អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លួត សុផល
newsare.net
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក លួត សុផល អ្នកកាសែត អនឡអង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លួត សុផល
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក លួត សុផល អ្នកកាសែត អនឡាញ ដែលត្រូវបានតុលាការចោទប្រកាន់ពី បទញុះញង់ ចំពោះការផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពលំបាកនានារបស់កងទ័ពនៅព្រំដែន។ គួរជ្រាបថា លោក លួត សុផល ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់។ ក្រោយការចាប់ខ្លួនលោក លួត សុផល ត្រូវតុលាការខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង។ Read more














