មន្ទីរសុខាភិបាលខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៦ បានប្រកាសបិទបន្ទប់ថែទាំអ្នកជំងឺមួយកន្លែងនៅស្រុកកោះសូទិន ក្រោយបានធ្វើឱ្យអ្នកជំងឺអាយុ ១៣ឆ្នាំម្នាក់ស្លាប់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ បើតាមការស្រាវជ្រាវ ម្ចាស់បន្ទប់ថែទាំអ្នកជំងឺគ្មានជំនាញព្យាបាល និងគ្មានសញ្ញាបត្រផ្នែកសុខាភិបាលទេ ពោលបានទិញឈ្មោះអ្នកផ្សេងដើម្បីអាចបើកអាជីវកម្មមួយនេះ និងព្យាបាលមនុស្សដោយខុសច្បាប់។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ទៅ។ កម្មវត្ថុនៃការស្នើសុំនេះ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ។ តែសំណើនេះសំដៅតែលើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន និងបទល្មើសសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
ការចរចាស្វែងរកសន្តិភាពឲ្យតំបន់ហ្កាហ្សា ឈានចូលការអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ជំហានទី២។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ទី៣១កក្កដានេះថា ក្រុមប្រដាប់អាវុធចលនាហាម៉ាសប៉ាឡេស្ទីនយល់ព្រមទម្លាក់អាវុធ ហើយអ៊ីស្រាអែលក៏នឹងដកទ័ពជាបណ្តើរៗចេញពីតំបន់ហ្កាហ្សា។ នៅពេលនេះ ភាគីហាម៉ាសបានបញ្ជាក់ពីការព្រមរំសាយអាវុធ តែភាគីអ៊ីស្រាអែលនៅមិនទាន់បញ្ជាក់ពីជំហរដកទ័ពនៅឡើយទេ។
ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនអ្នកបើកយន្តហោះដឹកអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានក្រុងហ្សាការតាពីបទមានថ្នាំញៀន Ecstasy ចំនួន៧ម៉ឺនគ្រាប់នៅក្នុងវ៉ាលីរបស់ខ្លួន។ ចំណែករូបពីឡុតនេះក៏បានប្រើថ្នាំញៀនជាច្រើនមុខក្នុងពេលបើកយន្តហោះដែរ។ នេះបើតាមការគូសបញ្ជាក់របស់ភ្នាក់ងារមានសមត្ថកិច្ចឥណ្ឌូណេស៊ីនៅថ្ងៃសុក្រ ទី៣១ កក្កដា ២០២៦។
គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីមន្រ្តីបក្សរបស់ខ្លួនដែលអះអាងថា ត្រូវបានមេឃុំប្រាំបីមុំ ក្នុងស្រុកទ្រាំងខេត្តតាកែវ ចាក់សោបង្ខាំងនៅក្នុងសាលាឃុំ និងគំរាមវាយខ្នោះ ដោយសារតែរឿងជូនដំណឹងលើកស្លាកសញ្ញាគណបក្ស។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ កក្កដានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថ គ.ជ.ប បានទទួលលិខិតសុំកិច្ចអន្តាគមន៍ពីគណបក្សជំនាន់ថ្មីរួចហើយ និងថា គ.ជ.ប កំពុងរៀបចំការឆ្លើយលើករណីមួយនេះជាលាយលក្ខណ៍អក្សរទៅកាន់គណបក្សវិញ។ ទោះជាយ៉ាងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់យ៉ាងខ្លីថា ការលើកស្លាកសញ្ញាគណបក្ស គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ សូមស្តាប់ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដូចតទៅ៖
នៅថ្ងៃទី៣០កក្កដា សហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងស្ថាប័ន ៣ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការប្រព្រឹត្តិបទល្មើសឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប បុគ្គលដែលត្រូវរងទណ្ឌកម្មលើកនេះ គឺជាសេដ្ឋី អ្នកជំនួញគ្រាក់ៗនៅភូមា និងកម្ពុជា។ ក្នុងចំណោមនោះ ក៏មានលោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់កម្ពុជាដែរ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មេធាវីតំណាងក្រសួងបរិស្ថានបានកោះអញ្ជើញលោក ម៉ា ចិត្រា សកម្មជនការពារព្រៃឈើឱ្យចូលរួមសហការ ផ្តល់ព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ការពារសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី២៦កក្កដា។ តាមរយៈលិខិតមួយ មេធាវីតំណាងក្រសួងបរិស្ថាននឹងជួបជាមួយលោក ម៉ា ចិត្រា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ លោក ម៉ា ចិត្រា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី៣១កក្កដានេះថា លោកនឹងចូលរួមតាមការអញ្ជើញរបស់មេធាវីរបស់ក្រសួងបរិស្ថាន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន(Wang Wenbin) បានឲ្យដឹងថាសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជា គួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេល ដែលលោកមានជំនួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ទុក្ខជាន់លើទុក្ខ។ ពីរថ្ងៃក្រោយគ្រោះរញ្ជួយដីនៅគូម៉ាម៉ូតូ ដែលមានចំនួនមនុស្សស្លាប់បានឡើងដល់៣៤នាក់ហើយ ប្រជាពលរដ្ឋជប៉ុនក្នុងតំបន់រងគ្រោះ នៅតែបន្តស្ថិតក្នុងស្ថានភាពត្រៀមអាសន្នទៀត។ ព្រះធរណីបន្តគ្រហឹមគំរាមរញ្ជួយជាថ្មី។ ចំណែកសីតុណ្ហភាពបានឡើងក្តៅខ្លាំងស្ទើរមិនធ្លាប់មាន។
យុវជនបារាំងម្នាក់អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចសិង្ហបុរីចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់តុលាការព្រហ្មទណ្ឌ បន្ទាប់ពីយុវជនរូបនេះ បានលិឍបំពង់បឺតនៅម៉ាស៊ីនលក់ទឹកក្រូច។ ជាសំណាងល្អ តុលាការបានសម្រេចទោសត្រឹមតែពិន័យជាប្រាក់។ តែយ៉ាងណា ករណីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថានៅសិង្ហបុរី គឺគេមិនអាចលេងសើចជាមួយសណ្តាប់សាធារណៈបានជាដាច់ខាត!
ប៉ូឡូញបានចោទទៅលើរុស្ស៊ី ថាជាអ្នកបានបាញ់មីស៊ីលធ្លាក់មួយគ្រាប់ នៅក្នុងទឹកដីប៉ូឡូញ មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍។ ករណីនេះ គឺជាការរំលោភមកលើដែនអាកាសរបស់ប៉ូឡូញ ដែលជាសមាជិកសម្ព័ន្ធភាពអូតង់។ នេះមិនមែនជាលើកទី១ទេ ដែលរុស្ស៊ីបានរំលោភបំពានដែនអាកាសរបស់អូតង់ តែរហូតមកទល់ពេលនេះ គឺមានត្រឹមតែជាប្រតិកម្មថ្កោលទោសតែប៉ុណ្ណោះ។
ក្រោយបញ្ចប់ទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាប្រទេសទាំងអស់នៅក្នុងការងារបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្នុងចំណោមនោះ លោក Kash Patel បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ព្រោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាបាននាំឲ្យអាមេរិកអាចរឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីមជ្ឈមណ្ឌលឆបោកអនឡាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Fox News នាថ្ងៃទី២៧ខែកក្កដា។
ឪពុកម្ដាយម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែលផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់កាលពីយប់ថ្ងៃទី២៨ឧសភាកន្លងទៅ នៅខណ្ឌសែនសុខ បាននាំខ្លួនកូនស្រីប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៣០កក្កដានេះ។ ការបង្ហាញខ្លួននៅស្នងការក្រុងភ្នំពេញនេះធ្វើឡើង ក្រោយជនបង្កបានរត់គេចជាង ២៤ម៉ោង និងក្រោយស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវឱ្យជនបង្កចូលខ្លួនទទួលខុសត្រូវតាមច្បាប់។ គួរជ្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កការរិះគន់យ៉ាងខ្លាំងពីមហាជន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាព។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។
លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាស ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ អគ្គនាយកធនាគារ SME បានលើកឡើងដូចនេះនៅក្នុងវេទិកាថ្នាក់ជាតិលើកទី១ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦នាថ្ងៃទី៣០ខែកក្កដានេះ។
ថ្ងៃពុធទី ២៩ ខែ កក្កដា អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមនីតិវិធីតាមចាប់ខ្លួន អគ្គនាយកលោក Telegram លោក Pavel Durov ពីបទចូលដៃសមគំនិត ប្រព្រឹត្តភេរវកម្មប្រឆាំងរុស្ស៊ី ។ ម៉ូស្គូ អះអាងថា គឺតាមរយៈ ប្រព័ន្ធផ្ញើសារ Telegram នេះឯង ដែលភ្នាក់ងារចារកិច្ចអ៊ុយក្រែន តែងប្រើប្រាស់ដើម្បីស្វែងរកជួលយុវជនរុស្ស៊ី ឲ្យបម្រើផលប្រយោជន៍រដ្ឋាភិបាលក្រុងកៀវ ។
រដ្ឋាភិបាលភូមាបានយល់ព្រមទទួលយកទៅវិញ នូវជនភៀសខ្លួនចំនួន៥០០០នាក់ ដែលបានរត់មកស្នាក់នៅម៉ាឡេស៊ី។ នេះបើផ្អែកតាមការប្រកាស របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃពុធទី ២៩កក្កដា។ ម៉ាឡេស៊ីបានទទួលជនភៀសខ្លួនប្រមាណ ២សែន ១ម៉ែន ៥ពាន់នាក់ ឲ្យស្នាក់នៅបណ្តោះអាសន្ន ដែលក្នុងនោះភាគច្រើន ជាងពាក់កណ្តាលគឺជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រត់មកពីភូមា។
នៅក្នុងបរិបទសង្គ្រាមនៅអ៊ីរ៉ង់ គេសង្កេតឃើញថា ទំនាក់ទំនងរវាងលោកនេតាន់យ៉ាហ៊ូ និងលោកដូណាល់ ត្រាំ ហាក់បានរកាំរកូសគួរឲ្យកត់សំគាល់ ដោយសារតែមានគោលជំហរខុសគ្នា។ ថ្ងៃអង្គារទី២៨កក្កដាម្សិលមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទៅជួបជាមួយលោកដូណាល់ ត្រាំ នៅឯសេតវិមាន។ ដោយមិនបញ្ជាក់លម្អិតថាជជែកគ្នាពីអ្វីខ្លះ ភាគីទាំង២បានអះអាងថា ជំនួបនេះបានលទ្ធផលវិជ្ជមានខ្លាំងណាស់។ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្តេជ្ញាសហការគ្នាសម្រេចកម្មវត្ថុរួម គឺរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ។
ក្រសួងមហាផ្ទៃបានទទួលស្គាល់ថា យុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅកម្ពុជាក្នុងរយៈពេលជិតកន្លះឆ្នាំកន្លងទៅនេះពិតជាមានការលំបាក និងស្មុគស្មាញ។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនាថ្ងៃទី២៨ ខែកក្កដា ការសម្អាតសំបុកអនឡាញនៅកម្ពុជាកំពុងជួបបញ្ហាប្រឈម ដោយសារតែការវិវត្តនៃបច្ចេកវិទ្យា ការប្តូរទម្រង់ឆបោកទ្រង់ទ្រាយធំទៅជាក្រុមតូចៗ និងមានការចល័តទីតាំងដ៏លឿនរហ័សរបស់ជនល្មើស។
នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាទាំងស្រុងដល់កងទ័ព និងនគរបាលដែលបំពេញកាតព្វកិច្ចនៅសមរភូមិមុខ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសដោះស្រាយបញ្ហាជាប់គាំងក្នុងការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យដល់ពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការពន្លឿនសកម្មភាពរបស់មន្ត្រីក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធ។
សុរាជាភេសជ្ជៈដែរស្ទើរមិនអាចខ្វះបាន នៅពេលជួបជុំគ្នាម្តងៗ។ ហើយក៏មានអ្នកផឹកច្រើនដែរ ដែលគិតអំពីផលប៉ះពាល់នៃសុរាចំពោះសុខភាព នៅពេលត្រូវជ្រើសរើសស្រា។ រវាងស្រាស ក្រហម ស្រា ទំពាំងបាយជូរ ស្រាក្រឡុក ប៊ីយ៉ែរ វីស្គី តើមួយណាមានហានិភ័យ សម្រាប់សុខភាពតិចជាងគេ ? បើតាមអាជ្ញាធរសុខាភិបាលបារាំង គ្មានសុរាណាផ្តល់ផលល្អ ដល់សុខភាពទេ។ គ្មាន ប្រភេទស្រាណាល្អជាងស្រាណាឡើយ។ ផលប៉ះពាល់ ចំពោះសុខភាព ខ្លាំង ឬ តិច អាស្រ័យលើ បរិមាណ នៃការទទួលទាន។
ថ្លែងនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រសម្គាល់ដីធ្លីឱ្យពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាដំឡើងឋានរន្តរស័ក្តិ ផ្តល់មេដាយសមរភូមិមុខ និងអនុគ្រោះពន្ធប្រថាប់ត្រានូវការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ដល់កងទ័ពនៅជួរមុខ តាមព្រំដែនថៃ។ លោក ហ៊ុន ម៉ាណែត អះអាងថា លោកបានណែនាំនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងទ័ពកម្ពុជា រៀបចំស្រង់ឈ្មោះយោធិន ដែលឈរជើងនៅជួរមុខ ជាពិសេសយោធិន ដែលចេញប្រយុទ្ធជាមួយថៃទាំង ២លើក។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការធានាយុត្តិធម៌ និងការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ៕
នៅថ្ងៃទី២៩ ខែកក្កដានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ឡើងវិញអំពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដែលកម្ពុជា និងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការរម្លឹកបញ្ជាក់ដូចនេះរបស់ស្ថានទូត ព្រោះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គឺមានរយៈពេល ១ឆ្នាំដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរបានចូលជាធរមាន។
នៅថ្ងៃអង្គារទី ២៨កក្កដានេះ ជប៉ុនរងគ្រោះរញ្ជួយដី ដ៏ខ្លាំងកំណាចបំផុតមួយ នៅភាគនិរតីនៃប្រទេស។ បើតាមទូរទស្សន៍ជាតិជប៉ុន នៅពេលដីរញ្ជួយដី អគារជាច្រើនបានដួលរលំ ហើយផ្ទុះឆេះជាអគ្គិភ័យ ដែលបង្កឱ្យមានការបាត់បង់ជីវិតមនុស្សជាច្រើននាក់ខ្លាំងណាស់។
ភ្លើងឆេះព្រៃនៅភាគនីរតីបារាំងប្រមាណជិត១សប្តាហ៍មកនេះ នៅមិនទាន់ពន្លត់បានទាំងស្រុងនៅឡើយទេ។ មនុស្សប្រមាណ២សែន២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង យ៉ាងអាសន្ននិងដោយក្តីស្លន់ស្លោជាទីបំផុត។ អណ្តាតភ្លើងដ៏កំណាចនេះ អាចបង្កឲ្យមនុស្សមានជម្ងឺសតិអារម្មណ៍ បាក់ស្បាតយូរអង្វែង។ ទុក្ខសោកផ្លូវចិត្តរបស់ជនរងគ្រោះ ដែលត្រូវភ្លើងលេបត្របាក់ផ្ទះសំបែងអស់គ្មានសល់ កាន់តែធំធេងថែមទៀត ដែលតម្រូវឲ្យអាជ្ញាធរសុខាភិបាលយកចិត្តទុកដាក់។
នៅក្នុងសន្និសីទអន្តរជាតិស្តីពីជំងឺស៊ីដា ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល តាំងពីថ្ងៃចន្ទទី ២៧កក្កដាមក អ្នកជំនាញបានព្រមានថា ការប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដាកំពុងជួបគ្រោះថ្នាក់ ព្រោះជំនួយហិរញ្ញវត្ថុ បានធ្លាក់ចុះអស់មួយភាគប្រាំ នៅឆ្នាំ២០២៥។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនរយគ្រាប់ និងស្រង់បន្ទះដែករបស់នាវាដែលលិចក្នុងបាតទន្លេបានជាង ១ ៦០០គីឡូក្រាម។ នេះជាលទ្ធផលដែលបានមកពីប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេប្រចាំឆមាសទី១ ឆ្នាំ២០២៦។
សភាភូមាបានបោះឆ្នោតអនុម័តច្បាប់ថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ច្បាប់ថ្មីនេះ បានកំណត់ទោសដ៏ធ្ងន់ធ្ងរ អាចឈានដល់ទោសប្រហារជីវិត ក្នុងករណីដែលមានជនរងគ្រោះស្លាប់ នៅតាមទីតាំងមណ្ឌលឆបោក។
នៅថ្ងៃទី២៨ ខែកក្កដានេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចុះជួបជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ មុនបន្តទៅជួបកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ។ ថ្លែងពីជំរំជនភៀសសឹក «ភូមិរង់ចាំ» នៅព្រឹកថ្ងៃអង្គារនេះ លោក កឹម សុខា ថា លោកបានដឹងអំពីការលំបាករបស់ពលរដ្ឋខ្មែរដែលកំពុងជ្រកនៅក្នុងជំរំភៀសសឹកដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ និងបើតាមលោក កឹម សុខា លោកក៏បានប្រាប់លោក ថូម៉ាស អេនឌ្រូ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ពលរដ្ឋភៀសសឹកខ្មែរត្រូវបានគេរំលោភសិទ្ធិធ្ងន់ធ្ងរណាស់។ វីដេអូ កឹម សុខា៖
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់កាលពីចុងសប្តាហ៍កន្លងទៅថា រដ្ឋាភិបាលចិនបានឱ្យជំនួយ និងកម្ចីសរុបជាង ៤០០លានដុល្លារបន្ថែមទៀតដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ ក្នុងចំណោមកម្ចី និងជំនួយសរុបជាង ៤០០លានដុល្លារនោះ២០០លានដុល្លារជាកម្ចី ២០០លានដុល្លារជាជំនួយឥតសំណង និង១ ០០០លានដុល្លារទៀតជាហិរញ្ញប្បទាន៕
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលមានការបិទព្រំដែនជាងមួយឆ្នាំកន្លងទៅនេះមិនបានប៉ះពាល់ដល់ការធ្វើវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាទេ។ ការលើកឡើងដូចនេះរបស់ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា គឺស្របគ្នានឹងការលើកឡើងរបស់តំណាងក្រុមហ៊ុនធំមួយរបស់ជប៉ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា គឺក្រុមហ៊ុន Minebea Mitsumi។
មេខ្លោងឆបោកអនឡាញ លោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់កម្ពុជា ប្រឈមនឹងការកាត់ទោសដោយប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទចោទមួយទៀតលើបុរសអាយុ៣៨ឆ្នាំរូបនេះ ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៦។