ការចែករំលែកទស្សនទានរបស់បញ្ញវន្តមានប្រយោជន៍អ្វីខ្លះដល់សង្គម?
newsare.net
នាពេលថ្មីៗនេះ បញ្ញវន្តខ្មែរមួយចំនួន បាននិយាយវែកញែកអំពីបញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គមការចែករំលែកទស្សនទានរបស់បញ្ញវន្តមានប្រយោជន៍អ្វីខ្លះដល់សង្គម?
នាពេលថ្មីៗនេះ បញ្ញវន្តខ្មែរមួយចំនួន បាននិយាយវែកញែកអំពីបញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គមខ្មែរ ដូចជាបញ្ហាជម្លោះព្រំដែនជាមួយថៃ ការរិះគន់ពីសញ្ញាបត្របណ្ឌិត និងការទាក់ទាញអ្នកវិនិយោគបរទេសជាដើម។ ទាំងអស់នេះជាបញ្ហា ដែលបញ្ញវន្តខ្មែរខ្លះ យល់ថាកម្ពុជាដើរមិនទាន់ប្រទេសជិតខាង។ តែការលើកឡើងទាំងនេះ បានទាក់ទាញប្រតិកម្មពីថ្នាក់ដឹកនាំប្រទេសជាបន្តបន្ទាប់ តាមរយៈសារបញ្ឆិតបញ្ឆៀង និងការក្រើនរំឭកដាស់តឿន ឲ្យអ្នកបញ្ចេញមតិមានការប្រយ័ត្នប្រយែង ជាពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានា យល់ឃើញផ្សេងៗគ្នា ដោយខ្លះចង់ឲ្យបញ្ញវន្តចែករំលែកយោបល់ដោយសេរី ដើម្បីប្រយោជន៍ជាតិ និងខ្លះទៀតចង់ឲ្យបញ្ញវន្តផ្តល់មតិដែលមានមូលដ្ឋានច្បាស់លាស់ និងមិនហៃអើតែតាមអ្នកនយោបាយ។ តើកម្ពុជាគួរបើកចំហឲ្យបញ្ញវន្តបង្ហាញពីការចែករំលែកទស្សនៈ ដោយគ្មានសម្ពាធ ឬត្រូវកម្រិតសិទ្ធិបញ្ចេញមតិយ៉ាងណា? Read more














