Cambodia



លីកាដូ៖ កុមារជាច្រើនមិនអាចបន្តការសិក្សា ខណៈតុអាហារមានម្ហូបកាន់តែតិចព្រោះសន្សំលុយដោះបំណុល

នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា អ

មួយថ្ងៃមុនប្រឡងបាក់ឌុប សិស្សានុសិស្សទៅ​មើលឈ្មោះ និងបន់ស្រន់សុំឱ្យប្រឡងជាប់

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌ

មួយថ្ងៃមុនប្រឡងបាក់ឌុប សិស្សានុសិស្សទៅ​មើលឈ្មោះ និងបន់ស្រន់សុំឱ្យប្រឡងជាប់

នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក បេក្ខជនប្រឡងបាក់ឌុបក៏បាននាំយកមកជាមួយទៀនធូ​ប ផ្កាឈូក និងដង្វាយមួយចំនួនសម្រាប់បន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ២០២៦ ខាងមុខ។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំ ២០២៦នេះ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ខណៈមណ្ឌលប្រឡងចំនួន ២៤៤ កន្លែងនៅទូទាំងប្រទេស។

តើ​កម្ពុជាត្រូវធ្វើបែបណាដើម្បី​​ការពារ​កុមារពីការ​កេងប្រវ័ញ្ច​លើបណ្តាញសង្គម​?

ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានយក​កុមារទៅ​បង្កើតមាតិកាតា

តើ​កម្ពុជាត្រូវធ្វើបែបណាដើម្បី​​ការពារ​កុមារពីការ​កេងប្រវ័ញ្ច​លើបណ្តាញសង្គម​?

ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានយក​កុមារទៅ​បង្កើតមាតិកាតាម​បណ្តាញសង្គមដើម្បីទាក់ទាញការចាប់អារម្មណ៍ ​កម្សាន្ត​ ឬរកប្រាក់ចំណូលជាដើម​។ អ្នកតាមដានសង្គម និងអ្នកជំនាញពាក់ព័ន្ធនានា​​​​បានមើលឃើញ​​ថា និន្នាការនេះកាន់តែផុសផុលឡើង​​​​​ដែលកម្ពុជា​មិនគួរមើលរំលង។ ​ពួកគេ​​​លើកឡើង​ថា ​ការយកកុមារមកធ្វើជាមាតិកាលើប្រព័ន្ធឌីជីថលទាមទារការគោរពសិទ្ធិ ការពារឯកជនភាព និងសុវត្ថិភាពរបស់កុមារ​តឹងរ៉ឹង។ បើមិនដូច្នោះទេ កុមារនឹងបាត់បង់ឯកជនភាព មានសម្ពាធផ្លូវចិត្ត និង​រងការរំលោភបំពានតាមអនឡាញផងដែរ។ តើកម្ពុជាត្រូវធ្វើបែបណាដើម្បីការពារកុមារពីការកេងប្រវ័ញ្ចលើបណ្តាញសង្គម?

៨១ឆ្នាំ​ក្រោយរង​គ្រាប់​បែកបរមាណូ ជប៉ុន​ចង់​និយាយដោយចំហ​​អំពីអាវុធ​​​​នុយក្លេអ៊ែរ

ជប៉ុនប្រារព្វខួប​​​ទី​៨១​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​លើ​ក្រុង​ណាហ្កាសាគី នៅ​

៨១ឆ្នាំ​ក្រោយរង​គ្រាប់​បែកបរមាណូ ជប៉ុន​ចង់​និយាយដោយចំហ​​អំពីអាវុធ​​​​នុយក្លេអ៊ែរ

ជប៉ុនប្រារព្វខួប​​​ទី​៨១​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​លើ​ក្រុង​ណាហ្កាសាគី នៅ​ថ្ងៃអាទិត្យទី​៩​សីហា​​នេះ​ និង​ នៅហ៊ីរ៉ូស្ហ៊ីម៉ា​ កាលពី​បី​ថ្ងៃ​មុន។ ឆ្នាំ​នេះ​ ពិធី​រំឭក​ខួបនិង​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​ដ៏​តាន​តឹង​ ព្រោះ​សម្ព័ន្ធ​រដ្ឋាភិបាល​ចម្រុះ​ជប៉ុនចង់​ផ្តល់​សន្ទុះ​​ឱ្យ​មាន​កិច្ច​ពិភាក្សា​​អំពី​​​អាវុធ​កំញើញនុយក្លេអ៊ែរ ដោយ​គ្មាន​ការ​ទើស​ទ័ល ពោល​គឺ​ចង់​សើរើ​ទ្រឹស្តី​សន្តិនិយម​របស់​ប្រទេស ដែល​ហាម​មិន​ឱ្យ​មាន មិន​ឱ្យ​ផលិត និង​មិន​ឱ្យ​នាំចូល​អាវុធនុយក្លេអ៊ែរ នៅក្នុង​ទឹក​ដី​ជប៉ុន។

តួកគី ​​ចង់អូស​ អេហ្ស៊ីប ​ចូល​សម្ព័ន្ធការពារជាតិ​រួម​ ជាមួយ ប៉ាគីស្ថាន ​និង ​អារ៉ាប៊ីសាអូឌីត

តួកគី កំពុងតែ​​អូសទាញ អេហ្ស៊ីប ឲ្យចូលរួម​ក្នុង​សម្ព័ន្ធ​ការពារជាតិ​រួម ដ្បិត​ថា ​ប្រទេស​ន

តួកគី ​​ចង់អូស​ អេហ្ស៊ីប ​ចូល​សម្ព័ន្ធការពារជាតិ​រួម​ ជាមួយ ប៉ាគីស្ថាន ​និង ​អារ៉ាប៊ីសាអូឌីត

តួកគី កំពុងតែ​​អូសទាញ អេហ្ស៊ីប ឲ្យចូលរួម​ក្នុង​សម្ព័ន្ធ​ការពារជាតិ​រួម ដ្បិត​ថា ​ប្រទេស​នេះ​បាន​លូកដៃ​ចរចា​យ៉ាងស៊ីជម្រៅ ក្នុង​សំណុំ​បញ្ហា​ថ្នាក់​តំបន់មជ្ឈិមបូព៌ា​ ស្រាប់។​ សេចក្តីអន្ទង​ចង់​បាន​របស់​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា បែប​នេះ ធ្វើឡើង​ក្រោយពី​ តួកគី អារ៉ាប៊ីសាអូឌី និងប៉ាគីស្ថាន ​បាន​ចុះហត្ថលេខាលើកតិកាសញ្ញា​ការពារជាតិ​រួម ​កាលពីពេលថ្មីៗ​​។​​

តុលាការសម្រេចឃុំខ្លួន ទ្រី សក្កដា នៅពន្ធនាគារព្រៃសក្រោម​បទ​​ចោទប្រកាន់ចំនួនបី

តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ទ្រី សក្កដា ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ (ព្រៃស) ក្

តុលាការសម្រេចឃុំខ្លួន ទ្រី សក្កដា នៅពន្ធនាគារព្រៃសក្រោម​បទ​​ចោទប្រកាន់ចំនួនបី

តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ទ្រី សក្កដា ជាបណ្តោះអាសន្ន នៅពន្ធនាគារ ម១ (ព្រៃស) ក្រោមបទ​ចោទប្រកាន់ចំនួនបី គឺ​បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានរបួស និងស្លាប់អ្នកដទៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។

លោកស្រី ជូ ប៊ុនអេង៖ កម្ពុជា​​ត្រៀមធ្វើវិសោធនកម្មច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្

លោកស្រី ជូ ប៊ុនអេង៖ កម្ពុជា​​ត្រៀមធ្វើវិសោធនកម្មច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន១១២ករណី និងជួយសង្គ្រោះជនរងគ្រោះសរុប ៥៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ និងថា ចំនួននេះបានកើនឡើង ១៣ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា អំពើជួញដូរមនុស្ស និងការ​ធ្វើអាជីវកម្មផ្លូវភេទ នៅតែជាក្តីបារម្ភសម្រាប់កម្ពុជា​​។ តែលោកស្រី ជូ​ ប៊ុនអេង ក៏មិនភ្លេចបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ថាប័នពាក់ព័ន្ធកំពុងត្រៀមរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីឱ្យមានលក្ខណៈសមស្របនឹងបរិបទដែលកំពុងកើតឡើង។ 

កម្ពុជាប្រាប់ ICRC ថាគ្រាប់បែកចង្កោមថៃពី៦ទៅ៧លានគ្រាប់នៅរាយប៉ាយ ក្នុងភូមិចំនួន ៣៣៥របស់ខ្មែរ

សំណល់គ្រាប់យុទ្ធភណ្ឌរបស់ថៃ ពិសេសគ្រាប់​បែក​ចង្កោមប្រមាណ ៦ទៅ៧លានកូនគ្រាប់​កំពុង​ស្ថិត​នៅ

កម្ពុជាប្រាប់ ICRC ថាគ្រាប់បែកចង្កោមថៃពី៦ទៅ៧លានគ្រាប់នៅរាយប៉ាយ ក្នុងភូមិចំនួន ៣៣៥របស់ខ្មែរ

សំណល់គ្រាប់យុទ្ធភណ្ឌរបស់ថៃ ពិសេសគ្រាប់​បែក​ចង្កោមប្រមាណ ៦ទៅ៧លានកូនគ្រាប់​កំពុង​ស្ថិត​នៅរាយប៉ាយ ក្នុងភូមិចំនួន៣៣៥ របស់ប្រជាពលរដ្ឋខ្មែរ តាមបណ្តាយព្រំដែនកម្ពុជា-ថៃ។ គ្រាប់បែកចង្កោមដែលជាប្រភេទអាវុធហាមឃាត់ ក្រោមអនុសញ្ញាអន្តរជាតិនេះ ត្រូវបានយោធាថៃ​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​ ជាមួយកម្ពុជា​កាលពីអំឡុង​ឆ្នាំ​២០២៥។ នេះជាការលើកឡើង​របស់​លោក ហេង រតនា អគ្គនាយកCMAC ក្នុងជំនួបជាមួយ​​លោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិ នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលមានការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ និងលោកស្រី Dorsa Nazemi-Salman ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជានាថ្ងៃ៦សីហា ឆ្នាំ​២០២៦។

តើ​ចលនា​​កន្លាត​ឥណ្ឌា​ប្រុង​បន្ត​សកម្មភាព​យ៉ាងណា?

ក្រោយ​ពី​បាន​ប្រមូល​ផ្តុំ​និស្សិត​ធ្វើ​បាតុកម្ម​ ជា​ប្រវត្តិសាស្ត្រ​ រហូត​រដ្ឋាភិបាល​ព្

តើ​ចលនា​​កន្លាត​ឥណ្ឌា​ប្រុង​បន្ត​សកម្មភាព​យ៉ាងណា?

ក្រោយ​ពី​បាន​ប្រមូល​ផ្តុំ​និស្សិត​ធ្វើ​បាតុកម្ម​ ជា​ប្រវត្តិសាស្ត្រ​ រហូត​រដ្ឋាភិបាល​ព្រម​ចុះ​ចាញ់ ចលនា​កន្លាត​របស់​ឥណ្ឌា បាន​បង្ហើប​បង្ហាញ​ផែនការ​អនាគត។ បង្កើត​ឡើង​តាម​បណ្តាញ​សង្គម​ ចលនា​យុវនិស្សិត​ជំនាន់​ថ្មី​ កំពុង​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ដើម្បី​​ស្តារស្ថាប័ន​​សាលា​​រដ្ឋ​ និង​បាន​បន្ត​សកម្មភាព​ចុះ​ជួប​ទាក់ទាញ​យុវវ័យ​ឥណ្ឌា។

ជនអន្តោប្រវេសន៍​ស្លាប់​ក្នុងមន្ទីរឃុំឃាំងអាមេរិក ​កើនឡើង​យ៉ាងខ្លាំង

នៅសហរដ្ឋអាមេរិក​ដើមសប្តាហ៍​នេះ ជនអន្តោប្រវេសន៍​ ជនជាតិអេលសាល់វ៉ាឌ័រម្នាក់​ ស្លាប់​ក្នុង​

ជនអន្តោប្រវេសន៍​ស្លាប់​ក្នុងមន្ទីរឃុំឃាំងអាមេរិក ​កើនឡើង​យ៉ាងខ្លាំង

នៅសហរដ្ឋអាមេរិក​ដើមសប្តាហ៍​នេះ ជនអន្តោប្រវេសន៍​ ជនជាតិអេលសាល់វ៉ាឌ័រម្នាក់​ ស្លាប់​ក្នុង​ពន្ធនាគារ​ នៃរដ្ឋ New Jersey។​ មរណភាពថ្មី​​នេះ បា​ន​​បង្កើន​ចំនួន​ជនអន្តោប្រវេសន៍ស្លាប់​ក្នុង​មន្ទីរឃុំឃាំង ឲ្យឡើង​ដល់​ ៥៦នាក់។ ទិន្នន័យ​នេះ ​គ្រាន់តែគិត​ត្រឹមរយៈពេល​​ជាង​១ឆ្នាំកន្លះ ​ក្រោម​អំណាច​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ ដែល​រឹតបន្តឹង​នយោបាយ​ប្រឆាំង​ជន​អន្តោប្រវេសន៍​យ៉ាងតឹងតែង​​​។

មេធាវីថា គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ប្តឹង​ ទ្រី សក្កដា រួចហើយ

គ្រួសារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ទ្រី សក្កដា កាលពីរសៀល​ថ្ងៃទី០៧ ខ

មេធាវីថា គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ប្តឹង​ ទ្រី សក្កដា រួចហើយ

គ្រួសារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ទ្រី សក្កដា កាលពីរសៀល​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់រួចរាល់ហើយ។ នេះបើតាមលោក ម៉ែន វុធ មេធាវីតំណាងឱ្យជនរងគ្រោះ។ តាមមេធាវីរូបនេះ ​គ្រួសារជនរងគ្រោះក៏បាន​កំណត់ចំនួនសំណង​រដ្ឋប្បវេណី​រួចហើយដែរ។

កូឡុំប៊ី៖ ប្រធានាធិបតី​ថ្មី​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ជួញដូរ​គ្រឿងញៀន

ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់តំណែង  ​ប្រធានាធិបតីថ្មី​របស់កូឡុំប៊ីប្រកាសប្តេជ្ញាចិត្ត​យ៉ាង​ម

កូឡុំប៊ី៖ ប្រធានាធិបតី​ថ្មី​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ជួញដូរ​គ្រឿងញៀន

ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់តំណែង  ​ប្រធានាធិបតីថ្មី​របស់កូឡុំប៊ីប្រកាសប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​​ប្រយុទ្ធប្រឆាំង​ពួក​​ឧក្រិដ្ឋជន​​ជួញដូរ​គ្រឿង​ញៀន ដែល​ជា​បញ្ហា​អសន្តិសុខដ៏​​ចម្បង​ក្នុង​ប្រទេស​។ ខុសពី​ប្រមុខរដ្ឋចាស់ ប្រធានាធិបតីថ្មី​រូបនេះជា​សម្ព័ន្ធមិត្ត​របស់​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ ម្ល៉ោះហើយ រដ្ឋាភិបាល​វ៉ាស៊ីនតោន បា​នប្រកាស​ភ្លាមៗ ផ្តល់​ជំនួយ​ថវិកា ១ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ ​កូឡុំប៊ី​  ចាត់ចែង​នយោបាយ​សេដ្ឋកិច្ច​និង​សន្តិសុខ។​ 

លោក​ហ្សេឡេនស្គី​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ស៊ែរប៊ី ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី

លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ផ្តើម​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ប្រទេស​ស៊ែរប

លោក​ហ្សេឡេនស្គី​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ស៊ែរប៊ី ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី

លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ផ្តើម​ទស្សនកិច្ច​ជា​លើក​ទីមួយ នៅ​ប្រទេស​ស៊ែរប៊ី នៅ​ថ្ងៃសៅរ៍ទី​៨​សីហា។ ស៊ែរប៊ី​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់​រុស្ស៊ី​ និង​រំពឹង​លើ​រុស្ស៊ី​ខ្លាំង​ណាស់​ក្នុង​ផ្នែក​ថាមពល។ តើ​អ្វី​ទៅ​ជា​កម្មវត្ថុ​នៃ​ដំណើរទស្សនកិច្ច​​របស់​លោក​ហ្សេឡេនស្គី​នៅ​ផ្ទះ​សម្ព័ន្ធមិត្ត​របស់ម៉ូស្គូ​ដែល​កំពុង​បង្កើន​ការ​វាយប្រហារ​​លើ​អ៊ុយក្រែន?

អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លួត សុផល

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក​ លួត សុផល អ្នកកាសែត អនឡ

អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកកាសែត លួត សុផល

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក​ លួត សុផល អ្នកកាសែត អនឡាញ ដែលត្រូវបានតុលាការចោទប្រកាន់ពី បទញុះញង់ ចំពោះការផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពលំបាកនានា​របស់កងទ័ពនៅព្រំដែន។ គួរជ្រាបថា លោក លួ​ត សុផល ត្រូវសមត្ថកិច្ចក​ម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែ​កុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់។ ក្រោយការចាប់ខ្លួនលោក លួត សុផល ត្រូវតុលាការខេត្ត​ឧត្តរ​មានជ័យសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង។ 

ពលរដ្ឋខ្មែរ-អាមេរិកាំងអំពាវនាវឲ្យអន្តរជាតិអន្តរាគមន៍លើបញ្ហាព្រំដែន និងនិទណ្ឌភាពនៅកម្ពុជា

ពលរដ្ឋខ្មែរ-អាមេរិកាំងរាប់សិបនាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី៧សីហា​

ពលរដ្ឋខ្មែរ-អាមេរិកាំងអំពាវនាវឲ្យអន្តរជាតិអន្តរាគមន៍លើបញ្ហាព្រំដែន និងនិទណ្ឌភាពនៅកម្ពុជា

ពលរដ្ឋខ្មែរ-អាមេរិកាំងរាប់សិបនាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន នៅ​ថ្ងៃទី៧សីហា​ក្នុងបំណងទាមទារឲ្យសហគមន៍អន្តរជាតិផ្តល់កិច្ចអន្តរាគមន៍ឲ្យមានដំណោះស្រាយបញ្ហាមួយចំនួនសម្រាប់ប្រទេស​កម្ពុជា។ បញ្ហាទាំងនោះរួមមាន ជម្លោះព្រំដែនកម្ពុជា-ថៃ ឧក្រិដ្ឋកម្មឆបោក​អន​ឡាញ និងនិទណ្ឌភាពនៅកម្ពុជា។

ហេតុអ្វីថៃប្រតិកម្មនឹងរបាយការណ៍របស់ UN ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ?

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែ​សីហ

ហេតុអ្វីថៃប្រតិកម្មនឹងរបាយការណ៍របស់ UN ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ?

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍​ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ តែរដ្ឋាភិបាលទីក្រុងបាងកកមិនបានឆ្លើយតបអ្វីទាំងអស់។ ហេតុអ្វីភាគីថៃសំដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា?

តុលាការអាមេរិកពិន័យក្រុមហ៊ុនមេតាឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល្លារ

តុលាការអាមេរិកនៃរដ្ឋ New Mexico បានសម្រេចផ្តន្ទាទោសក្រុមហ៊ុន មេតា (Meta) ឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល

តុលាការអាមេរិកពិន័យក្រុមហ៊ុនមេតាឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល្លារ

តុលាការអាមេរិកនៃរដ្ឋ New Mexico បានសម្រេចផ្តន្ទាទោសក្រុមហ៊ុន មេតា (Meta) ឲ្យបង់ប្រាក់ជិត ១ ពាន់លានដុល្លារចំពោះបទល្មើសបង្កការខូចខាតសណ្តាប់ធ្នាប់សង្គម តាមរយៈការធ្វេសប្រហែលក្នុងសកម្មភាពអាជីវកម្ម និងបណ្តាលឲ្យប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន និងក្មេងជំទង់។ ទឹកប្រាក់ជិត ១ ពាន់លានដុល្លារនេះនឹងត្រូវបែកចែកមួយភាគធំសម្រាប់គម្រោងជួយស្តារ បង្ការ និងថែទំាសុខភាពផ្លូវចិត្តយុវជន។ មិនតែប៉ុណ្ណោះ តុលាការអាមេរិកក៏ចេញបញ្ជាឲ្យក្រុមហ៊ុនបណ្តាញសង្គមមួយនេះត្រូវតែបិទខ្ទប់ Like និង Notification នៅក្នុងម៉ោងសិក្សា និងពេលចូលដំណេករបស់ក្មេងៗ។

សកម្មជនប្រឆាំងចិនម្នាក់ត្រូវបានរដ្ឋាភិបាលថៃបញ្ជូនទៅកាណាដា

សកម្មជនប្រឆាំងចិន លោកស្រី ចាង ស៊ីនយ៉ាង (Zhang Xinyan) បានទៅដល់ប្រទេសកាណាដាដោយសុវត្ថិភាពនាថ្ងៃចន្ទ ទ

សកម្មជនប្រឆាំងចិនម្នាក់ត្រូវបានរដ្ឋាភិបាលថៃបញ្ជូនទៅកាណាដា

សកម្មជនប្រឆាំងចិន លោកស្រី ចាង ស៊ីនយ៉ាង (Zhang Xinyan) បានទៅដល់ប្រទេសកាណាដាដោយសុវត្ថិភាពនាថ្ងៃចន្ទ ទី ០៣ ខែសីហា ២០២៦។ មុនទទួលបានសិទ្ធិជ្រកកោននៅកាណាដា លោកស្រីបានជាប់ឃុំអស់ជាច្រើនខែនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងទីក្រុងបាងកក ប្រទេសថៃ និងបានរស់នៅក្នុងការភ័យខ្លាចអាជ្ញាធរថៃចាប់បញ្ជូនទៅឲ្យចិនវិញ។ បើអង្គការការពារសិទ្ធមនុស្សមួយចំនួន នៅមានជនភៀសខ្លួនចិនផ្សេងទៀតកំពុងប្រឈមនឹងហានិភ័យដូចគ្នានៅក្នុងប្រទេសថៃ។

TAFTAC៖ ការចរចាកូតាអត្រាពន្ធគយជាមួយអាមេរិកជាឱកាសពន្លឿនការផលិតវត្ថុធាតុដើមនៅកម្ពុជា

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ឲ្យដឹងថា ការបង្កើតរោងចក

TAFTAC៖ ការចរចាកូតាអត្រាពន្ធគយជាមួយអាមេរិកជាឱកាសពន្លឿនការផលិតវត្ថុធាតុដើមនៅកម្ពុជា

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ឲ្យដឹងថា ការបង្កើតរោងចក្រផលិតក្រណាត់ និងសមត្ថភាពផលិតរបស់កម្ពុជានៅទាប។ ការលើកឡើងរបស់ TAFTAC ដូចនេះ បន្ទាប់ពីបានមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងប្រទេសមួយចំនួន ដែលមានសមត្ថភាពផលិត និងមានការចរចាកូតាអត្រាពន្ធគយ (TRQ) ជាមួយអាមេរិកដូចកម្ពុជាដែរ។ តែសមាគមក៏បានចាត់ទុកជាឱកាសសម្រាប់កម្ពុជាក្នុងការពន្លឿនឲ្យមានការផលិតវត្ថុធាតុដើមនៅកម្ពុជាដែរ។

អ្នកវិភាគ៖ ជំនួបមេទ័ពអាមេរិក-កម្ពុជាផ្តល់សារសំខាន់ខ្លាំងដល់វិស័យការពារជាតិកម្ពុជា

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរ

អ្នកវិភាគ៖ ជំនួបមេទ័ពអាមេរិក-កម្ពុជាផ្តល់សារសំខាន់ខ្លាំងដល់វិស័យការពារជាតិកម្ពុជា

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានជួបជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា លោក វង្ស ពិសេនអំឡុងពេលលោក STEPHEN បំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបរវាងមេទ័ពជាន់ខ្ពស់កម្ពុជា-អាមេរិកពេលនេះត្រូវបានអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ឃើញថា មានសារសំខាន់សម្រាប់កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមមុខផ្នែកយោធាជាមួយថៃ។

វេទិកាកោះប៉ាស៊ីហ្វិកបរាជ័យក្នុងការថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់ចិន

នៅថ្ងៃសុក្រ ទី៧ សីហានេះ ប្រទេសហ្វីជីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ

វេទិកាកោះប៉ាស៊ីហ្វិកបរាជ័យក្នុងការថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់ចិន

នៅថ្ងៃសុក្រ ទី៧ សីហានេះ ប្រទេសហ្វីជីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃ ១៨ប្រទេសដែលជាសមាជិកនៃវេទិកាកោះប៉ាស៊ីហ្វិក។ ទីបំផុត កិច្ចប្រជុំនេះមិនអាចឯកភាពគ្នាដើម្បីចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់ចិនទេ។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានចោទប្រកាន់ប្រទេសសមាជិកមួយចំនួនថាកំពុងដើរតាមឥទ្ធិពលរបស់មហាអំណាចខាងក្រៅជាជាងការពារផលប្រយោជន៍រួមរបស់តំបន់ប៉ាស៊ីហ្វិក។

អារ៉ាប៊ីសាអ៊ូឌីត តួកគី និង ប៉ាគីស្ថានប្រជុំគ្នារកដំណោះស្រាយឲ្យសង្គ្រាមអ៊ីរ៉ង់

អារ៉ាប៊ីសាអ៊ូឌីតរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយ តួកគី និង ប៉ាគីស្ថានដើម្បីរកដំណោះស្រា

អារ៉ាប៊ីសាអ៊ូឌីត តួកគី និង ប៉ាគីស្ថានប្រជុំគ្នារកដំណោះស្រាយឲ្យសង្គ្រាមអ៊ីរ៉ង់

អារ៉ាប៊ីសាអ៊ូឌីតរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយ តួកគី និង ប៉ាគីស្ថានដើម្បីរកដំណោះស្រាយឲ្យសង្គ្រាមអ៊ីរ៉ង់។ អន្តរភាគីចរចាទាំង៣ប្រទេសនឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងថ្មីរវាងតេហេរ៉ង់ និងវ៉ាស៊ីតោន ដើម្បីជំរុញឲ្យបើកច្រកសមុទ្រអកមូស្ស។ ទន្ទឹមគ្នានេះ អារ៉ាប៊ីសាអ៊ូឌីត និង ប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ ក៏រំពឹងចុះកិច្ចព្រមព្រៀងសហការរួមក្នុងវិស័យយោធាជាមួយ តួកគី ដែរ។​

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN នៅតែបើកចំហការឆ្លើយតបពីថៃជុំវិញរបាយការណ៍ស្តីពីជម្លោះព្រំដែន

នៅថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅក

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN នៅតែបើកចំហការឆ្លើយតបពីថៃជុំវិញរបាយការណ៍ស្តីពីជម្លោះព្រំដែន

នៅថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews បានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងនៃរបាយការណ៍​ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃមុន​ចេញផ្សាយសេចក្តីថ្លែងការណ៍ ២ថ្ងៃ ប៉ុន្តែលោក​មិនទទួលបានការឆ្លើយតបនោះ​ឡើយ។ ការបញ្ជាក់ដូចនេះរបស់លោក Tom Andrews ធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានជំទាស់ការលើកឡើងរបស់លោកដែល​​ថា ពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់បានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។

ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងបារម្ភពីការបាត់បង់ភាសាដើមរបស់ខ្លួន

នៅក្នុងប្រទេសកម្ពុជា ភាសារបស់ជនជាតិដើមភាគតិចមានទាំងអស់ប្រមាណជាង ២០ភាសាខុសគ្នា។ តែសព្វថ្ង

ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងបារម្ភពីការបាត់បង់ភាសាដើមរបស់ខ្លួន

នៅក្នុងប្រទេសកម្ពុជា ភាសារបស់ជនជាតិដើមភាគតិចមានទាំងអស់ប្រមាណជាង ២០ភាសាខុសគ្នា។ តែសព្វថ្ងៃនេះ មានភាសាជនជាតិដើមភាគតិចមួយចំនួនកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ។ ជាក់ស្តែង ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងព្រួយបារម្ភពីការបាត់បង់ភាសាដើមរបស់ពួកគេនៅពេលខាងមុខ។ ចាស់ទុំ​ជនជាតិដើម​ភាគតិចពូនងបានឲ្យដឹងថា មនុស្សជំនាន់ក្រោយហាក់លែងសូវនិយមប្រើប្រាស់ភាសាដើមខ្លួនឯង និងងាកទៅប្រើប្រាស់ភាសាខ្មែរទំនើបវិញ៕

រដ្ឋាភិបាលប៉ាគីស្ថានចេញវិធានការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី ០៦ សីហា រដ្ឋាភិបាលប៉ាគីស្ថានបានតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទ

រដ្ឋាភិបាលប៉ាគីស្ថានចេញវិធានការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី ០៦ សីហា រដ្ឋាភិបាលប៉ាគីស្ថានបានតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាំងអស់ចុះឈ្មោះអ្នកកាសែតរបស់ខ្លួនជាមួយអាជ្ញាធរ និងត្រូវសុំការអនុញ្ញាតជាមុន បើសិនចង់ចុះទៅយកព័ត៌នៅក្រៅទីក្រុងធំៗចំនួន ៣។ វិធានការនេះបានធ្វើឲ្យអង្គការការពារសិទ្ធមនុស្ស និងស្ថាប័នការពារអ្នកសារព័ត៌មានបង្ហាញការព្រួយបារម្ភថា វាអាចក្លាយជាឧបសគ្គថ្មីមួយចំពោះសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានសារព័ត៌មាន។

អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្

អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ និងអ្នកខ្លះទៀតបានមើលឃើញពីការសម្រេចបាននូវសមិទ្ធផលមួយនៅមានកម្រិតនៅឡើយ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថែមទៀត។ អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនារយៈពេល៣ឆ្នាំកន្លងទៅ?

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកតម្រង់ឆ្ពោះទៅសមុទ្រជប៉ុន តែមិនបង្កការខូចខាត

កូរ៉េខាងជើង និងជប៉ុន បានបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំង។ ក្រោយពីប៉ះទង្គិចពាក្យសម្តីបាន

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកតម្រង់ឆ្ពោះទៅសមុទ្រជប៉ុន តែមិនបង្កការខូចខាត

កូរ៉េខាងជើង និងជប៉ុន បានបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំង។ ក្រោយពីប៉ះទង្គិចពាក្យសម្តីបានមួយថ្ងៃ របបក្រុងព្យុងបានបាញ់មីស៊ីលបាលីស្ទិក តម្រង់ឆ្ពោះទៅសមុទ្រជប៉ុន។ ភ្លាមៗ រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង មិនបានធ្វើឲ្យខូចខាតអ្វីទេ។

ពលរដ្ឋជិត ៩០០គ្រួសារ​ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ករណីទិញដីខ្យល់ពីគម្រោង ពៅ វណ្ណា

ពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យពលរដ្ឋ ៨៧៥គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ក្នុងឃុំអូរ

ពលរដ្ឋជិត ៩០០គ្រួសារ​ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ករណីទិញដីខ្យល់ពីគម្រោង ពៅ វណ្ណា

ពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យពលរដ្ឋ ៨៧៥គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ សីហានេះដើម្បីស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ និងពន្លឿនការដោះស្រាយវិវាទដីធ្លី។ ពលរដ្ឋទាំងនោះ​អះអាងថា ពួកគេ​បានទិញដីឡូតិ៍​​ក្នុងគម្រោង ពៅ វណ្ណា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានដីពិតប្រាកដនៅឡើយ។ ឆ្លើយតបសំណើរបស់​ពលរដ្ឋរងគ្រោះ ​អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងថា នឹងស្វែងរកដំណោះស្រាយ​ឱ្យបាន​ក្នុងខែសីហានេះ តាមដែនសមត្ថកិច្ចខ្លួន។

តើការបិទធនាគារជាបន្តបន្ទាប់អាចប៉ះពាល់អ្វីខ្លះដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា?

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីធនាគារចំនួន ៣ បន្ថែ

តើការបិទធនាគារជាបន្តបន្ទាប់អាចប៉ះពាល់អ្វីខ្លះដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា?

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីធនាគារចំនួន ៣ បន្ថែមទៀត គឺធនាគារ ស៊ីស៊ីយូ ធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច។ ធនាគារជាតិមិនបានបញ្ជាក់ពីកំហុសរបស់ធនាគារទាំង ៣នេះទេ តែអ្នកជំនាញយល់ថា ធនាគារទាំង ៣ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនេះអាចមានជាប់ពាក់ព័ន្ធនឹងអតីតឧកញ៉ា ចេន ហ្ស៊ី។ អ្វីជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ ២០២៦ មានធនាគារយ៉ាងតិច ៦ ត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណ។

មេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខ​ដឹកនាំ​របបសឹកភូមា កំពុង​បំពេញទស្សនកិច្ច​ផ្លូវការ​ក្នុង

មេដឹកនាំរបបសឹកភូមាបំពេញទស្សនកិច្ចផ្លូវការនៅថៃដើម្បីនាំភូមាចូលឆាកអន្តរជាតិឡើងវិញ

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខ​ដឹកនាំ​របបសឹកភូមា កំពុង​បំពេញទស្សនកិច្ច​ផ្លូវការ​ក្នុងប្រទេស​​ថៃ ជា​ទី​​ដែល​ប្រកាសគាំទ្រ ភូមា​ យ៉ាងពេញទំហឹង​ក្នុង​តំបន់​អាស៊ាន​។ មេដឹកនាំភូមាបាន​ផ្តល់​អាទិភាព​ចម្បងលើផ្លូវ​ការ​ទូត ធ្វើយ៉ាងណា​ជំរុញ​ការ​​ទទួល​​រដ្ឋាភិបាល​ភូមា​នៅលើឆាកអន្តរជាតិ ហើយ​ក៏​រំពឹងលើរដ្ឋអំណាចទីក្រុងបាងកក ដើម្បី​បង្កលក្ខខណ្ឌងាយស្រួល​ដល់​ការ​ចូល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ ចំណែក ថៃ ចង់ឲ្យ ​ភូមា ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​ព្រំដែន ហើយ ​ថៃ ​ក៏សម្លឹង​​ចង់​បាន​កម្លាំង​ពលករ​ភូមា​ដែរ​។ តែយ៉ាងណាក្តី វត្តមានរបស់លោកមីន អ៊ុងឡាំង នៅក្រុង​បាងកក ត្រូវ​ឋិត​ក្រោម​សម្រែក​«មិនស្វាគមន៍»ពីសំណាក់​ក្រុម​បាតុករ​ និងព្យុះរិះគន់​ពី​បណ្តាអង្គការ​សង្គមស៊ីវិល​ការពារសិទ្ធិមនុស្ស។​​ ​

បង់ក្លាដែស៖ អតីតនាយករដ្ឋមន្រ្តី លោកស្រី ឆេក ហាស៊ីណាប្រកាសវិលចូលមាតុភូមិវិញនៅខែធ្នូ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ឆេក ហាស៊ីណា ប្រកាសវិលត្រឡប់ចូលមាតុភូមិវិញនៅខែធ្នូ ឆ

បង់ក្លាដែស៖ អតីតនាយករដ្ឋមន្រ្តី លោកស្រី ឆេក ហាស៊ីណាប្រកាសវិលចូលមាតុភូមិវិញនៅខែធ្នូ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ឆេក ហាស៊ីណា ប្រកាសវិលត្រឡប់ចូលមាតុភូមិវិញនៅខែធ្នូ ឆ្នាំ ២០២៦ ទោះអាចត្រូវប្រឈមនឹងការជាប់ក្នុងពន្ធនាគារភ្លាមៗពេលជាន់ទឹកដីកំណើតក៏ដោយ។ ការប្រកាសដូចនេះត្រូវបានលោកស្រីធ្វើឡើងជាសារសម្លេងនៅថ្ងៃពុធ ទី ០៥ សីហាពីទីក្រុងញូដែលី ប្រទេសឥណ្ឌា។ សូមរម្លឹកជូនថា លោកស្រី ឆេក ហាស៊ីណា បានភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសឥណ្ឌាតាំងពីលោកស្រីបានខ្ទាតពីតំណែងក្នុងថ្ងៃទី៥ សីហាដោយកម្លាំងបាតុករជានិស្សិត។

តៃវ៉ាន់ធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន

រដ្ឋអំណាចក្រុងតៃប៉ិបើកសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី៥ សីហា

តៃវ៉ាន់ធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន

រដ្ឋអំណាចក្រុងតៃប៉ិបើកសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី៥ សីហាដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុពីសំណាក់យោធាចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បញ្ជាក់ថា តាមរយៈសមយុទ្ធប្រចាំឆ្នាំពេលនេះ កងទ័ពតៃវ៉ាន់កាន់តែរីកចម្រើនខ្លាំងឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញប្រតិបត្តិការសឹកជាក់ស្តែងក្នុងកាលៈទេសៈដែលមានសង្គ្រាមផ្ទុះឡើង។

កូរ៉េខាងជើងចោទជប៉ុនថាកំពុងបំប្លែងខ្លួនជា « រដ្ឋមានចរិតសង្រ្គាម »

កូរ៉េខាងជើងបានព្រមាននៅថ្ងៃពុធ ទី៥ សីហានេះថា ខ្លួនអាចដាក់បន្ថែម « ជម្រើសយោធា » ដើម្បីជាការឆ្

កូរ៉េខាងជើងចោទជប៉ុនថាកំពុងបំប្លែងខ្លួនជា « រដ្ឋមានចរិតសង្រ្គាម »

កូរ៉េខាងជើងបានព្រមាននៅថ្ងៃពុធ ទី៥ សីហានេះថា ខ្លួនអាចដាក់បន្ថែម « ជម្រើសយោធា » ដើម្បីជាការឆ្លើយតបទៅនឹងការបង្កើនសមត្ថភាពយោធារបស់ជប៉ុន។ សម្រាប់ក្រុងព្យុងយ៉ាង គំនិតនៃការចង់បង្កើនសមត្ថភាពយោធារបស់ក្រុងតូក្យូពេលនេះបញ្ជាក់ឲ្យឃើញថា ជប៉ុនកំពុងបំឡែងខ្លួនជា« រដ្ឋមានចរិតសង្រ្គាម »។ ការព្រមានរបស់កូរ៉េខាងជើងដូចនេះធ្វើឡើង ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនប្រកាសក្នុងថ្ងៃទី៤ សីហាថា វាជារឿងបន្ទាន់ និងចាំបាច់ដែលជប៉ុនត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។

Get more results via ClueGoal