ក្រុមហ៊ុន AIAI ស្នើសិក្សាគម្រោង «អច្ឆរិយៈអង្គរ» ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាប
newsare.net
ក្រុមហ៊ុនចិន AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពីគម្រោង «អច្ឆរិយៈក្រុមហ៊ុន AIAI ស្នើសិក្សាគម្រោង «អច្ឆរិយៈអង្គរ» ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាប
ក្រុមហ៊ុនចិន AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពីគម្រោង «អច្ឆរិយៈអង្គរ» នៅទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅសៀមរាបបានយូរជាងមុន។ ក្នុងជំនួបនៅថ្ងៃទី១២សីហា ភាគីទាំងពីរក៏បានជជែកគ្នាពីការស្តារលំហូរអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការពង្រីកជើងហោះហើរត្រង់ពីតំបន់មានសក្តានុពល។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្វាគមន៍ចំពោះគម្រោងនេះ ដោយចាត់ទុកថា វាអាចបង្កើតសក្តានុពលទេសចរណ៍ថ្មី និងបន្ថែមសេវាកម្មទេសចរណ៍នៅសៀមរាប ខណៈការបង្កើនជើងហោះហើរត្រង់ក៏ជាកត្តាសំខាន់សម្រាប់ជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ។ Read more














