កម្ពុជាទាមទារឲ្យសារព័ត៌មានសិង្ហបុរីទទួលស្គាល់កំហុសដែលផ្សាយថាស្ត្រីម្នាក់រងការឆបោកនៅកម្ពុជា
newsare.net
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជាបានទាមទារឲ្យស្ថាប័នព័ត៌មានរបស់សិង្ហបុរកម្ពុជាទាមទារឲ្យសារព័ត៌មានសិង្ហបុរីទទួលស្គាល់កំហុសដែលផ្សាយថាស្ត្រីម្នាក់រងការឆបោកនៅកម្ពុជា
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជាបានទាមទារឲ្យស្ថាប័នព័ត៌មានរបស់សិង្ហបុរី Channel News Asia(CNA) ទទួលស្គាល់កំហុស និងចេញសេចក្ដីកែតម្រូវដោយឡែក និងជាសាធារណៈចំពោះការផ្សាយដែលថា មានក្មេងស្រីជនជាតិសិង្ហបុរីម្នាក់បាត់ខ្លួននៅកម្ពុជា ដោយចាញ់បោកក្រុមឆបោកអនឡាញ។ ប្រតិកម្មជាផ្លូវការរបស់ក្រសួងព័ត៌មាននេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបញ្ជាក់ថា ស្ត្រីជនជាតិសិង្ហបុរីរូបនោះបានធ្វើដំណើរមកកម្ពុជាដោយស្ម័គ្រចិត្ត ក្រោយមានសម្ពាធផ្លូវចិត្តក្នុងក្រុមគ្រួសារ។ Read more














