Cambodia



ថៃថារបាយការណ៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អ.ស.ប. មិនឯករាជ្យ និងកាន់ជើងកម្ពុជា

ក្រសួងការបរទេសថៃ នៅថ្ងៃសៅរ៍ទី១ ខែសីហា ឆ្នាំ២០២៦ បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក Tom Andrews អ្ន

ក្រសួងបរិស្ថាន ស្នើរាជធានីខេត្តចាត់វិធានការច្បាប់លើការនាំចូលសំណល់អាគុយ បរិក្ខារអគ្គិសនីអេឡិចត្រូនិក

ក្រសួងបរិស្ថាន បានស្នើដល់អភិបាលរាជធានី ខេត្ត ឲ្យចាត់វិធានការផ្លូវច្បាប់លើការនាំចូលសំណល់អ

ក្រសួងបរិស្ថាន ស្នើរាជធានីខេត្តចាត់វិធានការច្បាប់លើការនាំចូលសំណល់អាគុយ បរិក្ខារអគ្គិសនីអេឡិចត្រូនិក

ក្រសួងបរិស្ថាន បានស្នើដល់អភិបាលរាជធានី ខេត្ត ឲ្យចាត់វិធានការផ្លូវច្បាប់លើការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ដោយហេតុថា វត្ថុធាតុដើមពីសំណល់ទាំងនេះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ នេះបើតាមលិខិតរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។

ពលករខ្មែរ និងមេខ្យល់ជនជាតិថៃ ១៩នាក់ ត្រូវទាហានថៃចាប់ខ្លួន ក្រោយឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ

កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃ បានចាប់ខ្លួនពលករចំណាកស្រុកខ្មែរចំនួន ១៦

ពលករខ្មែរ និងមេខ្យល់ជនជាតិថៃ ១៩នាក់ ត្រូវទាហានថៃចាប់ខ្លួន ក្រោយឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ

កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃ បានចាប់ខ្លួនពលករចំណាកស្រុកខ្មែរចំនួន ១៦នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ។ ទន្ទឹមគ្នានោះ ទាហានថៃក៏បានឃាត់ខ្លួន ពលរដ្ឋថៃចំនួន ៣នាក់ដែរ ដែលជាមេខ្យល់នាំពលករខ្មែរទៅធ្វើការក្នុងខេត្តច័ន្ទបុរី នៃប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតនានា នៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Open AI សម្រេចបិទគណនី Chat GPT មួយចំនួន ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Open AI បានប្រកាសពីការបិទគណនី Chat GPT មួយចំនួន ដែលពាក់ព័ន្ធន

ក្រុមហ៊ុន Open AI សម្រេចបិទគណនី Chat GPT មួយចំនួន ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Open AI បានប្រកាសពីការបិទគណនី Chat GPT មួយចំនួន ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញចេញពីប្រទេសកម្ពុជា។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Open AI បានបើកការស៊ើបអង្កេត និងរកឃើញថា មានឧក្រិដ្ឋជនឆបោកតាមអនឡាញមួយចំនួន បានប្រើប្រាស់កម្មវិធី Chat GPT សម្រាប់ក្លែងបន្លំរូបភាព និងឯកសារ បោកប្រាស់ជនរងគ្រោះ។

លោកត្រាំថាអាមេរិក​និងអ៊ីស្រាអែល ផ្អាកវាយប្រហារ​ អ៊ីរ៉ង់ ដើម្បីរង់ចាំ​កិច្ចព្រមព្រៀង​ថ្មី

ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បាន​ប្រកាស​ថា កងទ័ព​អាមេរិក​និងអ៊ីស្រាអែល សម្រេច​ផ្

លោកត្រាំថាអាមេរិក​និងអ៊ីស្រាអែល ផ្អាកវាយប្រហារ​ អ៊ីរ៉ង់ ដើម្បីរង់ចាំ​កិច្ចព្រមព្រៀង​ថ្មី

ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បាន​ប្រកាស​ថា កងទ័ព​អាមេរិក​និងអ៊ីស្រាអែល សម្រេច​ផ្អាកវាយប្រហារ​ អ៊ីរ៉ង់ មួយ​រយៈសិន​ ដើម្បីរង់ចាំការ​ចុះ​កិច្ចព្រមព្រៀង​ថ្មី ដែលត្រូវ​ធ្វើ​ជាបន្ទាន់​បំផុត។ បើតាម​​ចៅហ្វាយ​សេតវិមាន​ ការ​ផ្អាកវាយប្រហារ​នេះ តបតាម​សំណើដ៏ទទូច​របស់​អ៊ីរ៉ង់​និង​ប្រទេស​ដទៃផ្សេងទៀត។  

អូស្ត្រាលីផ្តល់ជំនួយជាង ២លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម និងគាំទ្រកម្ពុជាលើវិស័យជលផល

អូស្រា្តលីប្រកាសផ្តល់ថវិកាជំនួយបន្ថែមជាង ២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីពង្រីកប្រព័

អូស្ត្រាលីផ្តល់ជំនួយជាង ២លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម និងគាំទ្រកម្ពុជាលើវិស័យជលផល

អូស្រា្តលីប្រកាសផ្តល់ថវិកាជំនួយបន្ថែមជាង ២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម និងបានអះអាងពីការគាំទ្រផ្សេងទៀត ដល់កម្ពុជាលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យជលផល ការអភិរក្សជីវៈចម្រុះ និងសន្តិសុខស្បៀង។ ការគាំទ្ររបស់អូស្ត្រាលីទាំងថវិកា និងជំនួយបច្ចេកទេស ធ្វើឡើងក្នុងអំឡុងពេលលោកស្រី Anne Aly រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី៣០ ខែកក្កដា ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៦។

បក្សជំទាស់ចង់ឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់លោក ថម អែនឌ្រូស ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញ

គណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាលចង់ឲ្យកម្ពុជាអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គ

បក្សជំទាស់ចង់ឲ្យរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់លោក ថម អែនឌ្រូស ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញ

គណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាលចង់ឲ្យកម្ពុជាអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស។ ជាអនុសាសន៍ ដែលលោក ថម អែនឌ្រូស បាន​លើកឡើងពីក្តីបារម្ភ​របស់​លោក​ទាក់ទង​នឹងសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគមនៅកម្ពុជា ខណៈមនុស្សជាង ១០០នាក់ កំពុងជាប់ឃុំដោយសារតែការប្រើសិទ្ធិបញ្ចេញមតិ។

នាវាដឹកប្រេងរងការវាយប្រហារជាថ្មីនៅក្បែរច្រកសមុទ្រអកមូហ្ស ក្រោយលោកត្រាំគំរាមវាយប្រហារអ៊ីរ៉ង់ឲ្យចាស់ដៃ

នៅសប្តាហ៍នេះ នាវាដឹកប្រេងជាច្រើនគ្រឿងបានរងការវាយប្រហារ នៅច្រកសមុទ្រអកមូហ្ស។ នៅថ្ងៃសៅរ៍ ទី

នាវាដឹកប្រេងរងការវាយប្រហារជាថ្មីនៅក្បែរច្រកសមុទ្រអកមូហ្ស ក្រោយលោកត្រាំគំរាមវាយប្រហារអ៊ីរ៉ង់ឲ្យចាស់ដៃ

នៅសប្តាហ៍នេះ នាវាដឹកប្រេងជាច្រើនគ្រឿងបានរងការវាយប្រហារ នៅច្រកសមុទ្រអកមូហ្ស។ នៅថ្ងៃសៅរ៍ ទី១ សីហា នាវាដឹកប្រេងមួយគ្រឿងទៀតរងការវាយប្រហារ ដោយមីស៊ីលមិនស្គាល់អត្តសញ្ញាណ នៅក្បែរឆ្នេរអូម៉ង់។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃ ក្រោយលោកដូណាល់ ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ឲ្យចាស់ដៃ។ ចំណែក ក្រុងតេហេរ៉ង់វិញបានចោទអាមេរិក ថាជាអ្នកបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា ព្រមទាំងបានគំរាមវាយប្រហារប្រទេសណា ដែលហ៊ានអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានទ័ព ឬ ជាធ្វើជាខែលការពារអាមេរិក។

អាជ្ញាធរអេស្ប៉ាញ​អះអាង​ថា​ស្ថានការណ៍​ជនអន្តោប្រវេសន៍​នៅ​សេអ៊ូតា ត្រឡប់រកភាពប្រក្រតី

ស្ថានភាព​​ជនអន្តោប្រវេសន៍ ដែល​សម្រុក​ហូរចូលក្រុងសេអ៊ូតា (Ceuta)របស់​អេស្ប៉ាញ បាន​វិលត្រឡប់​ទៅ

អាជ្ញាធរអេស្ប៉ាញ​អះអាង​ថា​ស្ថានការណ៍​ជនអន្តោប្រវេសន៍​នៅ​សេអ៊ូតា ត្រឡប់រកភាពប្រក្រតី

ស្ថានភាព​​ជនអន្តោប្រវេសន៍ ដែល​សម្រុក​ហូរចូលក្រុងសេអ៊ូតា (Ceuta)របស់​អេស្ប៉ាញ បាន​វិលត្រឡប់​ទៅរក « ប្រក្រតីភាព »​វិញ ដោយសារតែ អ្នក​ចូល​មកដែន​ដីអេស្ប៉ាញដោយ​ខុសច្បាប់​ ​​បាន​ចាកចេញទៅវិញ « ស្ទើរតែ​អស់​ហើយ »​។ នេះបើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អេស្ប៉ាញ ដោយបាន​បញ្ជាក់ទៀត​ថា ចំនួន​អ្នកលង់ទឹកនិង​រត់ជាន់គ្នា​ស្លាប់​ ក្នុង​ពេល​សម្រុក​ចូល​ក្រុង​សេអ៊ូតា​ បាន​កើនឡើង​ដល់ ៦៧ នាក់ គិត​ត្រឹម​រសៀល​​ថ្ងៃ​សៅរ៍ ទី​១សីហា​។​  

អ្នករាយការណ៍ពិសេស៖ លោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការលើមន្ត្រីជាន់ខ្ពស់មួយចំនួន

នៅក្នុងដំណើរបេសកកម្មមកកម្ពុជា ជាលើកដំបូង ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជ

អ្នករាយការណ៍ពិសេស៖ លោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការលើមន្ត្រីជាន់ខ្ពស់មួយចំនួន

នៅក្នុងដំណើរបេសកកម្មមកកម្ពុជា ជាលើកដំបូង ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សកម្ពុជា លោក ថម អែនឌ្រូស បានចោទសួរទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាហេតុអ្វីរដ្ឋាភិបាលកម្ពុជាមិនព្រមចាត់វិធានការលើមន្ត្រីជាន់ខ្ពស់ និងបុគ្គលមានអំណាចមួយចំនួន ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្នុងចម្លើយឆ្លើយទៅកាន់អ្នករាយការណ៍ពិសេស លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការលើមន្ត្រីជាន់ខ្ពស់មួយចំនួន។

អភិបាលខេត្តកោះកុង សន្យាពិនិត្យឡើងវិញ លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃនៅក្នុងស្រុកចំនួន២

រដ្ឋបាលខេត្តកោះកុង បានសន្យាថា នឹងបន្តពិនិត្យ និងស្រាវជ្រាវឡើងវិញ លើករណីវិវាទដីធ្លី​របស់ពល

អភិបាលខេត្តកោះកុង សន្យាពិនិត្យឡើងវិញ លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃនៅក្នុងស្រុកចំនួន២

រដ្ឋបាលខេត្តកោះកុង បានសន្យាថា នឹងបន្តពិនិត្យ និងស្រាវជ្រាវឡើងវិញ លើករណីវិវាទដីធ្លី​របស់ពលរដ្ឋមកពីសហគមន៍ចំនួន៤ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង។ នេះជាការបញ្ជាក់ពីលោកស្រី ឈី​ វ៉ា អភិបាលខេត្តកោះកុង បន្ទាប់លោកស្រីបានជួបជាមួយតំណាងសហគមន៍ទាំង៤ ចំនួន១៥ នាក់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

អ៊ីរ៉ាក់​ពង្រឹង​ប្រព័ន្ធការពារ​ដែន​អាកាស ក្រោយការ​វាយប្រហារពី​​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត

តើសង្គ្រាម​អ៊ីរ៉ង់ ​​កំពុង​តែ​​ឆាបឆេះចូលទឹកដី​អ៊ីរ៉ាក់? ក្នុង​សប្តាហ៍​នេះ កងទ័ព​អាមេរិក​ន

អ៊ីរ៉ាក់​ពង្រឹង​ប្រព័ន្ធការពារ​ដែន​អាកាស ក្រោយការ​វាយប្រហារពី​​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត

តើសង្គ្រាម​អ៊ីរ៉ង់ ​​កំពុង​តែ​​ឆាបឆេះចូលទឹកដី​អ៊ីរ៉ាក់? ក្នុង​សប្តាហ៍​នេះ កងទ័ព​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​វាយប្រហារ​ផ្លូវអាកាសទៅលើអ៊ីរ៉ាក់ ដែល​មាន​សហគមន៍​អ៊ីស្លាម​ស៊ីអ៊ីត​ដ៏​ធំ និង​ស្និទ្ធស្នាលខ្លាំង​ជាមួយ​​អ៊ីរ៉ង់ ហើយ​បាន​​បណ្តាលឲ្យ​ស្លាប់​មនុស្ស​​ ជាង​២០នាក់។ ប្រឈម​នឹងការវាយប្រហារនេះ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់បាន​ប្រកាស​រឹត​បន្តឹង​ប្រព័ន្ធការពារ​ដែន​អាកាស​។ 

ក្រសួងមហាផ្ទៃដាក់ឲ្យដំណើរការសាខាធ្វើលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ដើម្បីសម្រួលបន្ទុកពលរដ្ឋ

នៅថ្ងៃទី១ សីហា ឆ្នាំ​២០២៦នេះ ក្រសួងមហាផ្ទៃបានសម្ពោធដាក់ឲ្យប្រើបា្រស់សាខាធ្វើលិខិត​ឆ្លង​ដ

ក្រសួងមហាផ្ទៃដាក់ឲ្យដំណើរការសាខាធ្វើលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ដើម្បីសម្រួលបន្ទុកពលរដ្ឋ

នៅថ្ងៃទី១ សីហា ឆ្នាំ​២០២៦នេះ ក្រសួងមហាផ្ទៃបានសម្ពោធដាក់ឲ្យប្រើបា្រស់សាខាធ្វើលិខិត​ឆ្លង​ដែនមួយ ប្រចាំខេត្តព្រះសីហនុ ដែលទីតាំងនេះស្ថិតនៅក្នុងអគារផ្សារទំនើប ដាយអឺមេន ផ្លាហ្សា ខេភីអេស។ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលជាអធិបតីនៃពិធីនេះ បានថ្លែងប្រាប់អ្នកកាសែតថា វត្ថុបំណងសំខាន់នៃការបើកសាខាលិខិតឆ្លងដែននៅខេត្តព្រះសីហនុនេះ គឺដើម្បីនាំការផ្តល់សេវាសាធារណៈឲ្យមកគៀកប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។​ គ្រោះថ្នាក់ចរាចរណ៍ ដែលលោកថា បានសម្លាប់មនុស្សអស់ចំនួនប្រមាណ ១៧២នាក់ តែនៅក្នុងខែកក្កដាកន្លងទៅនេះ។

ប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ាដុតដៃដុតជើងស្វែងរកផ្លូវវាងផ្សេងពីច្រកសមុទ្រអកមូហ្ស ដើម្បីដឹកប្រេងចេញ

វិបត្តិសង្គ្រាមអ៊ីរង់បានបង្កឲ្យរាំងស្ទះ ដល់ការដឹកជញ្ជូនប្រេងឥន្ទនៈនៅលើពិភពលោក។ បណ្តាប្រ

ប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ាដុតដៃដុតជើងស្វែងរកផ្លូវវាងផ្សេងពីច្រកសមុទ្រអកមូហ្ស ដើម្បីដឹកប្រេងចេញ

វិបត្តិសង្គ្រាមអ៊ីរង់បានបង្កឲ្យរាំងស្ទះ ដល់ការដឹកជញ្ជូនប្រេងឥន្ទនៈនៅលើពិភពលោក។ បណ្តាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ាតួយ៉ាង អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត បារ៉ែន និង អ៊ីរ៉ាក់ បានប្រកាសពីគម្រោងសាងសង់បំពង់បង្ហូរប្រេងដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។

សមត្ថកិច្ចបញ្ជាក់ថាស្ត្រីសិង្ហបុរី ដែលធ្វើដំណើរមកកម្ពុជាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

បន្ទាប់ពីមានការចែករំលែកព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី និងលើបណ្តាញសង្គមនាពេលថ្មី

សមត្ថកិច្ចបញ្ជាក់ថាស្ត្រីសិង្ហបុរី ដែលធ្វើដំណើរមកកម្ពុជាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

បន្ទាប់ពីមានការចែករំលែកព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី និងលើបណ្តាញសង្គមនាពេលថ្មីៗនេះអំពីការចាកចេញរបស់ស្ត្រីជនជាតិសិង្ហបុរីម្នាក់​មកកម្ពុជាដោយគ្មាន​មូលហេតុ អាជ្ញាធរកម្ពុជាបានប្រកាសជាសាធារណៈនៅថ្ងៃទី១សីហានេះថា ការមកដល់របស់ស្ត្រីសិង្ហបុរីរូបនោះ គឺជាការសម្រេចចិត្តរបស់នាងផ្ទាល់ក្រោមហេតុផលគ្រួសារ។ អ្នកតាមដានសង្គមយល់ថា ការរកឃើញនារីសិង្ហបុរីរូបនេះ បានជួយមួយផ្នែកដល់ការលុបលាងកេរ្តិ៍ឈ្មោះកម្ពុជា និងបានទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយជួយបង្កើនការផ្សាយពីការពិតនៅពីក្រោយរឿងនេះ។

តើរបាយការណ៍របស់លោក ថម អែនឌ្រូស ឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស ​បានបិទ

តើរបាយការណ៍របស់លោក ថម អែនឌ្រូស ឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស ​បានបិទបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពេលបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃនៅកម្ពុជា លោក ថម អែនឌ្រូស បានបង្ហាញក្តីបារម្ភទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជា ពិសេសសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ តើរបាយការណ៍របស់លោក ថម អែនឌ្រូស មានទម្ងន់យ៉ាងណាចំពោះបញ្ហាដែលកើតឡើងនៅកម្ពុជា ដើម្បីប្រាប់ទៅពិភពលោក?

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ សាម ម៉ីជូ ក្រោយរងបទចោទចំនួន ២ករណី

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ ជនសង្ស័យឈ្មោះ សាម ម៉ីជូ ចំនួនពីរបទល្ម

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ សាម ម៉ីជូ ក្រោយរងបទចោទចំនួន ២ករណី

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ ជនសង្ស័យឈ្មោះ សាម ម៉ីជូ ចំនួនពីរបទល្មើស គឺបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយតំណាងអយ្យការចោទប្រកាន់រួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ នៅពន្ធនាគាររាជធានីភ្នំពេញរហូតដល់មានសេចក្តីសម្រេចថ្មី។ 

រដ្ឋសមាជិកខ្លះនៃសហភាពអឺរ៉ុបចង់ដកអេស្ប៉ាញចេញពីតំបន់ចរាចរណ៍សេរី Schengen

ប្រទេសខ្លះក្នុងរង្វង់សហភាពអឺរ៉ុបបានរិះគន់អេស្ប៉ាញជាខ្លាំងដែលបណ្តោយឲ្យមានលំហូរជនអន្តោប្

រដ្ឋសមាជិកខ្លះនៃសហភាពអឺរ៉ុបចង់ដកអេស្ប៉ាញចេញពីតំបន់ចរាចរណ៍សេរី Schengen

ប្រទេសខ្លះក្នុងរង្វង់សហភាពអឺរ៉ុបបានរិះគន់អេស្ប៉ាញជាខ្លាំងដែលបណ្តោយឲ្យមានលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធឹកចូលក្នុងប្រទេស ពិសេសនៅទីក្រុង Ceuta ដែលជាដែនដីនៅនាយសមុទ្ររបស់អេស្ប៉ាញ។ ការរិះគន់នេះធ្លាក់មក ក្រោយពីមានជនអន្តោប្រវេសន៍សម្រុកហែលទឹកចូលក្រុង Ceuta ហើយគ្រាន់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានចំនួន ជាង ៦ ម៉ឺនាក់។ គិតត្រឹមថ្ងៃសុក្រ ទី៣១ កក្កដា មានស្លាប់យ៉ាងតិច ៣៤ នាក់ដោយលង់ទឹក។

ខេត្តកំពង់ចាម៖ មន្ទីរសុខាភិបាលបិទបន្ទប់ថែទាំអ្នកជំងឺមួយនៅស្រុកកោះសូទិន ក្រោយស្លាប់អ្នកជំងឺ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៦ បានប្រកាសបិទប

ខេត្តកំពង់ចាម៖ មន្ទីរសុខាភិបាលបិទបន្ទប់ថែទាំអ្នកជំងឺមួយនៅស្រុកកោះសូទិន ក្រោយស្លាប់អ្នកជំងឺ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៦ បានប្រកាសបិទបន្ទប់ថែទាំអ្នកជំងឺមួយកន្លែងនៅស្រុកកោះសូទិន ក្រោយបានធ្វើឱ្យអ្នកជំងឺអាយុ ១៣ឆ្នាំម្នាក់ស្លាប់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៦។ បើតាមការស្រាវជ្រាវ ម្ចាស់បន្ទប់ថែទាំអ្នកជំងឺគ្មានជំនាញព្យាបាល និងគ្មានសញ្ញាបត្រផ្នែកសុខាភិបាលទេ ពោលបានទិញឈ្មោះអ្នកផ្សេងដើម្បីអាចបើកអាជីវកម្មមួយនេះ និងព្យាបាលមនុស្សដោយខុសច្បាប់។ 

លោក ស សុខាស្នើសុំលោក ហ៊ុន ម៉ាណែតអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយគ្រោះថ្នាក់កើនឡើង

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរលិខិតមួយច្បាប់ជូន

លោក ស សុខាស្នើសុំលោក ហ៊ុន ម៉ាណែតអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយគ្រោះថ្នាក់កើនឡើង

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ទៅ។ កម្មវត្ថុនៃការស្នើសុំនេះ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ។ តែសំណើនេះសំដៅតែលើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន និងបទល្មើសសំខាន់ៗមួយចំនួនប៉ុណ្ណោះ។

លោកត្រាំថា ហាម៉ាសព្រមទម្លាក់អាវុធ ហើយអ៊ីស្រាអែលព្រមដកទ័ពបណ្តើរៗចេញពីតំបន់ហ្កាហ្សា

ការចរចាស្វែងរកសន្តិភាពឲ្យតំបន់ហ្កាហ្សា ឈានចូលការអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ជំហានទី២

លោកត្រាំថា ហាម៉ាសព្រមទម្លាក់អាវុធ ហើយអ៊ីស្រាអែលព្រមដកទ័ពបណ្តើរៗចេញពីតំបន់ហ្កាហ្សា

ការចរចាស្វែងរកសន្តិភាពឲ្យតំបន់ហ្កាហ្សា ឈានចូលការអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ជំហានទី២។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ទី៣១កក្កដានេះថា ក្រុមប្រដាប់អាវុធចលនាហាម៉ាសប៉ាឡេស្ទីនយល់ព្រមទម្លាក់អាវុធ ហើយអ៊ីស្រាអែលក៏នឹងដកទ័ពជាបណ្តើរៗចេញពីតំបន់ហ្កាហ្សា។ នៅពេលនេះ ភាគីហាម៉ាសបានបញ្ជាក់ពីការព្រមរំសាយអាវុធ តែភាគីអ៊ីស្រាអែលនៅមិនទាន់បញ្ជាក់ពីជំហរដកទ័ពនៅឡើយទេ។ ​

ឥណ្ឌូណេស៊ីចាប់ខ្លួនអ្នកបើកយន្តហោះញៀនថ្នាំ និងមានគ្រឿងញៀនក្នុងដៃ ៧ម៉ឺនគ្រាប់

ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនអ្នកបើកយន្តហោះដឹកអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្

ឥណ្ឌូណេស៊ីចាប់ខ្លួនអ្នកបើកយន្តហោះញៀនថ្នាំ និងមានគ្រឿងញៀនក្នុងដៃ ៧ម៉ឺនគ្រាប់

ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនអ្នកបើកយន្តហោះដឹកអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានក្រុងហ្សាការតាពីបទមានថ្នាំញៀន Ecstasy ចំនួន៧ម៉ឺនគ្រាប់នៅក្នុងវ៉ាលីរបស់ខ្លួន។ ចំណែករូបពីឡុតនេះក៏បានប្រើថ្នាំញៀនជាច្រើនមុខក្នុងពេលបើកយន្តហោះដែរ។ នេះបើតាមការគូសបញ្ជាក់របស់ភ្នាក់ងារមានសមត្ថកិច្ចឥណ្ឌូណេស៊ីនៅថ្ងៃសុក្រ ទី៣១ កក្កដា ២០២៦។

លោក ហង្ស ពុទ្ធា៖ គ.ជ.ប នឹងឆ្លើយតបសំណើសុំអន្តរាគមន៍របស់បក្សជំនាន់ថ្មី

គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទ

លោក ហង្ស ពុទ្ធា៖ គ.ជ.ប នឹងឆ្លើយតបសំណើសុំអន្តរាគមន៍របស់បក្សជំនាន់ថ្មី

គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីមន្រ្តីបក្សរបស់ខ្លួនដែលអះអាងថា ត្រូវបានមេឃុំប្រាំបីមុំ ក្នុងស្រុកទ្រាំងខេត្តតាកែវ ចាក់សោបង្ខាំងនៅក្នុងសាលាឃុំ និងគំរាមវាយខ្នោះ ដោយសារតែរឿងជូនដំណឹងលើកស្លាកសញ្ញាគណបក្ស។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ កក្កដានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថ គ.ជ.ប បានទទួលលិខិតសុំកិច្ចអន្តាគមន៍ពីគណបក្សជំនាន់ថ្មីរួចហើយ និងថា គ.ជ.ប កំពុងរៀបចំការឆ្លើយលើករណីមួយនេះជាលាយលក្ខណ៍អក្សរទៅកាន់គណបក្សវិញ។ ទោះជាយ៉ាងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់យ៉ាងខ្លីថា ការលើកស្លាកសញ្ញាគណបក្ស គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ សូមស្តាប់ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដូចតទៅ៖

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ ដោយបង្កកទ្រព្យសម្បត្តិ និងហាមជាន់ដីអឺរ៉ុប

នៅថ្ងៃទី​៣០កក្កដា ​សហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្ម​លើបុគ្គល​ ៧នាក់ និងស្ថាប័ន ៣ ដែលជាប់​ពាក

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ ដោយបង្កកទ្រព្យសម្បត្តិ និងហាមជាន់ដីអឺរ៉ុប

នៅថ្ងៃទី​៣០កក្កដា ​សហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្ម​លើបុគ្គល​ ៧នាក់ និងស្ថាប័ន ៣ ដែលជាប់​ពាក់ព័ន្ធនឹងការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​តាមរយៈ​ការប្រព្រឹត្តិ​បទល្មើសឆបោកអនឡាញ​នៅតំបន់អាស៊ីអាគ្នេយ៍​។ បើតាម​សេចក្តីប្រកាសរបស់​សហភាពអឺរ៉ុប បុគ្គលដែល​ត្រូវ​រងទណ្ឌកម្មលើកនេះ ​​​​​គឺជាសេដ្ឋី អ្នក​​​ជំនួញគ្រាក់ៗនៅ​​ភូមា និងកម្ពុជា។ ក្នុងចំណោមនោះ ​ក៏​មានលោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់​កម្ពុជាដែរ។

មេធាវី​ក្រសួង​បរិស្ថាន​ហៅ​សកម្មជន​ការពារ​ព្រៃ​ឈើផ្តល់​ភស្តុតាង ជុំវិញ​បទល្មើសព្រៃ​ឈើ​នៅ​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី៣០​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ មេធាវីតំណាងក្រសួង​បរិស្ថាន​បានកោះ​អញ្ជើញលោក ម៉ា ចិត្

មេធាវី​ក្រសួង​បរិស្ថាន​ហៅ​សកម្មជន​ការពារ​ព្រៃ​ឈើផ្តល់​ភស្តុតាង ជុំវិញ​បទល្មើសព្រៃ​ឈើ​នៅ​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី៣០​ ខែ​កក្ក​ដា​ ឆ្នាំ២០២៦​ មេធាវីតំណាងក្រសួង​បរិស្ថាន​បានកោះ​អញ្ជើញលោក ម៉ា ចិត្រា សកម្ម​ជន​ការពារព្រៃ​ឈើ​ឱ្យ​ចូល​រួម​​សហការ ផ្តល់ព័ត៌មាន និង​ភស្តុតាង​ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ការពារ​សត្វព្រៃព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៦​កក្កដា​។ តាម​រយៈ​លិខិតមួយ​ មេធាវីតំណាងក្រសួង​បរិស្ថាន​នឹង​ជួប​ជាមួយ​លោក​ ម៉ា​ ចិត្រា​ នៅ​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ២០២៦​ខាង​មុខ​។ លោក ម៉ា​ ចិត្រា​ ប្រាប់វិទ្យុ​បារាំងអន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃទី៣១​កក្កដា​នេះថា​ លោក​នឹង​ចូល​រួម​តាមការ​អញ្ជើ​ញ​របស់​មេធាវី​របស់​ក្រសួង​បរិស្ថាន។​

ទូតចិនប្រចាំកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិគោរពស្នាដៃអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន(Wang Wenbin) បានឲ្យដឹងថាសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្

ទូតចិនប្រចាំកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិគោរពស្នាដៃអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន(Wang Wenbin) បានឲ្យដឹងថាសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជា គួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេល ដែលលោកមានជំនួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ជប៉ុន​​​​ប្រឈម​នឹង​​ការគំរាមរញ្ជួយដី​​ជា​ថ្មី​ផង​ និងអាកាសធាតុ​ឡើង​ក្តៅហួសហេតុផង

ទុក្ខជាន់​លើ​ទុក្ខ។ ពីរ​ថ្ងៃ​ក្រោយគ្រោះ​រញ្ជួយ​ដី​នៅ​​​គូម៉ាម៉ូតូ ដែល​មាន​ចំនួន​មនុស្ស​

ជប៉ុន​​​​ប្រឈម​នឹង​​ការគំរាមរញ្ជួយដី​​ជា​ថ្មី​ផង​ និងអាកាសធាតុ​ឡើង​ក្តៅហួសហេតុផង

ទុក្ខជាន់​លើ​ទុក្ខ។ ពីរ​ថ្ងៃ​ក្រោយគ្រោះ​រញ្ជួយ​ដី​នៅ​​​គូម៉ាម៉ូតូ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់​៣៤នាក់ហើយ​ ប្រជាពលរដ្ឋ​ជប៉ុន​ក្នុង​តំបន់​រងគ្រោះ​​ នៅតែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ទៀត។ ព្រះធរណី​​បន្ត​គ្រហឹម​គំរាម​​រញ្ជួយ​ជា​ថ្មី។ ចំណែក​សីតុណ្ហភាពបាន​​​ឡើង​ក្តៅ​ខ្លាំង​ស្ទើរ​មិន​ធ្លាប់​មាន។

សិង្ហបុរី​៖ យុវនិស្សិត​បារាំង​ម្នាក់ ប៊ិះ​ជាប់​ពន្ធនាគារ​ដោយ​គ្រាន់តែ​លិឍ​បំពង់​បឺត

យុវជនបារាំងម្នាក់អាយុ​១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចសិង្ហបុរី​ចាប់ខ្លួន និង​បញ្ជូនសំណុំរឿងទ

សិង្ហបុរី​៖ យុវនិស្សិត​បារាំង​ម្នាក់ ប៊ិះ​ជាប់​ពន្ធនាគារ​ដោយ​គ្រាន់តែ​លិឍ​បំពង់​បឺត

យុវជនបារាំងម្នាក់អាយុ​១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចសិង្ហបុរី​ចាប់ខ្លួន និង​បញ្ជូនសំណុំរឿងទៅកាន់តុលាការព្រហ្មទណ្ឌ​​ បន្ទាប់ពី​យុវជនរូបនេះ បានលិឍ​បំពង់បឺតនៅ​ម៉ាស៊ីន​លក់ទឹកក្រូច។ ជាសំណាងល្អ តុលាការ​បានសម្រេចទោស​ត្រឹមតែពិន័យជាប្រាក់។ តែយ៉ាងណា​​ ករណីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថានៅសិង្ហបុរី គឺ​គេមិនអាចលេងសើចជាមួយសណ្តាប់សាធារណៈបានជាដាច់ខាត!

ប៉ូឡូញចោទរុស្ស៊ី ថាបានបាញ់មីស៊ីលធ្លាក់ចូលទឹកដី​ខ្លួន​​១គ្រាប់

ប៉ូឡូញបានចោទ​ទៅលើរុស្ស៊ី ថាជាអ្នកបានបាញ់​មីស៊ីលធ្លាក់​មួយគ្រាប់ នៅក្នុងទឹកដីប៉ូឡូញ មិនឆ្

ប៉ូឡូញចោទរុស្ស៊ី ថាបានបាញ់មីស៊ីលធ្លាក់ចូលទឹកដី​ខ្លួន​​១គ្រាប់

ប៉ូឡូញបានចោទ​ទៅលើរុស្ស៊ី ថាជាអ្នកបានបាញ់​មីស៊ីលធ្លាក់​មួយគ្រាប់ នៅក្នុងទឹកដីប៉ូឡូញ មិនឆ្ងាយ​ប៉ុន្មានពី​ព្រំដែនអ៊ុយក្រែន​ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍​។ ករណីនេះ គឺជាការ​​រំលោភ​មក​លើដែន​អាកាសរបស់ប៉ូឡូញ ដែលជា​​សមាជិកសម្ព័ន្ធភាព​​អូតង់។ នេះមិនមែនជាលើកទី​១ទេ ដែលរុស្ស៊ីបាន​រំលោភបំពាន​ដែនអាកាសរបស់អូតង់ តែរហូតមកទល់ពេលនេះ គឺមានត្រឹមតែជាប្រតិកម្ម​ថ្កោលទោសតែប៉ុណ្ណោះ។

នាយក FBI៖ អាមេរិករឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ក្រោយបញ្ចប់ទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង

នាយក FBI៖ អាមេរិករឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា

ក្រោយបញ្ចប់ទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បណ្តាប្រទេសទាំងអស់នៅក្នុងការងារបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្នុងចំណោមនោះ លោក Kash Patel បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ព្រោះ​កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាបាននាំឲ្យអាមេរិកអាចរឹបអូសលុយកខ្វក់ជាង ១៥ពាន់លានដុល្លារពីមជ្ឈមណ្ឌលឆបោកអនឡាញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Fox News នាថ្ងៃទី២៧ខែកក្កដា។

ជនបង្កករណីបុកមនុស្ស​ម្នាក់​ស្លាប់នៅខណ្ឌ​​សែនសុខបាន​​ចូលខ្លួននៅស្នងការក្រុងភ្នំពេញ

ឪពុកម្ដាយ​ម្ចាស់​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែល​ផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដ

ជនបង្កករណីបុកមនុស្ស​ម្នាក់​ស្លាប់នៅខណ្ឌ​​សែនសុខបាន​​ចូលខ្លួននៅស្នងការក្រុងភ្នំពេញ

ឪពុកម្ដាយ​ម្ចាស់​រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែល​ផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់​កាលពី​យប់​ថ្ងៃ​ទី២៨​ឧសភាកន្លងទៅ​​​ នៅ​​​ខណ្ឌសែនសុខ បាននាំខ្លួន​កូនស្រី​​​ប្រគល់​ឱ្យ​សមត្ថកិច្ច​នៃ​ស្នងការរាជធានីភ្នំពេញ​ នៅ​​​វេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី​៣០កក្កដានេះ។ ការបង្ហាញ​ខ្លួន​នៅស្នងការក្រុងភ្នំពេញ​នេះធ្វើឡើង​ ក្រោយ​ជនបង្កបាន​រត់គេច​ជាង ២៤ម៉ោង និងក្រោយ​​​​ស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវឱ្យជនបង្កចូលខ្លួនទទួលខុសត្រូវតាមច្បាប់។ ​​គួរជ្រាបថា ​ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​នេះបានបង្កការរិះគន់យ៉ាងខ្លាំងពីមហាជន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាព។​​

កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា

កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។ 

លោក ជា សុភ័ក្ត៖ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទ

លោក ជា សុភ័ក្ត៖ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានទទួលស្គាល់ថា ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាស ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ អគ្គនាយកធនាគារ SME បានលើកឡើងដូចនេះនៅក្នុងវេទិកាថ្នាក់ជាតិលើកទី១ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦នាថ្ងៃទី៣០ខែកក្កដានេះ។

Get more results via ClueGoal