ស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន
newsare.net
ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីនស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន
ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីនគរបាលណា ដែលបន្តយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់ជាវត្ថុបញ្ចាំ ឬក្នុងរូបភាពផ្សេងដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់ស្នងការខេត្តសៀមរាប ធ្វើឡើងក្រោយមានមន្ត្រីនគរបាល ៤រូប នៃស្នងការដ្ឋានខេត្តសៀមរាប ត្រូវបានស្ត្រីម្នាក់បង្ហោះរូបភាពភ្ជាប់ជាមួយកាតសម្គាល់ឈ្មោះនគរបាលជាតិ បន្ទាប់ពីពួកគេ គេចវេសមិនព្រមសងបំណុល។ Read more














