៍ ជាកាំភ្លើងខ្លីនិងគ្រាប់ពិត ទៅដល់បណ្តាមេដឹកនាំប្រទេសសមាជិកអូតង់ និងសហភាពអឺរ៉ុប។ អំណោយកាំភ្លើងខ្លី Revolver (រេវុលវែរ) មួយដើមនេះ បានធ្វើឲ្យគេភ្ញាក់ផ្អើល និងជជីកចោទសួរអំពីគោលបំណងពិតប្រាកដរបស់ប្រមុខរដ្ឋតួកគី ថាតើលោកមានចេតនាអ្វីនៅពីក្រោយ«អំណោយក្តៅក្រហាយ» យ៉ាងដូច្នេះ?
ក្នុងឆ្នាំ២០២៥ ទំហំឥណទាននៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានកើនដល់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក កើនជាង ១៥% ធៀបនឹងឆ្នាំ២០២៤ និងមានអ្នកខ្ចីប្រាក់ជាង ១,៥៣លាននាក់។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ តាមរបាយការណ៍ដដែល វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងប្រឈមនឹងការកើនឡើងនៃឥណទានមានហានិភ័យ និងបំណុលលើសពីសមត្ថភាពរបស់អតិថិជន។ តើកំណើនឥណទានមានហានិភ័យឆ្លុះបញ្ចាំយ៉ាងណាពីសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរ?
លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគបានបញ្ជាក់ថា បារាំងមិនត្រឹមតែចាត់ទុកកម្ពុជាត្រឹមតែជាទីផ្សារមួយនោះ ប៉ុន្តែជាដៃគូដែលបារាំងទុកចិត្តក្នុងរយៈពេលវែង។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបារាំងរូបនេះបញ្ជាក់ថា បារាំងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតផ្សារព្រៃទទឹង ស្ថិតនៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្អែកតាមបណ្តាញកម្មករនៅរោងចក្រ ខូហ្ស៊ី នីត ការបិទផ្លូវនៅព្រឹកថ្ងៃទី៨កក្កដានេះដោយសារការបញ្ឈប់ប្រធានក្រុមកម្មករនៅរោងចក្រខូហ្ស៊ី នីត និងបញ្ហាការររឹតត្បិតសិទ្ធិសេរីភាពនៅកន្លែងការងារ។
លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានលើកឡើងថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២មិថុនា លោកស្រីបានមើលឃើញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិដ៏មានមហិច្ឆតារបស់កម្ពុជា។ ក្នុងន័យនេះ លោកស្រី Caroline Vik អះអាងថា សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងចូលរួមជំរុញការអនុវត្តគម្រោងទាំងនោះជាមួយរដ្ឋាភិបាលកម្ពុជា។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែនបណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែបានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេសមិនបណ្តាលឱ្យបាក់ច្រាំងទន្លេទេ។ ផ្ទុយទៅវិញ និងបើតាមមន្ត្រីក្រសួងរ៉ែដដែល ការបូមខ្សាច់ដែលអនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាចជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួននៅតែមើលឃើញផលវិជ្ជមាននៃការបូមខ្សាច់ចេញពីទន្លេ និងខ្លះទៀតថា ការអនុវត្តគម្រោងបូមខ្សាច់ទន្លេខ្លះមានភាពមិនប្រក្រតី។ តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ក្នុងទន្លេ?
ចិនកំពុងជួបគ្រោះមហន្តរាយធម្មជាតិ។ ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងចិន បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៧ នាក់។ ចំណែក នៅភាគខាងជើង គ្រោះបាក់ដីផ្តាច់ជីវិត ២១នាក់។ នៅមានមនុស្សកំពុងតែបាត់ខ្លួនច្រើននាក់ទៀត។ តុល្យការបឋម អាជ្ញាធរចិន ជម្លៀសមនុស្ស ជាង ១៣០ ០០០នាក់ ដើម្បីរកកន្លែងសុវត្ថិភាព។
បទឈប់បាញ់ និងកិច្ចព្រមព្រៀងបឋមរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ត្រូវរលាយរលត់ បន្ទាប់ពីកងទ័ពទាំង២បានចាប់ផ្តើមបាញ់ប្លោងគ្រាប់ វាយប្រហារគ្នាសាជាថ្មី។ ថ្ងៃទី៨កក្កដា នៅទីក្រុងអង់ការ៉ា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា សម្រាប់លោកគឺចប់ហើយ លែងមានបទឈប់បាញ់ លែងមានការចរចាអ្វីទាំងអស់ជាមួយអ៊ីរ៉ង់ ព្រោះពួកអ៊ីរ៉ង់ គឺជាពួកល្បិចបោកប្រាស់និងឆ្កួតវិកលចរិក ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅទីក្រុងភ្នំពេញកាន់តែខិតចូលមកដល់។ នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការការពារសិទ្ធិមនុស្សមួយនៅប្រទេសស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បានដាក់លិខិតទៅកាន់អគ្គលេខាធិការរបស់អង្គការហ្វ្រង់កូហ្វូនីដើម្បីជួយអន្តរាគមន៍ ទាមទារឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែតដោះលែងសកម្មជនការពារបរិស្ថាន ទាំង៥នាក់របស់ចលនាមាតាធម្មជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា។
អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក ៣នាក់ ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារ។ ជាការសូកប៉ាន់ដើម្បីពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧កក្កដា។
ធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ?
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ពីការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពី «ការធ្វើឲ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា» ដែលគ្រោងដាក់ឲ្យអនុម័តនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ម៉ាធីលតា ប៉ងនឺ (Matilda Bogner) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ សង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាយល់ថានេះជាសញ្ញាបង្ហាញពីការបន្តប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
លោក អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញមុខបញ្ជាក់ជាថ្មីថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុង និងថា ផែនទីដែលថៃគូសឯកតោភាគីក៏បង្ហាញថា ប្រាសាទបុរាណខ្មែរនេះស្ថិតនៅទឹកដីខ្មែរដែរ។ ការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ គឺសំអាងលើមាត្រដ្ឋាន ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 របស់ថៃ។