Cambodia



អ្នកនាំពាក្យក្រសួងការបរទេស៖ ថៃព្រមដោះលែងអ្នកនេសាទខ្មែរ ៣នាក់នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦

អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ

បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស

បន្ទាប់​ពី​រង​​បាតុភូត​​ក្តៅ​ខ្លាំងហួសហេតុអស់​ជា​ច្រើន​ថ្ងៃ បារាំង​កំពុង​ជួប​គ្រោះ​ភ្លើ

បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស

បន្ទាប់​ពី​រង​​បាតុភូត​​ក្តៅ​ខ្លាំងហួសហេតុអស់​ជា​ច្រើន​ថ្ងៃ បារាំង​កំពុង​ជួប​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​កំណាច​បំផុត​មួយ​ទៀត នៅក្បែរ​ក្រុង​ប៉ារីស។ ក្រុម​ពន្លត់​អគ្គិភ័យ​ជិត​៥០០នាក់ កំពុងប្រើ​គ្រប់​មធ្យោបាយ តាម​ផ្លូវ​អាកាស​ផង ផ្លូវ​គោក​ផង  ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ភ្លើង​​ព្រៃ​ តាំងពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញមក។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​នេះ ​​យន្តហោះ​ពន្លត់​អគ្គិភ័យ​កាណាឌែរ ពីរ​គ្រឿង​កំពុង​បន្ត​ធ្វើ​ប្រតិបត្តិការ ​ប្រដាក់​គ្នា​ ជួយ​ក្រុម​ឡានទឹក។

នៅចំពោះមុខការសម្រុកវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនប្រកាសផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ

នៅចំពោះមុខការសម្រុកវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនប្រកាសផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។​ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។

ពលរដ្ឋជាង ៦០គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារទាហានថៃកំពុងកាន់កាប់ផ្ទះពួកគេ

មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកង

ពលរដ្ឋជាង ៦០គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារទាហានថៃកំពុងកាន់កាប់ផ្ទះពួកគេ

មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។

អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ង

អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។

លោក ហ៊ុន ម៉ាណែត រម្លឹកឱ្យមន្ត្រីបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាព «បូជនីយដ្ឋានចងចាំ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយ

លោក ហ៊ុន ម៉ាណែត រម្លឹកឱ្យមន្ត្រីបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាព «បូជនីយដ្ឋានចងចាំ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំ។ នៅក្នុងសារលិខិតចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានរំឭកឲ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណារួមគ្នាបំពេញការងារគ្រប់គ្រង និងអភិរក្សទីតាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីទាំងនោះឱ្យបានហ្មត់ចត់។ សូមជម្រាបជូនថា កម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៅអង្គការយូណេស្កូចំនួន ៣ទីតាំងដែលរួមមាន មន្ទីរឃុំឃាំង ម-១៣ សារមន្ទីរស-២១ និងមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

កម្ពុជាចាប់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងដែលចូលកម្ពុជាដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់​វៀតណាមដែលលួចបើកចូល

កម្ពុជាចាប់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងដែលចូលកម្ពុជាដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់​វៀតណាមដែលលួចបើកចូលក្នុងដែនទឹកកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពី ច្រកទ្វារកោះរកា-ក្អមសំណ។ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកទទួលបន្ទុកក្តាប់រួមនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី១៣​​ ខែកក្កដានេះ។

អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក

មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិ

អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក

មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។​ នេះបើតាមរបាយការណ៍បឋម​របស់​អាជ្ញាធរថៃ។  អភិបាលក្រុងបាងកក លោក ឆាដឆាត​ សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹង​ថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេប​ត្របាក់​ក្លឹបកម្សាន្ត​នោះត្រឹមតែប្រមាណ​ ​៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃ​បានបើកការស៊ើបអង្កេតលើករណីនេះ។

តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅកម្ពុជាត្រូវបានផ្អាកដោយសារជំនន់ទឹកភ្លៀង

តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុក​ស្រែអំបិក ខេត្តកោះកុង ត្រូវបាន​ផ្អាក​ទទួល​ភ្ញៀវ

តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅកម្ពុជាត្រូវបានផ្អាកដោយសារជំនន់ទឹកភ្លៀង

តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុក​ស្រែអំបិក ខេត្តកោះកុង ត្រូវបាន​ផ្អាក​ទទួល​ភ្ញៀវទេសចរជា​បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២៦ រហូតដល់មាន​សេចក្តី​ជូន​ដំណឹងជាថ្មី។ នេះជាការប្រកាសរបស់អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ខណៈតំបន់ទេសចរណ៍ខ្លះទៀតដូចជាក្នុង​ខេត្តកំពង់ស្ពឺក៏ត្រូវបានអាជ្ញាធរព្រមានឲ្យបង្កើនការប្រុង​ប្រយ័ត្ន។ ប្រុងប្រយ័ត្នដោយសារតែ​ជំនន់ទឹក​ភ្លៀងបន្ត​ហូរធ្លាក់ពីលើ​ភ្នំ។

អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ

អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដ

អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ

អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដឹកនាំ​រាជាណាចក្រ​តាកា ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​បាន​និង​លេច​មុខ​លើ​ឆាក​អន្តរជាតិ បាន​ស្លាប់​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​តាកា​នៅ​ថ្ងៃអាទិត្យ​ទី​១២​កក្កដា​២០២៦។

ល្បី​ឈ្មោះ​ជា​ប្រទេស​​មាន​សេចក្តី​សុខ​​ ប៊ូតង់​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ

គ្មានកំណើន​ប្រជាជន ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភខ្លាំង សម្រាប់​ថ្នាក់​ដឹកនាំ​​រដ

ល្បី​ឈ្មោះ​ជា​ប្រទេស​​មាន​សេចក្តី​សុខ​​ ប៊ូតង់​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ

គ្មានកំណើន​ប្រជាជន ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភខ្លាំង សម្រាប់​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​ប៊ូតង់។ ប្រឈមនឹង​វិបត្តិ​ដែល​កំពុង​កើត​មាន​ដោយ​ជាក់​ស្តែងនេះ​ នាយករដ្ឋមន្ត្រី​ប៊ូតង់ បាន​ទាញ​សញ្ញា​អាសន្ន និង​ប្រកាសផែនការ​ផ្តល់​សន្ទុះ​កំណើត ជំរុញ​ឱ្យបង្កើត “កូន​លើស​ពី​បី​នាក់”។

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​ប

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​បានប្រកាស​បិទ​ខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង បន្ទាប់ពីកងទ័ពអាមេរិក​បានបើកការវាយប្រហារទៅ​លើគោលដៅ ១៤០ចំណុច នៅភាគខាងត្បូងអ៊ីរ៉ង់​។ យ៉ាងហោចណាស់ មាននាវាដឹកទំនិញចំនួន​២គ្រឿង​ ត្រូវបាន​អ៊ីរ៉ង់​វាយប្រហារចំ​ ដើម្បីរារាំងមិន​ឲ្យ​ឆ្លងកាត់ច្រកអូកមូហ្ស។ ហ្សកដានី បារ៉ែន កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែបានអះអាងថា បានរងនូវការវាយប្រហារ​ផ្លូវអាកាសសាជាថ្មី ពីសំណាក់អ៊ីរ៉ង់​។

តើការអភិវឌ្ឍប្រទេសរបស់កម្ពុជាមានសន្ទុះយ៉ាងណាធៀបទៅនឹងវៀតណាម?

សេដ្ឋកិច្ចគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសនីមួយៗ។ ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦

តើការអភិវឌ្ឍប្រទេសរបស់កម្ពុជាមានសន្ទុះយ៉ាងណាធៀបទៅនឹងវៀតណាម?

សេដ្ឋកិច្ចគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសនីមួយៗ។ ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើនក្នុងរង្វង់ ៣%។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងឲ្យដឹងថាសេដ្ឋកិច្ចវៀតណាម នឹងមានកំណើនក្នុងរង្វង់៧%នៅឆ្នាំ២០២៦នេះ។ ក្រៅពីសេដ្ឋកិច្ច វិស័យផ្សេងៗទៀត ដូចជាកំណែទម្រង់សាធារណៈ ការសិក្សាអប់រំ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្សជាដើម ត្រូវអ្នកវិភាគមើលឃើញថា វៀតណាម បានដើរលឿនជាងកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជា មានការអភិវឌ្ឍប្រទេសយឺតយ៉ាវជាងវៀតណាម ដែលជាប្រទេសកុម្មុយនិស្ត?

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅនឹងទេសចរណ៍

ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្ម

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅនឹងទេសចរណ៍

ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបង្ហាញលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ការដង្ហែក្បួនផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង។ ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។

រដ្ឋមន្ត្រីប្រតិភូបារាំងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសសេដ្ឋកិច្ចជាច្រើនដល់កម្ពុជា

លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារា

រដ្ឋមន្ត្រីប្រតិភូបារាំងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសសេដ្ឋកិច្ចជាច្រើនដល់កម្ពុជា

លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគបានវាយតម្លៃថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកផ្លូវឲ្យកម្ពុជាបង្កើតឱកាសសេដ្ឋកិច្ចផ្សេងៗ។ ការថ្លែងរបស់រដ្ឋមន្ត្រីប្រតិភូបារាំងដូចនេះ​ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទកាសែតមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ 

ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់

បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព

ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់

បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀស​មនុស្ស​ប្រមាណជិត​២លាននាក់ នៅតំបន់ខេត្ត​​ភាគខាងកើត ខណៈព្យុះទីហ្វុង​នេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន​។

ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន

ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័

ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន

ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័យ នូវយានគម្រូ​​ថ្មីមួយ ដែល​អាចហោះឡើង ហើយហោះ​​ចុះមកវិញបាន​ ដើម្បី​ប្រើប្រាស់សាជាថ្មី​ទៀត​។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹង​អនុញ្ញាតឲ្យបេសកកម្ម​អវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ប្រកាស​ថា​ត្រូវ​តែ​​សង​សឹក​ឱ្យអាលី​​​ខា​មេណី ដោយខានមិនបាន

នៅ​ថ្ងៃ​សៅរ៍ទី​១១​កក្កដា​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ម៉ូតាបា ខាមេណី បាន​អះអាង​ថា មិន​

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ប្រកាស​ថា​ត្រូវ​តែ​​សង​សឹក​ឱ្យអាលី​​​ខា​មេណី ដោយខានមិនបាន

នៅ​ថ្ងៃ​សៅរ៍ទី​១១​កក្កដា​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ម៉ូតាបា ខាមេណី បាន​អះអាង​ថា មិន​អាច​ចៀស​មិន​​សង​សឹក​ ឱ្យ​ឪពុកជា​អតីត​អាយ៉ាតូឡា​​ដែល​បាន​ស្លាប់​​ដោយ​ការ​បាញ់​ប្លោងរបស់​អាមេរិក​និង​អ៊ីស្រាអែល ក្នុង​ថ្ងៃទីមួយ​នៃសង្គ្រាម​នៅ​អ៊ីរ៉ង់​ ​បាន​ទេ។ ​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ បញ្ជាក់​ជំហរ​សង​សឹក ដោយ​ច្បាស់​ៗ ចំ​ពេល​ដែល​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ត្រាំ ស្រែក​គំរាម​ថា​នឹង​កម្ទេច​អ៊ីរ៉ង់​ទាំង​ស្រុង ប្រសិន​បើ​អ៊ីរ៉ង់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក។

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនជាង២០% ក្នុងឆមាសទី១ ឆ្នាំ២០២៦

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មា

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនជាង២០% ក្នុងឆមាសទី១ ឆ្នាំ២០២៦

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ពាន់លានដុល្លារ កើនឡើងជាង២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦?

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦

ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦?

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែង​ក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕

លោក សម រង្ស៊ី និងបក្សក្រៅរដ្ឋាភិបាល បន្តផ្ញើសាររំលែកទុក្ខដល់លោក កឹម សុខា

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅឯក្រៅប្រទេស បានចេញលិខ

លោក សម រង្ស៊ី និងបក្សក្រៅរដ្ឋាភិបាល បន្តផ្ញើសាររំលែកទុក្ខដល់លោក កឹម សុខា

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅឯក្រៅប្រទេស បានចេញលិខិតរំលែកទុក្ខដល់លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពម្តាយរបស់លោក កឹម សុខា។ ការចេញលិខិតរំលែកទុក្ខរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៨ខែកក្កដា និងបន្ទាប់ពីមេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន រួមនឹងអ្នកនយោបាយទាំងក្នុង និងក្រៅរដ្ឋាភិបាល បានចេញលិខិតរំលែកមរណទុក្ខជាបន្តបន្ទាប់ និងចូលរួមពិធីបុណ្យសពដោយផ្ទាល់។

កម្ពុជាបន្តថ្កោលទោសចំពោះការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់ខ្លួន

កម្ពុជាតាមរយៈក្រសួងការបរទេស បានចេញលិខិតតវ៉ាជាថ្មី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ ចំពោះការប

កម្ពុជាបន្តថ្កោលទោសចំពោះការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់ខ្លួន

កម្ពុជាតាមរយៈក្រសួងការបរទេស បានចេញលិខិតតវ៉ាជាថ្មី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ ចំពោះការបន្តរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងការតវ៉ាលើកនេះ កម្ពុជាបានចោទភាគីថៃថា បានរំលោភចូលលើទឹកដីរបស់ខ្លួននៅត្រង់តំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័

បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ដ៏ទំនើប​ និងស្មុគស្មាញនេះដែរឬទេ? 

ហ្វីលីពីន​ច្រាន​ចោល​ទស្សនៈរបស់​ក្រុមបញ្ញាវន្តចិន​​ ស្តីពី​បូរណភាព​កោះ ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង

នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​២០២៦​នេះ ហ្វីលីពីន​បាន​ប្រកាស​ចា្រន​ចោល​ សេចក្តីថ្លែងការណ៍​រ

ហ្វីលីពីន​ច្រាន​ចោល​ទស្សនៈរបស់​ក្រុមបញ្ញាវន្តចិន​​ ស្តីពី​បូរណភាព​កោះ ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង

នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​២០២៦​នេះ ហ្វីលីពីន​បាន​ប្រកាស​ចា្រន​ចោល​ សេចក្តីថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ចិន​ ទាក់​ទង​នឹង​បូរណភាពប្រជុំ​​កូន​កោះ ​នៅ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង។ បើ​តាម​​ក្រុមបញ្ញាវន្ត​ចិន​ទាំងអស់​នោះ​​ ក្រុម​កោះ​បាតាណេ (Batanes) ដែល​ស្ថិត​នៅចុង​​ខាងជើងបំផុត​នៃប្រទេស​​​ហ្វីលីពីន ជា​ដែន​កោះ​របស់​ចិន។

បណ្ឌិត គិន ភា៖ ការចូលរួមបុណ្យសពម្តាយលោក កឹម សុខា របស់លោក ហ៊ុន សែន គឺជាគំរូដ៏ល្អ

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល

បណ្ឌិត គិន ភា៖ ការចូលរួមបុណ្យសពម្តាយលោក កឹម សុខា របស់លោក ហ៊ុន សែន គឺជាគំរូដ៏ល្អ

នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ក្នុងសំលៀកបំពាក់អាវពណ៌ទឹកប៊ិច បានអុជធូបគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយលោក កឹម សុខា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា គឺជារូបភាពមួយដ៏ល្អ។ បើតាមលោកបណ្ឌិត គិន ភា អ្នកនយោបាយត្រូវបង្កើតភាពជាគំរូ នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ចៀសវាងយកគ្នាជាសត្រូវ។ សូមបញ្ជាក់ថា ការចូលរួមក្នុងពិធីបុណ្យសពម្តាយលោក កឹម សុខា របស់ លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រទី១០កក្កដានេះ ដែលបញ្ជាក់បន្ថែមថា លោកបានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ៤ម៉ោង ដើម្បីចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ សូមរម្លឹកថា ម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយរោគាពាធ។ កាលពីថ្ងៃទី៩កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកមរណទុក្ខមួយជូនលោក កឹម សុខា និងក្រុមគ្រួសារម្តងហើយ។ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានចូលរួមរំលែកមរណទុក្ខ និងធ្វើដំណើរដោយផ្ទាល់ទៅគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេករបស់លោក ហ៊ុន សែន និងសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាព៕

ខួប១០ឆ្នាំ៖ សង្គមស៊ីវិលបន្តទាមទារការស៊ើបអង្កេតឯករាជ្យ និងយុត្តិធម៌ជូនលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាស

ខួប១០ឆ្នាំ៖ សង្គមស៊ីវិលបន្តទាមទារការស៊ើបអង្កេតឯករាជ្យ និងយុត្តិធម៌ជូនលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃដដែលនេះ អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានមកជួបជុំគ្នាអុជធូប ដាក់កម្រងផ្កា និងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ទីដែលលោកត្រូវបានឃាតករសម្លាប់។ ក្នុងខួប ១០ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជននានានៅតែបន្តស្រែកអំពាវនាវរកយុត្តិធម៌ឲ្យលោក កែម ឡី ដោយស្នើដល់រដ្ឋាភិបាលស៊ើបអង្កេតឲ្យហ្មត់ចត់ ឯករាជ្យ យុត្តិធម៌ និងប្រសិទ្ធភាព។ ពីការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ យើងមានសេចក្តីរាយការណ៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖

នៅច្រកបឹងត្រកួន យោធាថៃចូលឈ្លានពានដាក់ទូកុងតឺន័រក្នុងទឹកដីកម្ពុជា ចម្ងាយជាង ១គីឡូម៉ែតពីព្រំដែន

ច្រកបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាទីតាំងមួ

នៅច្រកបឹងត្រកួន យោធាថៃចូលឈ្លានពានដាក់ទូកុងតឺន័រក្នុងទឹកដីកម្ពុជា ចម្ងាយជាង ១គីឡូម៉ែតពីព្រំដែន

ច្រកបឹងត្រកួន ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាទីតាំងមួយកន្លែងទៀតដែលកងទ័ពថៃបានចូលមករាយលួសបន្លា និងដាក់ទូកុងតឺន័រនៅលើដែនដីកម្ពុជា។ អាជ្ញាធរមូលដ្ឋាន បានអះអាង កងទ័ពថៃបានឈ្លានពានចូលទឹកដីកម្ពុជានៅច្រកបឹងត្រកួនចម្ងាយជាង ១គីឡូម៉ែតពីព្រំដែន បើទោះជាច្រកតំបន់មួយនេះមានបង្គោលឡាក់កំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់ក៏ដោយ។ នៅពីក្រោយទូកុងតឺន័រ ដែលយោធាថៃយកមកដាក់ទន្រ្ទានដោយខុសច្បាប់នេះ មានភូមិរបស់កម្ពុជាចំនួន ៤ភូមិ៕  ជួប នរក្សា រាយការណ៍ផ្ទាល់ពីពីច្រកបឹងត្រកួន៖

កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព

កូរ៉េខាង​ជើង​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ ទាំង​​ផ្នែក​បរិមាណ​និង​គុណភាព​ឱ្យ​បាន​ប្រស

កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព

កូរ៉េខាង​ជើង​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ ទាំង​​ផ្នែក​បរិមាណ​និង​គុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង។ ជាង​នេះទៅ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើទំនើប​កម្ម​វិស័យ​យោធា ព្យុងយ៉ាង​នឹង​ពង្រីក​សកម្មភាព​​ចារកិច្ច។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​​កូរ៉េខាង​ជើង KCNA។

ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា វិមានក្រេមឡាំងបានថ្លែងបញ្ជាក់ថា ការដែលអ៊ុយក្រែនសម្រុកវាយប្រហ

ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា វិមានក្រេមឡាំងបានថ្លែងបញ្ជាក់ថា ការដែលអ៊ុយក្រែនសម្រុកវាយប្រហារខ្លាំងមកលើរុស្ស៊ី គឺនឹងធ្វើឲ្យសង្គ្រាមកាន់តែ អូសបន្លាយ យូរទៅមុខទៀត ។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញយោបល់ថា ការបង្កើនសន្ទុះវាយប្រហារពីសំណាក់អ៊ុយក្រែន នឹងអាចជំរុញឲ្យរុស្ស៊ី សុខចិត្តចរចា ដើម្បីបញ្ចប់សង្គ្រាម ។

បណ្តាញសង្គមនៅកម្ពុជាគ្របដណ្តប់ដោយការរំលឹកខួប១០ឆ្នាំ នៃមរណភាពលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប ១០ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគ

បណ្តាញសង្គមនៅកម្ពុជាគ្របដណ្តប់ដោយការរំលឹកខួប១០ឆ្នាំ នៃមរណភាពលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប ១០ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏លេចធ្លោមួយរូបនៅកម្ពុជា។ លោកកែម ឡីត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តារម៉ាតរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលនានា និងអ្នក កែម ឡី និយម បានបញ្ចេញសារ តាមរយៈបណ្តាញសង្គម ដើម្បីបង្ហាញពីការចងចាំ ការរំឭកអនុស្សាវរីយ៍ និងគំរូវីរភាពរបស់លោកបណ្ឌិត កែម ឡី។

ពិធីបញ្ចុះសព​ប្រមុខសាសនា​អ៊ីរ៉ង់គ្របដណ្តប់​ដោយ​សំឡេងគ្រាប់ផ្ទុះ ការវាយប្រហារ​របស់អាមេរិក

អាមេរិក និងអ៊ីរ៉ង់​វាយប្រហារ​គ្នា ដោយ​មិនអនុគ្រោះ លើកលែង​ឲ្យគ្នា សូម្បីតែ​ថ្ងៃបុណ្យសព​របស

ពិធីបញ្ចុះសព​ប្រមុខសាសនា​អ៊ីរ៉ង់គ្របដណ្តប់​ដោយ​សំឡេងគ្រាប់ផ្ទុះ ការវាយប្រហារ​របស់អាមេរិក

អាមេរិក និងអ៊ីរ៉ង់​វាយប្រហារ​គ្នា ដោយ​មិនអនុគ្រោះ លើកលែង​ឲ្យគ្នា សូម្បីតែ​ថ្ងៃបុណ្យសព​របស់​ប្រមុខសាសនា​កំពូល អាលី ខាមេណី។ នៅថ្ងៃបញ្ចុះសព​របស់​អាយ៉ាតូឡា អាលី ខាមេណី នៅថ្ងៃ​ព្រហស្បតិ៍ទី ៩កក្កដា អាមេរិក​និង​អ៊ីរ៉ង់​បាន​វាយប្រហារ​សងសឹកគ្នា​សាជាថ្មី នៅបន្ទាប់ពី កប៉ាល់​ដឹកប្រេង​៣គ្រឿង​រងការវាយប្រហារ​នៅពេល​ឆ្លងកាត់​ច្រកសមុទ្រ​អកមូហ្ស​នៅ សប្តាហ៍នេះ។ បើតាម​ក្រសួងសុខាភិបាលអ៊ីរ៉ង់ ការវាយប្រហារ​២ថ្ងៃ​របស់អាមេរិក​បាន​សម្លាប់មនុស្ស​យ៉ាងហោច ១៧នាក់ និង​របួស​ជាង​៩០នាក់។ កូវ៉ែត បារ៉ែន និងការតា​ដែលមាន​មូលដ្ឋានទ័ព​របស់អាមេរិក ក៏បាន​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់វិញដែរ។

កម្ពុជានៅរក្សាជំហរទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រចេញពីទឹកដីរបស់ខ្លួន

ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកងទ័ពថៃដាក់ទូកុងតឺន័រ ព័ទ

កម្ពុជានៅរក្សាជំហរទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រចេញពីទឹកដីរបស់ខ្លួន

ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកងទ័ពថៃដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា រាប់ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ មកដល់ពេលនេះ ពលរដ្ឋខ្មែរមួយចំនួនបានត្រលប់ទៅលំនៅឋានរបស់ពួកគេវិញ។ បើទោះជានៅព្រំដែន គ្មានការប្រទូស្តរ៉ាយរវាងកម្ពុជា និងថៃទៀតមែន តែភាគីកម្ពុជានៅតែបន្តតវ៉ា ទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់ខ្លួន។ សូមទស្សនាសេចក្តីរាយការណ៍របស់ជួប នរក្សា ពីច្រកថ្មដា

Get more results via ClueGoal