ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនដោយសារតែជំនន់ទឹកភ្លៀង។ អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យអ្នករៀបចំដំណើរកម្សាន្តប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវធ្វើបច្ចុប្បន្នភាពអំពីបញ្ហាអាកាសធាតុជាប្រចាំ។ ទន្ទឹមគ្នានេះ អ្នកតាមដានសង្គមខ្លះក៏ចង់ឱ្យមានការរៀបចំប្រព័ន្ធប្រកាសអាសន្នដើម្បីជួយកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីកម្ពុជាត្រូវការពង្រឹងប្រព័ន្ធប្រកាសអាសន្នគ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?
ពិធីដង្ហែក្បួនព្យុហយាត្រាអបអរថ្ងៃបុណ្យជាតិ១៤កក្កដាឆ្នាំ២០២៦នេះ មានលក្ខណៈធំសម្បើម ជាប្រវត្តិសាស្ត្រ និងមិនដែលធ្លាប់មានធ្វើដូចពីមុនមកទេ៖ ជាសរុបមានយោធា ជាង៧ពាន់នាក់ មកពីគ្រប់កងពល ជើងគោក ជើងអាកាសនិងជើងទឹក ... គួរឱ្យកត់សម្គាល់ជាងគេគឺវត្តមាន កងទ័ពអ៊ុយក្រែននិងសម្ព័ន្ធមិត្ត លើមហាវិថីដ៏ល្អជាងគេនៅលើពិភពលោក។ បារាំងប្រារព្ធពិធីបុណ្យជាតិដ៏ធំ ដោយលើកអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ជាប្រទេសកិត្តិយស។
អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្ត និងទម្លាក់ចេញពីតួនាទីផ្លូវការទាំងអស់ក្នុងបទពុករលួយ។ នេះតាមបើតាមសារព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា ដោយលម្អិតថា អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានទទួលសំណូកជាទឹកប្រាក់ និងមានទំនាក់ទំនងផ្លូវភេទ។
លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអំណាចអ្វីមកស៊ើបអង្កេត ឬចោទប្រកាន់មកលើជនជាតិអាមេរិកឡើយ។ ស្ថិតក្នុងន័យនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវិធានការទណ្ឌកម្មទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះតុលាការនេះគំរាមអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។
ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្រីក្រសួងការពារជាតិ និងមេទ័ពបារាំងធំៗ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ លោកម៉ាក្រុងបានអះអាងថា ការសន្យាដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាពរបស់កងទ័ពបារាំង គឺជាអាទិភាពដើម្បីឲ្យបារាំងនិងអឺរ៉ុប អាចមានស្វ័យភាពយុទ្ធសាស្ត្រ។ លោកម៉ាក្រុង បានលើកឡើងថា ស្របពេលដែលសង្គ្រាមនិងភាពចលាចលកំពុងតែគំរាមពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គីគ្នារៀបចំឲ្យមានស្តង់ដាសព្វាវុធរួម ផលិតដោយអឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុបខ្លួនឯង។ គ្មានឡើយពាក្យជាតិនិយម គឺមានតែការស្នេហាជាតិនិងការរួមសាមគ្គីគ្នារវាងសមាជិកអឺរ៉ុប។
នៅថ្ងៃចន្ទទី១៣កក្កដានេះ តូក្យូបានប្រកាសទទួលស្គាល់អំពីភាពចាំបាច់ ដែលជប៉ុនត្រូវប្រឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាពចារកិច្ចបរទេស។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពី កាសែតអាមេរិក បានចុះផ្សាយថារុស្ស៊ីបានទៅធ្វើចារកិច្ចនៅលើទឹកដីជប៉ុន ដើម្បីប្រមូលបានបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ផលិតអាវុធ ដែលប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃចន្ទ ទី១៣កក្កដា កងទ័ពអាមេរិកបានបន្តបើកការវាយប្រហារទៅលើគោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើហ្សកដានី បារ៉ែន និងកូវ៉ែត។ ការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំ បានបង្ហាញឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាពប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាសរបស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព។
បន្ទាប់ពីរងបាតុភូតក្តៅខ្លាំងហួសហេតុអស់ជាច្រើនថ្ងៃ បារាំងកំពុងជួបគ្រោះភ្លើងឆេះព្រៃដ៏កំណាចបំផុតមួយទៀត នៅក្បែរក្រុងប៉ារីស។ ក្រុមពន្លត់អគ្គិភ័យជិត៥០០នាក់ កំពុងប្រើគ្រប់មធ្យោបាយ តាមផ្លូវអាកាសផង ផ្លូវគោកផង ប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃ តាំងពីរសៀលថ្ងៃអាទិត្យម្សិលមិញមក។ នៅព្រឹកថ្ងៃចន្ទទី១៣កក្កដានេះ យន្តហោះពន្លត់អគ្គិភ័យកាណាឌែរ ពីរគ្រឿងកំពុងបន្តធ្វើប្រតិបត្តិការ ប្រដាក់គ្នា ជួយក្រុមឡានទឹក។
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។
មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។
អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការដោះលែងពលរដ្ឋខ្មែរទាំង៣នាក់កើតមានបន្ទាប់ពីមន្រ្តីកុងស៊ុលកម្ពុជាបានទៅសួរសុខទុក្ខអ្នកនេសាទខ្មែរទាំង ៣នាក់ដែលកំពុងឃុំខ្លួននៅប្រទេសថៃ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។ ក្រៅពីទាមទារឱ្យដោះលែងអ្នកនេសាទខ្មែរទាំង ៣នាក់ មន្ត្រីកម្ពុជាក៏កំពុងស្នើសុំឲ្យអាជ្ញាធរថៃផ្តល់ទូកនេសាទរបស់ពលរដ្ឋខ្មែរមកវិញ តែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារ និងស្វែងរកមេធាវីទាមទារតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។ ទោះជាយ៉ាងនេះក្តី លោក ចាន់ រតនា អះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយលើបញ្ហានេះ។
ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំ។ នៅក្នុងសារលិខិតចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានរំឭកឲ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណារួមគ្នាបំពេញការងារគ្រប់គ្រង និងអភិរក្សទីតាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីទាំងនោះឱ្យបានហ្មត់ចត់។ សូមជម្រាបជូនថា កម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៅអង្គការយូណេស្កូចំនួន ៣ទីតាំងដែលរួមមាន មន្ទីរឃុំឃាំង ម-១៣ សារមន្ទីរស-២១ និងមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់វៀតណាមដែលលួចបើកចូលក្នុងដែនទឹកកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពី ច្រកទ្វារកោះរកា-ក្អមសំណ។ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកទទួលបន្ទុកក្តាប់រួមនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី១៣ ខែកក្កដានេះ។
មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងឧបទ្ទេវហេតុអគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។ នេះបើតាមរបាយការណ៍បឋមរបស់អាជ្ញាធរថៃ។ អភិបាលក្រុងបាងកក លោក ឆាដឆាត សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹងថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេបត្របាក់ក្លឹបកម្សាន្តនោះត្រឹមតែប្រមាណ ៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃបានបើកការស៊ើបអង្កេតលើករណីនេះ។
តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុកស្រែអំបិក ខេត្តកោះកុង ត្រូវបានផ្អាកទទួលភ្ញៀវទេសចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ នេះជាការប្រកាសរបស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខណៈតំបន់ទេសចរណ៍ខ្លះទៀតដូចជាក្នុងខេត្តកំពង់ស្ពឺក៏ត្រូវបានអាជ្ញាធរព្រមានឲ្យបង្កើនការប្រុងប្រយ័ត្ន។ ប្រុងប្រយ័ត្នដោយសារតែជំនន់ទឹកភ្លៀងបន្តហូរធ្លាក់ពីលើភ្នំ។
អតីតប្រមុខដឹកនាំកាតា ពីឆ្នាំ១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែលបានដឹកនាំរាជាណាចក្រតាកា ឱ្យក្លាយជាប្រទេសមានបាននិងលេចមុខលើឆាកអន្តរជាតិ បានស្លាប់ក្នុងជន្មាយុ៧៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលតាកានៅថ្ងៃអាទិត្យទី១២កក្កដា២០២៦។
គ្មានកំណើនប្រជាជន ជាប្រធានបទដ៏គួរឱ្យព្រួយបារម្ភខ្លាំង សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលប៊ូតង់។ ប្រឈមនឹងវិបត្តិដែលកំពុងកើតមានដោយជាក់ស្តែងនេះ នាយករដ្ឋមន្ត្រីប៊ូតង់ បានទាញសញ្ញាអាសន្ន និងប្រកាសផែនការផ្តល់សន្ទុះកំណើត ជំរុញឱ្យបង្កើត “កូនលើសពីបីនាក់”។
តើសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឆេះអណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី១២កក្កដានេះ អ៊ីរ៉ង់បានប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង បន្ទាប់ពីកងទ័ពអាមេរិកបានបើកការវាយប្រហារទៅលើគោលដៅ ១៤០ចំណុច នៅភាគខាងត្បូងអ៊ីរ៉ង់។ យ៉ាងហោចណាស់ មាននាវាដឹកទំនិញចំនួន២គ្រឿង ត្រូវបានអ៊ីរ៉ង់វាយប្រហារចំ ដើម្បីរារាំងមិនឲ្យឆ្លងកាត់ច្រកអូកមូហ្ស។ ហ្សកដានី បារ៉ែន កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែបានអះអាងថា បានរងនូវការវាយប្រហារផ្លូវអាកាសសាជាថ្មី ពីសំណាក់អ៊ីរ៉ង់។
សេដ្ឋកិច្ចគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសនីមួយៗ។ ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើនក្នុងរង្វង់ ៣%។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងឲ្យដឹងថាសេដ្ឋកិច្ចវៀតណាម នឹងមានកំណើនក្នុងរង្វង់៧%នៅឆ្នាំ២០២៦នេះ។ ក្រៅពីសេដ្ឋកិច្ច វិស័យផ្សេងៗទៀត ដូចជាកំណែទម្រង់សាធារណៈ ការសិក្សាអប់រំ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្សជាដើម ត្រូវអ្នកវិភាគមើលឃើញថា វៀតណាម បានដើរលឿនជាងកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជា មានការអភិវឌ្ឍប្រទេសយឺតយ៉ាវជាងវៀតណាម ដែលជាប្រទេសកុម្មុយនិស្ត?
ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបង្ហាញលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ការដង្ហែក្បួនផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង។ ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។
លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគបានវាយតម្លៃថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកផ្លូវឲ្យកម្ពុជាបង្កើតឱកាសសេដ្ឋកិច្ចផ្សេងៗ។ ការថ្លែងរបស់រដ្ឋមន្ត្រីប្រតិភូបារាំងដូចនេះ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទកាសែតមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។
បន្ទាប់ពីរងគ្រោះដោយខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិនកំពុងត្រៀមដោយភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀសមនុស្សប្រមាណជិត២លាននាក់ នៅតំបន់ខេត្តភាគខាងកើត ខណៈព្យុះទីហ្វុងនេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន។
ថ្ងៃសោរ៍ទី១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពីការសាកល្បងបានជោគជ័យ នូវយានគម្រូថ្មីមួយ ដែលអាចហោះឡើង ហើយហោះចុះមកវិញបាន ដើម្បីប្រើប្រាស់សាជាថ្មីទៀត។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹងអនុញ្ញាតឲ្យបេសកកម្មអវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។
នៅថ្ងៃសៅរ៍ទី១១កក្កដានេះ ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ ម៉ូតាបា ខាមេណី បានអះអាងថា មិនអាចចៀសមិនសងសឹក ឱ្យឪពុកជាអតីតអាយ៉ាតូឡាដែលបានស្លាប់ដោយការបាញ់ប្លោងរបស់អាមេរិកនិងអ៊ីស្រាអែល ក្នុងថ្ងៃទីមួយនៃសង្គ្រាមនៅអ៊ីរ៉ង់ បានទេ។ អគ្គមគ្គុទេសក៍អ៊ីរ៉ង់ បញ្ជាក់ជំហរសងសឹក ដោយច្បាស់ៗ ចំពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ស្រែកគំរាមថានឹងកម្ទេចអ៊ីរ៉ង់ទាំងស្រុង ប្រសិនបើអ៊ីរ៉ង់ប៉ុនប៉ងធ្វើឃាតលោក។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ពាន់លានដុល្លារ កើនឡើងជាង២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែងក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅឯក្រៅប្រទេស បានចេញលិខិតរំលែកទុក្ខដល់លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពម្តាយរបស់លោក កឹម សុខា។ ការចេញលិខិតរំលែកទុក្ខរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៨ខែកក្កដា និងបន្ទាប់ពីមេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន រួមនឹងអ្នកនយោបាយទាំងក្នុង និងក្រៅរដ្ឋាភិបាល បានចេញលិខិតរំលែកមរណទុក្ខជាបន្តបន្ទាប់ និងចូលរួមពិធីបុណ្យសពដោយផ្ទាល់។
កម្ពុជាតាមរយៈក្រសួងការបរទេស បានចេញលិខិតតវ៉ាជាថ្មី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៦ ចំពោះការបន្តរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងការតវ៉ាលើកនេះ កម្ពុជាបានចោទភាគីថៃថា បានរំលោភចូលលើទឹកដីរបស់ខ្លួននៅត្រង់តំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រែនមានសមត្ថភាពផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញនេះដែរឬទេ?
នៅថ្ងៃសុក្រទី១០កក្កដា២០២៦នេះ ហ្វីលីពីនបានប្រកាសចា្រនចោល សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញចិន ទាក់ទងនឹងបូរណភាពប្រជុំកូនកោះ នៅក្នុងសមុទ្ទចិនខាងត្បូង។ បើតាមក្រុមបញ្ញាវន្តចិនទាំងអស់នោះ ក្រុមកោះបាតាណេ (Batanes) ដែលស្ថិតនៅចុងខាងជើងបំផុតនៃប្រទេសហ្វីលីពីន ជាដែនកោះរបស់ចិន។
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន ក្នុងសំលៀកបំពាក់អាវពណ៌ទឹកប៊ិច បានអុជធូបគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយលោក កឹម សុខា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា គឺជារូបភាពមួយដ៏ល្អ។ បើតាមលោកបណ្ឌិត គិន ភា អ្នកនយោបាយត្រូវបង្កើតភាពជាគំរូ នៅក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ចៀសវាងយកគ្នាជាសត្រូវ។ សូមបញ្ជាក់ថា ការចូលរួមក្នុងពិធីបុណ្យសពម្តាយលោក កឹម សុខា របស់ លោក ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រទី១០កក្កដានេះ ដែលបញ្ជាក់បន្ថែមថា លោកបានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ ៤ម៉ោង ដើម្បីចូលរួមអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ សូមរម្លឹកថា ម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាព កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយរោគាពាធ។ កាលពីថ្ងៃទី៩កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកមរណទុក្ខមួយជូនលោក កឹម សុខា និងក្រុមគ្រួសារម្តងហើយ។ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានចូលរួមរំលែកមរណទុក្ខ និងធ្វើដំណើរដោយផ្ទាល់ទៅគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេករបស់លោក ហ៊ុន សែន និងសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ដែលបានទទួលមរណភាព៕