លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាត្រៀមធ្វើវិសោធនកម្មច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
newsare.net
ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាត្រៀមធ្វើវិសោធនកម្មច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន១១២ករណី និងជួយសង្គ្រោះជនរងគ្រោះសរុប ៥៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ និងថា ចំនួននេះបានកើនឡើង ១៣ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅតែជាក្តីបារម្ភសម្រាប់កម្ពុជា។ តែលោកស្រី ជូ ប៊ុនអេង ក៏មិនភ្លេចបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ថាប័នពាក់ព័ន្ធកំពុងត្រៀមរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីឱ្យមានលក្ខណៈសមស្របនឹងបរិបទដែលកំពុងកើតឡើង។ Read more














