Cambodia



មេដឹកនាំចិនចាត់ទុកទំនាក់ទំនងកម្ពុជា-ចិន ជាអាទិភាពការទូតរបស់ចិន

មេដឹកនាំចិនជាន់ខ្ពស់ បានចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ នេះបើតាម

ប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ បន្តធ្វើបាតុកម្ម​តវ៉ាប្រឆាំងនឹងការដកហូត​​តំណែងរដ្ឋមន្ត្រីការពារជាតិ

ច្រើនថ្ងៃមកហើយ ដែល​ប្រជាជន​អ៊ុយក្រែនច្រើនពាន់នាក់ បានមកជួបជុំគ្នានៅទីក្រុងកៀវ ដើម្បី​តវ៉

ប្រជាជនអ៊ុយក្រែនច្រើនពាន់នាក់ បន្តធ្វើបាតុកម្ម​តវ៉ាប្រឆាំងនឹងការដកហូត​​តំណែងរដ្ឋមន្ត្រីការពារជាតិ

ច្រើនថ្ងៃមកហើយ ដែល​ប្រជាជន​អ៊ុយក្រែនច្រើនពាន់នាក់ បានមកជួបជុំគ្នានៅទីក្រុងកៀវ ដើម្បី​តវ៉ាប្រឆាំងនឹង​ការដកហូតតំណែង របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ  Mykhaïlo Fedorov ។ ការ​ផ្លាស់ប្តូរតំណែងនេះ ត្រូវបាន​ធ្វើ​ឡើងនៅក្នុងក្របខណ្ឌរុះរើសមាជិក​​រដ្ឋាភិបាល​ សម្រេចដោយលោក​ប្រធានាធិបតីហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យកន្លងទៅ​​។ ក៏ប៉ុន្តែ ប្រភពពិតនៃបញ្ហានេះ គឺកើតចេញពីជម្លោះខ្វែងគំនិតគ្នាខ្លាំងឡើងៗ រវាងលោករដ្ឋមន្ត្រីការពារជាតិ និង​លោក​អគ្គ​មេបញ្ជាការកងទ័ពអ៊ុយក្រែន​។

បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថា ការងារអាទិភាពទី១របស់លោក គឺកម្ចាត់ឧក្រិដ្ឋជនឆបោកអនឡាញនៅកម្ពុជា

បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Christopher Anderson បានអះអាងពីការងារអាទិភាពទី១ នៅពេលមកបំពេញការងា

បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថា ការងារអាទិភាពទី១របស់លោក គឺកម្ចាត់ឧក្រិដ្ឋជនឆបោកអនឡាញនៅកម្ពុជា

បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Christopher Anderson បានអះអាងពីការងារអាទិភាពទី១ នៅពេលមកបំពេញការងារនៅកម្ពុជា ថាលោកនឹងរុះរើឧក្រិដ្ឋកម្មឆបោកអនឡាញ ព្រមទាំងបណ្តាញឧក្រិដ្ឋជន ដែលនៅពីក្រោយ។ ការបញ្ជាក់នេះធ្វើឡើង នៅអំឡុងពេល លោក Christopher Anderson បេក្ខភាពឯកអគ្គរដ្ឋអាទូតអាមេរិក ឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

អ៊ីរ៉ង់​បិទច្រកសមុទ្រអកមូស្ស អ៊ីរ៉ាក់​និង​អាមេរិក​សហការគ្នា​នាំចេញប្រេង​តាម​ផ្លូវ​ផ្សេង

សហរដ្ឋ​អាមេរិក និងអតីតគូសត្រូវ អ៊ីរ៉ាក់ ​ ​បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​ ជិត ​៥០ ស្តីពីភាព​

អ៊ីរ៉ង់​បិទច្រកសមុទ្រអកមូស្ស អ៊ីរ៉ាក់​និង​អាមេរិក​សហការគ្នា​នាំចេញប្រេង​តាម​ផ្លូវ​ផ្សេង

សហរដ្ឋ​អាមេរិក និងអតីតគូសត្រូវ អ៊ីរ៉ាក់ ​ ​បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​ ជិត ​៥០ ស្តីពីភាព​ជា​​ដៃគូសហការ ហើយ​ជាពិសេស​ផ្តោ​ត​លើ​វិស័យ​ប្រេង​ឥន្ធនៈ​។ លើសពីនេះ​ ក្រោម​អន្តរការីសម្របសម្រួល​របស់លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ, អ៊ីរ៉ាក់​និង​ស៊ីរី ក៏​បាន​យល់ព្រម​ដាក់​ឲ្យ​ដំណើរការ​បំពង់​បង្ហូរប្រេង​ឡើងវិញ ដែល​ត្រូវ​នាំចេញប្រេងពីអ៊ីរ៉ាក់​ទៅស៊ីរី មុននឹងបន្តទៅកាន់​តំបន់សមុទ្រ​​មេឌីទែរ៉ាណេ​​។ នេះជាយុទ្ធសាស្ត្រថ្មីមួយរបស់​រដ្ឋបា​លទីក្រុង​វ៉ាស៊ីនតោន ​ ក្នុងការនាំចេញប្រេងតាមផ្លូវផ្សេង ​ព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រអកមូស្ស។​

អ្នកជំនាញសារព័ត៌មានជំរុញឲ្យពន្លឿនការធ្វើច្បាប់សារព័ត៌មានមួយចំនួន ដើម្បីប្រយោជន៍សង្គម

អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធន

អ្នកជំនាញសារព័ត៌មានជំរុញឲ្យពន្លឿនការធ្វើច្បាប់សារព័ត៌មានមួយចំនួន ដើម្បីប្រយោជន៍សង្គម

អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីការពារផលប្រយោជន៍សង្គម និងសិទ្ធិរបស់អ្នកកាសែត។ ច្បាប់ដែលអ្នកជំនាញបានលើកឡើងនោះ ​គឺច្បាប់ស្តីពីរបបសារព័ត៌មាន ដែលគួរធ្វើវិសោធនកម្មឱ្យបានលឿន និងច្បាប់ផ្សេងៗទៀត ដូចជា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ច្បាប់ស្តីពីការប្រើប្រាស់បណ្តាញសង្គម ច្បាប់ស្តីពីបច្ចេកវិទ្យាAI ​និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលជាដើម។

បុរសខ្មែរម្នាក់ ត្រូវបានជួយសង្រ្គោះពីការជួញដូរនៅក្នុងប្រទេសឡាវ មុនត្រូវបានលក់បន្តទៅកាន់ភូមា

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុ

បុរសខ្មែរម្នាក់ ត្រូវបានជួយសង្រ្គោះពីការជួញដូរនៅក្នុងប្រទេសឡាវ មុនត្រូវបានលក់បន្តទៅកាន់ភូមា

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានជួយសង្រ្គោះបុរសខ្មែរម្នាក់ ដែលមានឈ្មោះថា កែងវ៉ាន់ធី ហ៊ុនហេង ពីការជួញដូរមនុស្ស។ តាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បុរសជនជាតិខ្មែររូបនេះ ត្រូវបានគេបោកប្រាស់ឱ្យមកធ្វើការនៅខេត្តបរកែវ ប្រទេសឡាវ និងគ្រោងលក់បន្តទៅប្រទេសទីបី គឺភូមា។ នៅក្នុងវីដេអូឃ្លីប ដែលបានផ្សាយលើហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវដដែល លោក កែងវ៉ាន់ធី ហ៊ុនហេង បានរៀបរាប់ថា លោកត្រូវបានជនជាតិចិនម្នាក់ បោកបញ្ឆោតនាំទៅធ្វើការនៅក្នុងប្រទេសឡាវ។ ក្រោយទៅដល់ប្រទេសឡាវ ទើបគាត់ដឹងថា ជនជាតិចិននោះគ្រោងនឹងនាំគាត់ទៅលក់បន្តនៅប្រទេសភូមា។ ទោះយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងចន្ទន៍ បានបញ្ជាក់បន្ថែមថា ស្ថានទូតបានសម្របសម្រួលឲ្យបុរស ដែលជាជនរងគ្រោះខាងលើ បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ស៊ី ជីនពីង ប្រាប់មេដឹកនាំថៃកុំឲ្យបារម្ភរឿងចិនលក់រថក្រោះឲ្យខ្មែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន​ ឆានវីរៈគូន  និងប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង បានពិភាក្សាគ្នា

លោក ស៊ី ជីនពីង ប្រាប់មេដឹកនាំថៃកុំឲ្យបារម្ភរឿងចិនលក់រថក្រោះឲ្យខ្មែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន​ ឆានវីរៈគូន  និងប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង បានពិភាក្សាគ្នាត្រង់ទៅត្រង់មកនៅក្នុងជំនួបមួយនាទីក្រុងសៀងហៃ ប្រទេសចិន អំពីរថក្រោះ ដែលកម្ពុជាបានទទួលពីប្រទេសចិនកាលពីពេល​ថ្មីៗនេះ។ លោក ស៊ី​​ ជីនពីង បានបញ្ជាក់ថា រថក្រោះដែលចិនប្រគល់ឲ្យកម្ពុជា ជាផ្នែកមួយនៃការទិញដូរអាវុធតាមកិច្ចព្រមព្រៀង ដែលធ្វើឡើងមុនទាហានកម្ពុជា និងថៃប៉ះទង្គិចគ្នាតាមព្រំដែនកាលពីឆ្នាំ២០២៥។ ក្នុងន័យនេះ លោក ស៊ី ថា ថៃមិនគួរមានការបារម្ភនោះឡើយ។

អាមេរិកប្រកាស​រឹតបន្តឹង​ទិដ្ឋាការស្នាក់​នៅចំពោះ​​និស្សិត​និង​អ្នកសារព័ត៌មានបរទេស

ក្នុង​ទិសដៅបន្ត​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍ រដ្ឋាភិបាល​អាមេរិកប្រកាស​រឹតបន្តឹងទិដ្ឋាការ

អាមេរិកប្រកាស​រឹតបន្តឹង​ទិដ្ឋាការស្នាក់​នៅចំពោះ​​និស្សិត​និង​អ្នកសារព័ត៌មានបរទេស

ក្នុង​ទិសដៅបន្ត​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍ រដ្ឋាភិបាល​អាមេរិកប្រកាស​រឹតបន្តឹងទិដ្ឋាការស្នាក់នៅចំពោះ​និស្សិតនិងអ្នកសារព័ត៌មានបរទេស។ វិធានការ​ថ្មីបាន​កំណត់​រយៈពេលស្នាក់នៅស្របច្បាប់​សម្រាប់​​និស្សិតបរទេស យ៉ាង​ច្រើន​បំផុត ត្រឹម​៤ឆ្នាំ ហើយចំពោះ​ ​អ្នក​កាសែត​ ត្រឹម​៨ខែ។ រយៈពេលនេះ ​​តិចខ្លាំង បើប្រៀប​នឹង​ការ​អនុវត្ត​ពីមុន។ ប្រទេស​ចិន ដែលមាននិស្សិត​រៀន​ច្រើន​នៅអាមេរិក បញ្ចេញ​​ប្រតិកម្ម​មិនសប្បាយចិត្ត និង​​សន្យា​ដាក់​វិធានការ​វាយបក​។ ចំណែក ​ស្ថាប័នកាសែត​អន្តរជាតិ ​រិះគន់ថា អាមេរិកកំពុងរឹតត្បឹត​សេរីភាព​សារព័ត៌មាន និង​ធ្វើឲ្យ​ស្រអាប់​លទ្ធិប្រជាធិបតេយ្យ​។​​  

អេលសាល់វ៉ាឌ័រ៖ Amnesty International ថាអាចមាន​​​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ក្នុងមន្ទីរឃុំឃាំង

យុទ្ធនាការបង្ក្រាបក្រុមអន្ធពាល​ និងបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន​នៅ​ប្រទេសអេលសាល់វ៉ា

អេលសាល់វ៉ាឌ័រ៖ Amnesty International ថាអាចមាន​​​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ក្នុងមន្ទីរឃុំឃាំង

យុទ្ធនាការបង្ក្រាបក្រុមអន្ធពាល​ និងបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន​នៅ​ប្រទេសអេលសាល់វ៉ាឌ័រ ចាប់តាំងពី​ឆ្នាំ​២០២២មក មានដឹតដាមទៅដោយ​ករណីរំលោភសិទ្ធិមនុស្ស និងអាចជាករណីឧក្រិដ្ឋម្ម​ប្រឆាំងមនុស្សជាតិ​​។ ផ្អែកតាម​ អង្គការ Amnesty International គឺអាជ្ញាធរអេលសាល់វ៉ាឌ័រ បាន​ចាប់ឃុំខ្លួន​មនុស្ស​ក្រៅប្រព័ន្ធច្បាប់ ប្រមាណ​៩ម៉ឺននាក់ ក្នុងនោះមានមនុស្ស​​យ៉ាងតិច​៤៧០នាក់ បានស្លាប់​នៅក្នុងមន្ទីរឃុំឃាំង​។​

តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?

នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ

តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?

នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ដែលសុទ្ធសឹងជាក្រុមហ៊ុនសំខាន់ និងមានសក្តានុពល។ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានខ្លះដែលកំពុងវិនិយោគនៅកម្ពុជាបានអះអាងពីការពង្រីក​ទុនវិនិយោគបន្ថែម ខណៈក្រុមហ៊ុនខ្លះទៀតបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះមិនបង្ហាញត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែពួកគេនឹងបោះទុនវិនិយោគជាក់ស្តែងនៅកម្ពុជាតែម្តង។ ដូច្នេះសួរថា តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?

រុស្ស៊ី ៖ អ្នកនយោបាយប្រឆាំងជើងចាស់ម្នាក់ថា លោក ពូទីន កំពុងដឹកនាំប្រទេសទៅរកក្តីអន្តរាយ

អ្នកនយោបាយប្រឆាំងដ៏កម្រមួយរូបក្នុងប្រទេសរុស្ស៊ី លោក Boris Nadejdine បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័

រុស្ស៊ី ៖ អ្នកនយោបាយប្រឆាំងជើងចាស់ម្នាក់ថា លោក ពូទីន កំពុងដឹកនាំប្រទេសទៅរកក្តីអន្តរាយ

អ្នកនយោបាយប្រឆាំងដ៏កម្រមួយរូបក្នុងប្រទេសរុស្ស៊ី លោក Boris Nadejdine បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃ ទី ១៦ ខែ កក្កដា ថា នយោបាយដឹកនាំរបស់ លោក វ៉្លាឌីមៀរ ពូទីន កំពុងអូសទាញប្រទេស ឲ្យធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយ ។ ឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតសភារុស្ស៊ី នៅខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ អ្នកនយោបាយជើងចាស់់រូបនេះ ដែលមិនខ្លាចនិយាយរិះគន់លោក ពូទីន ដោយចំៗ កំពុងរងការធ្វើទុក្ខបុកម្នេញដោយប្រព័ន្ធតុលាការ ដែលនឹងអាចរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ។

ក្រុមសង្គមស៊ីវិលស្នើឱ្យលោក ហ៊ុន ម៉ាណែតសុំការលើកលែងទោសអ្នកកាសែត ២នាក់ពីព្រះមហាក្សត្រ

ក្រុមអង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នបានផ្ញើលិខិតចំហទៅលោក ហ៊ុន ម៉ាណែតឲ្យស្នើសុំព្រះមហាក្ស

ក្រុមសង្គមស៊ីវិលស្នើឱ្យលោក ហ៊ុន ម៉ាណែតសុំការលើកលែងទោសអ្នកកាសែត ២នាក់ពីព្រះមហាក្សត្រ

ក្រុមអង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នបានផ្ញើលិខិតចំហទៅលោក ហ៊ុន ម៉ាណែតឲ្យស្នើសុំព្រះមហាក្សត្រលើកលែងទោសអ្នកកាសែត ២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ាដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៤ឆ្នាំ។ ចំពោះក្រុមសង្គមស៊ីវិល មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលអាចសុំការបន្ធូបន្ថយ និងលើកលែងទោសអ្នកកាសែតទាំង ២នាក់បាន។

លោក ស៊ី ជីនពីង៖ បញ្ញាសប្បនិម្មិតមិនត្រូវស្ថិតក្រោមកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយទេ

មហាយក្សចិនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទក្នុងក្រុងសៀងហៃស្តីពីបញ្ញាសប្បនិម្មិតដែលមានប្រម

លោក ស៊ី ជីនពីង៖ បញ្ញាសប្បនិម្មិតមិនត្រូវស្ថិតក្រោមកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយទេ

មហាយក្សចិនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទក្នុងក្រុងសៀងហៃស្តីពីបញ្ញាសប្បនិម្មិតដែលមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីប្រមាណ ៣០ប្រទេសចូលរួម។ ជាគូប្រជែងនឹងសហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានថ្លែងក្នុងឱកាសបើកវេទិកាសន្និសីទនៅថ្ងៃសុក្រ ទី១៧កក្កដានេះ ថា ប្រទេសមួយមិនត្រូវគ្រប់គ្រងវិស័យបញ្ញាសប្បនិម្មិតដោយផ្តាច់មុខតែម្នាក់ឯងទេ។ ក្រៅពីក្រើនរំឭកឲ្យមានបទដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រងបញ្ញាសប្បនិម្មិត ប្រមុខរដ្ឋចិនក៏ដាស់តឿនថា រាល់ការអភិវឌ្ឍវិស័យបញ្ញាសប្បនិម្មិតគួរតែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងបម្រើផលប្រយោជន៍មនុស្សជាតិ។ ​

រាជធានី-ខេត្ត មួយចំនួនត្រៀមផ្សាយបន្តផ្ទាល់ World Cup ២០២៦ ផ្តាច់ព្រ័ត្រនៅទីសាធារណៈ

មានរាជធានី ខេត្តយ៉ាងតិចចំនួន៨ បានប្រកាសរៀបចំផ្សាយបន្តផ្ទាល់តាមអេក្រង់ធំៗ នូវការប្រកួតបាល

រាជធានី-ខេត្ត មួយចំនួនត្រៀមផ្សាយបន្តផ្ទាល់ World Cup ២០២៦ ផ្តាច់ព្រ័ត្រនៅទីសាធារណៈ

មានរាជធានី ខេត្តយ៉ាងតិចចំនួន៨ បានប្រកាសរៀបចំផ្សាយបន្តផ្ទាល់តាមអេក្រង់ធំៗ នូវការប្រកួតបាល់ទាត់ពិភពលោក ២០២៦(FIFA World Cup 2026) នៅវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។ ការប្រកាសរៀបចំនេះត្រូវបានអ្នកជំនាញវិស័យកីឡាយល់ឃើញថាជារូបភាពមួយល្អ ដែលបង្ហាញពីសាមគ្គីភាព ការសប្បាយរួមគ្នា និងការបំផុសឲ្យមានស្មារតីស្រលាញ់កីឡាបាល់ទាត់នៅក្នុងចំណោមពលរដ្ឋខ្មែរ។

គណបក្សកម្លាំងជាតិទូលស្នើព្រះមហាក្សត្រប្រើព្រះរាជតួនាទីព្រះអង្គជាព្រះប្រមុខរដ្ឋ ករណីលោក រ៉ុង ឈុន

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ មេដឹកនាំគណបក្សកម្លាំងជាតិ បាននាំគ្នាដង្ហែញត្តិទៅកាន

គណបក្សកម្លាំងជាតិទូលស្នើព្រះមហាក្សត្រប្រើព្រះរាជតួនាទីព្រះអង្គជាព្រះប្រមុខរដ្ឋ ករណីលោក រ៉ុង ឈុន

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ មេដឹកនាំគណបក្សកម្លាំងជាតិ បាននាំគ្នាដង្ហែញត្តិទៅកាន់ព្រះបរមរាជវាំង ដើម្បីទូលថ្វាយព្រះមហាក្សត្រក្នុងព្រះបរមតួនាទីជាព្រះប្រមុខរដ្ឋ មានព្រះរាជតម្រិះ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យលទ្ធភាពអនុវត្តនីតិវិធី ដែលច្បាប់បានកំណត់។ ការដាក់ញត្តិរបស់គណបក្សកម្លាំងជាតិនៅពេលនេះ​ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សត្រូវតុលាការកំពូលកាលពីពេលថ្មីៗនេះ បានផ្តន្ទាទោស និងដកហូតសិទ្ធិជាមួយដ្ឋានសំខាន់ៗមួយចំនួនរបស់លោក។

ស្ថាន​ទូត និងសមាគមអតីត​សិស្សកម្ពុជា​នៅ​រុស្ស៊ីថា​ ស្ត្រីក្នុងវីដេអូល្បីលើបណ្តាញសង្គមមិនមែនពលរដ្ឋរុស្ស៊ីទេ

នៅថ្ងៃទី១៧កក្កដានេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញ និងសមាគមអតីតនិស្សិតកម្ពុជាពីសហភ

ស្ថាន​ទូត និងសមាគមអតីត​សិស្សកម្ពុជា​នៅ​រុស្ស៊ីថា​ ស្ត្រីក្នុងវីដេអូល្បីលើបណ្តាញសង្គមមិនមែនពលរដ្ឋរុស្ស៊ីទេ

នៅថ្ងៃទី១៧កក្កដានេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញ និងសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ីបានបញ្ជាក់ថា ស្រ្តីក្នុងវីដេអូដែលកំពុងចែកចាយលើបណ្តាញសង្គមមិនមែនជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ីឡើយ។ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងសមាគមអតីតនិស្សិតបានស្នើឱ្យអាជ្ញាធរកម្ពុជា និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ព្រោះវាជា​​បញ្ហាមនុស្សធម៌ និងសិទ្ធិកុមារ។ 

លោកគ្រូ អ្នកគ្រូបន្តបេសកកម្មបង្រៀនសិស្សនៅជំរំភៀសសឹក ទោះស្ថិតក្នុងភាពភ័យខ្លាច

គ្រូបង្រៀន និងកុមារកម្ពុជាជាច្រើនពាន់នាក់នៅតាមព្រំដែនកំពុងបន្តដក់ជាប់នូវការឈឺចាប់ លាយឡំ

លោកគ្រូ អ្នកគ្រូបន្តបេសកកម្មបង្រៀនសិស្សនៅជំរំភៀសសឹក ទោះស្ថិតក្នុងភាពភ័យខ្លាច

គ្រូបង្រៀន និងកុមារកម្ពុជាជាច្រើនពាន់នាក់នៅតាមព្រំដែនកំពុងបន្តដក់ជាប់នូវការឈឺចាប់ លាយឡំនឹងការភ័យខ្លាចនៃភ្លើងសង្គ្រាមកម្ពុជា-ថៃកាលពីឆ្នាំ២០២៥។ តែទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គ្រូបង្រៀននៅតែបន្តបេសកកម្មអប់រំសិស្សនៅជំរំភៀសសឹកតាមព្រំដែនដដែល។ ជាក់ស្តែងនៅសាលាបឋមសិក្សាជោគជ័យក្នុងភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រូបង្រៀនបន្តបង្រៀនកុមារតូចៗដោយយកចិត្តទុកដាក់ស្របតាមកម្មវិធីអប់រំរបស់ក្រសួង៕

ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

មន្ត្រី​រាជការថៃ​ជាង​៥ពាន់​នាក់ អាច​នឹង​ត្រូវ​ព្យូរ​ពីការ​ងារ និង​តួនាទី​ ដោយ​ហេតុ​មាន​រ

ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

មន្ត្រី​រាជការថៃ​ជាង​៥ពាន់​នាក់ អាច​នឹង​ត្រូវ​ព្យូរ​ពីការ​ងារ និង​តួនាទី​ ដោយ​ហេតុ​មាន​រឿង​អាស្រូវ​ពុក​រលួយ​ និង​លួច​បន្លំ​នៅ​ពេល​ប្រលង​ចូល។ នេះ​បើតាម​ការ​អះអាង​របស់​អាជ្ញាធរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កក្កដា ដោយ​បញ្ជាក់​ថា​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​បី​នាក់ ក្នុង​សំណុំរឿងនេះ។

យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

នៅអ៊ុយក្រែន ​ យុវជនច្រើន​ពាន់នាក់​ ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម ​តាម​​បណ្តាទីប្រជុំជន​

យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

នៅអ៊ុយក្រែន ​ យុវជនច្រើន​ពាន់នាក់​ ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម ​តាម​​បណ្តាទីប្រជុំជន​​ ទោះបី​ជាត្រូវ​​ប្រឈម​នឹង​ការវាយប្រហារ​របស់​ទ័ព​រុស្ស៊ី​ យ៉ាងណាក្តី​។ បាតុកម្ម​នេះ ប្រឆាំង​នឹង​ការដកតំណែងរដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយភាព និងជាអ្នក​ជំរុញដ៏ចម្បង​​ឲ្យ​ទ័ព​អ៊ុយក្រែន​សម្រុក​ប្រើ​ដ្រូន​​ចម្បាំង​។​ រដ្ឋមន្ត្រីវ័យក្មេងរូប​នេះ មាន​ទំនាស់​ជាមួយ​មេបញ្ជាការ​កងទ័ព​ ដែលបណ្តាលឲ្យ​​ត្រូវ​រុះរើរដ្ឋាភិបាល​ថ្មី។ ដោយមិន​​កាន់ជើង​ខាងណាមួយ ប្រធានាធិបតី​អ៊ុយក្រែន លោក  វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​អំពាវនាវ​ឲ្យ«រួបរួម​ជាតិ​»។  ​

តើចិនអាចជួយអ្វីទៀតក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ខណៈមេដឹកនាំកម្ពុជា-ថៃកំពុងមានវត្តមាននៅចិន?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទ

តើចិនអាចជួយអ្វីទៀតក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ខណៈមេដឹកនាំកម្ពុជា-ថៃកំពុងមានវត្តមាននៅចិន?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែតក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តី លោក អានុធិន ឆានវីរៈគូន ក៏ចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងមានជំនួបជាមួយលោក ស៊ី ជីនពីងដែរ។ អ្នកតាមដានកិច្ចការអន្តរជាតិ​កត់​សម្គាល់ថា កិច្ចប្រជុំនៅចិនពេលនេះអាចជាវេទិកាដែលមេដឹកនាំកម្ពុជា និងថៃឆ្លៀតជួបជជែកគ្នាពីបញ្ហាព្រំដែន។ ចំណែកអ្នកជំនាញយល់ថា ចិនអាចនឹងព្យាយាម​ជួយសម្របសម្រួលដើម្បីរៀបចំជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ។

ក្រុមហ៊ុនចិនធំៗប្រមាណ ១០ក្រុមហ៊ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនធំៗចំនួន ៩ក្រុមហ៊ុនបានបង្ហាញពីគោលបំណងចង់ពង្រីកបន្ថែមការវិនិយោគនៅកម្ពុជា។ ចេ

ក្រុមហ៊ុនចិនធំៗប្រមាណ ១០ក្រុមហ៊ុន ចាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនធំៗចំនួន ៩ក្រុមហ៊ុនបានបង្ហាញពីគោលបំណងចង់ពង្រីកបន្ថែមការវិនិយោគនៅកម្ពុជា។ ចេតនានេះធ្វើឡើងនៅក្នុងជំនួបបន្តបន្ទាប់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាឱកាសដែលលោក ហ៊ុន ម៉ាណែត ចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។

បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”

សភា​បារាំង​បាន​អនុម័ត​នៅ​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​២០២៦ ច្បាប់​ជួយ​បញ្ចប់​ជីវិត​ ដែល​ផ្តល់​

បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”

សភា​បារាំង​បាន​អនុម័ត​នៅ​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​២០២៦ ច្បាប់​ជួយ​បញ្ចប់​ជីវិត​ ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំងប្រុង​ស្លាប់និងលែង​មាន​មធ្យោបាយ​ព្យាបាល​ជា សុំ​អស់​ជីវិត​ ដោយថ្លៃថ្ងូរ។ តែ​​ដំណើរ​បែប​បទ​និងលក្ខខណ្ឌ​សុំ​បញ្ចប់​ជីវិត​មាន​​ច្រើន។

អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ

អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ្ឌា បន្ទាប់ពីក្រឡាប់ទូក កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរួមគ្នារបស់ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM)។ ក្រៅពីសម្តែងក្តីព្រួយបារម្ភជាខ្លាំង ស្ថាប័នអង្គការអន្តរជាតិទាំង២នេះក៏បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអន្តរជាតិជួយរកមធ្យោបាយដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ 

កម្ពុជាទាមទារឱ្យថៃផ្ទៀងផ្ទាត់ហេតុការណ៍ផ្ទុះគ្រាប់តាមព្រំដែន តែថៃបដិសេធ

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC កាលពីថ្ងៃទី១៥ កក្កដា ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ

កម្ពុជាទាមទារឱ្យថៃផ្ទៀងផ្ទាត់ហេតុការណ៍ផ្ទុះគ្រាប់តាមព្រំដែន តែថៃបដិសេធ

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC កាលពីថ្ងៃទី១៥ កក្កដា ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹងតាមព្រំដែន។ ថៃ តាមរយៈកងទ័ពភូមិភាគទី២ បានបដិសេធដោយអះអាងថា ខ្លួនមិនមែនជាអ្នកបង្កឱ្យមានហេតុការណ៍នោះទេ។ 

តើការអនុម័តស្តង់ដាររបស់កម្ពុជាអាចជួយជំរុញការនាំចេញផលិតផលខ្មែរដែរ ឬទេ?

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ដើ

តើការអនុម័តស្តង់ដាររបស់កម្ពុជាអាចជួយជំរុញការនាំចេញផលិតផលខ្មែរដែរ ឬទេ?

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ស្តង់ដារទាំង ៤៥ រួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣ ស្តង់ដារ ISO ចំនួន ២៦ ស្តង់ដារ IEC ចំនួន ៤ និងវិសោធនកម្មស្តង់ដារចំនួន ២។ ស្តង់ដារទាំងអស់នេះគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រ ដូចជាសំណង់ គីមីសាស្ត្រ ប្រព័ន្ធគ្រប់គ្រង គ្រឿងអេឡិចត្រូនិក កៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ តើការអនុម័តស្តង់ដារទាំងនេះអាចជួយជំរុញការនាំចេញផលិតផលខ្មែរដែរ ឬទេ?

បណ្តាញ ICIJ៖ IFC ជួបបញ្ហាអស្ថិរភាពផ្ទៃក្នុងក្រោយច្រានចោលរបាយការណ៍ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

អង្គការសង្គមស៊ីវិល និងអ្នកជំនាញអន្តរជាតិជាង ៦០ស្ថាប័នបានដាក់ក្តីបារម្ភថា ការសម្រេចច្រានច

បណ្តាញ ICIJ៖ IFC ជួបបញ្ហាអស្ថិរភាពផ្ទៃក្នុងក្រោយច្រានចោលរបាយការណ៍ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

អង្គការសង្គមស៊ីវិល និងអ្នកជំនាញអន្តរជាតិជាង ៦០ស្ថាប័នបានដាក់ក្តីបារម្ភថា ការសម្រេចច្រានចោល​របាយការណ៍របស់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ពាក់ព័ន្ធនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចបង្កជា​គំរូមិន​ល្អសម្រាប់ប្រព័ន្ធគណនេយ្យភាពរបស់ធនាគារពិភពលោក។ ទន្ទឹមនឹង​ការរិះគន់ IFC ក៏កំពុង​ជួបបញ្ហាអស្ថិរភាពផ្ទៃក្នុង​ដោយសារ​ប្រធានស្ថាប័នត្រួតពិនិត្យឯករាជ្យ​​​សម្រេចលាលែងពីតំណែងភ្លាម ក្រោយរបាយការណ៍​​ខ្លួនត្រូវបានច្រានចោល​​ដូច្នេះ។

អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក

ការ​ចាក់​ថ្នាំ​បង្ការកុមារ​នៅលើ​ពិភពលោក​​ បាន​ប្រសើរ​ឡើង​បន្តិច​នៅ​ឆ្នាំ​២០២៥ បើ​ប្រៀប​

អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក

ការ​ចាក់​ថ្នាំ​បង្ការកុមារ​នៅលើ​ពិភពលោក​​ បាន​ប្រសើរ​ឡើង​បន្តិច​នៅ​ឆ្នាំ​២០២៥ បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០២៤។ ប៉ុន្តែ​ការកាត់បន្ថយ​​ជំនួយ​អន្តរជាតិ ជម្លោះ​ប្រដាប់អាវុធ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត កំពុង​ធ្វើ​ឱ្យពិភពលោក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ​មានជំងឺ​ឆ្លង​​រាតត្បាត​ កើត​ឡើង​វិញ​ ព្រោះ​អត្រា​ចាក់​ថ្នាំបង្ការ​មិន​ដល់កំរិត​។ នេះ​បើ​តាម​របាយការណ៍​​របស់​អង្គការ​សហប្រជាជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃពុធ​ទី​១៥​កក្កដា​២០២៦។

សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង

សហភាពអឺរ៉ុប បានចុះ​កិច្ចព្រមព្រៀង​ផលិតដ្រូនចម្បាំងរួម​គ្នាជាមួយ​ អ៊ុយក្រែន​។ តាំងពី​សង្គ

សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង

សហភាពអឺរ៉ុប បានចុះ​កិច្ចព្រមព្រៀង​ផលិតដ្រូនចម្បាំងរួម​គ្នាជាមួយ​ អ៊ុយក្រែន​។ តាំងពី​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន នៅដើមឆ្នាំ២០២២​មក អ៊ុយក្រែន​បា​នសម្រួច​បច្ចេទេស រហូត​ក្លាយ​ជាអ្នក​ជំនាញ​យ៉ាង​ប៉ិនប្រសប់​ខាងផលិត​ដ្រូនចម្បាំង។ សហភាព​អឺរ៉ុប ចង់​យក​ជំនាញ​របស់អ៊ុយក្រែន​នេះ ដើម្បី​វិនិយោគជំរុញ​ឧស្សាហកម្មយោធា ព្រមទាំង​ ជួយ​ការពារ​​​សន្តិសុខរួម​​ ផង​។ 

តើគួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់ខែឲ្យកងទ័ពតាមធនាគារដែរ ឬទេ?

ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមព

តើគួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់ខែឲ្យកងទ័ពតាមធនាគារដែរ ឬទេ?

ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។

អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់

យោធាអ៊ីរ៉ង់​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ១៥​កក្កដា​ ថា​មាន​ទាហាន​៧​នាក់​បាន​ស្លាប់​នៅក្នុងកា

អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់

យោធាអ៊ីរ៉ង់​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ១៥​កក្កដា​ ថា​មាន​ទាហាន​៧​នាក់​បាន​ស្លាប់​នៅក្នុងការ​វាយប្រហារ​របស់​អាមេរិក លើ​តំបន់​ភាគអាគ្នេយ៍​នៃ​ប្រទេស។ ក្រុង​កំពង់​ផែ​អ៊ីរ៉ង់​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​តាំង​នៅ ​ក៏​រង​ការ​ដៅ​​វាយប្រហារ​ ពី​សំណាក់​អាមេរិក​ដែរ។ ទន្ទឹម​នឹង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ជា​ថ្មី​ ជា​គម្រប់​បួន​ថ្ងៃ​ជាប់​គ្នា អាមេរិក​បាន​ប្រកាស​បិទ​ខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់​នៅច្រក​អកមូហ្ស​ជា​ថ្មី។ ចំណែក​អ៊ីរ៉ង់​បាន​បាញ់​ប្រហារ​សង​សឹក​វិញ​ដល់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ហ្សកដានី។

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​

អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់”

កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់?

ក្រសួងបរិស្ថានបញ្ជាឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន បំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ

ក្រសួងបរិស្ថានបង្គាប់ឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន (FANG XING GARMENT) អនុវត្តច្បាប់ត្រឹមត្រូវ បន្ទាប់

ក្រសួងបរិស្ថានបញ្ជាឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន បំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ

ក្រសួងបរិស្ថានបង្គាប់ឲ្យរោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន (FANG XING GARMENT) អនុវត្តច្បាប់ត្រឹមត្រូវ បន្ទាប់ពីរោងចក្រនេះបានដុតកម្ទេចកំណាត់ និងបញ្ចេញផ្សែងពុលលើសកម្រិតស្តង់ដារគុណភាពខ្យល់សាធារណៈ។ ក្នុងន័យនេះ ក្រសួងបានតម្រូវឲ្យរោងចក្របញ្ឈប់ការដុតកម្ទេចកំណាត់ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែងដែលចេញពីឡចំហាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់

ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ូដង់​ ពឹង​ផ្អែក​ហិរញ្ញវត្ថុដើម្បី​​​បន្ត​ធ្វើ​សង្គ្រាមរ៉ាំរ៉ៃ

អង្គការ​សហប្រជាជាតិ​ ក្រើនរំឭក​ពី​ប្រភព​ចំណូលដែល​បំប៉នភ្លើង​សង្គ្រាម​ស៊ូដង់

ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ូដង់​ ពឹង​ផ្អែក​ហិរញ្ញវត្ថុដើម្បី​​​បន្ត​ធ្វើ​សង្គ្រាមរ៉ាំរ៉ៃ តាមរយៈ​ការ​ក្តោបក្តាប់​ និង​ចម្រាញ់​ធនធានធម្មជាតិ ក្នុង​តំបន់​ដែល​ពួក​គេ​កាន់កាប់។ នេះបើតាម​ អង្គការសហប្រជាជាតិ ដោយ​អំពាវនាវឲ្យ​បណ្តា​រដ្ឋាភិបាល​ផ្សេងទៀត ត្រូវ​យក​ចិត្តទុកដាក់ទប់​ស្កាត់​។ ទន្ទឹម​នឹងគ្នា​នេះ សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​អាជីវកម្ម​មាស ដែលមានប្រភព​មកពី ​ស៊ូដង់។  

ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំ

ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើននាក់បានជាប់គាំង ឬប្រឈមនឹងភាពគ្រោះថ្នាក់នៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនដោយសារតែជំនន់ទឹកភ្លៀង។ អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យអ្នករៀបចំដំណើរកម្សាន្តប្រយ័ត្នប្រយែងខ្ពស់ ដោយត្រូវធ្វើបច្ចុប្បន្នភាពអំពីបញ្ហាអាកាសធាតុជាប្រចាំ។ ទន្ទឹមគ្នានេះ អ្នកតាមដានសង្គមខ្លះក៏ចង់ឱ្យមានការរៀបចំប្រព័ន្ធប្រកាសអាសន្នដើម្បីជួយកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីកម្ពុជាត្រូវការ​​​ពង្រឹងប្រព័ន្ធប្រកាសអាសន្ន​គ្រោះធម្មជាតិសម្រាប់ភ្ញៀវទេសចរ?

Get more results via ClueGoal