លោក ហ៊ុន ម៉ាណែត សន្យាដំឡើងឋានន្តរស័ក្តិឱ្យកងទ័ពនៅជួរមុខ
newsare.net
ថ្លែងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់ដីធ្លីឱ្យពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តលោក ហ៊ុន ម៉ាណែត សន្យាដំឡើងឋានន្តរស័ក្តិឱ្យកងទ័ពនៅជួរមុខ
ថ្លែងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់ដីធ្លីឱ្យពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាដំឡើងឋានរន្តរស័ក្តិ ផ្តល់មេដាយសមរភូមិមុខ និងអនុគ្រោះពន្ធប្រថាប់ត្រានូវការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ដល់កងទ័ពនៅជួរមុខ តាមព្រំដែនថៃ។ លោក ហ៊ុន ម៉ាណែត អះអាងថា លោកបានណែនាំនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា រៀបចំស្រង់ឈ្មោះយោធិន ដែលឈរជើងនៅជួរមុខ ជាពិសេសយោធិន ដែលចេញប្រយុទ្ធជាមួយថៃទាំង ២លើក។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការធានាយុត្តិធម៌ និងការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ៕ Read more














