Cambodia



Former MP Sitoh Yih Pin, media veteran Patrick Daniel appointed as non-resident high commissioner to Maldives, Sri Lanka

Former Potong Pasir MP Sitoh Yih Pin and media veteran Patrick Daniel have been appointed as Singapore's non-resident high commissioner to Maldives and Sri Lanka respectively, the Ministry of Foreign Affairs (MFA) announced on Tuesday (July 21).Sitoh, 62, wa

អាមេរិកបើកផ្លូវឲ្យអារ៉ាប៊ីសាអូឌីតមាននុយក្លេអ៊ែរស៊ីវិល តែត្រូវទទួលស្គាល់រដ្ឋអ៊ីស្រាអែលសិន

ក្រោយពីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ប្រធ

អាមេរិកបើកផ្លូវឲ្យអារ៉ាប៊ីសាអូឌីតមាននុយក្លេអ៊ែរស៊ីវិល តែត្រូវទទួលស្គាល់រដ្ឋអ៊ីស្រាអែលសិន

ក្រោយពីចុះកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌបន្ថែមដោយតម្រូវឲ្យទីក្រុងរីយ៉ាដទទួលស្គាល់រដ្ឋអ៊ីស្រាអែល។ តែមិនទាន់អីផង កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលរវាងវ៉ាស៊ីនតោន និងរីយ៉ាដបានបង្កឲ្យមានការរិះគន់អំពីអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងក្តីព្រួយបារម្ភពីការសាយភាយអាវុធប្រល័យលោក។ ចំណែកបណ្តាអ្នកតំណាងរាស្ត្រប្រឆាំងនៅអាមេរិកក៏បានរិះគន់លោក ត្រាំ ថាកំពុងតែធ្វើរឿងមិនសមហេតុផល ដោយធ្វើសង្គ្រាមហាមឃាត់អ៊ីរ៉ង់មិនឲ្យមាននុយក្លេអ៊ែរ តែបែរជាបើកភ្លើងខៀវឲ្យអារ៉ាប៊ីសាអូឌីតដែលជាសត្រូវអ៊ីរ៉ង់អាចមាននុយក្លេអ៊ែរទៅវិញ។

បារាំង៖ ភ្លើងឆេះព្រៃជាង១ម៉ឺនហិកតា​ នៅតំបន់ទេសចរណ៍​​​ភាគនិរតី ជម្លៀសមនុស្ស​៤ម៉ឺននាក់

តំបន់ Gironde ភាគនិរតីប្រទេសបារាំង កំពុងតែរងគ្រោះដោយ​ភ្លើងឆេះព្រៃ​ដ៏ធ្ងន់ធ្ងរបំផុត​។ គិតចាប់ព

បារាំង៖ ភ្លើងឆេះព្រៃជាង១ម៉ឺនហិកតា​ នៅតំបន់ទេសចរណ៍​​​ភាគនិរតី ជម្លៀសមនុស្ស​៤ម៉ឺននាក់

តំបន់ Gironde ភាគនិរតីប្រទេសបារាំង កំពុងតែរងគ្រោះដោយ​ភ្លើងឆេះព្រៃ​ដ៏ធ្ងន់ធ្ងរបំផុត​។ គិតចាប់ពី​ល្ងាចថ្ងៃពុធមកដល់ថ្ងៃសុក្រទី​២៤កក្កដា ភ្លើងបាន​ឆេះលេបត្របាក់ព្រៃឈើប្រមាណជាង​​១ម៉ឺនហិកតា ខណៈពេលនេះ ក្រុមពន្លត់បន្តប្រយុទ្ធយ៉ាងលំបាកលំបិន។ សមត្ថកិច្ចនិងអាជ្ញាធរបារាំង កំពុងតែជម្លៀសមនុស្សប្រមាណ​៤ម៉ឺននាក់ ចេញពីតំបន់ទេសចរណ៍ Cap Ferret ដែលត្រូវភ្លើងឆេះព័ទ្ធ​​។

បក្សកម្លាំងជាតិស្នើឲ្យលោក ម៉ាក្រុង យកព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីជំរុញឲ្យដោះលែងអ្នកទោសនយោបាយ

គណបក្សកម្លាំងជាតិ តាមរយៈអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី២៤ កក្កដានេះថា គណបក្សគ្រោងសួរនាំអ្ន

បក្សកម្លាំងជាតិស្នើឲ្យលោក ម៉ាក្រុង យកព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីជំរុញឲ្យដោះលែងអ្នកទោសនយោបាយ

គណបក្សកម្លាំងជាតិ តាមរយៈអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី២៤ កក្កដានេះថា គណបក្សគ្រោងសួរនាំអ្នកតំណាងរដ្ឋាភិបាលបារាំងប្រចាំកម្ពុជាពីលិខិតដែលគណបក្សបានសុំឲ្យប្រធានាធិបតីបារាំងអន្តរាគមន៍ និងគាំទ្រការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។ គួរបញ្ជាក់ថា គណបក្សប្រឆាំងនៅកម្ពុជាមួយនេះបានដាក់លិខិតមួយទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីខែមិថុនា ឆ្នាំ២០២៦ តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា។

អ៊ុយក្រែនវាយប្រហារដោយដ្រូនជាថ្មី លើឃ្លាំងទំនិញធំមួយ ក្បែរក្រុង Saint-Pétersbourg

ព្រឹកព្រលឹមថ្ងៃ សុក្រ​ ទី ២៤ ខែ កក្កដា ជាលើកទីបីក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ក្រុមហ៊ុនលក់ទំនិ

អ៊ុយក្រែនវាយប្រហារដោយដ្រូនជាថ្មី លើឃ្លាំងទំនិញធំមួយ ក្បែរក្រុង Saint-Pétersbourg

ព្រឹកព្រលឹមថ្ងៃ សុក្រ​ ទី ២៤ ខែ កក្កដា ជាលើកទីបីក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនៅរុស្ស៊ី ឈ្មោះ Wildberries បានក្លាយជាគោលដៅនៃការវាយប្រហារដោយដ្រូនអ៊ុយក្រែន ក្បែរទីក្រុង Saint-Pétersbourg ។ មានចម្ងាយជាង ៨០០ គីឡូម៉ែត្រពីព្រំដែន ការវាយប្រហារថ្មីនេះ បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស ។ អាកាសយានដ្ឋានអន្តរជាតិ Saint-Pétersbourg បានផ្អាកដំណើរការ អស់រយៈពេលជាច្រើនម៉ោង ។ 

កម្ពុជា-អាមេរិក​ប្តេជ្ញារួមគ្នាប្រឆាំង​ឧក្រិដ្ឋកម្មអនឡាញ និង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​គូឡាឡាំពួរ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក ម៉ារកូ រ៉ូប៊

កម្ពុជា-អាមេរិក​ប្តេជ្ញារួមគ្នាប្រឆាំង​ឧក្រិដ្ឋកម្មអនឡាញ និង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​គូឡាឡាំពួរ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក ម៉ារកូ រ៉ូប៊ីយ៉ូ បានលើកឡើងជាថ្មីអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយរំលេចពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ក្នុងសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ ជំនួបពិភាក្សារវាងប្រមុខការទូតនៃប្រទេសទាំងពីរ ធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃសម្រេចបញ្ឈរជើងមេនគរបាលទេសចរណ៍ម្នាក់ដើម្បីស្រាវជ្រាវភាពមិនប្រក្រតី

ក្រសួងមហាផ្ទៃបានប្រកាសសម្រេចផ្អាកការងារ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ជា

ក្រសួងមហាផ្ទៃសម្រេចបញ្ឈរជើងមេនគរបាលទេសចរណ៍ម្នាក់ដើម្បីស្រាវជ្រាវភាពមិនប្រក្រតី

ក្រសួងមហាផ្ទៃបានប្រកាសសម្រេចផ្អាកការងារ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៦ តទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃទី២៤កក្កដានេះថា ការសម្រេចបញ្ឈរជើងមេនគរបាលទេសចរណ៍រូបនេះ គឺដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតលើភាពមិនប្រក្រតីនាអំឡុងពេលបំពេញការងារក្នុងករណីជម្លោះនៅក្នុងក្រុមហ៊ុនដឹផ្លរ៉ា។

ក្រុមហ៊ូទី​យេម៉ែនកូនចៅអ៊ីរ៉ង់​ បើកសមរភូមិវាយប្រហារនាវា​ឆ្លងកាត់សមុទ្រក្រហម

សង្គ្រាមតំបន់មជ្ឈិមបូព៌ា កំពុងតែរីករាលដាល​ទៅជ្រោយ​ម្ខាងទៀត នៃឧបទ្វីបអារ៉ាប់​។ ក្រុម​ហ៊ូទ

ក្រុមហ៊ូទី​យេម៉ែនកូនចៅអ៊ីរ៉ង់​ បើកសមរភូមិវាយប្រហារនាវា​ឆ្លងកាត់សមុទ្រក្រហម

សង្គ្រាមតំបន់មជ្ឈិមបូព៌ា កំពុងតែរីករាលដាល​ទៅជ្រោយ​ម្ខាងទៀត នៃឧបទ្វីបអារ៉ាប់​។ ក្រុម​ហ៊ូទីយេម៉ែន កូនចៅអ៊ីរ៉ង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍​ទី​២៣កក្កដា​ ថាបានវាយប្រហារលើនាវាដឹកប្រេង​២គ្រឿង​របសអារ៉ាប៊ីសាអូឌីត​។ បញ្ហា​នេះ កំពុងតែបង្ក​​ឲ្យ​មាន​ការភ័យ​បារម្ភ អំពីសន្តិសុខចរាចរណ៍នាវាដឹកនាំទំនិញ នៅច្រកចេញចូលសមុទ្រក្រហម ស្របពេលដែលច្រកសមុទ្រអកមូហ្សឯនោះ ត្រូវបិទខ្ទប់សឹងទាំងស្រុង​រួចទៅហើយ​។

ជប៉ុន៖ ស្លាប់និងឈឺធ្ងន់ត្រូវ​សង្គ្រោះបន្ទាន់​​ច្រើននាក់ ដោយសារ​​សីតុណ្ហភាពក្តៅខ្លាំង

ទីក្រុងតូក្យូប្រទេសជប៉ុន កំពុងតែរងគ្រោះដោយ​រលកសីតុណ្ហភាព​ក្តៅខ្លាំង មិនធ្លាប់មាន​​ បង្ក​

ជប៉ុន៖ ស្លាប់និងឈឺធ្ងន់ត្រូវ​សង្គ្រោះបន្ទាន់​​ច្រើននាក់ ដោយសារ​​សីតុណ្ហភាពក្តៅខ្លាំង

ទីក្រុងតូក្យូប្រទេសជប៉ុន កំពុងតែរងគ្រោះដោយ​រលកសីតុណ្ហភាព​ក្តៅខ្លាំង មិនធ្លាប់មាន​​ បង្ក​ឲ្យ​មានអ្នកជំងឺ​ច្រើន​សន្ធឹក ដែលត្រូវការសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​។ សីតុណ្ហភាពក្តៅខ្លាំង​ប្រមាណ​១សប្តាហ៍​​មកនេះ បាន​ផ្តាច់ជីវិត​មនុស្សយ៉ាងតិច ​១៤នាក់ហើយ​​នៅជប៉ុន​។​

អាស៊ាន​អំពាវនាវ​អ៊ីរ៉ង់​បើកច្រកសមុទ្រ​អកមូស្សនិងអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ដោយគ្មានឧបសគ្គ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទើប​តែ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត

អាស៊ាន​អំពាវនាវ​អ៊ីរ៉ង់​បើកច្រកសមុទ្រ​អកមូស្សនិងអនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ដោយគ្មានឧបសគ្គ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន ទើប​តែ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ ​​ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយ​សម្រេច​ចេញសេចក្តីថ្លែងការណ៍រួមមួយ កម្រាស​៤២ទំព័រ​។ អាស៊ានទាំង​១១ប្រទេស បាន​ជួប​ផលវិបត្តិ​ខ្វះប្រេង​ ព្រោះតែ​ការ​បិទខ្ទប់​ច្រក​សមុទ្រអកមូស្ស។ ម្ល៉ោះហើយ​​  ទើប​​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ បា​នមូរមាត់គ្នាអំពាវនាវ​ឲ្យ​​ ​អ៊ីរ៉ង់ បើកច្រកសមុទ្រ​អកមូស្សឡើងវិញ​ រួម​ទាំង អនុញ្ញាត​ឲ្យ​ធ្វើ​នាវាចរណ៍ និង​ហោះហើរនៅ​ច្រកសមុទ្រ​អកមូស្សនេះ​ ​ដោយគ្មានឧបសគ្គ។​ 

ឧត្តរមានជ័យរម្លឹកខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពាន និងគោរពវិញ្ញាណក្ខន្ធកងទ័ពពលី

នៅព្រឹកថ្ងៃទី២៣ កក្កដានេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំពិធីរម្លឹកខួប ១ឆ្នាំនៃសង្គ្រាម

ឧត្តរមានជ័យរម្លឹកខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពាន និងគោរពវិញ្ញាណក្ខន្ធកងទ័ពពលី

នៅព្រឹកថ្ងៃទី២៣ កក្កដានេះ អាជ្ញាធរខេត្តឧត្តរមានជ័យបានរៀបចំពិធីរម្លឹកខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា។ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យថ្លែងថា ការរៀបចំពិធីនេះមិនត្រឹមតែជាការរម្លឹកខួប ១ឆ្នាំនៃការឈ្លានពានប៉ុណ្ណោះទេ តែវាជាសក្ខីកម្មដែលបញ្ជាក់ពីការចងចាំមិនភ្លេចនូវការពលីរបស់វីរកងទ័ព និងនគរបាលជាតិកម្ពុជាក្នុងបុព្វហេតុការពារជាតិ។ 

EU៖ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបន្តកើតមាន ទោះកម្ពុជាបន្តប្រកាន់ខ្ជាប់សន្ធិសញ្ញាសិទ្ធិមនុស្ស UN

សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្

EU៖ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបន្តកើតមាន ទោះកម្ពុជាបន្តប្រកាន់ខ្ជាប់សន្ធិសញ្ញាសិទ្ធិមនុស្ស UN

សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបីជារដ្ឋមួយនេះបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗមួយចំនួនក៏ដោយ។ EU ព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយាយីដល់សិទ្ធិនយោបាយ និងសិទ្ធបញ្ចេញមតិ ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ EBA នឹងនៅតែបន្តព្យួរ។ 

រុស្ស៊ីព្រមានអាមេរិកដែលចេះតែបន្តផ្តល់អាវុធឲ្យអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នារយៈពេលប្រមាណ ៣០នាទី នៅទីក្រុងម៉ាន

រុស្ស៊ីព្រមានអាមេរិកដែលចេះតែបន្តផ្តល់អាវុធឲ្យអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នារយៈពេលប្រមាណ ៣០នាទី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ ប្រមុខការទូតនៃមហាអំណាចទាំង២ មិនបានប្រកាសផ្ទាល់មាត់អំពីខ្លឹមសារនៃជំនួបទ្វេភាគីនេះទេ។ តែក្រសួងការបរទេសនីមួយៗបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ ភាគីអាមេរិកបានលើកឡើងថា ជំនួបដាច់ដោយឡែកនេះផ្តោតលើចំណងមេត្រីភាពទ្វេភាគី និងសារៈសំខាន់នៃការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ តែរុស្ស៊ីបានព្រមានអាមេរិកដែលចេះតែបន្តបញ្ជូនគ្រឿងសព្វាវុធឲ្យអ៊ុយក្រែនដោយចាត់ទុកទង្វើនេះថាមិនអាចទទួលយកបានទាល់​តែសោះ។​ ​

លោកស្រី នុត សម្ផស្ស៖ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយគាំពារអ្នកផលិតក្នុងស្រុក និងទប់ស្កាត់ទំនិញក្លែងក្លាយ

ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេស

លោកស្រី នុត សម្ផស្ស៖ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយគាំពារអ្នកផលិតក្នុងស្រុក និងទប់ស្កាត់ទំនិញក្លែងក្លាយ

ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។ 

ក្រសួងយុត្តិធម៌រកឃើញថា ​ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបប្រព្រឹត្តិខុសវិជ្ជាជីវៈ​តុលាការ

ក្រសួងយុត្តិធម៌បានរកឃើញថា ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបបានប្រព្រឹត្តិខុសវិជ្ជាជីវៈ​ត

ក្រសួងយុត្តិធម៌រកឃើញថា ​ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបប្រព្រឹត្តិខុសវិជ្ជាជីវៈ​តុលាការ

ក្រសួងយុត្តិធម៌បានរកឃើញថា ចៅក្រម២៦រូប និងព្រះរាជអាជ្ញា៧រូបបានប្រព្រឹត្តិខុសវិជ្ជាជីវៈ​តុលាការ​​ នៅក្នុងសំណុំរឿងមានភាពមិនប្រក្រតីចំនួន ១៤ករណីដែលត្រូវបានប្តឹងដោយពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួងយុត្តិធម៌ដែលចេញផ្សាយ​នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ភឿង សកុណា៖ បេសកកម្ម​សង្គ្រោះ​ប្រាសាទព្រះវិហារ​​នៅមិនគ្រប់គ្រាន់ទេ ​ដរាបណា​​​​ថៃបន្តគំរាមកំហែងខ្មែរ

បេសកកម្ម​សង្គ្រោះ​ប្រាសាទព្រះវិហារពីសំណាក់​សហគមន៍អន្តរជាតិ​នៅមិនគ្រប់គ្រាន់នោះទេ ដរាបណា

លោកស្រី ភឿង សកុណា៖ បេសកកម្ម​សង្គ្រោះ​ប្រាសាទព្រះវិហារ​​នៅមិនគ្រប់គ្រាន់ទេ ​ដរាបណា​​​​ថៃបន្តគំរាមកំហែងខ្មែរ

បេសកកម្ម​សង្គ្រោះ​ប្រាសាទព្រះវិហារពីសំណាក់​សហគមន៍អន្តរជាតិ​នៅមិនគ្រប់គ្រាន់នោះទេ ដរាបណាថៃបន្តគំរាម​កំហែងខ្មែរ។ នេះជាការថ្លែងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា នៅក្នុងបទអន្តរាគមន៍មួយនាសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី​២២កក្កដា​ម្សិលមិញនេះ។ លោកស្រី ភឿង សកុណា ​​​បានថ្លែងទៀត​ថា ​​​​កងកម្លាំងយោធាថៃ​​​​​នៅតែមានវត្តមាន​នៅតំបន់ជុំវិញប្រាសាទ ​និងថា​ ថៃ​នៅតែបន្ត​បំពាន ដោយ​​​ប្រព្រឹត្តិសកម្មភាព​ឯកតោភាគី​​​ ក្នុងការបំផ្លិច​បំផ្លាញទីតាំង​បេតិកភណ្ឌវប្បធម៌ខ្មែរ​ជាច្រើនកន្លែង៕ សូមស្តាប់​លោកស្រី ភឿង សកុណា​៖

កូរ៉េខាងត្បូងរងការវាយប្រហារតាមអ៊ីនធ័រនែតដ៏ធំមិនធ្លាប់មាន

កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខ​ឌីជីថល ទើបបណ្តោយឱ្យមា

កូរ៉េខាងត្បូងរងការវាយប្រហារតាមអ៊ីនធ័រនែតដ៏ធំមិនធ្លាប់មាន

កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខ​ឌីជីថល ទើបបណ្តោយឱ្យមានករណីលួចចូលធ្វើចារកិច្ចតាមបណ្តាញអ៊ីនធ័រនែតអស់រយៈពេលជិត១០ខែដោយមិនដឹងខ្លួន។ គឺក្រសួងការបរទេសកូរ៉េខាងត្បូងដែលជាអ្នករងការវាយប្រហារតាមអ៊ីនធ័រនែតយ៉ាងធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន។

ប៉ូលិសឥណ្ឌា​ ​​បង្ក្រាបយុវបាតុ​ករ ធ្វើឲ្យ​របួស​ច្រើននាក់

​នៅឥណ្ឌា ការ​បង្ក្រាប​ចលនា​បាតុកម្ម​របស់​យុវនិស្សិត បាន​បណ្តាល​ឲ្យ​ប៉ូលិស​​និង​ជនស៊ីវិល

ប៉ូលិសឥណ្ឌា​ ​​បង្ក្រាបយុវបាតុ​ករ ធ្វើឲ្យ​របួស​ច្រើននាក់

​នៅឥណ្ឌា ការ​បង្ក្រាប​ចលនា​បាតុកម្ម​របស់​យុវនិស្សិត បាន​បណ្តាល​ឲ្យ​ប៉ូលិស​​និង​ជនស៊ីវិល រងរបួស សរុប​​ប្រមាណ ១៨០ នាក់។ នគរបាល​ឥណ្ឌា ក៏​បាន​ចាប់ខ្លួន​ ប្រមុខ​មេបក្សប្រឆាំង​ និងអ្នក​តំណាងរាស្ត្រ​មួយ​ចំនួន​ ឃុំឃាំង​មួយ​រយៈខ្លី​ រួច​ហើយ​ក៏​ដោះលែង​វិញ​ នៅថ្ងៃទី២២កក្កដា​​​។​

អាមេរិក​ថា បណ្តោយ​ឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រកអក​មូហ្ស​ ជា​គំរូ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​តំបន់​ផ្សេង

ពី​វេទិកា​អាស៊ាន និង​មុន​ជំនួបទ្វេ​ភាគី​​ជាមួយ​​សមភាគី​ចិន ​ ប្រមុខ​ការ​ទូត​អាមេរិក លោក ម

អាមេរិក​ថា បណ្តោយ​ឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រកអក​មូហ្ស​ ជា​គំរូ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​តំបន់​ផ្សេង

ពី​វេទិកា​អាស៊ាន និង​មុន​ជំនួបទ្វេ​ភាគី​​ជាមួយ​​សមភាគី​ចិន ​ ប្រមុខ​ការ​ទូត​អាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃពុធទី​២២​កក្កដា​នេះ​ថា​ “បណ្តោយឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រក​សមុទ្ទ​អកមូហ្ស​ គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​គំរូ​ដ៏​គ្រោះថ្នាក់”​ និង​ផលវិបាក​រាលដាល​ដល់​តំបន់​ផ្សេង​ ហួស​ពី​តំបន់​មជ្ឈិមបូព៌ា។ ទោះ​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ ក៏​គេ​អាច​យល់​បាន​ថា​អាមេរិក​កំពុង​ចង់​ដៅ​វាយប្រហារ​ចិន​ដែល​មាន​មហិច្ឆតា​គ្រប់​គ្រង​ច្រក​សមុទ្ទ​តៃវ៉ាន់ និង​សមុទ្ទ​ចិន​ខាង​ត្បូង​តែ​ម្នាក់​ឯង។

ហេតុអ្វីអាមេរិកសម្លឹងរកការវិនិយោគលើធនធានរ៉ែកម្រនៅកម្ពុជា?

ក្រុមធុរកិច្ចអាមេរិក-អាស៊ានបានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២

ហេតុអ្វីអាមេរិកសម្លឹងរកការវិនិយោគលើធនធានរ៉ែកម្រនៅកម្ពុជា?

ក្រុមធុរកិច្ចអាមេរិក-អាស៊ានបានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ។ គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីបង្កើនការវិនិយោគដែលរួមចំណែកផ្តល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា អាមេរិកកំពុងតែសម្លឹងរកការវិនិយោគលើវិស័យសុខាភិបាល ដឹកជញ្ជូន និងភស្តុភា ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ។ ហេតុអ្វីនៅដំណាក់ចុងក្រោយនេះ អាមេរិកសម្លឹងរកការវិនិយោគក្នុងវិស័យរ៉ែកម្រនៅកម្ពុជា?

ម្ចាស់ក្រុមហ៊ុន សាប៊ូស្ពៃ សម្តែងការឈឺចាប់ ក្រោយ ក.ប.ប ចាប់បានផលិតផលក្លែងក្លាយរាប់រយកេស

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ក្រោយមន្រ្តីអគ្គនាយកដ្

ម្ចាស់ក្រុមហ៊ុន សាប៊ូស្ពៃ សម្តែងការឈឺចាប់ ក្រោយ ក.ប.ប ចាប់បានផលិតផលក្លែងក្លាយរាប់រយកេស

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ក្រោយមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅឃ្លាំងមួយកន្លែងក្នុងខណ្ឌបឹងកេងកង។ ការរកឃើញសាប៊ូស្ពៃក្លែងក្លាយទ្រង់ទ្រាយធំនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពី ក.ប.ប ទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្រញាញ់ក្នុងស្រុក។

គ្រោះថ្នាក់ នៃ ការ ប្រើ ផលិតផល សំអាង ច្រើន មុខ ច្របល់ គ្នា

ថែរក្សា សម្រស់ ក៏ ជា ផ្នែក មួយ នៃ សុខភាពដែរ ព្រោះ យើង នឹង មាន អារម្មណ៍ ល្អ នៅ ពេល ឃើញ ខ្លួន ស្អាត រ

គ្រោះថ្នាក់ នៃ ការ ប្រើ ផលិតផល សំអាង ច្រើន មុខ ច្របល់ គ្នា

ថែរក្សា សម្រស់ ក៏ ជា ផ្នែក មួយ នៃ សុខភាពដែរ ព្រោះ យើង នឹង មាន អារម្មណ៍ ល្អ នៅ ពេល ឃើញ ខ្លួន ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែ ជួនកាល ដោយហេតុ តែ ចង់ ល្អ ចង់ស្អាត ពេក និង គ្មាន ព័ត៌មាន ត្រឹម ត្រូវ ហើយ  ជឿ ផ្អើល តាម ការ ឃោសនា របៀប សំអិត  សំអាងខ្លួន និង ការ ប្រើប្រាស់ ផលិតផល សំអាង ច្រើន មុខ ច្របូកច្របល់ គ្នា  អាច  បង្ក ជា ផលវិបាក ទៅ វិញទេ។

អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន

នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅ

អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន

នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅជ្រលងភ្នំភាគឦសានប្រទេស។ ក្រុមភ្នាក់ងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន ហើយអង្គការកាកបាទក្រហមអាហ្វហ្កានីស្ថានក៏ធ្វើអន្តរាគមន៍ផ្តល់ជំនួយចាំបាច់បន្ទាន់ដែរ។ តែភ្លៀងបន្តធ្លាក់ខ្លាំងជាបន្តបន្ទាន់បានធ្វើឲ្យដំណើរការជួយសង្គ្រោះកាន់តែលំបាក។  

ចៅអធិការវត្តសំបួរមាសមាន​សង្ឃដីកា​ថា វត្តពុំដែលកំណត់តារាងតម្លៃបូជាសពឡើយ

នៅថ្ងៃទី២១ ខែកក្កដា ព្រះចៅអធិការវត្តសំបួរមាសមានថេរដីកាបញ្ជាក់​ថា វត្តពុំធ្លាប់កំណត់តម្លៃ

ចៅអធិការវត្តសំបួរមាសមាន​សង្ឃដីកា​ថា វត្តពុំដែលកំណត់តារាងតម្លៃបូជាសពឡើយ

នៅថ្ងៃទី២១ ខែកក្កដា ព្រះចៅអធិការវត្តសំបួរមាសមានថេរដីកាបញ្ជាក់​ថា វត្តពុំធ្លាប់កំណត់តម្លៃសេវាបូជាសពម្តងណាឡើយ និងថា តារាងតម្លៃដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះមិនមែនចេញដោយគណៈកម្មការវត្តសំបួរមាសនោះទេ។ ការបំភ្លឺ​របស់ចៅអធិការវត្តសំបួរមាសពេលនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋនាំគ្នារិះគន់លើតារាងតម្លៃទទួលបូជាសពក្នុងវត្តសំបួរមាសដែល​ត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗ​នេះ។

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាសបិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាសបិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយព្រមទាំងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិត។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ថា នេះជារោងចក្រទី២ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាងដែលប្រកាសបិទទ្វារចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។

សាលាឧទ្ធរណ៍រក្សាការផ្តន្ទាទោសជាប់ពន្ធនាគារ១៨ខែ លើសកម្មជន ៤នាក់ ក្នុងសំណុំរឿងញុះញង់

លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្

សាលាឧទ្ធរណ៍រក្សាការផ្តន្ទាទោសជាប់ពន្ធនាគារ១៨ខែ លើសកម្មជន ៤នាក់ ក្នុងសំណុំរឿងញុះញង់

លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៨ខែ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការបន្តផ្តន្ទាទោសអ្នកទាំង ៤ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គម។

អាមេរិក និងអ៊ីរ៉ង់បន្តគំរាមកម្ទេចគ្នាទៅវិញទៅមក តែ​ការចរចាក៏​កំពុងបន្តមានដែរ

នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី២១ កក្កដានេះ អាមេរិកបានបន្តបើកការវាយប្រហារលើអ៊ីរ៉ង់ដែលឈ

អាមេរិក និងអ៊ីរ៉ង់បន្តគំរាមកម្ទេចគ្នាទៅវិញទៅមក តែ​ការចរចាក៏​កំពុងបន្តមានដែរ

នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី២១ កក្កដានេះ អាមេរិកបានបន្តបើកការវាយប្រហារលើអ៊ីរ៉ង់ដែលឈានដល់ ១០យប់ជាប់ៗគ្នាហើយ។ ចំណែកអ៊ីរ៉ង់ក៏បានតប តវិញដោយប្រកាសបាញ់ប្លោងដៅកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្ទពែក្ស និងបានព្រមានវាយប្រហារកាន់តែខ្លាំងបន្ថែមទៀតនៅថ្ងៃមុខ។

អ.ស.ប.៖ ក្នុងឆ្នាំ ២០២៥ តំបន់អាស៊ីខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារក្នុងឧក្រិដ្ឋកម្មអនឡាញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អាស៊ីរងគ្រោះយ៉ាងដំណំពីឧក្រិដ្ឋកម្មឆបោក​អនឡាញ និងបានធ្វើឲ្

អ.ស.ប.៖ ក្នុងឆ្នាំ ២០២៥ តំបន់អាស៊ីខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារក្នុងឧក្រិដ្ឋកម្មអនឡាញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អាស៊ីរងគ្រោះយ៉ាងដំណំពីឧក្រិដ្ឋកម្មឆបោក​អនឡាញ និងបានធ្វើឲ្យខាតបង់ប្រាក់ប្រមាណជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ ទឹកប្រាក់ខាតបង់នេះបានកើនឡើងគុណនឹង ៣ ដង បើធៀបនឹងឆ្នាំ២០២៣។ ភូមា និងកម្ពុជាជាប្រទេសមានឈ្មោះអាស្រូវជាសម្បុកឆបោក​អនឡាញខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះ។  

អ.ស.ប.៖  ​ពិភពលោកប្រឈម​គ្រោះទុរ្ភិក្ស​ ហើយ​ទ្វីបអាហ្វ្រិក​រងគ្រោះខ្លាំងជាងគេ

ប្រជាជន​ប្រហែល ៦៤៥ លាននាក់​ រងគ្រោះទុរ្ភិក្ស នៅឆ្នាំ២០២៥ ពោល​គឺ​ស្មើ​ប្រមាណ ​៧,៨% នៃ​ចំនួន​ប

អ.ស.ប.៖  ​ពិភពលោកប្រឈម​គ្រោះទុរ្ភិក្ស​ ហើយ​ទ្វីបអាហ្វ្រិក​រងគ្រោះខ្លាំងជាងគេ

ប្រជាជន​ប្រហែល ៦៤៥ លាននាក់​ រងគ្រោះទុរ្ភិក្ស នៅឆ្នាំ២០២៥ ពោល​គឺ​ស្មើ​ប្រមាណ ​៧,៨% នៃ​ចំនួន​ប្រជាជន​លើពិភពលោក។​ នេះបើតាម​ ​​​ទីភ្នាក់ងារស្បៀងអាហារ​និង​កសិកម្ម នៃអង្គការ​សហប្រជាជា​តិ ដោយ​សង្កត់ធ្ងន់​ថា​ ទោះបីជាដំណោះស្រាយ​​គ្រោះអត់​ឃ្លានជួប​​ភាព​បន្សាំបន្តិចក្តី តែ​វា​ត្រូវ​រងគ្រោះធ្ងន់​ថែមមួយ​ជាន់​ទៀតក្នុង​ឆ្នាំ២០២៦ ព្រោះតែ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ និងវិបត្តិ​ប្រែប្រួល​អាកាសធាតុ។ 

ចំនួន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ ក្នុង​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី កើន​៣៧%​នៅឆ្នាំ​២០២៦

សង្គ្រាម​អ៊ុយក្រែន​បាន​អូស​បន្លាយ​អស់ពេល​​ជាង​បួន​ឆ្នាំ​ហើយ។ ចំនួន​មនុស្ស​​ស្លាប់​ និង​

ចំនួន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ ក្នុង​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី កើន​៣៧%​នៅឆ្នាំ​២០២៦

សង្គ្រាម​អ៊ុយក្រែន​បាន​អូស​បន្លាយ​អស់ពេល​​ជាង​បួន​ឆ្នាំ​ហើយ។ ចំនួន​មនុស្ស​​ស្លាប់​ និង​របួស​ក៏​បាន​កើន​ឡើង​ជា​លំដាប់​ដែរ។ បើ​តាម​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ ក្នុង​រយៈ​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​នេះ ចំនួន​​ជន​ស៊ីវិលស្លាប់​និង​របួស​បាន​កើន​ឡើង​៣៧% បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបិទសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតខ្មែរទេ

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតក្នុងខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ល

លោក ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបិទសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតខ្មែរទេ

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតក្នុងខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា លោកមិនបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតទេ។ តែលោកមិនភ្លេចបញ្ជាក់ថា ការបញ្ចេញទស្សនៈ និងការវិភាគរបស់បណ្ឌិតគ្រប់រូបត្រូវតែផ្អែកលើភស្តុតាង និងវិទ្យាសាស្ត្រ ជាជាងវិភាគតាមអារម្មណ៍ និងមើលងាយអ្នកដទៃ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ក្រោយផ្ទុះការជជែកវែកញែកជុំវិញសុភាសិតបណ្ឌិត និងអ្នកចែវទូក និងក្រោយការផ្សព្វផ្សាយអំពីទស្សនៈវិភាគរបស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងភូមិសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ី។

សងសឹករុស្ស៊ីវិញ អ៊ុយក្រែនបាញ់ស្រោចដោយដ្រូនលើទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស

នៅយប់ថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារតាមអាកាសដោយដ្រូនអ៊ុយក្រែន

សងសឹករុស្ស៊ីវិញ អ៊ុយក្រែនបាញ់ស្រោចដោយដ្រូនលើទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស

នៅយប់ថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារតាមអាកាសដោយដ្រូនអ៊ុយក្រែនជាង ៤០០ គ្រឿង ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស និង ខូចខាតទ្រព្យសម្បត្តិជាច្រើន នេះបើតាមការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើង ពីរថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីបានបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ទៅលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យចិនចេញមុខការពារការសម្រេចរបស់កម្ពុជាចំពោះការគាំទ្រគោលនយោបាយ «ចិនតែមួយ»

នៅថ្ងៃចន្ទទី២០កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជា

អ្នកនាំពាក្យចិនចេញមុខការពារការសម្រេចរបស់កម្ពុជាចំពោះការគាំទ្រគោលនយោបាយ «ចិនតែមួយ»

នៅថ្ងៃចន្ទទី២០កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស់ចិននេះ គឺបន្ទាប់ពីក្រសួងការបរទេសតៃវ៉ាន់សម្រេចលុបចោលការសម្រួលទិដ្ឋាការចេញ-ចូលដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានចាត់ទុកការសម្រេចរបស់ទីក្រុងតៃប៉ិជាគំរូដ៏អាក្រក់ក្នុងចេតនាប៉ុនប៉ងបំបែកខ្លួនចេញពីចិន។

Get more results via ClueGoal