គ្រួសារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ទ្រី សក្កដា កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់រួចរាល់ហើយ។ នេះបើតាមលោក ម៉ែន វុធ មេធាវីតំណាងឱ្យជនរងគ្រោះ។ តាមមេធាវីរូបនេះ គ្រួសារជនរងគ្រោះក៏បានកំណត់ចំនួនសំណងរដ្ឋប្បវេណីរួចហើយដែរ។
ក្នុងថ្ងៃស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់កូឡុំប៊ីប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំប្រយុទ្ធប្រឆាំងពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលជាបញ្ហាអសន្តិសុខដ៏ចម្បងក្នុងប្រទេស។ ខុសពីប្រមុខរដ្ឋចាស់ ប្រធានាធិបតីថ្មីរូបនេះជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ម្ល៉ោះហើយ រដ្ឋាភិបាលវ៉ាស៊ីនតោន បានប្រកាសភ្លាមៗ ផ្តល់ជំនួយថវិកា ១ពាន់លានដុល្លារ ដើម្បីឲ្យ កូឡុំប៊ី ចាត់ចែងនយោបាយសេដ្ឋកិច្ចនិងសន្តិសុខ។
លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានផ្តើមទស្សនកិច្ចជាលើកទីមួយ នៅប្រទេសស៊ែរប៊ី នៅថ្ងៃសៅរ៍ទី៨សីហា។ ស៊ែរប៊ីជាសម្ព័ន្ធមិត្តដ៏យូរលង់របស់រុស្ស៊ី និងរំពឹងលើរុស្ស៊ីខ្លាំងណាស់ក្នុងផ្នែកថាមពល។ តើអ្វីទៅជាកម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោកហ្សេឡេនស្គីនៅផ្ទះសម្ព័ន្ធមិត្តរបស់ម៉ូស្គូដែលកំពុងបង្កើនការវាយប្រហារលើអ៊ុយក្រែន?
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក លួត សុផល អ្នកកាសែត អនឡាញ ដែលត្រូវបានតុលាការចោទប្រកាន់ពី បទញុះញង់ ចំពោះការផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពលំបាកនានារបស់កងទ័ពនៅព្រំដែន។ គួរជ្រាបថា លោក លួត សុផល ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់។ ក្រោយការចាប់ខ្លួនលោក លួត សុផល ត្រូវតុលាការខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង។
ពលរដ្ឋខ្មែរ-អាមេរិកាំងរាប់សិបនាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៧សីហាក្នុងបំណងទាមទារឲ្យសហគមន៍អន្តរជាតិផ្តល់កិច្ចអន្តរាគមន៍ឲ្យមានដំណោះស្រាយបញ្ហាមួយចំនួនសម្រាប់ប្រទេសកម្ពុជា។ បញ្ហាទាំងនោះរួមមាន ជម្លោះព្រំដែនកម្ពុជា-ថៃ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងនិទណ្ឌភាពនៅកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ តែរដ្ឋាភិបាលទីក្រុងបាងកកមិនបានឆ្លើយតបអ្វីទាំងអស់។ ហេតុអ្វីភាគីថៃសំដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា?
តុលាការអាមេរិកនៃរដ្ឋ New Mexico បានសម្រេចផ្តន្ទាទោសក្រុមហ៊ុន មេតា (Meta) ឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល្លារចំពោះបទល្មើសបង្កការខូចខាតសណ្តាប់ធ្នាប់សង្គម តាមរយៈការធ្វេសប្រហែលក្នុងសកម្មភាពអាជីវកម្ម និងបណ្តាលឲ្យប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន និងក្មេងជំទង់។ ទឹកប្រាក់ជិត ១ ពាន់លានដុល្លារនេះនឹងត្រូវបែកចែកមួយភាគធំសម្រាប់គម្រោងជួយស្តារ បង្ការ និងថែទំាសុខភាពផ្លូវចិត្តយុវជន។ មិនតែប៉ុណ្ណោះ តុលាការអាមេរិកក៏ចេញបញ្ជាឲ្យក្រុមហ៊ុនបណ្តាញសង្គមមួយនេះត្រូវតែបិទខ្ទប់ Like និង Notification នៅក្នុងម៉ោងសិក្សា និងពេលចូលដំណេករបស់ក្មេងៗ។
សកម្មជនប្រឆាំងចិន លោកស្រី ចាង ស៊ីនយ៉ាង (Zhang Xinyan) បានទៅដល់ប្រទេសកាណាដាដោយសុវត្ថិភាពនាថ្ងៃចន្ទ ទី ០៣ ខែសីហា ២០២៦។ មុនទទួលបានសិទ្ធិជ្រកកោននៅកាណាដា លោកស្រីបានជាប់ឃុំអស់ជាច្រើនខែនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក ប្រទេសថៃ និងបានរស់នៅក្នុងការភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនទៅឲ្យចិនវិញ។ បើអង្គការការពារសិទ្ធមនុស្សមួយចំនួន នៅមានជនភៀសខ្លួនចិនផ្សេងទៀតកំពុងប្រឈមនឹងហានិភ័យដូចគ្នានៅក្នុងប្រទេសថៃ។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ឲ្យដឹងថា ការបង្កើតរោងចក្រផលិតក្រណាត់ និងសមត្ថភាពផលិតរបស់កម្ពុជានៅទាប។ ការលើកឡើងរបស់ TAFTAC ដូចនេះ បន្ទាប់ពីបានមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងប្រទេសមួយចំនួន ដែលមានសមត្ថភាពផលិត និងមានការចរចាកូតាអត្រាពន្ធគយ (TRQ) ជាមួយអាមេរិកដូចកម្ពុជាដែរ។ តែសមាគមក៏បានចាត់ទុកជាឱកាសសម្រាប់កម្ពុជាក្នុងការពន្លឿនឲ្យមានការផលិតវត្ថុធាតុដើមនៅកម្ពុជាដែរ។
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានជួបជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា លោក វង្ស ពិសេនអំឡុងពេលលោក STEPHEN បំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបរវាងមេទ័ពជាន់ខ្ពស់កម្ពុជា-អាមេរិកពេលនេះត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ឃើញថា មានសារសំខាន់សម្រាប់កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមមុខផ្នែកយោធាជាមួយថៃ។
នៅថ្ងៃសុក្រ ទី៧ សីហានេះ ប្រទេសហ្វីជីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃ ១៨ប្រទេសដែលជាសមាជិកនៃវេទិកាកោះប៉ាស៊ីហ្វិក។ ទីបំផុត កិច្ចប្រជុំនេះមិនអាចឯកភាពគ្នាដើម្បីចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់ចិនទេ។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានចោទប្រកាន់ប្រទេសសមាជិកមួយចំនួនថាកំពុងដើរតាមឥទ្ធិពលរបស់មហាអំណាចខាងក្រៅជាជាងការពារផលប្រយោជន៍រួមរបស់តំបន់ប៉ាស៊ីហ្វិក។
អារ៉ាប៊ីសាអ៊ូឌីតរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយ តួកគី និង ប៉ាគីស្ថានដើម្បីរកដំណោះស្រាយឲ្យសង្គ្រាមអ៊ីរ៉ង់។ អន្តរភាគីចរចាទាំង៣ប្រទេសនឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងថ្មីរវាងតេហេរ៉ង់ និងវ៉ាស៊ីតោន ដើម្បីជំរុញឲ្យបើកច្រកសមុទ្រអកមូស្ស។ ទន្ទឹមគ្នានេះ អារ៉ាប៊ីសាអ៊ូឌីត និង ប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ ក៏រំពឹងចុះកិច្ចព្រមព្រៀងសហការរួមក្នុងវិស័យយោធាជាមួយ តួកគី ដែរ។
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews បានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងនៃរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃមុនចេញផ្សាយសេចក្តីថ្លែងការណ៍ ២ថ្ងៃ ប៉ុន្តែលោកមិនទទួលបានការឆ្លើយតបនោះឡើយ។ ការបញ្ជាក់ដូចនេះរបស់លោក Tom Andrews ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានជំទាស់ការលើកឡើងរបស់លោកដែលថា ពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់បានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។
នៅក្នុងប្រទេសកម្ពុជា ភាសារបស់ជនជាតិដើមភាគតិចមានទាំងអស់ប្រមាណជាង ២០ភាសាខុសគ្នា។ តែសព្វថ្ងៃនេះ មានភាសាជនជាតិដើមភាគតិចមួយចំនួនកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ។ ជាក់ស្តែង ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងព្រួយបារម្ភពីការបាត់បង់ភាសាដើមរបស់ពួកគេនៅពេលខាងមុខ។ ចាស់ទុំជនជាតិដើមភាគតិចពូនងបានឲ្យដឹងថា មនុស្សជំនាន់ក្រោយហាក់លែងសូវនិយមប្រើប្រាស់ភាសាដើមខ្លួនឯង និងងាកទៅប្រើប្រាស់ភាសាខ្មែរទំនើបវិញ៕
នៅថ្ងៃព្រហស្បតិ៍ ទី ០៦ សីហា រដ្ឋាភិបាលប៉ាគីស្ថានបានតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាំងអស់ចុះឈ្មោះអ្នកកាសែតរបស់ខ្លួនជាមួយអាជ្ញាធរ និងត្រូវសុំការអនុញ្ញាតជាមុន បើសិនចង់ចុះទៅយកព័ត៌នៅក្រៅទីក្រុងធំៗចំនួន ៣។ វិធានការនេះបានធ្វើឲ្យអង្គការការពារសិទ្ធមនុស្ស និងស្ថាប័នការពារអ្នកសារព័ត៌មានបង្ហាញការព្រួយបារម្ភថា វាអាចក្លាយជាឧបសគ្គថ្មីមួយចំពោះសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានសារព័ត៌មាន។
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ និងអ្នកខ្លះទៀតបានមើលឃើញពីការសម្រេចបាននូវសមិទ្ធផលមួយនៅមានកម្រិតនៅឡើយ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថែមទៀត។ អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនារយៈពេល៣ឆ្នាំកន្លងទៅ?
កូរ៉េខាងជើង និងជប៉ុន បានបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំង។ ក្រោយពីប៉ះទង្គិចពាក្យសម្តីបានមួយថ្ងៃ របបក្រុងព្យុងបានបាញ់មីស៊ីលបាលីស្ទិក តម្រង់ឆ្ពោះទៅសមុទ្រជប៉ុន។ ភ្លាមៗ រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង មិនបានធ្វើឲ្យខូចខាតអ្វីទេ។
ពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យពលរដ្ឋ ៨៧៥គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ សីហានេះដើម្បីស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ និងពន្លឿនការដោះស្រាយវិវាទដីធ្លី។ ពលរដ្ឋទាំងនោះអះអាងថា ពួកគេបានទិញដីឡូតិ៍ក្នុងគម្រោង ពៅ វណ្ណា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានដីពិតប្រាកដនៅឡើយ។ ឆ្លើយតបសំណើរបស់ពលរដ្ឋរងគ្រោះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានអះអាងថា នឹងស្វែងរកដំណោះស្រាយឱ្យបានក្នុងខែសីហានេះ តាមដែនសមត្ថកិច្ចខ្លួន។
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីធនាគារចំនួន ៣ បន្ថែមទៀត គឺធនាគារ ស៊ីស៊ីយូ ធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច។ ធនាគារជាតិមិនបានបញ្ជាក់ពីកំហុសរបស់ធនាគារទាំង ៣នេះទេ តែអ្នកជំនាញយល់ថា ធនាគារទាំង ៣ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនេះអាចមានជាប់ពាក់ព័ន្ធនឹងអតីតឧកញ៉ា ចេន ហ្ស៊ី។ អ្វីជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ ២០២៦ មានធនាគារយ៉ាងតិច ៦ ត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណ។
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខដឹកនាំរបបសឹកភូមា កំពុងបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសថៃ ជាទីដែលប្រកាសគាំទ្រ ភូមា យ៉ាងពេញទំហឹងក្នុងតំបន់អាស៊ាន។ មេដឹកនាំភូមាបានផ្តល់អាទិភាពចម្បងលើផ្លូវការទូត ធ្វើយ៉ាងណាជំរុញការទទួលរដ្ឋាភិបាលភូមានៅលើឆាកអន្តរជាតិ ហើយក៏រំពឹងលើរដ្ឋអំណាចទីក្រុងបាងកក ដើម្បីបង្កលក្ខខណ្ឌងាយស្រួលដល់ការចូលកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ។ ចំណែក ថៃ ចង់ឲ្យ ភូមា ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញនៅព្រំដែន ហើយ ថៃ ក៏សម្លឹងចង់បានកម្លាំងពលករភូមាដែរ។ តែយ៉ាងណាក្តី វត្តមានរបស់លោកមីន អ៊ុងឡាំង នៅក្រុងបាងកក ត្រូវឋិតក្រោមសម្រែក«មិនស្វាគមន៍»ពីសំណាក់ក្រុមបាតុករ និងព្យុះរិះគន់ពីបណ្តាអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស។
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ឆេក ហាស៊ីណា ប្រកាសវិលត្រឡប់ចូលមាតុភូមិវិញនៅខែធ្នូ ឆ្នាំ ២០២៦ ទោះអាចត្រូវប្រឈមនឹងការជាប់ក្នុងពន្ធនាគារភ្លាមៗពេលជាន់ទឹកដីកំណើតក៏ដោយ។ ការប្រកាសដូចនេះត្រូវបានលោកស្រីធ្វើឡើងជាសារសម្លេងនៅថ្ងៃពុធ ទី ០៥ សីហាពីទីក្រុងញូដែលី ប្រទេសឥណ្ឌា។ សូមរម្លឹកជូនថា លោកស្រី ឆេក ហាស៊ីណា បានភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសឥណ្ឌាតាំងពីលោកស្រីបានខ្ទាតពីតំណែងក្នុងថ្ងៃទី៥ សីហាដោយកម្លាំងបាតុករជានិស្សិត។
រដ្ឋអំណាចក្រុងតៃប៉ិបើកសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី៥ សីហាដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុពីសំណាក់យោធាចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បញ្ជាក់ថា តាមរយៈសមយុទ្ធប្រចាំឆ្នាំពេលនេះ កងទ័ពតៃវ៉ាន់កាន់តែរីកចម្រើនខ្លាំងឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញប្រតិបត្តិការសឹកជាក់ស្តែងក្នុងកាលៈទេសៈដែលមានសង្គ្រាមផ្ទុះឡើង។
កូរ៉េខាងជើងបានព្រមាននៅថ្ងៃពុធ ទី៥ សីហានេះថា ខ្លួនអាចដាក់បន្ថែម « ជម្រើសយោធា » ដើម្បីជាការឆ្លើយតបទៅនឹងការបង្កើនសមត្ថភាពយោធារបស់ជប៉ុន។ សម្រាប់ក្រុងព្យុងយ៉ាង គំនិតនៃការចង់បង្កើនសមត្ថភាពយោធារបស់ក្រុងតូក្យូពេលនេះបញ្ជាក់ឲ្យឃើញថា ជប៉ុនកំពុងបំឡែងខ្លួនជា« រដ្ឋមានចរិតសង្រ្គាម »។ ការព្រមានរបស់កូរ៉េខាងជើងដូចនេះធ្វើឡើង ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនប្រកាសក្នុងថ្ងៃទី៤ សីហាថា វាជារឿងបន្ទាន់ និងចាំបាច់ដែលជប៉ុនត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួបកំណើតរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ។ ស្ថាប័នរដ្ឋ មន្ត្រីជាន់ខ្ពស់ និងពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជន និងលោក ហ៊ុន សែន បាននាំគ្នាចេញសារព្រោងព្រាត អបអរ និងជូនពរដល់លោក ហ៊ុន សែន។ ដោយឡែក មេដឹកនាំសហជីពនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ក៏បានឆ្លៀតបង្ហោះសារជូនពរលោក ហ៊ុន សែន តាមបណ្តាញសង្គមដែរ តែឆ្លៀតរំលេចពីទុក្ខលំបាករបស់កម្មករ។
មហាយក្សចិន និងសហរដ្ឋអាមេរិកប៉ះទង្គិចគ្នាជាថ្មីក្នុងសំណុំរឿងពាណិជ្ជកម្ម។ រដ្ឋអំណាចទីក្រុងប៉េកាំង បានដាក់បំរាមហាមឃាត់ទំនិញមានមុខព្រួញ២ មិនឲ្យនាំចេញទៅអាមេរិក និងបានដាក់ក្រុមហ៊ុនអាមេរិក ចំនួន ៦ ចូលក្នុងបញ្ជីខ្មៅ។ ទណ្ឌកម្មរបស់ចិនពេលនេះ ជាចម្លើយតបទៅអាមេរិក បន្ទាប់ទីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានដាក់ក្រុមហ៊ុនចិនជាច្រើនក្នុងបញ្ជីខ្មៅ ក្រោមហេតុផលសន្តិសុខជាតិ។
អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រហារជីវិតអ្នកទោសនៅអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ឧត្តមស្នងការសិទ្ធមនុស្សអន្តរជាតិ លោក វ៉ុលក័រ តួក បានអះអាងថា អាជ្ញាធរអ៊ីរ៉ង់កំពុងប្រើទោសប្រហារជីវិតជាមធ្យោបាយដើម្បីបង្កការភ័យខ្លាច និងបង្រ្កាបអ្នកដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទូចឲ្យក្រសួងយុត្តិធម៌ពិនិត្យលើលិខិតរបស់លោកដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១ កក្កដា។ នៅក្នុងលិខិតនោះ លោក រ៉ុង ឈុនបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សើរើមើលឡើងវិញលើសាលដីកាក្នុងសំណុំរឿងរបស់លោកនៅតុលាការកំពូល។ តែការទទូចរបស់លោក រ៉ុង ឈុនដូចនេះត្រូវបានក្រសួងយុត្តិធម៌បដិសេធមិនទទួលយកដោយមិនបានបញ្ជាក់ពីមូលហេតុទេ។ នេះបើតាមការអះអាងរបស់មន្រ្តីនាំពាក្យរបស់គណបក្សកម្លាំងជាតិ។
លោក ឈុន ផល្លី អតីតប្រធានមណ្ឌលសុខភាពសិត្បូត្រូវបានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិសម្រេចដកអាជ្ញាបណ្ណមិនឱ្យប្រកបវិជ្ជាជីវៈជាគិលានុបដ្ឋាករយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ តទៅ។ នៅក្នុងលិខិតរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈុន ផល្លី បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក។
ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាឱ្យក្រុមហ៊ុនកែច្នៃលោហៈ ASIA EUROPE METAL KH ក្នុងស្រុកជុំគិរី ខេត្តកំពតបំពេញបែបបទ ក្រោយគ្មានរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតឱ្យបញ្ចេញសំណល់ មុនដំណើរការផលិតកម្ម។ គួរជម្រាបជូនថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានផ្អាកដំណើរការរោងចក្រមួយចំនួនជាបន្តបន្ទាប់ ក្រោយរកឃើញថា រោងចក្រទាំងនោះមិនបានអនុវត្តតាមស្តង់ដារបរិស្ថាន និងចាក់សំណល់បំពុលធនធានធម្មជាតិ។
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ៥ ខែ សីហា រុស្ស៊ីបានបាញ់ប្លោងគ្រាប់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និង ដ្រូនរាប់សិបគ្រឿង សំដៅមកកាន់រដ្ឋធានីក្រៀវ ក្នុងប្រទេសអ៊ុយក្រែន ។ ការវាយប្រហារថ្មី យ៉ាងខ្លាំងក្លានេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៧ នាក់ បានបាត់បង់ជីវិត និង ជាង ៥០ នាក់ផ្សេងទៀត រងរបួស ។ សូមបញ្ជាក់ថា នេះគឺជាការវាយប្រហារពីភាគីរស្ស៊ី ដែលបង្កឲ្យប្រជាជនស៊ីវិលស្លាប់ច្រើនខ្លាំងបំផុត គិតតាំងពីសង្គ្រាមនេះបានផ្ទុះឡើង កាលពីដើមឆ្នាំ ២០២២ ។
នៅថ្ងៃអង្គារទី៤សីហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាជាបន្ទាន់ តាមបណ្តាញវីដេអូ ដើម្បីពិភាក្សាអំពីវិបត្តិអន្តោប្រវេសន៍ ដែលកំពុងកើតឡើងនៅប្រទេសអេស្ប៉ាញ។ ថ្វីបើក្រុមប្រទេសក្នុងសហភាពអឺរ៉ុប បែកបាក់នយោបាយខ្លាំងក្នុងសំណុំរឿងអន្តោប្រវេសន៍មែន តែជំនួបប្រជុំថ្ងៃនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនាបំផុត។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ។
អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ននៅថ្ងៃអង្គារទី ៤ ខែសីហាថា វិបត្តិកង្វះអាហារូបត្ថម្ភស្រួចស្រាវលើកុមារនៅអាហ្វហ្កានីស្ថានឈានចូលដំណាក់កាលគួរឲ្យព្រួយបារម្ភខ្លាំង។ ចំនួនកុមារត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅតាមមណ្ឌលសុខភាពកើនឡើងជាបន្តបន្ទាប់។ ចំណែកកម្មវិធីស្បៀងអាហារពិភពលោកហៅកាត់ជាភាសាអង់គ្លេស WFP ដែលកំពុងខ្វះថវិកាគ្មានលទ្ធភាពផ្តល់ជំនួយគ្រប់គ្រាន់ដល់ប្រជាជនដែលកំពុងត្រូវការជំនួយជាបន្ទាន់។
សីតុណ្ហភាពឡើងក្តៅខ្លាំង បានបង្កឱ្យអ្នកជំងឺសរុបយ៉ាងហោច១៦នាក់ បានស្លាប់ និងជាងពីរពាន់នាក់ចូលសម្រាកពេទ្យ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី៤សីហា ក្រោយពីបានទាញសញ្ញាអាសន្ន “មេឃឡើងក្តៅខ្លាំងហួសហេតុ” ដល់ជាង៤០អង្សា។