តើជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានចំពោះនយោបាយនៅកម្ពុជា?
newsare.net
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយតើជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានចំពោះនយោបាយនៅកម្ពុជា?
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលលោក និងកញ្ញា កឹម មនោវិទ្យា អាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ អ្នកតាមដាននយោបាយស្រុកខ្មែរ បានបង្ហាញការចាប់អារម្មណ៍ចំពោះជំនួបដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូនស្រីច្បងរបស់លោក កឹម សុខា។ ពួកគេយល់ថា នេះជាសញ្ញានៃរបត់នយោបាយថ្មីរបស់អ្នកនយោបាយជំនាន់ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ Read more














