បាក់ឌុបឆ្នាំ២០២៦៖ បេក្ខជនប្រឡងអះអាងថាបានត្រៀមខ្លួនរួចរាល់
newsare.net
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ បានចាបាក់ឌុបឆ្នាំ២០២៦៖ បេក្ខជនប្រឡងអះអាងថាបានត្រៀមខ្លួនរួចរាល់
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការ។ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ សិស្សានុសិស្សដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានប្រាប់ថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡង និងមិនមានការភ័យព្រួយខ្លាំងនោះទេ។ មុនចូលបន្ទប់ប្រឡង សិស្សខ្លះបានបង្ហាញភាពជឿជាក់ ខណៈអ្នកខ្លះទៀតបានឆ្លៀតពេលចុងក្រោយពិនិត្យមេរៀន ដើម្បីត្រៀមខ្លួនសម្រាប់វិញ្ញាសាដំបូង។ នៅព្រឹកថ្ងៃដំបូងនេះ បេក្ខជនត្រូវប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ Read more














