ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែតក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តី លោក អានុធិន ឆានវីរៈគូន ក៏ចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងមានជំនួបជាមួយលោក ស៊ី ជីនពីងដែរ។ អ្នកតាមដានកិច្ចការអន្តរជាតិកត់សម្គាល់ថា កិច្ចប្រជុំនៅចិនពេលនេះអាចជាវេទិកាដែលមេដឹកនាំកម្ពុជា និងថៃឆ្លៀតជួបជជែកគ្នាពីបញ្ហាព្រំដែន។ ចំណែកអ្នកជំនាញយល់ថា ចិនអាចនឹងព្យាយាមជួយសម្របសម្រួលដើម្បីរៀបចំជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ។
ក្រុមហ៊ុនចិនធំៗចំនួន ៩ក្រុមហ៊ុនបានបង្ហាញពីគោលបំណងចង់ពង្រីកបន្ថែមការវិនិយោគនៅកម្ពុជា។ ចេតនានេះធ្វើឡើងនៅក្នុងជំនួបបន្តបន្ទាប់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាឱកាសដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
សភាបារាំងបានអនុម័តនៅថ្ងៃពុធទី១៥កក្កដា២០២៦ ច្បាប់ជួយបញ្ចប់ជីវិត ដែលផ្តល់សិទ្ធិឱ្យអ្នកមានជំងឺធ្ងន់ធ្ងរខ្លាំងប្រុងស្លាប់និងលែងមានមធ្យោបាយព្យាបាលជា សុំអស់ជីវិត ដោយថ្លៃថ្ងូរ។ តែដំណើរបែបបទនិងលក្ខខណ្ឌសុំបញ្ចប់ជីវិតមានច្រើន។
ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ្ឌា បន្ទាប់ពីក្រឡាប់ទូក កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរួមគ្នារបស់ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM)។ ក្រៅពីសម្តែងក្តីព្រួយបារម្ភជាខ្លាំង ស្ថាប័នអង្គការអន្តរជាតិទាំង២នេះក៏បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអន្តរជាតិជួយរកមធ្យោបាយដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC កាលពីថ្ងៃទី១៥ កក្កដា ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹងតាមព្រំដែន។ ថៃ តាមរយៈកងទ័ពភូមិភាគទី២ បានបដិសេធដោយអះអាងថា ខ្លួនមិនមែនជាអ្នកបង្កឱ្យមានហេតុការណ៍នោះទេ។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ស្តង់ដារទាំង ៤៥ រួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣ ស្តង់ដារ ISO ចំនួន ២៦ ស្តង់ដារ IEC ចំនួន ៤ និងវិសោធនកម្មស្តង់ដារចំនួន ២។ ស្តង់ដារទាំងអស់នេះគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រ ដូចជាសំណង់ គីមីសាស្ត្រ ប្រព័ន្ធគ្រប់គ្រង គ្រឿងអេឡិចត្រូនិក កៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ តើការអនុម័តស្តង់ដារទាំងនេះអាចជួយជំរុញការនាំចេញផលិតផលខ្មែរដែរ ឬទេ?
អង្គការសង្គមស៊ីវិល និងអ្នកជំនាញអន្តរជាតិជាង ៦០ស្ថាប័នបានដាក់ក្តីបារម្ភថា ការសម្រេចច្រានចោលរបាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពាក់ព័ន្ធនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចបង្កជាគំរូមិនល្អសម្រាប់ប្រព័ន្ធគណនេយ្យភាពរបស់ធនាគារពិភពលោក។ ទន្ទឹមនឹងការរិះគន់ IFC ក៏កំពុងជួបបញ្ហាអស្ថិរភាពផ្ទៃក្នុងដោយសារប្រធានស្ថាប័នត្រួតពិនិត្យឯករាជ្យសម្រេចលាលែងពីតំណែងភ្លាម ក្រោយរបាយការណ៍ខ្លួនត្រូវបានច្រានចោលដូច្នេះ។
ការចាក់ថ្នាំបង្ការកុមារនៅលើពិភពលោក បានប្រសើរឡើងបន្តិចនៅឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤។ ប៉ុន្តែការកាត់បន្ថយជំនួយអន្តរជាតិ ជម្លោះប្រដាប់អាវុធ និងការផ្សព្វផ្សាយព័ត៌មានមិនពិត កំពុងធ្វើឱ្យពិភពលោកប្រឈមនឹងគ្រោះថ្នាក់ មានជំងឺឆ្លងរាតត្បាត កើតឡើងវិញ ព្រោះអត្រាចាក់ថ្នាំបង្ការមិនដល់កំរិត។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃពុធទី១៥កក្កដា២០២៦។
សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផលិតដ្រូនចម្បាំងរួមគ្នាជាមួយ អ៊ុយក្រែន។ តាំងពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២មក អ៊ុយក្រែនបានសម្រួចបច្ចេទេស រហូតក្លាយជាអ្នកជំនាញយ៉ាងប៉ិនប្រសប់ខាងផលិតដ្រូនចម្បាំង។ សហភាពអឺរ៉ុប ចង់យកជំនាញរបស់អ៊ុយក្រែននេះ ដើម្បីវិនិយោគជំរុញឧស្សាហកម្មយោធា ព្រមទាំង ជួយការពារសន្តិសុខរួម ផង។
ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។
យោធាអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធទី ១៥កក្កដា ថាមានទាហាន៧នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក លើតំបន់ភាគអាគ្នេយ៍នៃប្រទេស។ ក្រុងកំពង់ផែអ៊ីរ៉ង់ដែលមានមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលតាំងនៅ ក៏រងការដៅវាយប្រហារ ពីសំណាក់អាមេរិកដែរ។ ទន្ទឹមនឹងការវាយប្រហារយ៉ាងសន្ធាប់ជាថ្មី ជាគម្រប់បួនថ្ងៃជាប់គ្នា អាមេរិកបានប្រកាសបិទខ្ទប់កំពង់ផែអ៊ីរ៉ង់នៅច្រកអកមូហ្សជាថ្មី។ ចំណែកអ៊ីរ៉ង់បានបាញ់ប្រហារសងសឹកវិញដល់មូលដ្ឋានទ័ពអាមេរិកនៅហ្សកដានី។
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់?
ក្រសួងបរិស្ថានបង្គាប់ឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន (FANG XING GARMENT) អនុវត្តច្បាប់ត្រឹមត្រូវ បន្ទាប់ពីរោងចក្រនេះបានដុតកម្ទេចកំណាត់ និងបញ្ចេញផ្សែងពុលលើសកម្រិតស្តង់ដារគុណភាពខ្យល់សាធារណៈ។ ក្នុងន័យនេះ ក្រសួងបានតម្រូវឲ្យរោងចក្របញ្ឈប់ការដុតកម្ទេចកំណាត់ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែងដែលចេញពីឡចំហាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
ក្រុមប្រដាប់អាវុធនៅស៊ូដង់ ពឹងផ្អែកហិរញ្ញវត្ថុដើម្បីបន្តធ្វើសង្គ្រាមរ៉ាំរ៉ៃ តាមរយៈការក្តោបក្តាប់ និងចម្រាញ់ធនធានធម្មជាតិ ក្នុងតំបន់ដែលពួកគេកាន់កាប់។ នេះបើតាម អង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យបណ្តារដ្ឋាភិបាលផ្សេងទៀត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់។ ទន្ទឹមនឹងគ្នានេះ សហភាពអឺរ៉ុប ក៏បានសម្រេចដាក់ទណ្ឌកម្មទៅលើអាជីវកម្មមាស ដែលមានប្រភពមកពី ស៊ូដង់។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនដោយសារតែជំនន់ទឹកភ្លៀង។ អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យអ្នករៀបចំដំណើរកម្សាន្តប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវធ្វើបច្ចុប្បន្នភាពអំពីបញ្ហាអាកាសធាតុជាប្រចាំ។ ទន្ទឹមគ្នានេះ អ្នកតាមដានសង្គមខ្លះក៏ចង់ឱ្យមានការរៀបចំប្រព័ន្ធប្រកាសអាសន្នដើម្បីជួយកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីកម្ពុជាត្រូវការពង្រឹងប្រព័ន្ធប្រកាសអាសន្នគ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?
ពិធីដង្ហែក្បួនព្យុហយាត្រាអបអរថ្ងៃបុណ្យជាតិ១៤កក្កដាឆ្នាំ២០២៦នេះ មានលក្ខណៈធំសម្បើម ជាប្រវត្តិសាស្ត្រ និងមិនដែលធ្លាប់មានធ្វើដូចពីមុនមកទេ៖ ជាសរុបមានយោធា ជាង៧ពាន់នាក់ មកពីគ្រប់កងពល ជើងគោក ជើងអាកាសនិងជើងទឹក ... គួរឱ្យកត់សម្គាល់ជាងគេគឺវត្តមាន កងទ័ពអ៊ុយក្រែននិងសម្ព័ន្ធមិត្ត លើមហាវិថីដ៏ល្អជាងគេនៅលើពិភពលោក។ បារាំងប្រារព្ធពិធីបុណ្យជាតិដ៏ធំ ដោយលើកអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ជាប្រទេសកិត្តិយស។
អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្ត និងទម្លាក់ចេញពីតួនាទីផ្លូវការទាំងអស់ក្នុងបទពុករលួយ។ នេះតាមបើតាមសារព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា ដោយលម្អិតថា អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានទទួលសំណូកជាទឹកប្រាក់ និងមានទំនាក់ទំនងផ្លូវភេទ។
លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅទីក្រុងឡាអេ គ្មានអំណាចអ្វីមកស៊ើបអង្កេត ឬចោទប្រកាន់មកលើជនជាតិអាមេរិកឡើយ។ ស្ថិតក្នុងន័យនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានលើកឡើងកាលពីថ្ងៃចន្ទកន្លងទៅថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវិធានការទណ្ឌកម្មទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះតុលាការនេះគំរាមអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។
ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្រីក្រសួងការពារជាតិ និងមេទ័ពបារាំងធំៗ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ លោកម៉ាក្រុងបានអះអាងថា ការសន្យាដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាពរបស់កងទ័ពបារាំង គឺជាអាទិភាពដើម្បីឲ្យបារាំងនិងអឺរ៉ុប អាចមានស្វ័យភាពយុទ្ធសាស្ត្រ។ លោកម៉ាក្រុង បានលើកឡើងថា ស្របពេលដែលសង្គ្រាមនិងភាពចលាចលកំពុងតែគំរាមពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គីគ្នារៀបចំឲ្យមានស្តង់ដាសព្វាវុធរួម ផលិតដោយអឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុបខ្លួនឯង។ គ្មានឡើយពាក្យជាតិនិយម គឺមានតែការស្នេហាជាតិនិងការរួមសាមគ្គីគ្នារវាងសមាជិកអឺរ៉ុប។
នៅថ្ងៃចន្ទទី១៣កក្កដានេះ តូក្យូបានប្រកាសទទួលស្គាល់អំពីភាពចាំបាច់ ដែលជប៉ុនត្រូវប្រឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាពចារកិច្ចបរទេស។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពី កាសែតអាមេរិក បានចុះផ្សាយថារុស្ស៊ីបានទៅធ្វើចារកិច្ចនៅលើទឹកដីជប៉ុន ដើម្បីប្រមូលបានបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ផលិតអាវុធ ដែលប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃចន្ទ ទី១៣កក្កដា កងទ័ពអាមេរិកបានបន្តបើកការវាយប្រហារទៅលើគោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើហ្សកដានី បារ៉ែន និងកូវ៉ែត។ ការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំ បានបង្ហាញឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាពប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាសរបស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព។
បន្ទាប់ពីរងបាតុភូតក្តៅខ្លាំងហួសហេតុអស់ជាច្រើនថ្ងៃ បារាំងកំពុងជួបគ្រោះភ្លើងឆេះព្រៃដ៏កំណាចបំផុតមួយទៀត នៅក្បែរក្រុងប៉ារីស។ ក្រុមពន្លត់អគ្គិភ័យជិត៥០០នាក់ កំពុងប្រើគ្រប់មធ្យោបាយ តាមផ្លូវអាកាសផង ផ្លូវគោកផង ប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃ តាំងពីរសៀលថ្ងៃអាទិត្យម្សិលមិញមក។ នៅព្រឹកថ្ងៃចន្ទទី១៣កក្កដានេះ យន្តហោះពន្លត់អគ្គិភ័យកាណាឌែរ ពីរគ្រឿងកំពុងបន្តធ្វើប្រតិបត្តិការ ប្រដាក់គ្នា ជួយក្រុមឡានទឹក។
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ សៅរ៍ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។
មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។
អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការដោះលែងពលរដ្ឋខ្មែរទាំង៣នាក់កើតមានបន្ទាប់ពីមន្រ្តីកុងស៊ុលកម្ពុជាបានទៅសួរសុខទុក្ខអ្នកនេសាទខ្មែរទាំង ៣នាក់ដែលកំពុងឃុំខ្លួននៅប្រទេសថៃ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។ ក្រៅពីទាមទារឱ្យដោះលែងអ្នកនេសាទខ្មែរទាំង ៣នាក់ មន្ត្រីកម្ពុជាក៏កំពុងស្នើសុំឲ្យអាជ្ញាធរថៃផ្តល់ទូកនេសាទរបស់ពលរដ្ឋខ្មែរមកវិញ តែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារ និងស្វែងរកមេធាវីទាមទារតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។ ទោះជាយ៉ាងនេះក្តី លោក ចាន់ រតនា អះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយលើបញ្ហានេះ។
ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំ។ នៅក្នុងសារលិខិតចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានរំឭកឲ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណារួមគ្នាបំពេញការងារគ្រប់គ្រង និងអភិរក្សទីតាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីទាំងនោះឱ្យបានហ្មត់ចត់។ សូមជម្រាបជូនថា កម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៅអង្គការយូណេស្កូចំនួន ៣ទីតាំងដែលរួមមាន មន្ទីរឃុំឃាំង ម-១៣ សារមន្ទីរស-២១ និងមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានចាប់សាឡង់បូមខ្សាច់មួយគ្រឿងរបស់វៀតណាមដែលលួចបើកចូលក្នុងដែនទឹកកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពី ច្រកទ្វារកោះរកា-ក្អមសំណ។ នេះបើតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកទទួលបន្ទុកក្តាប់រួមនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី១៣ ខែកក្កដានេះ។
មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងឧបទ្ទេវហេតុអគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។ នេះបើតាមរបាយការណ៍បឋមរបស់អាជ្ញាធរថៃ។ អភិបាលក្រុងបាងកក លោក ឆាដឆាត សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹងថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេបត្របាក់ក្លឹបកម្សាន្តនោះត្រឹមតែប្រមាណ ៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃបានបើកការស៊ើបអង្កេតលើករណីនេះ។
តំបន់ទេសចរណ៍ធម្មជាតិ ក្នុងឃុំដងពែង ស្រុកស្រែអំបិក ខេត្តកោះកុង ត្រូវបានផ្អាកទទួលភ្ញៀវទេសចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ នេះជាការប្រកាសរបស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខណៈតំបន់ទេសចរណ៍ខ្លះទៀតដូចជាក្នុងខេត្តកំពង់ស្ពឺក៏ត្រូវបានអាជ្ញាធរព្រមានឲ្យបង្កើនការប្រុងប្រយ័ត្ន។ ប្រុងប្រយ័ត្នដោយសារតែជំនន់ទឹកភ្លៀងបន្តហូរធ្លាក់ពីលើភ្នំ។
អតីតប្រមុខដឹកនាំកាតា ពីឆ្នាំ១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែលបានដឹកនាំរាជាណាចក្រតាកា ឱ្យក្លាយជាប្រទេសមានបាននិងលេចមុខលើឆាកអន្តរជាតិ បានស្លាប់ក្នុងជន្មាយុ៧៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលតាកានៅថ្ងៃអាទិត្យទី១២កក្កដា២០២៦។
គ្មានកំណើនប្រជាជន ជាប្រធានបទដ៏គួរឱ្យព្រួយបារម្ភខ្លាំង សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលប៊ូតង់។ ប្រឈមនឹងវិបត្តិដែលកំពុងកើតមានដោយជាក់ស្តែងនេះ នាយករដ្ឋមន្ត្រីប៊ូតង់ បានទាញសញ្ញាអាសន្ន និងប្រកាសផែនការផ្តល់សន្ទុះកំណើត ជំរុញឱ្យបង្កើត “កូនលើសពីបីនាក់”។