«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ក្នុងប្រាសាទនាតំបន់អង្គរ កាលពីសម័យសង្រ្គាម។ សម្រាប់អ្នកចូលរួមទស្សនា ពិព័រណ៍មួយនេះបាននាំពួកគេឲ្យនឹកឃើញតថភាពថ្មីៗ ដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នៅរុស្ស៊ី យ៉ាងហោច មនុស្ស ៣នាក់ ស្លាប់ និងរបួស ២១នាក់ ក្នុងអំពើភេរវកម្មបំផ្ទុះគ្រាប់បែក ក្នុងហាងកាហ្វេ និងភោជនីយដ្ឋានមួយកន្លែង នៅកណ្តាលទីក្រុងម៉ូស្គូ។ បើតាមអាជ្ញាធររុស្ស៊ី ស្រ្តីជនបង្ក មានបំណងចង់បំផ្ទុះគ្រាប់បែក សំដៅសម្លាប់មេបញ្ជាការយោធារុស្ស៊ីម្នាក់ នៅកន្លែងកើតហេតុ។ រហូតមកទល់ពេលនេះ គ្មានភ័ស្តុតាងបញ្ជាក់ពីអ្នកនៅពីក្រោយអំពើភេរវកម្មនេះឡើយ។ ប៉ុន្តែ ក្រុមស៊ើបអង្កេតរុស្ស៊ីបានដាក់ការសង្ស័យថានេះអាចជាស្នាដៃរបស់ក្រុមចារកិច្ចរបស់អ៊ុយក្រែន។
ពលរដ្ឋខ្មែរ និងបរទេសមកពី ៥០ប្រទេស ដែលមានអត្តពលិកសរុបចំនួន ៦ ៧០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ(Angkor Empire Marathon) លើកទី១១ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ។ តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរនៅឆ្នាំនេះ រួមមាន៤វិញ្ញាសាគឺ ការរត់ម៉ារ៉ាតុង(៤២គីឡូម៉ែត្រ) ការរត់ពាក់កណ្តាលម៉ារ៉ាតុង(២១គីឡូម៉ែត្រ) រត់ចម្ងាយ ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣គីឡូម៉ែត្រ។ ជាការកត់សម្គាល់ ចំនួនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះបានកើនឡើងជាង ២៥% បើធៀបទៅនឹងឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ បានផ្តល់អត្ថប្រយោជន៍មួយចំនួនដល់ប្រទេសកម្ពុជា។ អត្ថប្រយោជន៍ទាំងនោះរួមមាន ឱកាសនៃការផ្សព្វផ្សាយតំបន់បេតិកភណ្ឌវប្បធម៌អង្គរទៅកាន់ពិភពលោក ចំណូលសេដ្ឋកិច្ច ទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន និងបង្ហាញអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ និងមន្ត្រីជាន់ខ្ពស់កីឡាកម្ពុជាជាច្រើនរូបផ្សេងទៀត។ ជាមួយគ្នានេះ លោក វ៉ាង វេនប៊ីន បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២សីហានេះដែរថា ចំនួនអ្នកចូលរួមប្រកួតឆ្នាំនេះលើសពី ៦៧០០នាក់ ដែលការណ៍នេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះ អ្នករត់មកពីប្រទេសចិនលើសពី ២០០ នាក់ ដែលធ្វើឲ្យចិនក្លាយជាប្រទេស មានអ្នកចូលរួមច្រើនជាងគេទី២ បន្ទាប់ពីកម្ពុជា៕
ក្រសួងការបរទេសថៃ នៅថ្ងៃសៅរ៍ទី១ ខែសីហា ឆ្នាំ២០២៦ បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា ថា មានភាពលម្អៀង និងមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីលោក Tom Andrews បាននិយាយអំឡុងពេលបញ្ចប់បេសកកម្មរបស់ខ្លួន ដោយទាមទារភាគីថៃគោរពច្បាប់អន្តរជាតិ អនុញ្ញាតឲ្យពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ ត្រលប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព។
ក្រសួងបរិស្ថាន បានស្នើដល់អភិបាលរាជធានី ខេត្ត ឲ្យចាត់វិធានការផ្លូវច្បាប់លើការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ដោយហេតុថា វត្ថុធាតុដើមពីសំណល់ទាំងនេះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ នេះបើតាមលិខិតរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។
កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកថៃ បានចាប់ខ្លួនពលករចំណាកស្រុកខ្មែរចំនួន ១៦នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ។ ទន្ទឹមគ្នានោះ ទាហានថៃក៏បានឃាត់ខ្លួន ពលរដ្ឋថៃចំនួន ៣នាក់ដែរ ដែលជាមេខ្យល់នាំពលករខ្មែរទៅធ្វើការក្នុងខេត្តច័ន្ទបុរី នៃប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតនានា នៅក្នុងប្រទេសថៃ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Open AI បានប្រកាសពីការបិទគណនី Chat GPT មួយចំនួន ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញចេញពីប្រទេសកម្ពុជា។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Open AI បានបើកការស៊ើបអង្កេត និងរកឃើញថា មានឧក្រិដ្ឋជនឆបោកតាមអនឡាញមួយចំនួន បានប្រើប្រាស់កម្មវិធី Chat GPT សម្រាប់ក្លែងបន្លំរូបភាព និងឯកសារ បោកប្រាស់ជនរងគ្រោះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពអាមេរិកនិងអ៊ីស្រាអែល សម្រេចផ្អាកវាយប្រហារ អ៊ីរ៉ង់ មួយរយៈសិន ដើម្បីរង់ចាំការចុះកិច្ចព្រមព្រៀងថ្មី ដែលត្រូវធ្វើជាបន្ទាន់បំផុត។ បើតាមចៅហ្វាយសេតវិមាន ការផ្អាកវាយប្រហារនេះ តបតាមសំណើដ៏ទទូចរបស់អ៊ីរ៉ង់និងប្រទេសដទៃផ្សេងទៀត។
អូស្រា្តលីប្រកាសផ្តល់ថវិកាជំនួយបន្ថែមជាង ២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម និងបានអះអាងពីការគាំទ្រផ្សេងទៀត ដល់កម្ពុជាលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យជលផល ការអភិរក្សជីវៈចម្រុះ និងសន្តិសុខស្បៀង។ ការគាំទ្ររបស់អូស្ត្រាលីទាំងថវិកា និងជំនួយបច្ចេកទេស ធ្វើឡើងក្នុងអំឡុងពេលលោកស្រី Anne Aly រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី៣០ ខែកក្កដា ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៦។
គណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាលចង់ឲ្យកម្ពុជាអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស។ ជាអនុសាសន៍ ដែលលោក ថម អែនឌ្រូស បានលើកឡើងពីក្តីបារម្ភរបស់លោកទាក់ទងនឹងសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគមនៅកម្ពុជា ខណៈមនុស្សជាង ១០០នាក់ កំពុងជាប់ឃុំដោយសារតែការប្រើសិទ្ធិបញ្ចេញមតិ។
នៅសប្តាហ៍នេះ នាវាដឹកប្រេងជាច្រើនគ្រឿងបានរងការវាយប្រហារ នៅច្រកសមុទ្រអកមូហ្ស។ នៅថ្ងៃសៅរ៍ ទី១ សីហា នាវាដឹកប្រេងមួយគ្រឿងទៀតរងការវាយប្រហារ ដោយមីស៊ីលមិនស្គាល់អត្តសញ្ញាណ នៅក្បែរឆ្នេរអូម៉ង់។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃ ក្រោយលោកដូណាល់ ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ឲ្យចាស់ដៃ។ ចំណែក ក្រុងតេហេរ៉ង់វិញបានចោទអាមេរិក ថាជាអ្នកបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា ព្រមទាំងបានគំរាមវាយប្រហារប្រទេសណា ដែលហ៊ានអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានទ័ព ឬ ជាធ្វើជាខែលការពារអាមេរិក។
ស្ថានភាពជនអន្តោប្រវេសន៍ ដែលសម្រុកហូរចូលក្រុងសេអ៊ូតា (Ceuta)របស់អេស្ប៉ាញ បានវិលត្រឡប់ទៅរក « ប្រក្រតីភាព »វិញ ដោយសារតែ អ្នកចូលមកដែនដីអេស្ប៉ាញដោយខុសច្បាប់ បានចាកចេញទៅវិញ « ស្ទើរតែអស់ហើយ »។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ ដោយបានបញ្ជាក់ទៀតថា ចំនួនអ្នកលង់ទឹកនិងរត់ជាន់គ្នាស្លាប់ ក្នុងពេលសម្រុកចូលក្រុងសេអ៊ូតា បានកើនឡើងដល់ ៦៧ នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១សីហា។
នៅក្នុងដំណើរបេសកកម្មមកកម្ពុជា ជាលើកដំបូង ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សកម្ពុជា លោក ថម អែនឌ្រូស បានចោទសួរទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាហេតុអ្វីរដ្ឋាភិបាលកម្ពុជាមិនព្រមចាត់វិធានការលើមន្ត្រីជាន់ខ្ពស់ និងបុគ្គលមានអំណាចមួយចំនួន ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្នុងចម្លើយឆ្លើយទៅកាន់អ្នករាយការណ៍ពិសេស លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការលើមន្ត្រីជាន់ខ្ពស់មួយចំនួន។
រដ្ឋបាលខេត្តកោះកុង បានសន្យាថា នឹងបន្តពិនិត្យ និងស្រាវជ្រាវឡើងវិញ លើករណីវិវាទដីធ្លីរបស់ពលរដ្ឋមកពីសហគមន៍ចំនួន៤ ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង។ នេះជាការបញ្ជាក់ពីលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បន្ទាប់លោកស្រីបានជួបជាមួយតំណាងសហគមន៍ទាំង៤ ចំនួន១៥ នាក់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
តើសង្គ្រាមអ៊ីរ៉ង់ កំពុងតែឆាបឆេះចូលទឹកដីអ៊ីរ៉ាក់? ក្នុងសប្តាហ៍នេះ កងទ័ពអាមេរិកនិងអារ៉ាប៊ីសាអូឌីត បានធ្វើប្រតិបត្តិការរួមគ្នាវាយប្រហារផ្លូវអាកាសទៅលើអ៊ីរ៉ាក់ ដែលមានសហគមន៍អ៊ីស្លាមស៊ីអ៊ីតដ៏ធំ និងស្និទ្ធស្នាលខ្លាំងជាមួយអ៊ីរ៉ង់ ហើយបានបណ្តាលឲ្យស្លាប់មនុស្ស ជាង២០នាក់។ ប្រឈមនឹងការវាយប្រហារនេះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានប្រកាសរឹតបន្តឹងប្រព័ន្ធការពារដែនអាកាស។
នៅថ្ងៃទី១ សីហា ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃបានសម្ពោធដាក់ឲ្យប្រើបា្រស់សាខាធ្វើលិខិតឆ្លងដែនមួយ ប្រចាំខេត្តព្រះសីហនុ ដែលទីតាំងនេះស្ថិតនៅក្នុងអគារផ្សារទំនើប ដាយអឺមេន ផ្លាហ្សា ខេភីអេស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលជាអធិបតីនៃពិធីនេះ បានថ្លែងប្រាប់អ្នកកាសែតថា វត្ថុបំណងសំខាន់នៃការបើកសាខាលិខិតឆ្លងដែននៅខេត្តព្រះសីហនុនេះ គឺដើម្បីនាំការផ្តល់សេវាសាធារណៈឲ្យមកគៀកប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ ដែលលោកថា បានសម្លាប់មនុស្សអស់ចំនួនប្រមាណ ១៧២នាក់ តែនៅក្នុងខែកក្កដាកន្លងទៅនេះ។
វិបត្តិសង្គ្រាមអ៊ីរង់បានបង្កឲ្យរាំងស្ទះ ដល់ការដឹកជញ្ជូនប្រេងឥន្ទនៈនៅលើពិភពលោក។ បណ្តាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ាតួយ៉ាង អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត បារ៉ែន និង អ៊ីរ៉ាក់ បានប្រកាសពីគម្រោងសាងសង់បំពង់បង្ហូរប្រេងដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រអកមូហ្ស។
បន្ទាប់ពីមានការចែករំលែកព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី និងលើបណ្តាញសង្គមនាពេលថ្មីៗនេះអំពីការចាកចេញរបស់ស្ត្រីជនជាតិសិង្ហបុរីម្នាក់មកកម្ពុជាដោយគ្មានមូលហេតុ អាជ្ញាធរកម្ពុជាបានប្រកាសជាសាធារណៈនៅថ្ងៃទី១សីហានេះថា ការមកដល់របស់ស្ត្រីសិង្ហបុរីរូបនោះ គឺជាការសម្រេចចិត្តរបស់នាងផ្ទាល់ក្រោមហេតុផលគ្រួសារ។ អ្នកតាមដានសង្គមយល់ថា ការរកឃើញនារីសិង្ហបុរីរូបនេះ បានជួយមួយផ្នែកដល់ការលុបលាងកេរ្តិ៍ឈ្មោះកម្ពុជា និងបានទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយជួយបង្កើនការផ្សាយពីការពិតនៅពីក្រោយរឿងនេះ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស បានបិទបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពេលបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃនៅកម្ពុជា លោក ថម អែនឌ្រូស បានបង្ហាញក្តីបារម្ភទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជា ពិសេសសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ តើរបាយការណ៍របស់លោក ថម អែនឌ្រូស មានទម្ងន់យ៉ាងណាចំពោះបញ្ហាដែលកើតឡើងនៅកម្ពុជា ដើម្បីប្រាប់ទៅពិភពលោក?
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ ជនសង្ស័យឈ្មោះ សាម ម៉ីជូ ចំនួនពីរបទល្មើស គឺបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយតំណាងអយ្យការចោទប្រកាន់រួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ នៅពន្ធនាគាររាជធានីភ្នំពេញរហូតដល់មានសេចក្តីសម្រេចថ្មី។
ប្រទេសខ្លះក្នុងរង្វង់សហភាពអឺរ៉ុបបានរិះគន់អេស្ប៉ាញជាខ្លាំងដែលបណ្តោយឲ្យមានលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធឹកចូលក្នុងប្រទេស ពិសេសនៅទីក្រុង Ceuta ដែលជាដែនដីនៅនាយសមុទ្ររបស់អេស្ប៉ាញ។ ការរិះគន់នេះធ្លាក់មក ក្រោយពីមានជនអន្តោប្រវេសន៍សម្រុកហែលទឹកចូលក្រុង Ceuta ហើយគ្រាន់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានចំនួន ជាង ៦ ម៉ឺនាក់។ គិតត្រឹមថ្ងៃសុក្រ ទី៣១ កក្កដា មានស្លាប់យ៉ាងតិច ៣៤ នាក់ដោយលង់ទឹក។
មន្ទីរសុខាភិបាលខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៦ បានប្រកាសបិទបន្ទប់ថែទាំអ្នកជំងឺមួយកន្លែងនៅស្រុកកោះសូទិន ក្រោយបានធ្វើឱ្យអ្នកជំងឺអាយុ ១៣ឆ្នាំម្នាក់ស្លាប់កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ បើតាមការស្រាវជ្រាវ ម្ចាស់បន្ទប់ថែទាំអ្នកជំងឺគ្មានជំនាញព្យាបាល និងគ្មានសញ្ញាបត្រផ្នែកសុខាភិបាលទេ ពោលបានទិញឈ្មោះអ្នកផ្សេងដើម្បីអាចបើកអាជីវកម្មមួយនេះ និងព្យាបាលមនុស្សដោយខុសច្បាប់។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ទៅ។ កម្មវត្ថុនៃការស្នើសុំនេះ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ។ តែសំណើនេះសំដៅតែលើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន និងបទល្មើសសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
ការចរចាស្វែងរកសន្តិភាពឲ្យតំបន់ហ្កាហ្សា ឈានចូលការអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាព» ជំហានទី២។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ទី៣១កក្កដានេះថា ក្រុមប្រដាប់អាវុធចលនាហាម៉ាសប៉ាឡេស្ទីនយល់ព្រមទម្លាក់អាវុធ ហើយអ៊ីស្រាអែលក៏នឹងដកទ័ពជាបណ្តើរៗចេញពីតំបន់ហ្កាហ្សា។ នៅពេលនេះ ភាគីហាម៉ាសបានបញ្ជាក់ពីការព្រមរំសាយអាវុធ តែភាគីអ៊ីស្រាអែលនៅមិនទាន់បញ្ជាក់ពីជំហរដកទ័ពនៅឡើយទេ។
ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនអ្នកបើកយន្តហោះដឹកអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់នៅអាកាសយានដ្ឋានក្រុងហ្សាការតាពីបទមានថ្នាំញៀន Ecstasy ចំនួន៧ម៉ឺនគ្រាប់នៅក្នុងវ៉ាលីរបស់ខ្លួន។ ចំណែករូបពីឡុតនេះក៏បានប្រើថ្នាំញៀនជាច្រើនមុខក្នុងពេលបើកយន្តហោះដែរ។ នេះបើតាមការគូសបញ្ជាក់របស់ភ្នាក់ងារមានសមត្ថកិច្ចឥណ្ឌូណេស៊ីនៅថ្ងៃសុក្រ ទី៣១ កក្កដា ២០២៦។
គណបក្សជំនាន់ថ្មីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីមន្រ្តីបក្សរបស់ខ្លួនដែលអះអាងថា ត្រូវបានមេឃុំប្រាំបីមុំ ក្នុងស្រុកទ្រាំងខេត្តតាកែវ ចាក់សោបង្ខាំងនៅក្នុងសាលាឃុំ និងគំរាមវាយខ្នោះ ដោយសារតែរឿងជូនដំណឹងលើកស្លាកសញ្ញាគណបក្ស។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ កក្កដានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថ គ.ជ.ប បានទទួលលិខិតសុំកិច្ចអន្តាគមន៍ពីគណបក្សជំនាន់ថ្មីរួចហើយ និងថា គ.ជ.ប កំពុងរៀបចំការឆ្លើយលើករណីមួយនេះជាលាយលក្ខណ៍អក្សរទៅកាន់គណបក្សវិញ។ ទោះជាយ៉ាងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់យ៉ាងខ្លីថា ការលើកស្លាកសញ្ញាគណបក្ស គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ សូមស្តាប់ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ដូចតទៅ៖
នៅថ្ងៃទី៣០កក្កដា សហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មលើបុគ្គល ៧នាក់ និងស្ថាប័ន ៣ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការប្រព្រឹត្តិបទល្មើសឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប បុគ្គលដែលត្រូវរងទណ្ឌកម្មលើកនេះ គឺជាសេដ្ឋី អ្នកជំនួញគ្រាក់ៗនៅភូមា និងកម្ពុជា។ ក្នុងចំណោមនោះ ក៏មានលោក ចេន ហ្ស៊ី អតីតទីប្រឹក្សារបស់មេដឹកកំពូលៗរបស់កម្ពុជាដែរ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មេធាវីតំណាងក្រសួងបរិស្ថានបានកោះអញ្ជើញលោក ម៉ា ចិត្រា សកម្មជនការពារព្រៃឈើឱ្យចូលរួមសហការ ផ្តល់ព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ការពារសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី២៦កក្កដា។ តាមរយៈលិខិតមួយ មេធាវីតំណាងក្រសួងបរិស្ថាននឹងជួបជាមួយលោក ម៉ា ចិត្រា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ លោក ម៉ា ចិត្រា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី៣១កក្កដានេះថា លោកនឹងចូលរួមតាមការអញ្ជើញរបស់មេធាវីរបស់ក្រសួងបរិស្ថាន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន(Wang Wenbin) បានឲ្យដឹងថាសមិទ្ធផលក្នុងការអភិវឌ្ឍសិទ្ធិមនុស្សរបស់កម្ពុជា គួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេល ដែលលោកមានជំនួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ទុក្ខជាន់លើទុក្ខ។ ពីរថ្ងៃក្រោយគ្រោះរញ្ជួយដីនៅគូម៉ាម៉ូតូ ដែលមានចំនួនមនុស្សស្លាប់បានឡើងដល់៣៤នាក់ហើយ ប្រជាពលរដ្ឋជប៉ុនក្នុងតំបន់រងគ្រោះ នៅតែបន្តស្ថិតក្នុងស្ថានភាពត្រៀមអាសន្នទៀត។ ព្រះធរណីបន្តគ្រហឹមគំរាមរញ្ជួយជាថ្មី។ ចំណែកសីតុណ្ហភាពបានឡើងក្តៅខ្លាំងស្ទើរមិនធ្លាប់មាន។
យុវជនបារាំងម្នាក់អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចសិង្ហបុរីចាប់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់តុលាការព្រហ្មទណ្ឌ បន្ទាប់ពីយុវជនរូបនេះ បានលិឍបំពង់បឺតនៅម៉ាស៊ីនលក់ទឹកក្រូច។ ជាសំណាងល្អ តុលាការបានសម្រេចទោសត្រឹមតែពិន័យជាប្រាក់។ តែយ៉ាងណា ករណីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថានៅសិង្ហបុរី គឺគេមិនអាចលេងសើចជាមួយសណ្តាប់សាធារណៈបានជាដាច់ខាត!
ប៉ូឡូញបានចោទទៅលើរុស្ស៊ី ថាជាអ្នកបានបាញ់មីស៊ីលធ្លាក់មួយគ្រាប់ នៅក្នុងទឹកដីប៉ូឡូញ មិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍។ ករណីនេះ គឺជាការរំលោភមកលើដែនអាកាសរបស់ប៉ូឡូញ ដែលជាសមាជិកសម្ព័ន្ធភាពអូតង់។ នេះមិនមែនជាលើកទី១ទេ ដែលរុស្ស៊ីបានរំលោភបំពានដែនអាកាសរបស់អូតង់ តែរហូតមកទល់ពេលនេះ គឺមានត្រឹមតែជាប្រតិកម្មថ្កោលទោសតែប៉ុណ្ណោះ។