បុរសខ្មែរម្នាក់ ត្រូវបានជួយសង្រ្គោះពីការជួញដូរនៅក្នុងប្រទេសឡាវ មុនត្រូវបានលក់បន្តទៅកាន់ភូមា
newsare.net
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុបុរសខ្មែរម្នាក់ ត្រូវបានជួយសង្រ្គោះពីការជួញដូរនៅក្នុងប្រទេសឡាវ មុនត្រូវបានលក់បន្តទៅកាន់ភូមា
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុរសខ្មែរម្នាក់ ដែលមានឈ្មោះថា កែងវ៉ាន់ធី ហ៊ុនហេង ពីការជួញដូរមនុស្ស។ តាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បុរសជនជាតិខ្មែររូបនេះ ត្រូវបានគេបោកប្រាស់ឱ្យមកធ្វើការនៅខេត្តបរកែវ ប្រទេសឡាវ និងគ្រោងលក់បន្តទៅប្រទេសទីបី គឺភូមា។ នៅក្នុងវីដេអូឃ្លីប ដែលបានផ្សាយលើហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវដដែល លោក កែងវ៉ាន់ធី ហ៊ុនហេង បានរៀបរាប់ថា លោកត្រូវបានជនជាតិចិនម្នាក់ បោកបញ្ឆោតនាំទៅធ្វើការនៅក្នុងប្រទេសឡាវ។ ក្រោយទៅដល់ប្រទេសឡាវ ទើបគាត់ដឹងថា ជនជាតិចិននោះគ្រោងនឹងនាំគាត់ទៅលក់បន្តនៅប្រទេសភូមា។ ទោះយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ បានបញ្ជាក់បន្ថែមថា ស្ថានទូតបានសម្របសម្រួលឲ្យបុរស ដែលជាជនរងគ្រោះខាងលើ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ។ Read more














