រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ព្រឹទ្ធសភាអាមេរិកឲ្យបង្កើតច្បាប់រុះរើឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ជាចំហមួយ ដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្មភាពបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំពីទឹកដីកម្ពុជា។
មកទល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកណ្តាលរកឃើញសាកសពក្មេងប្រុស ២នាក់ ក្នុងចំណោមក្មេងប្រុស ៣នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិកាលពីថ្ងៃទី១៥សីហាកន្លងទៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល កំពុងស្វែងរកយ៉ាងសកម្ម ក្មេងប្រុស ១នាក់ទៀត ដែលបន្តបាត់ខ្លួននៅឡើយ។ លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI បន្ថែមនៅថ្ងៃចន្ទទី១៧សីហានេះថា ក្មេងប្រុសដែលជាកូនម្ចាស់ទូក បានបបួលគ្នីគ្នាមកអុំទូកលេង ដោយពួកគេមិនមានពាក់អាវពោងសុវត្ថិភាពឡើយ។
អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃចន្ទទី១៧សីហា ឆ្នាំ២០២៦នេះ។
នៅអេហ្ស៊ីប ថ្ងៃទី១៧សីហានេះ លោកចារ៉េត គូឆនែរ កូនប្រសាលោកដូណាល់ ត្រាំ នឹងជួបប្រជុំជាមួយគណៈប្រតិភូតំណាងក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីនិយាយពី ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលរដ្ឋបាលលោកដូណាល់ ត្រាំបានស្នើមក។ ក្រុមហាម៉ាសបានប្រកាសទទួលយកផែនការនេះ តែលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញ បានបដិសេធ ដោយអះអាងថាមិនជឿថាក្រុមហាម៉ាសនឹងរំសាយអាវុធ។
នៅថ្ងៃចន្ទ ទី១៧សីហា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ត្រូវបើកសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាត់បន្ថយចំណាយឲ្យច្រើនបំផុតក្នុងសមយុទ្ធ ដោយចោទប្រកាន់ថា ទង្វើនេះ បំផុសការ«ញុះញង់» និង«ចំណាយលុយសន្ធឹកសន្ធាប់ពេក»។ មិនតែប៉ុណ្ណេះ លោក ត្រាំ ហាក់ដូចជាអន់ចិត្តនឹង កូរ៉េខាងត្បូង ដោយរំឭកថា ប្រទេសនេះបដិសេធមិនព្រមពួតដៃជាមួយអាមេរិកនិងអ៊ីស្រាអែល ក្នុងប្រតិបត្តិការយោធាវាយប្រហារអ៊ីរ៉ង់។
ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ?
មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋក្នុងសំណុំរឿងក្រុមហ៊ុនពិភពដីមាសលោកស្រី តាំង ស៊ីនហុង ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ១៧សីហានេះថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ហ៊ី គិមហុង និងអ្នករួមគំនិតសំខាន់ ២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ។ តាមមេធាវីរូបនេះដដែល លោក ហ៊ី គិមហុង និងបក្ខពួក ក៏ត្រូវបានតុលាការបញ្ជាឲ្យសងប្រាក់ចំនួនជាង ៣៣លានដុល្លារ ទៅប្រជាពលរដ្ឋ។ ជាសំណងសម្រាប់ករណីមួយ ក្នុងចំណោម ៣ករណី ដែលមានប្រជាពលរដ្ឋរងគ្រោះជាង ១ពាន់គ្រួសារជាដើមបណ្តឹង។
អ៊ីរ៉ង់បានអះអាងនៅថ្ងៃសៅរ៍ទី ១៥សីហា ថាកាតាបានចាប់ឃុំអ្នកបើកយន្តហោះចម្បាំងអ៊ីរ៉ង់៣នាក់ តាំងតែពីខែមីនា។ ការចោទដែលត្រូវបានអាជ្ញាធរកាតា បដិសេធទាំងស្រុង។ ទោះយ៉ាងណា ភាគីអ៊ីរ៉ង់បានបន្តចោទថាកាតាបានរារាំងការស៊ើបអង្កេត ក្នុងគោលបំណងបិទបាំងការពិត។
អង្គការសមាគមការពារធម្មជាតិ ចំនួនជាង១០ បានបង្ហាញក្តីបារម្ភចំពោះវិធានការរឹតបន្តឹងកិច្ចការពារបរិស្ថានរបស់សហភាពអឺរ៉ុប ដែលហាក់កំពុងតែដើរថយក្រោយ គួរឲ្យព្រួយបារម្ភ។ ការដើរថយក្រោយនេះ មានកត្តារារាំងជាច្រើន រាប់ទាំងបញ្ហានយោបាយផ្ទៃក្នុង និងការជ្រៀតជ្រែកឥទ្ធិពលពីប្រទេសក្រៅ។
ក្នុងឱកាសបុណ្យឯករាជ្យជាតិឥណ្ឌា កាលថ្ងៃទី១៥ សីហា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានស្នើឲ្យបើកបង្រៀនត្រៀមប្រលងសម្រាប់ការប្រកួតប្រជែងនានា ដោយឥតគិតថ្លៃ ហើយត្រូវប្រើប្រាស់មធ្យោបាយសម្ភារៈនិងគ្រូរបស់រដ្ឋ។ ការប្រកាសនេះ ក៏ដើម្បីសម្រន់កំហឹងរបស់យុវជនឥណ្ឌាដែលបានធ្វើបាតុកម្មជាច្រើនសប្តាហ៍។ បាតុកម្មយុវជនបានសម្រេចរហូតរដ្ឋមន្ត្រីអប់រំ ត្រូវបង្ខំចិត្តលាចុះពីតំណែង។
អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១ (គុកទួលស្លែង) លោក ប៊ូ ម៉េង បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ អតីតជនរងគ្រោះនៃរបបខ្មែរក្រហម ឬជនរងគ្រោះក្នុងអតីតមន្ទីរឃុំឃាំង ស-២១ (គុកទួលស្លែង) លោក ប៊ូ ម៉េង បានទទួលអនិច្ចកម្ម ក្នុងវ័យ ៨៥ឆ្នាំ នាល្ងាចថ្ងៃសុក្រទី១៤សីហា។ សម្រាប់តុលាការខ្មែរក្រហម ការស្លាប់របស់លោក ប៊ូ ម៉េង គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់នៃរបបយង់ខ្នងប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣សីហា បានចុះជួបតំណាងសហគមន៍ ទេទឹកពុះ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីជួយរៀបចំគម្រោងលម្ហែបៃតង «ទេទឹកពុះ» នៅពេលខាងមុខ។ សម្រាប់លោក ហ៊ុន ម៉ាណែត គម្រោងនេះនឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋាន «ទេទឹកពុះ» នាពេលនេះ ពិសេសជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ លោក ផល នឿន ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី ដែលទទួលខុសត្រូវក្នុងរមណីយដ្ឋានទេទឹកពុះនេះ ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៦សីហានេះថា ពលរដ្ឋសហគមន៍ ដែលជាជនជាតិដើមភាគតិចសួយជួបបញ្ហាប្រឈមមួយចំនួនក្នុងការកសាងតំបន់ទេសចរណ៍មួយនេះ។ សូមស្តាប់លោក ផល នឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូនតី៖
គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ចូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងថា កម្មករ-កម្មការិនីប្រមាណ ៤ពាន់នាក់ រងផលប៉ះពាល់ដោយសារការបិទរោងចក្រទាំង៣។ តែយ៉ាងណាមន្ត្រីនាំពាក្យក្រសួងការងាររូបនេះមិនបារម្ភថា កម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។
គិតត្រឹមរសៀលថ្ងៃទី១៦ខែសីហានេះ អាជ្ញាធរមិនទាន់បានរកឃើញអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកង ខ្នាតអន្តរជាតិ ដែលស្ថិតនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅឡើយទេ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅរសៀលថ្ងៃទី១៦សីហានេះ។
នៅថ្ងៃអាទិត្យទី១៦សីហានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាយពេល៣ម៉ោង ដើម្បីជជែកជាមួយលោក កឹម សុខា មេដឹកនាំអតីតបក្សសង្រ្គោះជាតិ និងកូនស្រីច្បងរបស់លោក គឺកញ្ញា កឹម មនោវិទ្យា។ តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបញ្ចេញរូបថតចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយលោក កឹម សុខា និងកោតសរសើរកញ្ញា កឹម មនោវិទ្យា ថា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៣សីហា ក្រសួងការពារជាតិបានស្នើឲ្យគ្រប់ស្ថាប័ន និងអង្គភាពចំណុះក្រសួង ចាប់ផ្តើមរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ នេះគឺជាយន្តការ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្សក្នុងជួរកងទ័ព។
មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជាអះអាងថា គ្រឿងញៀនជាង ១.៣តោនដែលច្រកក្នុងបាវអង្ករខ្មែរ និងត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូណេស៊ីចាប់បានកាលពីពេលថ្មីៗនេះ មិនមែននាំចេញពីប្រទេសកម្ពុជានោះទេ។ តាមស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៦សីហានេះ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជាដាក់ការសន្និដ្ឋានថា ពួកឧក្រិដ្ឋជនអាចទិញបាវអង្ករពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ រួចយកទៅដាក់គ្រឿងញៀនដ៏ច្រើនសន្ធឹកនោះ ក្នុងគោលបំណងសម្អុយឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះ។ អោ ស្រីពេជ្រ៖
កងទ័ពអ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រមួយរបស់រុស្ស៊ី ដែលផលិតគ្រឿងផ្សំឧស្សាហកម្មអវកាស ដូចជាផ្កាយរណប និងមីស៊ីលជាដើម។ នេះបើផ្អែកតាមការប្រកាស របស់លោកហ្សេឡេនស្គី នៅរសៀលថ្ងៃសៅរ៍ទី១៥សីហា។ អភិបាលក្រុង Samara ទីតាំងរោងចក្រនេះ បានលើកឡើងថាពិតជាមានការវាយប្រហារទ្រង់ទ្រាយធំ។
នៅថ្ងៃសៅរ៍ ទី១៥សីហា លោក លី ចែម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើចរចាជាមួយប្រទេសផ្តាច់ការកូរ៉េខាងជើង ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ រាល់លើក ការចរចាគ្នារវាងបងប្អូនគូសត្រូវកូរ៉េទាំង២ តែងតែមានភ្ជាប់លក្ខខណ្ឌថាត្រូវរំសាយអាវុធនុយក្លេអ៊ែរ។ តែគ្រានេះ មេដឹកនាំកូរ៉េខាងត្បូង ប្រកាសស្នើចរចាជាចំហ និងដោយគ្មានលក្ខខណ្ឌ ដូចមុននោះឡើយ។
ថ្ងៃទី១៥សីហា ក្រុមតាលីបង់ប្រារព្ធពិធីបុណ្យខួបគម្រប់៥ឆ្នាំ នៃការវិលត្រលប់មកកាន់អំណាចវិញ ដែលក្រុមនេះហៅថាជា ការវិលត្រលប់មកវិញ នូវឯករាជ្យភាពរបស់អាហ្វហ្កានីស្ថាន។ ៥ឆ្នាំមកនេះ របបតាលីបង់ បានដឹកនាំអាហ្វហ្កានីស្ថានក្នុងកណ្តាប់ដៃដែក ដោយយកច្បាប់អ៊ីស្លាមផ្តាច់ការជាត្រីមុខ។ បន្ថែមពីកត្តាសេដ្ឋកិច្ច ជីវភាពក្រីក្រលំបាកជាទីបំផុត សិទ្ធិសេរីភាពរបស់ប្រជាជនអាហ្វហ្កានីស្ថាន បានធ្លាក់ចុះដុនដាបជាខ្លាំង។ ស្ត្រីអាហ្វហ្កានីស្ថាន ត្រូវបានរបបផ្តាច់ការអ៊ីស្លាមជ្រុលនិយមនេះ ជាន់ពន្លិចឲ្យក្លាយជាទាសករនៅបាតសង្គម សង្គមដែលមានតែមនុស្សប្រុសនិងភាពហិង្សាជាកម្លាំងកៀបសង្កត់។
អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងនៅថ្ងៃទី១៥ខែសីហានេះថា មន្ត្រីជំនាញបាន និងកំពុងចុះទៅស្រាវជ្រាវករណីរថយន្តធំៗជាច្រើនគ្រឿង ដែលបានដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ។ ការអះអាងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ វីដេអូ បង្ហាញពីរថយន្តសណ្តោងធុនធំជាច្រើនគ្រឿងកំពុងសម្រុកដឹកជញ្ជូនឈើអារ ចេញ-ចូលទីតាំងក្រុមហ៊ុនចំនួន ២ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលលោក និងកញ្ញា កឹម មនោវិទ្យា អាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ អ្នកតាមដាននយោបាយស្រុកខ្មែរ បានបង្ហាញការចាប់អារម្មណ៍ចំពោះជំនួបដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូនស្រីច្បងរបស់លោក កឹម សុខា។ ពួកគេយល់ថា នេះជាសញ្ញានៃរបត់នយោបាយថ្មីរបស់អ្នកនយោបាយជំនាន់ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
នៅឥណ្ឌូណេស៊ី មនុស្សយ៉ាងហោច ៣៨ នាក់ ស្លាប់ព្រោះតែគ្រោះរញ្ជួយដីដ៏កាចសាហាវ កម្រិត៧,៧ រ៉ិចទ័រ ដែលកើតឡើងនៅព្រលឹមថ្ងៃសៅរ៍ ទី១៥សីហានេះ ឯភាគខាងកើតប្រទេស។ ប្រជាជនច្រើនពាន់នាក់ត្រូវជម្លៀសរកកន្លែងសុវត្ថិភាព។ អាជ្ញាធរមូលដ្ឋាន និងក្រុមភ្នាក់ងារសង្គ្រោះ កំពុងតែដុតដៃដុតជើង កកាយគំនរបាក់បែក ដើម្បីសង្គ្រោះមនុស្សដែលជាប់គាំង។
កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ពន្ធដារបានអះអាងថា ការចុះធ្វើសវនកម្មពន្ធដារដល់ទីតាំងសហគ្រាស ឬអាជីវកម្មនានាមិនមែនជាការចុះទៅចាប់ទោសកំហុសរបស់អ្នកជាប់ពន្ធនោះទេ តែជាការជួយអ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាអប់រំដល់កន្លែង ជួយត្រួតពិនិត្យ និងកែតម្រូវកំហុសឆ្គងក្នុងកិច្ចការស្វ័យប្រកាសពន្ធនាពេលកន្លងមករបស់សហគ្រាសទាំងនោះ។ សម្រាប់អ្នកតាមដានសេដ្ឋកិច្ច និងសង្គម ការធ្វើសវនកម្មពន្ធដារជារឿងត្រឹមត្រូវ តែរឿងដែលត្រូវប្រុងប្រយ័ត្ននោះគឺ ដំណើរការធ្វើសវនកម្មដែលមានស្តង់ដារពីរ។
អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១៧នាក់ ក្នុងនោះកុមារ ៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការដើរសុំទាន នៅតាមបណ្តោយឆ្នេរខ្សាច់ប៉ាតាយ៉ា។ នេះបើតាមកាសែតថៃ Khaosod English ចុះផ្សាយថ្ងៃទី១៤សីហា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៥សីហានេះ មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសកម្ពុជាអះអាងថានឹងស្នើឱ្យមន្ត្រីទូតនៅប្រទេសថៃស្រាវជ្រាវករណីនេះ។
នៅថ្ងៃទី១៤ ខែសីហា តុលាការមជ្ឈត្តិការអចិន្ត្រៃយ៍បានប្រកាសជាផ្លូវការពីការតែងតាំងលោកស្រី Katrina Cooper ធ្វើជាប្រធានគណៈកម្មការផ្សះផ្សាជម្លោះព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។ លោកស្រីប្រធានគណៈកម្មការផ្សះផ្សារូបនេះត្រូវបានជ្រើសតាំងកាលពីថ្ងៃទី១៣ ខែសីហា ដោយអ្នកផ្សះផ្សាចំនួន ៤រូប តំណាងឱ្យភាគីកម្ពុជា និងថៃ។ ភ្លាមៗ ក្រសួងការបរទេសកម្ពុជា និងថៃបានប្រកាសស្វាគមន៍ចំពោះការតែងតាំងសមាសភាពលោកស្រី Katrina Cooper ដោយចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាជម្លោះព្រំដែនសមុទ្ររបស់ភាគីទាំងពីរ។
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ កម្មកររោងចក្រផលិតខោលីអូប្រមាណ ៧០០នាក់ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្តធ្វើការតវ៉ា ឈានចូលដល់ថ្ងៃទី២ បន្ទាប់ពីភាគីក្រុមហ៊ុនបានបដិសេធចរចានៅក្នុងក្រុមហ៊ុន កាលពីថ្ងៃទី១៤សីហាម្សិលមិញ ជាមួយមន្ត្រីមន្ទីរការងារខេត្តកណ្តាល។ អ្នកនាំពាក្យក្រសួងការងារបានអះអាងថា បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តប្រមូលព័ត៌មាន និងពិនិត្យលើសំណើរបស់ភាគីពាក់ព័ន្ធ មុននឹងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
អង្គការការពារសិទ្ធិមនុស្សលីកាដូបានរកឃើញថា ចំនួនអ្នកជាប់ឃុំដោយសារភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះកើនឡើងខ្លាំងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ សម្រាប់លីកាដូ ការណ៍នេះបានធ្វើឲ្យភាពចង្អៀតណែនដ៏រ៉ាំរ៉ៃនៃពន្ធនាគារកាន់តែបន្តកើនឡើងយ៉ាងគំហុក។
នៅទីបំផុត ថ្ងៃទី១៤សីហា សមាជិកសភាតៃវ៉ាន់ បានបោះឆ្នោតអនុម័តលើគម្រោងថវិកាជាតិ សម្រាប់ឆ្នាំ២០២៦ ដែលរដ្ឋាភិបាលបានស្នើមក។ ការបោះឆ្នោតសម្រេចដ៏យឺតយ៉ាវ ដល់ទៅជិត៨ខែនេះ គឺដោយហេតុតែមានការមិនចុះសម្រុងគ្នា ទាក់ទិននឹងកញ្ចប់ប្រាក់ចំណាយលើវិស័យការពារជាតិ។
យន្តហោះចម្បាំងច្រើនគ្រឿងរបស់សម្ព័ន្ធយោធាអូតង់ បានបាញ់កម្ទេចដ្រូន១គ្រឿង ដែលហោះក្នុងដែនអាកាសប្រទេសឡេតូនី។ ឡេតូនី ជារដ្ឋសមាជិកអូតង់ និងជាប្រទេសតូច មានព្រំដែនភាគខាងលិចជាប់រុស្ស៊ី ដែលបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ឡេតូនី ក៏បានចោទប្រកាន់ រុស្ស៊ី ថាកំពុងតែបង្កសង្គ្រាមបច្ចេកវិទ្យា។
ថ្មីៗនេះ វីដេអូចម្រៀងរបស់តារាចម្រៀងវៀតណាមម្នាក់កំពុងផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម។ បទចម្រៀងនោះបានបង្ហាញពីរូបភាពពិធីមង្គលការ និងរបាំជូនពរដែលសុទ្ធសឹងតែជាវប្បធម៌ខ្មែរ។ នៅកម្ពុជា បទចម្រៀងរបស់វៀតណាមដែលកំពុងល្បី ត្រូវបានអ្នកលេងបណ្តាញសង្គមបន្តនាំគ្នាចែកចាយយ៉ាងព្រោងព្រាត ដោយពលរដ្ឋខ្លះមើលឃើញថា វៀតណាមចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញ។ តែពលរដ្ឋខ្មែរខ្លះវិញ បារម្ភខ្លាចជាតិសាសន៍ផ្សេងភាន់ច្រឡំវប្បធម៌ខ្មែរ ទៅជាវប្បធម៌វៀតណាម និងបានទាមទារឱ្យក្រសួងវប្បធម៌មានចំណាត់ការលើករណីនេះ។ តើការបញ្ចូលវប្បធម៌ខ្មែរទៅក្នុងបទចម្រៀងរបស់បរទេស ជាចំណែកក្នុងការជួយផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែល្បី ឬធ្វើឱ្យអន្តរជាតិភាន់ច្រឡំវប្បធម៌រវាងជាតិសាសន៍?
ទៅតាមការកំណត់ ដោយយោងទៅលើនីតិវិធីរបស់អង្គការសហប្រជាជាតិ កម្ពុជា និងថៃត្រូវជ្រើសរើសបេក្ខភាពប្រធានក្រុមអ្នកផ្សះផ្សា នៅក្នុងយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី១៤សីហានេះ។ មកដល់ពេលនេះ ភាគីកម្ពុជា និងថៃ នៅមិនទាន់បញ្ជាក់ជាផ្លូវការពីការសម្រេចជ្រើសតាំងប្រធានក្រុមអ្នកផ្សះផ្សានៅឡើយទេ។ ភាគីថៃបានដាក់ក្តីរំពឹងខ្ពស់ថា ប្រទេសទាំងពីរនឹងជ្រើសរើសប្រធានក្រុមអ្នកផ្សះផ្សា នៅថ្ងៃសុក្រនេះ ដោយគ្មានការពន្យារពេលទៀតឡើយ។