មេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ
newsare.net
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខដឹកនាំរបបសឹកភូមា កំពុងបំពេញទស្សនកិច្ចផ្លូវការក្នុងមេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខដឹកនាំរបបសឹកភូមា កំពុងបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសថៃ ជាទីដែលប្រកាសគាំទ្រ ភូមា យ៉ាងពេញទំហឹងក្នុងតំបន់អាស៊ាន។ មេដឹកនាំភូមាបានផ្តល់អាទិភាពចម្បងលើផ្លូវការទូត ធ្វើយ៉ាងណាជំរុញការទទួលរដ្ឋាភិបាលភូមានៅលើឆាកអន្តរជាតិ ហើយក៏រំពឹងលើរដ្ឋអំណាចទីក្រុងបាងកក ដើម្បីបង្កលក្ខខណ្ឌងាយស្រួលដល់ការចូលកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ។ ចំណែក ថៃ ចង់ឲ្យ ភូមា ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញនៅព្រំដែន ហើយ ថៃ ក៏សម្លឹងចង់បានកម្លាំងពលករភូមាដែរ។ តែយ៉ាងណាក្តី វត្តមានរបស់លោកមីន អ៊ុងឡាំង នៅក្រុងបាងកក ត្រូវឋិតក្រោមសម្រែក«មិនស្វាគមន៍»ពីសំណាក់ក្រុមបាតុករ និងព្យុះរិះគន់ពីបណ្តាអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស។ Read more














