Cambodia



អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់

យោធាអ៊ីរ៉ង់​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ១៥​កក្កដា​ ថា​មាន​ទាហាន​៧​នាក់​បាន​ស្លាប់​នៅក្នុងកា

តើគួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់ខែឲ្យកងទ័ពតាមធនាគារដែរ ឬទេ?

ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមព

តើគួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់ខែឲ្យកងទ័ពតាមធនាគារដែរ ឬទេ?

ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់?

ក្រសួងបរិស្ថានបញ្ជាឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន បំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ

ក្រសួងបរិស្ថានបង្គាប់ឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន (FANG XING GARMENT) អនុវត្តច្បាប់ត្រឹមត្រូវ បន្ទាប់

ក្រសួងបរិស្ថានបញ្ជាឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន បំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ

ក្រសួងបរិស្ថានបង្គាប់ឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន (FANG XING GARMENT) អនុវត្តច្បាប់ត្រឹមត្រូវ បន្ទាប់ពីរោងចក្រនេះបានដុតកម្ទេចកំណាត់ និងបញ្ចេញផ្សែងពុលលើសកម្រិតស្តង់ដារគុណភាពខ្យល់សាធារណៈ។ ក្នុងន័យនេះ ក្រសួងបានតម្រូវឲ្យរោងចក្របញ្ឈប់ការដុតកម្ទេចកំណាត់ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែងដែលចេញពីឡចំហាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់

ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ូដង់​ ពឹង​ផ្អែក​ហិរញ្ញវត្ថុដើម្បី​​​បន្ត​ធ្វើ​សង្គ្រាមរ៉ាំរ៉ៃ

អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់

ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ូដង់​ ពឹង​ផ្អែក​ហិរញ្ញវត្ថុដើម្បី​​​បន្ត​ធ្វើ​សង្គ្រាមរ៉ាំរ៉ៃ តាមរយៈ​ការ​ក្តោបក្តាប់​ និង​ចម្រាញ់​ធនធានធម្មជាតិ ក្នុង​តំបន់​ដែល​ពួក​គេ​កាន់កាប់។ នេះបើតាម​ អង្គការសហប្រជាជាតិ ដោយ​អំពាវនាវឲ្យ​បណ្តា​រដ្ឋាភិបាល​ផ្សេងទៀត ត្រូវ​យក​ចិត្តទុកដាក់ទប់​ស្កាត់​។ ទន្ទឹម​នឹងគ្នា​នេះ សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​អាជីវកម្ម​មាស ដែលមានប្រភព​មកពី ​ស៊ូដង់។  

ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំ

ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនដោយសារតែជំនន់ទឹកភ្លៀង។ អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យអ្នករៀបចំដំណើរកម្សាន្តប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវធ្វើបច្ចុប្បន្នភាពអំពីបញ្ហាអាកាសធាតុជាប្រចាំ។ ទន្ទឹមគ្នានេះ អ្នកតាមដានសង្គមខ្លះក៏ចង់ឱ្យមានការរៀបចំប្រព័ន្ធប្រកាសអាសន្នដើម្បីជួយកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ដោយមហា​ក្បួន​ព្យុហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស

ពិធី​​ដង្ហែក្បួន​ព្យុហយាត្រា​អបអរ​ថ្ងៃ​​បុណ្យ​ជាតិ​​១៤​កក្កដាឆ្នាំ​២០២៦នេះ​ មាន​លក្ខណៈធ

បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ដោយមហា​ក្បួន​ព្យុហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស

ពិធី​​ដង្ហែក្បួន​ព្យុហយាត្រា​អបអរ​ថ្ងៃ​​បុណ្យ​ជាតិ​​១៤​កក្កដាឆ្នាំ​២០២៦នេះ​ មាន​លក្ខណៈធំ​សម្បើម​ ​ជា​ប្រវត្តិសាស្ត្រ និងមិន​ដែល​ធ្លាប់​មានធ្វើ​​ដូច​ពី​មុន​មក​ទេ៖ ជា​សរុប​មាន​យោធា​ ជាង​៧ពាន់នាក់​​ មក​ពី​គ្រប់​កងពល ជើង​គោក​ ជើង​អាកាស​និង​ជើង​ទឹក ... គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ​គឺ​វត្តមាន​ ​កង​ទ័ព​​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​ ​លើ​មហាវិថី​ដ៏​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក។ បារាំង​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​​ដ៏​ធំ ដោយ​លើក​​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ជា​ប្រទេស​កិត្តិយស។

អតីត​បុរសខ្លាំង​ស៊ីនជាំង​ ធ្លាក់​ពី​តំណែង​និងត្រូវ​​​បណ្តេញ​ពី​បក្ស​ ពី​បទពុករលួយ

អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម

អតីត​បុរសខ្លាំង​ស៊ីនជាំង​ ធ្លាក់​ពី​តំណែង​និងត្រូវ​​​បណ្តេញ​ពី​បក្ស​ ពី​បទពុករលួយ

អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្ត និងទម្លាក់ចេញពីតួនាទីផ្លូវការទាំងអស់ក្នុងបទពុករលួយ។ នេះតាមបើតាមសារព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា ដោយលម្អិតថា អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានទទួលសំណូកជាទឹកប្រាក់ និងមានទំនាក់ទំនងផ្លូវភេទ។

រដ្ឋបាលលោកដូណាល់ ត្រាំ ចាប់ផ្តើម​គម្រោង​ដើម្បី​វាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ

លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអ

រដ្ឋបាលលោកដូណាល់ ត្រាំ ចាប់ផ្តើម​គម្រោង​ដើម្បី​វាយបំបាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ

លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអំណាចអ្វីមក​ស៊ើបអង្កេត ឬចោទប្រកាន់​មកលើជនជាតិអាមេរិក​ឡើយ​។ ស្ថិតក្នុងន័យ​នេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅថា សហរដ្ឋអាមេរិក​នឹងចាប់ផ្តើមវិធានការទណ្ឌកម្មទៅ​លើ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះតុលាការនេះគំរាម​​អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក​។

លោកម៉ាក្រុង៖ បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធការពារ សិទ្ធិនិង​​សេរីភាព បើទោះបី​​ជាត្រូវពលីជីវិត

ក្នុង​​ឱកាសបុណ្យជាតិបារាំង លោក​ប្រធានាធិបតី​ម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខ​​មន្ត្

លោកម៉ាក្រុង៖ បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធការពារ សិទ្ធិនិង​​សេរីភាព បើទោះបី​​ជាត្រូវពលីជីវិត

ក្នុង​​ឱកាសបុណ្យជាតិបារាំង លោក​ប្រធានាធិបតី​ម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខ​​មន្ត្រីក្រសួងការពារជាតិ និង​មេទ័ពបារាំងធំៗ កាលពីថ្ងៃទី​១៣កក្កដា​ម្សិលមិញ។ លោក​ម៉ាក្រុង​បានអះអាងថា ការសន្យា​ដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាព​របស់កងទ័ពបារាំង គឺជាអាទិភាពដើម្បី​ឲ្យបារាំងនិងអឺរ៉ុប អាចមាន​ស្វ័យភាពយុទ្ធសាស្ត្រ។ លោក​ម៉ាក្រុង បានលើកឡើងថា ស្របពេល​ដែល​សង្គ្រាមនិងភាពចលាចលកំពុងតែគំរាម​ពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គី​គ្នា​រៀបចំ​ឲ្យ​មានស្តង់ដា​សព្វាវុធរួម ផលិតដោយ​អឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុប​​ខ្លួនឯង។ គ្មានឡើយពាក្យ​​ជាតិ​និយម គឺមានតែការស្នេហាជាតិនិងការ​​រួមសាមគ្គីគ្នារវាងសមាជិក​អឺរ៉ុប។

កាសែត​អាមេរិក​ថា​រុស្ស៊ី​ធ្វើ​​ចារកិច្ច​នៅ​ជប៉ុន ដើម្បី​បំប៉ន​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅ​ថ្ងៃចន្ទទី​១៣​កក្កដា​នេះ ​តូក្យូ​បាន​ប្រកាស​ទទួល​ស្គាល់​អំពី​ភាព​ចាំបាច់​ ដែល​ជប៉ុន​

កាសែត​អាមេរិក​ថា​រុស្ស៊ី​ធ្វើ​​ចារកិច្ច​នៅ​ជប៉ុន ដើម្បី​បំប៉ន​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅ​ថ្ងៃចន្ទទី​១៣​កក្កដា​នេះ ​តូក្យូ​បាន​ប្រកាស​ទទួល​ស្គាល់​អំពី​ភាព​ចាំបាច់​ ដែល​ជប៉ុន​ត្រូវ​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ចារកិច្ចបរទេស។ សេចក្តី​ប្រកាសនេះ​ធ្វើ​ឡើង​ក្រោយ​ពី កាសែត​អាមេរិក​ បានចុះ​ផ្សាយ​​ថា​រុស្ស៊ី​បានទៅ​ធ្វើ​ចារកិច្ច​នៅ​លើ​​​ទឹក​ដី​ជប៉ុន​ ដើម្បី​​ប្រមូល​បានបច្ចេកវិទ្យា​​សំខាន់ៗ​ ​សម្រាប់​​ផលិតអាវុធ ដែល​ប្រើ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។

អ៊ីរ៉ង់​បន្តវាយ​ប្រហារទៅ​លើ​ប្រទេសក្នុងតំបន់​​ សងសឹក​ទៅនឹងការវាយប្រហាររបស់​អាមេរិក

នៅព្រឹកព្រលឹមទៀបភ្លឺ​ថ្ងៃចន្ទ ទី​១៣កក្កដា កងទ័ពអាមេរិក​បានបន្តបើកការវាយប្រហារទៅលើ​គោលដៅ

អ៊ីរ៉ង់​បន្តវាយ​ប្រហារទៅ​លើ​ប្រទេសក្នុងតំបន់​​ សងសឹក​ទៅនឹងការវាយប្រហាររបស់​អាមេរិក

នៅព្រឹកព្រលឹមទៀបភ្លឺ​ថ្ងៃចន្ទ ទី​១៣កក្កដា កងទ័ពអាមេរិក​បានបន្តបើកការវាយប្រហារទៅលើ​គោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់​។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើ​ហ្សកដានី បារ៉ែន និងកូវ៉ែត​។ ការវាយប្រហាររបស់អ៊ីរ៉ង់​ក្នុងទ្រង់ទ្រាយ​ធំ បានបង្ហាញ​ឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាព​ប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាស​របស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព​។​

បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស

បន្ទាប់​ពី​រង​​បាតុភូត​​ក្តៅ​ខ្លាំងហួសហេតុអស់​ជា​ច្រើន​ថ្ងៃ បារាំង​កំពុង​ជួប​គ្រោះ​ភ្លើ

បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស

បន្ទាប់​ពី​រង​​បាតុភូត​​ក្តៅ​ខ្លាំងហួសហេតុអស់​ជា​ច្រើន​ថ្ងៃ បារាំង​កំពុង​ជួប​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​កំណាច​បំផុត​មួយ​ទៀត នៅក្បែរ​ក្រុង​ប៉ារីស។ ក្រុម​ពន្លត់​អគ្គិភ័យ​ជិត​៥០០នាក់ កំពុងប្រើ​គ្រប់​មធ្យោបាយ តាម​ផ្លូវ​អាកាស​ផង ផ្លូវ​គោក​ផង  ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ភ្លើង​​ព្រៃ​ តាំងពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញមក។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​នេះ ​​យន្តហោះ​ពន្លត់​អគ្គិភ័យ​កាណាឌែរ ពីរ​គ្រឿង​កំពុង​បន្ត​ធ្វើ​ប្រតិបត្តិការ ​ប្រដាក់​គ្នា​ ជួយ​ក្រុម​ឡានទឹក។

នៅចំពោះមុខការសម្រុកវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនប្រកាសផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ

នៅចំពោះមុខការសម្រុកវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនប្រកាសផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។​ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។

ពលរដ្ឋជាង ៦០គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារទាហានថៃកំពុងកាន់កាប់ផ្ទះពួកគេ

មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកង

ពលរដ្ឋជាង ៦០គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារទាហានថៃកំពុងកាន់កាប់ផ្ទះពួកគេ

មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។

អ្នកនាំពាក្យក្រសួងការបរទេស៖ ថៃព្រមដោះលែងអ្នកនេសាទខ្មែរ ៣នាក់នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦

អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ

អ្នកនាំពាក្យក្រសួងការបរទេស៖ ថៃព្រមដោះលែងអ្នកនេសាទខ្មែរ ៣នាក់នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦

អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការដោះលែងពលរដ្ឋខ្មែរទាំង៣នាក់កើតមាន​បន្ទាប់ពីមន្រ្តីកុងស៊ុលកម្ពុជាបានទៅសួរសុខទុក្ខអ្នកនេសាទខ្មែរទាំង ៣នាក់ដែលកំពុងឃុំខ្លួននៅប្រទេសថៃ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៦កន្លងទៅ។ ក្រៅពីទាមទារ​ឱ្យដោះលែង​​អ្នកនេសាទខ្មែរទាំង​ ៣នាក់​ មន្ត្រីកម្ពុជាក៏​កំពុងស្នើសុំឲ្យអាជ្ញាធរថៃផ្តល់ទូកនេសាទរបស់ពលរដ្ឋខ្មែរមកវិញ តែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារ និងស្វែងរកមេធាវីទាមទារតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។ ទោះជាយ៉ាងនេះក្តី លោក ចាន់ រតនា អះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយលើបញ្ហានេះ។

អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ង

អាស៊ានបើកកិច្ចប្រជុំក្រៅផ្លូវការជាលើកដំបូងជាមួយភូមា តែគ្មានវត្តមានកម្ពុជា

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។

លោក ហ៊ុន ម៉ាណែត រម្លឹកឱ្យមន្ត្រីបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាព «បូជនីយដ្ឋានចងចាំ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយ

លោក ហ៊ុន ម៉ាណែត រម្លឹកឱ្យមន្ត្រីបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាព «បូជនីយដ្ឋានចងចាំ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំ។ នៅក្នុងសារលិខិតចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានរំឭកឲ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណារួមគ្នាបំពេញការងារគ្រប់គ្រង និងអភិរក្សទីតាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីទាំងនោះឱ្យបានហ្មត់ចត់។ សូមជម្រាបជូនថា កម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៅអង្គការយូណេស្កូចំនួន ៣ទីតាំងដែលរួមមាន មន្ទីរឃុំឃាំង ម-១៣ សារមន្ទីរស-២១ និងមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

កម្ពុជាចាប់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងដែលចូលកម្ពុជាដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់​វៀតណាមដែលលួចបើកចូល

កម្ពុជាចាប់សាឡង់បូមខ្សាច់វៀតណាមមួយគ្រឿងដែលចូលកម្ពុជាដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់​វៀតណាមដែលលួចបើកចូលក្នុងដែនទឹកកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពី ច្រកទ្វារកោះរកា-ក្អមសំណ។ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកទទួលបន្ទុកក្តាប់រួមនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី១៣​​ ខែកក្កដានេះ។

អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក

មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិ

អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក

មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។​ នេះបើតាមរបាយការណ៍បឋម​របស់​អាជ្ញាធរថៃ។  អភិបាលក្រុងបាងកក លោក ឆាដឆាត​ សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹង​ថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេប​ត្របាក់​ក្លឹបកម្សាន្ត​នោះត្រឹមតែប្រមាណ​ ​៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃ​បានបើកការស៊ើបអង្កេតលើករណីនេះ។

តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅកម្ពុជាត្រូវបានផ្អាកដោយសារជំនន់ទឹកភ្លៀង

តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុក​ស្រែអំបិក ខេត្តកោះកុង ត្រូវបាន​ផ្អាក​ទទួល​ភ្ញៀវ

តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅកម្ពុជាត្រូវបានផ្អាកដោយសារជំនន់ទឹកភ្លៀង

តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុក​ស្រែអំបិក ខេត្តកោះកុង ត្រូវបាន​ផ្អាក​ទទួល​ភ្ញៀវទេសចរជា​បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២៦ រហូតដល់មាន​សេចក្តី​ជូន​ដំណឹងជាថ្មី។ នេះជាការប្រកាសរបស់អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ខណៈតំបន់ទេសចរណ៍ខ្លះទៀតដូចជាក្នុង​ខេត្តកំពង់ស្ពឺក៏ត្រូវបានអាជ្ញាធរព្រមានឲ្យបង្កើនការប្រុង​ប្រយ័ត្ន។ ប្រុងប្រយ័ត្នដោយសារតែ​ជំនន់ទឹក​ភ្លៀងបន្ត​ហូរធ្លាក់ពីលើ​ភ្នំ។

អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ

អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដ

អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ

អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដឹកនាំ​រាជាណាចក្រ​តាកា ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​បាន​និង​លេច​មុខ​លើ​ឆាក​អន្តរជាតិ បាន​ស្លាប់​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​តាកា​នៅ​ថ្ងៃអាទិត្យ​ទី​១២​កក្កដា​២០២៦។

ល្បី​ឈ្មោះ​ជា​ប្រទេស​​មាន​សេចក្តី​សុខ​​ ប៊ូតង់​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ

គ្មានកំណើន​ប្រជាជន ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភខ្លាំង សម្រាប់​ថ្នាក់​ដឹកនាំ​​រដ

ល្បី​ឈ្មោះ​ជា​ប្រទេស​​មាន​សេចក្តី​សុខ​​ ប៊ូតង់​កំពុង​ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ

គ្មានកំណើន​ប្រជាជន ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភខ្លាំង សម្រាប់​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​ប៊ូតង់។ ប្រឈមនឹង​វិបត្តិ​ដែល​កំពុង​កើត​មាន​ដោយ​ជាក់​ស្តែងនេះ​ នាយករដ្ឋមន្ត្រី​ប៊ូតង់ បាន​ទាញ​សញ្ញា​អាសន្ន និង​ប្រកាសផែនការ​ផ្តល់​សន្ទុះ​កំណើត ជំរុញ​ឱ្យបង្កើត “កូន​លើស​ពី​បី​នាក់”។

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​ប

អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​បានប្រកាស​បិទ​ខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង បន្ទាប់ពីកងទ័ពអាមេរិក​បានបើកការវាយប្រហារទៅ​លើគោលដៅ ១៤០ចំណុច នៅភាគខាងត្បូងអ៊ីរ៉ង់​។ យ៉ាងហោចណាស់ មាននាវាដឹកទំនិញចំនួន​២គ្រឿង​ ត្រូវបាន​អ៊ីរ៉ង់​វាយប្រហារចំ​ ដើម្បីរារាំងមិន​ឲ្យ​ឆ្លងកាត់ច្រកអូកមូហ្ស។ ហ្សកដានី បារ៉ែន កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែបានអះអាងថា បានរងនូវការវាយប្រហារ​ផ្លូវអាកាសសាជាថ្មី ពីសំណាក់អ៊ីរ៉ង់​។

តើការអភិវឌ្ឍប្រទេសរបស់កម្ពុជាមានសន្ទុះយ៉ាងណាធៀបទៅនឹងវៀតណាម?

សេដ្ឋកិច្ចគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសនីមួយៗ។ ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦

តើការអភិវឌ្ឍប្រទេសរបស់កម្ពុជាមានសន្ទុះយ៉ាងណាធៀបទៅនឹងវៀតណាម?

សេដ្ឋកិច្ចគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសនីមួយៗ។ ដោយឡែកសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា មានកំណើនក្នុងរង្វង់ ៣%។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងឲ្យដឹងថាសេដ្ឋកិច្ចវៀតណាម នឹងមានកំណើនក្នុងរង្វង់៧%នៅឆ្នាំ២០២៦នេះ។ ក្រៅពីសេដ្ឋកិច្ច វិស័យផ្សេងៗទៀត ដូចជាកំណែទម្រង់សាធារណៈ ការសិក្សាអប់រំ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្សជាដើម ត្រូវអ្នកវិភាគមើលឃើញថា វៀតណាម បានដើរលឿនជាងកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជា មានការអភិវឌ្ឍប្រទេសយឺតយ៉ាវជាងវៀតណាម ដែលជាប្រទេសកុម្មុយនិស្ត?

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅនឹងទេសចរណ៍

ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្ម

ខេត្តបាត់ដំបងរៀបចំពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ ដើម្បីផ្សារភ្ជាប់កសិកម្មទៅនឹងទេសចរណ៍

ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានចាប់ផ្តើមហើយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបង្ហាញលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ការដង្ហែក្បួនផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង។ ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ ការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។

រដ្ឋមន្ត្រីប្រតិភូបារាំងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសសេដ្ឋកិច្ចជាច្រើនដល់កម្ពុជា

លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារា

រដ្ឋមន្ត្រីប្រតិភូបារាំងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសសេដ្ឋកិច្ចជាច្រើនដល់កម្ពុជា

លោក នីកូឡា ហ្វ័ររីស្យេ(Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគបានវាយតម្លៃថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកផ្លូវឲ្យកម្ពុជាបង្កើតឱកាសសេដ្ឋកិច្ចផ្សេងៗ។ ការថ្លែងរបស់រដ្ឋមន្ត្រីប្រតិភូបារាំងដូចនេះ​ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទកាសែតមួយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ 

ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់

បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព

ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់

បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀស​មនុស្ស​ប្រមាណជិត​២លាននាក់ នៅតំបន់ខេត្ត​​ភាគខាងកើត ខណៈព្យុះទីហ្វុង​នេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន​។

ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន

ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័

ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន

ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័យ នូវយានគម្រូ​​ថ្មីមួយ ដែល​អាចហោះឡើង ហើយហោះ​​ចុះមកវិញបាន​ ដើម្បី​ប្រើប្រាស់សាជាថ្មី​ទៀត​។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹង​អនុញ្ញាតឲ្យបេសកកម្ម​អវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ប្រកាស​ថា​ត្រូវ​តែ​​សង​សឹក​ឱ្យអាលី​​​ខា​មេណី ដោយខានមិនបាន

នៅ​ថ្ងៃ​សៅរ៍ទី​១១​កក្កដា​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ម៉ូតាបា ខាមេណី បាន​អះអាង​ថា មិន​

អគ្គមគ្គុទេសក៍​អ៊ីរ៉ង់​ប្រកាស​ថា​ត្រូវ​តែ​​សង​សឹក​ឱ្យអាលី​​​ខា​មេណី ដោយខានមិនបាន

នៅ​ថ្ងៃ​សៅរ៍ទី​១១​កក្កដា​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ម៉ូតាបា ខាមេណី បាន​អះអាង​ថា មិន​អាច​ចៀស​មិន​​សង​សឹក​ ឱ្យ​ឪពុកជា​អតីត​អាយ៉ាតូឡា​​ដែល​បាន​ស្លាប់​​ដោយ​ការ​បាញ់​ប្លោងរបស់​អាមេរិក​និង​អ៊ីស្រាអែល ក្នុង​ថ្ងៃទីមួយ​នៃសង្គ្រាម​នៅ​អ៊ីរ៉ង់​ ​បាន​ទេ។ ​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ បញ្ជាក់​ជំហរ​សង​សឹក ដោយ​ច្បាស់​ៗ ចំ​ពេល​ដែល​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ត្រាំ ស្រែក​គំរាម​ថា​នឹង​កម្ទេច​អ៊ីរ៉ង់​ទាំង​ស្រុង ប្រសិន​បើ​អ៊ីរ៉ង់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក។

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនជាង២០% ក្នុងឆមាសទី១ ឆ្នាំ២០២៦

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មា

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនជាង២០% ក្នុងឆមាសទី១ ឆ្នាំ២០២៦

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ពាន់លានដុល្លារ កើនឡើងជាង២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦?

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦

ហេតុអ្វីព័ត៌មានក្លែងក្លាយមានការកើនឡើងក្នុងឆមាសទី១ ​ឆ្នាំ​២០២៦?

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែង​ក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕

Get more results via ClueGoal