Cambodia



សាលាឧទ្ធរណ៍រក្សាការផ្តន្ទាទោសជាប់ពន្ធនាគារ១៨ខែ លើសកម្មជន ៤នាក់ ក្នុងសំណុំរឿងញុះញង់

លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្

ហេតុអ្វីអាមេរិកសម្លឹងរកការវិនិយោគលើធនធានរ៉ែកម្រនៅកម្ពុជា?

ក្រុមធុរកិច្ចអាមេរិក-អាស៊ានបានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២

ហេតុអ្វីអាមេរិកសម្លឹងរកការវិនិយោគលើធនធានរ៉ែកម្រនៅកម្ពុជា?

ក្រុមធុរកិច្ចអាមេរិក-អាស៊ានបានបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ។ គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីបង្កើនការវិនិយោគដែលរួមចំណែកផ្តល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាដោយបញ្ជាក់ថា អាមេរិកកំពុងតែសម្លឹងរកការវិនិយោគលើវិស័យសុខាភិបាល ដឹកជញ្ជូន និងភស្តុភា ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ។ ហេតុអ្វីនៅដំណាក់ចុងក្រោយនេះ អាមេរិកសម្លឹងរកការវិនិយោគក្នុងវិស័យរ៉ែកម្រនៅកម្ពុជា?

ម្ចាស់ក្រុមហ៊ុន សាប៊ូស្ពៃ សម្តែងការឈឺចាប់ ក្រោយ ក.ប.ប ចាប់បានផលិតផលក្លែងក្លាយរាប់រយកេស

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ក្រោយមន្រ្តីអគ្គនាយកដ្

ម្ចាស់ក្រុមហ៊ុន សាប៊ូស្ពៃ សម្តែងការឈឺចាប់ ក្រោយ ក.ប.ប ចាប់បានផលិតផលក្លែងក្លាយរាប់រយកេស

លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry បានបង្ហាញការមិនសប្បាយចិត្ត ក្រោយមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅឃ្លាំងមួយកន្លែងក្នុងខណ្ឌបឹងកេងកង។ ការរកឃើញសាប៊ូស្ពៃក្លែងក្លាយទ្រង់ទ្រាយធំនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពី ក.ប.ប ទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្រញាញ់ក្នុងស្រុក។

គ្រោះថ្នាក់ នៃ ការ ប្រើ ផលិតផល សំអាង ច្រើន មុខ ច្របល់ គ្នា

ថែរក្សា សម្រស់ ក៏ ជា ផ្នែក មួយ នៃ សុខភាពដែរ ព្រោះ យើង នឹង មាន អារម្មណ៍ ល្អ នៅ ពេល ឃើញ ខ្លួន ស្អាត រ

គ្រោះថ្នាក់ នៃ ការ ប្រើ ផលិតផល សំអាង ច្រើន មុខ ច្របល់ គ្នា

ថែរក្សា សម្រស់ ក៏ ជា ផ្នែក មួយ នៃ សុខភាពដែរ ព្រោះ យើង នឹង មាន អារម្មណ៍ ល្អ នៅ ពេល ឃើញ ខ្លួន ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែ ជួនកាល ដោយហេតុ តែ ចង់ ល្អ ចង់ស្អាត ពេក និង គ្មាន ព័ត៌មាន ត្រឹម ត្រូវ ហើយ  ជឿ ផ្អើល តាម ការ ឃោសនា របៀប សំអិត  សំអាងខ្លួន និង ការ ប្រើប្រាស់ ផលិតផល សំអាង ច្រើន មុខ ច្របូកច្របល់ គ្នា  អាច  បង្ក ជា ផលវិបាក ទៅ វិញទេ។

អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន

នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅ

អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន

នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅជ្រលងភ្នំភាគឦសានប្រទេស។ ក្រុមភ្នាក់ងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន ហើយអង្គការកាកបាទក្រហមអាហ្វហ្កានីស្ថានក៏ធ្វើអន្តរាគមន៍ផ្តល់ជំនួយចាំបាច់បន្ទាន់ដែរ។ តែភ្លៀងបន្តធ្លាក់ខ្លាំងជាបន្តបន្ទាន់បានធ្វើឲ្យដំណើរការជួយសង្គ្រោះកាន់តែលំបាក។  

ចៅអធិការវត្តសំបួរមាសមាន​សង្ឃដីកា​ថា វត្តពុំដែលកំណត់តារាងតម្លៃបូជាសពឡើយ

នៅថ្ងៃទី២១ ខែកក្កដា ព្រះចៅអធិការវត្តសំបួរមាសមានថេរដីកាបញ្ជាក់​ថា វត្តពុំធ្លាប់កំណត់តម្លៃ

ចៅអធិការវត្តសំបួរមាសមាន​សង្ឃដីកា​ថា វត្តពុំដែលកំណត់តារាងតម្លៃបូជាសពឡើយ

នៅថ្ងៃទី២១ ខែកក្កដា ព្រះចៅអធិការវត្តសំបួរមាសមានថេរដីកាបញ្ជាក់​ថា វត្តពុំធ្លាប់កំណត់តម្លៃសេវាបូជាសពម្តងណាឡើយ និងថា តារាងតម្លៃដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថ្មីៗនេះមិនមែនចេញដោយគណៈកម្មការវត្តសំបួរមាសនោះទេ។ ការបំភ្លឺ​របស់ចៅអធិការវត្តសំបួរមាសពេលនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋនាំគ្នារិះគន់លើតារាងតម្លៃទទួលបូជាសពក្នុងវត្តសំបួរមាសដែល​ត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗ​នេះ។

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាសបិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ប្រកាសបិទទ្វាររោងចក្រដោយសារជម្លោះព្រំដែនខ្មែរ-ថៃ

ក្រុមហ៊ុន ហាយ-ថេក អឺភែរឹល ដែលមានអ្នកគ្រប់គ្រងជាជនជាតិថៃ បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ដោយព្រមទាំងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិត។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ថា នេះជារោងចក្រទី២ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាងដែលប្រកាសបិទទ្វារចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។

អាមេរិក និងអ៊ីរ៉ង់បន្តគំរាមកម្ទេចគ្នាទៅវិញទៅមក តែ​ការចរចាក៏​កំពុងបន្តមានដែរ

នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី២១ កក្កដានេះ អាមេរិកបានបន្តបើកការវាយប្រហារលើអ៊ីរ៉ង់ដែលឈ

អាមេរិក និងអ៊ីរ៉ង់បន្តគំរាមកម្ទេចគ្នាទៅវិញទៅមក តែ​ការចរចាក៏​កំពុងបន្តមានដែរ

នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី២១ កក្កដានេះ អាមេរិកបានបន្តបើកការវាយប្រហារលើអ៊ីរ៉ង់ដែលឈានដល់ ១០យប់ជាប់ៗគ្នាហើយ។ ចំណែកអ៊ីរ៉ង់ក៏បានតប តវិញដោយប្រកាសបាញ់ប្លោងដៅកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្ទពែក្ស និងបានព្រមានវាយប្រហារកាន់តែខ្លាំងបន្ថែមទៀតនៅថ្ងៃមុខ។

អ.ស.ប.៖ ក្នុងឆ្នាំ ២០២៥ តំបន់អាស៊ីខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារក្នុងឧក្រិដ្ឋកម្មអនឡាញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អាស៊ីរងគ្រោះយ៉ាងដំណំពីឧក្រិដ្ឋកម្មឆបោក​អនឡាញ និងបានធ្វើឲ្

អ.ស.ប.៖ ក្នុងឆ្នាំ ២០២៥ តំបន់អាស៊ីខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារក្នុងឧក្រិដ្ឋកម្មអនឡាញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់អាស៊ីរងគ្រោះយ៉ាងដំណំពីឧក្រិដ្ឋកម្មឆបោក​អនឡាញ និងបានធ្វើឲ្យខាតបង់ប្រាក់ប្រមាណជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ ទឹកប្រាក់ខាតបង់នេះបានកើនឡើងគុណនឹង ៣ ដង បើធៀបនឹងឆ្នាំ២០២៣។ ភូមា និងកម្ពុជាជាប្រទេសមានឈ្មោះអាស្រូវជាសម្បុកឆបោក​អនឡាញខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកចេញផ្សាយនៅថ្ងៃទី២១ កក្កដានេះ។  

អ.ស.ប.៖  ​ពិភពលោកប្រឈម​គ្រោះទុរ្ភិក្ស​ ហើយ​ទ្វីបអាហ្វ្រិក​រងគ្រោះខ្លាំងជាងគេ

ប្រជាជន​ប្រហែល ៦៤៥ លាននាក់​ រងគ្រោះទុរ្ភិក្ស នៅឆ្នាំ២០២៥ ពោល​គឺ​ស្មើ​ប្រមាណ ​៧,៨% នៃ​ចំនួន​ប

អ.ស.ប.៖  ​ពិភពលោកប្រឈម​គ្រោះទុរ្ភិក្ស​ ហើយ​ទ្វីបអាហ្វ្រិក​រងគ្រោះខ្លាំងជាងគេ

ប្រជាជន​ប្រហែល ៦៤៥ លាននាក់​ រងគ្រោះទុរ្ភិក្ស នៅឆ្នាំ២០២៥ ពោល​គឺ​ស្មើ​ប្រមាណ ​៧,៨% នៃ​ចំនួន​ប្រជាជន​លើពិភពលោក។​ នេះបើតាម​ ​​​ទីភ្នាក់ងារស្បៀងអាហារ​និង​កសិកម្ម នៃអង្គការ​សហប្រជាជា​តិ ដោយ​សង្កត់ធ្ងន់​ថា​ ទោះបីជាដំណោះស្រាយ​​គ្រោះអត់​ឃ្លានជួប​​ភាព​បន្សាំបន្តិចក្តី តែ​វា​ត្រូវ​រងគ្រោះធ្ងន់​ថែមមួយ​ជាន់​ទៀតក្នុង​ឆ្នាំ២០២៦ ព្រោះតែ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ និងវិបត្តិ​ប្រែប្រួល​អាកាសធាតុ។ 

ចំនួន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ ក្នុង​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី កើន​៣៧%​នៅឆ្នាំ​២០២៦

សង្គ្រាម​អ៊ុយក្រែន​បាន​អូស​បន្លាយ​អស់ពេល​​ជាង​បួន​ឆ្នាំ​ហើយ។ ចំនួន​មនុស្ស​​ស្លាប់​ និង​

ចំនួន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ ក្នុង​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី កើន​៣៧%​នៅឆ្នាំ​២០២៦

សង្គ្រាម​អ៊ុយក្រែន​បាន​អូស​បន្លាយ​អស់ពេល​​ជាង​បួន​ឆ្នាំ​ហើយ។ ចំនួន​មនុស្ស​​ស្លាប់​ និង​របួស​ក៏​បាន​កើន​ឡើង​ជា​លំដាប់​ដែរ។ បើ​តាម​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ ក្នុង​រយៈ​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​នេះ ចំនួន​​ជន​ស៊ីវិលស្លាប់​និង​របួស​បាន​កើន​ឡើង​៣៧% បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបិទសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតខ្មែរទេ

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតក្នុងខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ល

លោក ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបិទសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតខ្មែរទេ

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រឲ្យនិស្សិតក្នុងខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា លោកមិនបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញទស្សនៈរបស់បណ្ឌិតទេ។ តែលោកមិនភ្លេចបញ្ជាក់ថា ការបញ្ចេញទស្សនៈ និងការវិភាគរបស់បណ្ឌិតគ្រប់រូបត្រូវតែផ្អែកលើភស្តុតាង និងវិទ្យាសាស្ត្រ ជាជាងវិភាគតាមអារម្មណ៍ និងមើលងាយអ្នកដទៃ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ក្រោយផ្ទុះការជជែកវែកញែកជុំវិញសុភាសិតបណ្ឌិត និងអ្នកចែវទូក និងក្រោយការផ្សព្វផ្សាយអំពីទស្សនៈវិភាគរបស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងភូមិសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ី។

សងសឹករុស្ស៊ីវិញ អ៊ុយក្រែនបាញ់ស្រោចដោយដ្រូនលើទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស

នៅយប់ថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារតាមអាកាសដោយដ្រូនអ៊ុយក្រែន

សងសឹករុស្ស៊ីវិញ អ៊ុយក្រែនបាញ់ស្រោចដោយដ្រូនលើទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស

នៅយប់ថ្ងៃ ចន្ទ ទី ២០ ខែ កក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយប្រហារតាមអាកាសដោយដ្រូនអ៊ុយក្រែនជាង ៤០០ គ្រឿង ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស និង ខូចខាតទ្រព្យសម្បត្តិជាច្រើន នេះបើតាមការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើង ពីរថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីបានបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ទៅលើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យចិនចេញមុខការពារការសម្រេចរបស់កម្ពុជាចំពោះការគាំទ្រគោលនយោបាយ «ចិនតែមួយ»

នៅថ្ងៃចន្ទទី២០កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជា

អ្នកនាំពាក្យចិនចេញមុខការពារការសម្រេចរបស់កម្ពុជាចំពោះការគាំទ្រគោលនយោបាយ «ចិនតែមួយ»

នៅថ្ងៃចន្ទទី២០កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស់ចិននេះ គឺបន្ទាប់ពីក្រសួងការបរទេសតៃវ៉ាន់សម្រេចលុបចោលការសម្រួលទិដ្ឋាការចេញ-ចូលដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានចាត់ទុកការសម្រេចរបស់ទីក្រុងតៃប៉ិជាគំរូដ៏អាក្រក់ក្នុងចេតនាប៉ុនប៉ងបំបែកខ្លួនចេញពីចិន។

លោកស្រី ឆន សុគន្ធា៖ កម្ពុជាទទួលអនុសាសន៍ UPR ២៦ចំណុច តែសេរីភាពសារព័ត៌មាននៅតែរងការរឹតត្បិត

នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ប

លោកស្រី ឆន សុគន្ធា៖ កម្ពុជាទទួលអនុសាសន៍ UPR ២៦ចំណុច តែសេរីភាពសារព័ត៌មាននៅតែរងការរឹតត្បិត

នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យជាសកលតាមកាលកំណត់ និងការរៀបចំរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិជុំទី៤ (UPR)។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ​​នេះ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា នៅក្នុងរបាយការណ៍ការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ (UPR) រដ្ឋាភិបាលកម្ពុជាបានទទួលយកអនុសាសន៍ចំនួន២៦ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។ បើតាមលោកស្រី ឆន សុគន្ធា ស្ថានភាពសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជានៅតែរងការរឹតត្បិត ជាពិសេសនៅក្រោយក្រសួងព័ត៌មានបានប្រកាស​ដាក់​ឱ្យប្រើប្រាស់​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ 

ហេតុអ្វីថៃមិនព្រមចូលតុចរចាដោះស្រាយជម្លោះព្រំដែនគោកជាមួយកម្ពុជា?

ប្រមុខការទូតថៃបានលើកឡើងនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ការជ្រើ

ហេតុអ្វីថៃមិនព្រមចូលតុចរចាដោះស្រាយជម្លោះព្រំដែនគោកជាមួយកម្ពុជា?

ប្រមុខការទូតថៃបានលើកឡើងនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ការជ្រើសយកយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រត្រួតស៊ីគ្នារបស់កម្ពុជាមានន័យថា កម្ពុជាបិទផ្លូវចរចាលើបញ្ហាព្រំដែនជាមួយថៃ រួមទាំងព្រំដែនគោកដែរ។ ការលើកឡើងដូចនេះរបស់ប្រមុខការទូតថៃត្រូវបានក្រសួងការបទេសកម្ពុជាចេញមុខទាត់ចោលភ្លាមៗ។ អ្វីទៅជាចេតនារបស់ថៃដែលមិនព្រមចូលតុចរចាដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា?

ក្រុមអ្នកសារព័ត៌មានអះអាងពីតួនាទីសំខាន់ក្នុងការរាយការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ

តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្ម

ក្រុមអ្នកសារព័ត៌មានអះអាងពីតួនាទីសំខាន់ក្នុងការរាយការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ

តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕

ចលនាហាម៉ាសបោះឆ្នោតយ៉ាងសម្ងាត់ តែងតាំងមេដឹកនាំថ្មី​​ ឈ្មោះ ខាលីល អាល់ហៃយ៉ា

ថ្ងៃទី​២០កក្កដា ចលនាហាម៉ាសប៉ាឡេស្ទីន បាន​ប្រកាស​​​ថាគេបានបោះឆ្នោតតែងតាំងមេដឹកនាំថ្មី ឈ្ម

ចលនាហាម៉ាសបោះឆ្នោតយ៉ាងសម្ងាត់ តែងតាំងមេដឹកនាំថ្មី​​ ឈ្មោះ ខាលីល អាល់ហៃយ៉ា

ថ្ងៃទី​២០កក្កដា ចលនាហាម៉ាសប៉ាឡេស្ទីន បាន​ប្រកាស​​​ថាគេបានបោះឆ្នោតតែងតាំងមេដឹកនាំថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា។ ការតែងតាំងនេះ ត្រូវបានធ្វើដោយសម្ងាត់បំផុត ដោយ​សារតែកត្តាសន្តិសុខ​ ការគំរាមសម្លាប់ពីសំណាក់អ៊ីស្រាអែល​។ មេក្រុមហាម៉ាសមុនៗ ឈ្មោះ អ៊ីស្មាយ ហានីយ៉េ និង​ យ៉ះយ៉ា ស៊ីនួ សុទ្ធតែត្រូវបាន​កងទ័ពអ៊ីស្រាអែល​សម្លាប់ជាបន្តបន្ទាប់​។

ឥណ្ឌា៖ បាតុកម្ម​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពេល​ប្រឡង ក្លាយ​ជា​ការ​ប៉ះទង្គិច​ហិង្សាជាមួយ​ប៉ូលិស

បាតុកម្ម​ដោយ​សន្តិវិធី ក្លាយ​ជា​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា។ នៅ​រសៀល​ថ្ងៃ​ចន្ទទី​២០​ក

ឥណ្ឌា៖ បាតុកម្ម​ប្រឆាំង​នឹង​ការ​លួច​បន្លំ​ពេល​ប្រឡង ក្លាយ​ជា​ការ​ប៉ះទង្គិច​ហិង្សាជាមួយ​ប៉ូលិស

បាតុកម្ម​ដោយ​សន្តិវិធី ក្លាយ​ជា​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា។ នៅ​រសៀល​ថ្ងៃ​ចន្ទទី​២០​កក្កដា​២០២៦​នេះ ប៉ូលិស​ឥណ្ឌា​ បាន​ប្រើ​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក ដំបង វាយ​​ក្រុម​បាតុករ​ ដែល​ភាគ​ច្រើន​ជា​និស្សិត។ បាតុករ​ជា​ច្រើ​ន​សិប​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ ដ៏​ធំ​បំផុត​មួយ នៅ​រដ្ឋ​ធានី​ញូវដេលី​ ដើម្បី​បរិហារ​ការ​លួច​បន្លំ​ក្នុង​ពេល​​ប្រឡង​ និង​ទាមទារ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់​រំ​លាលែង​ចេញ​ពី​តំណែង។

លោក​ ដូណាល់ត្រាំ ឡើង​​ប្រគល់​ពាន​រង្វាន់​បាល់​ទាត់ពិភពលោក ក្រោម​សម្រែក​មិន​ពេញ​ចិត្ត​​ពីទស្សនិកជន

ក្រុមកីឡាករ​អេស្ប៉ាញ​ បានទាត់​ឈ្នះ​ក្រុមកីឡាករ​អាហ្សង់ទីន ១-០​​ និង​ក្លាយ​ជា​ជើងឯក​ពិភពលោ

លោក​ ដូណាល់ត្រាំ ឡើង​​ប្រគល់​ពាន​រង្វាន់​បាល់​ទាត់ពិភពលោក ក្រោម​សម្រែក​មិន​ពេញ​ចិត្ត​​ពីទស្សនិកជន

ក្រុមកីឡាករ​អេស្ប៉ាញ​ បានទាត់​ឈ្នះ​ក្រុមកីឡាករ​អាហ្សង់ទីន ១-០​​ និង​ក្លាយ​ជា​ជើងឯក​ពិភពលោក​នៃ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក ថ្ងៃ​ទី​២០​កក្កដា ឆ្នាំ​២០២៦។ ក្នុង​ពិធី​ប្រគល់​ពាន​មាសដល់​ក្រុមជ័យលាភី​​​ពិភពលោក​​ ប្រធានាធិបតី​អាមេរិក​​ជា​ម្ចាស់​ផ្ទះ បានបង្ហាញ​ខ្លួន​យ៉ាង​យូរ លើវេទិកា​ជា​មួយ​ក្រុម​កីឡាករ​ជើង​ឯកអេស្ប៉ាញ បើទោះ​បី​ជា​មាន​សំឡេង​​​ស្រែកមិន​ពេញ​ចិត្ត​ប្រឆាំង​នឹង​រូប​លោក​ក៏​ដោយ។

អ្នកជំនាញ៖ កម្ពុជាគួរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងវិស័យការពារជាតិ

ជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានប្រកាសក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពីការផ្តល

អ្នកជំនាញ៖ កម្ពុជាគួរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងវិស័យការពារជាតិ

ជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានប្រកាសក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពីការផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារឲ្យក្រសួងការពារជាតិកម្ពុជា។ កម្មវិធីជំនួយនេះមានការផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ការផ្តល់ជំនួយឲ្យវិស័យយោធាកម្ពុជាពីសំណាក់ជប៉ុនពេលនេះជាផ្នែកមួយនៃគោលនយោបាយសន្តិសុខរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈឺ និងថា កម្ពុជាគួរតែសហការជាមួយជប៉ុនដើម្បីពង្រឹងវិស័យកងទ័ពផងដែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក៏ចង់ឃើញកម្ពុជាធ្វើពិពិធកម្មការទូតជាមួយបណ្តាប្រទេសក្នុងលោកដោយតម្លាភាព អព្យាក្រឹតភាព និងតុល្យភាពដើម្បីធ្វើឲ្យវិស័យការពារជាតិកាន់តែរឹងមាំ។

ចិនជំរុញឲ្យកម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឲ្យប្រទេសថៃ និងកម្ពុជាដោះស្រាយជម្លោះព្រំដែនដែលអូសប

ចិនជំរុញឲ្យកម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឲ្យប្រទេសថៃ និងកម្ពុជាដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយរវាងគ្នាដោយសន្យាថា ចិននឹងដើរតួជា «អ្នកស្ថាបនា» ឬជាអ្នកសម្របសម្រួល។ ការជំរុញរបស់ភាគីទី៣ ធ្វើឡើងក្នុងថ្ងៃតែមួយនៃជំនួបដាច់ឡែកពីគ្នារវាងប្រធានាធិបតីចិនជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃនៅក្រៅសន្និសីទស្តីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងទីក្រុងសៀងថៃកាលពីចុងសប្តាហ៍កន្លងទៅ។ 

លោក អ៊ែនឌី ប៊ើនហេម​ ចូលកាន់តំណែង​​​​នាយករដ្ឋមន្ត្រីអង់គ្លេស ជាមួយនឹងវិបត្តិ​ច្រើនសន្ធឹកកំពុងរងចាំ

លោក អ៊ែនឌី ប៊ើនហេម​ (Andy Burnham)​ ប្រធាន​បក្ស​ពលករអង់គ្លេស ​ចាប់ផ្តើមចូលកាន់តំណែងនាយករដ្ឋមន្ត្រីអ

លោក អ៊ែនឌី ប៊ើនហេម​ ចូលកាន់តំណែង​​​​នាយករដ្ឋមន្ត្រីអង់គ្លេស ជាមួយនឹងវិបត្តិ​ច្រើនសន្ធឹកកំពុងរងចាំ

លោក អ៊ែនឌី ប៊ើនហេម​ (Andy Burnham)​ ប្រធាន​បក្ស​ពលករអង់គ្លេស ​ចាប់ផ្តើមចូលកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ជាផ្លូវ​ការ​នៅថ្ងៃចន្ទទី​២០​កក្កដានេះ​។ លោកគារ ស្តារមើ​ បានសម្រេចចិត្តលាចុះពីតំណែង​កាលពី​ចុងខែ​មិថុនា បន្ទាប់​ពីរងការរិះគន់ខ្លាំងឡើងៗ​ពីក្នុងបក្សនិងពីប្រជាជន​។ ក្នុងរយៈពេល​១០​ឆ្នាំមកនេះ​​ អង់គ្លេសបាន​ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី១០​នាក់ហើយ។ វិបត្តិនយោបាយ សង្គមនិងសេដ្ឋកិច្ច កំពុងរងចាំដំណោះស្រាយពីរដ្ឋាភិបាលថ្មី របស់​លោក អ៊ែនឌី ប៊ើនហេម។

សភាជប៉ុនធ្វើវិសោធនកម្ម​ច្បាប់​ស្នងរាជបល្លង្ក​ តែបន្តហាមឃាត់​មិន​ឲ្យ​មនុស្ស​ស្រី​ស្នងរាជ្យ

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ សភាជប៉ុន​បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់​ស្នងរាជបល្លង្

សភាជប៉ុនធ្វើវិសោធនកម្ម​ច្បាប់​ស្នងរាជបល្លង្ក​ តែបន្តហាមឃាត់​មិន​ឲ្យ​មនុស្ស​ស្រី​ស្នងរាជ្យ

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ សភាជប៉ុន​បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់​ស្នងរាជបល្លង្ក​ ដើម្បីពង្រីក​លទ្ធភាពរកអ្នកមកបន្តធ្វើជា​ព្រះចៅអធិរាជ។ ក៏ប៉ុន្តែ តាមរយៈច្បាប់ថ្មីនេះ សភាជប៉ុនបាន​បន្តបដិសេធ មិន​ព្រមអនុញ្ញាតិ​ឲ្យ​មនុស្ស​ស្រី អាចឡើងធ្វើ​ជា​ព្រះចៅអធិរាជ​បាន​ឡើយ​។ ការបដិសេធ ដែលហាក់ផ្ទុយពី​មតិភាគច្រើនរបស់ប្រជាជនជប៉ុន ដែលចង់​ឃើញ ព្រះអង្គម្ចាស់ក្សត្រី អៃកូ បុត្រីតែ​មួយអង្គគត់របស់ព្រះចៅអធិរាជ ណារូហ៊ីតូ ឡើងគ្រងរាជ្យ​បន្តពីព្រះបិតា​។

ក្រុមបាល់ទះកម្ពុជាឈ្នះក្រុមបាល់ទះឥណ្ឌូណេស៊ី បន្ទាប់ពីទម្លាក់ថៃក្នុងព្រឹត្តិការណ៍ SEA V-CUP

នៅទីបំផុត ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្

ក្រុមបាល់ទះកម្ពុជាឈ្នះក្រុមបាល់ទះឥណ្ឌូណេស៊ី បន្ទាប់ពីទម្លាក់ថៃក្នុងព្រឹត្តិការណ៍ SEA V-CUP

នៅទីបំផុត ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣ទល់នឹង២ សម្រាប់ការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា នេះជាការទទួលបានជោគជ័យរបស់​ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បន្ទាប់ពីបានវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៦។

ស្ត្រីឥណ្ឌា​​ច្រើនពាន់​​នាក់ រងហិង្សាស្លាប់​ និង​សម្លាប់​ខ្លួន​ ព្រោះតែប្រាក់​បណ្ណាការ

បណ្ណាការ ដែល​គេហៅសាមញ្ញថា​ ប្រាក់​ជំនូន ឬក៏ លុយថ្លៃទឹកដោះ ទម្លាក់​បន្ទុក​យ៉ាង​ទម្ងន់ទៅលើ​

ស្ត្រីឥណ្ឌា​​ច្រើនពាន់​​នាក់ រងហិង្សាស្លាប់​ និង​សម្លាប់​ខ្លួន​ ព្រោះតែប្រាក់​បណ្ណាការ

បណ្ណាការ ដែល​គេហៅសាមញ្ញថា​ ប្រាក់​ជំនូន ឬក៏ លុយថ្លៃទឹកដោះ ទម្លាក់​បន្ទុក​យ៉ាង​ទម្ងន់ទៅលើ​ស្ត្រីក្នុង​សង្គមឥណ្ឌា និង​ធ្វើ​ឲ្យ​​ភរិយា​ឥណ្ឌា​ រងអំពើ​ហិង្សា​យ៉ាងសាហាវ​​រ៉ាំរ៉ៃ​ក្នុងគ្រួសារ ដែល​ឈាន​ទៅដល់​ស្លាប់ ឬក៏ត្រូវ​បង្ខំ​ចិត្ត​សម្លាប់​ខ្លួន​​។ ​អត្រាមរណភាព​របស់ភរិយា​ឥណ្ឌា ក្នុង​បញ្ហា​នេះ មាន​ចំនួន​កើនឡើង​ខ្លាំង​ គួរ​ឲ្យ​ព្រួយ​បារម្ភ។ នេះបើតាម​ការ​សិក្សា​បែប​នរវិទ្យា របស់​សកលវិទ្យាល័យ​អង់គ្លេស King’s College។ ​

នាយករដ្ឋមន្ត្រីជំរុញឱ្យអាជីវករវិស័យSME លើកបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលដោះស្រាយឲ្យចំគោលដៅ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យពលរដ្ឋ និងអ្នកប្រកបរបរក្នុងវិស័យស

នាយករដ្ឋមន្ត្រីជំរុញឱ្យអាជីវករវិស័យSME លើកបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលដោះស្រាយឲ្យចំគោលដៅ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យពលរដ្ឋ និងអ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME) លើកឡើងពីបញ្ហា ដែលកំពុងប្រឈមក្នុងវិស័យនេះ ដើម្បីឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការដោះស្រាយជូនប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។ នេះបើតាមសំណេរបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ និងថារដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាជួយជំរុញវិស័យ SMEនេះ ឱ្យមានភាពរឹងមាំ។

សមត្ថកិច្ចព្រមានចាត់វិធានការច្បាប់លើលោក រិន ច័ន្ទរិទ្ធិ ក្រោយបង្ហោះព័ត៌មានថា មានមន្ត្រីគ្រឿងញៀនកៀបស៊ីពលរដ្ឋ

មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦កក្កដា បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក

សមត្ថកិច្ចព្រមានចាត់វិធានការច្បាប់លើលោក រិន ច័ន្ទរិទ្ធិ ក្រោយបង្ហោះព័ត៌មានថា មានមន្ត្រីគ្រឿងញៀនកៀបស៊ីពលរដ្ឋ

មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦កក្កដា បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំវិញការបង្ហោះព័ត៌មាន ដោយចោទប្រកាន់គ្មានមូលដ្ឋាន លើមន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន។ ការព្រមានឲ្យកែតម្រូវ និងលុបព័ត៌មានគ្មានមូលដ្ឋានចេញពីហ្វេសប៊ុក ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុក Ren Chanrith បានសរសេរកាលពីថ្ងៃទី១៥កក្កដាថា បច្ចុប្បន្នមានករណីកៀបស៊ីលើពលរដ្ឋ ដោយទាមទារឲ្យពលរដ្ឋបង់លុយជាថ្នូរនឹងការដោះលែង។

អភិបាលក្រុងញូវយ៉ក ព្រមាន​ចាប់ខ្លួន​​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បញ្ជូន​ទៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ

អភិបាល​ក្រុង​ញូវយ៉ក ​លើកឡើងថា កំពុងពិចារណា ​ចាប់ឃាត់​ខ្លួន​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​ប

អភិបាលក្រុងញូវយ៉ក ព្រមាន​ចាប់ខ្លួន​​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បញ្ជូន​ទៅ​តុលាការព្រហ្មទណ្ឌអន្តរជាតិ

អភិបាល​ក្រុង​ញូវយ៉ក ​លើកឡើងថា កំពុងពិចារណា ​ចាប់ឃាត់​ខ្លួន​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​ប្រគល់​​ទៅឲ្យ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ​ក្រុងឡាអេ នៅពេល​ដែល​លោក បេនចាមិន នេតាន់យ៉ាហ៊ូ ធ្វើ​ដំណើរ​ទៅ​ចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ នៅ​ខែ​កញ្ញា​​។ លោក ​នេតាន់យ៉ាហ៊ូ ជាប់​ដីកាតាម​ចាប់ខ្លួន​របស់​តុលាការក្រុង​ឡាអេ ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រឆាំង​មនុស្សជាតិ ប្រព្រឹត្ត​​នៅ​តំបន់​ហ្កាហ្សា។ ថ្ងៃយប់ថ្ងៃសៅរ៍ ឈានចូល​អាទិត្យ​ ទី​១៩កក្កដា​ កង​ទ័ព​អ៊ីស្រាអែលបានបន្ត​​​វាយប្រហារ​​តំបន់​ហ្កាហ្សា និង​សម្លាប់​ពលរដ្ឋប៉ាឡេស្ទីន ជាង​ ១០ នាក់។​ ​

អាមេរិកវាយសកសឹកកាន់តែខ្លាំងលើអ៊ីរ៉ង់ ក្រោយ​ស្លាប់​យោធាអាមេរិក​២នាក់នៅហ្សកដានី

សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា​កាន់តែពុះកញ្ជ្រោលខ្លាំងឡើង បន្ទាប់ពីអ៊ីរ៉ង់​បានវាយប្រហារទៅល

អាមេរិកវាយសកសឹកកាន់តែខ្លាំងលើអ៊ីរ៉ង់ ក្រោយ​ស្លាប់​យោធាអាមេរិក​២នាក់នៅហ្សកដានី

សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា​កាន់តែពុះកញ្ជ្រោលខ្លាំងឡើង បន្ទាប់ពីអ៊ីរ៉ង់​បានវាយប្រហារទៅលើ​មូលដ្ឋានទ័ពអាមេរិក​នៅហ្សកដានី បណ្តាល​ឲ្យ​ស្លាប់ទាហានអាមេរិក​២នាក់ និងរបួសច្រើននាក់ កាលពីយប់ថ្ងៃសុក្រ​។ កងទ័ពអាមេរិក​បាន​វាយប្រហារសងសឹកវិញ ដោយ​បានបាញ់ប្លោងគ្រាប់ទៅលើទីតាំងយោធាច្រើនកន្លែងរបស់អ៊ីរ៉ង់​។ នៅកូវ៉ែត អ៊ីរ៉ង់​បាន​ប្រើដ្រូន​និងបាញ់​មីស៊ីល បង្ករការខូចខាត​ស្ថានីយ​បូមប្រេង រោងចក្រអគ្គិសនី និងស្ថានីយ​បន្សាប​ទឹកសមុទ្រ​ថែមទៀត។

ការចែករំលែកទស្សនទានរបស់បញ្ញវន្តមានប្រយោជន៍អ្វីខ្លះដល់សង្គម?

នាពេលថ្មីៗនេះ បញ្ញវន្តខ្មែរមួយចំនួន បាននិយាយវែកញែកអំពីបញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គម

ការចែករំលែកទស្សនទានរបស់បញ្ញវន្តមានប្រយោជន៍អ្វីខ្លះដល់សង្គម?

នាពេលថ្មីៗនេះ បញ្ញវន្តខ្មែរមួយចំនួន បាននិយាយវែកញែកអំពីបញ្ហានានា ដែលបានកើតឡើងនៅក្នុងសង្គមខ្មែរ ដូចជាបញ្ហាជម្លោះព្រំដែនជាមួយថៃ ការរិះគន់ពីសញ្ញាបត្របណ្ឌិត និងការទាក់ទាញអ្នកវិនិយោគបរទេសជាដើម។ ទាំងអស់នេះជា​បញ្ហា ដែលបញ្ញវន្តខ្មែរខ្លះ យល់ថាកម្ពុជាដើរមិនទាន់ប្រទេសជិតខាង។ តែការលើកឡើងទាំងនេះ​ បានទាក់ទាញប្រតិកម្មពីថ្នាក់ដឹកនាំប្រទេសជាបន្ត​បន្ទាប់ តាមរយៈសារបញ្ឆិតបញ្ឆៀង និងការក្រើនរំឭកដាស់តឿន ឲ្យអ្នកបញ្ចេញមតិមានការប្រយ័ត្នប្រយែង ​ជាពិសេសទាក់ទងទៅនឹងបញ្ហាសន្តិសុខជាតិ។​ អ្នកតាមដានសង្គម និងអ្នកនយោបាយនានា យល់ឃើញផ្សេងៗគ្នា ដោយខ្លះចង់ឲ្យបញ្ញវន្តចែករំលែកយោបល់ដោយសេរី ដើម្បីប្រយោជន៍ជាតិ និងខ្លះទៀតចង់ឲ្យបញ្ញវន្តផ្តល់មតិដែលមានមូលដ្ឋានច្បាស់លាស់ និងមិនហៃអើតែតាមអ្នកនយោបាយ។ តើកម្ពុជាគួរបើកចំហឲ្យបញ្ញវន្តបង្ហាញពីការចែករំលែកទស្សនៈ ដោយគ្មានសម្ពាធ ឬត្រូវកម្រិតសិទ្ធិបញ្ចេញមតិយ៉ាងណា?

ជប៉ុនផ្តល់ជំនួយសន្តិសុខផ្លូវការ ៣លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៦ ប្រទេសជប៉ុន បានផ្តល់ជំនួយ ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស

ជប៉ុនផ្តល់ជំនួយសន្តិសុខផ្លូវការ ៣លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៦ ប្រទេសជប៉ុន បានផ្តល់ជំនួយ ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារអាមេរិក ដល់ក្រសួងការពារជាតិកម្ពុជា។ គម្រោងនេះ នឹងប្រគល់នូវឧបករណ៍បញ្ជូនសារ ដល់កងទ័ពជើងគោក និងផ្តល់នាវាល្បាត ទៅកាន់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោក ហ៊ុន សែន ស្នើអ្នកវិភាគកុំឲ្យនិយាយប៉ះពាល់ដល់សន្តិសុខជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ស្នើទៅបណ្តាអ្នកវិភាគឲ្យជៀសវាងការវិភាគដាក់ក្បាលមេក្រូ

លោក ហ៊ុន សែន ស្នើអ្នកវិភាគកុំឲ្យនិយាយប៉ះពាល់ដល់សន្តិសុខជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ស្នើទៅបណ្តាអ្នកវិភាគឲ្យជៀសវាងការវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយរឿងទាំងនេះចេញទៅក្រៅ ដោយចាត់ទុកថា ជារឿងសម្ងាត់របស់ជាតិ។ ការលើកឡើងរបស់​ប្រមុខ​គណបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ​​អំពីទស្សនៈវិភាគ​របស់​លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងភូមិសាស្ត្រនយោបាយមកពីប្រទេសរុស្ស៊ី។

Get more results via ClueGoal