Cambodia



បង់ក្លាដែស៖ អតីតនាយករដ្ឋមន្រ្តី លោកស្រី ឆេក ហាស៊ីណាប្រកាសវិលចូលមាតុភូមិវិញនៅខែធ្នូ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ឆេក ហាស៊ីណា ប្រកាសវិលត្រឡប់ចូលមាតុភូមិវិញនៅខែធ្នូ ឆ

អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្

អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ និងអ្នកខ្លះទៀតបានមើលឃើញពីការសម្រេចបាននូវសមិទ្ធផលមួយនៅមានកម្រិតនៅឡើយ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថែមទៀត។ អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនារយៈពេល៣ឆ្នាំកន្លងទៅ?

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកតម្រង់ឆ្ពោះទៅសមុទ្រជប៉ុន តែមិនបង្កការខូចខាត

កូរ៉េខាងជើង និងជប៉ុន បានបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំង។ ក្រោយពីប៉ះទង្គិចពាក្យសម្តីបាន

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកតម្រង់ឆ្ពោះទៅសមុទ្រជប៉ុន តែមិនបង្កការខូចខាត

កូរ៉េខាងជើង និងជប៉ុន បានបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំង។ ក្រោយពីប៉ះទង្គិចពាក្យសម្តីបានមួយថ្ងៃ របបក្រុងព្យុងបានបាញ់មីស៊ីលបាលីស្ទិក តម្រង់ឆ្ពោះទៅសមុទ្រជប៉ុន។ ភ្លាមៗ រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង មិនបានធ្វើឲ្យខូចខាតអ្វីទេ។

ពលរដ្ឋជិត ៩០០គ្រួសារ​ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ករណីទិញដីខ្យល់ពីគម្រោង ពៅ វណ្ណា

ពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យពលរដ្ឋ ៨៧៥គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ក្នុងឃុំអូរ

ពលរដ្ឋជិត ៩០០គ្រួសារ​ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ករណីទិញដីខ្យល់ពីគម្រោង ពៅ វណ្ណា

ពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យពលរដ្ឋ ៨៧៥គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ សីហានេះដើម្បីស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ និងពន្លឿនការដោះស្រាយវិវាទដីធ្លី។ ពលរដ្ឋទាំងនោះ​អះអាងថា ពួកគេ​បានទិញដីឡូតិ៍​​ក្នុងគម្រោង ពៅ វណ្ណា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានដីពិតប្រាកដនៅឡើយ។ ឆ្លើយតបសំណើរបស់​ពលរដ្ឋរងគ្រោះ ​អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងថា នឹងស្វែងរកដំណោះស្រាយ​ឱ្យបាន​ក្នុងខែសីហានេះ តាមដែនសមត្ថកិច្ចខ្លួន។

តើការបិទធនាគារជាបន្តបន្ទាប់អាចប៉ះពាល់អ្វីខ្លះដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា?

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីធនាគារចំនួន ៣ បន្ថែ

តើការបិទធនាគារជាបន្តបន្ទាប់អាចប៉ះពាល់អ្វីខ្លះដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា?

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីធនាគារចំនួន ៣ បន្ថែមទៀត គឺធនាគារ ស៊ីស៊ីយូ ធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច។ ធនាគារជាតិមិនបានបញ្ជាក់ពីកំហុសរបស់ធនាគារទាំង ៣នេះទេ តែអ្នកជំនាញយល់ថា ធនាគារទាំង ៣ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនេះអាចមានជាប់ពាក់ព័ន្ធនឹងអតីតឧកញ៉ា ចេន ហ្ស៊ី។ អ្វីជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ ២០២៦ មានធនាគារយ៉ាងតិច ៦ ត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណ។

មេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខ​ដឹកនាំ​របបសឹកភូមា កំពុង​បំពេញទស្សនកិច្ច​ផ្លូវការ​ក្នុង

មេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខ​ដឹកនាំ​របបសឹកភូមា កំពុង​បំពេញទស្សនកិច្ច​ផ្លូវការ​ក្នុងប្រទេស​​ថៃ ជា​ទី​​ដែល​ប្រកាសគាំទ្រ ភូមា​ យ៉ាងពេញទំហឹង​ក្នុង​តំបន់​អាស៊ាន​។ មេដឹកនាំភូមាបាន​ផ្តល់​អាទិភាព​ចម្បងលើផ្លូវ​ការ​ទូត ធ្វើយ៉ាងណា​ជំរុញ​ការ​​ទទួល​​រដ្ឋាភិបាល​ភូមា​នៅលើឆាកអន្តរជាតិ ហើយ​ក៏​រំពឹងលើរដ្ឋអំណាចទីក្រុងបាងកក ដើម្បី​បង្កលក្ខខណ្ឌងាយស្រួល​ដល់​ការ​ចូល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ ចំណែក ថៃ ចង់ឲ្យ ​ភូមា ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​ព្រំដែន ហើយ ​ថៃ ​ក៏សម្លឹង​​ចង់​បាន​កម្លាំង​ពលករ​ភូមា​ដែរ​។ តែយ៉ាងណាក្តី វត្តមានរបស់លោកមីន អ៊ុងឡាំង នៅក្រុង​បាងកក ត្រូវ​ឋិត​ក្រោម​សម្រែក​«មិនស្វាគមន៍»ពីសំណាក់​ក្រុម​បាតុករ​ និងព្យុះរិះគន់​ពី​បណ្តាអង្គការ​សង្គមស៊ីវិល​ការពារសិទ្ធិមនុស្ស។​​ ​

តៃវ៉ាន់ធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន

រដ្ឋអំណាចក្រុងតៃប៉ិបើកសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី៥ សីហា

តៃវ៉ាន់ធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន

រដ្ឋអំណាចក្រុងតៃប៉ិបើកសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី៥ សីហាដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុពីសំណាក់យោធាចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បញ្ជាក់ថា តាមរយៈសមយុទ្ធប្រចាំឆ្នាំពេលនេះ កងទ័ពតៃវ៉ាន់កាន់តែរីកចម្រើនខ្លាំងឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញប្រតិបត្តិការសឹកជាក់ស្តែងក្នុងកាលៈទេសៈដែលមានសង្គ្រាមផ្ទុះឡើង។

កូរ៉េខាងជើងចោទជប៉ុនថាកំពុងបំប្លែងខ្លួនជា « រដ្ឋមានចរិតសង្រ្គាម »

កូរ៉េខាងជើងបានព្រមាននៅថ្ងៃពុធ ទី៥ សីហានេះថា ខ្លួនអាចដាក់បន្ថែម « ជម្រើសយោធា » ដើម្បីជាការឆ្

កូរ៉េខាងជើងចោទជប៉ុនថាកំពុងបំប្លែងខ្លួនជា « រដ្ឋមានចរិតសង្រ្គាម »

កូរ៉េខាងជើងបានព្រមាននៅថ្ងៃពុធ ទី៥ សីហានេះថា ខ្លួនអាចដាក់បន្ថែម « ជម្រើសយោធា » ដើម្បីជាការឆ្លើយតបទៅនឹងការបង្កើនសមត្ថភាពយោធារបស់ជប៉ុន។ សម្រាប់ក្រុងព្យុងយ៉ាង គំនិតនៃការចង់បង្កើនសមត្ថភាពយោធារបស់ក្រុងតូក្យូពេលនេះបញ្ជាក់ឲ្យឃើញថា ជប៉ុនកំពុងបំឡែងខ្លួនជា« រដ្ឋមានចរិតសង្រ្គាម »។ ការព្រមានរបស់កូរ៉េខាងជើងដូចនេះធ្វើឡើង ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនប្រកាសក្នុងថ្ងៃទី៤ សីហាថា វាជារឿងបន្ទាន់ និងចាំបាច់ដែលជប៉ុនត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

សកម្មជនសហជីព ចេញសារជូនពរខួបកំណើតលោក ហ៊ុន សែន និងរំលេចពីទុក្ខវេទនារបស់កម្មករ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួបកំណើតរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាគម្រ

សកម្មជនសហជីព ចេញសារជូនពរខួបកំណើតលោក ហ៊ុន សែន និងរំលេចពីទុក្ខវេទនារបស់កម្មករ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួបកំណើតរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ។ ស្ថាប័នរដ្ឋ មន្ត្រីជាន់ខ្ពស់ និងពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជន និងលោក ហ៊ុន សែន បាននាំគ្នាចេញសារព្រោងព្រាត អបអរ និងជូនពរដល់លោក ហ៊ុន សែន។ ដោយឡែក មេដឹកនាំសហជីពនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ក៏បានឆ្លៀតបង្ហោះសារជូនពរលោក ហ៊ុន សែន តាមបណ្តាញសង្គមដែរ តែឆ្លៀតរំលេចពីទុក្ខលំបាករបស់កម្មករ។

ចិនសងសឹកអាមេរិក ក្រោយក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន

មហាយក្សចិន និងសហរដ្ឋអាមេរិកប៉ះទង្គិចគ្នាជាថ្មីក្នុងសំណុំរឿងពាណិជ្ជកម្ម។ រដ្ឋអំណាចទីក្រុ

ចិនសងសឹកអាមេរិក ក្រោយក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន

មហាយក្សចិន និងសហរដ្ឋអាមេរិកប៉ះទង្គិចគ្នាជាថ្មីក្នុងសំណុំរឿងពាណិជ្ជកម្ម។ រដ្ឋអំណាចទីក្រុងប៉េកាំង បានដាក់បំរាមហាមឃាត់ទំនិញមានមុខព្រួញ២ មិនឲ្យនាំចេញទៅអាមេរិក និងបានដាក់ក្រុមហ៊ុនអាមេរិក ចំនួន ៦ ចូលក្នុងបញ្ជីខ្មៅ។ ទណ្ឌកម្មរបស់ចិនពេលនេះ ជាចម្លើយតបទៅអាមេរិក បន្ទាប់ទីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុនចិនជាច្រើនក្នុងបញ្ជីខ្មៅ ក្រោមហេតុផលសន្តិសុខជាតិ។ ​

អ.ស.ប ទាញសញ្ញាអាសន្នពីកំណើនប្រហារជីវិតអ្នកទោសនៅអ៊ីរ៉ង់

អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រហារជីវិតអ្នកទោសនៅ

អ.ស.ប ទាញសញ្ញាអាសន្នពីកំណើនប្រហារជីវិតអ្នកទោសនៅអ៊ីរ៉ង់

អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រហារជីវិតអ្នកទោសនៅអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ឧត្តមស្នងការសិទ្ធមនុស្សអន្តរជាតិ លោក វ៉ុលក័រ តួក បានអះអាងថា អាជ្ញាធរអ៊ីរ៉ង់កំពុងប្រើទោសប្រហារជីវិតជាមធ្យោបាយដើម្បីបង្កការភ័យខ្លាច និងបង្រ្កាបអ្នកដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។

លោក រ៉ុង ឈុន ទទូចឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលឡើងវិញលើការកាត់ក្តីលោកនៅតុលាការកំពូល

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទូចឲ្យក្រសួងយុត្តិធ

លោក រ៉ុង ឈុន ទទូចឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលឡើងវិញលើការកាត់ក្តីលោកនៅតុលាការកំពូល

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទូចឲ្យក្រសួងយុត្តិធម៌ពិនិត្យលើលិខិតរបស់លោកដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១ កក្កដា។ នៅក្នុងលិខិតនោះ លោក រ៉ុង ឈុនបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សើរើមើលឡើងវិញលើសាលដីកាក្នុងសំណុំរឿងរបស់លោកនៅតុលាការកំពូល។ តែការទទូចរបស់លោក រ៉ុង ឈុនដូចនេះត្រូវបានក្រសួងយុត្តិធម៌បដិសេធមិនទទួលយកដោយមិនបានបញ្ជាក់ពីមូលហេតុទេ។ នេះបើតាមការអះអាងរបស់មន្រ្តីនាំពាក្យរបស់គណបក្សកម្លាំងជាតិ។

គណៈគិលានុបដ្ឋាកជាតិសម្រេចដកអាជ្ញាបណ្ណលោក ឈុន ផល្លី ក្រោយប្រព្រឹត្តខុសសីលធម៌វិជ្ជាជីវៈ

លោក ឈុន ផល្លី អតីតប្រធានមណ្ឌលសុខភាពសិត្បូត្រូវបានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិសម្រេចដ

គណៈគិលានុបដ្ឋាកជាតិសម្រេចដកអាជ្ញាបណ្ណលោក ឈុន ផល្លី ក្រោយប្រព្រឹត្តខុសសីលធម៌វិជ្ជាជីវៈ

លោក ឈុន ផល្លី អតីតប្រធានមណ្ឌលសុខភាពសិត្បូត្រូវបានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិសម្រេចដកអាជ្ញាបណ្ណមិនឱ្យប្រកបវិជ្ជាជីវៈជាគិលានុបដ្ឋាករយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ តទៅ។ នៅក្នុងលិខិតរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈុន ផល្លី បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក។

ក្រសួងបរិស្ថានបន្តចាត់ការលើក្រុមហ៊ុនកែច្នៃដែលបំពុលបរិស្ថាន

ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាឱ្យក្រុមហ៊ុនកែច្នៃលោ

ក្រសួងបរិស្ថានបន្តចាត់ការលើក្រុមហ៊ុនកែច្នៃដែលបំពុលបរិស្ថាន

ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាឱ្យក្រុមហ៊ុនកែច្នៃលោហៈ ASIA EUROPE METAL KH ក្នុងស្រុកជុំគិរី ខេត្តកំពតបំពេញបែបបទ ក្រោយគ្មានរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតឱ្យបញ្ចេញសំណល់ មុនដំណើរការផលិតកម្ម។ គួរជម្រាបជូនថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានផ្អាកដំណើរការរោងចក្រមួយចំនួនជាបន្តបន្ទាប់ ក្រោយរកឃើញថា រោងចក្រទាំងនោះមិនបានអនុវត្តតាមស្តង់ដារបរិស្ថាន និងចាក់សំណល់បំពុលធនធានធម្មជាតិ។ 

អ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ១៧ នាក់ និង របួសជាង ៥០ នាក់ក្រោមការវាយប្រហារធំសម្បើមពីភាគីរុស្ស៊ី

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ៥ ខែ សីហា រុស្ស៊ីបានបាញ់ប្លោងគ្រាប់មីស៊ីលបាលីស្ទិកចម្ងាយឆ្

អ៊ុយក្រែន៖ ស្លាប់យ៉ាងតិច ១៧ នាក់ និង របួសជាង ៥០ នាក់ក្រោមការវាយប្រហារធំសម្បើមពីភាគីរុស្ស៊ី

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ៥ ខែ សីហា រុស្ស៊ីបានបាញ់ប្លោងគ្រាប់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និង ដ្រូនរាប់សិបគ្រឿង សំដៅមកកាន់រដ្ឋធានីក្រៀវ ក្នុងប្រទេសអ៊ុយក្រែន ។ ការវាយប្រហារថ្មី យ៉ាងខ្លាំងក្លានេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៧ នាក់ បានបាត់បង់ជីវិត និង ជាង ៥០ នាក់ផ្សេងទៀត រងរបួស ។ សូមបញ្ជាក់ថា នេះគឺជាការវាយប្រហារពីភាគីរស្ស៊ី ដែលបង្កឲ្យប្រជាជនស៊ីវិលស្លាប់ច្រើនខ្លាំងបំផុត គិតតាំងពីសង្គ្រាមនេះបានផ្ទុះឡើង កាលពីដើមឆ្នាំ ២០២២ ។

សមាជិក​សហភាព​អឺរ៉ុបកំពុង​ជម្រះ​បញ្ជី​ជាមួយ​អេស្ប៉ាញ​ ក្នុង​សំណុំរឿង​អន្តោប្រវេសន៍?

នៅថ្ងៃអង្គារទី៤សីហានេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​ទាំង​២

សមាជិក​សហភាព​អឺរ៉ុបកំពុង​ជម្រះ​បញ្ជី​ជាមួយ​អេស្ប៉ាញ​ ក្នុង​សំណុំរឿង​អន្តោប្រវេសន៍?

នៅថ្ងៃអង្គារទី៤សីហានេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧ ​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់ តាម​បណ្តាញ​វីដេអូ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​អន្តោប្រវេសន៍​ ដែល​កំពុង​កើត​ឡើង​នៅប្រទេស​អេស្ប៉ាញ។ ថ្វីបើ​ក្រុមប្រទេស​ក្នុង​សហភាពអឺរ៉ុប​ បែក​បាក់នយោបាយ​​ខ្លាំង​ក្នុង​សំណុំ​រឿង​អន្តោប្រវេសន៍​មែន តែ​ជំនួប​ប្រជុំ​ថ្ងៃ​នេះ​ប្រព្រឹត្តទៅប្រកប​ដោយ​លក្ខណៈស្ថាបនា​បំផុត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ។

អាហ្វហ្កានីស្ថាន៖ អ.ស.ប ទាញសញ្ញាអាសន្នពីកង្វះអាហារូបត្ថម្ភស្រួចស្រាវលើកុមារ និងត្រូវការជំនួយជាបន្ទាន់

អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ននៅថ្ងៃអង្គារទី ៤ ខែសីហាថា វិបត្តិកង្វះអាហារូបត្ថម្ភស្

អាហ្វហ្កានីស្ថាន៖ អ.ស.ប ទាញសញ្ញាអាសន្នពីកង្វះអាហារូបត្ថម្ភស្រួចស្រាវលើកុមារ និងត្រូវការជំនួយជាបន្ទាន់

អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ននៅថ្ងៃអង្គារទី ៤ ខែសីហាថា វិបត្តិកង្វះអាហារូបត្ថម្ភស្រួចស្រាវលើកុមារនៅអាហ្វហ្កានីស្ថានឈានចូលដំណាក់កាលគួរឲ្យព្រួយបារម្ភខ្លាំង។ ចំនួនកុមារត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅតាមមណ្ឌលសុខភាពកើនឡើងជាបន្តបន្ទាប់។ ចំណែកកម្មវិធីស្បៀងអាហារពិភពលោកហៅកាត់ជាភាសា​អង់គ្លេស WFP ដែលកំពុងខ្វះថវិកាគ្មានលទ្ធភាពផ្តល់ជំនួយគ្រប់គ្រាន់ដល់ប្រជាជនដែលកំពុងត្រូវការជំនួយជាបន្ទាន់។

កូរ៉េខាងត្បូង​ប្រកាសអាសន្នខ្ពស់​បំផុត ប្រឈមនឹងសីតុណ្ហភាព​ឡើងក្តៅខ្លាំង​ហួសហេតុ

​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង បាន​បង្ក​ឱ្យ​អ្នក​ជំងឺ​​សរុប​យ៉ាង​ហោច​១៦​នាក់ បាន​ស្លាប់​ និ

កូរ៉េខាងត្បូង​ប្រកាសអាសន្នខ្ពស់​បំផុត ប្រឈមនឹងសីតុណ្ហភាព​ឡើងក្តៅខ្លាំង​ហួសហេតុ

​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង បាន​បង្ក​ឱ្យ​អ្នក​ជំងឺ​​សរុប​យ៉ាង​ហោច​១៦​នាក់ បាន​ស្លាប់​ និង​ជាង​ពីរ​ពាន់​នាក់​ចូល​សម្រាកពេទ្យ​​។ នេះបើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃកូរ៉េខាង​ត្បូង នៅ​ថ្ងៃ​អង្គារ​ទី​៤​សីហា​ ក្រោយ​​ពី​បាន​ទាញ​សញ្ញាអាសន្ន “មេឃឡើង​ក្តៅ​ខ្លាំង​ហួស​ហេតុ​” ដល់​ជាង​៤០អង្សា។

តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ និងមេប៉ូលិសខេត្តព្រៃវែង ឆ្លុះបញ្ចាំងអ្វីខ្លះរបស់អ្នករកស៊ីនៅកម្ពុជា?

ឧកញ៉ា ជឹម សុខ ដែលជាឈ្មួញនាំសត្វគោទៅវៀតណាមបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ ខែ

តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ និងមេប៉ូលិសខេត្តព្រៃវែង ឆ្លុះបញ្ចាំងអ្វីខ្លះរបស់អ្នករកស៊ីនៅកម្ពុជា?

ឧកញ៉ា ជឹម សុខ ដែលជាឈ្មួញនាំសត្វគោទៅវៀតណាមបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងបណ្តឹង លោក ជឹម សុខ បានស្នើឲ្យផ្អាកការងាររបស់ លោក ឈឿន ប៊ុនឆន និងលោក ឡេង ពៅ ដែលជាស្នងការ និងស្នងការរងនគរបាលខេត្តព្រៃវែង ក្រោមហេតុផលថា មេប៉ូលិសខេត្តទាំងពីររូបនេះបានជំរិតទារប្រាក់ ១ម៉ឺនដុល្លារក្នុងមួយខែ ជាថ្នូរនឹងការសម្រួលដល់ការនាំចេញសត្វគោទៅលក់នៅវៀតណាម។ តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ និងមេប៉ូលិសខេត្តព្រៃវែងឆ្លុះបញ្ចាំងអ្វីខ្លះរបស់អ្នករកស៊ីនៅកម្ពុជា?

រដ្ឋមន្រ្តីក្រសួងការពារជាតិថា ជារឿងបន្ទាន់ និងចាំបាច់ដែលជប៉ុនត្រូវពង្រឹងសមត្ថភាពយោធា

នៅថ្ងៃអង្គារ ទី ០៤ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានអំពាវនាវឲ្យជប៉ុនបង្ក

រដ្ឋមន្រ្តីក្រសួងការពារជាតិថា ជារឿងបន្ទាន់ និងចាំបាច់ដែលជប៉ុនត្រូវពង្រឹងសមត្ថភាពយោធា

នៅថ្ងៃអង្គារ ទី ០៤ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានអំពាវនាវឲ្យជប៉ុនបង្កើនសមត្ថភាពការពារជាតិជាបន្ទាន់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងពេលណាៗទាំងអស់។ ការអំពាវនាវដូចនេះរបស់លោក Shinjiro Koizumi ធ្វើឡើងនៅក្នុងសៀវភៅ ស ប្រចាំឆ្នាំស្តីពីវិស័យការពារជាតិ និងចំពេលដែលរដ្ឋាភិបាលជប៉ុនកត់សម្គាល់ឃើញថា ស្ថានការណ៍សន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកហាក់កំពុងតែឡើងតានតឹងខ្លាំងដោយការពង្រឹងសមត្ថភាពយោធារបស់ប្រទេសចិន កូរ៉េខាងជើង និងប្រទេសរុស្ស៊ី។

លោក ម៉ា ចិត្រា៖ ជំនួប​ជាមួយ​ក្រសួង​បរិស្ថាន​ អាចជាជំហានមួយវិជ្ជមាន

សកម្ម​ជន​ការពារបរិស្ថាន លោក ម៉ា ចិត្រា ​បានចាត់ទុកជំនួបរវាងលោក រួមជាមួយសហគមន៍ការពារព្រៃឈើ

លោក ម៉ា ចិត្រា៖ ជំនួប​ជាមួយ​ក្រសួង​បរិស្ថាន​ អាចជាជំហានមួយវិជ្ជមាន

សកម្ម​ជន​ការពារបរិស្ថាន លោក ម៉ា ចិត្រា ​បានចាត់ទុកជំនួបរវាងលោក រួមជាមួយសហគមន៍ការពារព្រៃឈើ និងតំណាង ក្រសួងបរិស្ថាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ថាអាចជាលទ្ធផលមួយដ៏វិជ្ជមាន។ វិជ្ជមានដោយសារតែមានការអរគុណពីក្រសួងបរិស្ថាន ចំពោះការចូលរួមការពារធនធានធម្មជាតិរបស់លោក និងសហគមន៍។ តែសកម្មជនរូបនេះ អះអាងថាលោកនៅតែបន្តសកម្មភាពរបស់ខ្លួន ក្នុងការការពារព្រៃឈើ។

កម្ពុជាស្ថិតក្នុងប្រទេសចំនួន៥០ ដែលត្រូវប​ង់ប្រាក់ធានាចំនួន ២ម៉ឺនដុល្លារ ដើម្បីបានចូលទៅអាមេរិក

តាមការកំណត់ថ្មីនៃក្រសួងការបរទេសអាមេរិកប្រទេសចំនួន៥០​ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងតំប

កម្ពុជាស្ថិតក្នុងប្រទេសចំនួន៥០ ដែលត្រូវប​ង់ប្រាក់ធានាចំនួន ២ម៉ឺនដុល្លារ ដើម្បីបានចូលទៅអាមេរិក

តាមការកំណត់ថ្មីនៃក្រសួងការបរទេសអាមេរិកប្រទេសចំនួន៥០​ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងតំបន់អាហ្រ្វិក ត្រូវបានតម្រូវឲ្យតម្កល់ប្រាក់ធានាចំនួន ២ម៉ឺនដុល្លារ ដើម្បីចូលទៅកាន់សហរដ្ឋអាមេរិក។ កម្ពុជា​ក៏ស្ថិតក្នុងចំណោមប្រទេសទាំងនោះ​ ហើយក៏ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលត្រូវបាន​តម្រូវឲ្យបង់ប្រាក់ធានាក្នុងចំនួនដែលកំណត់ថ្មីនេះ។

ជំនួប ប្រាក់ សុខុន-អាន់វ៉ា អ៊ីប្រាហ៊ីម រម្លឹកពីតួនាទីសំខាន់របស់ម៉ាឡេស៊ីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សន្តិសុខ បច្ច

ជំនួប ប្រាក់ សុខុន-អាន់វ៉ា អ៊ីប្រាហ៊ីម រម្លឹកពីតួនាទីសំខាន់របស់ម៉ាឡេស៊ីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សន្តិសុខ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តសហការក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ តួនាទីសំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកឡើងដែរ នៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ​

ពលរដ្ឋប្រមាណ៦៥០គ្រួសារកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ខណៈកូនៗប្រឈមនឹងការបោះបង់ការសិក្សា

ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពី

ពលរដ្ឋប្រមាណ៦៥០គ្រួសារកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ខណៈកូនៗប្រឈមនឹងការបោះបង់ការសិក្សា

ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរស់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តព្រះវិហារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ពលរដ្ឋភៀសសឹកមួយចំនួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានអះអាងថា កូនៗរបស់ពួកគាត់ប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែសាលារៀននៅឆ្ងាយពីកន្លែងស្នាក់នៅ។ តែបញ្ហានេះ ត្រូវអាជ្ញាធរខេត្តបញ្ជាក់ថា ខេត្តមានដំណោះស្រាយរួចហើយ តាមរយៈការរៀបចំអន្តេវាសិកដ្ឋានក្នុងសាលារៀន នៅក្រុងព្រះវិហារសម្រាប់គំាទ្រដល់ការសិក្សារបស់សិស្សានុសិស្ស៕

បង់ក្លាដែស៖ ការផ្ទុះជំងឺកញ្រ្ជិលបង្ខំឲ្យគ្រួសារជាច្រើនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

នៅប្រទេសបង់ក្លាដែស ការផ្ទុះជំងឺកញ្រ្ជិលមិនត្រឹមតែឆក់ជីវិតកុមាររាប់រយនាក់ប៉ុណ្ណោះទេ តែថែ

បង់ក្លាដែស៖ ការផ្ទុះជំងឺកញ្រ្ជិលបង្ខំឲ្យគ្រួសារជាច្រើនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

នៅប្រទេសបង់ក្លាដែស ការផ្ទុះជំងឺកញ្រ្ជិលមិនត្រឹមតែឆក់ជីវិតកុមាររាប់រយនាក់ប៉ុណ្ណោះទេ តែថែមទាំងបានរុញច្រានគ្រួសាររាប់ពាន់គ្រួសារឲ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរផងដែរ។ នេះជាការទាញសញ្ញាអាសន្នរបស់ក្រុមអង្គការមនុស្សធម៌នៅថ្ងៃ ចន្ទ ទី ០៣ សីហានេះ ដោយបញ្ជាក់បន្ថែមថា គ្រួសារភាគច្រើនបានបង្ខំចិត្តត្រូវខ្ចីប្រាក់ដើម្បីចំណាយបន្ថែមលើការព្យាបាលកូនៗ ទោះបីជាការព្យាបាលនៅមន្ទីរពេទ្យរដ្ឋមិនគិតថ្លៃក៏ដោយ។

អ៊ីស្រាអែលថ្លាថ្លែងប្រាប់អាមេរិកអំពីក្តីបារម្ភនឹងផែនការសន្តិភាពសម្រាប់តំបន់​ហ្កាហ្សា

អ៊ីស្រាអែលនៅមិនស្រណុកទេ។ នៅថ្ងៃចន្ទ ទី៣ សីហានេះ អ៊ីស្រាអែលបានបញ្ជាក់ក្តីព្រួយបារម្ភរបស់ខ្

អ៊ីស្រាអែលថ្លាថ្លែងប្រាប់អាមេរិកអំពីក្តីបារម្ភនឹងផែនការសន្តិភាពសម្រាប់តំបន់​ហ្កាហ្សា

អ៊ីស្រាអែលនៅមិនស្រណុកទេ។ នៅថ្ងៃចន្ទ ទី៣ សីហានេះ អ៊ីស្រាអែលបានបញ្ជាក់ក្តីព្រួយបារម្ភរបស់ខ្លួនប្រាប់អាមេរិកជុំវិញផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សាដែលលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ កក្កដា។ បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្លឹមសារនៃសេចក្តីប្រកាសជាសាធារណៈនោះមិនមែនជាជំហររបស់អ៊ីស្រាអែលទេ។

ភ្លើង​ឆេះ​ព្រៃ​កំណាច​ខ្លាំង ក្រិកស្ថិត​ក្នុង​ស្ថានភាព​អាសន្នស្ទើរ​ទូទាំង​ប្រទេស

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​៣​សីហានេះ ក្រុមយន្តហោះពន្លត់​អគ្គិភ័យក្រិក ​អាច​​ផ្តើម​ប្រតិបត្តិក

ភ្លើង​ឆេះ​ព្រៃ​កំណាច​ខ្លាំង ក្រិកស្ថិត​ក្នុង​ស្ថានភាព​អាសន្នស្ទើរ​ទូទាំង​ប្រទេស

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​៣​សីហានេះ ក្រុមយន្តហោះពន្លត់​អគ្គិភ័យក្រិក ​អាច​​ផ្តើម​ប្រតិបត្តិការ​បាញ់​ទឹកលើ​ភ្លើង​ព្រៃ ជាជំនួយ​ដល់កង​​ពន្លត់​ភ្លើង​នៅ​ផ្ទាល់​ដី​បាន​ហើយ ព្រោះ​មេឃ​ចាប់​ស្ងប់ខ្យល់​។ ភ្លើង​ព្រៃ​បាន​ផ្តាច់​ជីវិត​មនុស្ស​​អស់​៥​នាក់​រួច​ទៅ​ហើយ ក្នុង​នោះ​ពីរនាក់​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រពន្លត់​ភ្លើ​ង​ផង។ ​​តាំងពីបី​ថ្ងៃមក​នេះ ក្រិក​​រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏ធំមហិមា និង​ស្ថិត​​ក្នុង​​​ស្ថានភាព​អាសន្ន​ភ្លើង​ព្រៃ នៅ​ស្ទើរ​ទូទាំងប្រទេស។

លោក ធន់ វឌ្ឍនា៖ កម្ពុជាត្រូវតែសម្អាតអំពើឆបោកអនឡាញដើម្បីទាក់ទាញអ្នកវិនិយោគ

កម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរថែមទៀត ពិសេសនៅក្នុងវិស័យវិនិយោគពីបរទេស ប្រសិនបើអំពើឆបោកអន

លោក ធន់ វឌ្ឍនា៖ កម្ពុជាត្រូវតែសម្អាតអំពើឆបោកអនឡាញដើម្បីទាក់ទាញអ្នកវិនិយោគ

កម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរថែមទៀត ពិសេសនៅក្នុងវិស័យវិនិយោគពីបរទេស ប្រសិនបើអំពើឆបោកអនឡាញមិនត្រូវបានបោសសម្អាតឲ្យដល់កម្រិតអតិប្បរមានោះទេ។ នេះបើតាមការលើកឡើងរបស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៅក្នុងសន្និសីទកាសែតមួយនៅវិមានព្រឹទ្ធសភានាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ សន្និសីទកាសែតនេះរៀបចំឡើង បន្ទាប់ពីបិទបញ្ចប់សិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០»។ លោក ធន់ វឌ្ឍនាអះអាងថា រដ្ឋាភិបាលកម្ពុជានឹងមិនបន្ធូរដៃក្នុងការបោសសម្អាតអំពើឆបោក​អនឡាញទេ ហើយថា កម្ពុជាមិនបានពឹងផ្អែកលើឧស្សាហកម្មឆបោកអនឡាញ ដើម្បី​កសាងសេដ្ឋកិច្ចរបស់ខ្លួនឡើយ។

លោកស្រី អ៊ុងសាន ស៊ូជី ជួបតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ

នៅក្នុងប្រទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ

លោកស្រី អ៊ុងសាន ស៊ូជី ជួបតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ

នៅក្នុងប្រទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ បានជួបតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំភូមា (ICRC) នាព្រឹកថ្ងៃចន្ទ ទី ០៣ សីហា។ នេះជាជំនួបលើកដំបូងសាធារណៈរវាងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្តីបរទេសចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ ព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹងដោយការិយាល័យប្រធានាធិបតីភូមា។

កម្ពុជាទាមទារឲ្យសារព័ត៌មានសិង្ហបុរីទទួលស្គាល់កំហុសដែលផ្សាយថាស្ត្រីម្នាក់រងការឆបោកនៅកម្ពុជា

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជាបានទាមទារឲ្យស្ថាប័នព័ត៌មានរបស់សិង្ហបុរ

កម្ពុជាទាមទារឲ្យសារព័ត៌មានសិង្ហបុរីទទួលស្គាល់កំហុសដែលផ្សាយថាស្ត្រីម្នាក់រងការឆបោកនៅកម្ពុជា

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជាបានទាមទារឲ្យស្ថាប័នព័ត៌មានរបស់សិង្ហបុរី Channel News Asia(CNA) ទទួលស្គាល់កំហុស និងចេញសេចក្ដីកែតម្រូវដោយឡែក និងជាសាធារណៈចំពោះការផ្សាយដែលថា មានក្មេងស្រីជនជាតិសិង្ហបុរីម្នាក់បាត់ខ្លួននៅកម្ពុជា ដោយចាញ់បោកក្រុមឆបោកអនឡាញ។ ប្រតិកម្មជាផ្លូវការរបស់ក្រសួងព័ត៌មាននេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបញ្ជាក់ថា ស្ត្រីជនជាតិសិង្ហបុរីរូបនោះបានធ្វើដំណើរមកកម្ពុជាដោយស្ម័គ្រចិត្ត ក្រោយមានសម្ពាធផ្លូវចិត្តក្នុងក្រុមគ្រួសារ។ 

លោកស្រី ឃួន វិច្ឆិកា៖ គ្មានបេក្ខជនបាក់ឌុបណាម្នាក់កំពុងស្នាក់នៅក្នុងជំរំជនភៀសសឹកទេ

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ជាថ្ងៃបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡង

លោកស្រី ឃួន វិច្ឆិកា៖ គ្មានបេក្ខជនបាក់ឌុបណាម្នាក់កំពុងស្នាក់នៅក្នុងជំរំជនភៀសសឹកទេ

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ជាថ្ងៃបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡងនានា ក្នុង​រាជធានី-ខេត្ត ខណៈការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងទី១១ ខែសីហា។ ចំណែកការបិទឈ្មោះ លេខតុ និងលេខបន្ទប់ នឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី៩ ខែសីហា ពោលមុនមួយថ្ងៃនៃការប្រឡងបាក់ឌុប​។ តាមក្រសួងអប់រំ មិនមានបេក្ខជនណាម្នាក់ កំពុងស្នាក់នៅ​ក្នុង​ជំរំជនភៀសសឹកទេ។ តែ​ក្រសួងបាន​បង្កលក្ខណៈពិសេសដល់បេក្ខជន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃ ឲ្យពួកគេអាចរៀន​បន្ថែមតាមអនឡាញ​។

ធ្លាក់យន្តហោះនៅប៉េរូ ស្លាប់មនុស្ស ១៣នាក់ ភាគច្រើនជាភ្ញៀវទេសចរបរទេស

នៅប៉េរូ យន្តហោះដឹកអ្នកដំណើរ ១៣នាក់ បានធ្លាក់ នៅថ្ងៃសៅរ៍ ទី១ សីហា។ ឧបទ្ទវហេតុនេះកើតឡើង នៅស្ថ

ធ្លាក់យន្តហោះនៅប៉េរូ ស្លាប់មនុស្ស ១៣នាក់ ភាគច្រើនជាភ្ញៀវទេសចរបរទេស

នៅប៉េរូ យន្តហោះដឹកអ្នកដំណើរ ១៣នាក់ បានធ្លាក់ នៅថ្ងៃសៅរ៍ ទី១ សីហា។ ឧបទ្ទវហេតុនេះកើតឡើង នៅស្ថានីយបុរាណវិទ្យា Nazca​ ដែលជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញមួយកន្លែង នៅភាគខាងត្បូងប្រទេស។ គ្រោះថ្នាក់ធ្លាក់នេះ បានសម្លាប់មនុស្សទាំងអស់លើយន្តហោះ ភាគច្រើន សុទ្ធសឹងតែជាជនបរទេស។

ឥណ្ឌូណេស៊ី៖ ឆេះទូកដឹកអ្នក​ដំណើរ ស្លាប់​និងបាត់ខ្លួន​ជាច្រើន​នាក់

គ្រោះថ្នាក់​ឆេះ​និង​លិចទូកដឹកអ្នក​ដំណើរ កើតមាន​ជាញឹកញយ​ នៅប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ថ្ងៃអាទិ

ឥណ្ឌូណេស៊ី៖ ឆេះទូកដឹកអ្នក​ដំណើរ ស្លាប់​និងបាត់ខ្លួន​ជាច្រើន​នាក់

គ្រោះថ្នាក់​ឆេះ​និង​លិចទូកដឹកអ្នក​ដំណើរ កើតមាន​ជាញឹកញយ​ នៅប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ថ្ងៃអាទិត្យ​ ទី​២សីហា ទូក​ដឹកអ្នក​ដំណើរមួយគ្រឿង​ បានរងគ្រោះថ្នាក់​អគ្គិភ័យ ដែល​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ យ៉ាងតិច ៥ នាក់ និង​បាត់ខ្លួន​ជាង​ ៤០ នាក់។ 

«ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្មែរ ដោយភាគីថៃ

«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិប

«ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្មែរ ដោយភាគីថៃ

«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ក្នុងប្រាសាទនាតំបន់អង្គរ កាលពីសម័យសង្រ្គាម។ សម្រាប់អ្នកចូលរួមទស្សនា ពិព័រណ៍មួយនេះបាននាំពួកគេឲ្យនឹកឃើញតថភាពថ្មីៗ ដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

Get more results via ClueGoal