Cambodia



ក្រុមហ៊ុនមេតា ចូលខ្លួនទៅតុលាការសហព័ន្ធអាមេរិក ពីបទធ្វេសប្រហែសក្នុងកិច្ចការពារអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេង

ក្រុមរដ្ឋអាជ្ញាមកពីរដ្ឋចំនួនបួនបានចោទប្រកាន់ក្រុមហ៊ុនមេតាថា បានរចនាបង្កើត​បណ្តាញសង្គមរប

លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិចណា ដែលហ៊ានរឹបអូសយកកប៉ាល់ខ្មោចរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម នៅថ្ងៃ ពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា រុស្

លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិចណា ដែលហ៊ានរឹបអូសយកកប៉ាល់ខ្មោចរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម នៅថ្ងៃ ពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា រុស្ស៊ីនឹងរឹបអូសយកនាវារបស់ប្រទេសលោកខាងលិច ប្រសិនបើប្រទេសទាំងនេះ ហ៊ានស្ទាក់ចាប់នាវារុស្ស៊ីមួយចំនួន ដែលពួកគេអះអាងថាជា នាវាខ្មោច ។ ការព្រមាននេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិធានការថ្មីរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យមានការលក់ប្រេង ឬ ទំនិញដែលត្រូវបានរឹបអូសពីនាវាខ្មោចខាងលើ ។ គួរគូសបញ្ជាក់ថា បើតាមការអះអាងរបស់សហភាពអឺរ៉ុប ម៉ូស្គូប្រើប្រាស់នាវាប្រភេទនេះ ដើម្បីគេចពីទណ្ឌកម្មលោកខាងលិច ។ 

មន្ត្រីការពារជាតិអាមេរិកនឹងមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាពីការចាប់ផ្តើមសមយុទ្ធ «ឆ្នាំអង្គរ»ឡើងវិញ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​ត្រូវ​បំ

មន្ត្រីការពារជាតិអាមេរិកនឹងមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាពីការចាប់ផ្តើមសមយុទ្ធ «ឆ្នាំអង្គរ»ឡើងវិញ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​ត្រូវ​បំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីជួបជជែកជាមួយរដ្ឋាភិបាលកម្ពុជា ពីការចាប់ផ្តើមលំហាត់សមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ។ វត្តមាន​របស់​លោក Elbridge Colby នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រទី១៤សីហា ធ្វើឡើង​ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងអាមេរិកនិងកម្ពុជា។

ចៅហ្វាយខេត្ត​ថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែក​ដែលផ្ទុះនៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្

ចៅហ្វាយខេត្ត​ថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែក​ដែលផ្ទុះនៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីប្រពន្ធ និងកូនរបស់ជនបង្ក ក៏ដូចជាតាមរកប្រភពផ្តល់សារធាតុផ្សំកែច្នៃគ្រាប់បែក ដែលជនបង្កប្រើសម្រាប់បំផ្ទុះ កាលពីថ្ងៃ៥ ខែសីហាកន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែសីហានេះ​ លោក ខូយ រីដា អះអាងថា ​ជនបង្កធ្លាប់ជាទាហានខ្មែរក្រហម។ អាជ្ញាធរ​​សង្ស័យថា គ្រាប់បែកដែលប្រើសម្រាប់បំផ្ទុះនោះអាចជាគ្រាប់បែកច្នៃដោយជនបង្កផ្ទាល់ ខណៈក្រុមការងារជំនាញស៊ីម៉ាកបានរកឃើញសំណល់ មិនទាន់ផ្ទុះជាច្រើននៅបរិវេណជុំវិញផ្ទះកើតហេតុ។ បើតាមលោកអភិបាលខេត្ត គ្រាប់បែកកែច្នៃរបស់ជនបង្កនោះ​មានធាតុផ្សំចេញពីម្សៅផ្ទុះTNTរបស់មីនតោនជាង៦គីឡូក្រាម។ 

ជប៉ុនខឹងក្រោធនិងថ្កោលទោសលោកពូទីនដែលបំពេញទស្សនកិច្ច​នៅប្រជុំកោះ​គូរីល

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើ​ដំណើរ​ជាលើកទី១ ទៅ​ប្រជុំ​កោះ​គូរីល (Kouriles) ដើម្

ជប៉ុនខឹងក្រោធនិងថ្កោលទោសលោកពូទីនដែលបំពេញទស្សនកិច្ច​នៅប្រជុំកោះ​គូរីល

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើ​ដំណើរ​ជាលើកទី១ ទៅ​ប្រជុំ​កោះ​គូរីល (Kouriles) ដើម្បី​ត្រួត​ពលជើង​ទឹក​។ ភ្លាមៗ លោកស្រី​នាយករដ្ឋមន្ត្រីជប៉ុន​ ប្រតិកម្ម​ថា មិន​អាច​ទទួល​យក​បាន​ទាល់តែសោះ។​ គួរ​ជ្រាបថា ​គូរីល ជា​ប្រជុំ​កោះដែលសម្បូរធនធានធម្មជាតិ​និងរ៉ែ​មា​នតម្លៃ ហើយ​ជា​កន្លែងដែល​​ រុស្ស៊ី និង​ជប៉ុន ​​ប្រទាញប្រទង់ ឈ្លោះដណ្តើម​គ្នា តាំងពី​​សង្គ្រាម​លោក​លើកទី២​ មកម្ល៉េះ​។  ជប៉ុន​ក៏​បាន​កោះ​ហៅឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំតូក្យូ​ ដើម្បីសួរនាំ។​

ចិនអះអាងរក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា និងថៃ ដោយមិនកាន់ជើងខាងណាឡើយ

នៅថ្ងៃពុធទី១២សីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ជាថ្មីថា ចិននៅតែរក្សាកិ

ចិនអះអាងរក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា និងថៃ ដោយមិនកាន់ជើងខាងណាឡើយ

នៅថ្ងៃពុធទី១២សីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ជាថ្មីថា ចិននៅតែរក្សាកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា និងថៃ បើទោះប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពនៃជម្លោះព្រំដែន។ ជាការកត់សម្គាល់ ការបញ្ជាក់ជំហរជាថ្មីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជាទើបតែទទួលសម្ភារយោធាមួយចំនួនដូចជា រថគ្រោះ និងនាវាល្បាតដែលជាកាដូរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

រឿងកិបកេងលុយរដ្ឋ៖ មន្ត្រី២រូប​ត្រូវដកតំណែង​ ខណៈACUអះអាងបន្តស៊ើបអង្កេត​​​ដើម្បី​ចាត់វិធានការច្បាប់

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចដកតំណែងមន្ត្រី ដែលមានតួនាទី​ជ

រឿងកិបកេងលុយរដ្ឋ៖ មន្ត្រី២រូប​ត្រូវដកតំណែង​ ខណៈACUអះអាងបន្តស៊ើបអង្កេត​​​ដើម្បី​ចាត់វិធានការច្បាប់

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចដកតំណែងមន្ត្រី ដែលមានតួនាទី​ជានាយក​​ទីចាត់ការ​ ២នាក់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ។ វិធាន​​ការរដ្ឋបាលនេះធ្វើឡើង ក្រោយមានការបញ្ជាពីលោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និងប្រតិកម្មយ៉ាងខ្លាំងក្លាពី​ពលរដ្ឋ​ ជុំវិញការចំណាយថវិកាសម្រាប់បង្គោលភ្លើងសូឡា ក្នុងតម្លៃខ្ពស់កប់ពពក នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ថែមពីវិធានការរដ្ឋបាល អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU អះអាងថា កំពុងស៊ើបអង្កេតប​ន្ថែម​ក្នុងសំណុំរឿងនេះ​​ មុននឹងសម្រេចបន្តនីតិវិធីច្បាប់។

កម្ពុជា​ប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ខណៈយោធិនបានប្រាក់ឧបត្ថម្ភប្រចាំខែ​ ៤០ម៉ឺនរៀល

នៅថ្ងៃទី១៣ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ច

កម្ពុជា​ប្រកាសអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ខណៈយោធិនបានប្រាក់ឧបត្ថម្ភប្រចាំខែ​ ៤០ម៉ឺនរៀល

នៅថ្ងៃទី១៣ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោយច្បាប់នេះត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើរាជក្រមដាក់ឱ្យប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យនេះ​មាន ៨ជំពូក និង ៤១មាត្រា ដោយកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេលចូលបំពេញកាតព្វកិច្ចជាដើម។ គួរជម្រាបថា គ្រប់យោធិនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ៗចំនួន ៤០ម៉ឺនរៀល បូកនឹងរបបគោលផ្សេងៗទៀតដូចយោធិនអាជីពដែរ។

អាល្លឺម៉ង់ពង្រីកអំណាចក្រុមចារកិច្ចដើម្បីទប់ស្កាត់ការគំរាមកំហែងពីបរទេស

នៅថ្ងៃពុធ ទី១២ សីហា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តសេចក្តីព្រាងកំណែទម្រង់ដ៏ធំមួយ ស្តីពីក្រុ

អាល្លឺម៉ង់ពង្រីកអំណាចក្រុមចារកិច្ចដើម្បីទប់ស្កាត់ការគំរាមកំហែងពីបរទេស

នៅថ្ងៃពុធ ទី១២ សីហា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តសេចក្តីព្រាងកំណែទម្រង់ដ៏ធំមួយ ស្តីពីក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអាល្លឺម៉ង់។ កំណែទម្រង់នេះមានគោលដៅផ្តល់អំណាចកាន់តែទូលំទូលាយដល់ស្ថាប័នស៊ើបការណ៍សម្ងាត់ ក្នុងការធ្វើប្រតិបត្តិការទប់ស្កាត់ការគំរាមកំហែងពីបរទេស។សេចក្តីព្រាងច្បាប់នេះ ត្រូវឆ្លងកាត់ការបោះឆ្នោត​នៅសភា មុននឹងអាចចូលជាធរមាននៅដើមឆ្នាំក្រោយ។

ប្រឈមនឹងវិបត្តិអសន្តិសុខនៅមជ្ឈិមបូព៌ា ចិនងាកទៅ​​ដឹកទំនិញ​តាម​តំបន់អាកទិក

វិបត្តិអសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា បានរំលេចឲ្យឃើញនូវ​ភាព​ប្រឈមគ្រោះថ្នាក់ នៃវិស័យដឹកជញ្

ប្រឈមនឹងវិបត្តិអសន្តិសុខនៅមជ្ឈិមបូព៌ា ចិនងាកទៅ​​ដឹកទំនិញ​តាម​តំបន់អាកទិក

វិបត្តិអសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា បានរំលេចឲ្យឃើញនូវ​ភាព​ប្រឈមគ្រោះថ្នាក់ នៃវិស័យដឹកជញ្ជូនទំនិញអន្តរជាតិ ដែលអាចគំរាមដល់សេដ្ឋកិច្ចរបស់ចិន​​។ ច្រកសមុទ្រអកមូហ្ស និងច្រកសមុទ្រ​ក្រហម គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់នៃចរាចរណ៍ ដឹក​ប្រេង ឧស្ម័ន និង​ទំនិញគ្រប់មុខ​។ តែទោះជាយ៉ាងនេះក្តី ចិន​បានប្រមើមើលឃើញ​ផ្លូវមួយ​ទៀត ដើម្បីបន្ត​មហិច្ឆតា​ពាណិជ្ជកម្ម​របស់​ខ្លួន នោះគឺផ្លូវឆ្លងកាត់តាម​តំបន់ប៉ូលខាងជើង អាកទិក​។

អាហ្វហ្កានីស្ថាន៖ ក្មេងស្រី​​២លាន​៤សែននាក់ ត្រូវរបបតាលីបង់ហាម​មិន​ឲ្យរៀនបន្តនៅថ្នាក់មធ្យមសិក្សា

នៅអាហ្វហ្កានីស្ថាន ​៥ឆ្នាំក្រោយការវិលត្រឡប់មកគ្រប់គ្រងអំណាចវិញ របស់ក្រុមអ៊ីស្លាមផ្តាច់ក

អាហ្វហ្កានីស្ថាន៖ ក្មេងស្រី​​២លាន​៤សែននាក់ ត្រូវរបបតាលីបង់ហាម​មិន​ឲ្យរៀនបន្តនៅថ្នាក់មធ្យមសិក្សា

នៅអាហ្វហ្កានីស្ថាន ​៥ឆ្នាំក្រោយការវិលត្រឡប់មកគ្រប់គ្រងអំណាចវិញ របស់ក្រុមអ៊ីស្លាមផ្តាច់ការតាលីបង់ សិទ្ធិសេរីភាព​របស់ស្ត្រីនិងកុមារី​​អាហ្វាហ្កានីស្ថាន បានធ្លាក់ចុះដុនដាប​​យ៉ាងធ្ងន់ធ្ងរបំផុត​។ របបតាលីបង់ អនុញ្ញាត​ឲ្យ​​ក្មេងស្រី​​​ ​រៀន​ត្រឹមតែ​​ថ្នាក់​បឋមសិក្សាប៉ុណ្ណោះ​​​។ ផ្អែកតាមអង្គការយូណេស្កូ មានក្មេងស្រី​អាហ្វហ្កានីស្ថានប្រមាណ ២លាន​៤សែននាក់ ដែល​ត្រូវ​របប​​​អ៊ីស្លាម​ជ្រុលនិយមនេះ ហាមឃាត់​មិន​ឲ្យរៀនបន្តដល់ថ្នាក់មធ្យមសិក្សា​។ ទៅថ្ងៃអនាគត ស្ត្រីអាហ្វហ្កានីស្ថាននឹងត្រូ​វ​​ផាត់ចេញទាំងស្រុង​ ពី​ប្រព័ន្ធអប់រំ​​ ព្រមទាំងវិស័យសេដ្ឋកិច្ចនិងសង្គម។

ក្រសួងមហាផ្ទៃដាក់កំហិតឲ្យអាជ្ញាធរបញ្ចប់ការកំណត់ព្រំប្រទល់រដ្ឋបាលឲ្យចប់ត្រឹមចុងខែវិច្ឆិកា ២០២៦

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ឱសានវាទឲ្យអភិបាលរាជធានី-ខេត្តដោះស្រាយបញ្ហាការកំណត់

ក្រសួងមហាផ្ទៃដាក់កំហិតឲ្យអាជ្ញាធរបញ្ចប់ការកំណត់ព្រំប្រទល់រដ្ឋបាលឲ្យចប់ត្រឹមចុងខែវិច្ឆិកា ២០២៦

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ឱសានវាទឲ្យអភិបាលរាជធានី-ខេត្តដោះស្រាយបញ្ហាការកំណត់​ព្រំប្រទល់​ដែន​រដ្ឋបាល​ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ និង​សង្កាត់​ឲ្យចប់​សព្វគ្រប់ ​នៅត្រឹម​ថ្ងៃទី៣០​ខែ​វិច្ឆិកា ​ឆ្នាំ២០២៦។ អ្នកឃ្លាំមើលយល់ថា ប្រសិនបើការកំណត់​ដែន​រដ្ឋបាលនេះមិនបានចប់​តាមកាលកំណត់ទេ នោះវា​នឹងប៉ះពាល់ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅឆ្នាំ២០២៧ខាងមុខ។

តើតម្លៃសេវានៅកំពង់ផែព្រះសីហនុបន្តចោទជាបញ្ហាដល់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិឬយ៉ាងណា?

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបជាង ៤៣លានដុល្លារអាមេរ

តើតម្លៃសេវានៅកំពង់ផែព្រះសីហនុបន្តចោទជាបញ្ហាដល់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិឬយ៉ាងណា?

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបជាង ៤៣លានដុល្លារអាមេរិក ពោលគឺកើនឡើងជិត ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ អ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ចូនយល់ថា ការកើនឡើងនៃប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មួយផ្នែកដោយសារតែការបិទព្រំដែនគោករវាងកម្ពុជា និងថៃ។ តែទន្ទឹមនេះ​ពួកគេ​យល់ថា កម្ពុជា​​អាចរកចំណូលបានកាន់តែច្រើនបន្ថែមទៀត ប្រសិនកំពង់ផែស្វយ័តក្រុងព្រះសីហនុកែសម្រួលនីតិវិធីស្មុគស្មាញមួយចំនួនចេញ ពិសេសកាត់បន្ថយថ្លៃសេវានានា។

Mongabay៖ អាជីវកម្មបូមខ្សាច់សមុទ្រលក់ទៅសិង្ហបុរីហាក់ដូចដំណើរការឡើងវិញ

នៅថ្ងៃអង្គារទី១១សីហា សារព័ត៌មាន Mongabay បានចុះផ្សាយអត្ថបទស្រាវជ្រាវដែលបង្ហាញថា អាជីវកម្មបូមខ្

Mongabay៖ អាជីវកម្មបូមខ្សាច់សមុទ្រលក់ទៅសិង្ហបុរីហាក់ដូចដំណើរការឡើងវិញ

នៅថ្ងៃអង្គារទី១១សីហា សារព័ត៌មាន Mongabay បានចុះផ្សាយអត្ថបទស្រាវជ្រាវដែលបង្ហាញថា អាជីវកម្មបូមខ្សាច់សមុទ្រ នៅប្រទេសកម្ពុជាលក់ទៅឱ្យ​ប្រទេសសិង្ហបុរី ហាក់ចាប់ដំណើរការឡើងវិញ ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។ សារព័ត៌មាន Mongabay បានសម្ភាសប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដោយបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានទទួលគោលការណ៍ពីថ្នាក់ជាតិ ដើម្បីអនុញ្ញាតឲ្យមានដំណើរការអាជីវកម្មបូមខ្សាច់សមុទ្រលក់នាំចេញទៅប្រទេសសិង្ហបុរី។

ថៃ៖ យុវជនបារាំងយ៉ាងតិច ១១នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ចាប់តាំងពីខែ​មិថុនា មានយុវជនបារាំងយ៉ាងតិច១១នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅអាកាសយ

ថៃ៖ យុវជនបារាំងយ៉ាងតិច ១១នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ចាប់តាំងពីខែ​មិថុនា មានយុវជនបារាំងយ៉ាងតិច១១នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋាន ជាមួយនឹងកញ្ឆាជាច្រើនគីឡូក្រាម ក្នុងវ៉ាលិសធ្វើដំណើរ។ ជនជាតិបារាំងដែលត្រូវឃាត់ខ្លួនទាំងនេះភាគច្រើនជាយុវជនហើយអាចជាជនរងគ្រោះ ត្រូវបានគេបោកបញ្ឆោត ឲ្យជួញដូរគ្រឿងដោយមិនដឹងខ្លួន។

ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីឆ្នាំនេះកាន់តែធ្ងនធ្ងរ ដោយសារបាតុភូត​​ អ៊ែលនីញ៉ូ (El Niño)

នៅឥណ្ឌូណេស៊ី មហន្តរាយ​​ភ្លើងឆេះព្រៃកំពុងរាលដាល​នៅក្នុងខេត្តចំនួន​៦ ដូចជានៅ​ខេត្ត​​ភាគខា

ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីឆ្នាំនេះកាន់តែធ្ងនធ្ងរ ដោយសារបាតុភូត​​ អ៊ែលនីញ៉ូ (El Niño)

នៅឥណ្ឌូណេស៊ី មហន្តរាយ​​ភ្លើងឆេះព្រៃកំពុងរាលដាល​នៅក្នុងខេត្តចំនួន​៦ ដូចជានៅ​ខេត្ត​​ភាគខាងលិចកោះកាលីម៉ាន់តាន់ និងតំបន់​​ខាងកើតកោះជ្វា​។ គ្រោះរាំងស្ងួត និង​សីតុណ្ហភាពក្តៅខ្លាំង កើត​ឡើងដោយ​បាតុភូតអាកាសធាតុ អ៊ែល​នីញ៉ូ បានបង្ក​​ឲ្យ​គ្រោះមហន្តរាយភ្លើងឆេះ​ព្រៃ​​ កាន់តែធ្ងន់ធ្ងរនៅឥណ្ឌូណេស៊ី​។ អាជ្ញាធរកោះកាលីម៉ាន់តាន់ បានប្រកាសបិទសាលារៀន​២ថ្ងៃមកហើយ ដោយហេតុតែខ្យល់ដកដង្ហើម ​ពុលដោយ​ផ្សែងភ្លើងដ៏ក្រាស់ឃ្មឹក​។​ ​

ចិនបរាជ័យក្នុងការបាញ់បង្ហោះរ៉ុកកែតដឹកផ្កាយរណបទៅកាន់ទីអវកាស

ការបាញ់បង្ហោះរ៉ុកកែត Long March 7A ដឹកផ្កាយរណបទូរគមនាគមន៍ទៅកាន់ទីអវកាសរបស់ចិន នៅថ្ងៃចន្ទ ទី ១០ ខែសី

ចិនបរាជ័យក្នុងការបាញ់បង្ហោះរ៉ុកកែតដឹកផ្កាយរណបទៅកាន់ទីអវកាស

ការបាញ់បង្ហោះរ៉ុកកែត Long March 7A ដឹកផ្កាយរណបទូរគមនាគមន៍ទៅកាន់ទីអវកាសរបស់ចិន នៅថ្ងៃចន្ទ ទី ១០ ខែសីហា ត្រូវបានបរាជ័យ។ នៅតែជាង​១នាទី ក្រោយការបាញ់បង្ហោះ រ៉ុកកែតស្រាប់តែ​​ផ្ទុះឆេះ បញ្ចេញអណ្តាតភ្លើង​ពេញមេឃ។ អាជ្ញាធរចិនបានបញ្ជាក់ថា មានភាពមិនប្រក្រតីកើតឡើង ប៉ុន្តែ មិន​លម្អិតច្រើន ដោយអះអាងបន្តស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីដែលបណ្តាលឲ្យកើតមានបរាជ័យលើកនេះ។

លោក​ហ្សេឡេនស្គីអះអាងថារុស្ស៊ី បានប្រើ​មីស៊ីល​កូរ៉េខាងជើងបាញ់សម្លាប់ជនស៊ីវីល​អ៊ុយក្រែន

រុស្ស៊ី​បានប្រើប្រាស់​មីស៊ីលបាលីស្ទីក​​របស់កូរ៉េខាងជើង បាញ់​មកលើអ៊ុយក្រែន បណ្តាល​ឲ្យ​ស្

លោក​ហ្សេឡេនស្គីអះអាងថារុស្ស៊ី បានប្រើ​មីស៊ីល​កូរ៉េខាងជើងបាញ់សម្លាប់ជនស៊ីវីល​អ៊ុយក្រែន

រុស្ស៊ី​បានប្រើប្រាស់​មីស៊ីលបាលីស្ទីក​​របស់កូរ៉េខាងជើង បាញ់​មកលើអ៊ុយក្រែន បណ្តាល​ឲ្យ​ស្លាប់ជនស៊ីវីល​យ៉ាងតិច​៦​នាក់។ នេះបើផ្អែកតាម​ការអះអាង​របស់​លោក​ប្រធានាធិបតី ហ្សេឡេនស្គី នៅព្រឹកថ្ងៃទី​១១សីហា​។ លោកហ្សេឡេនស្គី​បញ្ជាក់ទៀតថា បន្ថែមពីមីស៊ីល រុស្ស៊ី​កំពុងតែត្រៀមពង្រាយ​កម្លាំងទ័ពបានមកពីកូរ៉េខាងជើង ច្រើនម៉ឺននាក់ទៀត ដើម្បីបន្តសង្គ្រាមឈ្លានពានអ៊ុយក្រែន​។

អតីតសមាជិកសភាថៃចេញមុខការការពារខ្លួន បន្ទាប់ពីការបាញ់ប្រហារដ៏ប្រល័យនៅខេត្តនន្ទបុរី

អតីតសមាជិកសភាលោក ឆាឡង រីវរ៉ាង ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ចំពោះការបាញ់ប្រហារ

អតីតសមាជិកសភាថៃចេញមុខការការពារខ្លួន បន្ទាប់ពីការបាញ់ប្រហារដ៏ប្រល័យនៅខេត្តនន្ទបុរី

អតីតសមាជិកសភាលោក ឆាឡង រីវរ៉ាង ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ចំពោះការបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ប្រធានរដ្ឋបាលខេត្តនន្ទបុរី លោក ថុងឆៃ យ៉េនប្រាសឿត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ Thai Enquirer នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

លោក កឹម សុខា និងឯកអគ្គរាជទូតអូស្ត្រាលី ពិភាក្សាពីសារសំខាន់នៃកិច្ចសន្ទនានយោបាយ

នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា បានទទួលជួបលោ

លោក កឹម សុខា និងឯកអគ្គរាជទូតអូស្ត្រាលី ពិភាក្សាពីសារសំខាន់នៃកិច្ចសន្ទនានយោបាយ

នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា បានទទួលជួបលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយលើកឡើងពីវប្បធម៌សន្ទនានយោបាយ និងបញ្ហាប្រឈមរបស់ជនស៊ីវិលខ្មែរដែលត្រូវបានបម្លាស់ទីដោយសារជម្លោះព្រំដែនជាមួយថៃ។ នេះជាការទទួលជួបសវនាការលើកដំបូងរបស់លោក កឹម សុខា ជាមួយមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសនិយមប្រជាធិបតេយ្យ ក្រោយពីអតីតប្រមុខបក្សប្រឆាំងរូបនេះទទួលបានការលើកលែងទោស។ 

ស៊ីម៉ាក៖ ថៃមិនអាចប្រកែករឿងគ្រាប់បែកចង្កោមដែលទម្លាក់លើកម្ពុជាឡើយ

ប៉ុន្មានថ្ងៃក្រោយពីមានប្រតិកម្មរបស់ភាគីថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកលើកម្ពុជាអំឡុងសង

ស៊ីម៉ាក៖ ថៃមិនអាចប្រកែករឿងគ្រាប់បែកចង្កោមដែលទម្លាក់លើកម្ពុជាឡើយ

ប៉ុន្មានថ្ងៃក្រោយពីមានប្រតិកម្មរបស់ភាគីថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកលើកម្ពុជាអំឡុងសង្គ្រាម កាលពីឆ្នាំមុន នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបរិហាររិះគន់តបទៅភាគីថៃវិញថា កម្ពុជាមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់អំពីសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកើតចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។

ក្រុមសង្គ្រោះកូឡុំប៊ីបន្តស្វែងរកជនរងគ្រោះដោយគ្រោះរញ្ជួយដី ខណៈចំនួនអ្នកស្លាប់និងរបួសបន្តកើនឡើង

ក្រុមអ្នកសង្គោ្រះ និងអ្នកស្ម័គ្រចិត្តនៅកូឡុំប៊ីកំពុងប្រណាំងនឹងពេលវេលា ដើម្បី​ស្វែងរកអ្ន

ក្រុមសង្គ្រោះកូឡុំប៊ីបន្តស្វែងរកជនរងគ្រោះដោយគ្រោះរញ្ជួយដី ខណៈចំនួនអ្នកស្លាប់និងរបួសបន្តកើនឡើង

ក្រុមអ្នកសង្គោ្រះ និងអ្នកស្ម័គ្រចិត្តនៅកូឡុំប៊ីកំពុងប្រណាំងនឹងពេលវេលា ដើម្បី​ស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោមគំនរបាក់បែក ដោយសារការរញ្ជួយដីដ៏ខ្លាំងមួយ នៅភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទទី​១០​សីហា។ ក្រុមជួយសង្គ្រោះ​កូឡុំប៊ី​បាន​ប្រើដៃ ធុង និងឧបករណ៍សាមញ្ញៗ ដើម្បី​រើកកាយឥដ្ឋ និងបេតុងចេញពីគំនរបាក់បែក។ គិតត្រឹមថ្ងៃអង្គារ ទី ១១ សីហា អាជ្ញាធរ​កូឡុំប៊ីអះអាងថា ចំនួនមនុស្សស្លាប់មានយ៉ាងហោចចំនួន ​១៣០​នាក់ និងរបួស​យ៉ាងតិចចំនួន ៥៧០នាក់។

កម្ពុជាតវ៉ាជាថ្មីករណីដែលថៃជីកលេណដ្ឋាននៅច្រកថ្មដា និងត្រៀមភ្ជាប់អគ្គិសនីនៅប្រាសាទតាក្របី

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៦ កម្ពុជាបានប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះ​សកម្មភាព​របស់ភាគីថៃ​ដែល

កម្ពុជាតវ៉ាជាថ្មីករណីដែលថៃជីកលេណដ្ឋាននៅច្រកថ្មដា និងត្រៀមភ្ជាប់អគ្គិសនីនៅប្រាសាទតាក្របី

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៦ កម្ពុជាបានប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះ​សកម្មភាព​របស់ភាគីថៃ​ដែលនៅតែបន្តរំលោភបំពានទឹកដីកម្ពុជា​នៅតាមបណ្តាយព្រំដែន ចាប់តាំងពីក្រោយ​មានបទ​ឈប់​បាញ់​កាលពីចុងឆ្នាំ​២០២៥។ ការតវ៉ាជាថ្មីទៀត​របស់​កម្ពុជានេះ ​ធ្វើ​ឡើងដោយសារតែ​យោធាថៃបានសាងសង់​លេណដ្ឋានថ្មី​របស់​ខ្លួន​រំលោភចូលទឹកដីកម្ពុជានៅច្រក​ទ្វារអន្តរជាតិ​ថ្មដា ក្នុង​ខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា និងការប្រកាសភ្ជាប់អគ្គិសនីរបស់ថៃទៅកាន់​ប្រាសាទតាក្របី ​និងភ្នំ៣៣៣ កាលពីថ្ងៃទី៧​ខែ សីហា។

អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅ​ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃ​បាន​ដាក់ទូកុងតឺន័រ ព័ទ

អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅ​ច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃ​បាន​ដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដា​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចឱ្យជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យ​ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីស្តារស្ថានភាព​តាមព្រំដែន​ឲ្យ​វិលត្រឡប់​ទៅរកប្រក្រតីភាពឡើងវិញ៕

ចិន​រុះរើ​កម្មវិធី​ថ្នាក់ឧត្តមសិក្សា​ដើម្បី​ដើរ​ឲ្យ​ទាន់​ការរីកចម្រើននៃបច្ចេកវិទ្យា AI

នៅសម័យ​បច្ចេកវិទ្យា​AI ចិន​សើរើ​យ៉ាងស៊ីជម្រៅ​មុខវិជ្ជា​បង្រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា។ ក្ន

ចិន​រុះរើ​កម្មវិធី​ថ្នាក់ឧត្តមសិក្សា​ដើម្បី​ដើរ​ឲ្យ​ទាន់​ការរីកចម្រើននៃបច្ចេកវិទ្យា AI

នៅសម័យ​បច្ចេកវិទ្យា​AI ចិន​សើរើ​យ៉ាងស៊ីជម្រៅ​មុខវិជ្ជា​បង្រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា។ ក្នុងរយៈពេល​៥ឆ្នាំមកនេះ សកលវិទ្យាល័យ​នៅទូទាំងប្រទេស​បាន​លុបចោល ឬ​ព្យួរ​មុខវិជ្ជាជាង​១២ ០០០ ដូចជា​មុខវិជ្ជាសង្គម អក្សរសាស្រ្ត ប៉ុន្តែ​ជំនួស​មកវិញ ដោយ​កម្មវិធីសិក្សា​ផ្នែកវិទ្យាសាស្រ្ត។ គោលដៅគឺ​ដើម្បីសម្របខ្លួន​នឹង​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហារបស់និស្សិត​ចិន ដែល​គ្មាន​ការងារធ្វើ នៅក្រោយ​បញ្ចប់​បរិញ្ញាបត្រ​នៅសកលវិទ្យាល័យ។

ប៉ូលិសចាប់ខ្លួនអតីតសមាជិកសភាថៃក្នុងសំណុំរឿងបាញ់ប្រហារនៅខេត្តនន្ទបុរី

នៅប្រទេស​ថៃ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​សមាជិក​សភា​ម្នាក់ ដែល​បាន​បាញ់ប្រហារ និង​បង្ក​របួស

ប៉ូលិសចាប់ខ្លួនអតីតសមាជិកសភាថៃក្នុងសំណុំរឿងបាញ់ប្រហារនៅខេត្តនន្ទបុរី

នៅប្រទេស​ថៃ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​សមាជិក​សភា​ម្នាក់ ដែល​បាន​បាញ់ប្រហារ និង​បង្ក​របួសស្នាម​លើ​មន្ត្រីមូលដ្ឋាន នៅថ្ងៃចន្ទទី ១០​សីហានេះ។ ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយពីមាន​ការបាញ់ប្រហារនៅសាលារៀនមួយ​កន្លែង នៅក្នុងតំបន់តែមួយ គឺនន្ទបុរី ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងបាងកក។

យោធារដ្ឋាភិបាល​កូឡុំប៊ី ​បង្ក្រាបក្រុមឧក្រិដ្ឋជន​គ្រឿងញៀន ស្លាប់​ ៦ នាក់

នៅ​​កូឡុំប៊ី ក្រុម​ឧក្រិដ្ឋជនគ្រឿង​ញៀន​ បានស្វាគមន៍​ប្រធានាធិបតីថ្មី ដោយ​ការ​​វាយប្រហារ ន

យោធារដ្ឋាភិបាល​កូឡុំប៊ី ​បង្ក្រាបក្រុមឧក្រិដ្ឋជន​គ្រឿងញៀន ស្លាប់​ ៦ នាក់

នៅ​​កូឡុំប៊ី ក្រុម​ឧក្រិដ្ឋជនគ្រឿង​ញៀន​ បានស្វាគមន៍​ប្រធានាធិបតីថ្មី ដោយ​ការ​​វាយប្រហារ និង​បំផ្ទុះ​​គ្រាប់បែក​ នៅ​​កន្លែង​២ផ្សេងគ្នា ហើយ​ធ្វើឲ្យ​​នគរបាល​រដ្ឋ​ម្នាក់ស្លាប់​ និង​របួស​ច្រើន​នាក់​។ ជាការសងសឹក កងកម្លាំង​​រដ្ឋាភិបាល​​កូឡុំប៊ី បា​នបើកយុទ្ធនាការ​បង្ក្រាបក្រុម​ឧក្រិដ្ឋជន​ប្រដាប់អា​វុធ បណ្តាល​ឲ្យស្លាប់​ ៦ នាក់ និង​ចាប់ខ្លួន​ពួក​ជនសង្គមងងឹត​​ជាច្រើន​នាក់។​ ​

សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណជំរុញឲ្យមានការផលិតអាវុធបន្ថែម ខណៈអាវុធក្នុងស្តុកកាន់តែថយចុះដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់

 មន្ទីរបញ្ចកោណ​កំពុងព្រួយបារម្ភពីការធ្លាក់ចុះនៃចំនួនគ្រាប់មីស៊ីល និងគ្រាប់រំសេវក្នុងឃ្ល

សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណជំរុញឲ្យមានការផលិតអាវុធបន្ថែម ខណៈអាវុធក្នុងស្តុកកាន់តែថយចុះដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់

 មន្ទីរបញ្ចកោណ​កំពុងព្រួយបារម្ភពីការធ្លាក់ចុះនៃចំនួនគ្រាប់មីស៊ីល និងគ្រាប់រំសេវក្នុងឃ្លាំងស្តុករបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក​ធ្វើសង្គ្រាមវាយប្រហារទៅលើ​អ៊ីរ៉ង់ អស់រយៈពេល​៥ខែ។ មន្ត្រីជាន់ខ្ពស់នៃ​ក្រសួងការពារជាតិ​អាមេរិក​បាន​ស្នើឲ្យក្រុមហ៊ុនផលិតអាវុធបង្កើន​ល្បឿនផលិតឲ្យលឿនជាងមុន ខណៈ​សង្គ្រាមដែលអូសបន្លាយនៅអ៊ីរ៉ង់ បានធ្វើឲ្យអាមេរិក​ប្រើប្រាស់​មីស៊ីល និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើន។ នេះបើយោងតាមសារព័ត៌មានអាមេរិក The Washington Post ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ០៩ សីហា។

លោក តាន់ គីមសួរ អំពាវនាវដល់អភិបាលខេត្តកំពង់ស្ពឺឱ្យបើកការស៊ើបអង្កេតលើបទល្មើសធនធានធម្មជាតិនៅឱរ៉ាល់

ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គីម​សួរ បានស្នើសុំ​ឱ្យ​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេ

លោក តាន់ គីមសួរ អំពាវនាវដល់អភិបាលខេត្តកំពង់ស្ពឺឱ្យបើកការស៊ើបអង្កេតលើបទល្មើសធនធានធម្មជាតិនៅឱរ៉ាល់

ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គីម​សួរ បានស្នើសុំ​ឱ្យ​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បើកការស៊ើបអង្កេតនិងចាត់វិធានការលើបទល្មើសធនធានធម្មជាតិ ដែលគេ​សង្ស័យថា បានកើតឡើង​នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លិខិត​របស់លោកតាន់ គីមសួរ ចុះថ្ងៃទី៣ខែសីហា ឆ្នាំ២០២៦ បង្ហាញដែរថា បទល្មើសនោះអាចមានជាប់ពាក់ព័ន្ធ​នឹងមន្ត្រីមួយចំនួន។

លោក នេត្រ ភក្ត្រា ថា កម្ពុជា​មិន​ដែល​មាន​បញ្ហា​តាម​ព្រំ​ដែន​ជាមួយ​វៀត​ណាម​ទេ

នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋ​មន្រ្តីក្រសួង​ព័ត៌មានបាន​អះអាង​ថា នៅ​ត

លោក នេត្រ ភក្ត្រា ថា កម្ពុជា​មិន​ដែល​មាន​បញ្ហា​តាម​ព្រំ​ដែន​ជាមួយ​វៀត​ណាម​ទេ

នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋ​មន្រ្តីក្រសួង​ព័ត៌មានបាន​អះអាង​ថា នៅ​តាម​ព្រំដែន​ខណ្ឌចែក​ទឹកដី កម្ពុជា-វៀត​ណាម​ មិន​ដែល​មាន​បញ្ហារកាំរកូស​ឡើយ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ចេញមក​អះអាងយ៉ាងដូច្នេះ បន្ទាប់ពី​លោក ​អ៊ំ សំអាន អ្នកនយោបាយប្រឆាំង នៅក្រៅប្រទេស​បានបង្ហោះ​សំណេរ​មួយ​នៅ​លើ​បណ្តាញសង្គម​ហ្វេស​ប៊ុក​របស់​លោក ដោយ​ចោទប្រកាន់​ថា វៀតណាម​បាន​បញ្ជូន​មនុស្ស​ឱ្យ​ចូលមកចុច​ប្រព័ន្ធ GPS ដើម្បីកំណត់​ព្រំដែន ក្នុងភូមិសាស្ត្រ​ខេត្តរតនគិរី​របស់​កម្ពុជា កាល​ពី​ថ្ងៃទី​៩សីហា​ម្សិលមិញ។

រុស្ស៊ី និង អ៊ុយក្រែន ​បន្ត​វាយប្រហារ​គ្នា ស្លាប់​និង​របួស​ប្រជាជន​ជាច្រើន​នាក់

ព្រឹកថ្ងៃចន្ទ ទី១០សីហា ក្រសួង​ការពារជាតិ​រុស្ស៊ី​ ប្រកាស​ថា ពលរដ្ឋ​រុស្ស៊ី​ស្លាប់​យ៉ាងតិច

រុស្ស៊ី និង អ៊ុយក្រែន ​បន្ត​វាយប្រហារ​គ្នា ស្លាប់​និង​របួស​ប្រជាជន​ជាច្រើន​នាក់

ព្រឹកថ្ងៃចន្ទ ទី១០សីហា ក្រសួង​ការពារជាតិ​រុស្ស៊ី​ ប្រកាស​ថា ពលរដ្ឋ​រុស្ស៊ី​ស្លាប់​យ៉ាងតិច​ ១៣ នាក់ ក្រោម​ការ​វាយប្រហារ​របស់​អ៊ុយក្រែន​ និងថា ​ប្រព័ន្ធការពារ​ដែន​អាកាសរុស្ស៊ី បាន​បាញ់​ស្ទាក់​កម្ទេច​ដ្រូន​អ៊ុយក្រែន ជាង ​៤៥០ គ្រឿង នៅ​យប់​ថ្ងៃអាទិត្យ។ ចំណែក នៅភាគី​អ៊ុយក្រែនឯណោះវិញ មនុស្ស​ស្លាប់​យ៉ាងតិច ៥ នាក់​ គ្រាន់តែគិត​​នៅក្នុង​តំបន់​ខារកៀវ ភាគខាងឦសាន្ត​ប្រទេស នៅក្នុងការវាយប្រហារ​របស់រុស្ស៊ី។ 

ខ្យល់ព្យុះ Dolphin បោកសង្រ្គុបឆ្នេរភាគខាងកើតចិន មនុស្សជាង១លាននាក់ត្រូវជម្លៀសចេញ

ព្យុះទីហ្វុង ដុលហ្វីន (Dolphin) ដែល​រត់ក្នុង​ល្បឿនជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់វិល​រំកិល

ខ្យល់ព្យុះ Dolphin បោកសង្រ្គុបឆ្នេរភាគខាងកើតចិន មនុស្សជាង១លាននាក់ត្រូវជម្លៀសចេញ

ព្យុះទីហ្វុង ដុលហ្វីន (Dolphin) ដែល​រត់ក្នុង​ល្បឿនជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់វិល​រំកិល​ចូល​ភាគខាងកើត​ប្រទេសចិន ចាប់ពី​រសៀលថ្ងៃ​អាទិត្យ ទី ០៩ សីហា ដោយនាំមកជាមួយនូវ​ទឹកភ្លៀងធ្លាក់ខ្លាំង។ មនុស្សជាងមួយលាននាក់ត្រូវបានអាជ្ញាធរ​ចិន​ជម្លៀស​ចេញពីតំបន់ដែលអាចប្រឈមនឹងគ្រោះថ្នាក់។ រដ្ឋអំណាច​ចិនត្រៀមទប់ទល់នឹងទឹកជំនន់ និងការរលំបាក់ដី នៅតំបន់ភាគខាងកើតប្រទេស។

ប៉ូលិសចាប់ខ្លួនអតីតសមាជិកសភាថៃក្នុងសំណុំរឿងបាញ់ប្រហារនៅខេត្តនុនថៈបុរី

នៅប្រទេស​ថៃ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​សមាជិក​សភា​ម្នាក់ ដែល​បាន​បាញ់ប្រហារ និង​បង្ក​របួស

ប៉ូលិសចាប់ខ្លួនអតីតសមាជិកសភាថៃក្នុងសំណុំរឿងបាញ់ប្រហារនៅខេត្តនុនថៈបុរី

នៅប្រទេស​ថៃ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​សមាជិក​សភា​ម្នាក់ ដែល​បាន​បាញ់ប្រហារ និង​បង្ក​របួសស្នាម​លើ​មន្ត្រីមូលដ្ឋាន នៅថ្ងៃចន្ទទី ១០​សីហានេះ។ ហេតុការណ៍បាញ់ប្រហារ នេះបានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមាន​ការបាញ់ប្រហារនៅសាលារៀនមួយ​កន្លែង នៅក្នុងតំបន់តែមួយ គឺនុនថៈបុរី ដែលស្ថិតនៅប៉ែកខាងជើងទីក្រុងបាងកក។

អ្នកនាំពាក្យក្រសួងអប់រំ៖ គណៈកម្មការ​ប្រឡង៣រូបនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យដើម្បីកំណត់ទោស

គណៈកម្មការ​ប្រឡងចំនួន៣រូប នៅខេត្តសៀមរាប ដែលពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប

អ្នកនាំពាក្យក្រសួងអប់រំ៖ គណៈកម្មការ​ប្រឡង៣រូបនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យដើម្បីកំណត់ទោស

គណៈកម្មការ​ប្រឡងចំនួន៣រូប នៅខេត្តសៀមរាប ដែលពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡងបាក់ឌុបនឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាវិន័យ និងក្រសួងអប់រំ មុនការប្រកាសលទ្ធផលប្រឡង ដើម្បីកំណត់ទោស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា នៅថ្ងៃទី១០ ខែសីហានេះ។ គួរជម្រាបជូនថា ក្រសួងអប់រំ បានហាមឃាត់មិនឲ្យមានការពាក់នាឡិកាឆ្លាតវៃក្នុងអំឡុងពេលប្រឡងនោះឡើយ។ សូមស្តាប់ការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា។

Get more results via ClueGoal