Cambodia



គ្រោះរញ្ជួយដី​នៅ​ជប៉ុន ស្លាប់​និង​របួស​ជា​ច្រើន​នាក់ក្នុង​ការដួល​រលំអគារ​​ពាណិជ្ជកម្ម​Aeon

នៅ​ថ្ងៃអង្គារ​ទី ២៨​កក្កដា​នេះ ជប៉ុន​រងគ្រោះ​រញ្ជួយ​ដី​ ដ៏​ខ្លាំងកំណាច​បំផុត​មួយ នៅ​ភាគនិ

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្លើងឆេះព្រៃនៅភាគនីរតីបារាំងប្រមាណ​ជិត​១សប្តាហ៍​មកនេះ នៅ​មិនទាន់ពន្លត់បានទាំងស្រុងនៅឡើយ

បារាំង៖ ជនរងគ្រោះ​ដោយមហា​​ភ្លើងឆេះព្រៃដ៏កំណាច​​ ប្រឈមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្លើងឆេះព្រៃនៅភាគនីរតីបារាំងប្រមាណ​ជិត​១សប្តាហ៍​មកនេះ នៅ​មិនទាន់ពន្លត់បានទាំងស្រុងនៅឡើយទេ។ មនុស្ស​ប្រមាណ​២សែន​២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង យ៉ាងអាសន្ននិងដោយ​ក្តីស្លន់ស្លោជាទីបំផុត​។ អណ្តាតភ្លើងដ៏កំណាចនេះ អាចបង្កឲ្យមនុស្ស​មានជម្ងឺសតិអារម្មណ៍​ បាក់ស្បាតយូរអង្វែង។ ទុក្ខសោក​ផ្លូវចិត្ត​​​របស់ជនរងគ្រោះ ដែល​ត្រូវ​ភ្លើងលេបត្របាក់ផ្ទះសំបែងអស់គ្មានសល់ កាន់តែធំធេងថែមទៀត ដែលតម្រូវឲ្យ​អាជ្ញាធរសុខាភិបាល​យកចិត្តទុកដាក់។

យុទ្ធនាការប្រឆាំងជំងឺស៊ីដាកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិតៗ ព្រោះជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ១ភាគ៥

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេស៊ីល

យុទ្ធនាការប្រឆាំងជំងឺស៊ីដាកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិតៗ ព្រោះជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ១ភាគ៥

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេស៊ីល តាំងពីថ្ងៃ​ចន្ទទី ២៧​កក្កដា​មក​ ​ ​អ្នក​ជំនាញ​បានព្រមាន​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​កំពុង​ជួប​គ្រោះថ្នាក់ ព្រោះ​ជំនួយ​ហិរញ្ញវត្ថុ បាន​ធ្លាក់​ចុះ​អស់​មួយភាគ​ប្រាំ នៅឆ្នាំ​២០២៥។

ស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ពីនាវាលិចក្នុងទន្លេ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និ

ស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ពីនាវាលិចក្នុងទន្លេ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និងស្រង់បន្ទះដែករបស់នាវាដែលលិចក្នុងបាតទន្លេបានជាង ១ ៦០០​គីឡូក្រាម។ នេះជាលទ្ធផលដែលបានមកពីប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦។ 

ភូមាអនុម័តច្បាប់ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលអាចឈានដល់មានទោសប្រហារជីវិត

សភា​ភូមាបានបោះឆ្នោតអនុម័ត​ច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម​ឆបោក

ភូមាអនុម័តច្បាប់ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលអាចឈានដល់មានទោសប្រហារជីវិត

សភា​ភូមាបានបោះឆ្នោតអនុម័ត​ច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម​ឆបោកអនឡាញ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ច្បាប់ថ្មីនេះ បានកំណត់ទោសដ៏ធ្ងន់ធ្ងរ អាចឈានដល់ទោសប្រហារជីវិត​ ក្នុងករណី​ដែលមាន​ជនរងគ្រោះស្លាប់ នៅតាមទីតាំង​​មណ្ឌល​ឆបោក​។

លោក កឹម សុខា៖ ខ្ញុំ​បាន​ប្រាប់​អ្នករាយការណ៍ UN ថា ពលរដ្ឋភៀសសឹ​ក​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិធ្ងន់ធ្ងរ​ណាស់

នៅថ្ងៃទី២៨ ខែកក្កដានេះ​ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បាន​ចុះជួប​ជនភៀសសឹកនៅខេត

លោក កឹម សុខា៖ ខ្ញុំ​បាន​ប្រាប់​អ្នករាយការណ៍ UN ថា ពលរដ្ឋភៀសសឹ​ក​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិធ្ងន់ធ្ងរ​ណាស់

នៅថ្ងៃទី២៨ ខែកក្កដានេះ​ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បាន​ចុះជួប​ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ មុនបន្តទៅជួបកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ។ ថ្លែងពីជំរំជនភៀសសឹក «ភូមិរង់ចាំ» ​នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា ​​ថា ​​លោកបានដឹងអំពីការលំបាករបស់ពលរដ្ឋខ្មែរ​​ដែលកំពុងជ្រកនៅក្នុងជំរំភៀសសឹកដោយសារតែជម្លោះព្រំដែន​​​កម្ពុជា-ថៃ​។ បន្ថែមពីនេះ និងបើតាម​លោក​ កឹម សុខា ​លោកក៏បាន​ប្រាប់លោក​ ថូម៉ាស អេនឌ្រូ អ្នក​រាយការណ៍ពិសេស​ទទួលបន្ទុក​ស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ពលរដ្ឋភៀសសឹកខ្មែរ​​​​ត្រូវបានគេរំលោភសិទ្ធិធ្ងន់ធ្ងរណាស់។ ​វីដេអូ​ កឹម សុខា៖

ចិន​ផ្តល់ជំនួ​យ​ និងកម្ចី​សរុប​ជាង​ ៤០០លាន​ដុល្លារ​ក្នុង​​គម្រោង​ព្រែក​ជីក​ហ្វូណន

លោក​ ស៊ុន​ ចាន់ថុល​ ឧបនាយក​រដ្ឋ​មន្រ្តី​ និងជាអនុប្រធានទី១​ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុ

ចិន​ផ្តល់ជំនួ​យ​ និងកម្ចី​សរុប​ជាង​ ៤០០លាន​ដុល្លារ​ក្នុង​​គម្រោង​ព្រែក​ជីក​ហ្វូណន

លោក​ ស៊ុន​ ចាន់ថុល​ ឧបនាយក​រដ្ឋ​មន្រ្តី​ និងជាអនុប្រធានទី១​ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជាបាន​បញ្ជាក់កាល​ពីចុង​សប្តាហ៍កន្លងទៅ​​ថា​ រដ្ឋាភិ​បាលចិន​​បានឱ្យ​​ជំនួយ និងកម្ចីសរុបជាង ៤០០លានដុល្លារបន្ថែម​ទៀត​ដើម្បី​គាំ​ទ្រ​គម្រោងព្រែកជីកហ្វូណនតេជោ​របស់​កម្ពុជា។​ ក្នុងចំណោម​កម្ចី​ និងជំនួយសរុបជាង ៤០០លានដុល្លារនោះ​​២០០​លាន​ដុល្លារ​ជា​កម្ចី ២០០​លានដុល្លារ​​ជា​ជំនួយ​​ឥត​សំណង និង​១ ០០០លានដុល្លារ​ទៀត​ជាហិរញ្ញប្បទាន៕​ 

លោក ហ៊ុន សែន៖ ជម្លោះព្រំដែនកម្ពុជា និងថៃមិនប៉ះពាល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្

លោក ហ៊ុន សែន៖ ជម្លោះព្រំដែនកម្ពុជា និងថៃមិនប៉ះពាល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាទេ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលមានការបិទព្រំដែនជាងមួយឆ្នាំកន្លងទៅនេះមិនបានប៉ះពាល់ដល់ការធ្វើវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាទេ។ ការលើកឡើងដូចនេះរបស់ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា គឺស្របគ្នានឹងការលើកឡើងរបស់តំណាងក្រុមហ៊ុនធំមួយរបស់ជប៉ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា គឺក្រុមហ៊ុន Minebea Mitsumi។

អតីតទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលកម្ពុជាប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅចិន

មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់​កម្ពុជា ប្រឈមនឹងការកាត់​

អតីតទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលកម្ពុជាប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅចិន

មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់​កម្ពុជា ប្រឈមនឹងការកាត់​ទោស​ដោយ​ប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទ​ចោទមួយទៀតលើ​បុរសអាយុ៣៨​ឆ្នាំ​រូបនេះ ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាម​ការចុះផ្សាយ​របស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧​ខែកក្កដា​ ឆ្នាំ​២០២៦។

ប្រធានាធិបតីហ្វីលីពីន​​ លើកឡើងថា​ ដល់ពេលហើយដែលត្រូវមានថាមពលនុយក្លេអ៊ែរ

វិបត្តិសង្គ្រាម​នៅមជ្ឈិមបូព៌ា ដែល​បានធ្វើ​ឲ្យរាំងស្ទះការនាំ​ចេញប្រេង បានបង្ក​ការលំបាកជា

ប្រធានាធិបតីហ្វីលីពីន​​ លើកឡើងថា​ ដល់ពេលហើយដែលត្រូវមានថាមពលនុយក្លេអ៊ែរ

វិបត្តិសង្គ្រាម​នៅមជ្ឈិមបូព៌ា ដែល​បានធ្វើ​ឲ្យរាំងស្ទះការនាំ​ចេញប្រេង បានបង្ក​ការលំបាកជាខ្លាំងមកលើហ្វីលីពីន។ ថ្ងៃចន្ទទី​២៧​កក្កដា លោក ហ្វ៊ែរឌីណង់ ម៉ាកូស ប្រធានាធិបតី​ហ្វីលីពីន បាន​លើកឡើងថា ជាដល់ពេលវេលា​​ហើយ ដែលហ្វីលីពីនត្រូវតែពិចារណាគិតគូរ​ ដើម្បី​មាន​ចរន្តអគ្គិសនី​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។

សហរដ្ឋ​​អាមេរិកផ្អាកលែងវាយអ៊ីរ៉ង់ ដោយអះអាងថា​​ចង់ទុក​ឱកាស​ឲ្យ​ការចរចាការទូត

គិត​ចាប់ពីថ្ងៃសុក្រមក គឺ​៣យប់ជាប់គ្នាហើយ​ ដែលកងទ័ពអាមេរិក​បានផ្អាក លែងវាយប្រហារទៅ​លើអ៊ីរ

សហរដ្ឋ​​អាមេរិកផ្អាកលែងវាយអ៊ីរ៉ង់ ដោយអះអាងថា​​ចង់ទុក​ឱកាស​ឲ្យ​ការចរចាការទូត

គិត​ចាប់ពីថ្ងៃសុក្រមក គឺ​៣យប់ជាប់គ្នាហើយ​ ដែលកងទ័ពអាមេរិក​បានផ្អាក លែងវាយប្រហារទៅ​លើអ៊ីរ៉ង់​។ ខាងអ៊ីរ៉ង់​វិញ​ ក៏ដូចគ្នាដែរ ដោយ​បាន​ផ្អាកលែង​បាញ់​ប្លោងគ្រាប់ ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។ អគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថាលោក​ដូណាល់ ត្រាំ ចង់ទុក​ឱកាស​ឲ្យ​ដល់ការរកដំណោះស្រាយ​ តាមផ្លូវចរចាការទូត តែទន្ទឹមនឹងនេះ​លោក​ប្រធានាធិបតី មិន​បានបោះបង់ចោល​ឡើយ នូវជំរើស​វាយប្រហារអ៊ីរ៉ង់​សាជាថ្មី​។

សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសក

សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលា​បារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង​(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង​ ក្នុងខេត្ត​សៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ 

ចិន៖ ការអភិវឌ្ឍបញ្ញាសប្បនិម្មិតជំរុញឲ្យអ្នកមានសញ្ញាបត្រខ្ពស់ត្រូវបង្ខំចិត្តធ្វើការងារតូចតាច

នៅក្នុងប្រទេសចិន វិបត្តិខ្វះការងារធ្វើបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ យុវជនចិនខ្វះការ

ចិន៖ ការអភិវឌ្ឍបញ្ញាសប្បនិម្មិតជំរុញឲ្យអ្នកមានសញ្ញាបត្រខ្ពស់ត្រូវបង្ខំចិត្តធ្វើការងារតូចតាច

នៅក្នុងប្រទេសចិន វិបត្តិខ្វះការងារធ្វើបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ យុវជនចិនខ្វះការងារធ្វើ រួមផ្សំនឹងវិបត្តិអចលនទ្រព្យ និងបំណុលសាធារណៈជាបញ្ហាចម្បងៗធំ ៣ ដែលជាបន្ទុកផលវិបាកធ្ងន់ចំពោះសេដ្ឋកិច្ចចិនតាំងពីក្រោយសម័យកូវីដ១៩។ លើសពីនេះទៀត នយោបាយសម្រុកអភិវឌ្ឍន៍បញ្ញាសប្បនិម្មិតរបស់ចិនដែលបានកាត់បន្ថយកម្លាំងពលកម្មមនុស្ស ក៏កាន់តែធ្វើឲ្យប៉ះពាល់ដល់ការងារយុវជនដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា នេះក៏ជារបត់ថ្មីមួយនៃសេដ្ឋកិច្ចឌីជីថល។ 

លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល

​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ

លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល

​ក្រសួងវប្ប​ធម៌កម្ពុជា ​បាន​រៀបចំជាលើកដំបូង ​ការ​តាំង​បង្ហាញ​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់​អន្តរជាតិ​។ រដ្ឋ​លេខា​ធិការ​​ និង​ជាអ្នក​ជំនាញ​ក្នុងក្រុម​ការងារ​បច្ចេក​ទេស​សម្លៀក​បំពាក់នៃ​ក្រសួង​វប្បធម៌ លោក​ស្រី​ ឡងឌី សាន់ណារ៉ា បានលើក​ទឹក​ចិត្ត​ឱ្យ​ពល​រដ្ឋ​ រួមគ្នា​ថែរក្សា​អត្តសញ្ញាណ​ជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫស​គល់នៃប្រពៃណី​របស់​ខ្លួន បើ​ទោះបី​ជា​​បច្ចុប្បន្ន​កម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ​។​

ប្រធានធនាគារជាតិសុំលាចុះពីតំណែងចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច

បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនខែ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌូណេ

ប្រធានធនាគារជាតិសុំលាចុះពីតំណែងចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច

បន្ទាប់ពីបានព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនខែ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌូណេស៊ីបានសុំលាចុះពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល។ សេដ្ឋកិច្ចឥណ្ឌូណេស៊ីរងផលវិបាកជាខ្លាំងពីវិបត្តិសង្គ្រាមអ៊ីរ៉ង់ ដ្បិតថាប្រទេសអាស៊ីមួយនេះនាំចូលប្រេងដ៏ចម្បងពីតំបន់មជ្ឈិមបូព៌ា។ ការសុំចុះពីតំណែងរបស់ប្រធានធនាគារកណ្តាលរូបនេះបានបំផុសឲ្យមានក្តីបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ច អតិផរណា និងអត្រាប្តូរប្រាក់ឥណ្ឌូណេស៊ី។

ថៃចោទកម្ពុជាថាបានប្រើតារាល្បីៗឲ្យនិយាយភូតភររឿងព្រំដែន តែកម្ពុជាបដិសេធ

មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃទទួលបន្ទុកឃ្លាំមើលស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងបរិហារកម្ពុជ

ថៃចោទកម្ពុជាថាបានប្រើតារាល្បីៗឲ្យនិយាយភូតភររឿងព្រំដែន តែកម្ពុជាបដិសេធ

មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃទទួលបន្ទុកឃ្លាំមើលស្ថានការណ៍កម្ពុជា-ថៃ បានថ្លែងបរិហារកម្ពុជាថាបានប្រើតារាសម្តែងល្បីៗឲ្យផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ មន្ត្រីយោធាថៃយល់ថា ការធ្វើដូចនេះនឹងធ្វើឲ្យសហគមន៍អន្តរជាតិយល់ខុសស្ថានភាពជាក់ស្តែង និងថាជានិច្ចកាល ថៃបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា តារាល្បីៗលំដាប់ពិភពលោកមិនអាចត្រូវបានគេបញ្ជាឲ្យធ្វើរឿងអ្វីមួយបានទេ និងថា ថៃក៏ត្រូវតែគោរពតាមបទបាញ់ដូចដែលខ្លួនបានប្រកាសដែរ។

ក្រសួងសុខាភិបាល៖ អាជ្ញាធរកំពុងចាត់ការករណីក្រុមក្មេងទំនើងវាយគ្នានៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ

នាពេលថ្មីៗនេះ មានករណីក្មេងទំនើងមួយក្រុមបានព្រួតគ្នាវាយយុវជន ២នាក់ នៅក្នុងបរិវេណមន្ទីរពេទ

ក្រសួងសុខាភិបាល៖ អាជ្ញាធរកំពុងចាត់ការករណីក្រុមក្មេងទំនើងវាយគ្នានៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ

នាពេលថ្មីៗនេះ មានករណីក្មេងទំនើងមួយក្រុមបានព្រួតគ្នាវាយយុវជន ២នាក់ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២៧កក្កដានេះថា ក្រសួង​សុខាភិបាល​​កំពុងធ្វើការជាមួយអា​ជ្ញាធរខេត្តបន្ទាយ​​មានជ័យដើម្បីស្វែងរកក្រុមក្មេងទំនើង​​​​ដែលបង្កអំពើ​ហិង្សាទាំងនោះ។ មន្ត្រីសង្គមស៊ីវិលបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការសំណុំរឿងនេះឲ្យបានហ្មត់ចត់ ព្រោះបាតុភាពហិង្សានេះឆ្លុះបញ្ចាំងឲ្យឃើញទិដ្ឋភាពអសន្តិសុខនៅកន្លែងព្យាបាលអ្នកជំងឺ។

១ឆ្នាំនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ៖ អាជ្ញាធរបញ្ចូនសំណុំរឿងជិត ៣០០ករណីទៅតុលាការ និងចាត់ការ​មន្រ្តីមួយចំនួន

យោងតាមរបាយការណ៍​​ ក្នុងរយៈពេល ១ឆ្នាំនេះ ​អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿង​ពាក់ព័ន្ធនឹងកា

១ឆ្នាំនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ៖ អាជ្ញាធរបញ្ចូនសំណុំរឿងជិត ៣០០ករណីទៅតុលាការ និងចាត់ការ​មន្រ្តីមួយចំនួន

យោងតាមរបាយការណ៍​​ ក្នុងរយៈពេល ១ឆ្នាំនេះ ​អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿង​ពាក់ព័ន្ធនឹងការឆបោក​អនឡាញ​ចំនួន ២៦៨ករណីទៅកាន់តុលាការ ពាក់ព័ន្ធនឹង​​​ជនសង្ស័យជិត ៣០០០នាក់។ ក្នុងប្រតិបត្តិការ​​បោសសម្អាតបទល្មើសអនឡាញនេះ​​​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះ​បានអះអាងថា ​​​រដ្ឋាភិបាលកម្ពុជា​​ក៏​បានចាត់ការ​​មន្ត្រីមួយចំនួនដែល​ជាប់ពាក់ព័ន្ធជាមួយបណ្តាញ​ឧក្រិដ្ឋជនផងដែរ។ 

សកម្មជនការពារព្រៃឈើទទូច​​ឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់

សកម្ម​ជន និង​ជា​អ្នក​ការពារ​បរិស្ថាន ​លោក​ ម៉ា ​ចិត្រា ទទូច​​ឱ្យក្រសួង​បរិស្ថាន​មានចំណាត់

សកម្មជនការពារព្រៃឈើទទូច​​ឱ្យក្រសួងចាត់វិធានការលើបទល្មើសព្រៃឈើនៅព្រៃឡង់

សកម្ម​ជន និង​ជា​អ្នក​ការពារ​បរិស្ថាន ​លោក​ ម៉ា ​ចិត្រា ទទូច​​ឱ្យក្រសួង​បរិស្ថាន​មានចំណាត់​ការ​លើ​បទល្មើស​ព្រៃឈើក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់។ ជាការ​ទទូច​ជាថ្មីម្តងទៀត ​ក្រោ​យ​លោក ម៉ា ​ចិត្រា ​រក​ឃើញ​ជន​សង្ស័យ​មួយ​ក្រុមដែលគ្រោង​ដឹក​ឈើប្រភេទក្តារឈើទាលរាប់សិប​បន្ទះ​ ចេញពី​ដែន​ជម្រក​ធម្មជាតិ​កាល​ពី​យប់ថ្ងៃអាទិត្យទី២៦​ ខែកក្កដា​ ឆ្នាំ​២០២៦។ ក្រសួងបរិស្ថាន​បាន​ចេញមុ​ខ​សន្យាចាត់ការ​តាមនីតិវិធី​​ច្បាប់លើ​ជន​សង្ស័យ​។ 

ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ២០២៦ ខាងមុខ គឺមានថ្នាក់វិ

ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ២០២៦ ខាងមុខ គឺមានថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦មណ្ឌល ឬស្មើនឹង ៤ ៦៧៤បន្ទប់ ខណៈថ្នាក់វិទ្យាសាស្ត្រមានតែ ៦៨មណ្ឌល ឬស្មើនឹង ១៥៣៣បន្ទប់។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី២៦ ខែកក្កដា។ ចំនួននេះបង្ហាញថា បេក្ខជនដែលជ្រើសរើសការប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនតិចជាងថ្នាក់វិទ្យាសាស្ត្រសង្គមរហូតដល់ទៅជាង ៣ដង។ ហេតុអ្វីបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ភាគច្រើនលើសលប់ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម?

លោក​ហ្សេឡេនស្គីអះអាងថា រុស្ស៊ីបានសុំកូរ៉េខាងជើងបញ្ជូនទាហានមកជួយ​៣ម៉ឺននាក់ថែមទៀត

ប្រឈមនឹង​​បញ្ហាខ្វះទាហានប្រយុទ្ធ​នៅសមរភូមិអ៊ុយក្រែន រុស្ស៊ីកំពុងស្វះស្វែងរកកម្លាំង​មកពី

លោក​ហ្សេឡេនស្គីអះអាងថា រុស្ស៊ីបានសុំកូរ៉េខាងជើងបញ្ជូនទាហានមកជួយ​៣ម៉ឺននាក់ថែមទៀត

ប្រឈមនឹង​​បញ្ហាខ្វះទាហានប្រយុទ្ធ​នៅសមរភូមិអ៊ុយក្រែន រុស្ស៊ីកំពុងស្វះស្វែងរកកម្លាំង​មកពីបរទេស​ តាមរយៈការព្រមព្រៀងផ្លូវការផង និង​តាមរយៈការឆបោក​ផង​។ លោក​ហ្សេឡេនស្គី បានអះអាងនៅក្នុងសារវីដេអូ​ថ្ងៃទី​អាទិត្យ​ទី​២៦​កក្កដា អះអាងថារុស្ស៊ី​ បានស្នើសុំទៅកាន់កូរ៉េខាងជើង សុំទាហាន​៣ម៉ឺននាក់​បន្ថែមទៀត​ ព្រមទាំង​ប្រព័ន្ធបាញ់មីស៊ីល​​បាលីស្ទីកថែមទៀត​​។

អត្តឃាត ឬ​ជោគជ័យ​ក្នុង​ការ​សិក្សា​​ ជា​ជម្រើស​របស់​យុវនិស្សិតឥណ្ឌា​?

នៅ​ថ្ងៃ​សៅរ៍​ទី​២៥​កក្កដា​​២០២៦ យុវជន​ឥណ្ឌា​បាន​អប​អរ​ជោគជ័យ​​ ក្រោយ​ពី​​រដ្ឋាភិបាល​សុខ

អត្តឃាត ឬ​ជោគជ័យ​ក្នុង​ការ​សិក្សា​​ ជា​ជម្រើស​របស់​យុវនិស្សិតឥណ្ឌា​?

នៅ​ថ្ងៃ​សៅរ៍​ទី​២៥​កក្កដា​​២០២៦ យុវជន​ឥណ្ឌា​បាន​អប​អរ​ជោគជ័យ​​ ក្រោយ​ពី​​រដ្ឋាភិបាល​សុខ​ចិត្ត​​ធ្វើ​តាម​សំណើ​របស់​បាតុករ។ ប៉ុន្តែ​បាតុករ​បាន​ព្រមាន​ថា​ការ​តស៊ូ​ដើម្បី​មាន​កំណែទម្រង់​ប្រព័ន្ធ​អប់រំ និង​តម្លាភាព​ ទើប​តែ​ចាប់ផ្តើម​ប៉ុណ្ណោះ ព្រោះឥណ្ឌា​មាន​ថវិកាជាតិ​​សម្រាប់​វិស័យ​សិក្សាធិការ​តែ​ប្រមាណ​៤%​នៃ​ផលិតផល​ដុល​សរុប​ ហើយ​សាលា​រដ្ឋ​មាន​សេវា​អន់​មិន​គួរ​ឱ្យ​ទុក​ចិត្ត​។ ឯ​ចំនួន​និស្សិត​ធ្វើ​អត្តឃាត​ដោយ​មូល​ហេតុ​ពាក់ព័ន្ធនឹង​ការ​សិក្សា​មាន​កំណើន​ដល់​ទៅ​៦៥%​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៥​ដល់​២០២៥។

តើអត្រាពន្ធថ្មី១០% របស់អាមេរិក ដាក់មកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?

នាពេលថ្មីៗនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសពីការដាក់ពន្ធគយថ្មីលើកម្ពុជាក្នុ

តើអត្រាពន្ធថ្មី១០% របស់អាមេរិក ដាក់មកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?

នាពេលថ្មីៗនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសពីការដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាត្រឹម ១០%។ បើធៀបនឹងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម កម្ពុជាទទួលបានអត្រាពន្ធគយទាបជាងគេ។ ទោះយ៉ាងណា អ្នកជំនាញនានាក្នុងវិស័យសេដ្ឋកិច្ច បានលើកឡើងពីបញ្ហានៃការប្រកួតប្រជែង និងបញ្ហាប្រឈមជាពិសេសក្នុងវិស័យកាត់ដេរ។ តាមអ្នកជំនាញ អត្រាពន្ធ ១០% របស់អាមេរិក អាចជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ក្នុងពេលខាងមុខ។ តើអត្រាពន្ធថ្មី១០% របស់អាមេរិកមកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?

រយៈពេល៦ខែ CMAC រកឃើញគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០​គ្រាប់​ សល់ពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៧

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានរុករកឃើញ និងកម

រយៈពេល៦ខែ CMAC រកឃើញគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០​គ្រាប់​ សល់ពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៧

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០​គ្រាប់​ នៅក្នុងខេត្តចំនួន៧​។ នេះបើយោងតាមរបាយការណ៍ដែល ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអគ្គនាយក CMAC។

វត្តថ្មដូនខេត្តឧត្តរមានជ័យជាភស្តុតាងនៃការបំផ្លិចបំផ្លាញដោយយោធាថៃក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

វត្តគិរីរង្ស៊ីថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលម

វត្តថ្មដូនខេត្តឧត្តរមានជ័យជាភស្តុតាងនៃការបំផ្លិចបំផ្លាញដោយយោធាថៃក្នុងជម្លោះព្រំដែនខ្មែរ-ថៃ

វត្តគិរីរង្ស៊ីថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយជិត១គីឡូពីព្រំដែនថៃ បានរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងពីគ្រាប់ផ្លោងរបស់យោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមព្រំដែនលើកទី២កាលពីខែធ្នូ ឆ្នាំ២០២៥។ រយៈពេល១ឆ្នាំកន្លងទៅ ព្រះវិហារ សាលាឆាន់ កុដិ និងសាលារៀន បានក្លាយជាសំណង់បាក់បែក ដែលមានកម្ទេចកម្ទីរាយប៉ាយ។ ទាំងអស់នេះជាភស្តុតាងជាក់ស្តែង ដែលបង្កឡើងដោយយោធាថៃ នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ អាជ្ញាធរស្រុកបន្ទាយអំពិលបញ្ជាក់ថា មានផ្ទះសម្បែងសរុបចំនួន ៨២៣ខ្នង បានរងការខូតខាត តែអាជ្ញាធរក៏បានជួយជួសជុសផ្ទះឲ្យពលរដ្ឋវិញបានចំនួន ១១៤ខ្នងដែរ។ ក្រៅពីនេះ អាជ្ញាធរអះអាងថា នឹងរៀបចំស្តារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើងវិញ នៅពេលមានសន្តិភាពជាថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន។ ពីវត្តថ្មដូន

ព្យុះទីហ្វុងនៅភាគអាគ្នេយ៍​ប្រទេសចិន តម្រូវ​ឲ្យ​​ជម្លៀង​មនុស្ស​យ៉ាងតិច៧សែន​​នាក់

ស្របពេលដែល​នៅតាមប្រទេសអឺរ៉ុប កំពុងរងគ្រោះដោយ​​ភ្លើងឆេះព្រៃមហាកំណាច នៅភាគអាគ្នេយ៍​ប្រទេស

ព្យុះទីហ្វុងនៅភាគអាគ្នេយ៍​ប្រទេសចិន តម្រូវ​ឲ្យ​​ជម្លៀង​មនុស្ស​យ៉ាងតិច៧សែន​​នាក់

ស្របពេលដែល​នៅតាមប្រទេសអឺរ៉ុប កំពុងរងគ្រោះដោយ​​ភ្លើងឆេះព្រៃមហាកំណាច នៅភាគអាគ្នេយ៍​ប្រទេសចិនឯនេះវិញ កំពុងរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុង។ ជាមួយនឹងកម្លាំងខ្យល់បក់ ប្រមាណ​១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះទីហ្វុងឈ្មោះ នូល (Noul) បានបោក​បក់ជាមួយ​ទឹកភ្លៀងយ៉ាងគំហុក នៅខេត្តក្វាងទុង​នៅនៅហុងកុងជាដើម។ យ៉ាងហោចណាស់ មនុស្សចំនួន៧សែន​​នាក់ នៅក្វាងទុង​ ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។

បារាំងរង​បាតុភូត​ “ព្យុះ​ភ្លើងឆេះ​ព្រៃ” ​ដ៏​កម្រ ​បី​ថ្ងៃ​​អស់ព្រៃ​​ជាង​បួន​ម៉ឺន​ហិចតា

តំបន់​ភាគនិរតី​នៃ​ប្រទេស​បារាំង កំពុង​រងគ្រោះ​​ភ្លើង​ឆេះព្រៃ ​ដ៏​សន្ធោសន្ធៅ​ និង​ដ៏​កំណា

បារាំងរង​បាតុភូត​ “ព្យុះ​ភ្លើងឆេះ​ព្រៃ” ​ដ៏​កម្រ ​បី​ថ្ងៃ​​អស់ព្រៃ​​ជាង​បួន​ម៉ឺន​ហិចតា

តំបន់​ភាគនិរតី​នៃ​ប្រទេស​បារាំង កំពុង​រងគ្រោះ​​ភ្លើង​ឆេះព្រៃ ​ដ៏​សន្ធោសន្ធៅ​ និង​ដ៏​កំណាច​​មិន​ធ្លាប់​មាន​។ ព្រៃ​ស្ងួត អាកាសធាតុ​ក្តៅ បាន​សម្រួល​ឱ្យ​ភ្លើង​ឆាប​ឆេះ​កាន់​លឿន ក្លាយ​ជា​ព្យុះ​ភ្លើង​ បញ្ចេញផ្សែងវិល​គួច​លើ​ផ្ទៃ​មេឃ​ ​និង​បង្កើន​ភាព​កំណាចឱ្យ​អណ្តាត​ភ្លើង​លេប​ត្របាក់​ព្រៃ​។ ​ក្នុង​រយៈ​ពេល​តែ​បីថ្ងៃ​​ និង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៦​កក្កដា​វេលា​ម៉ោង​​៤​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក ព្រៃ​ជាង​៤ម៉ឺន​ពី​រពាន់​ហិចតា​​បានក្លាយ​ជា​ផេះ និងមនុស្ស​​សរុប​ជាងពីរ​សែន​ពី​រ​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​​​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។

ស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន

ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីន

ស្នងការខេត្តសៀមរាបព្រមានដាក់វិន័យមន្ត្រីនគរបាល ដែលបន្តយកកាតអង្គភាពទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន

ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្រមានដាក់វិន័យចំពោះមន្ត្រីនគរបាលណា ដែលបន្តយកអត្តសញ្ញាណបណ្ណនគរបាលជាតិទៅដាក់ជាវត្ថុបញ្ចាំ ឬក្នុងរូបភាពផ្សេងដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់ស្នងការខេត្តសៀមរាប ធ្វើឡើងក្រោយមានមន្ត្រីនគរបាល ៤រូប នៃស្នងការដ្ឋានខេត្តសៀមរាប ត្រូវបានស្ត្រីម្នាក់បង្ហោះរូបភាពភ្ជាប់ជាមួយកាតសម្គាល់ឈ្មោះនគរបាលជាតិ បន្ទាប់ពីពួកគេ គេចវេសមិនព្រមសងបំណុល។

រដ្ឋ​អាជ្ញា​នៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ខ្ទាត​​ពី​តំណែង​ ដោយ​ជាប់​​ចោទពី​បទ​​​បំពារ​បំពាន​ផ្លូវ​ភេទ

ជា​របត់​ថ្មី​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ក្រុម​ប្រទេស​ជា​សមាជិក​តុលាការ​ព្រហ្មទណ្

រដ្ឋ​អាជ្ញា​នៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ខ្ទាត​​ពី​តំណែង​ ដោយ​ជាប់​​ចោទពី​បទ​​​បំពារ​បំពាន​ផ្លូវ​ភេទ

ជា​របត់​ថ្មី​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ក្រុម​ប្រទេស​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បោះឆ្នោត​ ដក​អគ្គ​រដ្ឋ​អាជ្ញា ឈ្មោះ​ ការីម ខាន់ (Karim Khan)ចេញពី​តួនាទី ជាស្ថាពរ​ ក្រោយ​មាន​រឿង​អាស្រូវ​ជាប់​ចោទ​ពី​បទបំពារបំពាន​ផ្លូវ​ភេទ​ លើ​បុគ្គលិក​ក្រោម​បង្គាប់។​ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស ​នៅ​ល្ងាច​ថ្ងៃសុក្រ​ទី​២៤​កក្កដា នៅ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​នាទីក្រុង​ញូវយ៉ក។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិជាតិជួយស៊ីរី

លោក អង់តូនីញ៉ូ ហ្គូតទែរស៍​ បានធ្វើដំណើរទៅរដ្ឋធានីដាម៉ាស កាលពីថ្ងៃសៅរ៍​ទី​២៥កក្កដា ដើម្បីជ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិជាតិជួយស៊ីរី

លោក អង់តូនីញ៉ូ ហ្គូតទែរស៍​ បានធ្វើដំណើរទៅរដ្ឋធានីដាម៉ាស កាលពីថ្ងៃសៅរ៍​ទី​២៥កក្កដា ដើម្បីជួបជាមួយថ្នាក់ដឹកនាំស៊ីរី​ថ្មី​។ នៅទីនោះ លោក​បានថ្លែងអំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ ជួយ​ប្រទេសស៊ីរី​ នៅក្នុងការកសាង​ស្តានីតិរដ្ឋ និង​សន្តិសុខឡើងវិញ បន្ទាប់ពីចប់សង្គ្រាមស៊ីវីលក្រោយ​របប​ផ្តាច់ការបាស្ហា អាល់អាសាដ ដួលរលំទៅ​។

រដ្ឋាភិបាលឥណ្ឌា​​ព្រម​តាម​​និស្សិត​ និង​ពន្លឿន​គម្រោង​ច្បាប់​ដាក់ទោស​​ការ​លួច​បន្លំ​ពេល​ប្រឡង

នៅទី​បំផុត រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ សុខ​ចិត្ត​លាលែង​ចេញ​ពីតំណែង​ ស្រប​តាម​ការ​ទាមទារ​រ

រដ្ឋាភិបាលឥណ្ឌា​​ព្រម​តាម​​និស្សិត​ និង​ពន្លឿន​គម្រោង​ច្បាប់​ដាក់ទោស​​ការ​លួច​បន្លំ​ពេល​ប្រឡង

នៅទី​បំផុត រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ សុខ​ចិត្ត​លាលែង​ចេញ​ពីតំណែង​ ស្រប​តាម​ការ​ទាមទារ​របស់​បាតុករ។ សម្រាប់​ក្រុមបាតុករឥណ្ឌា គ្មាន​អ៊ីនធ័រនែត​ ក៏​ពួក​គេ​មាន​មធ្យោបាយ​ផ្សព្វផ្សាយ​ទាក់​ទង​គ្នា​បាន​ដែរ។ ទោះ​បីជា​អាជ្ញាធរ​ចាត់​​​វិធានការ​​​​ហិង្សា​ និងកាត់​ផ្តាច់​អ៊ីនធ័រនែតក៏​ដោយ ក៏​បាតុករ​និស្សិត​ឥណ្ឌា​នៅ​តែ​​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល និង​បន្ត​កាន់​កាប់​ទីលាន​បាតុកម្ម​កណ្តាលរដ្ឋ​ធានី​ញូវដែលី​ដដែល។

សមរភូមិថ្មីនៅតំបន់សមុទ្រក្រហម ក្រុមហ៊ូទីយេម៉ែននិងអារ៉ាប៊ីសាអូឌីតផ្ទុះអាវុធវាយសងសឹកគ្នា

ក្រុមហ៊ូទីយេម៉ែនដែលជាកូនចៅអ៊ីរ៉ង់ បាន​​អះអាងថាបានបាញ់មីស៊ីល ទៅលើអារ៉ាប៊ីសាអូឌីត​​ នៅព្រឹ

សមរភូមិថ្មីនៅតំបន់សមុទ្រក្រហម ក្រុមហ៊ូទីយេម៉ែននិងអារ៉ាប៊ីសាអូឌីតផ្ទុះអាវុធវាយសងសឹកគ្នា

ក្រុមហ៊ូទីយេម៉ែនដែលជាកូនចៅអ៊ីរ៉ង់ បាន​​អះអាងថាបានបាញ់មីស៊ីល ទៅលើអារ៉ាប៊ីសាអូឌីត​​ នៅព្រឹកទៀបភ្លឺថ្ងៃសៅរ៍ទី​២៥កក្កដា​។ ការវាយប្រហារ ដែលក្រុមហ៊ូទីអះអាងថា គឺជាការសងសឹក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បាន​បាញ់ប្លោងគ្រាប់មកលើទីក្រុង ហូដេអ៊ីដា ដែនដីយេម៉ែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី។ ការផ្ទុះអាវុធរវាងក្រុមហ៊ូទី និង​អារ៉ាប៊ីសាអូឌីតនេះ កំពុងគំរាមសន្តិសុខនៅតំបន់សមុទ្រក្រហម ដែល​ជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់នៃនាវាដឹកទំនិញគ្រប់មុខ​។

Get more results via ClueGoal