Cambodia



លោក ហ៊ុន ម៉ាណែត ចុះជួប​សហគមន៍ ​ដើម្បីរៀបចំ​​គម្រោងលម្ហែបៃតង «ទេទឹកពុះ» ក្នុងខេត្តកំពង់ស្ពឺ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣សីហា បានចុះជួបតំណាងសហគមន៍ ទេទឹកពុះ នៅឃុំត្រពាំ

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ប៊ូ ម៉េង ទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ប៊ូ ម៉េង ទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ

អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​ ម៉េង​ បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ​ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១​ (គុកទួលស្លែង) លោក​ ប៊ូ​ ម៉េង​ បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ​ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។

មន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ

គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែង

មន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ

គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារ​ការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ចូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៦​ និងថា កម្មករ-កម្មការិនីប្រមាណ ៤ពាន់នាក់ រងផលប៉ះពាល់​ដោយសារការបិទរោងចក្រទាំង៣​។  តែយ៉ាងណាមន្ត្រីនាំពាក្យក្រសួងការងាររូបនេះមិនបារម្ភថា ​កម្មករ-កម្មការិនី​ទាំងនោះ​គ្មានឱកាសការងារថ្មីនោះទេ​ពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើប​បានទទួលយកពួកគេ​ឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។

ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចមិនទាន់រកឃើញអ្នកបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងនៅកោះប្រាក់នៅឡើយ

គិតត្រឹមរសៀលថ្ងៃទី១៦ខែសីហានេះ​ អាជ្ញាធរមិនទាន់បានរកឃើញអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍លិចទ

ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចមិនទាន់រកឃើញអ្នកបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងនៅកោះប្រាក់នៅឡើយ

គិតត្រឹមរសៀលថ្ងៃទី១៦ខែសីហានេះ​ អាជ្ញាធរមិនទាន់បានរកឃើញអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកង ខ្នាតអន្តរជាតិ ដែលស្ថិតនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅឡើយទេ។ ​នេះបើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់វិទ្យុបារាំងអន្តរជាតិ ​Rfi នៅរសៀលថ្ងៃទី​១៦សីហានេះ។

លោក ហ៊ុន សែន ចាយពេល ៣ម៉ោងដើម្បីជជែកជាមួយលោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា

នៅថ្ងៃអាទិត្យទី១៦សីហានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាយពេល៣ម៉ោង ដើម្បីជជែកជាម

លោក ហ៊ុន សែន ចាយពេល ៣ម៉ោងដើម្បីជជែកជាមួយលោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា

នៅថ្ងៃអាទិត្យទី១៦សីហានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាយពេល៣ម៉ោង ដើម្បីជជែកជាមួយលោក កឹម សុខា មេដឹកនាំអតីតបក្សសង្រ្គោះជាតិ និងកូនស្រីច្បងរបស់លោក គឺកញ្ញា កឹម មនោវិទ្យា។ តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបញ្ចេញរូបថតចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយលោក កឹម សុខា និងកោតសរសើរកញ្ញា កឹម មនោវិទ្យា ថា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

ក្រសួងការពារជាតិកំណត់ឱ្យ​បើកគណនីធនាគារជូនកងទ័ព ដើម្បីបង្កើនតម្លាភាពប្រាក់ខែ

នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៣សីហា​ ក្រសួងការពារជាតិបានស្នើឲ្យគ្រប់ស្ថាប័ន និងអង្

ក្រសួងការពារជាតិកំណត់ឱ្យ​បើកគណនីធនាគារជូនកងទ័ព ដើម្បីបង្កើនតម្លាភាពប្រាក់ខែ

នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៣សីហា​ ក្រសួងការពារជាតិបានស្នើឲ្យគ្រប់ស្ថាប័ន និងអង្គភាពចំណុះក្រសួង ចាប់ផ្តើមរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៧។ នេះគឺជាយន្តការ​​​​  ​ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្ស​ក្នុងជួរកងទ័ព។​

នគរបាលខ្មែរ៖ គ្រឿងញៀនជាង​ ១.៣តោន​​​​​​ដែលវិចខ្ចប់ក្នុងបា​​វអង្ករ​​​អក្សរខ្មែរ​មិនមែននាំចេញពីកម្ពុជាទេ

មន្ត្រី​នគរបាលជាន់ខ្ពស់កម្ពុជា​អះអាងថា គ្រឿងញៀនជាង​ ១.៣តោនដែលច្រក​​ក្នុងបាវអង្ករខ្មែរ និង

នគរបាលខ្មែរ៖ គ្រឿងញៀនជាង​ ១.៣តោន​​​​​​ដែលវិចខ្ចប់ក្នុងបា​​វអង្ករ​​​អក្សរខ្មែរ​មិនមែននាំចេញពីកម្ពុជាទេ

មន្ត្រី​នគរបាលជាន់ខ្ពស់កម្ពុជា​អះអាងថា គ្រឿងញៀនជាង​ ១.៣តោនដែលច្រក​​ក្នុងបាវអង្ករខ្មែរ និង​​​​ត្រូវបាន​សមត្ថកិច្ចរបស់ឥណ្ឌូណេស៊ី​​ចាប់បាន​​​​​​កាលពីពេលថ្មីៗនេះ ​​​​មិនមែននាំចេញពីប្រទេស​កម្ពុជានោះទេ។ ​តាមស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី​​១៦សីហានេះ ​មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជាដាក់ការសន្និដ្ឋានថា​​ ​​​​​ពួកឧក្រិដ្ឋជន​អាចទិញ​បាវអង្ករ​​​ពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ព​នៅក្នុងប្រទេសថៃ​​​ រួច​យកទៅដាក់​​គ្រឿងញៀនដ៏ច្រើនសន្ធឹកនោះ​​​​​ ក្នុងគោលបំណង​​សម្អុយឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះ​។ ​អោ ស្រីពេជ្រ​៖

អ៊ុយក្រែនអះអាងថាបានវាយប្រហារទៅលើទីតាំង​ផលិត​គ្រឿងផ្សំ​បច្ចេកវិទ្យា​អវកាលរុស្ស៊ី

កងទ័ពអ៊ុយក្រែន បាន​វាយប្រហារ​ទៅ​លើ​រោងចក្រ​មួយរបស់រុស្ស៊ី ដែល​ផលិត​គ្រឿងផ្សំ​ឧស្សាហកម្ម

អ៊ុយក្រែនអះអាងថាបានវាយប្រហារទៅលើទីតាំង​ផលិត​គ្រឿងផ្សំ​បច្ចេកវិទ្យា​អវកាលរុស្ស៊ី

កងទ័ពអ៊ុយក្រែន បាន​វាយប្រហារ​ទៅ​លើ​រោងចក្រ​មួយរបស់រុស្ស៊ី ដែល​ផលិត​គ្រឿងផ្សំ​ឧស្សាហកម្ម​អវកាស ដូចជា​ផ្កាយរណប និងមីស៊ីលជាដើម​​។ នេះបើផ្អែកតាមការប្រកាស របស់​លោក​ហ្សេឡេនស្គី នៅរសៀលថ្ងៃសៅរ៍ទី​១៥សីហា​។ អភិបាលក្រុង Samara ទីតាំងរោងចក្រនេះ បាន​លើកឡើងថា​ពិតជាមាន​ការវាយប្រហារទ្រង់ទ្រាយធំ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ស្នើ​ចរចា​ជាមួយ​កូរ៉េខាងជើងដើម្បីបញ្ចប់​សង្គ្រាម​ជាផ្លូវ​ការ

នៅថ្ងៃសៅរ៍ ទី​១៥សីហា លោក លី ចែម្យុង​ ប្រធានាធិបតីកូរ៉េខាងត្បូង បាន​ស្នើចរចាជាមួយប្រទេស​ផ្ត

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ស្នើ​ចរចា​ជាមួយ​កូរ៉េខាងជើងដើម្បីបញ្ចប់​សង្គ្រាម​ជាផ្លូវ​ការ

នៅថ្ងៃសៅរ៍ ទី​១៥សីហា លោក លី ចែម្យុង​ ប្រធានាធិបតីកូរ៉េខាងត្បូង បាន​ស្នើចរចាជាមួយប្រទេស​ផ្តាច់​ការ​កូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍​។​ រាល់លើក ការ​ចរចាគ្នា​រវាង​បងប្អូន​គូសត្រូវ​កូរ៉េទាំង២ ​តែងតែ​មាន​ភ្ជាប់​លក្ខខណ្ឌថា​ត្រូវ​រំសាយ​អាវុធនុយក្លេអ៊ែរ។​ តែ​គ្រានេះ​ មេដឹកនាំកូរ៉េខាងត្បូង ​ប្រកាសស្នើចរចា​ជា​ចំហ និង​ដោយ​គ្មាន​​​លក្ខខណ្ឌ ដូច​មុន​នោះឡើយ។ ​​ ​

៥ឆ្នាំក្នុងដៃរបបតាលីបង់ ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​រងទុក្ខ ដូចរស់ក្នុងសេចក្តីស្លាប់

ថ្ងៃទី​១៥សីហា ក្រុមតាលីបង់​ប្រារព្ធពិធីបុណ្យខួប​គម្រប់៥ឆ្នាំ ​នៃការវិលត្រលប់មកកាន់អំណាច

៥ឆ្នាំក្នុងដៃរបបតាលីបង់ ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវ​រងទុក្ខ ដូចរស់ក្នុងសេចក្តីស្លាប់

ថ្ងៃទី​១៥សីហា ក្រុមតាលីបង់​ប្រារព្ធពិធីបុណ្យខួប​គម្រប់៥ឆ្នាំ ​នៃការវិលត្រលប់មកកាន់អំណាចវិញ ដែល​ក្រុមនេះហៅថាជា ការវិលត្រលប់មកវិញ ​នូវឯករាជ្យភាពរបស់អាហ្វហ្កានីស្ថាន​។ ៥ឆ្នាំមកនេះ របបតាលីបង់​ បាន​ដឹកនាំ​អាហ្វហ្កានីស្ថានក្នុងកណ្តាប់ដៃដែក ដោយ​យកច្បាប់អ៊ីស្លាម​ផ្តាច់ការ​ជាត្រីមុខ​។ បន្ថែមពីកត្តាសេដ្ឋកិច្ច ​ជីវភាព​ក្រីក្រលំបាក​ជាទីបំផុត សិទ្ធិសេរីភាព​របស់ប្រជាជនអាហ្វហ្កានីស្ថាន បានធ្លាក់ចុះដុនដាប​ជាខ្លាំង។ ស្ត្រីអាហ្វហ្កានីស្ថាន ត្រូវបានរបប​ផ្តាច់ការអ៊ីស្លាមជ្រុលនិយមនេះ ជាន់ពន្លិច​ឲ្យ​ក្លាយជាទាសករនៅបាតសង្គម ​សង្គម​​ដែល​មានតែមនុស្ស​ប្រុសនិងភាពហិង្សា​ជាកម្លាំងកៀបសង្កត់។

ក្រសួងបរិស្ថានអះអាងពីការចុះស្រាវជ្រាវករណីរថយន្តធំៗដឹកឈើនៅក្នុងខេត្តមណ្ឌលគិរី

អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបានអះអាងនៅថ្ងៃទី១៥ខែសីហានេះថា មន្ត្រីជំនាញបាន និងកំពុងចុះទៅ

ក្រសួងបរិស្ថានអះអាងពីការចុះស្រាវជ្រាវករណីរថយន្តធំៗដឹកឈើនៅក្នុងខេត្តមណ្ឌលគិរី

អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបានអះអាងនៅថ្ងៃទី១៥ខែសីហានេះថា មន្ត្រីជំនាញបាន និងកំពុងចុះទៅ​ស្រាវជ្រាវ​ករណីរថយន្ត​ធំៗជាច្រើនគ្រឿង ដែលបានដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ។ ការអះអាងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ ​វីដេអូ បង្ហាញពីរថយន្តសណ្តោងធុនធំជាច្រើនគ្រឿងកំពុងសម្រុកដឹកជញ្ជូនឈើអារ ចេញ-ចូលទីតាំងក្រុមហ៊ុនចំនួន ២ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

តើជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានចំពោះនយោបាយនៅកម្ពុជា?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន​ ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយ

តើជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានចំពោះនយោបាយនៅកម្ពុជា?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន​ ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា​​ ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលលោក និងកញ្ញា កឹម មនោវិទ្យា អាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ អ្នកតាមដាននយោបាយស្រុកខ្មែរ បានបង្ហាញការចាប់អារម្មណ៍ចំពោះជំនួបដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូនស្រីច្បងរបស់លោក កឹម សុខា។ ពួកគេយល់ថា នេះជាសញ្ញានៃរបត់នយោបាយថ្មីរបស់អ្នកនយោបាយជំនាន់ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។

គ្រោះ​រញ្ជួយដី​ដ៏កាច​​សាហាវ កម្រិត​៧,៧ រ៉ិចទ័រ ​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី

នៅឥណ្ឌូណេស៊ី​ ​មនុស្ស​យ៉ាងហោច ៣៨ នាក់ ស្លាប់​ព្រោះតែ​គ្រោះរញ្ជួយដីដ៏កាច​សាហាវ កម្រិត​៧,៧ រ៉

គ្រោះ​រញ្ជួយដី​ដ៏កាច​​សាហាវ កម្រិត​៧,៧ រ៉ិចទ័រ ​សម្លាប់​មនុស្ស​ច្រើន​នាក់​នៅ​ឥណ្ឌូណេស៊ី

នៅឥណ្ឌូណេស៊ី​ ​មនុស្ស​យ៉ាងហោច ៣៨ នាក់ ស្លាប់​ព្រោះតែ​គ្រោះរញ្ជួយដីដ៏កាច​សាហាវ កម្រិត​៧,៧ រ៉ិចទ័រ ដែល​កើត​ឡើង​នៅ​ព្រលឹម​​ថ្ងៃសៅរ៍ ទី​១៥សីហា​​នេះ ឯភាគ​ខាងកើត​ប្រទេស​។​ ប្រជាជនច្រើន​ពាន់​នាក់ត្រូវ​ជម្លៀស​រកកន្លែងសុវត្ថិភាព។​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុម​ភ្នាក់ងារ​សង្គ្រោះ​ កំពុងតែ​ដុតដៃដុត​ជើង ក​កាយគំនរបាក់បែក ដើម្បី​​សង្គ្រោះមនុស្ស​​ដែល​ជាប់​គាំង​។​  

មន្រ្តីជាន់ខ្ពស់ពន្ធដារអះអាងថា ការចុះធ្វើសវនកម្មមិនមែនជាការ​ចុះចាប់កំហុសអ្នកជាប់ពន្ធទេ

កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ពន្ធដារបានអះអាងថា ការចុះធ្វើសវនកម្មពន្ធដារដល់ទីតាំងសហគ

មន្រ្តីជាន់ខ្ពស់ពន្ធដារអះអាងថា ការចុះធ្វើសវនកម្មមិនមែនជាការ​ចុះចាប់កំហុសអ្នកជាប់ពន្ធទេ

កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ពន្ធដារបានអះអាងថា ការចុះធ្វើសវនកម្មពន្ធដារដល់ទីតាំងសហគ្រាស ឬអាជីវកម្មនានាមិនមែនជាការចុះទៅចាប់ទោសកំហុសរបស់អ្នកជាប់ពន្ធនោះទេ តែជាការ​ជួយអ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាអប់រំដល់កន្លែង ជួយ​ត្រួតពិនិត្យ និងកែតម្រូវកំហុសឆ្គងក្នុងកិច្ចការស្វ័យប្រកាសពន្ធនាពេលកន្លងមករបស់សហគ្រាសទាំងនោះ។ សម្រាប់​អ្នកតាមដានសេដ្ឋកិច្ច និង​សង្គម ការធ្វើសវនកម្ម​ពន្ធដារ​ជារឿងត្រឹមត្រូវ តែរឿងដែលត្រូវប្រុងប្រយ័ត្ននោះ​គឺ ​​ដំណើរការ​ធ្វើសវនកម្ម​​ដែលមានស្តង់ដារពីរ។

កម្ពុជានឹង​​​​ស្រាវជ្រាវករណី​អាជ្ញាធរថៃចាប់ខ្លួនអ្នកសុំទានជាពលរដ្ឋខ្មែរចំនួន ១៧នាក់

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋ​ខ្មែរ​​ចំនួន ១៧នាក់ ក្នុងនោះកុមារ ៧នាក់ ក្នុងប្រតិបត្តិការបង

កម្ពុជានឹង​​​​ស្រាវជ្រាវករណី​អាជ្ញាធរថៃចាប់ខ្លួនអ្នកសុំទានជាពលរដ្ឋខ្មែរចំនួន ១៧នាក់

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋ​ខ្មែរ​​ចំនួន ១៧នាក់ ក្នុងនោះកុមារ ៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការ​ដើរសុំទាន នៅតាមបណ្តោយឆ្នេរខ្សាច់ប៉ាតាយ៉ា។ នេះបើតាមកាសែតថៃ Khaosod English ​ចុះផ្សាយថ្ងៃទី១៤សីហា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី​​១៥សីហានេះ មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសកម្ពុជាអះអាងថានឹង​ស្នើ​ឱ្យ​មន្ត្រីទូតនៅប្រទេសថៃ​​ស្រាវជ្រាវករណីនេះ។ ​

កម្ពុជា និងថៃប្រកាសស្វាគមន៍ប្រធានគណៈកម្មការផ្សះផ្សាជម្លោះព្រំដែនសមុទ្រ UNCLOS

នៅថ្ងៃទី១៤ ខែសីហា តុលាការ​ម​ជ្ឈ​ត្តិការ​អចិន្ត្រៃយ៍​បានប្រកាសជាផ្លូវការពីការតែងតាំងលោកស

កម្ពុជា និងថៃប្រកាសស្វាគមន៍ប្រធានគណៈកម្មការផ្សះផ្សាជម្លោះព្រំដែនសមុទ្រ UNCLOS

នៅថ្ងៃទី១៤ ខែសីហា តុលាការ​ម​ជ្ឈ​ត្តិការ​អចិន្ត្រៃយ៍​បានប្រកាសជាផ្លូវការពីការតែងតាំងលោកស្រី Katrina Cooper  ធ្វើជាប្រធានគណៈកម្មការផ្សះផ្សាជម្លោះព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។ លោកស្រីប្រធានគណៈកម្មការផ្សះផ្សារូបនេះត្រូវបានជ្រើសតាំងកាលពីថ្ងៃទី១៣ ខែសីហា ដោយអ្នកផ្សះផ្សាចំនួន ៤រូប តំណាងឱ្យភាគីកម្ពុជា និងថៃ។ ភ្លាមៗ ក្រសួងការបរទេសកម្ពុជា និងថៃបានប្រកាស​ស្វាគមន៍ចំពោះការតែងតាំង​សមាសភាពលោកស្រី​ Katrina Cooper ដោយ​ចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាជម្លោះព្រំដែនសមុទ្ររបស់ភាគីទាំងពីរ។

លោក សៀម សំបូរ៖ ការតវ៉ារបស់កម្មកររោងចក្រផលិតខោលីអូព្រោះតែថៅកែរើសអើងសហជីព

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ កម្មកររោងចក្រផលិតខោលីអូប្រមាណ ៧០០នាក់ ស្ថិតនៅឃុំវិហារ

លោក សៀម សំបូរ៖ ការតវ៉ារបស់កម្មកររោងចក្រផលិតខោលីអូព្រោះតែថៅកែរើសអើងសហជីព

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ កម្មកររោងចក្រផលិតខោលីអូប្រមាណ ៧០០នាក់ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្តធ្វើការតវ៉ា ឈានចូលដល់ថ្ងៃទី២ បន្ទាប់ពីភាគីក្រុមហ៊ុនបានបដិសេធចរចានៅក្នុងក្រុមហ៊ុន កាលពីថ្ងៃទី​១៤សីហា​ម្សិលមិ​ញ ជាមួយមន្ត្រីមន្ទីរការងារខេត្តកណ្តាល។ អ្នកនាំពាក្យ​ក្រសួងការងារបានអះអាងថា បច្ចុប្បន្ន មន្ត្រីជំនា​ញកំពុង​បន្ត​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​លើសំណើ​របស់ភាគី​ពាក់​ព័ន្ធ មុន​នឹង​ចាត់វិធានការបន្តតាមនីតិវិធីច្បាប់។

លីកាដូ៖ ការចាប់ខ្លួនពលរដ្ឋដោយសារការប្រើសិទ្ធិ​កើនឡើងខ្ពស់​បំផុត ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានរកឃើញថា ចំនួនអ្នកជាប់ឃុំដោយសារភាពសកម្មនិយម ឬការបញ្ចេញ

លីកាដូ៖ ការចាប់ខ្លួនពលរដ្ឋដោយសារការប្រើសិទ្ធិ​កើនឡើងខ្ពស់​បំផុត ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានរកឃើញថា ចំនួនអ្នកជាប់ឃុំដោយសារភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះកើនឡើងខ្លាំងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ​៥ឆ្នាំចុងក្រោយ​នេះ។ ​សម្រាប់លីកាដូ ​ការណ៍នេះបានធ្វើឲ្យភាពចង្អៀតណែនដ៏រ៉ាំរ៉ៃនៃពន្ធនាគារកាន់តែបន្តកើនឡើងយ៉ាងគំហុក។

សភាតៃវ៉ាន់អនុម័តគម្រោងថវិកាជាតិឆ្នាំ២០២៦ ដោយយឺតពេល​ដល់ទៅជិត​៨ខែ

នៅទីបំផុត ថ្ងៃទី​១៤សីហា​​​ សមាជិកសភាតៃវ៉ាន់ បានបោះឆ្នោត​អនុម័តលើគម្រោង​ថវិកា​ជាតិ សម្រាប់

សភាតៃវ៉ាន់អនុម័តគម្រោងថវិកាជាតិឆ្នាំ២០២៦ ដោយយឺតពេល​ដល់ទៅជិត​៨ខែ

នៅទីបំផុត ថ្ងៃទី​១៤សីហា​​​ សមាជិកសភាតៃវ៉ាន់ បានបោះឆ្នោត​អនុម័តលើគម្រោង​ថវិកា​ជាតិ សម្រាប់ឆ្នាំ​២០២៦ ដែល​រដ្ឋាភិបាលបានស្នើមក។​ ការបោះឆ្នោតសម្រេចដ៏យឺតយ៉ាវ ដល់ទៅជិត​៨ខែនេះ គឺដោយហេតុតែមាន​ការមិនចុះសម្រុងគ្នា​ ទាក់ទិននឹងកញ្ចប់ប្រាក់​​ចំណាយ​លើវិស័យការពារជាតិ។

យន្តហោះចម្បាំង​អូតង់ បាញ់កម្ទេច​ដ្រូន​១គ្រឿង មិនស្គាល់​អត្តសញ្ញាណ​ក្នុងដែនអាកាស​ឡេតូនី

យន្តហោះ​ចម្បាំងច្រើនគ្រឿងរបស់​សម្ព័ន្ធ​យោធាអូតង់​ បាន​បាញ់​កម្ទេច​ដ្រូន១​គ្រឿង​​ ដែល​ហោ

យន្តហោះចម្បាំង​អូតង់ បាញ់កម្ទេច​ដ្រូន​១គ្រឿង មិនស្គាល់​អត្តសញ្ញាណ​ក្នុងដែនអាកាស​ឡេតូនី

យន្តហោះ​ចម្បាំងច្រើនគ្រឿងរបស់​សម្ព័ន្ធ​យោធាអូតង់​ បាន​បាញ់​កម្ទេច​ដ្រូន១​គ្រឿង​​ ដែល​ហោះ​ក្នុងដែន​អាកាស​ប្រទេស​ឡេតូនី។ ឡេតូនី​ ជា​រដ្ឋ​សមាជិក​អូតង់ និងជាប្រទេសតូច មាន​ព្រំដែន​ភាគខាង​លិចជាប់រុស្ស៊ី ដែលបញ្ឆេះ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។​ ឡេតូនី​ ក៏​បានចោទប្រកាន់ ​រុស្ស៊ី ថា​កំពុងតែ​បង្កសង្គ្រាម​បច្ចេកវិទ្យា។​

តើការយកវប្បធម៌ខ្មែរដាក់ក្នុងបទចម្រៀងបរទេស ជាការជួយផ្សព្វផ្សាយ ឬធ្វើឱ្យភាន់​ច្រឡំវប្បធម៌?

ថ្មីៗនេះ វីដេអូចម្រៀងរបស់​តារាចម្រៀង​វៀតណាម​ម្នាក់​កំពុង​ផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍​យ៉

តើការយកវប្បធម៌ខ្មែរដាក់ក្នុងបទចម្រៀងបរទេស ជាការជួយផ្សព្វផ្សាយ ឬធ្វើឱ្យភាន់​ច្រឡំវប្បធម៌?

ថ្មីៗនេះ វីដេអូចម្រៀងរបស់​តារាចម្រៀង​វៀតណាម​ម្នាក់​កំពុង​ផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម។ បទចម្រៀងនោះបាន​បង្ហាញ​ពីរូបភាព​ពិធីមង្គលការ និងរបាំជូនពរដែល​សុទ្ធសឹង​តែជា​វប្បធម៌ខ្មែរ។ នៅកម្ពុជា បទចម្រៀង​របស់​វៀតណាម​ដែលកំពុងល្បី ត្រូវបានអ្នកលេងបណ្តាញសង្គមបន្ត​នាំគ្នាចែកចាយយ៉ាងព្រោងព្រាត ដោយពលរដ្ឋខ្លះមើលឃើញថា វៀតណាមចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញ។ តែពលរដ្ឋខ្មែរខ្លះវិញ បារម្ភខ្លាចជាតិសាសន៍ផ្សេង​ភាន់ច្រឡំវប្បធម៌ខ្មែរ ទៅ​ជាវប្បធម៌​វៀតណាម និងបាន​ទាមទារ​ឱ្យក្រសួងវប្បធម៌មានចំណាត់ការលើករណីនេះ។  តើការបញ្ចូលវប្បធម៌ខ្មែរទៅក្នុងបទចម្រៀងរបស់បរទេស ជាចំណែកក្នុងការជួយផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែល្បី ឬធ្វើឱ្យអន្តរជាតិភាន់ច្រឡំវប្បធម៌រវាងជាតិសាសន៍?

កម្ពុជា និងថៃត្រូវផ្តល់ឈ្មោះបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃទី១៤សីហា

ទៅតាម​ការកំណត់ ដោយ​យោងទៅ​លើ​នីតិវិធីរបស់អង្គការសហប្រជាជាតិ កម្ពុជា និងថៃត្រូវជ្រើសរើសបេក

កម្ពុជា និងថៃត្រូវផ្តល់ឈ្មោះបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃទី១៤សីហា

ទៅតាម​ការកំណត់ ដោយ​យោងទៅ​លើ​នីតិវិធីរបស់អង្គការសហប្រជាជាតិ កម្ពុជា និងថៃត្រូវជ្រើសរើសបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅក្នុងយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី១៤សីហានេះ។ មកដល់ពេលនេះ ភាគីកម្ពុជា និងថៃ នៅមិនទាន់បញ្ជាក់ជាផ្លូវការពីការសម្រេចជ្រើសតាំងប្រធានក្រុមអ្នកផ្សះផ្សានៅឡើយទេ។ ភាគីថៃបានដាក់ក្តីរំពឹងខ្ពស់ថា ប្រទេសទាំងពីរនឹងជ្រើសរើសប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃសុក្រនេះ ដោយគ្មានការពន្យារពេលទៀតឡើយ។

កម្ពុជាថា អាមេរិក​ប្តេជ្ញា​ពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​យោធា​បន្ថែម​ទៀត

លោក Elbridge Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​នៃ​ក្រសួងសង្គ្រាម​អាមេរិក បាន​ចូលជួប​ពិភាក្ស

កម្ពុជាថា អាមេរិក​ប្តេជ្ញា​ពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​យោធា​បន្ថែម​ទៀត

លោក Elbridge Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​នៃ​ក្រសួងសង្គ្រាម​អាមេរិក បាន​ចូលជួប​ពិភាក្សា​ជាមួ​យ​លោក​ ហ៊ុន ម៉ា​ណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា។ ជំនួប​ពិភាក្សានៅថ្ងៃសុក្រ​ទី១៤ ខែ​​សីហា​ ឆ្នាំ២០២៦នេះ​ ​ផ្តោតលើ​ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការយោធា​ និង​ការ​ចាប់ផ្តើមសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ នៅ​ឆ្នាំ២០២៧​ខាង​មុខ។ 

រដ្ឋាភិបាល​ថៃ​ភ្ញាក់រលឹក ចង់​រឹតបន្តឹង​ការប្រើប្រាស់អាវុធ នៅក្រោយ​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស

ហេតុការណ៍បាញ់សម្លាប់មនុស្ស​ផ្ទួនៗ ពីរលើក​ក្នុងរយៈពេល​តែ​៣ថ្ងៃ បានពញ្ញាក់​ស្មារតី​រដ្ឋាភ

រដ្ឋាភិបាល​ថៃ​ភ្ញាក់រលឹក ចង់​រឹតបន្តឹង​ការប្រើប្រាស់អាវុធ នៅក្រោយ​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស

ហេតុការណ៍បាញ់សម្លាប់មនុស្ស​ផ្ទួនៗ ពីរលើក​ក្នុងរយៈពេល​តែ​៣ថ្ងៃ បានពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​រឹតបន្តឹង​សន្តិសុខ ក៏ដូចជា​ចរាចរណ៍អាវុធ​ក្នុងប្រទេស។ ចាប់តាំងពី​ហេតុការណ៍​យុវជន​អាយុ​១៤ឆ្នាំ ចូលបាញ់សម្លាប់​សិស្សសាលា និង​អតីតសមាជិកសភា បាញ់សម្លាប់​មន្រ្តីរដ្ឋបាលជាន់ខ្ពស់​ក្នុង​ខេត្ត​នន្ទបុរី (អានថា នន់ថៈបុរី) អាជ្ញាធរ​ថៃ​ជាពិសេស​នៅក្រុង​បាងកក​បាន​បង្កើន​ការរឹតបន្តឹង ឆែក​រកអាវុធ​នៅតាម​សាលារៀន ចំណែក​នាយករដ្ឋមន្រ្តីបញ្ជា​ឲ្យ​គេឈប់​ផ្តល់​សិទ្ធិកាន់កាប់ និង​ទិញអាវុធ។

រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​ សម្រេចបិទ​សហគ្រាស​​រដ្ឋជាង​៧៥០ ដោយហេតុតែ​គ្មានប្រសិទ្ធភាព

ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ​២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងសម្រេចបិទ​សហគ្រាស​​រដ្ឋ ចំនួន​យ

រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​ សម្រេចបិទ​សហគ្រាស​​រដ្ឋជាង​៧៥០ ដោយហេតុតែ​គ្មានប្រសិទ្ធភាព

ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ​២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងសម្រេចបិទ​សហគ្រាស​​រដ្ឋ ចំនួន​យ៉ាងតិច​៧៥០សហគ្រាស​។ នេះគឺជាសម្តីប្រកាស របស់​លោកប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងឱកាសថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ​​ ព្រឹកថ្ងៃទី​១៤សីហា​។ លោក​ប្រាបូវ៉ូ បានលើកឡើងថា សហគ្រាសរដ្ឋទាំងនោះ សុទ្ធតែគ្មានប្រសិទ្ធិភាព រកស៊ីខាតបង់ប្រាក់របស់រដ្ឋដោយ​គ្មានទំនួលខុសត្រូវ​​។

កម្ពុជាស្នើសុំចិនជួយកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យា និងលំហូរសាច់ប្រាក់ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ

កម្ពុជាបានស្នើសុំចិនឱ្យ​ជួយសហការកាត់ផ្តាច់ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងលំហូរសាច់ប

កម្ពុជាស្នើសុំចិនជួយកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យា និងលំហូរសាច់ប្រាក់ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ

កម្ពុជាបានស្នើសុំចិនឱ្យ​ជួយសហការកាត់ផ្តាច់ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងលំហូរសាច់ប្រាក់របស់ក្រុមឧក្រិដ្ឋជនក្នុងបទល្មើសឆបោកអនឡាញ។ ការស្នើដូចនេះធ្វើឡើងនៅក្នុងជំនួបរវាង លោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក Jiang Guoli អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃព្រហស្បតិ៍ទី១៣សីហា។

ក្រុមហ៊ុន AIAI ស្នើសិក្សាគម្រោង «អច្ឆរិយៈអង្គរ» ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាប

ក្រុមហ៊ុនចិន​ AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពី​គម្រោង «អច្ឆរិយៈ

ក្រុមហ៊ុន AIAI ស្នើសិក្សាគម្រោង «អច្ឆរិយៈអង្គរ» ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាប

ក្រុមហ៊ុនចិន​ AIAI និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពិភាក្សាគ្នាអំពី​គម្រោង «អច្ឆរិយៈអង្គរ» នៅទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅសៀមរាបបានយូរជាងមុន។ ក្នុងជំនួបនៅថ្ងៃទី១២សីហា ភាគីទាំងពីរក៏បានជជែកគ្នាពីការស្តារលំហូរអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការពង្រីកជើងហោះហើរត្រង់ពីតំបន់​មាន​សក្តានុពល។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្វាគមន៍ចំពោះគម្រោងនេះ ដោយចាត់ទុកថា វាអាចបង្កើតសក្តានុពលទេសចរណ៍ថ្មី និងបន្ថែមសេវាកម្មទេសចរណ៍នៅសៀមរាប ខណៈការបង្កើនជើងហោះហើរត្រង់ក៏ជាកត្តាសំខាន់សម្រាប់ជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ។

ក្រសួងសង្គម​កិច្ច​ព្រមាន​ចាត់ការ​​​អ្នក​​បង្កើតមាតិកាតាមបណ្តាញសង្គម​ដែលកេងប្រវ័ញ្ចកុមារ

​ក្រសួងសង្គមកិច្ច​​​ អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ព្រមានចាត់វិធានការច្បាប់ចំពោះ​អ្នក

ក្រសួងសង្គម​កិច្ច​ព្រមាន​ចាត់ការ​​​អ្នក​​បង្កើតមាតិកាតាមបណ្តាញសង្គម​ដែលកេងប្រវ័ញ្ចកុមារ

​ក្រសួងសង្គមកិច្ច​​​ អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ព្រមានចាត់វិធានការច្បាប់ចំពោះ​អ្នកបង្កើតមាតិកា​ ឬសាធារណៈជនដែលនៅតែបន្តយកកុមារ​ថតរូបភាព ឬវីដេអូទៅប្រើប្រាស់តាមបណ្តាញសង្គម និងដែល​ធ្វើឱ្យ​​ប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។​ ក្នុងសេចក្តីណែនាំចុះ​នៅថ្ងៃទី​១៣សីហា ក្រសួង​​សង្គមកិច្ច​​ចាត់ទុក​​​ការយកកុមារទៅបង្កើតមាតិកាមិនសមរម្យ​លើបណ្តាញសង្គម ​ជាសកម្មភាពផ្ទុយពី​អនុសញ្ញា​អន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ​​។ អោ ស្រីពេជ្រ​៖

សូរ្យគ្រាសដ៏កម្រ និងល្អអសា្ចរ្យ​លេចត្រដែត​នៅទឹកដីអឺរ៉ុប

ប្រជាជន​នៅបណ្តាប្រទេស​អឺរ៉ុប​អាចគយគន់​ព្រឹត្តិការណ៍ សូរ្យគ្រាសដ៏កម្រមាន កាលពីល្ងាចថ្ងៃព

សូរ្យគ្រាសដ៏កម្រ និងល្អអសា្ចរ្យ​លេចត្រដែត​នៅទឹកដីអឺរ៉ុប

ប្រជាជន​នៅបណ្តាប្រទេស​អឺរ៉ុប​អាចគយគន់​ព្រឹត្តិការណ៍ សូរ្យគ្រាសដ៏កម្រមាន កាលពីល្ងាចថ្ងៃពុធទី​១២​សីហា។ ភាគខាងជើងអេស្ប៉ាញជា​កន្លែងដែល​គេ​អាច​មើល​ឃើញ​សូរ្យគ្រាសទាំងស្រុង ប៉ុន្តែ នៅទីក្រុង​ធំៗ​ផ្សេងទៀត ដូចជា ឡុងដ៍ ឬ​ប៉ារីស ទោះសូរ្យគ្រាស​មិនពេញ ធ្វើ​ឲ្យមេឃងងឹត ប៉ុន្តែ ប្រជាជនគ្រប់វ័យ​ទិញពាក់វែនតាពិសេស​ដើម្បីតាមដាន​ព្រឹត្តិការណ៍ធម្មជាតិ​ដ៏អស្ចារ្យមួយនេះ។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះពីទីក្រុង​ប៉ារីស

ប្រទេសជាង៣០ ថ្កោលទោសអ៊ីរ៉ង់ដែលបន្តប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល

ប្រទេសជាង៣០ រួមមាន​បារាំង កាណាដា អង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប​ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ

ប្រទេសជាង៣០ ថ្កោលទោសអ៊ីរ៉ង់ដែលបន្តប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល

ប្រទេសជាង៣០ រួមមាន​បារាំង កាណាដា អង់គ្លេស ព្រមទាំងសហភាពអឺរ៉ុប​ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តប្រហារជីវិតមនុស្សនៅអ៊ីរ៉ង់។ ប្រទេសទាំងនោះចោទ​ថាអាជ្ញាធរអ៊ីរ៉ង់ កំពុងប្រើទោសប្រហារជីវិតដើម្បីបង្ក្រាប និងបំបិទសំឡេងអ្នកប្រឆាំងរដ្ឋាភិបាល ជាពិសេសអ្នកដែល បានចូលរួមធ្វើបាតុកម្ម កាលពីខែធ្នូឆ្នាំ ២០២៥។

លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិចណា ដែលហ៊ានរឹបអូសយកកប៉ាល់ខ្មោចរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម នៅថ្ងៃ ពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា រុស្

លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិចណា ដែលហ៊ានរឹបអូសយកកប៉ាល់ខ្មោចរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម នៅថ្ងៃ ពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា រុស្ស៊ីនឹងរឹបអូសយកនាវារបស់ប្រទេសលោកខាងលិច ប្រសិនបើប្រទេសទាំងនេះ ហ៊ានស្ទាក់ចាប់នាវារុស្ស៊ីមួយចំនួន ដែលពួកគេអះអាងថាជា នាវាខ្មោច ។ ការព្រមាននេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិធានការថ្មីរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យមានការលក់ប្រេង ឬ ទំនិញដែលត្រូវបានរឹបអូសពីនាវាខ្មោចខាងលើ ។ គួរគូសបញ្ជាក់ថា បើតាមការអះអាងរបស់សហភាពអឺរ៉ុប ម៉ូស្គូប្រើប្រាស់នាវាប្រភេទនេះ ដើម្បីគេចពីទណ្ឌកម្មលោកខាងលិច ។ 

មន្ត្រីការពារជាតិអាមេរិកនឹងមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាពីការចាប់ផ្តើមសមយុទ្ធ «ឆ្នាំអង្គរ»ឡើងវិញ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​ត្រូវ​បំ

មន្ត្រីការពារជាតិអាមេរិកនឹងមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាពីការចាប់ផ្តើមសមយុទ្ធ «ឆ្នាំអង្គរ»ឡើងវិញ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្រ្គាមអាមេរិក លោក Elbridge Colby អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​ត្រូវ​បំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដើម្បីជួបជជែកជាមួយរដ្ឋាភិបាលកម្ពុជា ពីការចាប់ផ្តើមលំហាត់សមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ។ វត្តមាន​របស់​លោក Elbridge Colby នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រទី១៤សីហា ធ្វើឡើង​ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងអាមេរិកនិងកម្ពុជា។

ចៅហ្វាយខេត្ត​ថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែក​ដែលផ្ទុះនៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្

ចៅហ្វាយខេត្ត​ថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែក​ដែលផ្ទុះនៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីប្រពន្ធ និងកូនរបស់ជនបង្ក ក៏ដូចជាតាមរកប្រភពផ្តល់សារធាតុផ្សំកែច្នៃគ្រាប់បែក ដែលជនបង្កប្រើសម្រាប់បំផ្ទុះ កាលពីថ្ងៃ៥ ខែសីហាកន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែសីហានេះ​ លោក ខូយ រីដា អះអាងថា ​ជនបង្កធ្លាប់ជាទាហានខ្មែរក្រហម។ អាជ្ញាធរ​​សង្ស័យថា គ្រាប់បែកដែលប្រើសម្រាប់បំផ្ទុះនោះអាចជាគ្រាប់បែកច្នៃដោយជនបង្កផ្ទាល់ ខណៈក្រុមការងារជំនាញស៊ីម៉ាកបានរកឃើញសំណល់ មិនទាន់ផ្ទុះជាច្រើននៅបរិវេណជុំវិញផ្ទះកើតហេតុ។ បើតាមលោកអភិបាលខេត្ត គ្រាប់បែកកែច្នៃរបស់ជនបង្កនោះ​មានធាតុផ្សំចេញពីម្សៅផ្ទុះTNTរបស់មីនតោនជាង៦គីឡូក្រាម។ 

ជប៉ុនខឹងក្រោធនិងថ្កោលទោសលោកពូទីនដែលបំពេញទស្សនកិច្ច​នៅប្រជុំកោះ​គូរីល

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើ​ដំណើរ​ជាលើកទី១ ទៅ​ប្រជុំ​កោះ​គូរីល (Kouriles) ដើម្

ជប៉ុនខឹងក្រោធនិងថ្កោលទោសលោកពូទីនដែលបំពេញទស្សនកិច្ច​នៅប្រជុំកោះ​គូរីល

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្វើ​ដំណើរ​ជាលើកទី១ ទៅ​ប្រជុំ​កោះ​គូរីល (Kouriles) ដើម្បី​ត្រួត​ពលជើង​ទឹក​។ ភ្លាមៗ លោកស្រី​នាយករដ្ឋមន្ត្រីជប៉ុន​ ប្រតិកម្ម​ថា មិន​អាច​ទទួល​យក​បាន​ទាល់តែសោះ។​ គួរ​ជ្រាបថា ​គូរីល ជា​ប្រជុំ​កោះដែលសម្បូរធនធានធម្មជាតិ​និងរ៉ែ​មា​នតម្លៃ ហើយ​ជា​កន្លែងដែល​​ រុស្ស៊ី និង​ជប៉ុន ​​ប្រទាញប្រទង់ ឈ្លោះដណ្តើម​គ្នា តាំងពី​​សង្គ្រាម​លោក​លើកទី២​ មកម្ល៉េះ​។  ជប៉ុន​ក៏​បាន​កោះ​ហៅឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំតូក្យូ​ ដើម្បីសួរនាំ។​

Get more results via ClueGoal